Reading Article
Public date : 24, Jul 2019 (47,258 Read)
សម្លឹងមនុស្សល្អឬអាក្រក់

|
កូនជាទីស្រឡាញ់! ការដែលកូនលើកតម្កើង ឬព្រមទទួលអ្នកណាថាជាមនុស្សល្អនោះកូនត្រូវសម្លឹងមើលឲ្យបានសព្វគ្រប់ និងឲ្យជាក់ច្បាស់ជាមុនសិន ។ កូនត្រូវសម្លឹងមើលឲ្យបានយូរខែយូរឆ្នាំ កុំគិតតែចំពោះមុខកូនប៉ុណ្ណោះ ។ គេអាចល្អចំពោះកូនគឺគេជួយកូន គេនិយាយល្អរកកូនជាដើម ម្ល៉ោះហើយកូណមិនបានមើលឲ្យសព្វគ្រប់ កូនក៏គិតថា គេជាមនុស្សល្អអីចឹងទៅ ។
តាមពិតមនុស្សដែលល្អចំពោះកូនមិនទាន់ប្រាកដថា គេជាមនុស្សល្អពិតៗនោះទេ ព្រោះគេអាចសម្លឹងអ្វីពីកូន ឬកូនអាចធ្វើនូវអ្វីដែលគេត្រូវការឲ្យគេបាន ឬយ៉ាងហោចព្រោះកូនមិនបានទៅជំទាស់នូវផលប្រយោជន៍អ្វីរបស់គេ ទើបគេធ្វើល្អនឹងកូនទៅ ។ ពុំនោះសោតទេ គឺព្រោះកូនជាប្តីជាប្រពន្ធ ឬជាបងប្អូនជាមួយនឹងគេ ។
មនុស្សដែលល្អពិតៗ គឺល្អចំពោះកូនផង ល្អចំពោះអ្នកដទៃផង ។មានទំងគ្នាដែរ ដែលគេធ្វើល្អចំពោះអ្នកដទៃតែមិនបានធ្វើល្អនោះទេ ។ មនុស្សដែលមិនល្អនោះគឺត្រូវមិនល្អទាំងចំពោះកូនផង ទាំងចំពោះអ្នកដទៃផង ។ដែលម៉ែឪលើកយករឿងនេះមកប្រាប់ដល់កូន ក៏ដើម្បីឲ្យកូនដឹងទុកតទៅមុខ នឹងមិនបានជឿគេងាយៗមិនត្រូវបានគេបោកបញ្ឆោត ម្យ៉ាងទៀត កូននឹងមិនបានពោលរកអ្នកដទៃណាៗ ថាគេជាមនុស្សល្អឬមិនល្អដោយងាយៗ នោះឡើយ គឺម៉ែឪមិនចង់ឲ្យកូនសម្លឹងមើលមនុស្សក្នុងផ្នែកល្អ ឬផ្នែកអាក្រក់ ដោយចំណែកតែម្ខាងៗនោះឯង ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |