Sunday, 20 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
ADVISE
១,៥៧៣ អត្ថបទ
images/articles/3207/______________________________.jpg
Public date : 28, Jul 2026 (4,466 Read)
គោចរ ៣ យ៉ាងគឺ កន្លែងជាទីត្រេចទៅ របស់ឥន្ទ្រិយទាំង ៦ មានចក្ខុន្ទ្រិយ ជាដើម ហៅថា គោចរ ។ ក្នុង​ន័យនេះ លោកសំដៅយកតែអារម្មណ៍ដែលជាហេតុនាំឲ្យកើតគុណ មានសីលគុណ​ជាដើម ។ គោចរ មាន ៣គឺ៖ ១. ឧបនិស្សយគោចរ អារម្មណ៍ជាឧបនិស្ស័យនៃសីលគុណជាដើម បានដល់​កល្យាណមិត្ត។ ២. អារក្ខគោចរ អារម្មណ៍ជាគ្រឿងរក្សាទុកនូវចក្ខុទ្វារជាដើម បានដល់ សតិ។ ៣. ឧបនិពន្ធគោចរ អារម្មណ៍ជាគ្រឿងចងទុកនូវចិត្ត បានដល់ សតិប្បដ្ឋាន។ អធិប្បាយ៖ ១. ឧបនិស្សយគោចរ កល្យាណមិត្ត បរិបូណ៌ដោយគុណ មានកថាវត្ថុ ១០ បរិបូណ៌ដោយ​សីល សុតៈ ចាគៈ បញ្ញា តែងណែនាំ​អ្នកដែលចូលទៅអាស្រ័យនឹងលោក ឲ្យឆ្លងផុត​ចាក​សេចក្តីសង្ស័យក្នុងធម៌ យល់ត្រង់ ជ្រះថ្លា បរិបូណ៌ដោយគុណទាំងនោះ​តាម​កល្យាណមិត្ត​ទាំងនោះ។ ២. អារក្ខគោចរ ព្រះសម្មាសម្ពុទ្ធត្រាស់ថា ភិក្ខុក្នុងសាសនានេះ វេលាចូលទៅកាន់​ស្រុកក្តី ដើរទៅតាមផ្លូវក្តី តែងមានចក្ខុសំឡឹងចុះក្រោម ក្រឡេកមើលចម្ងាយមួយជួរនឹម មិនអើត ឈ្ងោក មិនក្រឡេកមើលទិសផ្សេងៗ។ ៣. ឧបនិពន្ធ សំដៅយកសតិប្បដ្ឋាន ៤ ដែលជាអារម្មណ៍ចងទុកនូវចិត្តក្នុងកម្មដ្ឋាន។ ព្រះពុទ្ធដីកា ម្នាលភិក្ខុទាំងឡាយ កាលបេីអ្នកទាំងឡាយប្រព្រឹត្តក្នុងគេាចរ ជាវិស័យដែលមានមកអំពីបិតារបស់ខ្លួន មារក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍ឡេីយ ។ អដ្ឋកថា៖ គេាចរ ជាវិស័យនៃ បិតារបស់ខ្លួន គឺ សតិប្បដ្ឋាន ៤ ។ ដោយ៥០០០ឆ្នាំ
images/articles/3212/_________________________________.jpg
Public date : 28, Jul 2026 (15,123 Read)
តេីព្រះពុទ្ធសាសនាស្ថិតនៅត្រង់ណា? ព្រះពុទ្ធសាសនា គឺស្ថិតនៅត្រង់ ព្រះឱវាទរបស់ព្រះសម្មា​សម្ពុទ្ធ ។ពុទ្ធបរិស័ទទាំងឡាយ! ការយល់ច្បាស់នូវ ការប្រៀនប្រដៅរបស់ព្រះពុទ្ធ បរមគ្រូនៃយើង គឺការយល់ដឹងអំពី ចតុរារិយសច្ច ។ ការយល់ដឹងអំពី អារិយសច្ចៈ គឺការ យល់ដឹងអំពីបដិច្ចសមុប្បាទធម៌ ។ ធម៌ទាំងនេះជាធម៌ ដែលមាន គម្ភីរ ភាពជ្រាលជ្រៅណាស់ គេត្រូវតែ ធ្វើវិរិយភាពតឹងរឹង ទើបអាច បាននូវពន្លឺ នៃការត្រាស់ដឹង នឹងអាចធ្វើទីបំផុតនៃទុក្ខបាន ។ សេចក្តីទុក្ខ ជាបញ្ហារបស់ មនុស្ស ជាទូទៅ បដិច្ចសមុប្បាទ១២ បង្ហាញអំពី អានុភាព នៃហេតុ និងផល ដែលបច្ច័យ ឲ្យកើតឡើង ។ អតីតអវិជ្ជា ជាហេតុ បច្ចុប្បន្ននាមរូប ជាផល បច្ចុប្បន្នតណ្ហា ជាហេតុ អនាគត ជាតិ ជរា មរណៈ ជាផល ។ កុំឲ្យមានផល ត្រូវឈប់ធ្វើហេតុ ឈប់ធ្វើហេតុ ត្រូវធ្វើ សីល សមាធិ បញ្ញា ធ្វើសីល សមាធិ បញ្ញា ត្រូវមានសទ្ធា មានសទ្ធា ត្រូវយល់ ដឹង ឃើញ នូវសេចក្តីទុក្ខ របស់បញ្ចខន្ធ ។ ព្រះត្រៃសរណគមន៍ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលសម្រេចមានក្នុងសន្តានចិត្ត នៃ ពុទ្ធបរិស័ទ ទៅបានលុះត្រាតែ ពុទ្ធបរិស័ទ មានចិត្តឈាន ចុះស៊ប់ក្នុង សទ្ធា ៤យ៉ាងគឺ ១- កម្មសទ្ធា ការជឿកម្ម, ២- វិបាកសទ្ធា ការជឿផលនៃកម្ម, ៣- កម្មស្សកតាសទ្ធា ការជឿថា សត្វមានកម្ម ជារបស់ខ្លួន, ៤- តថាគតពោធិសទ្ធា ការជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគត ។ លោកិយបដិច្ចសមុប្បាទ១២ អត្ថន័យទូទៅ ពាក្យ​ក្នុង​ភាសា​បាលី​ថា បដិច្ចសមុប្បាទឬ ​នៅ​ក្នុង​ភាសា​សំស្ក្រឹត​ថា ប្រដីដ្យសមុដ្បាទ មាន​អត្ថន័យ​ថា ​ដើម​កំណើត​​នៃ​អ្វីមួយ​ពឹង​ផ្អែក​លើ​អ្វី​មួយ​ទៀត ឬ ការ​កើត​ឡើង​នៃ​អ្វី​មួយ​ត្រូវ​ពឹង​លើ​ការ​កើត​ឡើង​នៃ​អ្វី​មួយ​ទៀត​ជាមុន ។ ន័យ​ម្យ៉ាង​ទៀត បដិច្ចសមុប្បាទ សង្កត់​ធ្ងន់​ទៅ​លើ​ទស្សនៈ​ថា គ្មាន​វត្ថុ​អ្វី​មួយ (ទោះ​ជា​មាន​រូប​ក្តី ឥត​រូប​ក្តី មាន​ជីវិត​ក្តី ឥត​ជីវិត​ក្តី) មាន​វត្តមាន​ដោយ​ឯកឯង ឬ ស្ថិតស្ថេរ​ជា​និច្ច​និរន្តរ៍ បាន​ទេ ពោល​គឺ​ វត្ថុ​នោះ​​ត្រូវ​​ពឹង​ផ្អែក​លើ​វត្ថុ​កើត​មុន​វា​​ដើម្បី​ឲ្យ​វា​អាច​កើត​ឡើង​បាន ។ ចំណែក​វត្ថុ​ដែល​កើត​មុន​នោះ​ ក៏​ត្រូវ​ពឹង​លើ​វត្ថុ​ដែល​កើត​មុន​វា​មួយ​ទៀត​ដើម្បី​ឲ្យ​វត្ថុ​នោះ​កើត​ឡើង​បាន ។ ​យោង​តាម​ទ្រឹស្តី​ពុទ្ធសាសនា បដិច្ចសមុប្បាទ​ មាន​អត្ថន័យ​ពីរ​យ៉ាង​៖ ក្នុង​ន័យ​ទូទៅ បដិច្ចសមុប្បាទ សំដៅ​ទៅ​ដល់​សញ្ញាណ​​ដែល​ជា​ខ្លឹម​សំខាន់​នៅ​ក្នុង​ប្រពៃណី​ពុទ្ធសាសនា ពោល​គឺ វត្ថុ​គ្រប់​យ៉ាង​កើត​ឡើង​​ដោយ​ពឹង​ទៅ​លើ​មូលហេតុ និង លក្ខខណ្ឌ​ ដ៏​ច្រើន​សន្ធឹក។ ក្នុង​ន័យ​ជាក់​លាក់ បដិច្ចសមុប្បាទ សំដៅ​ទៅ​ដល់​ការ​អនុវត្តន៍​ជាក់ស្តែង​នៃ​គោលការណ៍​ទូទៅ​ខាង​លើ​នេះ ពោល​គឺ ភាព​ជាប់​ទាក់ទង​គ្នា (សម្ព័ន្ធ) ចំនួន ១២ តំណ នៃ​ដើម​កំណើត​នៃ​អ្វី​មួយ​ពឹង​ផ្អែក​លើ​អ្វី​មួយ​ទៀត ។ សញ្ញាណ​នៃ​បដិច្ចសមុប្បាទ (ទាំង​ន័យ​ទូទៅ និង ន័យ​ជាក់លាក) គឺ​ជា​មូលដ្ឋាន​សម្រាប់​យល់​សញ្ញាណ​គន្លឹះ​​ដទៃ​ទៀត​នៅ​ក្នុង​ពុទ្ធសាសនា ឧទាហរណ៍ ទ្រឹស្តី​អំពី​កម្ម និង ការ​បដិសន្ធិ​ជា​ថ្មី ការ​កើត​ឡើង​នៃ​ទុក្ខ និង លទ្ធភាព​នៃ​ការ​រំដោះ​ខ្លួន​​តាម​រយៈ​ការ​យល់​ដឹង​ថា​គ្មាន​ខ្លួន ឬ អនត្តា ។គោលគំនិត​ទូទៅ​នៃ​បដិច្ចសមុប្បាទ (អ្វីៗ​គ្រប់យ៉ាង​សុទ្ធ​តែ​​ពឹង​ផ្អែក​លើ​អ្វីៗ​ដទៃ​ទៀត) គឺ​ជា​ផ្នែក​មួយ​សម្រាប់​បំពេញ​ឲ្យ​សញ្ញាណ (គំនិត) នៃ​ទ្រឹស្តី សុញ្ញតា (ភាព​ទទេ ឬ សូន្យ)។ ធម៌​សូត្រ អវិជ្ជា បច្ចយា សង្ខារា, សង្ខារា បច្ចយា វិញ្ញា សម្ភវន្តិ ។ សេចក្តី​ប្រែ៖ អវិជ្ជាជាបច្ច័យ ឲ្យកើតសង្ខារ, សង្ខារជាបច្ច័យ ឲ្យកើតវិញ្ញាណ, វិញ្ញាណជាបច្ច័យ ឲ្យកើតនាមរូប, នាមរូបជាបច្ច័យ ឲ្យកើតអាយតនៈ, អាយតនៈ​ជាបច្ច័យឲ្យកើតផស្សៈ, ផស្សៈជាបច្ច័យ ឲ្យកើតវេទនា, វេទនាជាបច្ច័យ ឲ្យកើតតណ្ហា, តណ្ហាជាបច្ច័យ ឲ្យកើតឧបាទាន, ឧបាទានជាបច្ច័យ ឲ្យកើតភព, ភពជាបច្ច័យ ឲ្យកើតជាតិ, ជាតិជាបច្ច័យ ឲ្យកើតជរា មរណៈ សោក ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ជាច្រើនអនេក ។ ការជាប់ប្រទាក់គ្នា ១២ កងនេះ ឈ្មោះថា បដិច្ចសមុប្បាទ ។ ចតុរារិយសច្ច ឬ​ សេចក្តីពិត​ ៤ យ៉ាង ព្រះពុទ្ធ​ទ្រង់បាន​ត្រាស់សម្តែង​ទុក​ថា៖ “ ម្នាលភិក្ខុទាំងឡាយ, ក្នុងកាលកន្លង មកហើយក្តី ក្នុងកាលជា អនាគតក្តី ឬក្នុងពេល បច្ចុប្បន្ននេះក្តី តថាគត បង្រៀនអ្នកតែអំពី សេចក្តីទុក្ខ, អំពីហេតុនៃសេចក្តីទុក្ខ, អំពីការរំលត់ទុក្ខ និង ​ផ្លូវទៅកាន់ការរំលត់ទុក្ខ ។ ធម៌ដែលតថាគត ត្រាស់ដឹង មានច្រើនជាអនេក ប៉ុន្តែតថាគត មិនបង្រៀនអ្នក នូវធម៌ដ៏ច្រើន ទាំងនោះទេ ព្រោះមិននាំមក នូវប្រយោជន៍ មិននាំមក នូវសេចក្តីស្ងប់ មិននាំមកនូវ ការត្រាស់ដឹង មិននាំមក នូវព្រះនិព្វាន “។ ព្រះពុទ្ធ​បាន​បង្រៀន អំពីសេចក្តីពិត ៤​ យ៉ាងនេះ គឺធម្មជាតិនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ១ ហៅថា ទុក្ខអរិយសច្ចៈ ។ ហេតុនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ២ ហៅថា ទុក្ខសមុទយ អរិយសច្ចៈ ។ ការរលត់ទៅនៃទុក្ខ ហៅថា ទុក្ខនិរោធ អរិយសច្ចៈ ជាសេចក្តី ពិតទី៣ ។ ផ្លូវប្រតិបត្តិ ដែលនាំឲ្យបានដល់ ការរំលត់ទុក្ខ ហៅថា ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ ជាសេចក្តីពិតទី ៤ ដែលមាននាមថា អរិយអដ្ឋង្គិកមគ្គ ប្រកបដោយអង្គ ៨ ប្រការ ។ អរិយសច្ចៈ ៤ នេះ ជាខ្លឹមសារ នៃការប្រៀនប្រដៅរបស់ព្រះពុទ្ធ ។ អ្នកកាន់ ព្រះពុទ្ធសាសនា ត្រូវតែសិក្សា ហើយយល់ច្បាស់ នូវអរិយសច្ចៈ ដើម្បីប្រតិបត្តិធម៌ រំដោះខ្លួន ឲ្យរួចចាកផុត អំពីទុក្ខ ក្នុងសង្សារវដ្តនេះ។ ដើម្បីពន្យល់ អំពីសេចក្តីទុក្ខ និងហេតុនៃសេចក្តីទុក្ខ ព្រះពុទ្ធទ្រង់លើកយក បដិច្ចសមុប្បាទ​ ១២ មកពន្យល់ប្រាប់ ដូចតទៅនេះ៖ ជាតិ គឺការកើតឡើងនៃ នាម និង រូប គឺ បញ្ចក្ខន្ធ (រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ) ។​ បើ​នៅ​​មាន​ជាតិ (កំណើត) នោះ​បញ្ចក្ខន្ធ (ឬ​ខន្ធ ៥) ក៏កើតឡើង។ បើមាន បញ្ចក្ខន្ធ នោះ​ទុក្ខ ១២ កងក៏កើតឡើង (ទុក្ខព្រោះរូប​ ៤ និងទុក្ខព្រោះនាម ៨)។ទុក្ខ ​ទាំង ១២ កងនេះ មានជាតិជា បច្ច័យ ទើបកើតឡើង ។ ជាតិមានភព ជាបច្ច័យ ឲ្យកើតឡើង។ ភព គឺ បដិសន្ធិចិត្ត ដែលកម្មសង្ខារ តាក់តែងឲ្យ ទៅកើតជា នរក ប្រេត អសុរកាយ តិរច្ឆាន មនុស្ស ទេវតា ឬព្រហ្ម តាមផលកម្មរបស់ខ្លួន ។ ភពមានឧបាទាន ការជាប់ជំពាក់ដោយកម្មជា កុសលនិងអកុសល ជាបច្ច័យឲ្យកើតឡើង។ ឧបាទាន ការជាប់ជំពាក់ ដោយការធ្វើ កម្ម មានតណ្ហាជាបច្ច័យ ឲ្យកើតឡើង។ តណ្ហា គឺសេចក្តី ប្រាថ្នា៣យ៉ាង ចង់ឲ្យបាន នូវអារម្មណ៍តាមទ្វារ ៦ ដែលជាទីត្រេកអរ គឺកាមតណ្ហា ចង់ឲ្យអ្វីៗ ដែលជាទីត្រេកអរ នៅ ស្ថិតស្ថេរជានិច្ច មិនបាត់បង់ គឺភវតណ្ហា ចង់ឲ្យអ្វីៗ ដែលរលត់ទៅ មិនកើតទៀត គឺ វិភវតណ្ហា តណ្ហានេះមានផស្សៈ ការដែលអារម្មណ៍ តាមទ្វារ ៦ មកពាល់ត្រូវ ជាបច្ច័យឲ្យកើតឡើង។ ផស្សៈ មានអាយតនៈ គឺ វិញ្ញាណ ៦ និង អារម្មណ៍ ៦ ជាបច្ច័យ ឲ្យកើតឡើង។ អាយតនៈ មាននាមរូប ជាបច្ច័យឲ្យកើតឡើង ។ នាមរូបមានវិញ្ញាណ គឺបដិសន្ធិចិត្តជាបច្ច័យឲ្យកើតឡើង ។ វិញ្ញាណមានសង្ខារ គឺការប្រជុំ តាក់តែងនៃកម្ម ជាបច្ច័យ ឲ្យកើតឡើង ។ សង្ខារមានអវិជ្ជា សេចក្តីមិនដឹងមិនយល់ ជាបច្ច័យ ឲ្យកើតឡើង ។ សេចក្តីពន្យល់ខាងលើនេះ ឃើញថាអវិជ្ជាជាដើមហេតុ មានសេចក្តីទុក្ខ មួយគំនរធំ នៅខាងចុង ដូចជាខ្សែច្រវាក់មួយ ដែលមានកង ១២ ប្រទាក់ជាប់គ្នា។ ទុក្ខទាំង ១២ កង គឺទុក្ខរបស់រូប ៤ និងទុក្ខរបស់នាម ៨ កើតឡើងក៏ព្រោះ តែមានរូបនិងនាម ។ បើគ្មានរូប និងនាម ទុក្ខក៏គ្មានដែរ ។ ឧបមាដូចជា ជនដែលឈរ នៅក្បែរភ្លើង ទទួលទុក្ខព្រោះក្តៅ ហើយចង់ពន្លត់ ភ្លើងដើម្បីឲ្យបាត់ក្តៅ ដរាបណាគេ នៅតែបន្ថែមប្រេង ទៅឲ្យភ្លើងទៀត នោះភ្លើងនៅតែឆេះ គេនៅតែក្តៅដដែល ឥតស្រាកស្រាន្តឡើយ ។ យ៉ាងណាម៉ិញ គេ ចង់កំចាត់បង់ទុក្ខ ហើយបើគេ នៅតែបង្កើតអវិជ្ជា នោះគេនៅតែ មានទុក្ខដដែល ឥត ឈប់ឈរឡើយ ។ ការបំបាត់អវិជ្ជា ខាងដើម ជាកិច្ចឲ្យទុក្ខទាំងឡាយខាងចុង រលត់ទៅអស់ព្រោះមិនមាន រូបនិងនាម តទៅទៀត ។ ដូច្នេះកិច្ចដែលត្រូវធ្វើ គឺកំចាត់បង់ នូវអវិជ្ជា ជាការស្រេច ។ ប៉ុន្តែគេត្រូវសិក្សា ឲ្យយល់ច្បាស់ នូវបដិច្ចសមុប្បាទនេះ ជាមុនសិន ។ បដិច្ចសមុប្បាទនេះ ដែលមានអវិជ្ជាខាងដើម និងសេចក្តីទុក្ខខាងចុង ជារបស់ ត្រៃភព ព្រោះវាចងសត្វលោក ឲ្យជាប់ក្នុងភពទាំង៣ មានឈ្មោះថា លោកិយបដិច្ចសមុប្បាទ ។ រីឯលោកុត្តរបដិច្ចសមុប្បាទ ដែលមានសទ្ធាខាងដើម និងអាសវក្ខេយេញាណ ជាខាងចុង ជារបស់ព្រះនិព្វាន ព្រោះជាផ្លូវកំចាត់បង់ នូវអវិជ្ជា។ សត្វលោកកើតស្លាប់ ៗ ក្នុងត្រៃភព ព្រោះនៅមានអវិជ្ជា ហើយបច្ច័យក៏កើតតៗគ្នា តាមខ្សែរង្វង់ អវិជ្ជា សង្ខារ វិញ្ញាណ នាមរូប សឡាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ (ទុក្ខរបស់រូប ៤ និង ទុក្ខរបស់នាម ៨) រួចត្រឡប់ទៅកាន់ អវិជ្ជាវិញ ហើយរត់តាម ខ្សែរង្វង់ដដែលនេះ ឥតឈប់ឈរ លុះត្រាតែអវិជ្ជារលត់ ។ ខ្សែរង្វង់ បដិច្ចសមុប្បាទនេះ ជារបស់កាលទាំង៣ គឺរបស់អតីតកាល២ (អវិជ្ជា និងសង្ខារ) របស់បច្ចុប្បន្នកាល៨ (វិញ្ញាណ នាមរូប អាយតន១២ ផស្សៈ វេទនា តណ្ហាឧបាទាន និងភព) របស់អនាគត២ (ជាតិ និងជរាមរណៈ)។ បច្ចុប្បន្នកាល ៨ - ដោយមានអវិជ្ជា-សង្ខារ អំពីអតីតកាល ជាបច្ច័យដល់វិញ្ញាណ គឺបដិ សន្ធិចិត្ត ឲ្យសត្វកើតជាថ្មីទៀត ក្នុងបច្ចុប្បន្នកាលនេះ ។ នាមរូបក៏កើតឡើង អាស្រ័យ ដោយវិញ្ញាណជាបច្ច័យ ។ អាយតនៈ ១២ ក៏កើតឡើង អាស្រ័យដោយនាមរូប ជាបច្ច័យ ។ ផស្សៈក៏កើតឡើង អាស្រ័យដោយ អាយតនៈ១២ ជាបច្ច័យ។ វេទនាក៏កើតឡើង អាស្រ័យដោយផស្សៈ ជាបច្ច័យ ។ តណ្ហាក៏កើតឡើង អាស្រ័យដោយ វេទនាជាបច្ច័យ ។ ឧបាទានក៏ កើតឡើង អាស្រ័យដោយ តណ្ហាជាបច្ច័យ។ ភពក៏កើតឡើង អាស្រ័យ ដោយឧបាទាន ជាបច្ច័យ ។ វិញ្ញាណ នាមរូប អាយតនៈ ១២ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព បដិច្ច​សមុ​ប្បាទ​៨នេះ ជារបស់បច្ចុប្បន្នគឺបញ្ចក្ខន្ធជាផលដែល យើងបានមក ព្រោះ អវិជ្ជាពីអតីតកាល ។ ព្រោះមានបញ្ចក្ខន្ធ ទុក្ខទាំង១២កង គឺរូបទុក្ខ៤ មានជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និងមរណៈទុក្ខ ហើយនិងនាមទុក្ខ៨ គឺសោកទុក្ខ បរិទេវៈទុក្ខ ទុក្ខទុក្ខ (ទុក្ខព្រោះទុក្ខផ្ទួនគ្នា) ទោមនស្សទុក្ខ ឧបាយាសៈទុក្ខ បិយេហិវិប្បយោគទុក្ខ អប្បិយេហិសម្បយោគទុក្ខ យម្បិច្ឆំនលភតិតម្បិទុក្ខ ក៏កើតឡើង ឲ្យយើងរង សេចក្តីឈឺចាប់ឥតស្រាកស្រាន្ត ។ បើមិនមានអវិជ្ជា ជាដើមហេតុទេនោះ យើងក៏គ្មានទុក្ខ ១២កងនេះ ដែរ ។ វេទនាគឺការសោយអារម្មណ៍ គឺការដឹង៥យ៉ាង គឺដឹងសេចក្តីឈឺចាប់ ដឹងសេចក្តី សុខស្រួល ដឹងសេចក្តីទោមនស្ស ដឹងសេចក្តីសោមនស្ស ឬដឹងថាឥតសុខឥតទុក្ខ ។ បើគេដឹងសេចក្តីឈឺចាប់ ឬទោមនស្សតាមផ្លូវចិត្ត គេមិនចង់បាន អារម្មណ៍ទាំងនេះទេ ។ តណ្ហា​គឺ​សេច​ក្តី​ប្រាថ្នា កុំឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ បើគេដឹងសេចក្តីសុខស្រួល ឬសោមនស្សតាមផ្លូវចិត្ត គេចង់បានអារម្មណ៍ ទាំងនេះទៀត ហើយតណ្ហាគឺសេចក្តីប្រាថ្នា ឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ តណ្ហាដែលកើតឡើងក៏បានជាបច្ច័យ ដល់ឧបាទាន គឺការជាប់ជំពាក់ ក្នុងតណ្ហានោះៗ ហើយធ្វើប្រតិកម្ម ដោយអំពើតាម កាយវាចាចិត្ត ។ សេចក្តីស្រឡាញ់និងស្អប់ ក៏ចេះតែកើតឡើងបន្តបន្ទាប់គ្នា។ គេក៏ប្រតិកម្មដោយ លោភៈនិងទោសៈ គឺធ្វើអំពើជាកុសល និងអកុសល ដែលជាហេតុឲ្យ កម្មសង្ខារកើតឡើង ហើយតាក់តែងនូវភព សម្រាប់ អនាគតជាតិ ។ បើកម្មជាកុសល គេនឹងបានសុគតិភព មានទេវលោក និងព្រហ្មលោកបើកម្មជាអកុសលវិញ គេនឹងបានអបាយភូមិ មាននរកប្រេត តិរច្ឆានជាដើម ។ ដរាបណាគេនៅតែមានតណ្ហានិងឧបាទាន គេនឹងបាននូវភព ដែលជាបច្ច័យ ឲ្យមានជាតិនិងសេចក្តីទុក្ខយ៉ាងច្រើន ក្នុងអនាគតកាល។ កាលវេលាចេះតែរត់ ទៅមុខជានិច្ច ។ អនាគតកាល ក្លាយជាបច្ចុប្បន្ន ។ បច្ចុប្បន្នក្លាយជាអតីត ។ ជាតិជរាមរណៈ នៃអនាគត គឺជានាមរូបនិងទុក្ខ ១២ កងនៃបច្ចុប្បន្ន ។ បច្ច័យរបស់ជាតិ គឺតណ្ហាឧបាទានភព ដែលកើតក្នុងបច្ចុប្បន្ន ។ បច្ច័យរបស់ នាមរូបបច្ចុប្បន្ន គឺអវិជ្ជាសង្ខារវិញ្ញាណ ដែលកើតក្នុងអតីត ។ ជាតិមានន័យថា បញ្ចខន្ធ ជាពាក្យហៅសម្រាប់ អនាគតកាល ឯនាមរូប(គឺបញ្ចខន្ធដូចគ្នា) ជាពាក្យហៅ សម្រាប់បច្ចុប្បន្នកាល ។ កាលណាកាលវេលា រត់ពីបច្ចុប្បន្ន ទៅអតីត តណ្ហាឧបាទានភព ក៏ទៅជា អវិជ្ជាសង្ខារវិញ្ញាណ ដែលឲ្យ បញ្ចខន្ធ កើតឡើង ។ ដូច្នេះអវិជ្ជា គឺតណ្ហានេះឯង ។ ដើម្បីរំលត់នូវ បញ្ចខន្ធ ត្រូវកំចាត់បង់តណ្ហា ក្នុងបច្ចុប្បន្នជាតិនេះ កុំឲ្យមានអវិជ្ជា តទៅទៀត ។ ព្រោះតែមានតណ្ហា ទើបមានការធ្វើនូវកម្ម (ឧបាទាន) ហើយសត្វក៏ជាប់ក្នុង សង្សារវដ្ត គឺការវិលកើតវិលស្លាប់ ក្នុងភព ៣ អស់កាលរាប់កប្ប អសង្ខេយ្យមិនអស់ ។ លោកិយបដិច្ចសមុប្បាទ១២ ឃុំសត្វទុកក្នុងវដ្តសង្សារ យ៉ាងនេះឯង!។ ធម៌ ១១ យ៉ាងទៀត ដែលកើតឡើង ហើយបច្ច័យតៗគ្នា ដូចលោកិយបដិច្ចសមុប្បាទដែរ មានឈ្មោះថា លោកុត្តរបដិច្ចសមុប្បាទ១១។ លោកុត្តរបដិច្ចសមុប្បាទនេះ ជាច្រកចេញ អំពីរង្វង់សង្សារវដ្ត គឺការកើតស្លាប់ៗ ទៅកាន់ទីរំលត់ទុក្ខ គឺ និព្វាន ។ ចុចអានអំពីលោកុត្តរបដិច្ចសមុប្បាទ ១១ (វិគីភីឌា) ដោយ៥០០០ឆ្នាំ
images/articles/3211/____________________________________.jpg
Public date : 28, Jul 2026 (6,034 Read)
សេចក្តីទុក្ខជាបញ្ហា ធំបំផុតរបស់មនុស្សជាតិ ទូទៅក្នុងលោកទាំងមូល ។ ព្រះពុទ្ធបរមគ្រូ បានត្រាស់សំដែង ធម៌ទេសនា អស់រយៈ៤៥ព្រះវស្សា ប្រៀនប្រដៅ ពុទ្ធបរិស័ទ អំពីអរិយសច្ចៈ៤ ដែលព្រះអង្គត្រាស់ដឹង ជាអនុត្តរសម្មាសម្ពោធិញាណ ព្រោះព្រះអង្គមាន​ ព្រះបំណងបង្ហាញផ្លូវ ដល់ជនទាំងឡាយ គ្រប់វណ្ណៈ ឲ្យបានដល់ ការរំដោះខ្លួន រួចផុតអំពីសេចក្តីទុក្ខ ។ បដិច្ចសមុប្បាទ (លោកិយបដិច្ចសមុប្បាទ១២ បានអធិប្បាយរួច មកហើយ) ក្នុងអរិយសច្ច៤ ជាកញ្ចក់បញ្ចាំងឲ្យឃើញ ថាអវិជ្ជាជា ដើមហេតុ ឲ្យសេចក្តីទុក្ខ មួយគំនរធំ កើតឡើងនៅខាងចុង ។ អវិជ្ជាចេះតែកើតឡើង ជាថ្មីទៀត សេចក្តីទុក្ខ ក៏តាមមកជាមួយ ការកើតស្លាប់ៗក៏ចេះតែបន្តទៅទៀត គ្មាន ទីបញ្ចប់ឡើយ ។ ព្រះពុទ្ធមានព្រះបន្ទូលថាៈ “អ្នកឃើញនូវបដិច្ចសមុប្បាទ គឺជាអ្នកឃើញនូវព្រះធម៌, អ្នកឃើញនូវព្រះធម៌ គឺជាអ្នកឃើញ នូវបដិច្ចសមុប្បាទ”។ សេចក្តីបរិយាយក្នុងឧបនិសសូត្រ ក្នុងគម្ពីរសម្យុត្តនិកាយ អំពីបដិច្ចសមុប្បាទ ឲ្យឃើញថាមាន សារសំខាន់បំផុត ក្នុងទ្រឹស្តីព្រះពុទ្ធ ។ បដិច្ចសមុប្បាទនេះ មាន២ផ្នែក ផ្នែកទី១ គឺលោកិយបដិច្ចសមុប្បាទ ជាទ្រឹស្តីអំពីការទាក់ទង តៗគ្នានៃបច្ច័យ ដែលមាន១២កង គឺអវិជ្ជានៅខាងដើមទី១ ទុក្ខទាំងឡាយនៅ ខាងចុងទី១២ ហើយអវិជ្ជាក៏ ចាប់ផ្តើមសារជាថ្មីទៀត ម៉្លោះហើយការវិលកើត វិលស្លាប់ ក្នុងត្រៃភព ក៏នៅតែបន្តទៅទៀត រហូតដល់អស់អវិជ្ជា ។ ផ្នែកទី២ គឺលោកុត្តរបដិច្ចសមុប្បាទ ជាទ្រឹស្តីនាំទៅកាន់ ការរំដោះខ្លួន ចេញអំពីត្រៃភព ចេញអំពីទុក្ខ គឺព្រះនិព្វាន។ លោកុត្តរបដិច្ចសមុប្បាទ មាន១១កង ។ ការជាប់ទាក់ទងគ្នា ដោយបច្ច័យ មានដូចតទៅនេះ៖ សទ្ធា (១) ជាបច្ច័យដល់ បមោជ្ជៈ (២) បមោជ្ជៈ ជាបច្ច័យដល់ បីតិ (៣) បីតី ជាបច្ច័យដល់ បស្សទ្ធិ (៤) បស្សទ្ធិ ជាបច្ច័យដល់ សុខៈ (៥) សុខៈ ជាបច្ច័យដល់ សមាធិ (៦) សមាធិ ជាបច្ច័យដល់ ញាណទស្សនៈ (៧) ញាណទស្សនៈ ជាបច្ច័យដល់ និព្វិទា (៨) និព្វិទា ជាបច្ច័យដល់ វិរាគៈ (៩) វិរាគៈ ជាបច្ច័យដល់ វិមុត្តិ (១០) វិមុត្តិ ជាបច្ច័យដល់ អាសវក្ខយ្យេញាណ (១១)។ លោកុត្តរបដិច្ចសមុប្បាទនេះ មានសទ្ធាជាខាងដើម និងអាសវក្ខយ្យេញាណ (ឬខយញាណ) នៅខាងចុង ។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ តាមរបៀបជាអនុលោមថា “ម្នាលភិក្ខុទាំងឡាយ អាសវក្ខយ្យេញាណ ជារបស់បុគ្គលមួយ ដែលដឹងហើយឃើញ តថាគតពោលថា មិនជារបស់បុគ្គលមួយ ដែលមិនដឹង ហើយមិនឃើញ ឡើយ ។ តើដឹងអ្វី ឃើញអ្វី ទើបបានការកំចាត់បង់នូវអាសវៈ ? អ្វីនោះគឺរូប អ្វីនោះគឺ ការកើតឡើង នៃរូប អ្វីនោះគឺ ការរលត់ទៅនៃរូប ។ អ្វីនោះគឺ ការកើតឡើង នៃវេទនា អ្វីនោះគឺ ការរលត់ទៅនៃវេទនា នៃសញ្ញា នៃសង្ខារ នៃវិញ្ញាណ ។ ចំពោះអ្នកដែលដឹង ហើយឃើញដូច្នេះ ការកំចាត់បង់នូវអាសវៈ ក៏កើតឡើង។ អាសវក្ខយ្យេញាណ សេចក្តីដឹង នូវការកំចាត់បង់ អាសវៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិមុត្តិ ការរួចរំដោះ ។ វិមុត្តិ ការរួចរំដោះ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិរាគៈ ការអស់ទៅនៃរាគៈ ។ វិរាគៈ ការអស់ទៅ នៃរាគៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ និព្វិទា សេចក្តីនឿយណាយ ។ និព្វិទា សេចក្តីនឿយណាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់។ ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់ មានបច្ច័យរបស់វា តថាគតពោល ថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សមាធិ ការតម្កល់ចិត្ត។ សមាធិ ការតម្កល់ចិត្ត មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ។ បច្ច័យនោះគឺ សុខៈ សេចក្តីសុខស្រួល។ សុខៈ សេចក្តីសុខស្រួល មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បស្សទ្ធិ សេចក្តីស្ងប់។ បស្សទ្ធិ សេចក្តីស្ងប់ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បីតិ ការឆ្អែតអារម្មណ៍។ បីតិ ការឆ្អែតអារម្មណ៍ មានបច្ច័យ របស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ បមោជ្ជៈ សេចក្តីរីករាយ។ បមោជ្ជៈ សេចក្តីរីករាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សទ្ធា ជំនឿ។ ១- សទ្ធា ជាហេតុដើម បង្កើតឲ្យមាន អាសវក្ខយ្យេញាណ ជាផលខាងចុង ។ ការដឹងនូវកិច្ចប្រតិបត្តិ ដើម្បីកំចាត់បង់ នូវអាសវៈកិលេស គឺអាសវក្ខយ្យេ ញាណនេះ អាស្រ័យដោយ សទ្ធាជាបច្ច័យ ។ តើសទ្ធាមានអ្វី ជាបច្ច័យឲ្យកើតឡើង?ក្នុងលោកិយបដិច្ចសមុប្បាទ១២ ជាតិជាបច្ច័យដល់ សេចក្តីទុក្ខ ។ គឺសេចក្តីទុក្ខ នេះហើយ ជាបច្ច័យដល់សទ្ធា ក្នុងលោកុត្តរបដិច្ចសមុប្បាទ ។ មិនមែនឲ្យតែមានទុក្ខ សទ្ធានឹងកើតឡើង នោះឡើយ ព្រោះសត្វលោក រមែងវិលត្រឡប់ ទៅកាន់អវិជ្ជា ទៀត ពុំចេញពីរង្វង់ នៃសង្សារចក្រ ។ សទ្ធានឹងកើតឡើងបាន កាលណាបុគ្គល យល់នូវ ធម្មជាតិពិត នៃសេចក្តីទុក្ខ ឃើញនូវគំនរ ដ៏ធំធេងនៃសេចក្តីទុក្ខ ស្គាល់សេចក្តីទុក្ខ ថាជាទុក្ខពិតប្រាកដ ។ គេឃើញថា ធម៌ទាំងអស់ មានសភាពមិនទៀង កើតឡើង ហើយតែងវិនាសទៅវិញ ជាធម្មតា ។ កាលបើធម៌កើតឡើង ជាទីពេញចិត្ត ការវិនាសសាបសូន្យ ទៅនៃធម៌នោះ គឺជាទុក្ខ ។ កាលបើធម៌កើតឡើង ជាទីមិនពេញចិត្ត គឺជា ទុក្ខ ទោះបីវាវិនាស សាបសូន្យទៅវិញក៏ដោយ វាជាទុក្ខស្រេចទៅហើយ ។ ព្រោះគេឃើញនូវសេចក្តីទុក្ខ គេរិះរកផ្លូវ ដើម្បីចេញអំពីទុក្ខ ហើយការជួបប្រទះ នឹងទ្រឹស្តីសាសនា ដែលបង្ហាញពីការ ចេញចាកទុក្ខ សេចក្តីជឿទុក្ខចិត្ត គឺសទ្ធាក៏កើត ឡើង ដោយមានសេចក្តីទុក្ខ ជាបច្ច័យ ។ កាលបើគេសិក្សា ទ្រឹស្តីព្រះពុទ្ធសាសនា គេនឹងមានសទ្ធា៤យ៉ាងគឺ: - កម្មសទ្ធា ជឿថាកម្មតាក់តែងជីវិតសត្វ - វិបាកសទ្ធា ជឿផលនៃកម្ម - កម្មស្សកតាសទ្ធា ជឿថាសត្វមានកម្មជារបស់ខ្លួន - តថាគតពោធិសទ្ធា ជឿការត្រាស់ដឹងរបស់ព្រះពុទ្ធ ដើម្បីចេញពីរង្វង់សង្សារវដ្ត (លោកិយបដិច្ចសមុប្បាទ) ដែលហូរចុះឥតឈប់ឈរ សទ្ធាត្រូវតែមានកម្លាំង ឈ្នះកម្លាំងទឹកហូរបាន បើមិនដូច្នោះទេ គេនឹង ហូរធ្លាក់ចុះទៅក្នុងអន្លង់ អវិជ្ជាទៀតដដែល ។ បើសទ្ធារឹងមាំហើយ គេនឹងអាចទៅដល់ អាសវក្ខយ្យេញាណ ការកំចាត់បង់នូវ អាសវកិលេស ធ្វើនូវទីបំផុត នៃការកើត ស្លាប់បាន គឺថា អវិជ្ជាសវៈ (តម្រាំអវិជ្ជា) នឹងត្រូវបំផ្លាញចោល ។ បើអវិជ្ជារលត់ហើយ សង្ខារ វិញ្ញាណ នាមរូប អាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ ជរា មរណៈ និងទុក្ខទាំងអស់ ក៏រលត់ទៅដែរ ។ ដោយសេចក្តីទុកចិត្ត យ៉ាងមាំទៅលើ ការត្រាស់ដឹង របស់ព្រះតថាគត ថាគេនឹងបានរួចខ្លួន អំពីសេចក្តីទុក្ខ គេក៏កើតសេចក្តីរីករាយ គឺ បមោជ្ជៈ ។ សទ្ធានេះទុកដូច ជាគ្រាប់ពូជ ដែលជាហេតុដើមឲ្យ ខ្សែលោកុត្តរ បដិច្ចសមុប្បាទ ដុះពន្លកឡើង ។ ២- បមោជ្ជៈ សេចក្តីត្រេកអរ ដែលកើតឡើងហើយ វាចេះតែចំរើនឡើង ព្រោះ គេដឹងថា សេចក្តីទុក្ខរបស់គេ មិនមែនជាការទាល់ច្រក ដូចពេល មុនទៀតទេ ។ កាលបើចិត្តរបស់គេរីករាយ គេដកចិត្តចេញ ពីអារម្មណ៍ព្រួយកង្វល់បាន សេចក្តីទោមនស្ស មិនញាំញីគេទេ ភាពងងឹតប្រែជា មានពន្លឺ ព្រោះគេឃើញផ្លូវ ទៅកាន់ការរំលត់ទុក្ខ គឺ ការប្រតិបត្តិធម៌តាមមាគ៌ា របស់ព្រះពុទ្ធ ។ គេចូលទៅកាន់សមាធិ ដែលជាមាគ៌ា របស់ ព្រះពុទ្ធ ហើយធ្វើចិត្តឲ្យចុះស្ងប់ មូលលើអារម្មណ៍តែមួយ ជាហេតុឲ្យបីតិកើតឡើង ។ ៣- បីតិ សេចក្តីរំភើបកាយនិងចិត្ត។ បីតិមាន៥យ៉ាងគឺៈ - ខុទ្ទកាបីតិ សេចក្តីរំភើបកាយនិងចិត្ត តិចៗ - ខណិកាបីតិ សេចក្តីរំភើបកាយនិងចិត្ត មួយខណៈ - ឱកន្តិកាបីតិ សេចក្តីរំភើបកាយនិងចិត្ត មួយស្របក់ - ឧបេង្គាបីតិ សេចក្តីរំភើបកាយនិងចិត្ត ហាក់ដូចជាអណ្តែតខ្លួន - ផរណាបីតិ សេចក្តីរំភើបកាយនិងចិត្ត ច្រើនធំទូលាយ។ បីតិកាលដែលកើតឡើងហើយ ចិត្តក៏ឆ្អែតនូវអារម្មណ៍ បីតិក៏រលត់ទៅវិញ ជាធម្មតា ។ ការកើតឡើងនៃបីតិជារឿយៗ ជាបច្ច័យឲ្យកាយ និងចិត្តធ្លាក់ចុះទៅកាន់សេចក្តីស្ងប់ គឺបស្សទ្ធិ។ ៤- បស្សទ្ធិ សេចក្តីស្ងប់អារម្មណ៍ តាមផ្លូវកាយនិងចិត្ត បស្សទ្ធិមាន២យ៉ាងគឺៈ - កាយបស្សទ្ធិ សេចក្តីស្ងប់កាយ ស្រួលកាយមិនលំបាក - ចិត្តបស្សទ្ធិ សេចក្តីស្ងប់ចិត្ត មិនរវើរវាយ។ បស្សទ្ធិទាំង២យ៉ាងនេះ ជាបច្ច័យ ឲ្យសុខៈ គឺសេចក្តីសុខ កើតឡើងបាន។ ៥- សុខៈ សេចក្តីស្រណុកអារម្មណ៍ គ្មានការលំបាកឈឺចាប់ សុខៈមាន២យ៉ាង គឺៈ - កាយិកសុខៈ សេចក្តីសុខ ដែលប្រព្រឹត្តិទៅក្នុងកាយ - ចេតសិកសុខៈ សេចក្តីសុខ ដែលប្រព្រឹត្តិទៅក្នុងចិត្ត។ ការប្រព្រឹត្តិយូរទៅ នៃសុខៈ សេចក្តីសុខតាមកាយនិងចិត្ត ដែលកើតឡើងតាមរយៈ កម្មដ្ឋាន មានអានាបនស្សតិជាដើម ជាបច្ច័យឲ្យសមាធិ កើតឡើង។ ៦-សមាធិ កិរិយាតម្កល់ចិត្តនឹង លើអារម្មណ៍តែមួយ ចិត្តមិនរត់លោត រវើរវាយ ទៅកាន់ធម្មារម្មណ៍ផ្សេងៗ ។ អារម្មណ៍ដែលតម្កល់នឹង ហើយប្រព្រឹត្តិទៅ ជាកិច្ចមួយ ដែលធ្វើឲ្យនីវរណធម៌ និងកិលេសផ្សេងៗ ទ្រោមចុះជាលំដាប់ ។ នីវរណធម៌ជាគ្រឿងរារាំង ដល់ការចំរើន វិបស្សនាបញ្ញា ។ នីវរណធម៌នោះមាន៥គឺៈ - កាមច្ឆន្ទៈ សេចក្តីផ្គងចិត្តចុះ ក្នុងកិលេសកាម និងវត្ថុកាម - ព្យាបាទៈ គំគួនអាឃាត ចំពោះអារម្មណ៍ដែលខ្លួនស្អប់ - ថីនមិទ្ធៈ សេចក្តីធុញទ្រាន់ ច្រអូសកាយ ច្រអូសចិត្ត - ឧទ្ធច្ចកុក្កច្ចៈ សេចក្តីអន្ទះអន្ទែងចិត្ត អណ្តែតអណ្តូងចិត្ត រំខានចិត្ត - វិចិកិច្ឆា សេចក្តីសង្ស័យមិនអស់មិនហើយ ងងឹតងងល់ មិនទុកចិត្ត សមាធិជាគ្រឿងធ្វើចិត្ត ឲ្យបរិសុទ្ធ (ចិត្តវិសុទ្ធិ) ជាគ្រឿងឧបត្ថម្ភ ដល់សីលបរិសុទ្ធ (សីលវិសុទ្ធិ)។ សីលវិសុទ្ធិនិងចិត្តវិសុទ្ធិ ជាបាតទ្រ ជាគ្រឹះ ជាឫសគល់ដល់វិបស្សនា ដែលជាហេតុឲ្យបញ្ញា កើតឡើង ។ សមាធិជាបច្ច័យ ឲ្យញាណទស្សនៈកើតឡើង។ ៧- ញាណទស្សនៈ បញ្ញាដឹងច្បាស់ ឃើញច្បាស់ នូវធម៌ទាំងឡាយ ទៅតាមសភាវៈពិត (យថាភូត ញាណទស្សន) គឺថាធម្មជាតិណាដែល មិនទៀងក៏ ដឹងច្បាស់ ឃើញច្បាស់ថា មិនទៀង ។ ធម្មជាតិណាមិនទៀង ធម្មជាតិនោះជាទុក្ខ ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាទុក្ខពិត ។ ធម្មជាតិណាជាទុក្ខ ធម្មជាតិនោះជាអនត្តា ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាអនត្តាពិត។ ញាណទស្សនៈ គឺការចំរើនបញ្ញា គឺវិបស្សនាបញ្ញា ។ សមាធិតែម៉្យាង គ្រាន់តែ​ទប់​សង្កត់​ កិលេសទាំងឡាយ ឲ្យលិចចុះពី ផ្ទៃខាងលើនៃចិត្ត ប៉ុន្តែវានៅសម្ងំ ចាំឱកាសងើប ឡើងមកវិញទៀត ។ គេត្រូវការបញ្ញា គឺការដឹងច្បាស់ ឃើញច្បាស់ នូវអ្វីៗទៅតាម សភាវៈពិតរបស់វា ដើម្បីគាស់រំលើង ផ្តាច់ឫសរបស់វា ឲ្យវិនាសសាបសូន្យ ។ ញាណទស្សនៈ មាន៣ប្រការគឺៈ - មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃការដឹងពិតឃើញពិតថា នេះជាផ្លូវ នេះមិនមែនជាផ្លូវ ដែលនាំទៅកាន់ ភាពបរិសុទ្ធ។ - បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីដឹងច្បាស់ឃើញច្បាស់ នូវផ្លូវប្រតិបត្តិ ដែលជាហេតុឲ្យ អរិយមគ្គ (លោកុត្តរមគ្គ) កើតឡើង។ - ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃការដឹង ការឃើញ នូវករណីយកិច្ចដែលជាចំណែក នៃលោកុត្តរ គឺឃើញក្នុងមគ្គ៤ ដោយជាក់ច្បាស់ ជាបរមត្ថសច្ចៈ មិនវង្វេងទៅតាមលោកវោហារ ថាបញ្ចខន្ធជារបស់ខ្លួន ថាសុខ ថាទៀង ដោយអំណាច តណ្ហានិងទិដ្ឋិ (ទិដ្ឋិវិសុទ្ធិ) មិនមាន សេចក្តីសង្ស័យ ក្នុងកាលទាំង៣ (កង្ខាវិតរណវិសុទ្ធិ) ។ ការដឹងពិត ឃើញពិត ថាធម៌ទាំងអស់ មានសភាពមិនទៀង ជាទុក្ខ មិនមែនជារបស់ ខ្លួន ថាអរិយមគ្គ៤ ជាមាគ៌ាឆ្ពោះ ទៅកាន់ការរំដោះខ្លួន ជាហេតុឲ្យមាន សេចក្តីនឿយណាយ ក្នុងវដ្តសង្សារ ។ ញាណទស្សនៈ ជាបច្ច័យឲ្យកើតនិព្វិទា។ ៨- និព្វិទា សេចក្តីនឿយណាយ ចំពោះបញ្ចខន្ធ ដែលជាប្រភពនៃទុក្ខ ។ ការមិនដឹង មិនឃើញ អ្វីៗទៅតាម សភាពពិតរបស់វា គឺថាគ្មានញាណទស្សនៈ គេតែងយល់ខុសថា រូប វទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួន ហើយខំបំប៉នខន្ធ៥នេះ ដោយតណ្ហានិងឧបាទាន ម្ល៉ោះហើយគេក៏ស្ថិតនៅ ក្នុងគំនរទុក្ខ ឥតស្រាក ស្រាន្ត ។ កាលណាមានញាណទស្សនៈ គេដឹងហើយឃើញ នូវការពិត អំពីទោសនៃខន្ធ៥ ហើយក៏ នឿយណាយ ប្រកបដោយការភ័យខ្លាច ដូចព្រះពុទ្ធឃោស្សាចារ្យ បានប្រៀបប្រដូច ទៅនឹងបុរសម្នាក់ ដែលចាប់កាន់ពស់ យកចេញពីក្នុងទឹក ដោយនឹកគឹតថាជាត្រី លុះ បានឃើញច្បាស់ថា ជាពស់អាសិរពិស ក៏ភ័យរន្ធត់ ហើយបោះ គ្រវែងសត្វពស់នោះ ចោលភ្លាម យ៉ាងណាម៉ិញ និព្វិទា គឺការរលាស់ចោល ព្រោះឃើញគ្រោះថ្នាក់ នៃបញ្ចខន្ធ ។ និព្វិទាជាបច្ច័យ ឲ្យវិរាគៈកើតឡើង។ ៩- វិរាគៈ សេចក្តីប្រាសចាកតម្រេកក្នុងសង្ខារ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យគេមានចេតនាចេញចាក ការកើតស្លាប់ក្នុងភព ។ ពេលបញ្ញា មិនទាន់រីកចំរើន គេតែងត្រេកត្រអាល ក្នុងតណ្ហានិងឧបាទាន ដោយអវិជ្ជាគ្របសង្កត់ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យបញ្ញារបស់គេ រីកចំរើនយ៉ាងរហ័ស ហើយដោយសារ ការចំរើន ឡើងនៃបញ្ញា សេចក្តីត្រេកត្រអាល ក្នុងសង្ខារ ក៏ត្រូវសាបសូន្យ គេលែងចង់បាន ភពទៀតហើយ ។ វិរាគៈ ជាបច្ច័យ ឲ្យវិមុត្តិកើតឡើង។ ១០- វិមុត្តិ ការរួចរំដោះ អំពីភព គឺអំពីការកើតស្លាប់ៗ ដែលហៅថាព្រះនិព្វាន ។ វិមុត្តិបានដល់លោកុត្តរមគ្គ ដែលកំចាត់ នូវកិលេសទាំងពួង ឲ្យវិនាស សាបសូន្យ និងលោកុត្តរផល ដែលកើតឡើង ដោយលោកុត្តរមគ្គ ។ កិលេសដែល ត្រូវកំចាត់នោះ ហៅថាសំយោជនកិលេស មាន១០គឺៈ - សក្កាយទិដ្ឋិ ឃើញថាកាយជារបស់ខ្លួន - វិចិកិច្ឆា សេចក្តីសង្ស័យ - សីលព្វតបរាមាសៈ ការស្ទាបអង្អែលនូវសីលវ័ត(ធ្វើពិធីបួងសួងអាទិទេព) - កាមរាគៈ តម្រេកក្នុងកាមទាំងឡាយ - បដិឃៈ សេចក្តីថ្នាំងថ្នាក់ចិត្ត - រូបរាគៈ តម្រេកក្នុងរូប - អរូបរាគៈ តម្រេកក្នុងអរូប - មានៈ សេចក្តីប្រកាន់ - ឧទ្ធច្ចៈ ចិត្តិសាប់រសល់ - អវិជ្ជា សេចក្តីមិនដឹងមិនយល់ សំយោជន៣គឺ សក្កាយទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វតបរាមាសៈ១ លះបង់បានដោយ សោតាបដិមគ្គ ។ សំយោជន២ទៀតគឺ កាមរាគៈ១ បដិឃៈ១ បានធ្វើឲ្យ ស្រាលស្តើង ដោយសកទាគាមិមគ្គ នៅមិនទាន់កំចាត់ ឲ្យអស់នៅឡើយ ។ សំយោជនទាំង២នេះ ត្រូវលះបង់បានអស់រលីង គ្មានសេសសល់ ដោយអនាគាមិមគ្គ ។ សំយោជន៥ទៀតគឺ រូបរាគៈ១ អរូបរាគៈ១ មានៈ១ ឧទ្ធច្ចៈ១ អវិជ្ជា១ លះបង់បានដាច់ស្រឡះ ដោយអរហត្តមគ្គ ។ លោកុត្តរផល ក៏កើតឡើង ជាលំដាប់លំដោយ នៃ លោកុត្តរមគ្គ ។ ព្រះអរហន្ត បានរួចរំដោះអំពីទុក្ខហើយ តែកិច្ចដែលត្រូវធ្វើ នៅមិនទាន់ចប់ ។ វិមុត្តិជាបច្ច័យ ឲ្យអាសវក្ខយ្យេញាណ កើតឡើង។ ១១- អាសវក្ខយ្យេញាណ ឬខយញាណ បញ្ញាយល់ច្បាស់ អំពីការដុតបំផ្លាញ នូវកិលេស (មិនឲ្យសេសសល់) ។ ដោយអំណាចនៃវិមុត្តិ គឺលោកុត្តរមគ្គ ទាំង៤ ខយញាណគឺបញ្ញា ដែលពិនិត្យសារឡើងវិញ នូវការកំចាត់កិលេស (បច្ចវេក្ខណញាណ) ដើម្បីផ្តាច់ឫសវា កុំឲ្យមានសេសសល់ ។ អាសវកិលេស គឺកិលេស ដែលដេកសម្ងំ ត្រៀមចាំឱកាស នឹងដុះដាលសារជាថ្មី ព្រោះឫសគល់របស់វា នៅមាននៅឡើង ។ មានតែខយញាណប៉ុណ្ណោះ ទើបអាចផ្តាច់ឫស អាសវកិលេសបាន ។ អាសវកិលេសនោះមាន៤គឺៈ ១- កាមាសវៈ អាសវៈជាប់ជំពាក់ក្នុងកាម (កាមតាមទ្វារ៦) ២- ភវាសវៈ អាសវៈជាប់ជំពាក់ក្នុងភព (កាមភព រូបភព អរូបភព) ៣- ទិដ្ឋាសវៈ អាសវៈជាប់ជំពាក់ក្នុងទិដ្ឋិ (សេចក្តីយល់ខុស) ៤- អវិជ្ជាសវៈ អាសវៈគឺអវិជ្ជា (មិនដឹងអរិយសច្ចៈ បដិច្ចសមុប្បាទ)។ ព្រះអរហន្ត មិនមែនសុទ្ធតែ ប្រើខយញាណ ដោយស្វ័យប្រវត្តិទេ ប៉ុន្តែជាបញ្ញា ដែល មានប្រចាំការស្រាប់ នៅពេលដែល អរហត្តផលកើតឡើង ។ ព្រះអរហន្តទាំងឡាយ តែងទៅកើតក្នុង សទ្ធាវាសព្រហ្ម ហើយកំចាត់អាសវកិលេស ដែលសេសសល់ ឲ្យវិនាសសូន្យ ហើយក៏និព្វានទៅ លែងកើតទៀតហើយ។ សេចក្តីពន្យល់ អំពីលោកុត្តរ បដិច្ចសមុប្បាទ១១នេះ គ្រាន់តែជាសេចក្តីពន្យល់ ធម៌ មិនមែនជាវិធីប្រតិបត្តិទេ ។ វិបស្សនា ជាវិធីប្រតិបត្តិ ដែលមានអា រម្មណ៍៧៣ គឺ ខន្ធ៥ អាយតនៈ១២ ធាតុ១៨ ឥន្ទ្រីយ២២ សច្ចៈ៤ បដិច្ចសមុប្បាទ១២ មាន សីលវិសុទ្ធិ និង ចិត្តវិសុទ្ធិ ជាឫសគល់ ដែលជាហេតុ ឲ្យវិបស្សនា កើតឡើង ហើយតាំងនៅ មានទិដ្ឋិវិសុទ្ធិ កង្ខារវិតរណវិសុទ្ធិ មគ្គាមគ្គញាណទស្សនវិសុទ្ធិ បដិបទាញាណទស្សនវិសុទ្ធិ និងញាណទស្សនវិសុទ្ធិ ជាតួនៃវិបស្សនា ។ ចំរើនវិសុទ្ធិ៧នេះ តាមវិធីវិបស្សនា នឹងឲ្យព្រះយោគាវចរ ដល់នូវវិមុត្តិ ជាទីបំផុត នៃសេចក្តីទុក្ខហើយ។ ចុចអានអំពីលោកិយបដិច្ចសមុប្បាទ១២ (វិគីភីឌា) ដោយ៥០០០ឆ្នាំ
images/articles/3209/______________________________.jpg
Public date : 28, Jul 2026 (6,790 Read)
ជរាសូត្រ ទី១ ទេវតាទូលថា អ្វីហ្ន៎ ជាគុណជាតញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា អ្វីហ្ន៎ ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន អ្វីហ្ន៎ ជាកែវ​របស់ជន​ទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន ។ ព្រះមានព្រះភាគត្រាស់ថា សីល ជាគុណជាត ញុំាង​ប្រយោជន៍​ឲ្យសម្រេច ដរាបដល់ជរា សទ្ធា ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍​ឲ្យសម្រេចបាន បញ្ញា ជាកែវ​របស់ជន​ទាំងឡាយ បុណ្យ ពួកចោរនាំទៅមិនបាន។ សីលជាយាន ទានជាស្បៀងគួរខំរកទុកបង្ការ ឥទ្ធិពល​សីល​មាន​អានុភាព​ច្រើន​ណាស់​មិន​អាច​គណនា​បាន​ទេ ហើយ​កម្លាំង​សីល​នេះ​អាច​រុញច្រាន​កំណើត​មនុស្ស​ឱ្យទៅ​ជា​កំណើត​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​បាន​តាម​ការ​ប្រាថ្នា​ឱ្យ​តែ​បុគ្គល​នោះ​ប្រព្រឹត្ត​រក្សា​បាន​ល្អ កុំ​ធ្វើ​ឱ្យ​សីល​របស់​ខ្លួន​ពព្រុះ​ពពាល​សៅហ្មង ។ កាលដែល​បុគ្គល​ប្រតិបត្តិ​សីល​បាន​ល្អ​គ្រប់​សិក្ខាបទ​ហើយ លោក​ឱ្យឈ្មោះ​ថា មាន​ព្រហ្មចរិយធម៌​រមែង​រស់នៅ​ជា​សុខ​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង ។ អ្វី​ទៅ​ជា​ព្រហ្មចរិយធម៌ ? ពាក្យ​ថា​ព្រហ្មចរិយៈ​ឬ​ព្រហ្មចរិយធម៌​ប្រែ​ថា​បែបបទ ឬ​សណ្តាប់ធ្នាប់​របស់​ព្រហ្មចារី ឬ​ព្រហ្មចារិនី អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​។ តាម​ន័យ​ខាង​ព្រះពុទ្ធ​សាសនា ការ​ឱ្យទាន​ការ​ខ្វល់​ខ្វាយ​ ឬ​ខ្នះខ្នែង​ចំពោះ​អំពើ​ជា​កុសល​, ការ​រក្សាសីល​៥, សីល​៨, ការ​ចម្រើន​ព្រហ្ម​វិហារធម៌​៤, ការ​សម្តែងធម៌ ឬ​ណែនាំ​ពន្យល់​ឱ្យ​អ្នក​ដទៃ​កាន់​អំពើ​សុចរិត​, កុំ​រុកកួន​គ្នា​, កុំ​បៀត​បៀន​គ្នា​,​កុំ​ពោល​ពាក្យចាកដោត​គ្នា​, កុំ​ញុះញង់​គ្នា​, ការ​វៀរចាក​មេថុនធម្ម​, សេចក្តី​សន្តោស​ចំពោះ​ភរិយា​របស់​​ខ្លួន​, សេចក្តី​ព្យាយាម​ដ៏​ខ្ជាប់ខ្ជួន​ក្នុង​កង​ការ​កុសល​, ការ​រក្សា​ឧបោសថសីល​តាម​ការ​កំណត់​ជាដើម លោក​ឱ្យឈ្មោះ​ថា ព្រហ្មចរិយៈ ឬ​ហៅ​ថា​ព្រហ្មចរិយធម៌ ។ ដោយសារ​តែ​សេចក្តីស្លាប់​នៃ​រូប​កាយ​យើង​នៅ​ប្រចាំការ​គ្រប់​ដង្ហើម​ចេញចូល​រាល់ថ្ងៃ​រាល់​យប់​គ្រប់​វេលា គួរ​សប្បុរស​គ្រប់​រូប​ទោះជា​អ្នក​ធ្វើស្រែ​ចម្ការ​ក្តី អ្នក​ធ្វើ​ជំនួញ​ក្តី អ្នកធ្វើការ​ឈ្នួល​ក្តី អ្នកបម្រើ​រាជការ​ក្តី បុគ្គលិក​ស្ថាប័នឯកជន​នានា​ក្តី គប្បី​លៃលក​រក​ឱកាស​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ពោល​គឺ​ប្រឹងប្រែង​ធ្វើ​កង​ការ​កុសល​ឱ្យ​បាន​ច្រើន​ទៅ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន ព្រោះ​សីល​ជា​យាន ទាន​ជា​ស្បៀង​ទុក​បង្ការ​ផ្លូវ​ទៅ​មុខ​ឱ្យ​ហើយ​ទោះបី​តិច ​ឬ​ច្រើន​កុំឱ្យ​ខកខាន​ខូច​វេលា​។ ធ្វើ​ទាន​សីល​ភាវនា​ដើម្បី​នឹង​បានជា​ឧបនិស្ស័យ​ទៅ​កាន់​បរមលោក​ក្សេម​ផុត​ចាក​ទុក្ខ​ទាំងពួង៕ ដោយ៥០០០ឆ្នាំ
images/articles/1938/Untitled-1-Recovered.jpg
Public date : 28, Jul 2026 (10,274 Read)
នៅក្នុង​ព្រះត្រៃបិដក​មិនមាន​សម្នាក់​បដិបត្តិធម៌​ទេ មាន​តែ វត្ត​ព្រះ​សង្ឃ និង កន្លែង​ផ្សេងៗទៀត​ដែល​ព្រះ​សង្ឃគង់​ចាំ​វស្សា ។ឧបា​សក ឧបា​សិកា​សុទ្ធ​តែ​នៅ​ផ្ទះ​ទាំង​អស់ ដោយ​ច្រើន​ជា ព្រះ​អរិយ​បុគ្គល ដូចជា​នៅ​នគរ ​មគធៈ អង្គៈ សាវត្ថី ពារាណសី ជាដើម ។ គ្រហស្ថ​ទាំង​នោះ ទៅវត្តថ្វាយទាន​ដល់សង្ឃ និង ស្តាប់​ព្រះធម៌​ទេសនា​តាម​​កាល បើ​ថ្ងៃឧបោសថសីល ឧបាសកខ្លះ នៅវត្តមួយ​យប់ ​​ស្តាប់ព្រះថេរៈ​សន្ទនា​ធម៌ ។យើងមិន​អាចនឹកច្រឡំថា បុថុជ្ជនមានសទ្ធា សីល សុតៈ ចាគៈ បញ្ញា ស្មើ​នឹងព្រះអរិយបុគ្គល​​ឡើយ កុំចាំបាច់ពោលដល់ថា គ្រាន់បើជាងនោះ ។ សម័យ​សព្វថ្ងៃ ជាសម័យនៃព្រះសទ្ធម្មធ្លាក់ចុះ បុថុជ្ជនយកការបដិបត្តិខុស មក​សម្គាល់​​ថាខ្លួនឯងប្រសើរ យ៉ាង​នេះមួយ យ៉ាងនោះមួយ ។គ្រហស្ថអាចមករស់នៅជុំគ្នាតាមកន្លែងណាមួយ ក្នុងវត្ត ឬ ក្នុងអាស្រម ដោយ​ម៉្យាងដើម្បីរៀនធម៌ និងម៉្យាងទៀតគឺ​ជាចំណូលចិត្តក្នុងកន្លែងនោះៗ ឯចំណែកទីតាំងនៃធម៌បដិបត្តិពិត​ប្រាកដ គឺ សភាវធម៌ដែលកើតមាន ដែល​កំពុងប្រាកដក្នុងលោក ៦ មានលោក ភ្នែក ត្រចៀក ជាដើម ។ ស្រុកខ្មែរយើងជាដើម គ្រហស្ថ​និយមស្លៀកពាក់​ពណ៌ស កោរសក់ កោរ​ពុក​មាត់ ពុកចង្កា នៅក្នុងសម្នាក់បដិបត្តិធម៌ នេះជាការ​និយមកាន់​យក​រ​បស់​ប្រើ​ប្រាស់ ឬ​សម្លៀក​បំពាក់ដែលសៅ​ហ្មងជាប្រមាណ (លូខប្បមាណ ) ប៉ុន្តែ​បើកាន់យកធម៌ជាប្រមាណវិញ (ធម្មប្បមាណ ) គឺដឹងធម៌ពិត​ដែលជា​ជីវិត​ប្រក្រតី ចប់រឿងទាំងអស់ នេះ​ជាធម៌បដិបត្តិចេញចាកលោក ។សម្នាក់បដិបត្តិធម៌សព្វថ្ងៃ ឱ្យតម្លៃ ឬឱ្យអត្ថន័យ​ខ្លឹមសារ ចំពោះសមាធិ ដែល​ជាប្រមុខនៃវិបស្សនា ទាំងមានការអះអាងថា បើមិនធ្វើសមាធិទេ ចម្រើន​វិបស្សនា មិនបានឡើយ ។ ពាក្យអះអាងនេះ មិនមាន​ក្នុងព្រះ​ត្រៃ​បិដក​ទេ ពុទ្ធបរិស័ទសិក្សាហើយ យល់ច្រឡំខ្លួនឯង ។ សូមពុទ្ធបរិស័ទជ្រាបអំពីប្រយោជន៍នៃសមាធិ ៖ - សមាធិ ជាបទដ្ឋានរបស់បញ្ញា គឺសមាធិដូចជាជីដាក់ដំណាំ ចំណែក​បញ្ញា​ដឹងនាមរូប ដូចជាដំណាំ ដែលមានពូជដុះអំពី សតិប្បដ្ឋាន ៤ ។ - បញ្ញាដែលអប់រំដោយសមាធិ រមែងមានផលច្រើន មានអានិសង្សដ៏ច្រើន គឺ​មានន័យដូចពាក្យថា សមាធិជាបទដ្ឋានរបស់បញ្ញាដែរ ។ សូមកុំភ្លេចថា ជាមួយ​នឹងសតិប្បដ្ឋាន ក៏មាននូវ សម្មាសមាធិដែរ សមាធិនេះ រមែងអប់រំ​ឱ្យ​ច​ម្រើន​នូវវិបស្សនាខ្ពស់ឡើងៗ ដោយពិត ។ - សីល សមាធិ បញ្ញាក្នុងគម្ពីរវិសុទ្ធិមគ្គ គឺជាការប្រមូលរួបរួមធម៌ ដែលជា​ផ្លូវដ៏​បរិសុទ្ធក្នុងព្រះពុទ្ធសាសនា មានលោកិយ មានលោកុត្តរ ។ - សមថវិបស្សនា គឺជាការសង្គ្រោះអរិយមគ្គអង្គ ៨ បានដល់ សម្មាទិដ្ឋិ និង សម្មា​សង្កប្បៈ សង្គ្រោះក្នុងវិបស្សនា នៅអង្គមគ្គ ៦ ទៀត សង្គ្រោះ​ក្នុង​សមថៈ​ ។ ម៉្យាងទៀត សមថៈ អង្គធម៌ គឺឯកគ្គតាចេតសិក សម្បយុត្ត​ជាមួយ​នឹងបញ្ញាលោកិយ និង បញ្ញាលោកុត្តរជាដើម ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សតិប្បដ្ឋាន មិនមែន សមាធិប្បដ្ឋានទេ ដែល​ជា​ផ្លូវទៅកាន់ព្រះនិព្វាននោះ ។ អារម្មណ៍នៃសតិ ​ថ្នាក់សតិប្បដ្ឋាន គឺ​ធម៌ដែល​មានពិតស្រាប់ៗ អាស្រ័យ បច្ច័យកើតឡើង អត់សាងអារម្មណ៍​អ្វី​ផ្សេង​ទៀតទាំងអស់ គ្រាន់តែ បញ្ច្រាស​ពីតណ្ហាត្រឡប់មកដល់ធម៌បច្ចុប្បន្ន ក៏ត្រូវ​បញ្ចប់ភារកិច្ច ពោលគឺលះ​នូវអភិសង្ខារ តាមលំដាប់នៃអរិយមគ្គ ។ សមាធិ ម៉្យាងមានអានិសង្ស ឱ្យនៅជាសុខក្នុងបច្ចុប្បន្ន ដោយអំណាចនៃ​ឈាន​សមា​បត្តិ​ ។ សមាធិ​ម៉្យាង​ទៀត ឱ្យ​​សម្រេចឫទ្ធិ​អភិញ្ញា​ផ្សេងៗ ។ ម៉្យាងទៀត ជាឧប​ការៈ​ឱ្យ​ចូល​និរោធសមា​បត្តិ សម្រាប់​​ព្រះអនាគាមី និង ព្រះអរហន្ត ។ បើមិនមែនជា ព្រះអរហន្ត​ទេ សមាធិ​ឱ្យ​បដិសន្ធិក្នុង​ព្រហ្ម​លោក​ ដោយអំណាច រូបជ្ឈាន និង អរូបជ្ឈាន ។ សមាធិ ដែលរៀបរាប់មកខាងលើនេះ គឺសម្មាសមាធិជា មហគ្គតកុសល ។ នៅក្នុងបិដក មានសម្តែងមិច្ឆាសមាធិផងដែរ ដែលជាមិច្ឆាមគ្គ បានដល់​ឯកគ្គតា​ចេតសិកដែលកើតក្នុងអកុសលចិត្ត មានលោភមូលចិត្តជាដើម ។ ការចម្រើនសម្មាសមាធិទៅបាន គឺអាស្រ័យ សតិសម្បជញ្ញៈថ្នាក់សមថៈ ដឹង​លក្ខណៈនៃចិត្តស្ងប់រាគៈ ទោសៈ មោហៈ បើមិនដឹងលក្ខណៈ​នៃចិត្ត​ស្ងប់​ទេ ចម្រើនសម្មា​សមាធិមិនបានឡើយ ។សម្មាសមាធិ​ជាបទដ្ឋាននៃវិបស្សនា គឺសម្មាសមាធិនៃ បុគ្គលដែល​មាន​ប្រក្រតី​ចម្រើន​សតិប្បដ្ឋាន ។ ទាក់ទងនឹង​រឿងរ៉ាវខ្លះ ដូចជារឿង​ព្រះភិក្ខុ​តុច្ឆបោដ្ឋិលៈ លោក​ទ្រទ្រង់​ព្រះ​ត្រៃ​បិដក ព្រម​ទាំងអដ្ឋកថា ក្នុងសាសនា​នៃ ព្រះ​ពុទ្ធ ៧ អង្គ គឺតាំង​អំពី​ព្រះ​ពុទ្ធ​វិបស្សី​មក ។ លោក​​បង្រៀនដល់ ភិក្ខុ ៥០០ អង្គ រហូតដល់ទៅ ១៨ គណៈ​ធំៗ ។ ទោះជាយ៉ាងនេះ ក៏ដោយ ព្រះបរមសាស្តា នៅត្រាស់​ហៅ​លោក​ថា ភិក្ខុគម្ពីរទទេ ។ លោកកើតសង្វេគ ទើបចូល​ទៅកាន់​ព្រៃ​ហើយ​ធ្វើ​សមណ​ធម៌...។ ព្រោះហេតុមាន​រឿងដូចជា​ ព្រះ​ភិក្ខុ​តុច្ឆបោដ្ឋិលៈ ជា​ដើម យ៉ាង​នេះ ទើប​ពុទ្ធ​បរិ​ស័ទ​យើង ដែល​មិនបាន​ពិចារ​ណាសព្វ​គ្រប់ ក៏ចាត់​ចែង​ចែក​កន្លែង និង ចែក​ពេលគ្នា ចំពោះ​ធម៌​ទាំង​ពីរ គឺ បរិយត្តិ​​ធម៌ និង បដិ​បត្តិ​ធម៌ ។ ពុទ្ធបរិស័ទបាន​ជាភ្លេចគិតថា នេះជា​ឧប​និស្ស័យ​នៃបុគ្គល​រៀង​ៗខ្លួន ព្រះ​ខេមកៈ ព្រះ​សារីបុត្ត​ជាដើម សម្រេច​ព្រះអរហត្ត​នៅទី​ណា ពេល​ណា គឺ​ពុទ្ធ​បរិស័ទ​ត្រូវ​សិក្សា ឱ្យ​សព្វ​គ្រប់ ទើបអាច​ស្រាវ​ជ្រាវ​រក​ឃើញ​នូវ​តួ​បដិ​បត្តិ​ធម៌​ពិត​ប្រាកដ ។ក្នុង​បិដក​លេខ ២៩ ទំព័រ ៨៤ ជេត​វនសូត្រ អនាថ​បិណ្ឌិក​ទេវ​បុត្រ​ ពោល​ថា​៖ វត្តជេត​ពននេះ ជាវត្តមាន​ប្រយោជន៍ ដែល​ពួកឥសី​ គឺ ភិក្ខុសង្ឃគង់​នៅមិន​ដាច់ ជា​វត្ត​ដែល​​ព្រះ​សម្ពុទ្ធ​ជា​ធម្មរាជ ទ្រង់គង់នៅ ជាទីញ៉ាំង​បីតិ​ឱ្យ​កើត​ដល់​ខ្ញុំព្រះអង្គ ។ សត្វ​ទាំង​ឡាយ រមែងបរិសុទ្ធដោយគុណធម៌ទាំង ៥ ពួក នេះ គឺ កម្ម​ បានដល់មគ្គចេតនា វិជ្ជា បានដល់​សម្មា​ទិដ្ឋិ និង សម្មា​សង្កប្បៈ ធម្ម បាន​ដល់​សម្មាវាយាមៈ សម្មា​សតិ និង សម្មា​សមាធិ សីល បានដល់​សម្មា​វាចា និង សម្មាកម្មន្តៈ ជីវិតមុត្តមំ (ជីវិតដ៏ឧត្តម ) បាន​ដល់​សម្មា​អាជីវោ សត្វ​ទាំងឡាយមិនមែន បរិសុទ្ធដោយ​ត្រកូល ឬដោយ​ទ្រព្យឡើយ ។ ព្រោះហេតុនោះ បុរសជាបណ្ឌិត កាលបើឃើញ​ច្បាស់ នូវ​ប្រយោជន៍​​របស់​ខ្លួន​ គួរតែ​ពិចារណា​នូវធម៌ទាំង ៥ ពួក​ខាង ដើមនោះ ដោយ​យោនិសោ ព្រោះ​​កាលបើ​ពិចារណា​​​ហើយ រមែង​បរិសុទ្ធ​ក្នុង​ធម៌​ទាំង ៥ ពួកនោះ ដោយ​ប្រការដូច្នេះ​ឯង ។ ព្រះ​សារប៉ីត្ត​​តែ​មួយអង្គ​ប៉ុណ្ណោះ ជា​បុគ្គល​ប្រសើរ​ ដោយបញ្ញា​ផង ដោយ​សីល​ផង ដោយ​ការ​​ស្ងប់រំងាប់​ផង ភិក្ខុ​ណា ជាអ្នកដល់​នូវត្រើយ ភិក្ខុនោះ ក៏មាន​ព្រះសារីបុត្តហ្នឹង​ឯង ជា​កំពូល ។ ទេវ​បុត្ត ជាព្រះអរិយ​បុគ្គល បានពោលអំពី​ប្រយោជន៍​ពិតៗ គឺ អរិយ​មគ្គ​អង្គ ៨ ដែល​គប្បីពិចារណា​ដោយ​ឧបាយ (យោនិសោ វិចិនេ ធម្មំ ) ។ កាលដែល​ពិចារណា​ដោយ​ឧបាយនាំឱ្យកើតបញ្ញា ហើយ រមែងបរិសុទ្ធ​ក្នុង​អរិយ​មគ្គ​នោះ​ យ៉ាង​នេះ​ឯង (ឯវំ តត្ថ វិសុជ្ឈតិ ) ។ មិនមែន​​ស្តាប់ហើយ ត្រូវតែជឿ​ដោយ​ឥតពិចារណានោះទេ ត្រូវមាន​ហេតុ​មាន​ផល ពិចារ​ណាធម៌ដោយយោនិសោ ដែលជាឧបាយ​នាំឱ្យ​ឃើញ​ការ​ពិត​ ។ ផល ត្រូវតែ​ត្រង់ជាមួយ​ហេតុ បើថា​ផល គឺជាការ​លះបង់កិលេស លះបង់​ការមិន​ដឹង លះបង់​​ការយល់ខុស លះបង់ការសង្ស័យក្នុង​នាមរូប​ ដែល​កំពុង​ប្រាកដ គឺត្រូវលះ​​បង់​ព្រោះ​ហេតុ​ដឹង ច្បាស់លក្ខណៈនៃធម៌ពិត ដែល​កំពុង​មាន កំពុងប្រាកដក្នុងទ្វារទាំង ៦ ទ្វារណា​មួយហ្នឹងឯង ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់ថា សតិប្ប​ដ្ឋាន ៤ ជាផ្លូវតែ​មួយ ដែលឱ្យ​សម្រេច​នូវ​អរិយ​មគ្គ​អង្គ ៨ (ញាយស្ស អធិគមាយ ) នេះជា​ហេតុជា​ផល​​ដែល​​ត្រូវពិចារណា ឱ្យជាក់ច្បាស់ខ្លួនឯង ។ សតិរលឹកដឹង​លក្ខណៈនៃសភាវធម៌​ជាធម៌​ពិត មិនមែនរង់​ចាំ ពេល​នេះពេល​​នោះ ហើយក៏មិនរើសអារម្មណ៍ផងដែរ ស្រេចហើយ​​តែ​បច្ចប្បុន្ន​ជា​ធម៌​ពិត កុសល អកុសល អព្យាក្រឹត ធម៌ទាំង​អស់​នោះៗ ប្រាកដ​ជា​បរមត្ថ ជា​អារម្មណ៍នៃការ​មិនខ្វល់​នឹងខ្លួនឯង ។ ពុទ្ធបរិស័ទ សិក្សា​ពុទ្ធប្បវត្តិ ជ្រាបអំពី ភិក្ខុ ៥ អង្គជា​ដំបូង បន្ទាប់​មកគឺ ព្រះ​យស​ សម្លាញ់​ព្រះយស ភទ្ទវគ្គិយ ៣០ អង្គ បុរាណ​ជដិលភិក្ខុ ១ ពាន់អង្គ គ្រហស្ថ​ដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​មុនគេ និង គ្រហស្ថជាង ១០ ម៉ឺន​នាក់ជាមួយ​នឹងព្រះបាទ​ពិម្ពិសារ នៅតាល​វនជិតក្រុង​រាជគ្រឹះ សុទ្ធតែ​សម្រេច​មគ្គ​ផល ក្នុងពេលស្តាប់ព្រះធម៌ទាំងអស់ ។ ព្រហ្ម ១៨ កោដិ ជាមួយនឹងព្រះអញ្ញាកោណ្ឌញ្ញៈ នៅព្រៃឥសិ​បតន​មិគ​ទាយ​វន ។ ក្នុងពេលចប់អនុមោទនា ​ដោយតិរោកុឌ្ឌ​សូត្រ សត្វ ៨៤ ពាន់ ។ ក្នុង​សមាគម​​​របស់​នាយ​សុមន​មា​លា​ការ ក្រុង​រាជគ្រឹះ សត្វ ៨៤ ពាន់ ។ ក្នុងរឿង​ដំរី​នា​ឡាគិរី សត្វ ១០ ពាន់ ។ ក្នុងសមាគមនៃ​ខទិរង្គារជាតក សត្វ ៨៤ ពាន់ ។ ក្នុងសមាគម​នៃជម្ពុកា​ជីវក សត្វ ៨៤ ពាន់ ។ នៅក្នុង​សមាគម​នៃអានន្ទ​សេដ្ឋី សត្វ ៨៤ ពាន់ ។ ក្នុងថ្ងៃសម្តែង​​បារា​យ​ន​សូត្រ នៅ បាសា​ណក​ចេតិយ សត្វ ១៤ កោដិ ។ ក្នុងថ្ងៃសម្តែង​យមកប្បា​ដិហារ្យ សត្វ ២០ កោដិ ។ កាល​ព្រះបរមសាស្តា គង់​ប្រថាប់លើបណ្ឌុកម្ពលសិលាសនៈ ក្នុង​ភព​តាវត្តិង្ស ទ្រង់ញ៉ាំង​ព្រះវរ​មាតា ឱ្យជា​កាយ​សក្ខី សម្តែង​ព្រះអភិធម្ម ៧ គម្ពីរ សត្វ ៨០ ពាន់​កោដិ ។ ក្នុងថ្ងៃស្តេច​យាងចាក​អំពីទេវ​លោក សត្វ ៣០ កោដិ ។ ក្នុងសក្ក​បញ្ហ​សូត្រ ទេវតា ៨០ ពាន់​​អង្គ ។ ក្នុងរតន​សូត្រ នា​ក្រុងវេសា​លី សត្វ ៨៤ ពាន់ រាល់​ៗថ្ងៃ រហូត ៧ ថ្ងៃ ព្រះ​អង្គ​ទ្រង់ គង់​នៅ​ក្រុង​វេសា​លី​អស់​កន្លះខែ ។ ក្នុង​ព្រះសូត្រទាំង ៤ នេះ គឺ មហា​សមយ​សូត្រ ១ មង្គល​សូត្រ ១ ចូឡ​រាហុលោវាទសូត្រ ១ និង សមចិត្ត​បដិបទា​សូត្រ ១ ក្នុង​ព្រះ​សូត្រ​មួយៗ សុទ្ធតែកំណត់ ចំនួន​សត្វ​​ដែល​​សម្រេច​មគ្គផល​មិន​បាន ។ ចំនួន​​សត្វ​គឺ​​ទាំង​​មនុស្ស ទាំង​​ទេវតា ទាំង​​ព្រហ្ម រៀប​​រាប់មក​ជាដើម​ប៉ុណ្ណេះ គឺសុទ្ធ​តែ​បាន​សម្រេច​មគ្គផល ​​ក្នុង​ពេលស្តាប់ព្រះធម៌ទេ​សនាទាំង​អស់។ ព្រះដ៏មាន​ព្រះភាគ ត្រាស់ដឹង​ជាព្រះពុទ្ធ ដើម្បីជាប្រយោជន៍ ដើម្បី​សេច​ក្តី​សុខ ដល់ពពួកជនច្រើន ព្រះអង្គទ្រង់អនុគ្រោះដល់មនុស្ស និង ទេវតា​ទាំង​ទ្បាយ​ យ៉ាងនេះឯង ។ ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦ រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ
images/articles/418/Untitled-1.jpg
Public date : 28, Jul 2026 (51,469 Read)
សុករានិ អសាធូនិ អត្តនោ អហិតានិ ច យំវេ ហិតញ្ច សាធុញ្ចាតំ វេ បរម​ទុក្ករំ។ អសាធុកម្ម គឺ​អំពើ​របស់​អសប្បុរស​ទាំង​ឡាយជា​អំពើ​ឥត​ផល​ប្រយោជន៍​ដល់​ខ្លួន គេ​ងាយ​ធ្វើ​ទេ, ឯ​អំពើ​ណា​ជា​សាធុកម្ម​របស់​សប្បុរស​ដែល​ជា​អំពើ​ផ្ដល់​ផល​ប្រយោជន៍ (ដល់​ខ្លួន) អំពើ​នោះ​ឯង​គេ​ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ធ្វើ​កើត​ទេ។ ពាក្យ​កាព្យ​ងាយ​ចាំ (ពាក្យ​៩) កម្ម​អាក្រក់ តែង​ទាញ​ឆក់ ចិត្ត​ជន​ផង, ឲ្យ​កន្លង ផុត​ប្រយោជន៍ របស់​ខ្លួន, គេ​ពុំ​ខ្លាច គេ​អាច​ហ៊ាន ធ្វើ​ផ្ទួន​ៗ, ទោះ​បី​ខ្លួន បាន​វិនាស ក៏​ពុំ​រាង។ រី​កម្ម​ណា ជា​សាធុ ល្អ​ប្រពៃ, មាន​កម្រៃ អាច​នាំ​ខ្លួន ឲ្យ​ចៀសវាង, ផុត​ចាក​ទោស ឥត​រឱស ក៏​អ្នក​នាង, ខ្លះ​ច្រើន​ឃ្វាង កម្រ​បាន ធ្វើ​កម្ម​នោះ​៕៚ ព្រះ​បរម​ពុទ្ធោវាទ​មួយ​យ៉ាង​ថាៈ សុករំ សាធុនា សាធុសាធុ បាបេន ទុក្ករំ បាបំ បាបេន សុករំ បាប​មរិយេហិ ទុក្ករំ។ សាធុកម្ម គឺ​ជា​អំពើ​កុសល ជន​ជា​សប្បុរស​ងាយ​ធ្វើ​កើត​សាធុកម្ម ជន​ចិត្ត​បាប​ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ធ្វើ​កើត​ទេ អំពើ​បាប ជន​ចិត្ត​បាប​ងាយ​ធ្វើ​កើត អំពើ​បាប អរិយជន គឺ​ជន​អ្នក​ប្រសើរ​ដោយ​សីលធម៌ ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ហ៊ាន​ប្រថុយ​ធ្វើ​ឡើយ។ ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ (ពាក្យ​៩) សាធុ​ជន ស្រឡាញ់​បុណ្យ ងាយ​ធ្វើ​បុណ្យ, ឯ​​ទុជ៌ន ចិត្ត​ទំរន់ ធ្វើ​ពុំ​កើត, បើ​បាប​វិញ គេ​ងាយ​ធ្វើ ពុំ​ញញើត, អ្នក​ប្រាជ្ញ​ឆើត ធ្វើ​ពុំ​កើត ព្រោះ​ខ្ពើម​បាប​៕៚ វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​ពុធ ទី​២៤ កក្កដា ២៥១២ (១៩៦៨) សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ ប.អ.ស. – អ.ម.រ. ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច ព្រះមហាសុមេធាធិបតី ជួន ណាត ដោយ៥០០០ឆ្នាំ
images/articles/409/Untitled-1.jpg
Public date : 28, Jul 2026 (54,469 Read)
សំវេគោ​ ច​ សំវេជនីយេសុ​ ឋានេសុ​ សេចក្តី​សង្វេគ​ក្នុង​ហេតុ​ទាំង​ឡាយ​គួរ​សង្វេគ​ [ បាន​ដល់​ជាតិទុក្ខ​ ជរាទុក្ខ​ មរណទុក្ខ​ និង​ព្យាធិទុក្ខ ]សំវិគ្គស្ស​ ច​ យោនិសោ​ បធានំ សេចក្តី​ព្យាយាម​ [ បាន​ដល់​សម្មប្បធាន​ ៤ ]​ ដោយ​ឧបាយ​របស់​បុគ្គល​អ្នក​មាន​ចិត្ត​សង្វេគ អធិប្បាយ ក្នុង​ពាក្យ​ថា​ សំវេគោ​ ច​ សំវេជនីយេសុ​ ឋានេសុ​ នេះ​ ដែល​ឈ្មោះ​ថា​ សំវេគ​ បាន​ដល់​ ញាណទស្សនៈ​ ដោយ​ការ​ឃើញ​ ការ​កើត​ជា​ដើម​ដោយ​ភាព​ជា​ភ័យ​ យ៉ាង​នេះ​ថា​ ជាតិភ័យ​ ( ការ​កើត​ជា​ភ័យ )​ ជរាភ័យ​ ( ការ​ចាស់​ជា​ភ័យ )​ ព្យាធិភ័យ​ ( ការ​ឈឺ​ជា​ភ័យ )​ មរណភ័យ​ ( ការ​ស្លាប់​ជា​ភ័យ ) ។​ ពាក្យ​ថា​ សំវេជនីយំ​ ឋានំ​ សំដៅ​ដល់​ ជាតិ​ ជរា​ ព្យាធិ​ និង​មរណៈ។​ ធម៌​ទាំង​ ៤​ ប្រការ​នេះ​ លោក​ហៅ​ថា​ ធម៌​ជា​ទី​តាំង​ ជា​ហេតុ​នៃ​សេចក្តី​សង្វេគ​តក់​ស្លុត​ ព្រោះ​ជា​ហេតុ​នាំ​ឲ្យ​កើត​សេចក្តី​សង្វេគ​យ៉ាង​នេះ​ថា​ ជាតិទុក្ខ​ ជរាទុក្ខ​ ព្យាធិទុក្ខ​ មរណទុក្ខ ។ ពាក្យ​ថា​ សំវិគ្គស្ស​ ច​ យោនិសោ​ បធានំ​ គឺ​សេចក្តី​ព្យាយាម​ដោយ​ឧបាយ​ត្រូវ​ទំនង​ របស់​អ្នក​ដែល​កើត​សេចក្តី​សង្វេគ​យ៉ាង​នេះ ។​ ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​សេចក្តី​ព្យាយាម​ដែល​មក​ហើយ​យ៉ាង​នេះ​ថា​ “ឥធ ភិក្ខុ អនុប្បន្នានំ បាបកានំ អកុសលានំ ធម្មានំ អនុប្បាទាយ ឆន្ទំ ជនេតិ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ រមែង​ញ៉ាំង​ឆន្ទៈ​ឲ្យ​កើត​ឡើង​ ដើម្បី​ការ​មិន​កើត​ឡើង​នៃ​អកុសល​ធម៌​ដ៏​លាមក​ ដែល​នៅ​មិន​ទាន់​កើត​ឡើង” ។ ( សង្គីតិសុត្តវណ្ណនា ) បទ​ថា​ ជាតិភយំ​ ( ជាតិភ័យ )​ បាន​ដល់​ ញាណ​ដែល​ឃើញ​ជាតិ​ ( ការ​កើត )​ ដោយ​ភាព​ជា​ភ័យ​តាំង​នៅ ។​ សូម្បី​ក្នុង​ញាណ​ ដែល​ឃើញ​ជរា​ និង​មរណៈ​ ដោយ​ភាព​ជា​ភ័យ​ជា​ដើម​ ក៏​មាន​ន័យ​នេះ​ឯង ។ បទ​ថា​ អនុប្បន្នានំ​ បាបកានំ​ ( ដើម្បី​ញ៉ាំង​អកុសលធម៌​ដ៏​លាមក​ដែល​មិន​ទាន់​កើត )​ ជា​ដើម​ ព្រះ​ដ៏​​មាន​ព្រះ​ភាគ​ត្រាស់​សេចក្តី​ព្យាយាម​ដែល​ជា​ហេតុ​របស់​ភិក្ខុ​អ្នក​ឃើញ​ជាតិ​ជា​ដើម​ ដោយ​ភាព​ជា​ភ័យ​ហើយ​ ប្រាថ្នា​ដើម្បី​នឹង​រួច​ផុត​ចាក​ជាតិ​ ជរា​ ព្យាធិ​ និង​មរណៈ ។​ ( អដ្ឋសាលិនី​ អដ្ឋកថា ) ដោយ៥០០០ឆ្នាំ
images/articles/408/2020-07-21_17_27_59-buddhist_couples_-_Google_Search.jpg
Public date : 28, Jul 2026 (50,804 Read)
អសន្តុដ្ឋិតា​ ច​ កុសលេសុ​ ធម្មេសុ​ សេចក្តី​មិន​សន្តោស​ក្នុង​កុសលធម៌​ទាំង​ឡាយ​អប្បដិវានិតា​ ច​ បធានស្មឹ មិន​រួញ​រា​​ ក្នុង​សេចក្តី​ព្យាយាម ។ អធិប្បាយ ពាក្យ​ថា​ អសន្តុដ្ឋិតា​ ច​ កុសលេសុ​ ធម្មេសុ​ បាន​ដល់​ សេចក្តី​ប្រាថ្នា​ក្រៃ​លែង​ឡើងៗ​ របស់​អ្នក​ដែល​នៅ​មិន​ពេញ​ចិត្ត​ដោយ​ការ​ចម្រើន​កុសលធម៌ ។​ តាម​ពិត​ បុគ្គល​ដែល​ព្រម​ព្រៀង​ដោយ​អសន្តុដ្ឋិតា​នោះ​ បំពេញ​សីល​ហើយ​រមែង​ញ៉ាំង​ឈាន​ឲ្យ​កើត​ឡើង​ បាន​ឈាន​ហើយ​ រមែង​ចម្រើន​វិបស្សនា​ ចម្រើន​វិបស្សនា​ហើយ​ នៅ​មិន​ទាន់​បាន​សម្រេច​ព្រះ​អរហត្ត​ រមែង​មិន​រា​ថយ​ពាក់​កណ្តាល​ទី ។ ពាក្យ​ថា​ អប្បដិវានិតា​ ច​ បធានស្មឹ​ សេចក្តី​ថា​ អាការ​ដែល​នៅ​មិន​ទាន់​សម្រេច​ព្រះ​អរហត្ត​ហើយ​ មិន​រា​ថយ​ ក្នុង​សេចក្តី​ព្យាយាម​ប្រារព្ធ​ឡើង​ដោយ​អំណាច​ជាគរិយានុយោគ​ ដែល​ធ្វើ​មួយ​ថ្ងៃ​មួយ​យប់​ឲ្យ​ជា​ ៦​ ចំណែក​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “កុសលានំ ធម្មានំ ភាវនាយ សក្កច្ចកិរិយតា សាតច្ចកិរិយតា អដ្ឋិតកិរិយតា អនោលីនវុត្តិតា អនិក្ខិត្តឆន្ទតា អនិក្ខិត្តធុរតា អាសេវនា ភាវនា ពហុលីកម្មំ​ ការ​ធ្វើ​ដោយ​គោរព ការ​ធ្វើ​រឿយៗ​ ការ​ធ្វើ​មិន​ឈប់​ ការ​ប្រព្រឹត្ត​មិន​រួញ​រា​​ ការ​មិន​ដាក់​ចោល​នូវ​សេចក្តី​ប៉ុន​ប៉ង​ ការ​មិន​ដាក់​ចោល​នូវ​ធុរៈ​ ការ​សេព​គប់​ ការ​ចម្រើន​ ការ​ធ្វើ​ឲ្យ​ច្រើន​ ក្នុង​ការ​ចម្រើន​កុសលធម៌​ទាំង​ឡាយ” ។ ( សង្គីតិសុត្តវណ្ណនា ) បទ​ថា​ ភិយ្យោ​ កម្យតា​ ( សេចក្តី​ប្រាថ្នា​ក្រៃ​លែង )​ បាន​ដល់​ សេចក្តី​ពេញ​ចិត្ត​យ៉ាង​ក្រៃ​លែង​ ពិត​មែន​ បុគ្គល​ខ្លះ​ ក្នុង​លោក​នេះ​ រមែង​ប្រគេន​បក្ខិកភត្ត​ ( ភត្ត​ដែល​ប្រគេន​ប្រចាំ​ខែ )​ ខ្លះ​ សលាកភត្ត​ ( ភត្ត​ដែល​ប្រគេន​ដោយ​វិធី​ចាប់​ស្លាក )​ ខ្លះ​ ឧបោសថិកភត្ត​ ( ភត្ត​ដែល​ប្រគេន​ក្នុង​ថ្ងៃ​ឧបោសថ )​ ខ្លះ​ បាដិបទិកភត្ត​ ( ភត្ត​ដែល​ប្រគេន​ក្នុង​ថ្ងៃ​បាដិបទ )​ ខ្លះ​ តាំង​ពី​ដើម​នុ៎ះ​ឯង​ បុគ្គល​នោះ​ជា​អ្នក​មិន​ឆ្អែត​ដោយ​ការ​ឲ្យ​ទាន​នោះៗ​ ទើប​ប្រគេន​ធុវភត្ត​ ( ប្រគេន​ភត្ត​ជា​ប្រចាំ=និច្ចភត្ត )​ សង្ឃភត្ត​ ( ប្រគេន​ភត្ត​ដល់​សង្ឃ )​ វស្សាវាសិកភត្ត​ ( ប្រគេន​ភត្ត​ដល់​ភិក្ខុ​អ្នក​នៅ​ចាំ​វស្សា )​ ទៀត​ រមែង​កសាង​អាវាស​ រមែង​ប្រគេន​បច្ច័យ​សូម្បី​ទាំង​ ៤ ។​ គេ​ក៏​នៅ​ជា​អ្នក​មិន​ឆ្អែត​ សូម្បី​ក្នុង​ការ​ឲ្យ​នោះៗ​ ទើប​ទទួល​សរណៈ​ទាំង​ឡាយ​ សមាទាន​បញ្ចសីល​ គេ​ក៏​នៅ​ជា​អ្នក​មិន​ឆ្អែត​សូម្បី​ក្នុង​ការ​ធ្វើ​កុសល​នោះៗ​ ទើប​បួស​ កាល​បួស​ហើយ​ ក៏​រៀន​ព្រះ​ពុទ្ធវចនៈ​ គឺ​ព្រះ​ត្រៃ​បិដក​ គឺ​និកាយ​មួយ​ និកាយ​ពីរ​ រមែង​ញ៉ាំង​សមាបត្តិ​ ៨​ ឲ្យ​កើត​ ចម្រើន​វិបស្សនា​ កាន់​យក​ព្រះ​អរហត្ត​ ចាប់​ផ្តើម​អំពី​ការ​សម្រេច​ព្រះ​អរហត្ត​ហើយ​ រមែង​ជា​អ្នក​ឈ្មោះ​ថា​ មហាសន្តុដ្ឋ ( ឆ្អែត​ចិត្ត​យ៉ាង​ធំ )​ សេចក្តី​ពេញ​ចិត្ត​ដ៏​ឆ្នើម​ រហូត​ដល់​ព្រះ​អរហត្ត​យ៉ាង​នេះ​ ឈ្មោះ​ថា​ ភិយ្យោកម្យតា​ ( សេចក្តី​ប្រាថ្នា​ក្រៃ​លែង​ឡើងៗ ) ។ បទ​ថា​ អប្បដិវានិតា​ ច​ បធានស្មឹ​ ( សេចក្តី​មិន​បន្ធូរ​បន្ថយ​ក្នុង​ព្យាយាម )​ ដូច្នេះ​ ព្រោះ​ភិក្ខុ​ជិន​ណាយ​ក្នុង​ការ​ចម្រើន​កុសលធម៌​ដ៏​ក្រៃ​លែង​ទាំង​ឡាយ​ ក្នុង​សេនាសនៈ​ដ៏​ស្ងាត់​ទាំង​ឡាយ​ ឈ្មោះ​ថា​ ញ៉ាំង​សេចក្តី​ព្យាយាម​ឲ្យ​ធូរ​ថយ​ ភិក្ខុ​កាល​មិន​នឿយ​ណាយ​ ឈ្មោះ​ថា​ មិន​បន្ធូរ​បន្ថយ​សេចក្តី​ព្យាយាម​ ព្រោះ​ហេតុ​នោះ​ ទ្រង់​ដើម្បី​សម្តែង​ន័យ​នោះ​ ទើប​ត្រាស់​ពាក្យ​មាន​ជា​អាទិ​ថា​ យា​ កុសលានំ​ ធម្មានំ​ ( នូវ​កុសលធម៌ )​ ដូច្នេះ ។ ក្នុង​ព្រះ​បាលី​ទាំង​នោះ​ បទ​ថា​ សក្កច្ចកិរិយតា​ ( ការ​ធ្វើ​ដោយ​គោរព )​ បាន​ដល់​ ភាព​ជា​អ្នក​ធ្វើ​ដោយ​គោរព​ក្នុង​ការ​ធ្វើ​កុសល​ទាំង​ឡាយ ។ បទ​ថា​ សាតច្ចកិរិយតា​ ( ការ​ធ្វើ​រឿយៗ )​ គឺ​ ធ្វើ​ជាប់​ត​គ្នា​នុ៎ះ​ឯង ។ បទ​ថា​ អដ្ឋិតកិរិយតា​ ( ការ​ធ្វើ​មិន​ឈប់ )​ គឺ​ ធ្វើ​មិន​ឲ្យ​ដាច់​ ធ្វើ​មិន​ឈប់​ឈរ ។ បទ​ថា​ អនោលីនវុត្តិតា​ (​ ការ​ប្រព្រឹត្ត​មិន​រួញ​រា )​ គឺ​ ការ​ចិញ្ចឹម​ជីវិត​មិន​រួញ​រា​ ឬ​ការ​ប្រព្រឹត្ត​មិន​រួញ​រា ។ បទ​ថា​ អនិក្ខិត្តឆន្ទតា​ ( ការ​មិន​ដាក់​ចោល​នូវ​សេចក្តី​ប៉ុន​ប៉ង )​ គឺ​ មិន​ដាក់​ចោល​នូវ​កុសលច្ឆន្ទៈ ។ បទ​ថា​ អនិក្ខិត្តធុរតា​ ( ការ​មិន​ដាក់​ចោល​នូវ​ធុរៈ )​ គឺ​ មិន​ដាក់​ចោល​នូវ​ធុរៈ​ សេចក្តី​ព្យាយាម​ក្នុង​ការ​បំពេញ​កុសល ។ ( អដ្ឋសាលិនីអដ្ឋកថា ) ដោយ ៥០០០ឆ្នាំ
images/articles/407/2026-07-28_13_33_07-Greenshot.jpg
Public date : 28, Jul 2026 (54,731 Read)
កុសលមូល​ ៣ តីណិ​ កុសលមូលានិ ឫស​អកុសល​ ៣​ យ៉ាង​ គឺ ៖ ១. អលោភោ​ អកុសលមូលំ អលោភៈ​ជា​ឫស​នៃ​កុសល ២. អទោសោ​ អកុសលមូលំ អទោសៈ​ជា​ឫស​នៃ​កុសល ៣.​ អមោហោ​ អកុសលមូលំ​ អមោហៈ​ជា​ឫស​នៃ​កុសល ***អលោភៈ​ជា​ដើម​ គប្បី​ជ្រាប​ដោយ​ន័យ​ផ្ទុយ​គ្នា​នឹង​លោភៈ​ជា​ដើម ។ អកុសលមូល​ ៣ តីណិ​ អកុសលមូលានិ​ ឫស​អកុសល​ ៣​ យ៉ាង​ គឺ ៖ ១. លោភោ អកុសលមូលំ លោភៈ​ជា​ឫស​នៃ​អកុសល ២. ទោសោ​ អកុសលមូលំ ទោសៈ​ជា​ឫស​នៃ​អកុសល ៣.​ មោហោ​ អកុសលមូលំ​ មោហៈ​ជា​ឫស​នៃ​អកុសល អធិប្បាយ បណ្តា​ធម៌​ទាំង​នោះ​ ឈ្មោះ​ថា​ លោភៈ​ ដោយ​អត្ថ​ថា​ ចង់​បាន​ ( លុព្ភតីតិ​ លោភោ ) ។​ អកុសល​នោះ​ផង​ ជា​ឫស​ផង​ ឬ​ថា​ ( លោភៈ​ជា )​ ឫស​នៃ​អកុសល​ទាំង​ឡាយ​ ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ អកុសលមូល ។​ ឈ្មោះ​ថា​ ទោសៈ​ ដោយ​អត្ថ​ថា​ ប្រទូស្ត​ ( ទុស្សតីតិ​ ទោសោ ) ។​ ឈ្មោះ​ថា​ មោហៈ​ ដោយ​អត្ថ​ថា​ វង្វេង​ ( មុយ្ហតីតិ​ មោហោ ) ។ ដោយ៥០០០ឆ្នាំ
images/articles/406/Untitled-1.jpg
Public date : 28, Jul 2026 (69,168 Read)
សុចរិត​ ៣ តីណិ​ សុចរិតានិ​ សុចរិត​ ៣​ យ៉ាង​ គឺ៖ ១.​ កាយសុចរិតំ​ សុចរិត​ដោយ​កាយ ២.​ វចីសុចរិតំ​ សុចរិត​ដោយ​វាចា ៣.​ មនោសុចរិតំ​ សុចរិត​ដោយ​ចិត្ត អធិប្បាយ ការ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ ឬ​ការប្រព្រឹត្ត​ល្អ ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ សុចរិត​ ( សុដ្ឋុ ចរិតានិ, សុន្ទរានិ វា ចរិតានីតិ សុចរិតានិ​ ) ។​ ធម៌​ទាំង​ ២​ ពួក​នេះ​ ( ទុច្ចរិត​ និង​សុចរិត )​ គួរ​ពោល​ដោយ​ន័យ​បញ្ញត្តិ​មួយ​ ដោយ​កម្មបថ​មួយ ។ ពោល​ដោយ​បញ្ញត្តិ​មុន​ ៖​ ការ​ប្រព្រឹត្ត​កន្លង​ល្មើស​សិក្ខាបទ​ដែល​បញ្ញត្ត​ទុក​ហើយ​ ក្នុង​កាយទ្វារ​ ឈ្មោះ​ថា​ កាយទុច្ចរិត,​ ការ​មិន​ប្រព្រឹត្ត​កន្លង​ល្មើស​ ឈ្មោះ​ថា​ កាយសុចរិត ។​​ ការប្រព្រឹត្ត​កន្លង​ល្មើស​សិក្ខាបទ​ដែល​បញ្ញត្ត​ទុក​ហើយ​ក្នុង​វចីទ្វារ​ ឈ្មោះ​ថា​ វចីទុច្ចរិត,​ ការ​មិន​ប្រព្រឹត្ត​ល្មើស​ ឈ្មោះ​ថា​ វចីសុចរិត ។​ ការ​ប្រព្រឹត្ត​កន្លង​ល្មើស​សិក្ខាបទ​ដែល​ទ្រង់​បញ្ញត្ត​ទុក​ហើយ​ ក្នុង​ទ្វារ​ទាំង​ ២​ នុ៎ះ​ឯង​ ឈ្មោះ​ថា​ មនោទុច្ចរិត,​ ការ​មិន​ប្រព្រឹត្ត​កន្លង​ល្មើស​ ឈ្មោះ​ថា​ មនោសុចរិត ។​ នេះ​ពោល​ដោយ​បញ្ញត្តិ ។ ចំណែក​ចេតនា​ ៣​ មាន​បាណាតិបាត​ជា​ដើម​ ដែល​កើត​ឡើង​ ទាំង​ក្នុង​កាយទ្វារ​ ទាំង​ក្នុង​វចីទ្វារ​ ឈ្មោះ​ថា​ កាយទុច្ចរិត ។​ ចេតនា​ ៤​ មាន​មុសាវាទ​ជា​ដើម​ ឈ្មោះ​ថា​ វចីទុច្ចរិត ។​ ធម៌​ ៣​ ដែល​ប្រកប​ដោយ​ចេតនា​ គឺ​ អភិជ្ឈា​ (​ ការ​សម្លឹង​រំពៃ​ចង់​បាន​ទ្រព្យ​អ្នក​ដទៃ )​ ព្យាបាទ​( ប៉ុន​ប៉ង​អាក្រក់​លើ​អ្នក​ដទៃ )​ មិច្ឆាទិដ្ឋិ​ ( យល់​ខុស )​ ឈ្មោះ​ថា​ មនោទុច្ចរិត ។​ ចេតនា​ក្តី​ វិរតិ​ក្តី​ ទាំង​ ៣​ យ៉ាង​ ដែល​កើត​ឡើង​ដល់​អ្នក​ដែល​វៀរ​ចាក​បាណាតិបាត​ជា​ដើម​ ឈ្មោះ​ថា​ កាយសុចរិត​, ចេតនា​ក្តី​ វិរតិ​ក្តី​ ទាំង​ ៤​ យ៉ាង​ ដែល​កើត​ឡើង​ដល់​អ្នក​ដែល​វៀរ​ចាក​មុសាវាទ​ជា​ដើម​ ឈ្មោះ​ថា​ វចីសុចរិត ។​ ធម៌​ ៣​ យ៉ាង​ដែល​ប្រកប​ដោយ​ចេតនា​ គឺ​ អនភិជ្ឈា​ ( មិន​សម្លឹង​រំពៃ​ចង់​បាន​ទ្រព្យ​អ្នក​ដទៃ )​ អព្យាបាទ​ ( មិន​ប៉ុន​ប៉ង​អាក្រក់​លើ​អ្នក​ដទៃ )​ សម្មាទិដ្ឋិ​( យល់​ត្រូវ )​ ឈ្មោះ​ថា​ មនោសុចរិត​ នេះ​ពោល​ដោយ​កម្មបថ ។ ទុច្ចរិត​ ៣ តីណិ​ ទុច្ចរិតានិ ទុច្ចរិត​ ៣​ យ៉ាង​ គឺ៖ ១. កាយទុច្ចរិតំ​ ទុច្ចរិត​ដោយ​កាយ ២.​ វចីទុច្ចរិតំ​ ទុច្ចរិត​ដោយ​វាចា ៣.​ មនោទុច្ចរិតំ​ ទុច្ចរិត​ដោយ​ចិត្ត អធិប្បាយ ការ​ប្រព្រឹត្ត​អាក្រក់​ ឬ​ ប្រព្រឹត្ត​ខុស​ប្រក្រតី​ ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ ទុច្ចរិត​ ( ទុដ្ឋុ ចរិតានិ, វិរូបានិ វា ចរិតានីតិ ទុច្ចរិតានិ ) ។​ ទុច្ចរិត​ដោយ​កាយ​ ឬ​ ទុច្ចរិត​ដែល​ប្រព្រឹត្ត​ទៅ​តាម​ផ្លូវ​កាយ​ ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ កាយទុច្ចរិត ។​ ពាក្យ​ដែល​នៅ​សេស​សល់​ មាន​ន័យ​ដូច​គ្នា​​ទាំង​អស់ ។​ ប្រភពៈaphirati.blogspot.com ដោយ៥០០០ឆ្នាំ
images/articles/395/dfbvgrdsfcvrdhxc.jpg
Public date : 28, Jul 2026 (63,158 Read)
រឿង​ប្តី​ប្រពន្ធ ជារឿងធម្មតារបស់អ្នកគ្រប់គ្រងផ្ទះ ។ ព្រះអរិយបុគ្គល ២ ពួក គឺ​ព្រះសោតាបន្ន និងព្រះ​សក​ទា​គាមីដែលមិនបានបួស ក៏នៅ​គ្រប់​គ្រង​ផ្ទះ​ដែរ ។ បើប្តីប្រពន្ធ​ជាទូទៅ មានកល្យាណសីល និង​កល្យាណ​ធម៌ហើយ គ្រួសារ​នោះ​ឯង ក៏រមែង​មាននូវ​សេចក្តីសុខតាម​លោកិយវិស័យ ។ ជាធម្មតារបស់បុថុជ្ជន តែងមានល្អផង មិនល្អផង ព្រោះហេតុដូច្នេះ ទើប​មាន​ការអាក់អន់ចិត្តនឹងគ្នា ឬប៉ះខ្ទប់គ្នា​ដូចអណ្តាតនិងធ្មេញ ។ ប្តី​ប្រពន្ធ​ដែលនៅជាមួយគ្នា មានសេចក្តីសុខ ឬមានទុក្ខនោះ វា​អាស្រ័យ​​ហេតុ គឺស្នេហ៍ និង ស្នៀត ។ -ស្នេហ៍ គឺជាជ័រស្អិតធ្វើឲ្យប្តីប្រពន្ធស្រឡាញ់ ដូចជាពាក្យពីរោះ ពាក្យពិត និយាយក្នុងរឿងដែលគួរនិយាយ ស្លៀកពាក់តែងខ្លួនស្អាតបាត រៀប​រយ​ជា​និច្ច ព្យាយាមក្នុងការងារដែលជាតួនាទីរបស់ខ្លួនជាដើម ។ ជាប្តីប្រពន្ធត្រូវធ្វើការដាំស្ល បោកគក់ខោអាវ បោសផ្ទះសម្បែង សម្អាតបន្ទប់ មិនហួង​ហែង​ហួសហេតុ មិនមាន​ចិត្តចង្អៀតពេក មិន​ទាស់​ទែង​ជា​មួយ​ញាតិ​មិត្ត​របស់ប្តី គោរពប្រណិប័តន៍ចំពោះឪពុកម្តាយក្មេក និងប្តីជានិច្ច ចេះ​ក្រែង​ចិត្ត​អ្នកដទៃ ស្មោះត្រង់ចំពោះប្តី ដាច់​ខាត​គឺ​កុំ​លេង​ល្បែង​ស៊ី​សង​ និង​ត្រូវ​ចេះ​ដឹង​ក្នុងការចាយវាយជាដើម ។ ជាប្តីវិញ ត្រូវព្យាយាមធ្វើការរកទ្រព្យសម្បត្តិ វៀរចាកគ្រឿងញៀន អបាយមុខ​សព្វគ្រប់ ធ្វើខ្លួនឲ្យជាប្តីល្អ និងជា​ឪពុកល្អ ស្មោះ​ត្រង់​ព្រម​ដោយ​ក្តី​អាណិត​ចំពោះភរិយាខ្លួនរហូត យ៉ាងនេះជាដើមដែរ ។ ប្តីប្រពន្ធ ត្រូវសិក្សាឲ្យយល់ដល់ចិត្តគ្នាទៅវិញទៅមក ហើយ​ព្យាយាម​ថ្នម​ចិត្ត​គ្នា ជាមនុស្សយល់ហេតុផង កុំចេះ​តែតាមចិត្តរបស់ខ្លួន ជា​ពិសេស​ត្រូវ​ចេះ​នឹករលឹកដល់គុណ គឺ សេចក្តីល្អរវាងគ្នានឹងគ្នា ។ -ស្នៀត គឺជាល្បិចកិច្ចកល មាយាលាក់ពុត នាំឲ្យមាននូវអពមង្គល រហូត​ដល់​ពេលជួបគ្នាមានតែជេរ ឬមុខ​ក្រញូវ រអ៊ូរទាំដាក់គ្នា គេច​មុខ​មិន​ចង់​ជួប​គ្នា មិនចង់ចូលផ្ទះ … ។ វិធីបដិបត្តិ ជាដំបូង ត្រូវសង្កេតពិនិត្យខ្លួនឯងជាមុនថា ហេតុដែលកើតឡើងនេះ កើត​មក​ពីអ្វី ? អ្នកណា​ជាអ្នក​បង្កឡើង ? បើឃើញថាមកពីយើង ក៏ត្រូវ​ព្រម​ទទួល​និងប្រញាប់​សម្រេច​ចិត្តកែ​ខៃឲ្យ​បានទាន់ពេល ។ បើបញ្ហានោះ ទាក់ទងនឹងម្ខាងទៀត ក៏សូមឲ្យប្រឹក្សារកការដោះស្រាយ ម្នាក់ៗ​ ជាមនុស្ស គឺត្រូវតែ​ជាអ្នក​យល់​ហេតុយល់ផល តែ​បើ​ដោះ​ស្រាយ​មិន​បាន គឺអាចប្រឹក្សាជាមួយអ្នកចេះដឹងតទៅទៀត ។ ឧបសគ្គសំខាន់ ដែលធ្វើឲ្យប្តីប្រពន្ធបែកបាក់គ្នា ឬនៅជាមួយគ្នាមិនបានសុខ ក៏គឺទិដ្ឋិមានះ រឹងរូស ឃើញតែពីខ្លួន​ឯងពេករហូតដល់ខ្វះមេត្តា ខ្វះ​ការ​ប្រាថ្នា​ល្អដល់គ្នា ។ ម្យ៉ាងទៀត គឺការមិនចេះទទួលកំហុស ចេះទទួលត្រូវតែម្យ៉ាង ហើយ​ច្រើន​តែ​បន្ទោសអ្នក​ដទៃដែល​ខុស​នោះមិន​ដា់ច់ពីមាត់ និយាយដដែលៗ បើ​ខ្លួន​ឯងធ្វើខុសវិញមិនព្រមទទួលឡើយ ហើយបិទ​បាំងទៀតផង ។ ចំពោះបុថុជ្ជន ថាឲ្យធ្វើអ្វីមិនចេះខុសនោះគ្មានឡើយ លើក​លែង​តែ​មិន​ធ្វើ​អ្វី​សោះ ឯការមិនធ្វើអ្វីសោះនោះ វាជា​កំហុសមួយដោយឡែកផ្សេងទៀត ។វិស័យមនុស្សល្អ កាលបើធ្វើខុសហើយ រមែងទទួលកំហុស និង​ព្រមកែប្រែ មិនឲ្យខុសដដែលៗ ឡើយ ។ មនុស្សដែលធ្វើខុសហើយ ​មិនព្រមទទួលកំហុស ជា​មនុស្ស​ខូច​សុខភាព​ផ្លូវ​ចិត្ត នៅទីណា ជាមួយអ្នកណា ក៏ក្តៅ​ក្រហាយទីនោះ ព្រោះ​បើ​មាន​កំហុស​អ្វី​មួយកើតឡើង ចេះតែបន្ទោសអ្នកដទៃប៉ុណ្ណោះ លុះដល់​មាន​ត្រូវ មានល្អ​វិញ ក៏ប្រញាប់ទទួលខ្លួនឯង មនុស្សប្រភេទនេះ មាននៅក្នុងគ្រួសារណា គ្រួសារ​នោះ​ រកសន្តិ​សុខ​បានដោយ​លំបាក ។ ព្រោះហេតុដូច្នោះ គូ​ប្តី​ប្រពន្ធ​ណា​ត្រូវ​ការ​សេចក្តី​សុខ​ក្នុង​ការ​គ្រប់​គ្រង​ផ្ទះ​រួម​គ្នា​ ត្រូវបណ្តុះ​គុណធម៌​ក្នុងការ​គ្រប់​គ្រងផ្ទះ ឲ្យមានទៅវិញទៅមក យ៉ាងនេះ ជីវិតគូស្នេហ៍រមែងដើរទៅតាមផ្លូវ ដែលរោយ​ទៅដោយ​ត្របក​ផ្កាកុលាប ពោល​គឺមង្គលជីវិតជាពិតប្រាកដហោង ។ គោលធម៌បដិបត្តិ ត្រូវបដិបត្តិគោលធម៌ ៣ គឺត្រូវមានសីល ៥ ព្រមដោយកល្យាណធម៌ ត្រូវ​វៀរចាកអបាយមុខ ៦ យ៉ាង និង​ត្រូវ​មាននូវឃរាវាសធម៌ ៤ យ៉ាង ។ ក្រុមទី ១ សីល ៥ ព្រមដោយកល្យាណធម៌ ក្រុមទី ១ ត្រូវហ្វឹកហាត់ឲ្យបាន ៖ ១. មិនសម្លាប់សត្វគ្រប់ជីវិតទាំងអស់ ហើយ​ចម្រើន​នូវ​មេត្តា​ករុណា​ឲ្យ​ដល់​ព្រម ។ ២. មិនធ្វើចោរកម្មគ្រប់យ៉ាង ហើយ​ដល់​ព្រម​ដោយ​ការ​ចិញ្ចឹម​ជីវិត​ដោយ​ប្រពៃ ។ ៣. មិនប្រព្រឹត្តខុសក្នុងកាម ដល់ព្រមដោយក្តីសន្តោស គឺ​ព្រម​ល្មម​ចិត្ត​តែ​ជា​មួយ​នឹងគូគ្រង​របស់ខ្លួន​ប៉ុណ្ណោះ មាននូវកាមសំវរ គឺការ​សង្រួម​ក្នុង​កាមគុណ​ទាំងឡាយ ។ ៤. មិននិយាយកុហក ព្រមទាំងមាននូវសច្ចៈ ។ ៥.​មិនបរិភោគទឹកស្រវឹងគ្រឿងញៀន អប់រំ​ស្មារតី​សេចក្តី​មិន​ប្រមាទ​ឲ្យ​ដល់​ព្រម ។ ក្រុមទី ២ អបាយមុខ ៦ យ៉ាង ក្រុមទី ២ នេះ ត្រូវវៀរឲ្យបានជាដាច់ខាត ៖ ១. សេពគ្រឿងញៀនស្រវឹងបំផ្លាញស្មារតី ។ ២. ការប្រព្រឹត្តអនាចារក្នុងរឿងមេថុនធម្ម ។ ៣. លេងល្បែងភ្នាល់ ។ ៤. ដើរលេងមិនស្គាល់ពេលវេលា ។ ៥. សេពគប់មនុស្សអាក្រក់ជាមិត្ត ។ ៦. ខ្ជិលច្រអូសក្នុងការងារ ។ ក្រុមទី ៣ ឃរាវាសធម៌ ៤ យ៉ាង ក្រុមទី ៣ នេះ គួរឲ្យមានជាប្រចាំចិត្ត ៖ ១. សច្ចៈ ស្មោះត្រង់ពិតប្រាកដដល់គ្នា ។ ២. ទមៈ ហ្នឹកហាត់ទូន្មានចិត្តរាល់ថ្ងៃ ។ ៣. ខន្តិ ចេះអត់ធន់ តស៊ូមិនខ្លាចលំបាក ។ ៤. ចាគៈ ចេះឲ្យទាន និងចេះលះបង់ ។ បើគ្រួសារណា ទាំងប្តី ទាំងប្រពន្ធបដិបត្តិបាននូវធម៌ ៣ ក្រុមនេះ គឺក្រុមទី ១ ហ្វឹកហាត់សម្រេចបាន ក្រុមទី ២ វៀរចាកបាន និងក្រុមទី ៣ កើត​មាន​ជា​ប្រចាំ​ចិត្ត ជីវិតពិតជាមាននូវសេចក្តីសុខ តាមវិស័យ​របស់​បុថុជ្ជន​ដែលជា​មនុស្សល្អ ។ សូមត្រួតត្រាពិនិត្យមើល តើអាត្មាអញបដិបត្តិមានការខ្វះខាតក្នុងធម៌៣ក្រុម​នេះដែរឬទេ ឬក៏សង្កេត​ឃើញ​មាន​បញ្ហាចេញពីប្រភពផ្សេងទៀតដូចជា ៖ -ការរអ៊ូរទាំ និយាយច្រើន ចំណុចនេះដោយច្រើនគឺមាននៅលើស្ត្រីជាភរិយា ឬជាមាតា ចំណែក​បុរស​ជា​ស្វាមី ឬជាបិតាក៏មានដែរ តែ​តិច​តួចទេ ។ ដើម​ហេតុព្រោះមនុស្សក្នុងផ្ទះមិនរួមដៃជួយ អ្វីៗ ត្រូវធ្លាក់មករកតែម្នាក់ ទាំង​ការ​ក្រៅ ការ​ក្នុង ដោះ​ស្រាយមិនចេញកើតរោគសរសៃប្រសាទ ។ ដំណោះស្រាយ ទាំងម៉ែទាំងឪទាំងកូន ត្រូវរួមដៃគ្នា អ្វីគួរជួយបានធ្វើបាន ក៏ជួយទៅធ្វើទៅ​ ។ មេផ្ទះដែលឆ្លាត មិនត្រូវ​ចង​ការ​ងារ​ក្នុងផ្ទះសម្រាប់តែខ្លួនឯង អ្នកណាៗ ធ្វើមិនត្រូវចិត្តនោះទេ គួរបង្រៀនកូនៗ ឲ្យចេះដឹង ហើយ​ឲ្យ​កូន​ធ្វើនូវកិច្ច​ការនោះជំនួសខ្លួន ។ គ្រប់គ្នាត្រូវយល់ដឹងថា ការងារអ្វីក៏ដោយ បើ​យើង​ធ្វើ​ទៅ​ហើយ​មាន​ផល​ឲ្យ​បាន​សុខទាំងអស់គ្នា ការងារនោះយើង​ត្រូវរីករាយនឹងធ្វើ ព្រោះ​ជា​បុណ្យ​ក្នុង​ជីវិតប្រចាំថ្ងៃ ។ -ការធ្វើអ្វីស្រេចតែចិត្តខ្លួនឯងចំណុចនេះ គឺចូលចិត្តធ្វើអ្វីផ្តាច់ការ មិនប្រឹក្សាគ្នាជាមុន ។ ប្តីប្រពន្ធ ទោះ​បី​ថា​មានរូបរាង​ផ្សេងគ្នា​តែគួរ​មាន​បេះ​ដូង​ជា​មួយ​គ្នា​ទើប​ក្នុង​ផ្ទះ​មាន​សន្តិសុខ​។ ប្តីប្រពន្ធត្រូវតែជាមនុស្សយកហេតុផលជាសំខាន់ កុំ​ធ្វើ​អ្វីៗ ស្រេចតែ​ចិត្ត​ចង់ កុំអាងខ្លួនឯងឲ្យជ្រុល ពិតមែនតែមិនបានធ្វើឲ្យគ្រួសារបែកបាក់គ្នា តែ​ត្រូវ​​ដេក​បែរខ្នងដាក់គ្នា ព្រោះ​ហេតុមិនសប្បាយចិត្ត ។ ដំណោះស្រាយ ត្រូវគ្រប់គ្រងចំណង់ មុនធ្វើឬនិយាយ ត្រូវ​មាន​សតិ​និង​បញ្ញា​គ្រប់​គ្រង​ជានិច្ច ត្រូវចេះក្រែងចិត្ត ក្រែងរឿង អ្វី​ដែលរង្កៀសហើយត្រូវកុំធ្វើកុំនិយាយ ត្រូវ​​លះ​ទិដ្ឋិមានះ និងឧបានទានចេញពីចិត្ត ដោយយកហេតុផល និង​ភាព​ត្រឹម​​ត្រូវ​ជា​គោលបដិបត្តិ ។ ( មេរៀន​ជីវិត ) ដោយ៥០០០ឆ្នាំ
images/articles/417/Untitled-1.jpg
Public date : 28, Jul 2026 (51,758 Read)
ធម្មោ ហវេ រក្ខតិ ធ ម្មចារឹ ធម្មោ សុចិណ្ណោ សុខមាវហាតិ ឯសានិសំសោ ធម្មេ១ សុចិណ្ណេ ន ទុគ្គតឹ គច្ឆតិ ធម្មថារី ។ សុចរិតធម៌ តែង​រក្សា​នូវ​អ្នក​ប្រព្រឹត្ត​សុចរិតធម៌(នោះ​ឯង), សុចរិតធម៌​ដែល​គេ​បាន​សន្សំ​ល្អ​ហើយ តែង​នាំ​យក​សេចក្ដី​សុខ​មក​ផ្ដល់​ផល​ឲ្យ​, នេះ​ជា​អានិសង្ស​នៃ១ធម៌​ដែល​គេ​បាន​អប់រំ​សន្សំ​ហើយ​, អ្នក​ប្រព្រឹត្ត​ធម៌ រមែង​តែង​មិន​ទៅ​កាន់​ទុគ្គតិ​ឡើយ។ ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ (ពាក្យ​៩) ធម៌​សុចរិត តាម​ការណ៍​ពិត តែង​រក្សា, នូវ​ជន​ណា ដែល​ប្រព្រឹត្ត នូវ​ធម៌​នោះ, ធម៌​សុចរិត ដែល​បណ្ឌិត សន្សំ​ស្មោះ, ពុំ​ដែល​ផ្សោះ តែង​នាំ​សុខ មក​ផ្ដល់​ឲ្យ។ នេះ​គឺ​ជា អានិសង្ស ការ​ផ្ចង់​ចិត្ត, ខំ​ប្រព្រឹត្ត សន្សំ​ធម៌ ពុំ​ដែល​ធ្លោយ, រី​បុគ្គល អ្នក​ប្រព្រឹត្ត_ ធម៌​ពុំ​ខ្សោយ, លុះ​ជាតិ​ក្រោយ តែង​បាន​សោយ សុខ​សួគ៌ា, រឿង​ពី​ព្រេង ព្រះ​សម្ដែង ប្រាប់​បញ្ជាក់, ថា​មាន​អ្នក ប្រព្រឹត្ត​ធម៌ សុចរិតា, ពូជ​ធម្មបាល ឥត​មាន​សល់ រូប​ជន​ណា, ទាំង​អស់​គ្នា សុទ្ធ​តែ​មាន អាយុ​វែង។ ជន​ណា​បាន_ ប្រព្រឹត្ត​ធម៌ នេះ​ទៀង​ទាត់, ពុំ​ដែល​ភ្លាត់ តែង​រស់​នៅ យូរ​អង្វែង, ដូច​ភាសិត ដែល​ព្រះ​ពុទ្ធ ទ្រង់​សម្ដែង, ជន​នោះ​ឯង តែង​បាន​សុខ ប្រសើរ​ហោង៕៚ វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​ពុធ ទី​២៤ កក្កដា ២៥១២ (១៩៦៨) សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ ប.អ.ស. – អ.ម.រ. ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច ព្រះមហាសុមេធាធិបតី ជួន ណាត ដោយ៥០០០ឆ្នាំ
images/articles/2158/Untitled-1-Recovered.jpg
Public date : 28, Jul 2026 (34,720 Read)
ព្រះត្រៃបិដកជាភាសាខ្មែរ ខ្មែរបានប្រែព្រះត្រៃបិដកចប់មុនគេក្នុងចំណោមប្រទេសពុទ្ធសាសនាក្នុងលោក សាសនាធំៗ សុទ្ធតែមានគម្ពីរ ដែលស្តីពីវចនៈរបស់មេសាសនា ។ គម្ពីរនេះ គេប្រកាន់ទុក​ជាគម្ពីរស័ក្តិសិទ្ធ ស្មើនឹងមេសាសនាដែរ ។ គម្ពីរព្រាហ្មណ៍ឈ្មោះ វេទ គេទុកជា “គ្រុតិ” (ការបានស្តាប់ឮមក=Révélation) ពីព្រះមហេឝ្វរ (អាទិទេព) ។ គម្ពីរនេះ ចាស់បរមបូរាណបំផុតក្នុងលោកដែលមនុស្សលោកអាចធ្វើឲ្យកើតឡើង​បាន តែមិនដែលមានការរើរៀបចំ (ផ្ទៀងផ្ទាត់) ពីអតីតកាលទេ ទើបតែមានការរើរៀបចំក្នុងពេល​ដែលគម្ពីរនេះ មានប្រែប្រួល ក្រោមជាលើ លើជាក្រោមទៅហើយ ប្រមានជា ៧០០ ឆ្នាំកន្លងទៅ​នេះ ។ គម្ពីរគ្រិស្តឈ្មោះ ប៊ីប (Bible)។ គម្ពីរនេះ ក្រោយមរណកាលព្រះយេស៊ូភ្លាម គេមិនទាន់​បាន​រៀបចំចងក្រងជាគម្ពីរនៅឡើយទេ តមកយូរបន្តិច ទើបមានសាវ័ករើរៀបចំចងក្រងទុកជាគម្ពីរ ហើយមានការបន្ថែមមន្ថយច្រើន មិនគង់វង្សនៅត្រង់តាមដើមទាំងស្រុងទេ ។ គម្ពីរ ប៊ីប នេះ​ទៀតក៏ជា “Révélation” (ការបានឮមក) ពីព្រោះអាទិទេពដែរ ។ គម្ពីរឥស្លាមឈ្មោះ កូរ‑អាន (Qor An) ប្រៃថា “ការអាន” (Lecture) ។ គម្ពីរនេះ មានលក្ខណៈ​ជាច្បាប់សម្រាប់ប្រទេសជាតិ ច្រើនជាជាងលទ្ធិសាសនា ដោយពិសេស ជាច្បាប់សង្គមស្តីពី​គ្រូសារ ឬទ្រព្យមត៌ក ។ បទបញ្ញត្តិដែលមេសាសនានេះ តែងតាំងឡើង បានបង្គាប់ឲ្យចារឹកទុក​លើស្លឹករឹតខ្លះ លើស្បែកសត្វខ្លះ លើឈើខ្លះ លើថ្មខ្លះ ឬសាក់លើទ្រូងមនុស្សខ្លះ ហើយមានអត្ថ​បទខ្លះ ជាកាព្យនៃកវីនិពន្ធដ៏ពិរោះ ជាភាសាអារ៉ាប់ដ៏ប្រសើរ ។ គម្ពីរលទ្ធិសាសនាជាពាហិរសាសនាទាំង៣ខាងលើនេះ ជាវចនៈនៃព្រះអាទិទេព (មហេឝ្វរ) មិនមែនជារបស់មនុស្សលោកតែងទេ ហើយមិនមែនជាគម្ពីរច្រើនសៀវភៅទេ មានចំនួនតិច​ណាស់ បើប្រៀបធៀបនឹងគម្ពីរព្រះត្រៃបិដកជារបស់ពុទ្ធសាសនា ។ ព្រះត្រៃបិដក ក្នុងព្រះពុទ្ធសាសនា គម្ពីរព្រះត្រៃបិដក ជាឃ្លាំងផ្ទុកព្រះពុទ្ធវចនៈ គឺវចនៈនៃអង្គព្រះសម្ពុទ្ធ (Pensée du Bouddha) ដែលទ្រង់ទេសនាទូន្មានរវាង៤៥វស្សា ចាប់តាំងពីទ្រង់បានត្រាស់ដឹង​ព្រះសម្មាសម្ពោធិ​ញ្ញាណ​រហូតមកដល់ទ្រង់បរិ​និព្វាន ។ វចនៈដែលទ្រង់សំដែងនេះហៅថា ធម្ម​វិ​ន័យ ដែលព្រះអង្គសំដែងបញ្ញត្ត (ធម្មោ ច វិនយោ ច​ ទេសិតោ បញ្ញត្តោ) ធម្មវិន័យនេះ មាន៣ ចំណែកគឺ សុត្តន្ត វិន័យ អភិធម្ម ទាំង៣ នេះ ព្រះថេរទាំងឡាយបានសង្គាយនា (ផ្ទៀង​ផ្ទាត់) ចង​ក្រងហើយដាក់ទុកមួយក្រុមៗហៅថា តិបិដក ឬព្រះត្រៃបិដក “កញ្ជើបី” (Triple Corbeille)។ ពាក្យ​ថា “បិដក” នេះ បើប្រែថា “ទូ ឬបណ្ណាល័យ​”​ ក៏សឹងតែបានដែរ ។ បើប្រៀបធៀបមើល ឃើញថាគម្ពីរព្រះត្រៃបិដកនេះ មានចំនួនច្រើនជាងគម្ពីរវេទច្រើនណាស់ ច្រើនជាងគម្ពីរប៊ីប១១ដង ច្រើន​ជាគម្ពីរកូរអានជាអនេក ។ គម្ពីរព្រះត្រៃបិដកនេះ បរិសុទ្ធគង់វង្សនៅដូចដើមគ្រប់ប្រការ មានលក្ខណៈជាគម្ពីរសាសនា​ពេញបរិបូណ៌ ព្រោះមិនមែនជាវចនៈអាទិទេព មិនមែនជាលទ្ធិសាសនា ឬពាហិរសាសនាទេ ។ ក្រោយពុទ្ធបរិនិព្វានភ្លាម មានការធ្វើសង្គាយនាផ្ទៀងផ្ទាត់ភ្លាម ធ្វើឲ្យបានគង់វង្សបរិសុទ្ធនៅដូច​ដើម មិនមានការបន្ថែមបន្ថយ ឬធ្វើក្រោមជាលើ លើជាក្រោមទេ ហើយសម្រេចប្រើគ្រប់កាល​ទាំងពួងទៀតផង ។ គម្ពីរព្រះត្រៃបិដកមាន៣ចំណែកគឺ វិនយបិដក (១៣ភាគ) សុត្តន្តបិដក (៦៤ភាគ) និងអភិ​ធម្មបិដក (៣៣ភាគ) ។ គម្ពីរទាំង៣នេះ មានអដ្ឋកថា ដីកា យោជនា ប្រកបទៀតផង។ ក‑វិនយបិដក ជាគម្ពីរស្តីពីច្បាប់ក្រឹត្យក្រម (Discipline) ដែលអង្គព្រះសម្ពុទ្ធទ្រង់បញ្ញត្ត ទ្រង់​អនុញ្ញាត ទុកសម្រាប់ជាផ្លូវប្រតិបត្តិរបស់ ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ។ គម្ពីរវិន័យនេះ មាន​សេចក្តីពិស្តារណាស់ ជាកញ្ចក់ឆ្លុះមើលជីវប្រវត្តិអង្គព្រះសម្ពុទ្ធ ក្នុងកាលដែលទ្រង់គង់ធរមាននៅ​ឡើយ ព្រមទាំងហេតុការណ៍ផ្សេងៗ នៅប្រទេសឥណ្ឌាសម័យព្រះអង្គ ដូចប្រវត្តិសាស្ត្រ ទំនៀម​ទម្លាប់ ការចនា និងវិទ្យាសាស្ត្រផ្សេងៗ ។ល។វិនយបិដកនេះ មាន៥ គម្ពីរគឺ ១‑អាទិកម្ម (ទោសធ្ងន់) ២‑បាចិត្តិយ (ទោសស្រាល) ៣‑មហាវគ្គ (វគ្គធំ) ៤‑ចុល្លវគ្គ (វគ្គតូច) ៥‑បរិវារ (បទរាយរង) ខ‑សុត្តន្តបិដក ជាគម្ពីរស្តីពីសូត្រ (Aphorisme) ដែលអង្គព្រះសម្ពុទ្ធទ្រង់ត្រាស់ទេសនាក្នុង​សម័យផ្សេងៗ ។ មានសូត្រខ្លះ ព្រះអរិយសាវ័កសំដែង ដូចព្រះសារីបុត្តត្ថេរ ព្រះមោគ្គល្លានត្ថេរ ព្រះអានន្ទត្ថេរ ។ គម្ពីរសុត្តន្ត ឬគម្ពីរព្រះសូត្រមាន ៥ គម្ពីរគឺ ១‑ទីឃនិកាយ សូត្រមានសេចក្តីពិស្តារ ២‑មជ្ឈិមនិកាយ សូត្រមានសេចក្តីមធ្យម ៣‑សំយុត្តនិកាយ សូត្រមានសេចក្តីប្រហែលៗគ្នា ៤‑អង្គុត្តរនិកាយ សូត្រមានសេចក្តីជាក្រុមជាពួក ៥‑ខុទ្ទកនិកាយ សូត្រមានសេចក្តីខ្លីៗ ដទៃពីនេះ មាននិកាយតូចៗ តទៅទៀតចំនួន ១៥ និកាយគឺ ១‑ខុទ្ទកបាឋ អត្ថបទខ្លី ២‑ធម្មបទ ផ្លូវនៃសច្ចធម៌ ៣‑ឧទាន គាថាធ្វើឲ្យកើតក្តីរីករាយ ៤‑ឥតិវុត្តក សូត្រដែលស្តីថា “មានដូច្នេះ” ៥‑សុត្តនិបាត សមុច្ច័យនៃសូត្រ ៦‑វិមានវត្ថុ និទានស្តីពីវិមាននៅទេវបុរី ៧‑បេតវត្ថុ និទានស្តីពីប្រេត ៨‑ថេរគាថា គាថាព្រះថេរទេសនា ៩‑ថេរីគាថា គាថាព្រះនាងថេរីទេសនា ១០‑ជាតក និទានជាតក ១១‑និទ្ទេស ការសំដែងពន្យល់ ១២‑បដិសម្ភិទា វិជ្ជាវិភាគ ១៣‑អបទាន ជីវភាពព្រះអរហន្ត ១៤‑ពុទ្ធវង្ស ប្រវត្តិអង្គព្រះសម្ពុទ្ធ ១៥‑ចរិយាបិដក វិធីប្រតិបត្តិតាមពុទ្ធចរិយា គ‑អភិធម្មបិដក ជាគម្ពីរស្តីពីធម៌មានអាថ៌ជ្រាលជ្រៅល្អិតសុខុមបំផុត (Métaphysique) បាន​ដល់ទស្សនវិជ្ជាព្រះ​សម្ពុទ្ធ ដែលមានអាថ៌គម្ពីរភាពជាអត្ថបទផ្ទុយពីសុត្តន្តវិដក ដែលមានតែអត្ថ​បទមានអាថ៌រាក់ៗ គឺ សុត្តន្តបិដកជា វោហារ​ទេសនា (Parole Conventionnelle), ឯអភិធម្មបិដក ជាបរមត្ថទេសនា (Parole definitive) ស្តីពីចិត្ត (conscience) ​ចេតសិក (Mental concomitant) រូប (Matiére) និព្វាន ។ អភិធម្មបិដកនេះព្រះសម្ពុទ្ធទេសនាទុកថា សត្វទាំងអស់ជា “បុគ្គល ឬបុគ្គល​បញ្ញត្តិ” (concept) ដោយការវែកញែកយ៉ាងល្អិតសុខុម ទាល់តែចែកលែងកើត ហើយចែករំលែក​ធម៌ដោយបរុយាយហ្មត់ចត់បំផុត ។ គម្ពីរនេះមានទាំងអស់ ៧ គម្ពីរគឺៈ ១‑ធម្មសង្គណី ការចាត់របៀបធម៌ ២‑វិភង្គ ការចែករំលែកធម៌ ៣‑កថាវត្ថុ ចំណុចធម៌ដែលមានសេចក្តីផ្ទុយគ្នា ៤‑បុគ្គលបញ្ញត្តិ បញ្ញត្តិថា “បុគ្គល” ៥‑ធាតុកថា ការវែកញែកធាតុ ៦‑យមក ធម៌គូៗគ្នា ៧‑បដ្ឋាន ធម៌ជាបច្ច័យទាក់ទងគ្នា បិដកទាំងបីរួមឈ្មោះថា តិបិដក ឬត្រៃបិដក ។ ប្រទេសកម្ពុជាយើងបោះពុម្ពជាសៀវភៅ​ខ្នាតធំមានចំនួន ១១០ សៀវភៅ ជាចំនួនដែលលើសផុតគណនា បើប្រៀបធៀបទៅនឹង ពាហិរ​សាសនាទាំងអស់ក្នុងលោក ។ អំពីសង្គាយនា សង្គាយនាទីមួយ ដើម្បីឲ្យបរិសុទ្ធគង់នៅដូចដើម ក្រោយពុទ្ធបរិនិព្វានភ្លាម ព្រះមហាថេរទាំងឡាយចាត់ការ​ធ្វើសង្គាយនាព្រះពុទ្ធវចនៈភ្លាម ដោយហេតុថាសុភទ្ទភិក្ខុធ្វើឲ្យខូចការរៀបរយក្នុងពុទ្ធសាសនា ។ ព្រះអរហន្តជាសង្គីតិការចារ្យ ៥០០ អង្គ មានព្រះមហា កស្សបត្ថេរ ជាប្រធាន ហើយជាអ្នកសួរ ។ ដើមឡើយសួរវិន័យ ព្រះឧបាលិត្ថេរ ជាអ្នកឆ្លើយ តមកសួរធម៌ ព្រះអានន្ទត្ថេរ ឆ្លើយសុត្តន្ត និងអភិ​​ធម្ម ។​ កាលនោះ មិនទាន់មានចារឹកជាលាយលក្ខណ៍អក្សរទេ សួរឆ្លើយយល់ឃើញថាត្រឹមត្រូវ​ហើយ ទើបព្រះអរហន្តទាំង ៥០០ អង្គ ស្វាធ្យាយគឺសូត្រព្រមគ្នាគ្រប់ទាំង ៥០០ អង្គ ចងចាំរត់​មាត់ស្ទាត់ ។ ការចងចាំរត់មាត់ទទេបែបនេះ លោកហៅថា មុខបាឋ ។ ធ្វើដូច្នេះ ហៅថា សង្គាយនា ។ សង្គាយនានេះ ធ្វើអស់ថិរវេលា ៧ ខែ ទើបចប់ស្រេច ។ សង្គាយនានេះ ឈ្មោះបឋមសង្គាយនា ធ្វើក្រោយពុទ្ធបរិនិព្វានប្រមាណ៣ខែ គឺពុទ្ធសករាជ​កន្លងទៅបានប្រមាណ ៣ ខែ មុនគ្រិស្តសករាជ ៤៧៦([1]) ឆ្នាំ ធ្វើនៅក្នុងក្រុងរាជគ្រឹះ លើភ្នំវេភារៈ ត្រង់កន្លែងមួយស្ងាត់ ឈ្មោះសត្តបណ្ណគុហា ក្រោមការឧបត្ថម្ភព្រះបាទ អជាតសត្រូវ ដែនមគធៈ​សព្វថ្ងៃហៅថា រដ្ឋពិហារ ប្រទេសឥណ្ឌា ។ សង្គាយនាទីពីរ កាលវេលាកន្លងទៅបាន ១០០ ឆ្នាំ មានកើតការប្រព្រឹត្តិកន្លងពុទ្ធបញ្ញត្តិ ជាហេតុនាំឲ្យសៅ​ហ្មងមណ្ឌលសង្ឃក្នុងសាសនា ។ ពួកវជ្ជីបុត្ត គឺភិក្ខុជាបព្វជិតកូនចៅអ្នកដែនវជ្ជី ប្រព្រឹត្តកន្លង​សិក្ខាបទ ១០ ប្រការ លោកហៅថាវត្ថុ ១០ ប្រការ ។ នេះជាដើមហេតុ នាំឲ្យកើតមានការសង្គាយ​នា លើកទីពីរឡើង ។ ព្រះយសត្ថេរ (កាកណ្ឌបុត្ត) ប្រកាសការប្រព្រឹត្តកន្លងវិន័យនេះឲ្យព្រះសង្ឃ​ជ្រាបទូទៅ ។ សង្គាយនានេះ ធ្វើឡើងនៅក្រោមអធិបតិភាពព្រះសព្វកាមិត្ថេរ ។ ព្រះរេវតត្ថេរ (សហជាតិ)​ជាអ្នកសួរ ព្រះសព្វកាមិត្ថេរ ជាអ្នកឆ្លើយ ព្រះសង្គិតិកាចារ្យជាព្រះអរហន្ត សុទ្ធសឹងជាតិបិដកធរ​ចំនួន ៧០០ អង្គ ធ្វើនៅវត្តវាលុការាម ក្រុងវេសាលី ដែនវជ្ជី ក្រោមព្រះរាជូបត្ថម្ភ ព្រះបាទ កាលា​សោក ជាព្រះរាជានៅក្រុងបាដលិបុត្ត([2]) (បត្ន) ប្រទេសឥណ្ឌា ពុទ្ធសករាជកន្លងទៅបានចំនួន ១០០ ឆ្នាំមុនគ្រិស្តសករាជ ៣៧៧ ឆ្នាំ ។ ព្រះសង្ឃនៅចងចាំព្រះពុទ្ធវចនៈដោយមុខបាឋដដែល។ តាមប្រពៃណីតមកនិយាយថា សង្គាយនានេះឈ្មោះទុតិយសង្គាយនា ធ្វើអស់ថិរវេលា៨ខែទើប​ចប់ស្រេច ។ សង្គាយនាទីបី កាលវេលាកន្លងទៅបានប្រមាណ ២១៨ ឆ្នាំក្រោយពុទ្ធបរិនិព្វាន មានព្រះមហាក្សត្រមួយ​ព្រះអង្គ ព្រះនាមធម្មាសោករាជ ។ កាលនេះ មានការច្របូកច្របល់ឡើងក្នុងធម្មវិន័យព្រះពុទ្ធ​សាសនា ។ មានអត្ថបទខ្លះនិយាយថា ពួកអ្នកកាន់លទ្ធិព្រាហ្មណ៍ ចូលមកបួសបន្លំជាភិក្ខុ ក្នុង​មណ្ឌលពុទ្ធសាសនា ដោយអាស្រ័យការបរិបូណ៌លាភសក្ការៈ ដែលកើត​មានឡើង​ក្នុងរជ្ជកាលព្រះបាទធម្មាសោកមហារាជ ហើយពោលពាក្យអធម្មវាទីចំរូងចំរាស់ ធ្វើក្តីបរិសុទ្ធធម្មវិន័យឲ្យកើត​ទៅជាសទ្ធម្មបដិរូប (Mélanges)។ សេចក្តីខាងលើនេះមានសេចក្តីពិតច្រើនណាស់ព្រោះថា ហេតុ​ការណ៍នេះ ជាបុព្វហេតុនាំឲ្យលទ្ធិសាសនាព្រាហ្មណ៍ក្លាយទៅជាលទ្ធិសាសនាហិណ្ឌូមួយត្រឡប់​ទៀត ព្រមទាំងជាបុព្វហេតុឲ្យពុទ្ធសាសនាបែកទៅជានិកាយ ហើយសាបសូន្យចេញពីដែនដី​ឥណ្ឌា ។ ក្នុងកាលនោះឯង ពុទ្ធសាសនាបែកចេញទៅជានិកាយថេរវាទ ឬវិភជ្ជវាទ និងអាចរិយ​វាទ ឬមហាសាង្ឃិក តទៅ កើតប្រាកដជាពុទ្ធសាសនាលទ្ធិមហាយានមាននិកាយច្រើនរាប់មិន​អស់ ។ សង្គាយនាគ្រានេះហៅ តតិយសង្គាយនា ទុកជាមហាសង្គាយនាដ៏ល្អណាស់ ព្រោះជា​សង្គាយនាដើម្បីរក្សាសេចក្តីបរិសុទ្ធិធម្មវិន័យឲ្យគង់នៅ តាមដើម ។ ព្រះមហាមោគ្គលិបុត្តតិស្ស ដែលប្រោសព្រះបាទធម្មា​សោក​មហារាជឲ្យចូលកាន់សាសន៍ពុទ្ធរតន៍​ ជាអធិបតីក្នុងការសង្គាយ​នា មានព្រះអរហន្តជាសង្គីតិកាចារ្យចំនួន ១០០០ អង្គ ចូលប្រជុំនៅក្នុងអសោការាម ក្រុងបាដលិ​បុត្រដែនមគធៈ ធ្វើអស់ថិរវេលា៩ខែទើបចប់ស្រេច ក្រោមព្រះរាជូបត្ថម្ភព្រះបាទធម្មាសោកមហា​រាជ ។ សង្គាយនានេះ ក្នុងកាលប្រវត្តិខ្លះមិនឃើញប្រាប់កាលបរិច្ឆេទទេ([3]) ប្រាប់តែកាលបរិច្ឆេទ​ព្រះបាទធម្មាសោកឡើងសោយរាជ្យ ព្រះសង្ឃនៅចងចាំព្រះពុទ្ធវចនៈដោយមុខបាឋដដែល​ទៀត ។ ក្នុងសង្គាយនាទីបីនេះ ទើបមានការបញ្ចូលសមណទូតទៅប្រកាសពុទ្ធសាសនាឲ្យផុត​ចេញពីព្រំប្រទល់ប្រទេសឥណ្ឌា ។ នៅជម្ពូទ្វីប ប្រទេសឥណ្ឌាមានសង្គាយនាទីបួនមួយទៀត([4]) ធ្វើនៅដែនកស្មីរ ក្រោមព្រះរាជូ​បត្ថម្ភនៃព្រះបាទកនិស្កៈ ។ សង្គាយនាទីបួន សង្គាយនាទីបីធ្វើស្រេចហើយ សង្ឃសុំនិមន្តព្រះមហិន្ទត្ថេរជាព្រះរាជបុត្រព្រះបាទធម្មា​សោក ជាសមណទូតទៅប្រកាសពុទ្ធសាសនានៅលង្កាទ្វីប ។ និមន្តទៅដល់ ព្រះមហិន្ទត្ថេរបាន​ប្រោសព្រះបាទទេវានម្បិយតិស្ស ជាព្រះមហាក្សត្រកោះលង្កា ព្រមទាំងប្រជាជននៅកោះឲ្យចូល​កាន់សាសន៍ពុទ្ធរ័តន ។ ដើម្បីប្រតិស្ឋានពុទ្ធសាសនា ព្រះបាទទេវានម្បិយតិស្សក្រាបបង្គំទូលព្រះមហិន្ទត្ថេរ សូមធ្វើ​សង្គាយនាធម្មវិន័យ ។ សង្គាយនានេះមិនមានហេតុជាក្តីសៅហ្មងកើតឡើងក្នុងព្រះពុទ្ធសាសនា​ទេ ធ្វើដើម្បីប្រតិស្ឋានពុទ្ធសាសនានៅកោះលង្កា ។ មុនធ្វើការសង្គាយនា ព្រះបាទទេវានម្បិយ​តិស្សបញ្ជូនទូតឲ្យចូលទៅក្រាបបង្គំគាល់ព្រះបាទធម្មាសោកមហា​រាជទៅជម្ពូទ្វីប(ប្រទេសឥណ្ឌា)សូមនិមន្តព្រះនាងសង្ឃមិត្តាថេរី ជាព្រះរាជបុត្រីព្រះអង្គ ព្រមទាំងសាខាព្រះមហាពោធិព្រឹក្សទៅ​កាន់កោះលង្កាផង ត្បិតព្រះនាងអនុឡាទេវីជាព្រះអនុជថ្លៃសព្វព្រះទ័យបព្វជាជាភិក្ខុនី ។ កាល​បើព្រះនាងសង្ឃ​មិត្តាថេរីនិមន្តដល់កោះលង្កាព្រមទាំងព្រះមហាពោធិព្រឹក្សហើយ សង្គាយនា​នេះក៏ចាប់ផ្តើមធ្វើឡើង ។ កាលនោះ ព្រះសង្ឃលង្កាបានសិក្សាព្រះពុទ្ធវចនៈចេះចាំស្ទាត់ច្រើនអង្គបានចូលរួមធ្វើ​សង្គីតិកាចារ្យ នៅវត្តថូបារាមក្នុងក្រុងអនុរាធបុរៈ ធ្វើអស់ថិរវេលាចំនួន១០ខែទើបចប់ស្រេច ក្នុង​ពុទ្ធសករាជ២៣៦(មុនគ្រិស្តសករាជ២៤១ឆ្នាំ) សង្គាយនានេះទុកជាចតុត្ថសង្គាយនា។សង្គាយនា​រាប់ពីទីបួននេះតទៅនៅប្រទេសឥណ្ឌា មិនមានកាលប្រវត្តិត្រាទុកមកទេ មាន​តែ​នៅក្នងកាល​ប្រវត្តិកោះលង្កា គឺគម្ពីរមហាវង្សនិងទីបវង្ស ។ សង្គាយនាទីប្រាំ ក្នុងកាលប្រវត្តិនៅកោះលង្កា មានសេចក្តីថា ព្រះបាទវដ្តគាមិនីអភ័យ ព្រះមហាក្សត្រ​កោះលង្កា ទ្រង់កសាងវត្តមួយនៅក្នុងក្រុងអនុរាធបុរៈ ហើយឲ្យឈ្មោះថា“អភយគិរិវិហារ” ប្រគេន​មហាថេរព្រះនាមតិស្ស([5]) ។ ព្រះមហាថេរអង្គនេះ កាន់តាមលទ្ធិវជ្ជីបុត្តភិក្ខុផ្ទុយពីធម្មវិន័យ ជា​ហេតុនាំឲ្យមានការទំនាស់ដល់ព្រះសង្ឃនៅវត្តមហាវិហារ ។ ការមិនចុះសម្រុងគ្នានេះហើយ​ដែលជាហេតុនាំឲ្យកើតសង្គាយនាទីប្រាំឡើង ជាការសង្គាយនាសំខាន់ នាំឲ្យចារឹកព្រះពុទ្ធវចនៈ​ឡើងកាន់ស្លឹករឹត ជាលាយលក្ខណ៍អក្សរមុនដំបូងបង្អស់ក្នុងប្រវត្តិពុទ្ធសាសនា ។ សង្គាយនានេះ ទុកជាបញ្ចមសង្គាយនា សង្គាយនាចារឹកពុទ្ធវចនៈជាលាយលក្ខណ៍អក្សរ​នៅក្នុងវត្តមហាវិហារ ព្រះពុទ្ធត្ថេរជាប្រធាន ជាអ្នកសួរ ព្រះតិស្សត្ថេរជាអ្នកឆ្លើយ ក្រោមព្រះរាជូ​បត្ថម្ភព្រះបាទវដ្តគាមិនីអភ័យ ព្រះមហាក្សត្រកោះលង្កា ធ្វើអស់ថិរវេលាមួយឆ្នាំចប់ស្រេច ក្នុង​ពុទ្ធសករាជ ៥២០ (មុនគ្រិស្តសករាជ២៤ឆ្នាំ) ។ ចំណេរកាលតមក មានការសង្គាយនារាយរងបន្តមកទៀត នៅកោះលង្កា នៅប្រទេសភូមា នៅប្រទេសសៀម ។ នៅប្រទេសភូមា មានការសង្គាយនាហើយចារឹកព្រះពុទ្ធវចនៈជាលាយ​លក្ខណ៍អក្សរដាក់លើផែនថ្មកែវច្រើនរយផ្ទាំងនៅក្រុងមណ្ឌលេ នៅក្រុងប៉េគូ (ហង្សាវតី) នៅថា​ទង “ស្រុកមាស”([6]) ។ សង្គាយនាខ្មែរ នៅប្រទេសកម្ពុជាយើង តាំងពីព្រេងនាយដែលមានពុទ្ធសាសនាមកប្រតិស្ឋាននៅលើទឹកដី​យើង មិនមានប្រវត្តិស្តីទុកថា បានធ្វើសង្គាយនាព្រះត្រៃបិដកទេ ។ ក្នុងរាជ្យព្រះបាទសម្តេច​ព្រះស៊ីសុវត្ថិមុនីវង្សព្រះបរមខត្តិយកោដ្ឋ ទើបមានការសង្គាយនាព្រះត្រៃបិដកជាពុទ្ធវចនៈនេះ​ឡើងដំបូង ។ ការសង្គាយនាគ្រានេះ ស៊ីវេលាបីរាជ្យ គឺរាជ្យព្រះបាទសម្តេចព្រះស៊ីវត្ថិមុនីវង្ស រាជ្យ​ព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័ន និងរាជ្យព្រះបាទសម្តេច ព្រះនរោត្តមសុរាម្រឹត គឺតាំងពី​ពុទ្ធសករាជ ២៤៧៣ (គ.ស ១៩២៩) ដល់ពុទ្ធសករាជ ២៥១៣ (១៩៦៩) ស៊ីវេលាអស់ ៤០ ឆ្នាំ គត់ ។ សង្គាយនានៅប្រទេសកម្ពុជានេះ លោកទុកជា​ឆដ្ឋសង្គាយនា​ ឬជាឧត្តមសង្គាយនា “សង្គាយនាដ៏ឧត្តម” ព្រោះមានក្តីពិសេសមួយ ដែលមិនដែលកើតមាននៅក្នុងប្រវត្តិពុទ្ធសាសនា​ គឺការប្រែព្រះពុទ្ធវចនៈជាភាសាបាលី ដែលមានរាប់ពាន់ឆ្នាំមកហើយទៅជាភាសាជាតិខ្មែរ គឺទំព័រ​ម្ខាងជាបាលី ម្ខាងទៀតជាខ្មែរ ។ នេះជាការពិសេសលើសសង្គាយនាទាំងពួងដែលមានមក​ហើយ ។ ប្រទេសកាន់ពុទ្ធសាសនាក្តី មិនកាន់ព្រះពុទ្ធសាសនាក្តី កាលបើបានដឹងកិច្ចការដ៏​ពិសេស​នេះហើយ តែងតែកោតស្ងើចក្រៃលែង ។ ខ្លឹមព្រះធម៌ ការសង្គាយនាជាភាសាបាលីដោយមុខបាឋក្តី ចារឹកជាលាយលក្ខណ៍អក្សរក្តី ប្រែជាភាសា​ជាតិក្តី សុទ្ធតែជការប្រសើរបំផុត ឈ្មោះថា ការរក្សាព្រះពុទ្ធវចនៈទុកដើម្បីឲ្យគង់នៅបរិសុទ្ធ​ដដែល ឈ្មោះថា ញ៉ាំងពុទ្ធសាសនាឲ្យឋិតថេរចីរកាលអង្វែងតទៅ ឈ្មោះថា សាងព្រះសម្ពុទ្ធ​គ្រប់កាលទាំងពួង បើព្រះពុទ្ធវចននេះ គង់វង្សនៅដរាបណា ឈ្មោះថាព្រះសម្ពុទ្ធគង់ធរមាននៅ​ដរាបនោះ សមដូចពុទ្ធភាសិតថាៈ វក្កលិ ! អ្នកណាឃើញធម៌តថាគត អ្នកនោះឈ្មោះថា ឃើញរូបតថាគត អ្នកណាឃើញរូប​តថាគត អ្នកនោះឈ្មោះថា ឃើញធម៌តថាគតដែរ ។ ការបានធ្វើសង្គាយនាព្រះពុទ្ធវចនៈតាំងពីដើមទី ជាការប្រសើរបំផុត ។ ការងារប្រសើរបែប​នេះ មិនមានក្នុងពាហិរសាសនាទេ ។ ពុទ្ធសាសនិកជនសប្បាយចិត្តណាស់ កាលបើបានឃើញ​សាសនារបស់ខ្លួនមានការងារប្រសើរ សប្បាយ​ចិត្តណាស់ កាលបើបានឃើញថា ព្រះសម្ពុទ្ធជា​បរមគ្រូរបស់ខ្លួននៅជាមួយខ្លួនគ្រប់កាលវេលា និងបានដឹកដៃនាំខ្លួនដែលខ្វាក់ឲ្យដើរត្រង់តាម​មាគ៌ាប្រសើរទៅរកក្តីសុខពិត ដោះស្រាយប្រស្នាជីវិតរបស់ខ្លួនឲ្យដល់អវសាន មិនមានភពថ្មី​តទៅទៀត សមដូចពុទ្ធភាសិតថាៈ« អានន្ទ អ្នកណា​មួយ ភិក្ខុក្តី ភិក្ខុនីក្តី ឧបាសកក្តី ឧបាសិកាក្តី ប្រតិបត្តិធម៌ត្រឹមត្រូវតាមធម៌ ប្រតិបត្តិដោយភក្តីភាព ប្រតិបត្តិតាមគន្លងធម៌ អ្នកនោះឈ្មោះថា បូជាតថាគត ធ្វើសក្ការៈ គោរព​រាប់អានដោយការបូជាដ៏ប្រសើរបំផុត » ។ សេចក្តីក្នុងបច្ឆិមពុទ្ធវចនៈនេះ ប្រែថា “បើអ្នកណាមួយប្រតិបត្តិតាមពុទ្ធវចនៈដោយត្រឹមត្រូវ​ អ្នកនោះនឹងបានឃើញធម៌(លុះនិព្វាន)ឥតសង្ស័យឡើយ” ព្រោះថា អត្តាធីនភាព(Emancipation) មនុស្សលោកឋិតនៅក្នុងអភិសម័យ (Réalisation) ។ ចំណុចនេះ សំខាន់បំផុត ពាហិរសាសនាធ្វើ​ឲ្យសម្រេចដូចពុំបានឡើយ ។ ព្រះត្រៃបិដកជាពុទ្ធវចនៈនេះ អ្នកប្រាជ្ញក្នុងបច្ចុប្បន្នកាល កោតស្ងើចក្រៃលែង កោតស្ងើច​ថា ពុទ្ធវចនៈនេះប្រសើរបំផុត បើជាសីលធម៌ ជាសីលធម៌ដ៏លើស, បើជាវិទ្យាសាស្ត្រ ជាវិទ្យា​សាស្ត្រដ៏លើស, បើជាទស្សនវិជ្ជា ជាទស្សន​វិជ្ជាដ៏លើស, បើជាសាសនា ជាសាសនាដ៏លើស ។ ទស្សនវិទូ អ្នកវិទ្យាសាស្រ្ត អ្នកសីល​ធម៌ ដែលបានសិក្សាព្រះពុទ្ធវចនៈនេះហើយពោលថា “ការ​រកឃើញរបស់យើងសព្វថ្ងៃនេះ ព្រះសម្ពុទ្ធរកឃើញ​រួចហើយ ប្រមាណជា២៥១៣ឆ្នាំ មុនយើង​ទៅទៀត​​” ។ អ្នកប្រាជ្ញស្រាវជ្រាវបុរាណវត្ថុនៅប្រទេសឥណ្ឌា ដែលបានធ្វើការគាស់កកាយពុទ្ធស្ថាន មានសំវេជនីយដ្ឋានជាដើម ពោលថា “ទីឋានទាំងនេះ បើជាទីឋានមនុស្សសាមញ្ញដូចយើងគ្រប់​គ្នានុ៎ះ មិនមានប្រយោជន៍អ្វីនឹងមកធ្វើការគាស់​កកាយរក អស់ប្រាក់កាស អស់កម្លាំងទេ ព្រោះទី​ឋានទាំងនេះ សព្វថ្ងៃ ទៅជាទីឋានគួរឲ្យកើតសង្វេគបំផុត កាលដើមធ្លាប់រុងរឿង ឥឡូវទៅជាទី​រហោឋាន គេបោះបង់ចោល ។ តែការនេះ មិនមែនដូច្នោះឡើយ ” ព្រះសម្ពុទ្ធនេះ ជាមនុស្ស​ប្លែក​ណាស់ ជាអច្ឆរិយបុគ្គល មិនមានពីរក្នុងលោកនេះទេ មើលពុទ្ធវចនៈដោយហ្មត់ចត់ ឃើញថា មិនមានលោកណា ដែលចេះនិយាយពិតប្រាកដដូចព្រះអង្គ (Objectivisme) ។ ពុទ្ធវចនៈ “ជាមេ​សីលធម៌ ជាមេវិទ្យាសាស្ត្រ ជាមេទស្សនវិជ្ជា ជាមេសេដ្ឋកិច្ច ។ល។ សម្រាប់មនុស្សលោក ” ។ ការ​ប្រើកម្លាំងទ្រព្យ កម្លាំងកាយ ក្នុងការរាវរកពុទ្ធស្ថាននេះ ជាការចំណេញ មានប្រយោជន៍ឥត​គណនា ឈ្មោះថា “ធ្វើអង្គព្រះសម្ពុទ្ធឲ្យគង់ធរមានឡើងវិញ” ។ ក្នុងពិធីបុណ្យសម្ពោធឆ្លងពុទ្ធសាសនា ២៥០០ នៅប្រទេសឥណ្ឌា លោកបណ្ឌិតនេរុ បាន​ចំណាយថវិកាជាតិ រៀបចំពុទ្ធស្ថានទាំងឡាយឲ្យបានជាទីរមណីយដ្ឋានឡើងវិញ ។ ប្រជាជន​ហិណ្ឌូ បានស្តីបន្ទោសលោក​យ៉ាងសន្ធឹកបន្ទោសថា “ម្តេចឡើយ ក៏ចំណាយថវិកាជាតិជារបស់​ហិណ្ឌូ ទៅតុបតែងពុទ្ធស្ថានដែលមិនមែនជាហិណ្ឌូទៅវិញ ” ។ លោកបណ្ឌិតនេរុ កាលនោះ លោកឆ្លើយតបខ្លីថា “ចុះព្រះពុទ្ធ ជាកូនចៅអ្នកណា? ជាជន​ជាតិអ្វី? សព្វថ្ងៃក្នុងពិភពលោកទាំងមូលនេះ លទ្ធិហិណ្ឌូ (Hindouisme) របស់អ្នក ក្រៅពីប្រជា​ជនហិណ្ឌូ តើមាននរណា​ទទួលស្គាល់ដែរ ឬទេ? ឯព្រះពុទ្ធ មានគេទទួលស្គាល់ពេញសកល​លោក ។ ការចំណាយថិវការជាតិ ដើម្បីព្រះពុទ្ធជាការ​​ចំណាយដ៏ប្រសើរ ជាការបូជាដ៏ប្រសើរបំផុតគួរអស្ចារ្យប្លែកណាស់ ! អង្គព្រះសម្ពុទ្ធជាមនុស្សដូចយើងគ្រប់គ្នា តែទ្រង់ជាសពេជ៌្ញ ត្រាស់ទេសនាត្រឹមត្រូវ ពុទ្ធវចនៈទាំងអស់ជាសច្ចធម៌ ។ទឹកដីលោកយើងនេះ កើតមានឡើងរាប់ហ្មឹនឆ្នាំកន្លងទៅហើយ តើមានមនុស្សលោក​ប៉ុន្មាន ដែលចេះនិយាយត្រូវប្រាកដដូចអង្គព្រះសម្ពុទ្ធ ក្នុងប្រវត្តិសាស្ត្រលោកយើងនេះ? ។ សំនួរ​នេះ មិនបានទទួលចម្លើយល្អទេ ។ ចំណុចនេះ មុខគួរឲ្យកោតស្ងើចក្រៃលៃងចំពោះព្រះពុទ្ធវចនៈ​ដែលជនជាតិខ្មែរយើងគ្រប់គ្នាស្គាល់​ថា “ព្រះត្រៃបិដក” នេះ ។ អ្នកប្រាជ្ញច្រើននាក់បានសិក្សា​ពុទ្ធវចនៈ សិក្សាដោយហ្មត់ចត់ អ្នក​ប្រាជ្ញខ្លះ ពោល​ថា “តាមពុទ្ធវចនៈ (Pensée Bouddhique)” នេះ ព្រះពុទ្ធមិនមែនជា “អ្នកប្រាជ្ញកណ្តាលហ្វូងមនុស្ស​ល្ងង់ទេ ទ្រង់ជាអ្នកប្រាជ្ញកណ្តាលហ្វូងអ្នក​ប្រាជ្ញខ្ពស់ទាំងឡាយ”​ សម័យឧបនិស័ទ ខាងដើមសម័យពុទ្ធកាល មានអ្នកប្រាជ្ញច្រើននាក់​ណាស់ (សុទ្ធសឹងជាអ្នកគិតប្រសើរ = Grands Penseurs) ។ ក្នុងប្រវត្តិសាស្ត្រលោកនេះ លទ្ធិសាសនាទាំងអស់ សុទ្ធតែជាពាហិរសាសនា (Religions) ។ វចនៈគឺពាក្យរបស់មេសាសនាទាំងនោះគឺ មេគណាចារ្យ ព្រាហ្មណ៍ គ្រិស្ត មោហម័ត ឡៅត្សឹ ខុងត្សឹ សោរោអាស្ត្រ ទាំងអស់នេះ សុទ្ធតែជាវាទៈ (Doctrine), ជាទិដ្ឋិ (Dogme), ជាអន្តរវាទ (Doctrine ésotérique), ជាពាហិរវាទ (Doctrine exotérique), ទីបំផុតជាអាចរិយមុដ្ឋិ “កណ្តាប់ដៃ​អាចារ្យ = អាទេព (Dieu) ពោលគឺស្រេចហើយតែមេសាសនាថា ” ។ ធម្មវិន័យព្រះសម្ពុទ្ធប្រកបដោយហេតុផល មិនមានក្នុង មិនមានក្រៅទេ ក្នុងមហាបរិនិព្វាន​សូត្រ ព្រះអង្គទ្រង់ត្រាស់ទុកថាៈ “អានន្ទ ! ធម្មវិន័យតថាគតសំដែងហើយ មិនមានក្នុង មិនមាន​ក្រៅទែ = ទេសិតោ អានន្ទ មយា ធម្មោ អនន្តរំ អពាហិរំ ​” ។ ពុទ្ធវចនៈបញ្ជាក់ច្បាស់ថា “ធម៌ព្រះអង្គ មិនមែនជាអន្តរវាទ (Doctrine ésotérique) ទេ, មិនមែនជា ពាហិរវាទ (Doctrine exotérique)ទេ។ ទីបំផុត ធម៌អង្គព្រះសម្ពុទ្ធមិនមែនជា អាចរិយមុដ្ឋិ = កណ្តាប់ដៃមេសាសនា (Dieu) ទេ។ ក្នុងប្រវ​ត្តិ​​​សាសនាសាកលលោកមិនដែលមានមេសាសនាណាអាចពោលដូចអង្គព្រះសម្ពុទ្ធដូច្នេះបាន​ឡើយ​ ។ ដើម្បីបញ្ចប់ សូមលើកយកសំដីលោក រិស ដេវិត (Rhys Dawids) មកពោល លោកនេះ​បានសិក្សាហើយបានបង្កើតសមាគមមួយឈ្មោះ “ បាលីតិក្សសូសៃយេទី (Pali Text Society) ” នៅ​ក្រុងឡុង បានបោះពុម្ពព្រះត្រៃបិដកជាពុទ្ធវចនៈផ្សាយទូទៅក្នុងសកលលោក ។ អ្នកប្រាជ្ញ​ទូ​ទៅ​​ស្គាល់សមាគមនេះ ។ លោកបញ្ចេញយោបល់របស់លោកចំពោះពុទ្ធវចនៈនេះថាៈ“ ពាក្យសំដីមេសាសនាទាំងអស់ ទាំងតូច ទាំងធំ មិនមានមេសាសនាណាម្នាក់អាចប្រមូល​គោលធម្មបដិបត្តិ ដើម្បីកសាងមនុស្សលោកឲ្យប្រសើរស្មើដោយអដ្ឋង្គិកមគ្គរបស់ព្រះសម្ពុទ្ធបាន​ឡើយ ។ ព្រះសម្ពុទ្ធចេះប្រមូលគោលប្រតិបត្តិសម្រាប់ទូន្មានមនុស្សយ៉ាងខ្លីត្រឹមតែ៨ ម៉ាត់ ។ ធម៌​នេះ បើមនុស្សបានយកមកប្រតិ​បត្តិហ្មត់ចត់ (ធម្មានុធម្មបដិបត្តិ, អនុធម្មចារ) មនុស្សនឹងបាន​សម្រេចផលសមតាមប្រាថ្នា ឥតសង្ស័យឡើយ ។ ខ្លួន​ខ្ញុំដែល​បានឃើញធម្មវិន័យប្រសើររបស់​ព្រះអង្គយ៉ាងនេះហើយ ខ្ញុំហ៊ានប្រកាសខ្លួនខ្ញុំនៅកណ្តាលប្រជាជនអង់ឡេសថាៈ «ខ្ញុំជាពុទ្ធ​សាសនិក» ពេញទ្រពង់មាត់ឥតកោតញញើតឡើយ ។ ដូច្នេះ ព្រះត្រៃបិដកជាពុទ្ធវចនៈ មានតម្លៃផុតគណនានឹងត្រារាប់បាន សម្រាប់កសាង​មនុស្សលោក ឲ្យមានគុណសម្បត្តិខ្ពង់ខ្ពស់ មានអរិយធម៌ខ្ពង់ខ្ពស់ ។ ប្រស្នាទុក្ខដែលមនុស្ស​លោកខំដោះស្រាយយូរអង្វែងហើយមិនទាន់បានសម្រេចផលនោះ បានសម្រេចដោយពុទ្ធវចនៈ​នេះឯង ។ ពុទ្ធវចនៈជាមធ្យោបាយប្រសើរវិសេស ឬជាច្រកចេញឲ្យផុតពីទុក្ខមិនមានសេសសល់​ឡើយ ។ វិទ្យាសាស្ត្រប្រសើរណាស់ដែរ ដើរផ្លូវស្របតាមពុទ្ធសាសនា តែជាផ្លូវវែង (បបញ្ចធម៌) មិន​មានទីបំផុត ជាដំណើរលោកិយវិស័យ ។ សព្វថ្ងៃមនុស្សលោកពេញចិត្តចំពោះវិទ្យាសាស្ត្រ តែ​វិជ្ជានេះ ដោះស្រាយទុក្ខមិនអស់ជើងទេ ។ ប្រស្នាសុខពីរប្រការគឺ អាមិសសុខ និងនិរាមិសសុខ វិទ្យាសាស្ត្រដោះស្រាយទុក្ខបានខ្លះ ចំពោះតែអាមិសសុខ ឯពុទ្ធសាសនាដោះស្រាយទុក្ខបាន​អស់ជើង គឺបានសុខទាំងពីរប្រការខាងលើនេះឯង ។ ផ្លូវលោក ផ្លូវធម៌ មនុស្សលោកបានត្រាយផ្លូវទុកមកស្រេចហើយ តែការដោះស្រាយនូវ​ប្រស្នាទុក្ខស្រេចហើយតែមនុស្សម្នាក់ៗដើរទេ ។ មាគ៌ាត្រង់ទៅដល់គោលបំណងមានគ្រប់ តែបើ​មនុស្សមិនដើរតាម ផ្លូវក៏ទុកជាឥតប្រយោជន៍ ទឹកសំរាប់លាងគ្រឿងប្រលាក់ (បាប) ឲ្យស្អាតមាន តែបើគេមិនត្រូវការទឹកលាង នឹងថា ទោសទឹកក៏ឥតអង្គឺមានដែរ ។ ដាវមុត តែបើមុតនៅតែក្នុង​ស្រោម ក៏មិនមានប្រយោជន៍អ្វីដែរ ។ ព្រះត្រៃបិដកជាពុទ្ធវចនៈ ជាព្រះពុទ្ធមួយព្រះអង្គដែលគង់​ធរមាននៅ តែបើមិនមានអ្នកដើរតាម ព្រះពុទ្ធគង់នៅដោយឡែក មនុស្ស សត្វ ទេពតា មារ ព្រហ្ម អង្គុយនៅដោយឡែក ។ ប្រមូលចងក្រងដោយគណៈកម្មាធិការជាតិនៃខេមរយានកម្ម រៀបរៀងដោយព្រះវិរិយបណ្ឌិតោ ប៉ាង ខាត់ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យព.ស ២៥៣៨ គ.ស ១៩៩៥ _________________________ ([1]) ក្នុងពុទ្ធសាសនា គេរាប់យកថ្ងៃទីមួយ ក្រោយពុទ្ធនិព្វានជាថ្ងៃផ្តើមពុទ្ធសករាជ ។ ក្នុងលទ្ធិសាសនាគ្រិស្ត គេបាន​យកថ្ងៃកំណើតព្រះយេស៊ូ ជាថ្ងៃផ្តើមគ្រិស្តសករាជ ។ លទ្ធិសាសនាឥស្លាម គេរាប់យកថ្ងៃព្រះមោហាម៉ាត់ចូលទៅ​កាន់ក្រុងយ៉ាត្រិបគឺ ម៉េឌីន (Medina=ក្រុងមុនី) ជាសករាជ ។ ([2]) កាលនោះ ដែនវជ្ជីធ្លាក់ទៅក្រោមអំណាចដែនមគធ ។ ([3]) កាលប្រវត្តិខ្លះថា ក្នុងពុទ្ធសករាជ២៣៦ ។ ([4]) ពុទ្ធសាសនាប្រទេសដទៃទៀត ពុំរាប់សង្គាយនានេះថា ជាសង្គាយនាទី៤ទេ ។ ([5]) ព្រះមហាថេរតិស្សអង្គនេះ មាននាមបញ្ញត្តិមួយទៀតថា ធម្មរុចិយៈ ជាអ្នកតែងគម្ពីរមួយឈ្មោះថាវិមគ្គិមគ្គ ជាគម្ពីរ​ប្រណាំងនឹងគម្ពីរវិសុទ្ធិមគ្គ ជាស្នាដៃព្រះពុទ្ធឃោសាចារ្យ ព្រឹត្តការណ៍បែបនេះ កើតមាននៅឧបទ្វីបអាស៊ីភាគអគ្នេយ៍​នេះដែរ គឺគម្ពីរសារត្ថសង្គហៈ ជាស្នាដៃព្រះនន្ទាចារ្យ ប្រណាំងនឹងគម្ពីរទីបនីអដ្ឋកថាមង្គលសូត្រ ជាស្នាដៃរព្រះ​សុមង្គលាចារ្យ ។ ([6]) ប្រពៃណីជនជាតិមនថា ទីនេះហើយជា សុវណ្ណភូមិ ។ ដោយ៥០០០ឆ្នាំ
images/articles/422/2986243-NOGUJECA-7.jpg
Public date : 28, Jul 2026 (57,811 Read)
សប្បុរស គឺ​មនុស្ស​ល្អ មាន​ធម៌​របស់​សប្បុរស ៧ ប្រការ៖ ១. ធម្មញ្ញុតាដឹង​គោល​ធម៌​ដែល​ជា​ហេតុ ២. អត្ថញ្ញុតាដឹង​ទិស​ដៅ​ដែល​ជា​ផល ៣. អត្តញ្ញុតា ស្គាល់​ខ្លួន​ឯង​តាម​សេចក្តី​ពិត ៤. មត្តញ្ញុតាស្គាល់​ប្រមាណ​ក្នុង​កិច្ចការ​សព្វ​គ្រប់ ៥. កាលញ្ញុតាស្គាល់​កាល​ដែល​នឹង​ត្រូវ​ធ្វើ​អ្វី​ៗ ៦. បរិសញ្ញុតាស្គាល់​ប្រជុំ​ជន​មាន​សភាព​យ៉ាង​ណា​ខ្លះ ៧. បុគ្គលញ្ញុតាស្គាល់​បុគ្គល​ដោយ​សភាព​ផ្សេង​ៗ គោល​ធម៌​ទាំង ៧ ប្រការ​នេះ មាន​នៅ​ក្នុង សង្គីតិ​សូត្រ ទសុត្តរ​សូត្រ ពួក ៧ បិដក​​លេខ​ ១៩ និង​​មាន​សេចក្តី​អធិប្បាយ​នៅ​ក្នុង​ធម្មញ្ញូ​សូត្រ មហាវគ្គ បិដកលេខ​ ៤៧ ដោយ៥០០០ឆ្នាំ
images/articles/431/Untitled-1.jpg
Public date : 28, Jul 2026 (51,984 Read)
ព្រះសម្មាសម្ពុទ្ធជា​ម្ចាស់​បរម​គ្រូ​នៃ​យើង​ទ្រង់​ត្រាស់​សម្ដែង​អំពី​ជំនួញ ៥​ប្រការ​ដែល​ពុទ្ធបរិស័ទ​ទាំង​ឡាយ​គួរ​វៀរចាក មិន​គួរ​ប្រព្រឹត្ត គឺ៖ ១- សត្ថវណិជ្ជា ជួញ​គ្រឿង​សាស្ត្រាវុធ​សម្រាប់​ប្រហារ គឺ​ធ្វើ​គ្រឿង​សាស្ត្រាវុធ​នោះ​ដោយ​ខ្លួន​ឯង ឬ​ឲ្យ​អ្នក​ដទៃ​គេ​ធ្វើ​ឲ្យ ឬ​បាន​មក​ដោយ​ហេតុ​ឯណា​មួយ​ហើយ​លក់​គ្រឿង​សាស្ត្រាវុធ​នោះ ។ ២- សត្តវណិជ្ជា ជួញ​មនុស្ស គឺ​មនុស្ស​មិន​ត្រូវ​ជួញ​ដូរ​មនុស្ស​ជាតិ​ដូច​គ្នាដើម្បី​ធ្វើ​ជា​ទាសាទាសី​របស់​ជនណា​មួយ ឬសម្រាប់​បម្រើ​កាម​គុណ ឬ​ក៏​ក្នុង​រូប​បែប​ណា​មួយ​ឡើយ ។ មនុស្ស​ទាំង​អស់​មាន​សិទ្ធ​ស្មើ​គ្នា​ក្នុង​ការ​រស់​នៅ​មាន​សេរីភាព។ ៣- មំសវណិជ្ជា ជួញ​សាច់ គឺ​ចិញ្ចឹម​នូវ​សត្វ​ទាំង​ឡាយ មាន​ជ្រូក​ជា​ដើម​លុះ​ដល់​សត្វ​ទាំង​ឡាយ​នោះ​ចម្រើន​ធំ​ឡើង​ក៏​សម្លាប់​យក​សាច់​លក់ ។ ៤- មជ្ជវណិជ្ជា ជួញ​ទឹក​ស្រវឹង ឬ​គ្រឿង​ស្រវឹង គ្រឿង​ញៀន គឺ​ផ្សំ​គ្រឿង​ណា​មួយ​ឲ្យ​កើត​ឡើង​ជា​គ្រឿង​ស្រវឹង​ដោយ​ខ្លួន​ឯង ឬ​ទិញ​គេ​យក​មក​ហើយ​លក់​នូវ​ទឹក​ស្រវឹង គ្រឿង​ស្រវឹង​នោះ ។ ៥- វិសវណិជ្ជា ជួញ​ថ្នាំ​ពិស ឬ​ថ្នាំ​ពុល គឺ​ចាត់​ចែង​ថ្នាំ​ពិស​ឲ្យ​កើត​ឡើង​ដោយ​ខ្លួន​ឯង ឬ​ឲ្យ​គេ​ផ្សំ​ឲ្យ ឬ​បាន​មក​ដោយ​ហេតុ​ឯណា​នីមួយ ហើយ​លក់​នូវ​ថ្នាំ​ពិស ថ្នាំ​ពុល​នោះ ។ ជំនួញ​៥​ប្រការ​នេះ​ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ​មិន​គប្បី​ជួញ​ឡើយ​ព្រោះ​ជា​ហេតុ​នាំ​មក​នូវ​អសន្តិសុខ អសន្តិភាព ការ​ជួញ​នូវ​ជំនួញ​ទាំង​៥នេះ​មាន​ឈ្មោះថា មិច្ឆាជីវៈ ឬមិច្ឆាជីព ដែល​ផ្ទុយ​អំពី​សម្មា​អាជីវៈ ។ ដោយ៥០០០ឆ្នាំ
images/articles/502/Untitled-1.jpg
Public date : 28, Jul 2026 (49,520 Read)
តីណិ​ តថាគតស្ស​ អរក្ខេយ្យានិ​អំពើដែល​ព្រះតថាគត​ មិន​ចាំ​បាច់​រក្សា​ ឬ​រវាំង​ មាន​​ ៣​ យ៉ាង​ គឺ៖ ១.​បរិសុទ្ធកាយសមាចារោ​ អាវុសោ​ តថាគតោ​ ​នត្ថិ​ តថាគតស្ស​ កាយទុច្ចរិតំ​ យំ​ តថាគតោ​ រក្ខេយ្យ​ មា​ មេ​ ឥទំ​ បរោ​ អញ្ញាសីតិ​ម្នាល​អាវុសោ​ទាំង​ឡាយ​ ព្រះ​តថាគត​មាន​កាយសមាចារ​បរិសុទ្ធ​ ព្រះ​តថាគត​ គប្បី​រក្សា​នូវ​កាយទុច្ចរិត​ណា​ថា​ អ្នក​ដទៃ​កុំ​បី​ដឹង​នូវ​កាយទុច្ចរិត​របស់​អញ​នេះ​ កាយទុច្ចរិត​នោះ​មិន​មាន​ដល់​ព្រះ​តថាគត​ឡើយ ។ ២.​បរិសុទ្ធវចីសមាចារោ​ អាវុសោ​ តថាគតោ​ នត្ថិ​ តថាគតស្ស​ វចីទុច្ចរិតំ​ យំ​ តថាគតោ​ រក្ខេយ្យ​ មា​ មេ​ ឥទំ​ បរោ​ អញ្ញាសីតិ​ម្នាល​អាវុសោ​ទាំង​ឡាយ​ ព្រះ​តថាគត​មាន​វចីសមាចារ​បរិសុទ្ធ​ ព្រះ​តថាគត​គប្បី​រក្សា​នូវ​វចីទុច្ចរិត​ណា​ថា​ អ្នក​ដទៃ​កុំ​បី​ដឹង​នូវ​វចីទុច្ចរិត​របស់​អញ​នេះ​ វចីទុច្ចរិត​នោះ​ មិន​មាន​ដល់​ព្រះ​តថាគត​ឡើយ ។ ៣.​បរិសុទ្ធមនោសមាចារោ​ អាវុសោ​ តថាគតោ​ នត្ថិ​ តថាគតស្ស​ មនោទុច្ចរិតំ​ យំ​ តថាគតោ​ រក្ខេយ្យ​ មា​ មេ​ ឥទំ​ បរោ​ អញ្ញាសីតិ​ ម្នាល​អាវុសោ​ទាំង​ឡាយ​ ព្រះ​តថាគត​មាន​មនោសមាចារ​បរិសុទ្ធ​ ព្រះ​តថាគត​គប្បី​រក្សា​នូវ​មនោទុច្ចរិត​ណា​ថា​ អ្នក​ដទៃ​កុំ​បី​ដឹង​នូវ​មនោទុច្ចរិត​របស់​អញ​នេះ​ មនោទុច្ចរិត​នោះ​ មិន​មាន​ដល់​ព្រះ​តថាគត​ឡើយ ។( បិដក​លេខ​ ១៩​ ទំព័រ​ ១៣៨-៩ ) អធិប្បាយ ពាក្យ​ថា​អរក្ខេយ្យានិ​ប្រែថា​ មិន​ចាំ​បាច់​រក្សា ។​ លោក​សម្តែង​ន័យ​ថា​ មិន​មាន​កិច្ច​ដែល​នឹង​ចាំ​បាច់​ត្រូវ​រក្សា​ទ្វារ​នី​មួយៗ​ ក្នុង​ចំណោម​ទ្វារ​ទាំង​ ៣,​ គ្រប់​ទ្វារ​ទាំង​អស់​រក្សាទុកល្អ​ហើយ​ដោយ​សតិ​តែម្យ៉ាង ។​ ពាក្យ​ថា​បដិច្ឆាទេមិ​សេចក្តី​ថា​ កាយ​ទុច្ចរិត​​នេះ​កើត​ឡើង​ព្រោះ​ការ​មិន​រវាំង​របស់​តថាគត,​ តថាគត​នឹង​រក្សា​មិន​ឲ្យ​អ្នក​ដទៃ​ដឹង ។​ពាក្យ​ថា​នត្ថិ​ តថាគតស្ស​សេចក្តី​ថា​ កាយទុច្ចរិត​ដែល​នឹង​ត្រូវ​រក្សា​យ៉ាង​នោះ​ មិន​មាន​ដល់​ព្រះ​តថាគត ។​ សូម្បី​ក្នុង​ចំណែក​ដ៏​សេស​ [ គឺ​វចីទុច្ចរិត​ជា​ដើម ]​ ក៏​មាន​ន័យ​នេះ​ដូច​គ្នា ។​ សួរថា​ព្រះ​ខីណាស្រព​ មាន​កាយសមាចារ​ជា​ដើម​ មិន​បរិសុទ្ធ​ទេ​ឬ​? ឆ្លើយថា​មិន​មែន​មិន​បរិសុទ្ធ​ទេ​ តែ​ថា​បរិសុទ្ធ​មិន​ស្មើ​នឹង​ព្រះ​តថាគត ។​ ព្រះ​ខីណា​ស្រព​​​ដែល​មាន​ការ​សិក្សា​មក​តិច​ រមែង​មិន​ត្រូវ​អាបត្តិ​ដែល​ជា​លោកវជ្ជៈ​ ក៏​ពិត​មែន,​ តែ​ព្រោះ​មិន​ឈ្លាស​ក្នុង​ពុទ្ធប្បញ្ញត្តិ​ ក៏​រមែង​ត្រូវ​អាបត្តិ​ក្នុង​កាយទ្វារ​ ដូច​ជា​ការ​ធ្វើ​វិហារ​ ធ្វើកុដិ​ ( ហួស​ប្រមាណ​ ខុស​នឹង​ពុទ្ធប្បញ្ញត្តិ )​ រមែង​នៅរួម​ដេក​រួម​ ( នឹង​អនុបសម្បន្ន​​ជា​ដើម ) ។​ រមែង​ត្រូវ​អាបត្តិ​ក្នុង​វចីទ្វារ​ ដូច​ជា​ការ​ធ្វើ​ជា​មេ​អណ្តើក​ ពោល​ធម៌​ដោយ​បទ​ សម្តែង​ធម៌​ឲ្យ​លើស​ពី​ ៥-៦​ មាត់​ ( ដល់​មាតុគ្រាម )​ ពោល​អួត​ឧត្តរិមនុស្សធម្ម​ដែល​មាន​ពិត​ ( ជាដើម ) ។​ រមែង​ត្រូវ​អាបត្តិ​ព្រោះ​ទទួល​មាស​ និង​ប្រាក់​ តាម​មនោទ្វារ​​ដោយ​អំណាច​សេចក្តី​ត្រេក​អរ​ក្នុង​មាស​ និង​ប្រាក់​ដែល​គេ​រក្សា​ទុក​ដើម្បី​ខ្លួន ។​ សូម្បី​ព្រះ​ខីណាស្រព​ ប្រហែល​​ព្រះ​ធម្មសេនាបតី​សារីបុត្ត​ក៏​នៅ​កើត​មនោទុច្ចរិត​ឡើង​បាន​ ដោយ​អំណាច​ការ​ត្រិះ​រិះ​​ ក្នុង​មនោទ្វារ ។ កាល​សាក្យ​បាតុមេយ្យកៈ​ សូម​ខមាទោស​ព្រះ​មាន​ព្រះ​ភាគ​ដើម្បី​ប្រយោជន៍​ដល់​ព្រះ​សារីបុត្ត​ និង​ព្រះ​មោគ្គល្លាន​ ក្នុង​គ្រា​ដែល​ទ្រង់​បណ្តេញ​ព្រះ​ថេរៈ​ទាំង​ពីរ​រូប​នោះ​ព្រម​ទាំង​ភិក្ខុ​ប្រមាណ​ ៥០០​ រូប​ ក្នុង​រឿង​បាតុមៈ​ ព្រះ​ថេរៈ​ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ “ម្នាល​សារីបុត្ត​ តើ​អ្នក​គិត​ដូច​ម្តេច​ កាល​ភិក្ខុសង្ឃ​ត្រូវ​តថាគត​បណ្តេញ​ហើយ” ។​ ដូច្នេះ​ ក៏កើត​គំនិត​នេះ​ឡើង​មកថា​ “អញ​ត្រូវ​ព្រះ​សាស្តា​បណ្តេញ​ ព្រោះ​មិន​ឈ្លាស​ក្នុង​រឿង​បរិស័ទ,​ ចាប់​តាំង​ពី​ឥឡូវ​នេះ​ទៅ​ អញ​នឹង​មិន​ប្រៀន​ប្រដៅ​ជន​ដទៃទៀត​ទេ”​ ទើប​បាន​ក្រាប​ទូល​ថា​ “បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំ​ព្រះ​អង្គ​មាន​សេចក្តី​ត្រិះ​រិះ​យ៉ាង​នេះ​ថា​ “ភិក្ខុ​សង្ឃ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បណ្តេញ​ហើយ,​ ឥឡូវ​នេះ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ខ្វល់​ខ្វាយ​តិច​ ប្រកប​ទិដ្ឋធម្មសុខវិហារ​,​ សូម្បី​ពួក​យើង​ទាំង​ពីរ​រូប​ក៏​នឹង​ខ្វល់​ខ្វាយ​តិច​ ប្រកប​ទិដ្ឋធម្មសុខវិហារដែរ” ។​ លំដាប់​នោះ​ ព្រះ​សាស្តា​ការ​នឹង​ទ្រង់​លើក​យក​កិច្ច​ដែល​គួរ​តិះ​ដៀល​ ព្រោះ​មនោទុច្ចរិត​នោះ​ របស់​ព្រះ​ថេរៈ ​ទើប​ត្រាស់​ថា​ “កុំ​ឡើយ​សារីបុត្រ​ ការ​គិត​យ៉ាង​នេះ​មិន​គួរ​កើត​ឡើង​ដល់​អ្នក​ទៀត​ឡើយ” ។​ សូម្បី​គ្រាន់​តែ​គំនិត​ថា​ “យើង​នឹង​មិន​បង្រៀន​ជន​ដទៃ​ យ៉ាង​នេះ”​ ក៏​ឈ្មោះ​ថា​ ជា​មនោទុច្ចរិត​ របស់​ព្រះ​ថេរៈ​ តែ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ រមែង​មិន​មាន​ព្រះ​តម្រិះ​នោះ​ ហើយ​ការ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ដល់​នូវ​សព្វញ្ញុតញ្ញាណ​ហើយ​ នឹង​មិន​គប្បី​មាន​ទុច្ចរិត​នោះ​ មិន​មែន​ជា​ហេតុ​គួរ​ឲ្យ​អស្ចារ្យ​ទេ​ សូម្បី​តែ​ស្ថិត​នៅ​ក្នុង​ភូមិ​នៃ​ព្រះ​ពោធិសត្វ​ ទ្រង់​ប្រកប​សេចក្តី​ព្យាយាម​អស់​ ៦​ ឆ្នាំ​ ព្រះ​អង្គ​ក៏​មិន​មាន​ទុច្ចរិត​ឡើយ ។​ សូម្បី​កាល​ពួក​ទេវតា​កើត​មាន​សេចក្តី​សង្ស័យ​យ៉ាង​នេះ​ថា​ “ស្បែក​ពោះ​ជាប់​នឹង​ឆ្អឹង​ខ្នង​ ( យ៉ាង​នេះ )​ ព្រះ​សមណគោតម​ ដល់​នូវ​ការ​រលត់​សូន្យ​ ( ហើយ​ទេ​ដឹង )”​ កាល​ត្រូវ​មារ​មាន​ចិត្ត​បាប​ ពោល​ថា​ “សិទ្ធត្ថ​ លោក​ត្រូវ​មក​លំបាក​លំបិន​ធ្វើ​អី​ លោក​អាច​សោយ​ភោគសម្បត្តិ​បាន​ផង​ ធ្វើ​បុណ្យ​បាន​ផង​”​ ដូច្នេះ​ សូម្បី​តែ​គំនិត​ថា​ “អញ​នឹង​ ( ត្រឡប់​ទៅ )​ សោយ​ភោគសម្បត្តិ”​ ក៏​មិន​បាន​កើត​ឡើង​ឡើយ ។​ ក្រោយ​មក​ មារ​ក៏​ជាប់​តាម​ព្រះ​មាន​ព្រះ​ភាគ​កាល​ដែល​នៅ​ជា​ព្រះ​ពោធិសត្វ​ អស់​រយៈ​ពេល​ ៦​ ឆ្នាំ​ ក្នុង​វេលា​ដែល​បាន​ត្រាស់​ដឹង​ជា​ព្រះ​ពុទ្ធ​ហើយ​ មួយ​ឆ្នាំ​ទៀត​ ក៏​មិន​បាន​ឃើញ​ទោស​ណា​នី​មួយ​ឡើយ​ ទើប​ពោល​សេចក្តី​នេះ​ទុក​ ហើយ​ទើប​ចៀស​ចេញ​ ថា៖ សត្តវស្សានិ ភគវន្តំ អនុពន្ធឹ បទាបទំ ឱតារំ ​ នាធិគច្ឆិស្សំ ​ សម្ពុទ្ធស្ស សតីមតោ ។ “យើង​ជាប់​តាម​ព្រះ​មាន​ព្រះ​ភាគ​គ្រប់​ជំហាន​ អស់​រយៈ​កាល​ ៧​ ឆ្នាំ​ ក៏​មិន​បាន​ឃើញ​ទោស​ណា​នី​មួយ​ របស់​ព្រះ​សម្មាសម្ពុទ្ធ​ ជា​អ្នក​មាន​សតិ​បរិបូណ៌​ឡើយ” ។ ពុទ្ធធម៌​ ១៨​ ប្រការ ប្រការ​មួយ​ទៀត​ គប្បី​ជ្រាប​ការ​មិន​មាន​ទុច្ចរិត​របស់​ព្រះ​មាន​ព្រះ​ភាគ​ ដោយ​អំណាច​នៃ​ពុទ្ធធម៌​ ១៨​ ប្រការ​ ។ អដ្ឋារស ពុទ្ធធម្មា នាម នត្ថិ តថាគតស្ស កាយទុច្ចរិតំ, នត្ថិ វចីទុច្ចរិតំ, នត្ថិ មនោទុច្ចរិតំ, អតីតេ ពុទ្ធស្ស អប្បដិហតញាណំ, អនាគតេ, បច្ចុប្បន្នេ ពុទ្ធស្ស អប្បដិហតញាណំ, សព្វំ​ កាយកម្មំ ពុទ្ធស្ស ភគវតោ ញាណានុបរិវត្តិ, សព្វំ​ វចីកម្មំ, សព្វំ​ មនោកម្មំ ពុទ្ធស្ស ភគវតោ ញាណានុបរិវត្តិ, នត្ថិ ឆន្ទស្ស ហានិ, នត្ថិ វីរិយស្ស ហានិ, នត្ថិ សតិយា ហានិ, នត្ថិ ទវា, នត្ថិ រវា, នត្ថិ ចលិតំ នត្ថិ សហសា, នត្ថិ អព្យាវដោ មនោ, នត្ថិ អកុសលចិត្តន្តិ ។ ពុទ្ធធម៌​ ១៨​ ប្រការ​ទាំង​នោះ​ គឺ​ ព្រះ​តថាគត​មិន​មាន​កាយទុច្ចរិត​ ១​ មិន​មាន​វចីទុច្ចរិត​ ១​ មិន​មាន​មនោទុច្ចរិត​ ១​ ពុទ្ធញាណ​មិន​មាន​អ្វី​មក​រារាំង​ក្នុង​អតីត​ ១​ ពុទ្ធញាណ​មិន​មាន​អ្វី​មក​រារាំង​ក្នុង​អនាគត​ ១​ ពុទ្ធញាណ​មិន​មាន​អ្វី​មក​រារាំង​ក្នុង​បច្ចុប្បន្ន​ ១​ កាយកម្ម​ទាំង​ពួង​របស់​ព្រះ​មាន​ព្រះ​ភាគ​ ស្រប​តាម​ពុទ្ធញាណ​ ១​ វចីកម្ម​ទាំង​ពួង​របស់​ព្រះ​មាន​ព្រះ​ភាគ​ ស្រប​តាម​ពុទ្ធញាណ​ ១​ មនោកម្ម​ទាំង​ពួង​របស់​ព្រះ​មាន​ព្រះ​ភាគ​ ស្រប​តាម​ពុទ្ធញាណ​ ១​ មិន​សាប​សូន្យ​នូវ​ឆន្ទៈ​ ១​ មិន​សាប​សូន្យ​សេចក្តី​ព្យាយាម​ ១​ មិន​បាត់​បង់​សតិ​ស្មារតី​ ១​ មិន​លេង​សើច​ ១​ មិន​រត់​ ១​ មិន​ភ្លាំង​ភ្លាត់​ ១​ មិន​ប្រញាប់​ប្រញាល់​​ ១​ មិន​មាន​ព្រះ​ហ្ឫទ័យ​ដែល​មិន​ខ្វល់​ខ្វាយ​ ១​ មិន​មាន​អកុសលចិត្ត​ ១ ។ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.87
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿