Sunday, 20 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
ADVISE
១,៥៧៣ អត្ថបទ
images/articles/2129/Untitled-1-Recovered.jpg
Public date : 31, Dec 2021 (14,796 Read)
ថ្នាំរក្សា​ចិត្ត កូនជា​ទីស្រឡាញ់ ដែល​ឈ្មោះ​ថា​ជា​ទុក្ខ​ហើយ គឺ​មិនមាន​អ្នក​ណា​ប្រាថ្នា​ឡើយ ប៉ុន្តែ​គ្រប់​គ្នា​ក៏​
រមែង​មាន​ទុក្ខ​ជាប់​តាម មានទុក្ខ​ខ្លាំង​ មានទុក្ខ​តិច ចេះ​តែ​មានជា​ធម្មតា ទាំង​ដែល​
គ្រប់គ្នាមិន​ប្រាថ្នា​នោះឯង ។ ទុក្ខ​មាន ២ យ៉ាង​គឺ ទុក្ខ​ផ្លូវ​កាយ និង​ទុក្ខ​ផ្លូវ​ចិត្ត ។ ទុក្ខ​ផ្លូវ​កាយ​រម្ងាប់​បាន​
ដោយអាហារ​ គ្រឿង​ស្លៀកពាក់ ទី​នៅ​អាស្រ័យ​ និង​ថ្នាំ​កេរោគ ឯទុក្ខ​ផ្លូវ​ចិត្ត​វិញត្រូវ
រក្សា​ដោយព្រះធម៌ ។
images/articles/2133/Untitled-1-Recovered.jpg
Public date : 31, Dec 2021 (17,162 Read)
ធម៌ ធម៌​ជា​សារៈ​សំខាន់​របស់​មនុស្ស ធម៌​ធ្វើ​ឲ្យ​ជីវិត​ល្អ​ស្រស់​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ធម៌​ធ្វើ​ឲ្យសង្គមមនុស្ស​រស់​នៅ​បាន​ដោយ​ល្អ ធម៌​ជាគ្រឿង​ចាំ​បាច់​សម្រាប់​មនុស្ស​គ្រប់​គ្នា គ្រប់​វ័យ គ្រប់​ប្រភេទ ប្រៀប​ដូច​ជា​ បាយ​ ប្រៀប​ដូចជា​ទឹក ឬ ប្រៀប​ដូច​ជា​ខ្យល់​សម្រាប់​ដក​ដង្ហើម​ ដែល​មិន​អាច​អត់​បាន​ឡើយ ។ ការ​សិក្សា​ដែល​ល្អ​ត្រូវ​មាន​ធម៌​ ​សិស្ស​សាលា​មាន​ការ​សិក្សា​រៀន​សូត្រ
images/articles/3117/2044wook.jpg
Public date : 19, Dec 2021 (4,528 Read)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាព្រះមហាវិហារជេតពន ជិតក្រុងសាវត្ថី ។ ក្នុងពេលភិក្ខុទាំងឡាយជួបជុំគ្នា ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា បណ្ឌិតោ ភិក្ខវេ សារីបុត្តោ ម្នាលភិក្ខុទាំងឡាយ សារីបុត្តជាបណ្ឌិត ។ មហាបញ្ញោ ភិក្ខវេ សារីបុត្តោ ម្នាលភិក្ខុទាំងឡាយ សារីបុត្តមានបញ្ញាច្រើន ។ បុថុប្បញ្ញោ ភិក្ខវេ សារីបុត្តោ ម្នាលភិក្ខុទាំងឡាយ សារីបុត្តមានបញ្ញាក្រាស់ ។ ហាសប្បញ្ញោ ភិក្ខវេ សារីបុត្តោ ម្នាលភិក្ខុទាំងឡាយ សារីបុត្តមានបញ្ញារហ័ស ។ ជវនប្បញ្ញោ ភិក្ខវេ សារីបុត្តោ ម្នាលភិក្ខុទាំងឡាយ សារីបុត្តមានបញ្ញាវាងវៃ ។ តិក្ខប្បញ្ញោ ភិក្ខវេ សារីបុត្តោ ម្នាលភិក្ខុទាំងឡាយ សារីបុត្តមានបញ្ញាមុត ។ និព្វេធិកប្បញ្ញោ ភិក្ខវេ សារីបុត្តោ ម្នាលភិក្ខុទាំងឡាយ សារីបុត្តមានបញ្ញាជាគ្រឿងទម្លាយនូវកិលេស ។ សារីបុត្តោ ភិក្ខវេ អឌ្ឍមាសំ អនុបទធម្មវិបស្សនំ វិបស្សិ ម្នាលភិក្ខុទាំងឡាយ សារីបុត្តឃើញច្បាស់នូវធម្មវិបស្សនាតាមលំដាប់ អស់កន្លះខែ ( ក៏បានសម្រេចព្រះអរហត្ត ) ។ បញ្ញា ៧ បែបរបស់ព្រះសារីបុត្ត ១-បណ្ឌិតោ ជាបណ្ឌិតដោយហេតុ ៤ ប្រការ គឺ ឆ្លាតក្នុងធាតុ ឆ្លាតក្នុងអាយតនៈ ឆ្លាតក្នុងបដិច្ចសមុប្បាទ និងឆ្លាតក្នុងឋានា ឋានៈ ( ហេតុដែលប្រព្រឹត្តទៅបាន និងប្រព្រឹត្តទៅមិនបាន ) ។ ២-មហាបញ្ញោ បញ្ញាច្រើន ព្រោះកំណត់កាន់យកនូវគុណ មានសីលគុណ សមាធិគុណ បញ្ញាគុណ វិមុត្តិគុណ និងវិមុត្តិ-ញ្ញាណទស្សនគុណ គឺកំណត់កាន់យកនូវគុណទាំងនេះ មានសីលគុណជាដើមច្រើនៗ ។ មានបញ្ញាច្រើនក្នុងឋានៈ និងអដ្ឋានៈ ក្នុងវិហារសមាបត្តិ ក្នុងអរិយសច្ច ក្នុងពោធិបក្ខិយធម៌ ក្នុងសាមញ្ញផល ក្នុងអភិញ្ញា និងក្នុងនិព្វានបរមត្ថ ។ ៣-បុថុប្បញ្ញោ មានបញ្ញាក្រាស់ធំទូលាយ គឺញាណប្រព្រឹត្តទៅក្នុងខន្ធ ក្នុងអាយតនៈ ធាតុ បដិច្ចសមុប្បាទ សុញ្ញតា អត្ថ ធម្ម និរុត្តិ បដិភាណ និងក្នុងសីលផ្សេងជាដើម ធំទូលំទូលាយ ដោយញាណនោះឯង ។ ៤-ហាសប្បញ្ញោ មានបញ្ញារហ័ស មានបញ្ញារីករាយ ( អដ្ឋកថាពន្យល់បញ្ញារីករាយ ) ព្រោះបុគ្គលខ្លះក្នុងលោកនេះ ច្រើនទៅដោយការរីករាយ ដោយការចេះដឹង ដោយសេចក្ដីត្រេកអរ ដោយប្រាមោទ្យ ក្នុងការបំពេញសីល បំពេញឥន្ទ្រិយសំវរ បំពេញភោជនេមត្តញ្ញុតា និងបំពេញនូវជាគរិយានុយោគ ជាដើម ។ ឈ្មោះថាមានបញ្ញារីករាយ ព្រោះជាបុគ្គលច្រើនទៅដោយប្រាមោទ្យ គឺបីតិបាមោជ្ជក្នុងការដឹងនូវឋានៈនិងអដ្ឋានៈ រីករាយក្នុងការបំពេញវិហារ-សមាបត្តិឱ្យបរិបូណ៌ និងរីករាយក្នុងការចាក់ធ្លុះអរិយសច្ចជាដើម ។ ៥-ជវនប្បញ្ញោ មានបញ្ញាវាងវៃ ព្រោះបញ្ញាស្ទុះទៅលឿនរហ័ស ដោយភាវៈជាវិបស្សនាចាក់ធ្លុះត្រៃលក្ខណ៍ មានពលវ-វិបស្សនា និងស្ទុះទៅលឿនរហ័សក្នុងការឃើញច្បាស់នូវព្រះនិព្វាន ។ ៦-តិក្ខប្បញ្ញោ បញ្ញាមុត ព្រោះកាត់ផ្ដាច់នូវកិលេសបានដាច់ដោយឆាប់រហ័ស និងព្រោះអរិយមគ្គ ៤ សាមញ្ញផល ៤ បដិសម្ភិទា ៤ ព្រមទាំងអភិញ្ញា ៦ ដែលបុគ្គលបានសម្រេច បានជាក់ច្បាស់ដោយបញ្ញាក្នុងអាសនៈតែមួយ ។ ៧-និព្វេធិកប្បញ្ញោ បញ្ញាមុតស្រួចក្នុងការចាក់ទម្លាយ កិលេស ។ បុគ្គលពួកខ្លះក្នុងលោកនេះ ច្រើនទៅដោយការភ័យខ្លាច តក់ស្លុត អផ្សុក មិនរីករាយ ច្រើនទៅដោយការមិនត្រេកអរក្នុង សង្ខារទាំងពួង រមែងចោះ គឺចាក់ទម្លាយនូវកងលោភៈ ដែលមិន ធ្លាប់ចាក់ទម្លាយពីមុនមកឡើយ ។ ឈ្មោះថាមានបញ្ញាមុតស្រួច ព្រោះចាក់ចោះទម្លាយនូវសព្វកិលេស នូវកម្មដែលនាំទៅកាន់ភពថ្មី ដែលមិនធ្លាប់បានចាក់ទម្លាយពីមុនមកហ្នឹងឯង ។ ព្រះធម្មសេនាបតីសារីបុត្ត អនុបទធម្មវិបស្សនំ មានវិបស្សនាឃើញច្បាស់នូវធម៌ ( ដែលជាអារម្មណ៍របស់វិបស្សនានោះ ) តាមលំដាប់ ៗ ដោយអំណាចនៃសមាបត្តិ ឬអង្គឈាន កាលដែលបានឃើញច្បាស់ដូច្នេះ ទើបសម្រេចព្រះអរហត្តក្នុងវេលាកន្លះខែ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សរសើរគុណព្រះសារីបុត្ត ព្រោះគុណព្រះសារីបុត្តដែលជាព្រះថេរៈឯតទគ្គៈខាងមានបញ្ញា អ្នក-ណាៗ មិនអាចដឹងបានឡើយ កាលបើព្រះពុទ្ធអង្គទ្រង់មិនបានប្រកាសសម្ដែងទេនោះ ។សូមអនុមោទនា ! សិក្សាព្រះសូត្រភាគ១៥ ដោយ​៥០០០​ឆ្នាំ​
images/articles/2143/Untitled-1-Recovered.jpg
Public date : 03, Dec 2021 (84,504 Read)
សង្ឃទាន សង្ឃទាន ប្រែថា "​ប្រគេនសង្ឃ" ។ ទាន​ដែល​ទាយក​ប្រគេន​ចំពោះ​ព្រះសង្ឃ​ដោយ​គោរព និង ដោយ​តាំង​ចិត្ត​ជ្រះថ្លា​មិន​គិត​ប្រកាន់​ថា មិនគិត​ប្រកាន់​ថា ភិក្ខុ​ដែល​គេ​និមន្ត​ពី​សំណាក់​ភិក្ខុសង្ឃ ជាភិក្ខុ​ប្រភេទ​ណា​មាន​សីល ឬ ទ្រូស្ដ​សីល​ហៅ​ថា សង្ឃទាន ឬ​សង្ឃ​គតាទក្ខិណាទាន ឬ សង្ឃគតាទាន។ សង្ឃទាន ចែក​តាម​ប្រភេទ​បុគ្គល​អ្នក​ទទួល​មាន​៧ គឺ៖
images/articles/2144/Untitled-1-Recovered.jpg
Public date : 03, Dec 2021 (21,568 Read)
ព្រះ​ត្រៃ​បិ​ដក ព្រះ​ធម៌ ឬ ធម្មៈ ដែល​ព្រះ​ពុទ្ធ​បាន​សម្តែង​ អស់​រយៈ​ពេល ៤៥ ឆ្នាំ ត្រូវ​បាន​អរិយ​សា​វ័ក ប្រមូល​ចង​ក្រង មាន​ចំ​នួន​ប្រាំ​បី​ម៉ឺន​បួន​ពាន់​ (៨៤,០០០) ព្រះ​ធម្ម​ក្ខន្ធ ។ ពួក​សាស​ន​វិ​ទូ​បស្ចិម​ប្រ​ទេស ហៅ​ព្រះ​ធម៌​ថា ទស្ស​ន​វិជ្ជា ។ ព្រះ​ធម៌​នេះ កាល​ព្រះ​សម្មា​សម្ពុទ្ធ​គង់​ព្រះ​ជន្ម ជា​ធរ​មាន​នៅ​ឡើយ មិនមាន​ចា​រឹក​ជា​អក្សរ​ទេ ។ ក្រោយ​ព្រះ​ពុទ្ធ​បរិ​និព្វាន ព្រះ​អរិយ​សា​វ័ក​ច្រើន​អង្គ បាន​ធ្វើ​សង្គាយ​នា
images/articles/2184/Untitled-1-Recovered.jpg
Public date : 03, Dec 2021 (30,670 Read)
ពាក្យ​ថា​ មនុស្ស មក​ពី (មន + ឧស្ស) មន ប្រែថា គំនិត ឬ​ការ​គិត ឧស្ស ប្រែថា ខ្ពស់ ឬ​ប្រសើរ រួម​គ្នា​ទាំង​ពីរ​សព្ទ័​ប្រែ​ថា អ្នក​មាន​គំនិត​ខ្ពស់ ឬ​ជន​អ្នក​ដឹង​ខុស​ត្រូវ ។ដូច្នេះ អត្តភាព​ជាមនុស្ស មិន​គួរ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដូច​ជា​សត្វ​ដែល​ខ្វះ​បញ្ញា​នោះ​ទេ គួរ​ប្រព្រឹត្ត​អំពើ​ល្អ អំពើ​សុចរិត​យ៉ាង​តិច​បំផុត​ឲ្យ​បាន​ ៥ ប្រការ គឺ​ សីល ៥។ ការ​ប្រព្រឹត្ត​ល្អ​ទាំង​ ៥ ​ប្រការ​នេះគឺ​ជា​គុណធម៌​ជាន់​ទាបឬ​គុណ​ខាង​ដើម​របស់​មនុស្ស ដែល​ធ្វើ​ឲ្យ​មនុស្ស​អាច​បណ្ដុះគុណ​ធម៌​ខ្ពស់​ឡើង​តទៅ​ទៀត​បាន រហូតបន្លុះ​មគ្គផល​ព្រះនិព្វាន​ដែល​ជា​គុណធម៌​ដ៏វិសេស​របស់​មនុស្ស។ ម្យ៉ាង​ទៀត សុចរិត​ទាំង​ ៥ ប្រការ​នេះ នឹង​ហៅ​ថា មនុស្ស​ធម៌ (ធម៌​របស់​មនុស្ស) ក៏​បានតែ​តាម​ផ្លូវ​ព្រះធម៌ ហៅ​ថា "​សីល​៥" បាលី​ថា "​បញ្ចសីល"។ ដោយ​អំណាច​សីល​ទាំង​៥​នេះ ជាធម៌ ដែល​មនុស្ស​គ្រប់រូប​ត្រូវ​ប្រព្រឹត្ត​ជានិច្ច ហៅ​ឈ្មោះ​មួយ​ទៀត​ថា "និច្ចសីល"។ សីល​ប្រែថា ប្រក្រតី (​បកតិ) ដូច្នេះ មនុស្ស​ដែល​មានសីល​គ្រប់​ទាំង ៥ ហៅ​ថា មនុស្ស​ប្រក្រតី ឬ​ហៅ​ថា មនុស្សគ្រប់​លក្ខណៈ ហៅ​ឲ្យ​ងាយស្ដាប់​ថា គ្រប់​លក្ខណៈ​ជា​មនុស្ស។ តែ​បើ​កាន់​សីល​នៅ​ខ្វះ​ប្រការ​ណា​មួយ ក៏​សម្ដែង​ឲ្យ​ដឹង​ថា មនុស្ស​មិន​គ្រប់​លក្ខណៈ ឬ​មនុស្សខុស​ប្រក្រតី។ បើសីល​ទាំង​៥​អស់​​ហើយ ភាវៈ​ជាមនុស្ស ក៏​អស់​ទៅ​ដែរ​សូម្បី​សេចក្ដី​សុខ សេចក្ដី​ស្ងប់ ក៏​អស់​ទៅ​ផង​ដែរ ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​មាន​តែ​សេចក្ដី​ក្ដៅ​ក្រហាយ ដូច​នាយ​ចុន្ទសូករិកៈ (​អ្នក​សម្លាប់ជ្រូក​ម្នាក់ ក្នុងសម័យ​ពុទ្ធកាល) ដូច្នេះ ការ​រស់​នៅ​យ៉ាង​នេះ ឈ្មោះ​ថា ជាមនុស្ស​ប្រមាទ សូម្បី​មានជីវិត​រស់​នៅ ក៏​ដូច​ជាមនុស្ស​ស្លាប់ ព្រោះសេចក្ដី​ល្អ​ណាៗ មិន​អាច​កើត​ឡើង​បាន និង​មិន​មាន​សេរីភាព​នៃ​ការ​រស់​នៅ ក្នុង​សង្គម​មនុស្ស​ផង​គ្នា។ ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស រៀប​រៀង​ដោយ មេត្តាបាលោ ទឹម សឿត ដោយ​៥០០០​ឆ្នាំ
images/articles/2189/Untitled-1-Recovered.jpg
Public date : 03, Dec 2021 (33,644 Read)
ក្នុងការសេពគប់មិត្តនេះ សំខាន់​ណាស់ ដូច​បាន​បញ្ជាក់​ខ្លះ​ៗ​មក​ហើយ បើ​យើង​យក​បុគ្គល​បែបណា​ជា​មិត្ត​ផង សេពគប់​នូវ​មិត្ត​បែប​ណា​ផង យើង​នោះ​ឯង​នឹង​ប្រាកដ​ស្មើ​ដោយ​មិត្ត​នោះៗ ព្រោះ​ការ​នៅ​រួម​នឹង​ក្លាយ​ទៅ​ជា​បែប​គ្នា​នោះពិត។ ដូច​ព្រះមានព្រះភាគ ទ្រង់ត្រាស់​សម្ដែង មានក្នុង​សុត្តន្តបិដក​លេខ ៥៣ ទំព័រ៩១ ថា៖ កាល​បើ​បុគ្គល​មិន​ធ្វើ​បាប​ទេ តែ​ទៅ​សេពគប់​នឹង​បុគ្គល​ធ្វើ​បាបបុគ្គល​នោះ​នឹង​ត្រូវ​អ្នក​ផង​រង្គៀស ព្រោះអំពើ​អាក្រក់ផង តំណិះដំនៀល រមែង​ចម្រើន​ឡើង​ដល់​បុគ្គលនោះ​ឯង។ បុគ្គល​យកបុគ្គល​បែប​ណា​ជា​មិត្ត​ផង សេពគប់​នូវ​មិត្ត​បែប​ណា​ផង បុគ្គល​នោះ​ឯង នឹង​ប្រាកដ​ស្មើ​ដោយ​មិត្ត​នោះៗ ព្រោះការ​នៅ​រួម​នឹង​ក្លាយ​ទៅជា​បែប​គ្នា​នោះ​ពិត។ បុគ្គល​បាប កាល​បើ​បុគ្គល​ស្អាត​ដទៃ​មកសេពគប់​ហើយ បុគ្គលបាប ត្រូវ​បុគ្គល​ស្អាត​(នោះ) មក​ភប់​ប្រសព្វ​ហើយ រមែង​ប្រឡាក់​នូវ​បុគ្គល​មក​ភប់​ប្រសព្វ(នោះ) ដែល​គេ​មិន​បាន​ប្រឡាក់(ដោយ​បាបធម៌) ផងដូច​ព្រួញ​ដែល​គេ​លាប​ថ្នាំ​ពិស កាល​ប្រឡាក់​នូវ​បំពង់​ព្រួញ​ដូច្នោះ​ឯង។ អ្នកប្រាជ្ញ​ព្រោះខ្លាច​ការ​ប្រឡាក់ (ដោយ​បាបធម៌) ទើប​មិន​យក​បុគ្គល​បាប​ជាសម្លាញ់​ឡើយ។ នរជន​ណា​ខ្ជប់​ត្រីស្អុយ​ដោយ​ចុង​ស្បូវ ស្បូវ​ក៏​មានក្លិន​ស្អុយ​ផ្សាយ​ចេញ​ទៅ​យ៉ាង​ណា​មិញ ការ​សេពគប់​នឹង​បុគ្គល​ពាល​ក៏​យ៉ាង​នោះ​ដែរ។ នរជន​ណា​ខ្ជប់ខ្លឹម​ក្រស្នា​ដោយ​ស្លឹក​ឈើ ស្លឹកឈើ​ក៏​មាន​ក្លិន​ក្រអូប​ផ្សាយ​ទៅ យ៉ាង​ណា​មិញ ការសេពគប់​នឹង​អ្នក​ប្រាជ្ញ​ក៏​យ៉ាង​នោះ​ដែរ។ ហេតុ​នោះ បណ្ឌិត​ដឹង​នូវ​ការ​សម្រេច​នៃ​ផល​របស់​ខ្លួន ដូច​ជា​កញ្ចប់​នៃ​ស្លឹកឈើហើយ មិនគប្បី​សេពគប់​នឹង​ពួក​អសប្បុរស​ឡើយ គួរ​សេពគប់​តែ​នឹង​ពួកសប្បុរស។(ព្រោះ) ពួក​អសប្បុរស​តែង​នាំ​ទៅកាន់​នរក ពួកសប្បុរស​តែង​ញ៉ាំង​សត្វ​ឲ្យ​ទៅកាន់​ស្ថាន​សួគ៌។ដូច្នេះ ការសេពគប់​នូវ​មិត្ត​អាក្រក់ ជាបុគ្គលពាល​ឬ​ហៅ​ថា អសប្បុរស មិនសេពគប់​នូវ​មិត្ត​ល្អ ជាបណ្ឌិត ឬហៅថា សប្បុរស ជាហេតុ​នាំ​ឲ្យ​វិនាស មិនមែន​ជា​មង្គល​ទេ។ ក្នុងបរាភវសូត្រ ព្រះអង្គ​ទ្រង់​ត្រាស់​ថា៖ អសន្ដស្ស បិយា ហោន្តិ សន្តេ ន កុរុតេ បិយំ អសតំ ធម្មរោចេតិ តំ បរាភវតោ មុខំ។ អ្នក​ដែល​ស្រឡាញ់ ពេញចិត្ត​ស្នេហា តែនឹង​មនុស្ស​ណាអសប្បុរស តែង​មិន​ស្រឡាញ់ ពេញចិត្តទាំង​អស់ នឹងអ្នកសប្បុរស មកធ្វើជាមិត្ត សេចក្ដីស្រឡាញ់ ពេញចិត្ត គំនិត ហើយទៅគប់មិត្តអសប្បុរស គាប់ចិត្តក្នុងធម៌ឬមួយ​របស់ ហេតុ​នោះ​ទាំង​អស់ នាំ​ឲ្យ​វិនាស។ ក្នុងបរមត្ថជោតិកា ខុទ្ទក-អដ្ឋកថា ពន្យល់ថា៖ សាស្ដាទាំង ៦ ឬក៏​បុគ្គល​សូម្បី​ពួក​ដទៃ​អ្នកប្រកប​ព្រម​ដោយ​កាយ​កម្ម វចីកម្ម និងមនោកម្ម ដែល​មិន​ស្ងប់ ឈ្មោះ​ថា អសប្បុរស, អសប្បុរស​ទាំង​នោះ​ជាទីស្រឡាញ់ របស់​បុគ្គល​នោះ ដូច​អចេលកកោរក្ខត្តិយៈ​ជាដើម ជាទីស្រឡាញ់​របស់​បុគ្គល​ទាំង​ឡាយ​មាន​ស្ដេចសុនក្ខត្តៈជាដើម។ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និង​ព្រះសាវក ឬក៏​បុគ្គល​សូម្បីពួកដទៃ អ្នក​ប្រកប​ព្រម​ហើយ​ដោយ​កាយកម្ម វចីកម្ម មនោកម្ម ដែលស្ងប់​ហើយ ឈ្មោះ​ថា សប្បុរស, មិនធ្វើសប្បុរស​ទាំង​នោះ ឲ្យ​ជាទី​ស្រឡាញ់ អធិប្បាយថា មិនធ្វើ​សប្បុរស​ទាំង​នោះ​ឲ្យ​ជាទីស្រឡាញ់ គឺ​ជាទីប្រាថ្នា ជាទីស្រឡាញ់ ជាទីពេញចិត្តនៃខ្លួន។ ក៏​សេចក្ដី​ផ្សេង​គ្នា​នៃ​ពាក្យ​ក្នុង​គាថា​នេះ គប្បី​ជ្រាប​ថា​ទ្រង់​ធ្វើ​ហើយ​ដោយ​អំណាច​នៃ​វេនេយ្យសត្វ, ម្យ៉ាងទៀត អធិប្បាយថា មិនធ្វើសប្បុរស​ទាំង​ឡាយ គឺ​មិន​សេពគប់​សប្បុរស​ទាំង​ឡាយ ដោយ​ប្រការ​ដូច្នេះ ដូច​លោក​អ្នក​ដឹង​ស័ព្ទ​ទាំង​ឡាយ​ពណ៌នា​ថា ធ្វើ​ព្រះរាជា​ឲ្យ​ជាទី​ស្រឡាញ់​ក្នុង​អត្តនេះ​ថា​រមែង​សេពគប់​ព្រះរាជា។ បទថា បិយំ សេចក្ដីថា ស្រឡាញ់ សប្បាយចិត្ត បាមោជ្ជៈ។ ទិដ្ឋិ ៦២ ឬ​អកុសលកម្មបទ ១០ ឈ្មោះ​ថា ធម៌​របស់​អសប្បុរស។ រមែង​ពេញ​ចិត្ត រមែង​សង្ឃឹម​ក្នុង​ចិត្ត រមែង​ប្រាថ្នា រមែង​សេពធម៌​របស់​អសប្បុរសនោះ។ ឋានៈ​ទាំង ៣ យ៉ាង គឺ បុគ្គល​មាន​ពួក​អសប្បុរស​ជាទីស្រឡាញ់ ១ មិនធ្វើ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​សប្បុរស ១ ពេញ​ចិត្ត​ចំពោះ​ធម៌​របស់​ពួក​អសប្បុរស​ ១ ទ្រង់​ត្រាស់​ថា ជាប្រធាន​នៃ​សេចក្ដី​វិនាស ដោយ​គាថានេះ ដោយ​ប្រការ​ដូច្នេះ។ ក៏​ប្រកប​ព្រម​ដោយ​ឋានៈទាំង ៣ យ៉ាង​នេះ រមែង​វិនាស គឺ​រមែង​ខូចខាត រមែង​មិន​ដល់​សេចក្ដីចម្រើន​ក្នុង​លោក​នេះ ឬ​ក្នុង​លោក​ខាង​មុខ ព្រោះដូច្នោះ ទើប​ហៅ​ថា ជាប្រធាន​នៃសេចក្ដី​វិនាស។ ចំណែក​សេចក្ដី​ពិស្ដារ​ក្នុង​គាថា​នេះ ខ្ញុំ​នឹង​ពោល​ក្នុង​គាថា​វណ្ណនាថា ការសេពគប់​ជនពាល ១ ការសេពគប់បណ្ឌិត១។ ក្នុងមង្គលសូត្រ ព្រះអង្គត្រាស់ថា៖ អសេវនា ច ពាលានំ បណ្ឌិតានញ្ច សេវនា បូជា ច បូជនេយ្យានំ ឯតម្មង្គលមុត្តមំ ។ កិរិយា​មិនសេពគប់​នូវ​បុគ្គល​ពាល​ទាំង​ឡាយ ១ កិរិយា​សេពគប់​នូវ​បុគ្គល​ជាបណ្ឌិត​ទាំង​ឡាយ ១ កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរបូជាទាំង​ឡាយ ១ ទាំង ៣ នេះជាមង្គល​ដ៏ឧត្ដម។ ដកស្រង់ចេញពីសៀវភៅ មិត្តល្អ រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ​៥០០០​ឆ្នាំ
images/articles/2188/Untitled-1-Recovered.jpg
Public date : 03, Dec 2021 (7,819 Read)
នៅក្នុង​គម្ពីរសម្មោហវិនោទនី ដែល​ជា​អដ្ឋកថា​ព្រះអភិធម្មគម្ពីរវិភង្គ ត្រង់​កន្លែង​ដែល​សម្ដែង​អំពី​សេចក្ដី​ប្រាថ្នាលាមក បាបិច្ឆតា ហើយ​មាន​និទ្ទេស​សេចក្ដី គឺឯកទ្ទេស​នៅ​ក្នុង​ការ​ចែក​ពួក​នីមួយៗ នៅ​ក្នុង​ឧត្តកវិភង្គ​នឹងនៅ ត្រង់​ បាបិច្ឆតា លោក​បាន​សម្ដែង​នូវ​ធម៌​មួយ​គូរ​ឲ្យ​យើងកត់​ចំណាំ​ចាំ​ ឲ្យ​ច្បាស់​អំពី​បុគ្គល​អ្នក​ប្រាថ្នា​លាមក ។ គឺ​ បុគ្គល​ នោះ​ឯង​អាប់​ឱន​នូវ​បញ្ញា មាន​បញ្ញា​អន់​ថយ​ហើយ​អង្គុយ​នៅ​កណ្ដាល​បរិស័ទ អង្គុយ​នៅ​កណ្ដាល​បុគ្គល ជា​ឧបដ្ឋាក ហើយ​ក៏​បាន​ពោល​ថា យើង​បាន​ដឹង​ហើយ គឺ ធម៌ ៣ ដែល​ញ៉ាំង​សត្វ​ឲ្យ​យឺតយូរ​គឺ ទិដ្ឋិ មានៈ តណ្ហា ដូច្នេះ កាល​បើ​បាន​នូវ​អរិយបុគ្គល​ក៏​រមែង មាននូវឫទ្ធិ ឯ​ចំណែក​អ្នក​ទ្រទ្រង់​ នូវ​ព្រះបរិយត្តិធម៌ គឺ​បុគ្គល​នោះ​ឯង​មិន​រួច​ផុត​ចាក​វដ្ដទេ ដែល​ឈ្មោះ​ថាបរិយត្តិ មិន​ជា​ការ​លំបាក​ដល់​ពួក​យើង​ទេ ប៉ុន្តែ​បុគ្គល​ដែល​ចូលចិត្ត​ក្នុង​ព្រះបរិយត្តិធម៌​មិនអាច​រួច​ផុត​ចាក​វដ្ដៈ។ នេះ​ជា​សេចក្ដី​មួយ ដែល​បញ្ជាក់​ឲ្យ​ឃើញ​ខ្លួន​លោក​ហ្នឹង ​ពូកែ​បរិយត្តិៗ អ្វី​ក៏​ដោយ​មិន​ជាការ​លំបាក​ទេ​នេះ​ក្នុង​កាល​ដែល​ប្រាថ្នា​លាមក អង្គុយ​កណ្ដាល​ញោម​ឧបដ្ឋាក ពោល​ពាក្យ​ដូច្នេះប៉ុន្តែ​មាន​បញ្ញា​អន់​ថយ មិន​រៀន​មិន ចេះ​មិន​ចាំ​ទេ ប៉ុន្តែ​បើ​អរិយបុគ្គល​ហើយ ក៏​សម្រេច នូវ​ឬទ្ធី ឯ​ការ​ដែល​យល់​ចូលចិត្ត​ក្នុង​បរិយត្តិមិនអាច​រួចផុត​ចាក​វដ្ដៈ។ ក្នុង​ព្រះអដ្ឋកថាចារ្យ លោក​បាន​បញ្ជាក់​ថា បុគ្គល​ពួក​នេះ​ឯង ឈ្មោះ​ថាញ៉ាំង​សាសនា​ឲ្យ​វិនាស​ព្រោះ​តែ​ពោល​ថា ការ​ទ្រទ្រង់​ចូលចិត្ត​ក្នុង​បរិយត្តិមិនអាច​រួច​ផុត​ចាកវដ្ដៈ ហើយ​លោក​បាន​ពោល​ទៀត​ថា មហាចោរ ដូច​ជាបុគ្គល​ពួក​នេះ​រមែង​មិន​មាន បាន​សេចក្ដី​ថា មហាចោរ​ក្នុង​លោក ដែលហៅ​ថាមហាចោរ គឺ​ចោរ​ធំ ចោរ​លួច ចោរប្លន់ យ៉ាង​ណាក៏ដោយ ស្មើ​ដោយ​បុគ្គល​ពួក​នេះ​រមែង​មិន​មាន បុគ្គល​ដែល​បាន​ពោល​ថា អ្នក​ណា​ដែល​ចូលចិត្ត​បរិយត្តិរមែង​មិនរួច​ចាកវដ្ដៈ នេះ​ឈ្មោះ​ថាជាបុគ្គល ដែល​ធ្វើ​ឲ្យ​សាសនា​វិនាស ។ សេចក្ដី​ដែល​មាន​នៅ​ក្នុង​ព្រះអដ្ឋកថា​លោក​បាន​បញ្ជាក់​ថា បុគ្គល​ដែល​ទ្រទ្រង់ ព្រះបរិយត្តិ​មិន​អាច​រួច​ផុត​ចាក​វដ្ដ​បាន​ទេ គឺ​រក​មិន​បាន​សេចក្ដី​ថា មិន​អាច​រក​បាន​នូវ​បុគ្គល​ដែល​ទ្រទ្រង់​ព្រះបរិយត្តិ ហើយ​មិន​រួច​ចាក​វដ្ដៈបាន​នោះ​ទេ ព្រោះ​ថា​ការ​មិនរួច​ចាក​វដ្ដៈ មិនមែន​ដោយ​សារ​ទ្រទ្រង់​បរិយត្តិនោះ​ឡើយ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១ រៀប​រៀង​ដោយ សាមណេរ ចាន់ សុជន ដោយ​៥០០០​ឆ្នាំ
images/articles/2187/Untitled-1-Recovered.jpg
Public date : 03, Dec 2021 (14,402 Read)
កម្មដ្ឋាន ២ យ៉ាង កម្មដ្ឋាន ២ យ៉ាង គឺ សព្វត្ថកកម្មដ្ឋាន (កម្មដ្ឋាន​មាន​ប្រយោជន៍ក្នុងកុសល​ធម៌​ទាំង​ពួង) ១។ បណ្ដាល​កម្មដ្ឋាន​ទាំង​ ២ យ៉ាង​នោះ មេត្តា (​ដែល​ផ្សាយ​ទៅ) ក្នុង​ជន​ផ្សេងៗ មាន​ពួក​ភិក្ខុ​ជាដើម​ក្ដី​ មរណស្សតិ (​ការ​រលឹក​ដល់​សេចក្ដី​ស្លាប់)ក្ដី ឈ្មោះ​ថា សព្វត្ថកកម្មដ្ឋាន។ ព្រះអាចារ្យ​ពួក​ខ្លះ​ពោល​ថា អសុភសញ្ញា (​ជាសព្វត្ថកកម្មដ្ឋាន ក៏​មាន)។ ពិត​មែន​ មេត្តា (​នោះ) ជាដំបូង ភិក្ខុ​អ្នក​ចម្រើន​កម្មដ្ឋាន
images/articles/2036/Untitled-1-Recovered.jpg
Public date : 07, Nov 2021 (20,570 Read)
នាងជា​ភរិយា​ប្រភេទ​ណា? ភរិយា​មាន ៧ ប្រភេទ ដូច​បុរស​ដែរ​គឺ ភរិយា​ដូច​ពេជ្ឃ​ឃាត ភរិយា​ដូច​ចោរ ភរិយា​ដូចមិត្ត ភរិយា​ដូច​ទាសី។ ឯ​សេចក្ដី​អធិប្បាយ ក៏​មាន​ន័យ​ដូច​ស្វាមី ៧ ជំពូក​ដែរ ដោយ​គ្រាន់​តែ​ដូរ​ពី​ស្វាមី មក​ជា​ភរិយា​តែ​ប៉ុណ្ណោះ។ ដើម្បី​ជា​ការ​ថែរក្សា​កេរ្ដិ៍ដំណែល​របស់​បុព្វបុរស​ខ្មែរ ខ្ញុំ​សូម​លើក​យក​កំណាព្យ​របស់​ព្រះបាទ​សម្ដេច​ព្រះហរិរក្សារាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ " ព្រះអង្គដួង "
images/articles/2034/Untitled-1-Recovered.jpg
Public date : 07, Nov 2021 (46,081 Read)
គ្រា​នោះ សភិ​យ​បរិ​ព្វា​ជក មាន​ចិត្ត​ត្រេក​អរ​ខ្ពស់​ឡើង​ កើត​បីតិ​សោម​នស្ស​ ត្រេក​អរ​ រីក​រាយ ចំពោះ​ភាសិត​ព្រះ​មាន​ព្រះ​ភាគ ហើយ​សួរ​ប្រ​ស្នា​នឹង​ព្រះ​មាន​ព្រះ​ភាគ​ ត​ទៅ៖ (សភិយ​បរិ​ព្វា​ជក​ សួរ​ថា) បណ្ឌិត​ទាំង​ឡាយ ហៅ​បុគ្គល​ អ្នក​បាន​គុណ​វិ​សេស​ដូច​ម្តេច ថា​ជា​ព្រាហ្មណ៍​ ថា​ជា​សមណៈ ដោយ​ហេតុ​ដូច​ម្តេច​ អ្នក​ផង​តែ​ហៅថា ជា​អ្នក​ងូត​លាង (កិលេស​) ដោយ​ប្រ​ការ​ដូច​ម្តេច​ ហៅ​ថា នាគ តើ​ប្រ​ការ​ដូច​ម្តេច
images/articles/2033/Untitled-1-Recovered.jpg
Public date : 07, Nov 2021 (53,118 Read)
តិស្ស​មេត្តេ​យ្យ​សូត្រ​ ព្រះ​តិ​ស្ស​មេ​ត្តេ​យ្យ​ ដ៏​មាន​អា​យុ​ (​អា​រា​ធ​នា​ថា​) ប​ពិត្រ​ព្រះ​អង្គ​ និ​រទុក្ខ សូម​ព្រះ​អង្គ​ សម្តែង​សេច​ក្តី​ចង្អៀត​ចង្អល់​ របស់​បុគ្គល​ អ្នក​ប្រ​កប​មេ​ថុន​ធម្ម​រឿយ​ៗ ​យើង​ខ្ញុំ​ បាន​ស្តាប់ ពាក្យ​ប្រ​ដៅ​ ព្រះ​អង្គ​ហើយ នឹង​សិក្សា​នូវ​វិ​វេក​ទាំង​ឡាយ ។ (ព្រះ​មាន​ព្រះ​ភាគ​ ត្រាស់​ថា ម្នាល​មេត្តេ​យ្យ​) បុគ្គល​ អ្នក​ប្រ​កប​មេ​ថុន​រឿយ​ៗ រមែង​ភ្លេច​ពាក្យ​ប្រ​ដៅ​ផង ប្រ​តិ​បត្តិ​ខុស​ផង ការ​ប្រព្រឹត្ត​ខុស​នុ៎ះ​ ជា​អំពើ​មិន​ប្រ​​សើរ
images/articles/2049/Untitled-1-Recovered.jpg
Public date : 07, Nov 2021 (52,813 Read)
ខ្ញុំ​ជា​កូន​ប្រុស​តែ​មួយ​ជា​ទី​ស្រឡាញ់របស់មាតាជា​ទី​ស្រឡាញ់របស់​បិតាដែល​មាតា​បិតាបាន​ហើយដោយ​ការ​ប្រព្រឹត្ត​វ័ត​ដ៏​ច្រើន​ដង​ដោយ​បន់​ស្រន់​ផង។ឯ​មាតា​និង​បិតាទាំង​ពីរ​នោះជា​អ្នក​ប្រាថ្នា​សេចក្តីចម្រើន ​ស្វែង​​រក​ប្រ​យោជន៍ទើប​នាំ​ខ្ញុំ​ថ្វាយ​ព្រះ​ពុទ្ធព្រោះ​សេចក្តី​អនុ​គ្រោះ​(ដោយ​ពាក្យ​ថា​)កូន​នេះ​ធ្លាប់​សុខចម្រើន​ដោយ​សេចក្តី​សុខ​ខ្ញុំ​ព្រះ​អង្គ​បាន​ដោយ​លំបាក​ប​ពិត្រ​ព្រះ​លោក​កនាថយើង​ខ្ញុំ​សូម​ថ្វាយ​
images/articles/2053/Untitled-1-Recovered.jpg
Public date : 07, Nov 2021 (10,379 Read)
បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ឥឡូវ​នេះ​ពួក​ឈើ​មាន​ពណ៌​ដូច​រងើក​ភ្លើងជិត​ផ្លែ​ហើយ​ជម្រុះ​ស្លឹក​ចាស់​ចោល​ឈើ​​ទាំង​នោះ​រុង​រឿង​ដូច​ជា​អណ្តាត​ភ្លើងបពិត្រ​ព្រះ​អង្គ​មាន​ព្យា​យាម​ធំ​កាល​នេះជា​កាល​គួរ​បាន​ចំណែក​ធម្ម​រស​ហើយ។ ឈើ​ទាំង​ឡាយជា​ទីរីក​រាយ​នៃ​ចិត្តមាន​ផ្លែ​ផ្សាយ​ក្លិន​សព្វ​ទិស​ដោយ​ជុំ​វិញជម្រុះ​ស្លឹក​ចាស់​ចោល​ប្រុង​នឹង​ចេញ​ផ្លែ​ថ្មី​ទៀតបពិត្រ​ព្រះ​អង្គ​មាន​ព្យា​យាមកាល​នេះជា​កាល​គួរ​ដើម្បី​ចេញ​ទៅ​អំពី​
images/articles/2282/Untitled-1-Recovered.jpg
Public date : 06, Nov 2021 (18,426 Read)
ពុទ្ធកិច្ចរបស់ព្រះសម្មាសម្ពុទ្ធ នៅ​ពេល​ដែល​យើង​ទាំង​អស់​គ្នា បាន​អាន​អំពី ពុទ្ធកាល​របស់​ព្រះអង្គ​ហើយ​នោះ ពេល​នេះ​យើង​នឹង​បាន​ដឹង​អំពី​កិច្ចការ​របស់​ព្រះអង្គខ្លះ ៗ ទុក​ជា​មិន​បាន​សិក្សា​ពិស្តារ​យ៉ាង​ណា​ក៏​ដោយ តែ​សូម​ពុទ្ធបរិស័ទ​សិក្សា​នូវ​​ពុទ្ធកិច្ច​របស់​ព្រះអង្គ​ដោយ​សង្ខេប​នេះ​ចុះ ។ កិច្ច​របស់​ព្រះពុទ្ធ គឺ​ការ​រវល់​សម្រាប់​ព្រះសព្វញ្ញូពុទ្ធ មាន​ស្តេច​យាង​ចេញ​ទៅ​បិណ្ឌ​បាត​ពី​ព្រឹក​ព្រលឹម និង​ទ្រង់​ត្រាស់​សម្តែង​
images/articles/2279/Untitled-1-Recovered.jpg
Public date : 06, Nov 2021 (54,129 Read)
យោនិសោមនសិការជាអ្វី? - យោនិសោមនសិការៈ គឺ​ការ​ធ្វើទុក​ក្នុង​ចិត្ត​ដោយឧបាយ​ត្រូវទំនង ដែលជាអង្គមួយ​ក្នុងចំណោម​អង្គទាំង​ឡាយដ៏ច្រើន​របស់បុគ្គល​អ្នកមានបញ្ញា​ ឬថា​ជាឧបាយ​របស់​អ្នកឆ្លាត។ - ធម្មតា​បុគ្គល​អ្នកមានបញ្ញា តែងធ្វើអ្វី។ ដោយឧបាយ​នៃបញ្ញា​ដ៏ល្អប្រពៃ។ បុគ្គលអ្នក​សំរេច​មគ្គផល​នៅពេលកំពុង​ស្ដាប់ព្រះធម៌ ក្រៅពី​មានបញ្ញា​ចាស់ក្លា​ហើយ​នៅ​មានអង្គពីរ​ទៀត
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.28
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿