Reading Article
Public date : 25, Jul 2021 (32,243 Read)
រយៈពេលនៃការបំពេញបារមីរបស់ព្រះពុទ្ធ ៣ ព្រះអង្គគឺ

|
១- បញ្ញាធិក បំពេញបារមីរួមទាំងអស់ ១៦ អសង្ខេយ្យ ១ សែនកប្ប គឺ កាលបំពេញបារមីហើយនឹកនៅតែក្នុងព្រះហឫទ័យថា នឹងបានជាព្រះពុទ្ធ មិនបានបញ្ចេញវាចារាប់បាន ៧ អសង្ខេយ្យ បំពេញបារមីហើយបានបញ្ចេញវាចាប្រាថ្នាជាព្រះពុទ្ធរហូតដល់នឹងបានទទួលការណ៍ អំពីក្នុងសំណាក់នៃព្រះសម្មាសម្ពុទ្ធណាមួយរាប់បាន ៥ អសង្ខេយ្យ និង ១ សែនកប្បរួមការបំពេញបារមីទាំងអស់ ១៦ អសង្ខេយ្យនិង ១ សែនកប្ប។
២- សទ្ធាធិក បំពេញបារមីរួមទាំងអស់ ៤០ អសង្ខេយ្យ ១ សែនកប្ប គឺកាលបំពេញបារមីហើយ នឹកនៅតែក្នុងព្រះហឫទ័យថា នឹងបានជាព្រះពុទ្ធ មិនបានបញ្ចេញវាចារាប់បាន ១៤ អសង្ខេយ្យ កាលបានបញ្ចេញវាចាប្រាថ្នាជាព្រះពុទ្ធ រហូតទាល់នឹងបានទទួលការណ៍អំពីក្នុងសំណាក់នៃ ព្រះសម្មាសម្ពុទ្ធណាមួយរាប់បាន ៥ អសង្ខេយ្យចាប់ផ្ដើមពីបានទទួលការព្យាករ អំពីក្នុងសំណាក់របស់ព្រះសម្មាសម្ពុទ្ធអង្គណាមួយហើយថានឹងបានត្រាស់ជា ព្រះសម្មាសម្ពុទ្ធ រាប់បាន ១៨ អសង្ខេយ្យ ចាប់ផ្ដើមពីបានទទួលការព្យាករក្នុងសំណាក់របស់ព្រះសម្មាសម្ពុទ្ធអង្គណាមួយ ហើយថា នឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ រាប់បាន ៨ អសង្ខេយ្យនិង ១ សែនកប្ប រួមការបំពេញបារមីទាំងអស់ ៤០ អសង្ខេយ្យនិង ១ សែនកប្ប។ ៣- វីរិយាធិក បំពេញបារមីរួមទាំងអស់ ១៨ អសង្ខេយ្យ និង ១ សែនកប្ប កាលបំពេញបារមីហើយ នឹងនៅតែក្នុងព្រះហឫទ័យ ថានឹងបានជាព្រះពុទ្ធ មិនបានបញ្ចេញវាចា រាប់បាន ២៨ អសង្ខេយ្យ កាលនឹងបញ្ចេញវាចា ប្រាថ្នាជាព្រះពុទ្ធរហូតនឹងបានទទួលការណ៍ អំពីក្នុងសំណាក់នៃព្រះសម្មាសម្ពុទ្ធណាមួយរាប់បាន ៣៦ អសង្ខេយ្យ ចាប់ផ្ដើមពីបានទទួលការព្យាករក្នុងសំណាក់របស់ ព្រះសម្មាសម្ពុទ្ធអង្គណាមួយ និង ១សែនកប្ប រួមការបំពេញបារមីទាំងអស់ ៨០ អសង្ខេយ្យ និង ១ សែនកប្ប។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ៥០០០ឆ្នាំ |