Reading Article
Public date : 29, Jul 2021 (9,087 Read)
បានប្រាក់ខែ តែជីវិតត្រូវអស់ ៣០ ថ្ងៃ

|
បានប្រាក់ខែ តែជីវិតត្រូវអស់ ៣០ ថ្ងៃ
មានមនុស្សច្រើនអ្នកណាស់ ដែលធ្វើការមានប្រាក់ខែហើយតែងតែទន្ទឹងរង់ចាំដាច់ខែ ដើម្បីនឹងបានប្រាក់ខែ។នៅក្នុងសេចក្ដីនេះ គេមិនបានគិតដល់ជីវិត ដែលត្រូវបាត់បង់ទៅអស់ ៣០ ថ្ងៃនោះឡើយ។ ជីវិតកាន់តែខិតជិតទៅរកសេចក្ដីស្លាប់ ឬសេចក្ដីស្លាប់កាន់តែខិតចូលមកជិត។ បានប្រាក់មកមែន តែជីវិតរបេះខាត។ ជីវិតថ្លៃពេកពន់ មហាសេដ្ឋី មហាមូលធន ក៏គ្មានអ្វីធានាជីវិតខ្លួនបានដែរ ដល់ពេលស្លាប់គឺស្លាប់ហើយ ប្រសិនបើធានាបានដោយទ្រព្យអ្នកមានទ្រព្យមិនព្រមស្លាប់ឡើយ ដូច្នេះ ជីវិត ៣០ ថ្ងៃមិនមែនមានតម្លៃស្មើនឹងប្រាក់ខែនោះទេ អ្នកមានបញ្ញាគប្បីសន្សំនូវប្រយោជន៍ទុកដាក់ក្នុងចិត្តសន្ដាន ទើបបានមិនខាតនូវជីវិតមានតម្លៃនេះ។ ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដោយ៥០០០ឆ្នាំ |