35
ថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៩,៩២៩
Today
ថ្ងៃម្សិលមិញ ៥៥៤,៤៣៣
ខែនេះ ៥,១៦៩,៥៥៨
សរុប ៣៩៧,៤២៨,០០២
ប្រជុំអត្ថបទ
images/articles/3204/etytuyiyujgy7778.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ២,៩២៦ ដង)
ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពីដើម​ ​មាន​គ្រូ​ឈ្មោះ​អរ​កៈ​ ​ជា​អ្នកធ្វើ​នូវ​កំពង់​ ​ជាទី​ទៅកាន់​សុគតិភព​ ​ជា​អ្នក​ប្រាសចាក​តម្រេក​ក្នុង​កាម​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​គ្រូ​ឈ្មោះ​អរ​កៈ​ ​មាន​សាវក​ច្រើន​រយ​។​ ​គ្រូ​ឈ្មោះ​អរ​កៈ​ ​រមែង​សំដែងធម៌​ដល់​សាវក​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ ​នូវ​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ដំណក់ទឹក​សន្សើម​ ​លើ​ចុង​ស្មៅ​ ​ដល់​ព្រះអាទិត្យ​រះ​ឡើង​ ​ក៏​ត្រឡប់​បាត់​វិញ​ឆាប់រហ័ស​ ​ជា​របស់​មិន​ឋិតថេរ​នៅ​យូរយារ​បាន​ ​យ៉ាងណា​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ប្រៀប​ដូច​ដំណក់ទឹក​សន្សើម​ ​យ៉ាងនោះ​ដែរ​។​ ​ អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ភ្លៀង​ ​មាន​ដំណក់​ដ៏​ថ្លោស​ ​ធ្លាក់ចុះ​មក​ ​ក្រពេញ​ទឹក​ ​ក៏​ត្រឡប់​បាត់​ទៅវិញ​ឆាប់​ ​មិន​ឋិតថេរ​យូរយារ​បាន​ ​យ៉ាងណាមិញម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មាន​សេចក្តី​ទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ប្រៀន​ដូចជា​ក្រពេញ​ទឹក​ ​យ៉ាងនោះ​ដែរ​។​ ​ អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ស្នាម​គំនូស​ដម្បង​លើទឹក​ ​តែង​ត្រឡប់​បាត់​ទៅវិញ​ឆាប់​ ​មិន​ឋិតថេរ​យូរយារ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​…​ ​ប្រៀប​ដូចជា​ស្នាម​គំនូស​ដម្បង​លើទឹក​ ​យ៉ាងនោះ​ដែរ​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​ទៅវិញ​។​ ​ ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ស្ទឹង​ហូរ​ពី​ភ្នំ​ ​ហូរ​ទៅកាន់​ទី​ឆ្ងាយ​ ​មាន​ខ្សែទឹក​រហ័ស​ ​អាច​នាំ​ ​ទៅ​នូវ​របស់​ដែល​គួរ​នាំទៅ​បាន​ ​គ្មាន​កំណត់កាល​ ​កំណត់​វេលា​ ​កំណត់​យាម​ឡើយ​ ​ព្រោះ​ស្ទឹង​នោះ​ ​ចេះតែ​ទៅ​ ​ចេះតែ​ប្រព្រឹត្តទៅ​ ​ចេះតែ​ហូរ​ទៅ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​ប្រៀប​ដូចជា​ស្ទឹង​ហូរ​ពី​ភ្នំ​…​ ​យ៉ាងនោះ​ដែរ​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​ទៅវិញ​។​ ​ ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​បុរស​ដែល​មាន​កំឡាំង​ ​គ្រលៀវ​ដុំ​ទឹកមាត់​ ​ដាក់លើ​ចុង​អណ្តាត​ ​ហើយ​ស្តោះ​ចោល​ទៅ​ ​ដោយ​ងាយ​បាន​ ​យ៉ាងណាមិញ​ ​​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​ប្រៀប​ដូច​ដុំ​ទឹកមាត់​…​ ​យ៉ាងនោះ​ដែរ​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​ទៅវិញ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដូចជា​ដុំ​សាច់​ដែលគេ​យក​ទៅ​ដាក់​ក្នុង​ខ្ទះ​ដែក​ដ៏​ក្តៅ​ ​អស់​មួយថ្ងៃ​ ​រមែង​ខ្លោច​ចង្រុះ​ឆាប់​ ​មិន​ឋិតថេរ​យូរយារ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​ប្រៀប​ដូច​ដុំ​សាច់​…​ ​យ៉ាងនោះ​ដែរ​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​មេគោ​ដែល​ត្រូវ​សម្លាប់​ ​ដែលគេ​នាំទៅ​កាន់​កន្លែង​សម្លាប់​ ​ឈានជំហាន​ណា​ទៅ​ ​ឈ្មោះថា​ ​ខិត​ទៅ​ជិត​កន្លែង​សម្លាប់​ ​ជិត​សេចក្តី​ស្លាប់​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ប្រៀប​ដូចជា​មេគោ​ ​ដែល​ត្រូវ​សម្លាប់​ ​យ៉ាងនោះ​ដែរ​។​ អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ឯង​ ​ពួក​មនុស្ស​ ​មាន​អាយុ​ប្រាំមួយ​ហ្មឺន​ឆ្នាំ​។​ ​កុមារិកា​ ​មាន​អាយុ​ត្រឹម​ប្រាំ​រយ​ឆ្នាំ​ ​ទើប​ល្មម​មាន​ប្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ឯង​ ​ពួក​មនុស្ស​ ​មានតែ​អាពាធ​ ​៦​ ​យ៉ាងគឺ​ ​រងា​ ​១​ ​ស្អុះ​ ​១​ ​ឃ្លាន​ ​១​ ​ស្រេក​ ​១​ ​ឈឺ​ឧច្ចារៈ​ ​១​ ​ឈឺ​បស្សាវៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រូ​ឈ្មោះ​អរ​កៈ​នោះ​ ​អម្បាល​ពួក​មនុស្ស​មាន​អាយុវែង​យ៉ាងនេះ​ ​ឋិតថេរ​យូរយារ​យ៉ាងនេះ​ ​មាន​អាពាធ​តិច​ ​យ៉ាងនេះ​ ​ម្តេច​គង់​សំដែងធម៌​ដល់​ពួក​សាវក​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​។​ ​ អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ក្នុង​កាល​ឥឡូវនេះ​ ​បើ​បុគ្គល​និយាយ​ឲ្យ​ត្រូវ​ ​ត្រូវ​និយាយ​ថា​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​។​ ​បុគ្គល​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​បុគ្គល​រស់នៅ​យ៉ាង​យូរ​ត្រឹម​មួយ​រយ​ឆ្នាំ​ ​ឬ​តិច​ជាង​ ​ឬក៏​លើស​ពី​មួយ​រយ​ឆ្នាំ​បន្តិចបន្តួច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​បុគ្គល​ដែល​រស់នៅ​បាន​មួយ​រយ​ឆ្នាំ​ ​ឈ្មោះថា​រស់នៅ​អស់​បី​រយ​រដូវ​ ​គឺ​ ​ហេមន្តរដូវ​ ​មួយ​រយ​ ​គិម្ហរដូវ​ ​មួយ​រយ​ ​​វស្សានរដូវ​ ​មួយ​រយ​។​ ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​បុគ្គល​ដែល​រស់នៅ​អស់​បី​រយ​រដូវ​ ​ឈ្មោះថា​ ​រស់នៅ​មួយ​ពាន់​ពីរ​រយ​ខែ​ ​គឺ​ ​ហេមន្តរដូវ​ ​បួន​រយ​ខែ​ ​គិម្ហរដូវ​ ​បួន​រយ​ខែ​ ​វស្សានរដូវ​ ​បួន​រយ​ខែ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ ​រស់នៅ​អស់​មួយ​ពាន់​ពីរ​រយ​ខែ​ហើយ​ ​បើ​រាប់​ជា​កន្លះ​ ​ៗ​ ​ខែ​ ​ឈ្មោះថា​ ​រស់នៅ​អស់​ពីរ​ពាន់​បួន​រយ​កន្លះ​ ​ៗ​ ​ខែ​ ​គឺ​ ​ហេមន្តរដូវ​ ​ប្រាំបី​រយ​កន្លះ​ខែ​ ​គិម្ហរដូវ​ ​ប្រាំបី​រយ​កន្លះ​ខែ​ ​វស្សានរដូវ​ ​ប្រាំបី​រយ​កន្លះ​ខែ​។​ ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​រស់នៅ​អស់​ពីរ​ពាន់​បួន​រយ​កន្លះ​ ​ៗ​ ​ខែ​ហើយ​ ​ឈ្មោះថា​ ​រស់នៅ​អស់​បី​ហ្មឺន​ប្រាំមួយ​ពាន់​រាត្រី​ ​គឺ​ ​ហេមន្តរដូវ​ ​មួយ​ហ្មឺន​ពីរ​ពាន់​រាត្រី​ ​គិម្ហរដូវ​ ​មួយ​ហ្មឺន​ពីរ​ពាន់​រាត្រី​ ​វស្សានរដូវ​ ​មួយ​ហ្មឺន​ពីរ​ពាន់​រាត្រី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ ​រស់នៅ​អស់​បី​ហ្មឺន​ប្រាំមួយ​ពាន់​រាត្រី​ហើយ​ ​រមែង​បរិភោគ​បាយ​ ​ប្រាំពីរ​ហ្មឺន​ពីរ​ពាន់​ដង​ ​គឺ​ ​ហេមន្តរដូវ​ ​ពីរ​ហ្មឺន​បួន​ពាន់​ដង​ ​គិម្ហរដូវ​ ​ពីរ​ហ្មឺន​បួន​ពាន់​ដង​ ​វស្សានរដូវ​ ​ពីរ​ហ្មឺន​បួន​ពាន់​ដង​ ​រាប់ទាំង​បៅ​ទឹកដោះម្តាយ​ ​រាប់ទាំង​ខាន​បរិភោគ​បាយ​។​ ​ក្នុង​ហេតុ​ទាំងនោះ​ ​ការ​អត់បាយ​នេះ​ ​គឺ​ ​បុគ្គល​ខឹង​ ​មិន​បរិភោគ​បាយ​ ​បុគ្គល​ព្រួយ​ ​មិន​បរិភោគ​បាយ​ ​បុគ្គល​ឈឺចាប់​ ​មិន​បរិភោគ​បាយ​ ​បុគ្គល​រក្សា​ឧបោសថ​ ​មិន​បរិភោគ​បាយ​ បុគ្គល​មិន​បរិភោគ​បាយ​ ​ព្រោះ​រក​អ្វី​មិនបាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាយុ​របស់​មនុស្ស​ ​ដែល​មាន​អាយុ​មួយ​រយ​ឆ្នាំ​ ​តថាគត​បាន​រាប់​ហើយ​ ​ប្រមាណ​នៃ​អាយុ​ ​តថាគត​បាន​រាប់​ហើយ​ ​រដូវ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​ឆ្នាំ​ទាំងឡាយ​ ​តថាគត​ ​បាន​រាប់​ហើយ​ ​ខែ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​កន្លះ​ខែ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​រាត្រី​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​ថ្ងៃ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​បាយ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​ការ​អត់បាយ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ណា​ ​ដែល​សាស្តា​ ​ជា​អ្នក​ស្វែងរក​ប្រយោជន៍​ ​ទំនុក​បំរុង​ ​ជា​អ្នក​ឈឺឆ្អាល​ ​អាស្រ័យ​នូវ​សេចក្តី​ឈឺឆ្អាល​ ​គួរ​ធ្វើ​ដល់​ពួក​សាវក​ ​កិច្ច​នោះ​ ​តថាគត​បាន​ធ្វើ​ហើយ​ ​ដល់​អ្នក​ទាំងឡាយ​។​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នុ៎ះ​ជា​គល់ឈើ​ទាំងឡាយ​ ​នុ៎ះ​ជា​ផ្ទះ​ស្ងាត់​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចំរើន​ឈាន​ ​កុំ​ប្រមាទ​ ​កុំ​មាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​។​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​តថាគត​ ​ចំពោះ​អ្នក​ទាំងឡាយ​។​ ​ចប់​ ​មហាវគ្គ​ ​ទី២​។​ បិដក ភាគ ៤៧ - ទំព័រទី ២៤៨/២៥៣ ដោយ៥០០០ឆ្នាំ
images/articles/3200/______________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៤,៦១០ ដង)
នៅក្នុងបឋមសក្កនមស្សនសូត្រ ព្រះត្រៃបិដកលេខ ៣០ ទំព័រ ២៨៧ ព្រះមានព្រះភាគជាម្ចាស់ទ្រង់ត្រាស់អំពីសក្កទេវរាជ ដែលជាស្តេចនៃទេវតាជាន់តាវតឹង្ស ចេញមកអំពីជយន្តប្រាសាទថ្វាយបង្គំទិសទាំងបួន ដែលមានសេចក្តីថា៖ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយសក្កទេវានមិន្ទ បានហៅមាតលីសង្គាហកៈមកប្រាប់ថា ម្នាលមាតលីសំឡាញ់ អ្នកចូរទឹមរថអាជានេយ្យដែលទឹមសេះមួយពាន់ យេីងនឹងទៅកាន់ឧយ្យានភូមិ ដេីម្បីេមីលនូវភូមិដ៏សប្បាយ ។ ម្នាលភិក្ខុទាំងឡាយ មាតលីសង្គាហកទេវបុត្រទទួលស្តាប់ពាក្យសក្កទេវានមិន្ទថា សូមទ្រង់ព្រះមេត្តាប្រេាស ហេីយទឹមរថអាជានេយ្យដែលទឹមសេះមួយពាន់ ក្រាបទូលដល់សក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិរទុក្ខ រថអាជានេយ្យដែលទឹមសេះមួយពាន់ ខ្ញុំព្រះអង្គបានទឹមបម្រុងព្រះអង្គហេីយ សូមទ្រង់សំគាល់នូវកាលគួរនឹងសេ្តចទៅក្នុងកាលឥឡូវនេះចុះ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នេាះឯង សក្កទេវានមិន្ទស្តេចចុះចាកវេជយន្តប្រាសាទធ្វេីអពា្ជលីនមស្ការគ្រប់ទិស ។ ម្នាលភិក្ខុទាំងឡាយ គ្រានេាះឯងមាតលីសង្គាហកទេវបុត្រ បានក្រាបទូលសួរសក្កទេវានមិន្ទដេាយគាថាថា៖ តំ នមស្សន្តិ តេវិជ្ជា សព្វេ ភុម្មា ច ខត្តិយា ចត្តារេា ច មហារាជា តិនសា ច យសស្សិនេា អថ កេា នាម សេា តក្ខេា យំ ត្វំ សក្ក នមស្សសីតិ ។ ពួកអ្នកមានវិជ្ជាបីផង ពួកក្សត្រិយ៍ទាំងអស់ដែលគង់នៅលេីផែនដីផង ពួកមហារាជទាំងបួនផង ពួកទេវតាមានយសក្នុងឋានតាវត្តិង្សផង តែងថ្វាយបង្គំព្រះអង្គ បពិត្រសក្កទេវរាជ កាលបេីយ៉ាងនេះ ព្រះអង្គនឹងថ្វាយបង្គំអ្នកណា អ្នកនេាះជាបុគ្គលគួរគេបូជា តេីជាអ្នកណា? សក្កទេវរាជត្រាស់ថា៖ តំ នមស្សន្តិ តេវិជ្ជា សព្វេ ភុម្មា ច ខត្តិយា ចត្តារេា ច មហារាជា តិនសា ច យសស្សិនេា អហព្ចា សីលសម្បន្នេ ចិររត្តសមាហិតេ សម្មា បព្វជិតេ វន្ទេ ព្រហ្មចរិយបរាយនេ យេ គហដ្ឋា បុញ្ញាករា សីលវនេា ឧបាសកា ធម្មេន ទារំ បេាសេន្តិ តេ នមស្សមិ មាតលីតិ ។ ពួកអ្នកមានវិជ្ជាបីផង ពួកក្សត្រយ៍ទាំងអស់ដែលគង់នៅលេីផែនដីផង ពួកមហារាជទាំងបួនផង ពួកទេវតាមានយសក្នុងឋានតាវត្តឹង្សផង តែងថ្វាយបង្គំខ្ញុំ ពិតមែន ឯខ្ញុំថ្វាយបង្គំដេាយប្រពៃចំពេាះពួកបព្វជិតដែលបរិបូណ៌ដេាយសីល មានចិត្តតំកល់មាំអស់រាត្រីដ៏យូរអង្វែង មានព្រហ្មចារ្យជាទីប្រព្រឹត្តទៅក្នុងខាងមុខ ពួកគ្រហស្ថណាជាអ្នកធ្វេីបុណ្យ ជាឧបាសកមានសីល ចិព្ចាឹមកូនប្រពន្ធដេាយធម៌ ម្នាលមាតលី ខ្ញុំក៏ថ្វាយបង្គំចំពេាះពួកគ្រហស្ថនេាះដែរ ។ មាតលីទូលថា៖ សេដ្ឋា ហិ កិរ លេាកស្មឹ យេត្វំ សក្ក នមស្សសិ អហម្បី តេ នមស្សាមិ យេ នមស្សសិ វាសវាតិ ។ បពិត្រសក្កទេវរាជ ព្រះអង្គថ្វាយបង្គំពួកបុគ្គលណា ពួកបុគ្គលនេាះប្រសេីរបំផុតក្នុងលេាកដេាយពិត បពិត្រវាសវៈ ព្រះអង្គថ្វាយបង្គំពួកបុគ្គលណា ខ្ញុំព្រះអង្គក៏ថ្វាយបង្គំពួកបុគ្គលនេាះដែរ ។ លុះមឃទេវរាជ ព្រះនាមសុជម្បតិជាប្រធានរបស់ទេវតា បានពេាលពាក្យនេះហេីយ ក៏ថ្វាយបង្គំគ្រប់ទិសរួចឡេីងគង់លេីរថទៅ ។ ៚ អដ្ឋកថា៖ បទថា បុថុទ្ទិសា បានដល់ ទិសធំ ៤ និងទិសតូច ៤ ។ បទថា ភុម្មា បានដល់ អ្នកនៅលេីផែនដី ។ បទថា ចិររត្តសមាហិតេ បានដល់ អ្នកមានចិត្តតាំងមាំ ហេីយដេាយឧបចារៈ និងអប្បនាអស់រាត្រីយូរ ។ បទថា វន្ទេ បានដល់ ខ្ញុំសូមសំពះ ។ បទថា ព្រហ្មចរិយបរាយនេ អធិប្បាយថា៖ នៅប្រព្រឹត្តព្រហ្មចរិយដែលជាការប្រព្រឹត្តប្រសេីរបំផុតជាដេីមថា ដេកមួយពេលឆាន់មួយ ពេលក្នុងទីបំផុតជីវិតរហូតអស់ ១០ ឆ្នាំខ្លះ ២០ ឆ្នាំខ្លះ ។ល។ ៦០ ឆ្នាំខ្លះ ។ បទថា បុញ្ញករា បានដល់ អ្នកធ្វេីបុណ្យមានជាដេីមយ៉ាងនេះថាថ្វាយបច្ច័យ៤ បូជាដេាយផ្កាម្លិះក្រពុំអុជប្រទីបមួយពាន់។ បទថា សីលវន្តេា សេចក្តីថា តាំងនៅក្នុងភាពជា ឧបាសកប្រកបដេាយសីល ៥ ខ្លះ សីល ១០ ខ្លះ ។បទថា ធម្មេន ទារំ បេាសេន្តិ បានដល់ មិនធ្វេីចេារកម្ម មានការទម្លាយឧម្មង្គជាដេីម ហេីយចិពា្ចឹមរក្សាបុត្រភរិយាដេាយកសិកម្ម គេារក្ខកម្ម និងពាណិជ្ជកម្មជាដេីម ។ បទថា បមុខេា រថមារុហិ បានដល់ ជាប្រមុខ គឺជាអ្នកប្រសេីររបស់ទេវតាទាំងឡាយ ស្តេចឡេីងរថ ។ សីលប្រសើរជាងសម្បត្តិទ្រព្យ !!! សីលប្រសើរជាងរូបសម្បត្តិ ព្រោះនាំមកនូវសេចក្ដីជ្រះថ្លាដល់ជនទាំងពួង និងព្រោះជរា ព្យាធិជាដើមគ្របសង្កត់មិនបាន ។ សីលប្រសើរជាងវិមានប្រាសាទ ព្រោះនាំមកនូវការត្រជាក់ចិត្តពោលគឺសីលជាវិមានប្រាសាទរបស់ចិត្ត ។ សីលប្រសើរជាងក្រុមញាតិ ព្រោះឱ្យសម្រេចនូវសម្បត្តិខ្ពស់ៗដែលពពួកញាតិមិនអាចឱ្យសម្រេចទៅបាន ។ សីលប្រសើរជាងកងទ័ព មន្តអាគម និងថ្នាំវិសេសណាៗទាំងអស់ ក្នុងការរក្សាខ្លួនឱ្យឋិតនៅក្នុងភាពជាមនុស្សពិតៗ មិនឱ្យភាពជាមនុស្សក្នុងចិត្តវិនាសឡើយ ។ សីលធើ្វឱ្យអ្នកមានសីលបានជាទីពឹងនៃខ្លួនឯង។ សីលរមែងរក្សាអ្នកមានសីល ក្រៃលែងជាងមាតារក្សាបុត្រនិងក្រៃលែងជាងទេវតារក្សាមនុស្សលោក ។ ដោយ៥០០០ឆ្នាំ
images/articles/3201/_______________________________________________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៣,៣៥៨ ដង)
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្ត​ព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់​ស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរ​ចូលទៅ កាន់ក្រុងសាវត្ថី ដើម្បី​បិណ្ឌបាត។ ចំណែកខាង​ព្រះរាហុលមានអាយុ ក៏ស្លៀក​ស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយដើរតាមក្រោយៗព្រះមានព្រះភាគ។ ក្នុង​សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ឆ្មៀងព្រះភក្ត្រ ត្រាស់ទៅនឹងព្រះរាហុលមាន​អាយុថា ម្នាលរាហុល រូបណាមួយ ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោក​ទាបក្តី ឧត្តមក្តី ឬរូបណាដែល​មានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដែលជាអតីត អនាគត ជា​បច្ចុប្បន្ន រូបទាំងអស់នោះ ក៏គ្រាន់តែជារូប (ប៉ុណ្ណោះឯង) អ្នកគួរ​យល់ឃើញ​នូវរូបនុ៎ះ ដោយ​ប្រាជ្ញាដ៏ល្អតាមសេចក្តី​ពិតយ៉ាងនេះថា នុ៎ះ​មិនមែនរបស់​អញ នុ៎ះ​មិនមែន​ជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ ព្រះរាហុលក្រាបបង្គំសួរថា បពិត្រព្រះមានព្រះភាគ (សេចក្តីនេះ) មានតែរូបម្យ៉ាងទេឬ បពិត្រព្រះសុគត (សេចក្តីនេះ) មានតែរូបម្យ៉ាងទេឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបក៏មាន ម្នាលរាហុល វេទនាក៏មាន ម្នាលរាហុល សញ្ញាក៏មាន ម្នាលរាហុល សង្ខារទាំងឡាយក៏មាន ម្នាលរាហុល វិញ្ញាណ​ក៏មាន។ [១៣៤] គ្រានោះឯង ព្រះរាហុលមានអាយុគិតថា បាននរណាហ្ន៎ (ជាវិញ្ញុបណ្ឌិត) ដែល​ព្រះមានព្រះភាគ ទូន្មានហើយដោយដម្បូន្មានផ្ទាល់​ព្រះឱស្ឋ នឹងចូលមកកាន់ស្រុក ដើម្បីបិណ្ឌបាត ក្នុងថ្ងៃនេះទៅអេះ ដូច្នេះហើយ លោកក៏ត្រឡប់ថយចេញ អំពីសំណាក់​ព្រះមានព្រះភាគនោះ ហើយទៅអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតី ឲ្យ​មាន​មុខឆ្ពោះទៅរកព្រះកម្មដ្ឋាន ទៀបគល់ឈើ១ដើម។ គាប់ចួនជាព្រះសារីបុត្តមានអាយុ បានឃើញព្រះរាហុលមានអាយុ កំពុងអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតីឲ្យ​មានមុខឆ្ពោះទៅរកព្រះកម្មដ្ឋាន ទៀបគល់ឈើ១ដើម លុះឃើញហើយ ក៏ប្រាប់​ព្រះរាហុល​មានអាយុថា ម្នាលរាហុល អ្នកចូរចំរើនអានាបានស្សតិភាវនាចុះ ម្នាល​រាហុល (ដ្បិត) អានាបានស្សតិភាវនា ដែលគេបាន​អប់រំបន្ទុំ ធ្វើឲ្យរឿយៗហើយ ជាគុណជាត​មានផល​ច្រើន មានអានិសង្សច្រើន។ លុះដល់ពេលថ្ងៃរសៀល ព្រះរាហុលមានអាយុ ក្រោក​អំពីសំណិង ហើយចូលសំដៅទៅត្រង់ទី ដែលព្រះមានព្រះភាគគង់ លុះចូល​ទៅ​ដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចហើយ​ដាក់អង្គគង់ ក្នុងទីសមគួរ។ លុះព្រះរាហុល​មានអាយុ គង់ក្នុងទីសមគួរហើយ ក៏បានទូលស្នើ​សេចក្តី​នេះ នឹងព្រះមាន​ព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ចុះអានាបានស្សតិ ត្រូវចំរើនដោយ​ប្រការដូចម្តេច ត្រូវបន្ទុំ ធ្វើឲ្យរឿយៗ ដោយប្រការដូចម្តេច ទើប​ជាគុណជាត មានផល​ច្រើន មានអានិសង្សច្រើនបាន។ [១៣៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបណាមួយ ដែល​ជារូប​ខាងក្នុង អាស្រ័យនូវ​ខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែលវិញ្ញាណកាន់កាប់ គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនៅខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែល​​វិញ្ញាណកាន់កាប់ ម្នាលរាហុល នេះហៅថា បឋវីធាតុខាងក្នុង។ មួយទៀត បឋវីធាតុណា ខាងក្នុងក្តី បឋវីធាតុណាខាងក្រៅក្តី ធាតុទាំងនុ៎ះ ឈ្មោះថា បឋវីធាតុដូចគ្នា។ បុគ្គល​គួរ​ឃើញបឋវីធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះ​មិនមែន​របស់អញ នុ៎ះមិនមែន​ជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គល​ឃើញ​បឋវី​ធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកបឋវីធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកបឋវីធាតុ។ [១៣៦] ម្នាលរាហុល ចុះអាបោធាតុ តើដូចម្តេចខ្លះ អាបោធាតុ (នោះ) ខាងក្នុង​ក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល ចុះអាបោធាតុខាងក្នុង ដូចម្តេច រូបណា ដែល​ជា​ខាងក្នុង អាស្រ័យនូវខ្លួន មានសភាព​ជាទឹក ដល់នូវភាពជាទឹក ដែលវិញ្ញាណចូល​ទៅ​កាន់​យក គឺប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ ពុំនោះសោត រូបណាមួយក្រៅអំពីនេះ ដែល​ជាខាង​ក្នុង អាស្រ័យនូវខ្លួន មានសភាព​ជាទឹក ដល់នូវ​ភាពជាទឹក ដែលវិញ្ញាណ​ចូលទៅកាន់យក ម្នាលរាហុល នេះហៅថា អាបោធាតុខាងក្នុង។ មួយវិញទៀត អាបោធាតុណា ជាខាង​ក្នុង​ក្តី អាបោធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា អាបោធាតុដូចគ្នា។ បុគ្គល​គួរ​ឃើញអាបោធាតុនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះ​មិនមែន​របស់​អញ នុ៎ះមិនមែន​ជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គល​ឃើញ​អាបោធាតុនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកអាបោធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកអាបោធាតុ។ [១៣៧] ម្នាលរាហុល ចុះតេជោធាតុ តើដូចម្តេចខ្លះ តេជោធាតុ (នោះ) ខាងក្នុង​ក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល ចុះតេជោធាតុខាងក្នុង ដូចម្តេច រូបណា ដែល​ជា​ខាងក្នុង អាស្រ័យនូវខ្លួន ជារបស់ក្តៅ ដល់នូវភាព​ជារបស់ក្តៅ ដែលវិញ្ញាណចូល​ទៅ​កាន់​យក គឺភ្លើងដែលធ្វើកាយឲ្យផ្សព្វផ្សាយ១ ភ្លើងដែលធ្វើ​កាយឲ្យទ្រុឌទ្រោម១ ភ្លើងដែល​ធ្វើកាយឲ្យក្តៅរោលរាល១ ភ្លើងធ្វើអាហារដែលស៊ី ផឹក ទំពា លិទ្ធភ្លក្ស ហើយឲ្យ​ទ្រុឌទ្រោម រលួយទៅដោយស្រួល១ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែល​ជាខាង​ក្នុង អាស្រ័យនូវខ្លួន ជារបស់ក្តៅ ដល់នូវ​ភាពជារបស់ក្តៅ ដែលវិញ្ញាណ​ចូលទៅកាន់យក ម្នាលរាហុល នេះហៅថា តេជោធាតុខាងក្នុង។ មួយវិញទៀត តេជោធាតុណា ខាង​ក្នុង​ក្តី តេជោធាតុណា ខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា តេជោធាតុដូចគ្នា។ បុគ្គល​គួរ​ឃើញ នូវតេជោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះ​មិនមែន​របស់​អញ នុ៎ះមិនមែន​ជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គល​ឃើញ​តេជោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកតេជោធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកតេជោធាតុ។ [១៣៨] ម្នាលរាហុល ចុះវាយោធាតុ តើដូចម្តេចខ្លះ វាយោធាតុ (នោះ) ខាងក្នុង​ក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល រូបណា ដែល​ជា​ខាងក្នុង អាស្រ័យនូវខ្លួន មាន​សភាព​​ជាខ្យល់ ដល់នូវភាពជាខ្យល់ ដែលវិញ្ញាណចូល​ទៅ​កាន់​យក គឺខ្យល់បក់ឡើង​ទៅខាងលើ១ ខ្យល់បក់ចុះមកខាងក្រោម១ ខ្យល់បក់​ក្នុងពោះក្រៅពោះវៀន១ ខ្យល់​បក់​ក្នុងពោះវៀន១ ខ្យល់​បក់សព្វអវយវៈតូចធំ១ ខ្យល់ដង្ហើមចេញចូល១ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែល​ជាខាង​ក្នុង អាស្រ័យនូវខ្លួន មានសភាព​ជាខ្យល់ ដល់នូវ​ភាពជាខ្យល់ ដែលវិញ្ញាណ​ចូលទៅកាន់យក ម្នាលរាហុល នេះហៅថា វាយោធាតុ​ខាង​ក្នុង។ មួយទៀត វាយោធាតុណា ដែលជាខាង​ក្នុង​ក្តី វាយោធាតុណា ជាខាងក្រៅក្តី ធាតុទាំង​នុ៎ះ ហៅថា វាយោធាតុដូចគ្នា។ បុគ្គល​គួរ​ឃើញវាយោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តី​ពិតយ៉ាងនេះថា នុ៎ះ​មិនមែន​របស់​អញ នុ៎ះមិនមែន​ជាអញ នុ៎ះមិនមែន​ជា​ខ្លួន​របស់​អញឡើយ។ លុះបុគ្គល​ឃើញវាយោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាង​នេះ​ហើយ រមែងនឿយណាយ ចាកវាយោធាតុ ធ្វើចិត្តឲ្យប្រាសចេញ ចាកវាយោធាតុ។ [១៣៩] ម្នាលរាហុល អាកាសធាតុ តើដូចម្តេចខ្លះ អាកាសធាតុ (នោះ) ខាងក្នុង​ក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល អាកាសធាតុខាងក្នុង តើដូចម្តេច រូបណា​ជា​ខាង​ក្នុង អាស្រ័យនូវខ្លួន មានភាព​ជាទីវាល ដល់នូវភាពជាទីទំនេរ ដែលវិញ្ញាណចូល​ទៅ​កាន់​យក គឺរន្ធត្រចៀក រន្ធច្រមុះ ទ្វារមាត់ដែល​សម្រាប់លេបចូល​នូវអាហារ ដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ដោយទ្វារណាក្តី ភោជនដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ឋិត​នៅក្នុង​ទ្វារ​ណាក្តី ភោជនដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ តែង​ចេញមកតាមចំណែក​ខាងក្រោម ដោយទ្វារណាក្តី ពុំនោះសោត រូបណាមួយក្រៅអំពីនេះ ដែល​ជាខាង​ក្នុង អាស្រ័យនូវខ្លួន មានភាព​ជាទីវាល ដល់នូវ​ភាពជាទីទំនេរ ជាទីទទេ ដល់​នូវភាព​ទទេ ជាចន្លោះដល់នូវ​ទីជាចន្លោះ ដែលសាច់និងឈាម មិនប៉ះពាល់គ្នា ដែលវិញ្ញាណ​ចូល​ទៅកាន់យក ម្នាលរាហុល នេះហៅថា អាកាសធាតុខាងក្នុង។ មួយទៀត អាកាសធាតុ​ណា ជាខាង​ក្នុង​ក្តី អាកាសធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា អាកាសធាតុ​ដូចគ្នា។ បុគ្គល​គួរ​ឃើញអាកាសធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះ​មិនមែន​របស់​អញ នុ៎ះមិនមែន​ជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គល​ឃើញអាកាសធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែង​នឿយ​ណាយ ចាកអាកាសធាតុ ធ្វើចិត្តឲ្យប្រាសចេញ ចាកអាកាសធាតុ។ [១៤០] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាផែនដី ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាផែនដីហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែង​មិនគ្របសង្កត់នូវចិត្តអ្នក។ ម្នាលរាហុល ជនទាំងឡាយដាក់​វត្ថុ​ស្អាតក្តី ដាក់វត្ថុមិនស្អាតក្តី ដាក់ចុះនូវគូថក្តី ដាក់ចុះនូវទឹកមូត្រក្តី ដាក់ចុះនូវទឹកមាត់​ក្តី ដាក់ចុះនូវខ្ទុះក្តី សម្រក់ឈាមដាក់ក្តី លើផែនដី ផែនដីក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើម ដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យ​ដូចជាផែនដី យ៉ាងនោះឯង ព្រោះថា កាលបើអ្នកចំរើន​ភាវនា ឲ្យ​ដូចជា​ផែនដីហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែង​មិនគ្របសង្កត់ចិត្តឡើយ។ [១៤១] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាទឹក ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាទឹកហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែង​មិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ជនទាំងឡាយលាង​វត្ថុ​ស្អាតក្តី លាងវត្ថុមិនស្អាតក្តី លាងគូថក្តី លាងទឹកមូត្រក្តី លាងទឹកមាត់​ក្តី លាងខ្ទុះក្តី លាងឈាមក្តី ក្នុងទឹក ទឹកក៏មិនបាននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យ​ដូចជាទឹក យ៉ាងនោះឯង ព្រោះថា កាលបើអ្នកចំរើន​ភាវនា ឲ្យ​ដូចជាទឹកហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែង​មិនគ្របសង្កត់ចិត្តឡើយ។ [១៤២] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាភ្លើង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែង​មិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ភ្លើងឆេះវត្ថុ​ស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះគូថក្តី ឆេះទឹកមូត្រក្តី ឆេះទឹកមាត់​ក្តី ឆេះខ្ទុះក្តី ឆេះឈាមក្តី ភ្លើងក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយ យ៉ាង​ណា​មិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យ​ដូចជាភ្លើង យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើន​ភាវនា ឲ្យ​ដូចជា​ភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬ​មិន​ជា​ទី​គាប់​ចិត្ត ដែលកើតហើយ រមែង​មិនគ្របសង្កត់ចិត្តឡើយ។ [១៤៣] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាខ្យល់ ព្រោះថា កាលបើអ្នក​ចំរើន​ភាវនា ឲ្យដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើត​ហើយ រមែង​មិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ខ្យល់បក់វត្ថុ​ស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់គូថក្តី បក់ទឹកមូត្រក្តី បក់ទឹកមាត់​ក្តី បក់ខ្ទុះក្តី បក់ឈាមក្តី ខ្យល់ក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើម ដោយវត្ថុនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរ​ចំរើន​ភាវនា ឲ្យ​ដូចជាខ្យល់ យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើន​ភាវនា ឲ្យ​ដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែង​មិនគ្របសង្កត់ចិត្តឡើយ។ [១៤៤] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាអាកាស ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែង​មិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល អាកាសដែលមិនប្រតិស្ឋាន​នៅក្នុងទីណាមួយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជា​អាកាស យ៉ាង​នោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើន​ភាវនា ឲ្យ​ដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែង​មិនគ្របសង្កត់ចិត្តឡើយ។ [១៤៥] ម្នាលរាហុល អ្នកចូរចំរើនមេត្តាភាវនា ម្នាលរាហុល ព្រោះថា កាលបើ​អ្នកចំរើន​មេត្តាភាវនាហើយ ព្យាបាទនឹងវិនាសសាបសូន្យទៅ។ ម្នាលរាហុល អ្នក​ចូរចំរើន​ករុណាភាវនា ម្នាលរាហុល ព្រោះថា កាលបើ​អ្នកចំរើន​ករុណាភាវនាហើយ វិហេសា គឺ​សេចក្តីបៀតបៀន នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នក​ចូរចំរើនមុទិតាភាវនា ម្នាលរាហុល ព្រោះថា កាលបើ​អ្នកចំរើនមុទិតាភាវនាហើយ អរតិ គឺសេចក្តីមិនត្រេកអរ នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នក​ចូរចំរើនឧបេក្ខាភាវនា ម្នាលរាហុល ព្រោះថា កាលបើ​អ្នកចំរើនឧបេក្ខាភាវនាហើយ បដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នក​ចូរចំរើនអសុភភាវនា ម្នាលរាហុល ព្រោះថា កាលបើ​អ្នកចំរើន​អសុភភាវនាហើយ រាគៈ គឺតម្រេកក្នុងកាមគុណ នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នក​ចូរចំរើនអនិច្ចសញ្ញាភាវនា ព្រោះថា កាលបើ​អ្នកចំរើន​អនិច្ចសញ្ញាភាវនាហើយ អស្មិមានះ គឺសេចក្តីប្រកាន់ខ្លួន នឹងសាបសូន្យទៅ។ [១៤៦] ម្នាលរាហុល អ្នក​ចូរចំរើនអានាបានស្សតិភាវនា ម្នាលរាហុល អានាបានស្សតិភាវនា ដែលអ្នកបានចំរើនហើយ បានធ្វើឲ្យរឿយៗហើយ ជាគុណជាត​មានផលច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ចុះអានាបានស្សតិភាវនា ដែលចំរើន​ហើយ តើដូចម្តេច ដែលធ្វើ​ឲ្យរឿយៗហើយ តើដូចម្តេច ទើប​ជាគុណជាតមានផល​ច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀប​គល់ឈើ​ក្តី នៅក្នុង​ផ្ទះស្ងាត់ក្តី អង្គុយ​ផ្គត់ភ្នែន តាំងកាយឲ្យត្រង់ តំកល់​ស្មារតីឲ្យមានមុខឆ្ពោះ​ទៅរក​កម្មដ្ឋាន ភិក្ខុនោះ មានស្មារតីចាំជាក់ ដកដង្ហើមចេញ មានស្មារតីចាំជាក់ ដកដង្ហើម​ចូល។ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង ឬកាល​ដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី ឬកាល​ដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើម​ទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើម​ទាំងពួង ហើយដកដង្ហើមចូល សិក្សាថា អាត្មាអញ នឹងរម្ងាប់កាយសង្ខារ គឺដង្ហើមចេញ និងដង្ហើមចូល ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្តីសុខ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវ​សេចក្តីសុខ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ គឺ​វេទនាខន្ធ និងសញ្ញាខន្ធ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់​នូវ​ចិត្តសង្ខារ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្តសង្ខារ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្ត ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ហើយដកដង្ហើមចូល។ ​សិក្សាថា​ អាត្មាអញ នឹងតំកល់ចិត្តឲ្យស្មើ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងតំកល់ចិត្តឲ្យស្មើ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹង​ដោះចិត្ត​ឲ្យផុត​ស្រឡះ (ចាកនីវរណៈជាដើម) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យផុតស្រឡះ (ចាកនីវរណធម៌ជាដើម) ហើយ​ដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយ​ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយ​ដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿង​ធ្វើចិត្ត ឲ្យប្រាសចាកតម្រេក គឺវិបស្សនា និងមគ្គ ហើយ​ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿង​ធ្វើចិត្ត ឲ្យប្រាស​ចាក​តម្រេក ហើយ​ដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា នូវ​សេចក្តី​រលត់ (នៃកងទុក្ខ) ហើយ​ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា នូវ​សេចក្តី​រលត់ (នៃកងទុក្ខ) ហើយ​ដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿង​ធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយ​ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿង​ធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយ​ដកដង្ហើមចូល។ ម្នាលរាហុល អានាបានស្សតិ ដែល​បុគ្គល​បានចំរើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗ​ហើយយ៉ាងនេះឯង ទើបជាគុណជាត មាន​ផលច្រើន មានអានិសង្សច្រើន ម្នាលរាហុល កាលបើអានាបានស្សតិ ដែល​បុគ្គល​ចំរើន​ហើយ​យ៉ាងនេះ ធ្វើឲ្យរឿយៗ​ហើយយ៉ាងនេះ ដង្ហើមចេញ និងដង្ហើមចូលទាំងឡាយណា ដែលមាន​ក្នុងកាលជាខាងក្រោយ ដង្ហើមចេញ និងដង្ហើមចូលទាំងនោះ នឹងរលត់​ទៅវិញ ជាប្រាកដ មិនមែន​មិនរលត់ទៅវិញទេ។ លុះព្រះមានព្រះភាគ សំដែង​ព្រះសូត្រនេះ​ចប់​ហើយ ព្រះរាហុលមានអាយុ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត នៃ​ព្រះមានព្រះភាគ។ ចប់ មហារាហុលោវាទសូត្រ ទី២។ មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ចតុត្ថភាគ (ព្រះត្រៃបិដក ភាគទី២៣) ដោយ៥០០០ឆ្នាំ
images/articles/3203/________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៣,៦៦៣ ដង)
[២៦២] ចន្ទនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយក៏ក្រាបទូលសួរព្រះមានព្រះភាគ ដោយគាថា ថា បុគ្គលដូចម្តេចហ្ន៎ ដែលមិនខ្ជិលទាំងយប់ទាំងថ្ងៃតែងឆ្លងនូវអន្លង់បានបុគ្គលដូចម្តេច មិនលិចចុះក្នុងអន្លង់ជ្រៅដែលមិនមានទីឋិតនៅខាងក្រោមមិនមានទីតោងក្នុងខាងលើ។ [២៦៣] ព្រះអង្គត្រាស់ថាបុគ្គលបរិបូណ៌ ដោយសីល មានបញ្ញាមានចិត្តតាំងខ្ជាប់ មានព្យាយាមប្រារព្ធហើយមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានសព្វកាលរមែងឆ្លងនូវអន្លង់ដែលឆ្លងបានដោយកម្របុគ្គលណាប្រាសចាកកាមសញ្ញា កន្លងនូវរូបសញ្ញោជនៈមានភពជាទីត្រេកអរអស់ហើយ បុគ្គលនោះរមែងមិនលិចចុះក្នុងអន្លង់ជ្រៅឡើយ។ បិដក ភាគ២៩ ទំព័រ១៤០ ដោយ៥០០០ឆ្នាំ
images/articles/3205/________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៣,៥០៨ ដង)
ព្រះសាស្តាកាលស្តេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧបេាសថកម្ម បានត្រាស់ព្រះធម្មទេសនា​នេះ មានពាក្យថា កឹឆន្ទេា កិមធិប្បាយេា ដូច្នេះជាដេីម ។ ថ្ងៃមួយ ព្រះសាស្តាត្រាស់សួរឧបាសក ឧបាសិកាទាំងឡាយជាច្រេីន ដែលជាអ្នករក្សាឧបេាសថ មកដេីម្បីស្តាប់ធម៌ អង្គុយក្នុងធម្មសភាថា ម្នាលឧបាសក ឧបាសិកាទាំងឡាយ អ្នកទាំងឡាយជាអ្នកប្រកប​ដេាយឧបេាសថឬ ? កាលឧបាសក ឧបាសិកាទាំងឡាយទូលថាពិតមែនហេីយ ព្រះអង្គ ។ ព្រះ​មានព្រះភាគត្រាស់ថា ឧបេាសថដែលអ្នកទាំងឡាយបានធ្វេីដេាយរក្សានេះ ល្អប្រពៃ​ហេីយ​ សូម្បីបេារាណជនទាំងឡាយបានទទួលយសដ៏ធំ ក៏ដេាយផលនៃឧបេាសថកម្មកន្លះថ្ងៃដែរ ។ កាលឧបាសក ឧបាសិកាទាំងឡាយ ទូលសូមអារាធនាហេីយ ព្រះសាស្តានាំអតីតនិទាន​មកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសេាយរាជសម្បតិ្ត ដេាយធម៌ ក្នុងនគរពារាណសី ព្រះរាជានេាះមានសទ្ធា ជាអ្នកមិនប្រមាទក្នុងទាន សីល និងឧបេាសថកម្ម ។ ព្រះ​រាជា ញ៉ាំងជនដ៏សេសមានអាមាត្យទាំងឡាយជាដេីម ឲ្យសមាទាននូវកុសលមានទានជាដេីម ។ ចំណែកបុរេាហិតរបស់ព្រះអង្គ ជាអ្នកប្រព្រឹត្តសុីសាច់ខ្នងរបស់អ្នកដទៃ ជាអ្នកសុីសំណូក ជាអ្នកវិនិច្ឆ័យក្តីកេាង ។ ក្នុងថ្ងៃឧបេាសថមួយ ព្រះរាជាត្រាស់ឲ្យហៅអាមាត្យទាំង​ឡាយ​មក ហេីយទ្រង់ត្រាស់ថា អ្នកទាំងឡាយចូររក្សាឧបេាសថ ។ បុរេាហិតនេាះមិនបានសមាទានឧបេាសថឡេីយ ។ គ្រានេាះ កាលព្រះរាជាកំពុងសួរពួកអាមាត្យថា អ្នកទាំងឡាយរក្សាឧបេាសថហេីយឬ ? ទេីបត្រាស់សួរបុរេាហិតនេាះដែលទទួលសំណូក និងកាត់ក្តីកេាងក្នុងពេលថ្ងៃ ដែលមកកាន់ទីគាល់ថា លេាកអាចារ្យរក្សាឧបេាសថហេីយឬ ។ បុរេាហិត​នេាះធ្វេីមុសាវាទថា ទូលព្រះបង្គំរក្សាហេីយ រួចទេីបចុះពីប្រាសាទ ។ លំដាប់នេាះ អាមាត្យម្នាក់ចេាទបុរេាហិតនេាះថា លេាកមិនបានរក្សាឧបេាសថមិនមែនឬ ។ បុរេាហិតនិយាយកែថា ខ្ញុំបរិភេាគអាហារតែក្នុងកាលប៉ុណ្ណេាះ ពេលទៅដល់ផ្ទះ ខ្ពុរមាត់ហេីយ អធិដ្ឋានឧបេាសថ ខ្ញុំនឹងមិនបរិភេាគអាហារក្នុងល្ងាចទេ នឹងរក្សាសីលអស់រាត្រី ដេាយអាការយ៉ាងនេះ ឧបេាសថកម្មកន្លះថ្ងៃនឹងមានដល់ខ្ញុំ ។ អាមាត្យម្នាក់នេាះពេាលថា ល្អគ្រាន់ លេាកអាចារ្យ ។ បុរេាហិតនេាះទៅដល់ផ្ទះហេីយ ក៏បានធ្វេីយ៉ាងនេាះ ។ ថ្ងៃមួយ កាលបុរេាហិតនេាះ អង្គុយវិនិច្ឆ័យក្តីក្នុងសាលាវិនិច្ឆ័យ មានស្ត្រីអ្នកមានសីលម្នាក់មកស្តាប់ការកាត់ក្តី នាងមិនបានឱកាសដេីម្បីនឹងទៅផ្ទះ ទេីបគិតថា យេីងនឹងមិនកន្លងនូវឧបេាសថកម្មឡេីយ ដូច្នេះ​ហេីយ កាលដែលវេលាចូលទៅកាន់ទីជិតផុតហេីយ ក៏ប្រារព្ធដេីម្បីនឹងខ្ពុរមាត់ ។ ក្នុងខណៈនេាះ មានគេនាំចំណិតស្វាយទុំមកឲ្យព្រាហ្មណ៍បុរេាហិត ។ បុរេាហិតនេាះដឹងភាពជាអ្នករក្សាឧបេាសថរបស់ស្ត្រីនេាះ ក៏ឲ្យដល់នាង ដេាយពេាលថា នាងចូរបរិភេាគចំណិតស្វាយទុំនេះហេីយ ចូររក្សាឧបេាសថចុះ ។ ស្ត្រីនេាះក៏បានធ្វេីយ៉ាងនេាះ ។ កុសលកម្មរបស់ព្រាហ្មណ៍បុរេាហិតមានត្រឹមតែប៉ុណ្ណឹងឯង ។ ចំណេរកាលតមក បុរេាហិតនេាះធ្វេីកាលកិរិយា បានទៅកេីតលេីអលង្កតសិរិសយនៈក្នុងវិមានមាស លេីភូមិភាគដែលដល់ព្រមដេាយសេាភ័ណភាព ក្នុងព្រៃស្វាយដែលគួរ រីករាយ ដែលមានប្រមាណ ៣ យេាជន៍ នៅនឹងច្រាំងកេាសិកិគង្គានទី ក្នុងហិមវន្តប្រទេស ហាក់ដូចជា ទេីបភ្ញាក់ពីដេក មានរូបដ៏ស្រស់ស្អាត មានទេវកញ្ញា ១៦០០០ ប្រដាប់ដេាយគ្រឿងអលង្ការជាបរិវារ ។ ទេវបុត្រនេាះបានសេាយសិរីសម្បត្តិនេាះតែក្នុងពេលរាត្រីប៉ុណ្ណេាះ ។ ពិតមែនហេីយ ទេវបុត្រនេាះបានសេាយវិបាកដូចគ្នានឹងកម្ម ដែលខ្លួនបានធ្វេីដេាយភាពជាវេមានិកប្រេត ព្រេាះហេតុនេាះ កាលអរុណរះឡេីង ទេវបុត្រចូលទៅកាន់អម្ពវ័ន ក្នុងខណៈដែលចូលទៅនេាះឯង អត្តភាពជាទិព្វក៏អន្តរធានបាត់ទៅ អត្តភាពដែលមានប្រមាណប៉ុនដេីមត្នេាត កម្ពស់ ៨០ ហត្ថ កេីតឡេីង សរីរៈទាំងអស់ឆេះឡេីង ហាក់ដូចជាដេីមចារដែលមានផ្ការីកស្គុះស្គាយ ។ ក្នុងដៃទាំងពីរ ម្រាមដៃនីមួយៗ មានក្រចកធំប្រមាណប៉ុនចបកាប់អាធំ ។ ទេវបុត្រយកក្រចកនេាះខ្វារហែកសាច់ខ្នងខ្លួនឯង មកបរិភេាគ កាលដល់នូវទុក្ខវេទនា ទេីបស្រែកយំខ្លាំងៗ សេាយសេចក្តីទុក្ខយ៉ាងនេះ ។ កាលព្រះអាទិត្យអស្តង្គតទៅ សរីរៈនេាះក៏អន្តរធានទៅ សរីរៈជាទិព្វបានកេីតឡេីង មានស្ត្រីរបាំជាទិព្វដែលប្រដាប់ដេាយគ្រឿងអលង្ការ កាន់គ្រឿងតន្ត្រីផ្សេងៗ មកចេាមរេាម ។ ទេវបុត្រនេាះ កាលនឹងសេាយមហាសម្បត្តិ ក៏ឡេីងកាន់ប្រាសាទជាទិព្វ ក្នុងអម្ពវ័ន ដែលជាទីគួររីករាយ ។ វេមានិកប្រេតនេាះ បានអម្ពវ័នដែលមានទំហំ ៣ យេាជន៍នេះ ដេាយផលនៃការឲ្យផ្លែស្វាយដល់ស្ត្រីអ្នករក្សាឧបេាសថ, ចំណែកការខ្វះហែកសាច់ខ្នង មកបរិភេាគនេះ ដេាយផលកម្មនៃការទទួលសំណូក និងកាត់ក្តីកេាង, ការបានសេាយទិព្វសម្បត្តិក្នុងពេលរាត្រី និងមានស្ត្រីរបាំ ១៦០០០ ចេាមរេាមបម្រេីនេះ ដេាយផលនៃឧបេាសថកន្លះថ្ងៃ ។ ក្នុងកាលនេាះ ព្រះរាជាពារាណសីឃេីញទេាសក្នុងកាមទាំងឡាយ ហេីយបួសជាឥសី សាងបណ្ណសាលា លេីភូមិភាគជាទីរីករាយ នៅចំណែកខាងក្រេាមទន្លេគង្គា ញាុំងអត្តភាពឲ្យប្រព្រឹត្តទៅដេាយឧពា្ឆាចរិយា (ការត្រាច់បិណ្ឌបាតចិពាឹ្ចមជីវិត) ។ ថ្ងៃមួយ ផ្លែស្វាយទុំប៉ុនក្អមអាធំ ដែលនៅក្នុងព្រៃស្វាយនេាះ ធ្លាក់ចុះទន្លេគង្គា ហេីយហូរអណ្តែតតាមខ្សែទឹក មកដល់ទីខាងមុខកំពង់ជាទីបរិភេាគរបស់តាបសនេាះ ។ តាបសកាលជម្រះមុខ បាន​ឃេីញ​ស្វាយកំពុងអណ្តែតមកនៅកណ្តាលទន្លេហេីយ ចុះទៅក្នុងទឹក កាន់យកស្វាយនេាះ នាំមកអាស្រម រក្សាទុកក្នុងផ្ទះភ្លេីង យកកាំបិតមកពុះ ហេីយបរិភេាគមួយចម្អែត ចំណែកដែលនៅសល់ យកស្លឹកចេកមកគ្របទុក បន្តបន្ទាប់មក តាបសឆាន់ផ្លែស្វាយនេាះរាល់ៗ ថ្ងៃ រឿយៗរហូតទាល់តែអស់ ។ កាលស្វាយនេាះអស់ហេីយ តាបសមិនអាចនឹងបរិភេាគផលាផលដទៃ ព្រេាះជាប់ជំពាក់​រស​តណ្ណា ទេីបគិតថា យេីងនឹងបរិភេាគផ្លែស្វាយទុំនេាះ ដូច្នេះ ទេីបទៅកាន់ច្រាំងទន្លេ កាលសម្លឹង​មេីលទន្លេ ធ្វេីសេចក្តីសន្និដ្ឋានថា បេីមិនបានផ្លែស្វាយ យេីងនឹងមិនក្រេាក យ៉ាងនេះហេីយអង្គុយនៅទីនេាះឯង ។ តាបសនេាះ ជាអ្នកមិនមានអាហារក្នុងទីនេាះ សូម្បីអស់ ១ថ្ងៃ ២ថ្ងៃ ៣ថ្ងៃ ៤ថ្ងៃ ៥ថ្ងៃ ៦ថ្ងៃ រហូតរាងកាយរីងស្ងួត ហួតហែង ក្រៀមក្រេាះ ដេាយខ្យល់ និងកម្តៅ អង្គុយសម្លឹងរកមេីលផ្លែស្វាយប៉ុណ្ណេាះ ។ លំដាប់នេាះ ក្នុងថ្ងៃទី ៧ នទីទេវតាកាលពិចារណាឭ បានដឹងហេតុនេាះ ហេីយគិតថា តាបសនេះ ជាអ្នកលុះក្នុងអំណាចតណ្ហា មិនបរិភេាគអាហារអស់ ៧ ថ្ងៃ មកអង្គុយសម្លឹងមេីលទន្លេគង្គា កាលដែលយេីងមិនឲ្យផ្លែស្វាយទុំដល់តាបសនេះ រមែងមិនគួរ កាលតាបសនេហមិនបានផ្លែស្វាយ គេនឹងស្លាប់ ចឹងយេីងនឹងឲ្យដល់គេ ដូច្នេះទេីបមក ហេីយឋិតនៅលេីអាកាសខាងលេីទន្លេគង្គា កាលចរចាមួយអន្លេីដេាយតាបសនេាះ ទេីបពេាលគាថាទី ១ ថា៖ បពិត្រព្រាហ្មណ៍ លេាកពេញចិត្តនឹងអ្វី ប៉ុនប៉ងអ្វី ប្រាថ្នាអ្វី ស្វែងរកអ្វី ទេីបអង្គុយម្នាក់ឯងក្នុងរដូវក្តៅ ដេាយប្រយេាជន៍អ្វី ។ នាងទេពធីតាហៅតាបសនេះថា ព្រាហ្មណ៍ ព្រេាះលេាកបួសហេីយ អធិប្បាយថា ម្នាលព្រាហ្មណ៍ លេាកប្រាថ្នាអ្វី គិតដល់អ្វី ចង់បានអ្វី ស្វែងរកអ្វី ត្រូវការអ្វី លេាកទេីបមកអង្គុយសម្លឹងមេីលទន្លេគង្គាត្រង់ច្រាំងទន្លេនេះ ។ តាបសស្តាប់ពាក្យនេាះហេីយ ក៏ពេាល ៩ គាថា ថា៖ ក្អមដាក់នូវទឹកដ៏ធំ មានទ្រង់ទ្រាយស្អាតបាត មានឧបមាយ៉ាងណា ផ្លែស្វាយទុំដ៏ឧត្តម ដេាយពណ៌ និងក្លិន និងរស ក៏មានឧបមេយ្យយ៉ាងនេាះ ។ ម្នាលនាងមានអវយៈត្រង់កណ្តាល (ចង្កេះ) មិនមានមន្ទិល អាត្មាបានឃេីញផ្លែស្វាយនេាះ អណ្តែតតាមខ្សែទឹក ក៏ចាប់ផ្លែស្វាយនេាះដេាយដៃទាំងពីរ ហេីយនាំយកទៅកាន់រេាងបូជាភ្លេីង ។ លំដាប់នេាះ អាត្មាបានដាក់ផ្លែស្វាយលេីស្លឹកចេកទាំង​ឡាយ​ដេាយខ្លួនឯង ចិតនូវផ្លែស្វាយនេាះដេាយកាំបិតបហេីយ (ឆាន់) ផ្លែស្វាយនេាះ នាំចេញនូវសេចក្តីស្រេកឃ្លានរបស់អាត្មាបាន ។ អាត្មានេាះប្រាសចាកសេចក្តីក្រវល់ក្រវាយ លុះផ្លែស្វាយអស់ហេីយ ក៏អត់ទ្រាំបានដេាយលំបាក មិនបានសេចក្តីត្រេកអរ ក្នុងផ្លែឈេីទាំងឡាយឯទៀតណាមួយ ។ ផ្លែស្វាយនេាះ នឹងនាំមកនូវសេចក្តីស្លាប់ ដល់អាត្មាដេាយពិត ព្រេាះរីងស្គម ព្រេាះផ្លែស្វាយមានរសឆ្ងាញ់ មានរសផ្អែមលេីសលប់ ជាទីពេញចិត្ត ។ អាត្មាស្រង់ផ្លែស្វាយ ដែលកំពុងអណ្តែតក្នុងអន្លង់ដ៏ធំអំពីស្ទឹង អាត្មានៅ (ដេាយសេចក្តីស្រេកឃ្លាន) ព្រេាះហេតុណា ហេតុនេាះទាំងអស់ អាត្មាបានប្រាប់ដល់នាង ។ អាត្មាអង្គុយអាស្រ័យនូវស្ទឹងជាទីរីករាយ ស្ទឹងនេហ ធំទូលាយប្រកបដេាយត្រី នាងកុំអាលរត់ទៅ ចូរប្រាប់ខ្លួននេាះ ដល់អាត្មាសិន ។ ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាងមានអវយវៈត្រង់កណ្តាល (ចង្កេះ) ដ៏ល្អ នាងមានរូបដូចកតម្បារមាសដ៏រលីង (មានដំណេីរ) ដូចជាកូនខ្លាដែលកេីតក្នុងញកភ្នំ (មកក្នុងទីនេះ) ដេីម្បីអ្វី ។ នាងនារីទាំងឡាយណា ជាអ្នកបម្រេីពួកទេវតា ក្នុងទេវតាទាំងឡាយផង ្រសីទាំងឡាយណាប្រកបដេាយរូប ក្នុងមនុស្សលេាកផង ស្រីទាំងឡាយនេាះ ប្រាកដស្មេីដេាយរូបនៃនាងមិនមាន ក្នុងទេវគន្ធព្វ និងមនុស្សលេាកឡេីយ ម្នាលនាងមានអវយវៈខាងដេីម (ភ្លៅ) ដ៏ល្អ អាត្មាសួរហេីយ ចូរប្រាប់នាម និងគេាត្រផង ផៅពង្សទាំងឡាយផង ។ លំដាប់នេាះ ទេវធីតា ក៏ពេាល ៨ គាថា ថា៖ បពិត្រព្រាហ្មណ៍ លេាកគង់នៅអា្រស័យស្ទឹងឈ្មេាះកេាសិកីជាទីរីករាយណា ខ្ញុំមានលំនៅត្រង់ខ្សែទឹកដ៏កាច មានអន្លង់ជាទីហូរនៅនៃទឹកដ៏ប្រសេីរ អាស្រ័យនៅហេីយ (ក្នុងស្ទឹងនេាះ) ។ ព្រេាះភ្នំដ៏ច្រេីន កុះករដេាយឈេីផ្សេងៗ រមែងមានក្នុងទីចំពេាះមុខខ្ញុំ រមែងហូរទៅ ក្នុងរដូវភ្លៀង ។ ម្យ៉ាងទៀត ស្ទឹងដ៏ច្រេីន មានទឹកហូរចេញអំពីព្រៃ ទ្រទ្រង់នូវគំនរទឹកដ៏ខៀវ ស្ទឹងដ៏ច្រេីនមានរូបភាពដូចជានាគ រមែងញុាំងខ្ញុំឲ្យពេញដេាយទឹក ។ ដេីមស្វាយ ដេីមព្រីង ដេីមខ្នុរសម្ល ដេីមក្ទុម្ព ដេីមត្នេាតនិងដេីមល្វា ផលជាតទាំងឡាយ ដ៏ច្រេីន រមែងចូលទៅកាន់ស្ទឹងទាំងនេាះរឿយៗ ។ ផ្លែឈេីណាមួយ នៅក្បែរមាត់ច្រាំងទាំងពីរ រមែងជ្រុះទៅក្នុងទឹក ផ្លែឈេីនេាះ រសាត់ទៅតាមអំណាចខ្សែទឹកដេាយឥតសង្ស័យ ។ បពិត្រលេាកជាអ្នកប្រាជ្ញ មានប្រាជ្ញាច្រេីន លេាកជ្រាបហេតុនុ៎ះហេីយ សូមស្តាប់ ពាក្យខ្ញុំចុះ បពិត្រព្រះជនាធិបតី សូមលេាកកុំពេញចិត្តឡេីយ ចូរបដិសេធ នូវការជាប់ជំពាក់ដេាយតណ្ហា ។ បពិត្រព្រះរាជិសី អ្នកញាុំងដែនឲ្យចម្រេីន លេាកកំពុងចម្រេីន (ដេាយសាច់និងឈាម) ប្រាថ្នាសេចក្តីស្លាប់ ដេាយហេតុណា ខ្ញុំពុំសំគាល់នូវលេាកថា ជាអ្នកចម្រេីនដេាយប្រាជ្ញាដេាយហេតុនេាះទេ ។ បិតាទាំងឡាយ (ព្រហ្ម) និងគន្ធព្វព្រមទាំងទេវតា រមែងដឹងនូវភាពនៃបុគ្គល​នេាះថាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ម្យា៉ងទៀត ឥសីទាំងឡាយណាក្នុងលេាក ជាអ្នកមានចិត្តសង្រួមហេីយ មានតបៈ ឥសីទាំងឡាយនេាះ រមែងដឹងឥតសង្ស័យ (សូម្បី) ពួកអ្នកមានយសជាអ្នកបម្រេី (ឥសីទាំងនេាះក៏ដឹងការនេាះតៗ គ្នាទៀត) ។ កាលនទីទេវធីតា នឹងឲ្យតាបសនេាះ កេីតសេចក្តីសង្វេគទេីបពេាលយ៉ាងនេះថា ព្រហ្មដែលដល់ការរាប់ថាជាបិតា គន្ធព្វព្រមទាំងកាមាវចរទេវតា មួយអន្លេីដេាយព្រហ្មនេាះ និងពួកឥសីដែលមានចក្ខុទិព្វ រមែងដឹងបុគ្គលដែលធ្លាក់ចុះក្នុងអំណាចនៃតណ្ហា ដេាយឥតសង្ស័យ ។ តែ​ការដែលអ្នកមានប្ញទ្ធិទាំងនេាះដឹងថា តាបសឯណេាះជាបុគ្គលធ្លាក់ចុះ ក្នុងអំណាចនៃតណ្ណា មិនជាអស្ចារ្យទេ ។ ចំណែកអ្នកបម្រេី របស់ឥសីដែលតាំងសេចក្តីព្យាយាមជាអ្នកមានយស បានដឹងព្រេាះស្តាប់ពាក្យរបស់ជនទាំងនេាះនិយាយគ្នាម្តងទៀត ។ ឈ្មេាះថា អាថ៌កំបាំងរបស់អ្នកធ្វេីបាបកម្ម រមែងមិនមាន ។ បន្ទាប់ពីនេាះមក តាបសក៏ពេាល ៤ គាថា ថា៖ បេី (នរជនណា) មិនគិតសម្លាប់បុគ្គលនេាះទេ បាបក៏មិនចម្រេីនដល់នរជននេាះ ដែលដឹងច្បាស់នូវធម៌ទាំងពួង របស់អ្នកប្រាជ្ញ យ៉ាងនេះផង ដឹងនូវការបែកធ្លាយនិងច្យុតិនៃជីវិតផង ។ ម្នាលនាងជាធំ ដែលពួកឥសីដឹងច្បាស់​ហេីយ ប្រយេាជន៍នៃសត្វលេាក នាងដឹងច្បាស់ហេីយយ៉ាងនេះ នាងឈ្មេាះថាស្វែងរកនូវបាបកម្ម (ចំពេាះខ្លួន) ព្រេាះប្រទេចពាក្យមិនប្រសេីរ ។ ម្នាលនាងទេវធីតាមានត្រគាក​សាយ​ល្អ បេីយេីងស្លាប់លេីត្រេីយរបស់នាង កាលបេីយេីងស្លាប់ហេីយ តំណិះដំណៀលនឹងបាន​មក​នាងឯង ឥតសង្ស័យឡេីយ ។ ម្នាលនាងមានអវយវៈ ត្រង់កណ្តាលដ៏ល្អ ព្រេាះហេតុនេាះ នាងឯងចូររក្សានូវកម្មអាក្រក់ កាលបេីយេីងស្លាប់ហេីយ កុំឲ្យជនទាំងអស់ជេរប្រទេចនាង ក្នុងកាលជាខាងក្រេាយឡេីយ ។ ទេពធីតាស្តាប់ពាក្យនេាះហេីយ ទេីបពេាល ៥ គាថា ថា៖ ហេតុនេះ ខ្ញុំម្ចាស់ដឹងច្បាស់ហេីយ ធម្មតាសេ្តចនេះ មិនងាយអត់ទ្រាំបានទេ ណ្ហេីយចុះ ខ្ញុំម្ចាស់នឹងប្រគេននូវខ្លួនខ្ញុំម្ចាស់ផង ប្រគេននូវស្វាយនេាះផង ដល់លេាកម្ចាស់ ត្បិតលេាកម្ចាស់បានលះបង់នូវកាមគុណទាំងឡាយ ដែលគេលះបង់បានដេាយក្រ ហេីយបានអធិដ្ឋាននូវសីល ជាគ្រឿងស្ងប់រម្ងាប់ផង នូវសុចរិតធម៌ផង ។ បុគ្គលណា លះបង់នូវចំណង់ខាងដេីម ហេីយឋិតនៅក្នុងចំណង​ខាងចុងផង ប្រព្រឹត្តនូវធម៌ផង បាបតែងចម្រេីនឡេីងដល់បុគ្គលនេាះ ។ សូមលេាកម្ចាស់មកចុះ ខ្ញុំម្ចាស់នឹងនាំលេាកម្ចាស់ទៅឲ្យដល់ព្រៃស្វាយនេាះ សូម​លេាក​ម្ចាស់​មានសេចក្តីខ្វល់ខ្វាយតិចដេាយពិតចុះ ខ្ញុំម្ចាស់នឹងនាំទៅដាក់ក្នុងព្រៃស្វាយដ៏ត្រជាក់​នេាះ សូមលេាកម្ចាស់គង់នៅកុំមានសេចក្តីខ្វល់ខ្វាយ ។ បពិត្រអរិន្ទមៈ ព្រៃស្វាយនេាះ ពួកសត្វបក្សីមានកក្ងក់ ស្រវឹងដេាយរសនៃផ្កាឈេី ស្រែកបន្លឺឡេីងហេីយ ពួកក្រៀល ពួកក្ងេាក ជាទិព្វ ពួកសត្វស្លាបឈ្មេាះកេាលដ្ឋិ និងឈ្មេាះមធុសាឡិកៈ យំជាមួយនឹងពួកហង្ស ពួកតាវៅ ដែលនៅក្នុងព្រៃស្វាយនេាះ ក៏ញាុំងពួកសត្វទាំងនេាះឲ្យភ្ងាក់ឡេីងហេីយ ។ ដេីមស្វាយទាំងឡាយក្នុងព្រៃេនាះ មានចុងមែកដាបចុះ (ព្រេាះទម្ងន់ផ្លែ) ប្រាកដស្មេីដេាយទីលានដែលពេញដេាយកណ្តាប់ស្រូវ ដេីមដកគាំ ស្រល់ និងកទម្ពទាំងឡាយ មានចង្កេាមផ្លែសំយុងចុះ ដូចធ្លាយផ្លែត្នេាតទុំ។ លេាកពេាលអធិប្បាយថា នែតាបសដ៏ចម្រេីន បុគ្គលណាលះបង់រាជសម្បត្តិដ៏ធំហេីយមកជាប់ជំពាក់នឹងរសតណ្ហា ត្រឹមតែផ្លែស្វាយទុំ មិននឹកនាដល់ខ្យល់និងកម្តៅ អង្គុយរីងរៃនៅនឹងច្រាំងទន្លេ បុគ្គលនេាះកាលឆ្លងមហាសមុទ្រ ប្រៀបដូចបុគ្គលដែលអង្គុយនៅទីបំផុតនៃច្រាំង ។ បុគ្គលណាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ប្រព្រឹត្តអធម៌ កាលធ្វេីដេាយអំណាចនៃតណ្ហា បាបរមែងចម្រេីនដល់បុគ្គលនេាះ ។ ទេពធីតាកាលតិះដៀលតាបស ទេីបពេាលដូច្នេះ ។ កាលទេវធីតាពណ៌នាហេីយ នាងក៏នាំតាបសទៅដាក់ក្នុងព្រៃស្វាយនេាះ ហេីយពេាលថា លេាកកាលបរិភេាគផ្លែស្វាយក្នុងអម្ពវ័ននេះហេីយ ចូរញាុំតណ្ហារបស់ខ្លួនឲ្យពេញចុះ ថាដូច្នេះហេីយ ទេីបចៀសចេញទៅ ។ តាបសបរិភេាគផ្លែស្វាយ និងញាុំតណ្ហាឲ្យពេញហេីយ ក៏សម្រាក កាលប្រព្រឹត្តនៅក្នុងអម្ពវ័នក៏បានឃេីញវេមានិកប្រេតដែលកំពុងសេាយទុក្ខ តែ​លេាក​មិនអាចនឹងពេាលយ៉ាងណាឡេីយ ។ ក្នុងកាលព្រះសូរិយាអស្តង្គតទៅតាបស​ឃេីញប្រេតសេាយទិព្វសម្បត្តិ ដែលមានស្ត្រីរបាំជាបរិវារ ហេីយទេីបពេាល ៣ គាថា ថា៖ អ្នកទ្រទ្រង់នូវផ្កាកម្រង ទ្រទ្រង់នូវឈ្នូត ប្រដាប់ដេាយគ្រឿងអាភរណៈ ពាក់នូវពាហុរត្ន (កងកន់) ប្រស់ព្រំដេាយខ្លឹមចន្ទន៍ ឲ្យគេបម្រេីក្នុងវេលាយប់ សេាយនូវទុក្ខវេទនាក្នុងវេលាថ្ងៃ ។ ស្ត្រីទាំងឡាយ ១៦០០០ នេះ ជាស្រីបម្រេីរបស់អ្នក អ្នកជាបុគ្គលមានអានុភាពច្រេីនយ៉ាងនេះ អស្ចារ្យគួរឲ្យព្រឺរេាម ។ ក្នុងកាលមុន អ្នកបានធ្វេីអំពេីបាប នាំមកនូវទុក្ខដល់ខ្លួនដូចម្តេច ដែលអ្នកធ្វេីក្នុងមនុស្​សលេាក បានជាសុីនូវសាច់ខ្នង (របស់ខ្លួន) ។ ប្រេតចាំតាបសនេាះបាន ហេីយពេាលថា ព្រះ​អង្គ​មិនស្គាល់ខ្ញុំទេឬ ខ្ញុំជាបុរេាហិតរបស់ព្រះអង្គ ខ្ញុំបានសេាយសេចក្តីសុខក្នុងវេលា​យប់ ព្រេាះផលនៃឧបេាសថកន្លះថ្ងៃ ដែលខ្ញុំបានធ្វេីដេាយអាស្រ័យព្រះអង្គ បាន​សេាយ​សេចក្តី​ទុក្ខក្នុងពេលយប់ ដេាយផលនៃបាបជាប្រក្រតីរបស់ខ្ញុំ ។ ខ្ញុំដែលព្រះអង្គតាំងទុកក្នុងតំណែងជាអ្នកវិនិច្ឆ័យ បានធ្វេីការកាត់ក្តីកេាងទទួលសំណូក ជាអ្នកសុីសាច់ខ្នងអ្នកដទៃ ព្រេាះផលនៃកម្មដែលបានធ្វេីទុកនេាះ ខ្ញុំទេីបសេាយសេចក្តីទុក្ខនេះក្នុងពេលថ្ងៃ ដូច្នេះ​ហេីយ​ ទេីបពេាលគាថា ២ ថា៖ ខ្ញុំបានរៀននូវវេទទាំងឡាយ ហេីយជាប់ជំពាក់ក្នុងកាមទាំងឡាយ បានប្រព្រឹត្តមិនជាប្រយេាជន៍ដល់ជនដទៃ អស់កាលដ៏យូអង្វែង ។ បុគ្គលណា ជាអ្នកសុីនូវសាច់ខ្នង (ញុះញ៉ង់គេ) បុគ្គលនេាះ ក៏ខ្វារសុីនូវសាច់ខ្នងរបស់ខ្លួន ដូចខ្ញុំសុីក្នុងថ្ងៃនេះដែរ ។ វេមានិកប្រេតបានពេាលពាក្យនេះហេីយ ក៏សួរតាបសថា លេាកម្ចាស់មកទីនេះបាន ដេាយប្រការដូចម្តេច ។ តាបសពេាលរឿងរ៉ាវទាំងអស់ ដេាយពិស្តារ ។ ប្រេតសួរទៀតថា បពិត្រ​លេាក​ម្ចាស់ដ៏ចម្រេីន ឥឡូវនេះ លេាកនឹងនៅក្នុងទីនេះ ឬនឹងទៅវិញ ? តាបសពេាលថា យេីង​​មិននៅទេ យេីងនឹងទៅកាន់អាស្រមប៉ុណ្ណេាះ ។ ប្រេតពេាលថា បពិត្រលេាកម្ចាស់ប្រពៃណាស់ ខ្ញុំនឹងទំនុកបម្រុងលេាកម្ចាស់ដេាយផ្លែស្វាយទុំជាប្រចាំ ថាហេីយ ក៏នាំយកតាបសទៅដាក់ចុះក្នុងអាស្រម ដេាយអានុភាពរបស់ខ្លួន រួចឲ្យតាបសកាន់យកបដិញ្ញាថា សូម​លេាកម្ចាស់កុំអផ្សុកអី ចូរនៅក្នុងទីនេះចុះ ដូច្នេះហេីយ ទេីបទៅ ។ ចាប់ពីពេលនេាះមកប្រេតនេាះក៏បានទំនុកបម្រុងតាបសដេាយផ្លែស្វាយទុំជាប់ជានិច្ច ។ តាបសកាលបានបរិភេាគផ្លែស្វាយនេាះ ហេីយធ្វេីកសិណបរិកម្ម ញាុំងឈាននិងអភិញ្ញាឲ្យកេីតឡេីង ជាអ្នកមានព្រហ្មលេាកជាទីទៅខាងមុខ ។ ព្រះសាស្តាបាននាំព្រះធម្មទេសនានេះ ដល់ឧបាសិកាទាំងឡាយហេីយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបពា្ចប់នៃសច្ចធម៌ បុគ្គលខ្លះបានសម្រេចជាព្រះ​សេាតា​បន្ន បុគ្គលខ្លះបានសម្រេចជាព្រះសកទាគាមី បុគ្គលខ្លះបានជាព្រះអនាគាមី ។ទេព​ធីតាក្នុងកាលនេាះ បានមកជាឧប្បលវណ្ណា ។ ចំណែក តាបស គឺ តថាគតនេះឯង ។ កឹឆន្ទជាតក (ពេាលអំពីផល ឧបេាសថកន្លះថ្ងៃ) សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវមភាគ (ព្រះត្រៃបិដក លេខ ៦០) ដោយ៥០០០ឆ្នាំ
images/articles/3206/____________________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ២,៨៣៧ ដង)
អ្នកចូរមើលនូវអត្តភាព ដែលធើ្វឲ្យវិចិត្រ ជាទីប្រជុំ​នៃដំបៅ​ដែល​តាំងឡើង​ព្រមហើយ (ដោយឆ្អឹង ៣០០ កំណាត់) ជាអត្តភាពក្ដៅក្រហាយ ​ដែល​ជន​ពាលត្រិះរិះ​ដោយ​ច្រើន ជាអត្តភាពមិនទៀងទាត់ឋិតថេរ។ អ្នក​ចូរ​មើល​នូវ​រូប ​ដែល​ធើ្វឲ្យវិចិត្រ​ដោយ​កែវមណី និងកណ្ឌល ​ដែលឆ្អឹង និងស្បែក​រួបរឹត​ហើយ (រូបនោះ) រមែង​ល្អ​ដោយសារ​សំពត់​​ទាំងឡាយ​។ ជើង​ទាំងឡាយ​ លាប​ដោយល័ខស្រស់ មុខ​លាប​ដោយ​គ្រឿងលំអិត អាចញ៉ាំងជនពាលឲ្យវង្វេង ​តែ​មិនអាចញ៉ាំងបុគ្គលអ្នក​ស្វែងរកនូវ​ត្រើយ គឺព្រះនិព្វាន​ឲ្យវង្វេងបាន​ទេ។ សក់​ទាំង​ឡាយ​ ​ដែលគេ​រចនា​ដូចជាក្រឡាចតុរង្គ ភ្នែក​ទាំងឡាយ​ លាប​​ដោយថ្នាំ​សម្រាប់​បន្តក់ភ្នែក អាចញ៉ាំងជនពាលឲ្យវង្វេង ​តែ​មិន​អាច​ញ៉ាំងបុគ្គល​អ្នក​​ស្វែង​រកនូវ​ត្រើយ គឺព្រះនិព្វាន​ឲ្យវង្វេងបាន​ឡើយ។ កាយ​ស្អុយ​​ដែលគេ​តាក់​តែង​ហើយ ​ដូចជានាឡិសម្រាប់ដាក់​ថ្នាំបន្តក់ ​ដែលគេ​វិចិត្រហើយ​ថ្មី ៗ អាច​ញ៉ាំងជន​ពាល​ឲ្យវង្វេង ​តែមិនអាចញ៉ាំងបុគ្គលអ្នក​ស្វែងរកនូវ​ត្រើយ គឺព្រះនិពា្វន​ឲ្យវង្វេង​បាន​ឡើយ។ ព្រានម្រឹគដាក់​នូវ​អន្ទាក់ ម្រឹគក៏មិនបាន​​ប៉ះពាល់នូវ​អន្ទាក់ ហើយស៊ី​នូវ​ចំណី កាល​ដែល​ព្រានម្រឹគកំពុងកន្ទក់កន្ទេញ (ក៏បោល​ចេញ​ទៅ​ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញ​ទៅ​ (យ៉ាងនោះ​ដែរ)។ អន្ទាក់​របស់​ព្រានម្រឹគ​ដាច់​ហើយ ម្រឹគក៏មិនប៉ះពាល់នូវ​អន្ទាក់ ហើយស៊ីនូវ​ចំណី កាលព្រាន​ម្រឹគ​កំពុង​សោក​ស្ដាយ (ក៏បោលចេញ​ទៅ​ យ៉ាង​ណា​មិញ) ពួក​យើង​ក៏ដើរ​ចេញ​ទៅ (យ៉ាង​នោះ​​ដែរ)។ អាត្មាបានឃើញនូវមនុស្សទាំងឡាយ បរិបូណ៌​ដោយទ្រព្យសម្បត្តិ​ក្នុងលោក (ពួក​មនុស្ស​ទាំងនោះ​) លុះបាន​ទ្រព្យគាប់ចិត្ត​ហើយ មិនឲ្យ (ដល់​បុគ្គលណាមួយ​ឡើយ) ព្រោះ​​តែសេចក្តី​វង្វេង។ ពួកមនុស្សបាន​ទ្រព្យហើយ ក៏ធើ្វនូវ​ការ​សន្សំ​ទុក ​ទាំងប្រាថ្នា​​ក្នុង​កាម​ដ៏លើ​សលុប។ ព្រះរាជាឈ្នះនូវ​ផែនដី ​ដែលព្រះអង្គ​រឹប​ជាន់​បាន​ហើយ នៅ​គ្រប់គ្រង​​ផែនដី មាន​សាគរជាទីបំផុត មាន​សភាពមិនឆ្អែត​នឹងត្រើយសមុទ្រខាង​អាយ ក៏ប្រាថ្នា​នូវ​ត្រើយសមុទ្រខាងនាយ។ ព្រះរាជាក្តី​ ពួកមនុស្សដទៃច្រើននាក់ក្តី​ មិន​ទាន់ប្រាសចាក​តណ្ហា រមែង​ដល់​នូវ​សេចក្តី​ស្លាប់ គឺថាជាអ្នក​មាន​សេចក្តី​ខ្វះខាត លះបង់រាងកាយ ព្រោះថា​សេចក្តី​ឆ្អែត​​ដោយ​កាម​​ទាំងឡាយ​​ក្នុងលោកមិនមាន​។ ពួក​ញាតិរំសាយ​សក់ កន្ទក់​កន្ទេញ ចំពោះ​បុគ្គល​ដែលស្លាប់ហើយនោះ​ ​ទាំងបាន​និយាយថា ធើ្វម្ដេចហ្ន៎ ញាតិ​របស់​យើង​ទាំងឡាយ​ ​កុំស្លាប់វិញ​ ក៏នាំខ្មោចនោះ​ ​ដែលរុំ​ដោយសំពត់​ ទៅ​កាន់ជើងថ្ករ ប្រជុំគ្នា​ដុត​ក្នុង​ទីនោះ​។ បុគ្គល​ដែលស្លាប់នោះ​ ត្រូវពួកអ្នក​ដុតចាក់​ដោយឈើសូល ដុតបុគ្គល​នោះ​ លះបង់នូវ​ភោគៈ​ទាំងឡាយ​ មាន​តែសំពត់មួយស្លាប់​ទៅ​ ញាតិ​ទាំងឡាយ​ក្តី​ មិត្រ​ទាំងឡាយ​ក្តី​ ឬសម្លាញ់​ទាំងឡាយ​ក្តី​ ជាទីពឹងមិនមាន​ទេ។ ពួកទាយាទ (អ្នក​ត្រូវទទួលមត៌ក) រមែង​នាំទៅ​នូវ​ទ្រព្យ​របស់​សត្វ​​ដែលស្លាប់នោះ​ ចំណែក​សត្វ​ដែល​ស្លាប់នោះ​ ក៏ទៅ​តាមយថាកម្ម ទ្រព្យតិចតួច​ កូនប្រពន្ធ មាសប្រាក់ និងដែន ក៏មិនមែន​ជាប់តាមសត្វ​ដែលស្លាប់នោះ​ទេ។ បុគ្គលមិនមែន​បាន​នូវ​អាយុ​វែង ​ដោយសារទ្រព្យទេ ​ទាំងមិនមែន​កំចាត់បង់នូវ​ជរា ​ដោយសារទ្រព្យបាន​ទេ ព្រោះថា អ្នក​ប្រាជ្ញ​ទាំងឡាយ​ បាន​ពោលនូវ​ជីវិតនោះ​ថា តិច មិនទៀង មាន​ការ​ប្រែប្រួល​ទៅ​ជាធម្មតា។ ជន​ទាំងឡាយ​ អ្នក​ស្ដុកស្ដម្ភ និងអ្នក​ទាល់ក្រ រមែង​ប៉ះពាល់នូវ​ផស្សៈ (មិនជាទីប្រាថ្នា) បុគ្គលពាល និងអ្នក​ប្រាជ្ញ រមែង​ប៉ះពាល់​ដូចគ្នា ប៉ុន្តែបុគ្គលពាល បើ​មាន​សេចក្តី​ទុក្ខបៀតបៀនហើយ រមែង​ដេក (សោកស្ដាយ) ព្រោះភាវៈ​នៃខ្លួន​ពាល ឯអ្នក​ប្រាជ្ញ បើទុកជាប៉ះពាល់នូវ​ផស្សៈ​ក៏មិនបាន​ញាប់ញ័រ។ ព្រោះហេតុនោះ​ បុគ្គល​បាន​នូវ​ព្រះនិព្វាន​ ជាទីបំផុត​នៃភព ​ក្នុង​លោកនេះ ដោយបញ្ញាណា បញ្ញានោះ​ ជាធម្មជាតិ​ប្រសើរជាទ្រព្យ ដ្បិតបុគ្គល​ទាំង​ឡាយ​ មិនទាន់បាន​សម្រេច​ប្រយោជន៍ រមែង​ធើ្វនូវ​បាប​កម្ម​ទាំងឡាយ​ ​ក្នុង​ភពតូច និងភពធំ ព្រោះ​តែមោហៈ។ បុគ្គលណា (បាន​ធើ្វបាបកម្ម) ក៏ដល់​នូវ​ការ​អន្ទោលទៅ​មក រមែង​ចូលទៅ​កាន់គភ៌ និងបរលោក បុគ្គលអ្នក​អប្ប​ប្រាជ្ញា (ឯទៀត) កាលបើជឿ​បុគ្គលអ្នក​ធើ្វបាបកម្មនោះ​ ក៏ទៅ​កាន់គភ៌ និង​បរលោក។ ចោរអ្នក​មាន​ធម៌​ដ៏លាមក ​ដែល​គេ​ចាប់បាន​ត្រង់មុខតំណ [គេចាប់បាន​ត្រង់​កន្លែងជញ្ជាំង​ដែលខ្លួន​បោះ ឬកាត់នោះ។] (នៃផ្ទះ) រមែង​ក្តៅ​ក្រហាយ​ដោយកម្ម​របស់​ខ្លួន​ យ៉ាងណា​មិញ សត្វអ្នក​មាន​ធម៌​ដ៏លាមក​ លុះស្លាប់​ទៅ​ រមែង​ក្តៅ​ក្រហាយ​​ក្នុងលោកខាងមុខ ​ដោយកម្ម​របស់​ខ្លួន​ ក៏យ៉ាងនោះ​ដែរ។ កាម​ទាំងឡាយ​ដ៏​វិចិត្រ មាន​រសឆ្ងាញ់ ជាទីរីករាយ​នៃចិត្ត ​តែងញាំញីចិត្ត​ដោយ​សភាព​ផ្សេង ៗ បពិត្រ​មហារាជ ហេតុនោះ​ អាត្មាភាព ឃើញទោស​ក្នុងកាមគុណ​ទាំងឡាយ​ ទើបចេញ​ទៅ​បួស។ សត្វ​ទាំងឡាយ​ ទោះក្មេងក្តី​ ចាស់ក្តី តែងបែក​ធ្លាយ​នូវ​សរីរៈ ​ដូច​ជាផ្លែឈើជ្រុះ (ចាកដើម) បពិត្រ​មហារាជ អាត្មាភាព​ បាន​ឃើញនូវ​របស់​មិនទៀងនេះ​ឯង បាន​ជាចេញ​បួស ភាពជា​សមណៈ មិនសូវខុស​ភ្លាត់ ជារបស់​ប្រសើរលើ​សលុប។ អាត្មាភាពបួសដោយសទ្ធា បានប្រកប​សេចក្តី​ប្រតិបត្តិ ក្នុងសាសនា​នៃព្រះជិនស្រី បព្វជ្ជា​របស់​អាត្មាភាព មិនមាន​ទោស អាត្មាភាព​បរិភោគភោជន មិន​មាន​បំណុលទេ។ អាត្មាភាព ឃើញនូវ​កាម​ទាំង​ឡាយ​ ហាក់​ដូចជាភ្លើង​ឆេះ​សព្វហើយ ឃើញនូវ​ជាតរូប ហាក់​ដូចជាគ្រឿង​សស្រ្ដាវុធ ឃើញហេតុ​នាំមកនូវ​ទុក្ខ តាំង​តែ​អំពីការ​ចុះចាប់​បដិសន្ធិ​ក្នុងគភ៌ ឃើញនូវ​ភ័យធំ​​ក្នុងនរក​ទាំងឡាយ​។ អាត្មាភាព ឃើញនូវ​ទោសនេះ​ឯង ក៏បាន​នូវ​សេចក្តី​សំវេគ ​ក្នុងកាលនោះ​ អាត្មាភាពហ្នឹងឯង ជាអ្នក​ត្រូវសរមុត​ហើយ ​ក្នុង​កាល​នោះ​ (ឥឡូវនេះ​) បាន​ដល់​ហើយនូវ​ការ​អស់ទៅ​នៃអាសវៈ​។ ព្រះសាស្តា អាត្មាភាព បាន​បម្រើ​ហើយ ព្រះពុទ្ធសាសនា អាត្មាភាពក៏បាន​ធើ្វហើយ ភារៈ​ដ៏ធ្ងន់ អាត្មាភាព​បាន​ដាក់​ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅ​កាន់ភព អាត្មា​ភាព​បាន​ដក​ចោល​ហើយ។ កុលបុត្រ​បាន​ចេញ​ចាក​ផ្ទះ ចូលមកកាន់ផ្នួស ដើម្បី​ប្រយោជន៍ណា ប្រយោជន៍​​នោះ​ គឺការ​​អស់ទៅ​នៃសំយោជនៈ​ទាំងពួង អាត្មាភាពបាន​ដល់​ហើយ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨) ដោយ៥០០០ឆ្នាំ
images/articles/3214/_________________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៥,៦៥៤ ដង)
វិត្ថតូបោសថសូត្រ ទី២ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាថាព្រះអរហន្តទាំងឡាយ លះបង់ បាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់បាណាតិបាត វៀរចាក បាណាតិបាត មានអាជ្ញា ដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មាន សេចក្តីអាណិត មានសេចក្តី អនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង ខ្លួនអញនឹងចាំរក្សា ឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី១ នេះឯង។ (សេចក្តីពិស្តារ ដូចអង្គ ទី១) ព្រះអរហន្ត ទាំងឡាយ លះបង់សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ វៀរចាក សេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និង សេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលគេធ្វើដោយស្មៅក្តី ដរាប អស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់ សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលធ្វើ ដោយស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង អញនឹងចាំរក្សា ឧបោសថផង ដោយអង្គ នេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៨ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សា យ៉ាងនេះឯង រមែងមានផលច្រើន មានអានិសង្ស ច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន ដូចម្តេច មានសេចក្តី រុងរឿង ច្រើនដូចម្តេច មានសេចក្តី ផ្សាយទៅច្រើន ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុគ្គល សោយរាជ្យ ជាឥស្សរាធិបតី នៃមហាជនបទ ទាំង ១៦ នេះ ដែលជាជនបទ សម្បូរដោយកែវ ៧ ប្រការ គឺមហាជនបទ ឈ្មោះ អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃ មហាជនបទ ទាំងនុ៎ះ មិនដល់នូវចំណិត ១ ក្នុងចំណិត ទី១៦ៗ លើក នៃឧបោសថ ប្រកបដោយអង្គ ៨ ប្រការឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស ជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀបនឹង សេចក្តីសុខ ជារបស់ ទិព្យ។ ម្នាលភិក្ខុ ទាំងឡាយ ៥០ ឆ្នាំ របស់មនុស្ស ត្រូវ ជា ១យប់ ១ថ្ងៃ របស់ចាតុម្មហារាជិក ទេវតា រាប់រាត្រីនោះ បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ដែល ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សជារបស់ស្តួចស្តើង ហើយ យកទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ១០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ តាវត្តិង្សទេវតា រាប់រាត្រីនោះ បាន ៣០ ត្រូវជា ១ខែ រាប់ខែនោះ បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ តាវត្តិង្ស ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះរមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយនឹងពួក តាវត្តិង្សទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ២០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក យាមទេវតា រាប់ រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ២០០០ ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុ របស់យាមទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមានត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើតជាមួយ នឹងពួកយាម ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៤០០ ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក តុសិតទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ៤០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ពួក តុសិតទេវតា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែល ស្រ្តី ឬបុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែក ធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយនឹង ពួក តុសិតទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅ ប្រៀបធៀប នឹង សេចក្តី សុខ ជារបស់ទិព្យ ដែល តថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៨០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក និម្មានរតីទេវតា រាប់ រាត្រី នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ នោះបាន ៨០០០ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុរបស់ ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹង ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយក ទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុ នេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ១៦០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក បរនិម្មិតវសវត្តី ទេវតា រាប់រាត្រីនោះបាន ៣០ ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ពួក បរនិម្មិតវសវត្តី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក បរនិម្មិត វសវត្តីទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។ បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់ យកវត្ថុ ដែលគេ មិនបានឲ្យ ១ មិនគប្បី ពោលពាក្យ កុហក ១ មិនគប្បី ផឹកទឹកស្រវឹង ១ គប្បីវៀរចាក ការប្រព្រឹត្តិ មិនប្រសើរ គឺមេថុន ១ មិនគប្បី បរិភោគ ភោជន ក្នុងវេលារាត្រី និងក្នុងវេលា វិកាល ១ មិនគប្បីទ្រទ្រង់ ផ្កាកម្រង មិនគប្បី ប្រស់ព្រំ ដោយគ្រឿងក្រអូប ១ គប្បី ដេក លើគ្រែ លើផែនដី ឬលើកម្រាល ១ ព្រះពុទ្ធ ព្រះអង្គ ដល់នូវទីបំផុត នៃទុក្ខ ទ្រង់ប្រកាសហើយ នូវឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការ នេះឯង សភាវៈ ទាំងឡាយ ពីរគឺព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈ ល្អមើល កាលបំភ្លឺលោករមែងចរ ទៅអស់ទីត្រឹមណា ព្រះចន្ទ និង ព្រះអាទិត្យ ទាំងនោះដែលកំចាត់បង់នូវងងឹត ចរទៅ ក្នុង អាកាស ញុំាងទិសឲ្យរុងរឿង ភ្លឺច្បាស់ ក្នុងអាកាសអស់ទី ត្រឹមនោះ ទ្រព្យណា មានក្នុង ចន្លោះនេះ គឺកែវមុក្តាក្តី កែវមណីក្តី កែវពិទូរ្យ ដ៏ល្អក្តី មាសឈ្មោះ សិង្គីក្តី ឈ្មោះសុវណ្ណ ក្តី ឬ មាសឈ្មោះ កាញ្ចនៈក្តី ឈ្មោះជាតរូប ក្តី ឈ្មោះ ហដកៈក្តី ទ្រព្យទាំង អម្បាលនោះ មិនដល់នូវ ចំណិតមួយក្នុង ចំណែក១៦ៗ លើក នៃឧបោសថ ដែលប្រកបដោយ អង្គ៨ ប្រការឡើយ ដូចជាពួកផ្កាយ ទាំងអស់មិនដល់នូវពន្លឺ នៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នកមានសីល គួរចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ពួកជនដែលមិនមានគេនិន្ទា បំពេញនូវបុណ្យទាំងឡាយ ដែលមានសេចក្តី សុខជាកម្រៃ រមែងចូលទៅកាន់ ឋានសួគ៌បាន។ អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ (ព្រះត្រៃបិដក ភាគ ៤៨) ព្រះពុទ្ធដីកាៈ បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៏មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ។ ធម្មសុភាសិត ខ្លឹមចន្ទន៍ក្រស្នា ស្វិតក្រៀមយ៉ាងណា គង់ក្លិនក្រអូប រីជនបណ្ឌិត តែងលះខឹងក្រេាធ ទេាះជួបទុក្ខសេាក ស៊ូឱបព្រះធម៌ថ្លៃ។ ដោយ៥០០០ឆ្នាំ
images/articles/3216/_________________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ២,៤២៤ ដង)
បញ្ញាក្នុងការចេញ និងការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះ​ថា​មគ្គញាណ តើដូចម្តេច។ ​ក្នុងខណៈ​នៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ រមែងចេញចាក​មិច្ឆាទិដ្ឋិ រមែងចេញ​ចាកកិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាទិដ្ឋិ​នោះផង ចាកខន្ធទាំងឡាយ​ផង រមែងចេញចាក​និមិត្តទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោក​ពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាសង្កប្បៈ ដោយអត្ថថា​លើកចិត្តឡើង (កាន់អារម្មណ៍) រមែងចេញ​ចាកមិច្ឆាសង្កប្បៈ ចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាសង្កប្បៈ​​នោះផង ចាកខន្ធ​ទាំងឡាយផង ចេញចាក​និមិត្តទាំងពួង​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​​ចេញ ​និង​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាវាចា ដោយ​អត្ថថា​​រក្សាទុក រមែងចេញ​ចាកមិច្ឆាវាចា ចេញចាក​កិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាវាចា​​នោះផង ចាកខន្ធ​ទាំងឡាយផង រមែងចេញចាកនិមិត្ត​ទាំងពួង​ខាង​ក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​​មគ្គញាណ សម្មាកម្មន្តៈ ដោយអត្ថថា​តាំងឡើង រមែងចេញចាក​មិច្ឆាកម្មន្តៈ ចេញចាក​កិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាកម្មន្តៈ​​នោះផង ចាកខន្ធទាំងឡាយផង​ រមែងចេញ​ចាក​និមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា​មគ្គញាណ សម្មាអាជីវៈ ដោយ​អត្ថថាផូរផង់ រមែងចេញ​ចាកមិច្ឆាអាជីវៈ ចេញចាក​កិលេសដែល​​ប្រព្រឹត្តិតាម​​នូវ​មិច្ឆា​អាជីវៈ​នោះផង ចាកខន្ធ​ទាំងឡាយ​ផង រមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញាណ សម្មាវាយាមៈ ដោយអត្ថថា​ផ្គងឡើង រមែងចេញចាក​មិច្ឆាវាយាមៈ ចេញចាក​កិលេស​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាវាយាមៈ​​នោះផង ចាកខន្ធ​ទាំងឡាយផង រមែង​ចេញចាក​និមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ ​និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញ្ញាណ សម្មាសតិ ដោយអត្ថថា​ប្រុងប្រយ័ត្ន រមែងចេញចាក​មិច្ឆាសតិ ចេញចាក​កិលេសដែល​​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាសតិ​នោះផង ចាកខន្ធទាំងឡាយផង រមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ សម្មាសមាធិ ដោយអត្ថថាមិន​រាយមាយ រមែងចេញចាក​មិច្ឆាសមាធិ ចេញចាកកិលេស​​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាសមាធិ​នោះផង ចាកខន្ធ​ទាំងឡាយផង រមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​វិលត្រឡប់​​ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ។ [១៤៤] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា​មិន​រាយមាយ រមែងចេញ​ចាកកាមរាគ​សញ្ញោជនៈ និង​​​បដិឃសញ្ញោជនៈ​ដ៏​គ្រោតគ្រាត ចាក​កាមរាគានុស័យ និង​បដិឃានុស័យ​ដ៏​គ្រោតគ្រាត ចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​សញ្ញោជនៈ និង​អនុស័យ​នោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ​ និង​​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។ [១៤៥] ​ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា​មិន​រាយមាយ រមែងចេញ​ចាក​កាមរាគសញ្ញោជនៈ និង​​បដិឃ​សញ្ញោជនៈ​ដ៏​ល្អិត ចាក​កាមរាគានុស័យ និង​បដិឃានុស័យដ៏​ល្អិត ចេញចាកកិលេស​ដែល​​ប្រព្រឹត្តិ​​​តាមសញ្ញោជនៈ និង​អនុស័យ​នោះផង ចាកខន្ធទាំងឡាយផង ចេញចាក​និមិត្ត​ទាំងពួង​​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​​ទាំង ២ ឈ្មោះថាមគ្គញាណ។ [១៤៦] ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា​មិន​រាយមាយ រមែងចេញ​ចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ និង​អវិជ្ជានុស័យ ចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​នូវ​​អនុសយក្កិលេស​នោះផង ចាកខន្ធ​ទាំងឡាយផង ចេញចាក​និមិត្តទាំងពួង​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញាណ។ [១៤៧] យោគីរមែងដុតបំផ្លាញ​​នូវ​កិលេសដែល​មិន​ទាន់កើត ដោយ​អង្គឈាន​ដែល​កើតហើយ​ ហេតុ​នោះ លោកហៅថា ឈាន យោគី​រមែងមិន​ញាប់ញ័រ​ក្នុង​ទិដ្ឋិផ្សេងៗ ព្រោះ​ភាព​ជាបុគ្គល​ឈ្លាសវៃ​ក្នុងឈាន និង​វិមោក្ខ។ បើយោគី​តម្កល់ចិត្ត​ហើយ​ពិចារណា រមែងឃើញ​ច្បាស់​យ៉ាងណា គប្បី​តម្កល់​ចិត្ត​ទុកយ៉ាង​​នោះ វិបស្សនា និង​សមថៈ​ជាធម៌មានចំណែក​ស្មើគ្នា ​ជាគូជាប់គ្នា រមែងប្រព្រឹត្តិ​ទៅ​ក្នុងកាល​ណោះ ​ការ​ឃើញថា សង្ខារ​ទាំងឡាយ​ជាទុក្ខ និរោធ​ជាសុខ បញ្ញាដែល​ចេញចាក​សភាវៈទាំង ២ រមែងពាល់​ត្រូវ​នូវ​ព្រះនិព្វាន ឈ្មោះអមតៈ យោគីអ្នក​ឈ្លាសវៃ​​ក្នុងភាព​នៃ​ធម៌​ផ្សេងគ្នា និង​ធម៌ដូចគ្នា រមែងដឹង​នូវ​កិរិយាប្រព្រឹត្តិ​ក្នុង​វិមោក្ខ រមែង​មិន​ញាប់​ញ័រ​ក្នុងទិដ្ឋិផ្សេងៗ ព្រោះ​ភាព​ជាបុគ្គល​ឈ្លាសវៃ​ក្នុង​ញាណ​ទាំងពីរ។ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹង​​នូវ​ធម៌​នោះ ឈ្មោះថាបញ្ញា ដោយអត្ថថា​ដឹង​​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញាណ។ ខុទ្ទកនិកាយ បដិសម្ភិទា​មគ្គ (​ព្រះត្រៃបិដកលេខ ៦៩) ដោយ៥០០០ឆ្នាំ
images/articles/3219/___________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ២,៧០០ ដង)
ភិក្ខុនីពីររូប ជាកុលធីតាក្នុងសាក្យត្រកូល ជាអ្នកមានគុណសម្បត្តិ ក្នុងនគរកុសុមបាដលិបុត្ត ដែលជាមណ្ឌលនៃដែនដី ។ បណ្ដាភិក្ខុនីទាំងពីរូបនោះ ភិក្ខុនី ១ រូប ឈ្មោះ ឥសិទាសី ភិក្ខុនីទី ២ ឈ្មោះ ពោធិ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកត្រេកអរដោយការរំពឹងក្នុងឈាន ជាពហុស្សូត មានកិលេសកម្ចាត់​បង់​ហើយ ។ ភិក្ខុនីទាំងពីររូបនោះ ត្រាច់ទៅបិណ្ឌបាត ហើយធ្វើនូវភត្តកិច្ច លុះលាងបាត្រហើយ អង្គុយ​ជាសុខក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសម្ដីទាំងឡាយនេះថា៖ ម្នាលនាងម្ចាស់ ឈ្មោះឥសិទាសី នាងជាស្រីគួរជ្រះថ្លា ទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យ អើចុះនាងឃើញទោសដូចម្ដេច ទើបមកប្រកបខ្លួនក្នុងបព្វជ្ជា? ឥសិទាសីភិក្ខុនីនោះ ជាអ្នកឈ្លាសវៃក្នុងធម្មទេសនា កាលបើពោធិភិក្ខុនីសាកសួរ ក្នុងហេតុជាប្រយោជន៍យ៉ាងនេះហើយ ក៏បានពោលនូវពាក្យនេះថា ម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ដែលខ្ញុំបួសចុះ ។ លំដាប់អំពីនេះទៅ គឺជាពាក្យវិសជ្ជនា សេដ្ឋីអ្នកសង្រួមក្នុងសីល ជាបិតារបស់ខ្ញុំ ក្នុងបុរីដ៏ប្រសើរឈ្មោះ ឧជ្ជេនី (ក្នុងដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់ពេញចិត្ត ជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ ។ លុះចំណេរមកខាងក្រោយ សេដ្ឋីមានត្រកូលដ៏ឧត្តម មានទ្រព្យច្រើន មកអំពីនគរសាកេត ដណ្ដឹងខ្ញុំ បិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ ។ ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាមដំណើរ ដែលមាតាបិតាប្រៀនប្រដៅ ។ ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ ដែលជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវាររបស់ស្វាមី ខ្ញុំក៏រលះរលាំង ក្រាលអាសនៈ ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និងបង្អែម ដែលមាននៅក្នុងលំនៅនោះ តាមសមគួរតាមវត្ថុដែលគេត្រូវការ ។ ខ្ញុំក្រោកឡើងតាមកាលគួរ ហើយចូលទៅកាន់ផ្ទះរបស់ប្ដី ជូតសម្អាតនូវធរណីទ្វារ (ជាដើម) នឹងដៃជើង ផ្គងអញ្ជលីចូលទៅរកប្ដី ។ ខ្ញុំយកស្និតសក់ ម្សៅសម្រាប់លាបមុខ ថ្នាំសម្រាប់បន្ដក់ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯងហាក់ដូចជា (វណ្ណទាសី) អ្នកធ្វើនូវការបម្រើ ។ ខ្ញុំដាំបាយខ្លួនឯង លាងភាជន៍ខ្លួនឯង បម្រើភស្ដា ដូចជាមាតាថ្នមកូនខ្ចី ។ តែភស្ដាតែងខឹងសម្បានឹងខ្ញុំ ដែលជាស្រី្តបម្រើបាយ គ្មានស្រ្តីណាលើស ជាស្រ្តីធ្វើការ (គ្រប់យ៉ាង) ជាស្រី្តមិនមានសេចក្ដីប្រកាន់ មានសេចក្ដីព្យាយាម មិនខ្ជិលច្រអូស មានមារយាទយ៉ាងនេះ ។ ស្វាមីនោះនិយាយនឹងមាតាបិតារបស់គេថា ខ្ញុំសូមលា (អ្នកម្ដាយលោកឪពុក) ទៅ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយ ជាមួយនឹងនាងឥសិទាសីឡើយ ។ (មាតាបិតាពោលថា) នែកូន កុំពោលយ៉ាងនេះឡើយ នាងឥសិទាសី ជាបណ្ឌិត ឈ្លាសវៃ ជាស្រ្តីមានសេចក្ដីព្យាយាម មិនខ្ជិលច្រអូសទេ ម្នាលកូន ហេតុអ្វីក៏កូនឯងមិនពេញចិត្ត ។ (កូនពោលថា) នាងឥសិទាសី មិនបៀតបៀនអ្វី ៗ ដល់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសី ព្រោះថានាងឥសិទាសីជាស្រីសម្អប់របស់ខ្ញុំ ខ្ញុំមិនគួរនឹងនៅរួមទេ ខ្ញុំសូមលាទៅហើយ ។ ម្ដាយក្មេក និងឪពុកក្មេក បានស្ដាប់ពាក្យកូននោះហើយ សួរខ្ញុំថា នាងធ្វើខុសអ្វីទេ នាងចូរប្រាប់កំហុសដែលនាងធ្វើហើយ នាងចូរដោះស្រាយ តាមសេចក្ដីពិតមកចុះ។ (ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិនបានប្រទូស្តអ្វី ៗ ទេ ខ្ញុំមិនបៀតបៀន មិនពោលពាក្យអាក្រក់ទេ (ដល់គាត់ទេ) ភស្ដាស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើអ្វីកើត ។ ម្ដាយក្មេកនិងឪពុកក្មេកទាំងឡាយនោះ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដីព្រួយគ្របសង្កត់ ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញ រក្សានូវកូន (ដោយគិតថា) យើងនឹងរកឲ្យបាននូវស្រ្តីមានរូបឆោមដ៏មានសិរី ។ គ្រាក្រោយមក បិតាបានឲ្យខ្ញុំ ក្នុងផ្ទះនៃត្រកូលទី ២ ជាអ្នកស្ដុកស្ដម្ភ ដោយជំនូនពាក់កណ្ដាល អំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ ។ ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី ២ នោះ អស់ ១ ខែ គ្រានោះ គាត់ក៏បណ្ដេញខ្ញុំ ដែលជាស្រ្តីខ្នះខ្នែងបម្រើដូចជាទាសី ជាស្រីមិនប្រទូស្ត មានមារយាទល្អ ។ បិតារបស់ខ្ញុំ និយាយនឹងបុរសអ្នកទូន្មាន (ចិត្ត) អ្នកទូន្មាន (កាយនិងវាចា) ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថា អ្នកចូរជាកូនប្រសារបស់ខ្ញុំ អ្នកចូរបោះចោលនូវកំណាត់សំពត់ និងឆ្នាំង។ ស្វាមីទី ៣ នោះ បាននៅ (ជាមួយនឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយនឹងបិតាខ្ញុំថា អ្នកចូរឲ្យ កំណាត់សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ ខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត ។ គ្រានោះ បិតាមាតា និងពពួកញាតិទាំងអស់របស់ខ្ញុំ និយាយនឹងបុរសនោះថា អ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬ អ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់ ។ បុរសនោះ កាលបើគេពោលយ៉ាងនេះហើយ ក៏ពោលតបថា បើខ្លួនរបស់ខ្ញុំអាចនៅបាន (ក៏នាងឥសិទាសី) មិនគួរដល់ខ្ញុំ (ព្រោះហេតុនោះ) ខ្ញុំមិននៅជាមួយនាងឥសិទាសី ក្នុងផ្ទះមួយជាមួយគ្នាទេ ។ បុរសនោះ កាលបើ (បិតារបស់ខ្ញុំ) លះបង់ហើយ ក៏ទៅបាត់ទៅ ចំណែកខាងខ្ញុំជាស្រ្តីនៅតែម្នាក់ឯង គិតថា អាត្មាអញនឹងលាមាតាបិតាទៅស្លាប់ ឬទៅបួស។ គ្រានោះ នាងថេរីជាម្ចាស់ឈ្មោះជិនទត្តា ជាអ្នកទ្រទ្រង់នូវវិន័យ ជាពហុស្សូត បរិបូណ៌ដោយសីល កាល​ត្រាច់ទៅដើម្បីភិក្ខាហារ ក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា (ខ្ញុំ) ។ ខ្ញុំឃើញនាងជិនទត្តាថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈរបស់យើង ប្រគេននាងថេរីនោះ លុះព្រះនាងគង់ហើយ ខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទា ហើយប្រគេនភោជន ។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងបង្អែម ដែលមានក្នុងលំនៅនោះ ហើយពោលថា បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់បួស។ គ្រានោះ បិតាពោលនឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះ ចូរញ៉ាំងសមណៈ​ទាំងឡាយផង ព្រាហ្មណ៍ទាំងឡាយផង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកចុះ ។ លំដាប់នោះ ​ខ្ញុំក៏ប្រណម្យអញ្ជលី យំពោលនឹងបិតាថា បពិត្របិតា សូមលោកអនុញ្ញាតខ្ញុំ ខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះឲ្យវិនាស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គប្រសើរជាសត្វជើងពីរ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណា នាងចូរបានលុះនូវពោធិញាណ និងអគ្គធម៌ និងព្រះនិព្វាននោះចុះ។ ខ្ញុំថ្វាយបង្គំលាបិតាមាតា និងពពួកនៃញាតិទាំងអស់ ហើយបួសបាន ៧ ថ្ងៃ ក៏សម្រេចវិជ្ជាបី ។ ខ្ញុំដឹងជាតិរបស់ខ្លួន បាន ៧ ជាតិ ផលវិបាកនេះរបស់កម្មណា ខ្ញុំនឹងប្រាប់កម្មនោះដល់នាង នាងចូរមានចិត្តតែមួយ ចាំផ្ទៀងស្ដាប់នូវកម្មនោះ ដូចតទៅនេះ ៖ ខ្ញុំជាជាងមាសមានទ្រព្យច្រើន ក្នុងនគរឈ្មោះ ឯក​កច្ឆៈ​ ខ្ញុំនោះជាមនុស្សស្រវឹង ព្រោះការស្រវឹងវ័យ បានប្រព្រឹត្តសេពសម្ភពនឹងប្រពន្ធបុគ្គលដទៃ ។ ខ្ញុំនោះ​លុះឃ្លាតចាក​អត្តភាពនោះហើយ ក៏ឆេះ​រោល​រាល​ក្នុងនរកអស់កាលយូរ លុះរួចចាកនរកនោះហើយ មកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា។ ស្វាឈ្មោលធំជាម្ចាស់នៃហ្វូង ខាំផ្ដាច់នូវជាតកម្ម គឺអង្គជាត (របស់ខ្ញុំ) ដែលទើបនឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះ ដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំនោះធ្វើ​មរណ​កាល ច្យុតចាកកំណើតនៃស្វានោះហើយ ក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផង ខ្ចក​ផង ក្នុងដែននៃស្ដេចសិន្ធវៈ ។ ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេគ្រៀវ ត្រូវដង្កូវបៀតបៀន ឈឺចាប់ ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ។ ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយ ក៏កើតជាកូនគោ អំពីមេគោរបស់ឈ្មួញគោ បាន ១២ ខែ មានរោមក្រហមដូចជាជ្រលក់ល័ក្ត ហើយត្រូវគេគ្រៀវ ។ ខ្ញុំតែងទាញនូវនង្គ័ល និងរទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះជាសត្វច្យុតចាកកំណើត នៃគោនោះហើយ ក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដជាស្រី មិនប្រាកដជាប្រុស (ខ្ទើយ) ព្រោះតែសេពនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំស្លាប់ក្នុងអាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុងត្រកូលនៃអ្នករទេះ ដែលជាត្រកូល​កំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន។ កាលការប្រាក់ចម្រើនច្រើនឡើងហើយ នាយឈ្មួញរទេះក៏អូសទាញខ្ញុំ អំពីផ្ទះនៃត្រកូល ដែលកំពុងយំខ្សឹកខ្សួល ។ គ្រានោះ បុត្ររបស់ឈ្មួញរទេះនោះ ឈ្មោះ គិរិទាសៈ បានឃើញខ្ញុំជាស្រ្តីនៅក្រមុំ មានវ័យចម្រើន ក្នុងឆ្នាំជាគម្រប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះរបស់ខ្លួន) ។ ប្រពន្ធដទៃរបស់គិរិទាសៈ ជាស្រ្ដីមានសីលផង មានគុណផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់ ។ ប្ដីទាំង​ឡាយ​ លះលែងខ្ញុំ ដែលជាអ្នកខ្នះខ្នែងបម្រើដូចជាទាសី ព្រោះផលនៃកម្មណា នុ៎ះជាផលកម្ម (របស់ខ្ញុំ) នោះ ទីបំផុតនៃបាបកម្មនោះឯង ខ្ញុំបានធ្វើហើយ។ ឥសិទាសីថេរី ចប់ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨) ដោយ៥០០០ឆ្នាំ
images/articles/3229/_______________________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៦,០៦៧ ដង)
បច្ចុប្បន្ននេះ គម្ពីរព្រះអដ្ឋកថាខ្មែរ មិនទាន់ប្រែបានគ្រប់ភាគនៅឡើយ ប៉ុន្តែបានធ្វើហើយជាច្រើនភាគ ដូចដែល៥០០០ឆ្នាំបានបង្ហោះ និងដាក់បន្ថែមជារឿយ ខាងក្រោមនេះ ។ ក្រៅអំពីនេះ នៅមានអដ្ឋកថាផ្សេងៗទៀត សម្រាប់លោកអ្នកឈ្វេងយល់ និងសិក្សាបានដោយខ្លួនឯង ។ សូមចុចតំណខាងក្រោមដើម្បីមើលនិងទាញយក ។ ទាញយក ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ ដោយ៥០០០ឆ្នាំ
images/articles/3230/202____________rce_Overlay.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៤,៧៧៧ ដង)
គម្ពីរមហាបដ្ឋាន ជាគម្ពីរសម្តែងឡើងនូវធម៌ពិត សច្ចធម៌ និងការបង្ហាញផ្លូវបដិបត្តិទៅកាន់ការផុតទុក្ខគឺព្រះនិព្វាន ។ សត្វលោក កើតមកសុទ្ធតែមានអវិជ្ជា និងតណ្ហា ឧបាទានគ្រប់គ្នា មានតែព្រះពុទ្ធ និងព្រះបច្ចេកពុទ្ធប៉ុណ្ណោះដែល អាចត្រាស់ដឹងនូវសច្ចធម៌ដោយខ្លួនឯង ក្រៅអំពីនេះសត្វលោកសុទ្ធតែរង់ចាំការស្តាប់បដិបត្តិតាមព្រះពុទ្ធទើបអាច ស្វែងរកផ្លូវចេញចាកទុក្ខបាន ។ គម្ពីរមហាបដ្ឋាននេះ ជាគម្ពីរមានសេចក្តីទូលំទូលាយក្រៃលែង មានន័យល្អិតសុខុមជាទីបំផុត ពោលពេញទៅដោយហេតុនិងផល ដូច្នេះកាលពុទ្ធបរិស័ទបានសិក្សាគម្ពីរនេះហើយ រមែងដឹងច្បាស់នូវហេតុផល ជាឈ្មោះនៃបញ្ញាឃើញច្បាស់នូវសភាវពិត លះបង់សេចក្តីប្រកាន់ រមែងបាននូវសេចក្តីសុខ ។ ទាញយក ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ ដោយ៥០០០ឆ្នាំ
images/articles/3231/__________________________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ២១,២០២ ដង)
ប្រជុំភាណវារៈ ជាសៀវភៅប្រជុំធម៌សូត្រផ្សេងៗ ដែលបូរាណាចារ្យ លោកបានប្រមូលចងក្រងនូវគោលធម៌ ពីគម្ពីរផ្សេងៗ មានព្រះត្រៃបិដកជាដើម មករៀបទុកតាមលំដាប់លំដោយ សម្រាប់ទន្ទេញឲ្យចាំរត់មាត់ដើម្បីសូធ្យក្នុងកម្មវិធីបុណ្យផ្សេងៗ ក្នុងពិធីសាសនាផង ។ ក្នុងអាល់ប៊ុមសៀវភៅធម៌សូត្រនេះ លោកអ្នកនឹងបានឃើញមានសៀវភៅជាច្រើនទៀត សម្រាប់ជ្រើសរើស យកទុកអាន ។ ទាញយក ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ ដោយ៥០០០ឆ្នាំ
images/articles/3247/er344err323233333.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ២,៨៩៩ ដង)
មិនមែនដាក់បាយ១វែកហ្នឹងឲ្យដល់ព្រះនិពា្វនទេ! គឺព្រះអង្គសំដែងថាជាសម្មាបដិបទា ដេាយពិតនេាះគឺជាខ្សែបណ្តេាយនៃកុសលរបស់អ្នកដែលចម្រេីននូវ វិបស្សនា ទាំងអស់ហ្នឹងក៏រាប់បព្ចូាលថាទៅកាន់ព្រះនិពា្វនដែរ ។ ចឹងបានជានៅក្នុងសម្មាបដិបទា មិច្ឆាបដិបទា ប្រសិនបេីយេីងប្រាថ្នាទៅកាន់ព្រះនិព្វាន យេីងឲ្យទានៗហ្នឹងរាប់ទៅជាកុសលដែលយេីងធ្វេីហ្នឹង គ្រាន់តែដាក់បាតបាយ១វែង យេីងប្រាថ្នាទៅកាន់ព្រះនិព្វាន ។ ក៏ប៉ុន្តែការចម្រេីនផ្លូវទៅកាន់ព្រះនិពា្វន ដេាយសម្មាបដិបទាអត់ប្រព្រឹត្តទេ តេីបាយមួយវែងហ្នឹងត្រូវរាប់បព្ចូាលទៅក្នុងណា គឺរាប់បព្ចូាលទៅក្នុងមច្ឆាមគ្គ ដែលរាប់បព្ចូាលក្នុងសម្មាមគ្គទាល់តែយេីងមកប្រព្រឹត្តនូវបដិបទានៅក្នុងដែលសង្ខាររលត់ ព្រេាះរលត់នូវអវិជ្ជា​ដេាយ​បដិលេាម ​ជាសម្មាមគ្គ ជាសម្មាបដិបទា ក៏ប៉ុន្តែប្រសិនជាយេីងអត់ចម្រេីននូវសមថៈវិបស្សនា ឬវិបស្សនាទេ យេីងអត់ចម្រេីននូវអរិយមគ្គប្រកបដេាយអង្គ៨ប្រការទេ ការដាក់បាតរបស់យេីងហ្នឹង អនុលេាមចូលទៅក្នុងមច្ឆាមគ្គ ។ វាញាំងឲ្យជាតិជរា ព្យាធិ កេីតឡេីង អត់បានទៅកាន់ ព្រះនិព្វានទេ។ ក៏ប៉ុន្តែយេីងត្រូវស្តាប់ព្រះឱសព្រះអង្គឲ្យយល់ថា អ្នកដែលឲ្យទានបាយ១វែងប្រាថ្នាវិវដ្តជាសម្មាបដិបទា យេីងក៏ត្រូវឲ្យដឹងថា សម្មាបដិបទាគឺជាអ្វី? សម្មាបដិបទាគឺជាបដិបទា សង្ខាររលត់ព្រេាះរលត់អវិជ្ជា វិញ្ញាណរលត់ព្រេាះរលត់នូវសង្ខារ តេីយេីងបានចូលដល់ត្រង់ហ្នឹងដែរឬទេ? បេីអត់មានទេគឺចូលមច្ឆាមគ្គចឹងគ្រាន់តែជាខ្សែបណ្តេាយនៃសម្មាមគ្គ ជាខ្សែបណ្តេាយបដិបទា។ ក៏ប៉ុន្តែយេីងអត់ធ្វេីទៅមុខទេ ទៅអត់រួចទេ។ ចឹងបានជាព្រះអង្គសម្តែងមកថា តថាគត អត់សរសេីរនូវកុសលដដែលៗនៃបុគ្គលណាមួយទេ។ តេីព្រះអង្គសរសេីរអំពីកុសលអ្វី? គឺព្រះអង្គសរសេីរកុសលណាដែលចម្រេីន គឺចម្រេីនអ្វី? គឺចម្រេីន ពីទានមក សមថៈ ចម្រេីនពីទាន មកវិបស្សនា ចម្រេីនអំពីសីលមក សតិប្បដ្ឋាន ចម្រេីនពីសតិប្បដ្ឋាន ទៅសម្មប្បធាន ទៅឥទ្ធិបាទ ទៅឥន្ទ្រីយ ទៅពលៈ ពេាជ្ឈង្គ អរិយមគ្គប្រកបដេាយអង្គ៨ ទេីបព្រះអង្គទ្រង់សរសេីរ ។ ដែលយេីងបានឈ្នះពីមារហ្នឹង ដេាយសារយេីង ចេះធ្វេីបុណ្យកុសលហ្នឹងណា គឺជាជ័យជំនះរបស់យេីងដេាយពិត ចឹងព្រះអង្គឲ្យរក្សាកុំឲ្យបែរទៅជាចាញ់វិញ ក៏ប៉ុន្តែព្រះអង្គបន្ថែមកុំដំអក់នៅក្នុងធម៌នេាះឡេីយ ។ ពាក្យដែលថាកុំដំអក់គឺត្រូវចេញពីធម៌ហ្នឹង គឺត្រូវចេញពីធម៌ថ្នាក់ទានហ្នឹង ឲ្យទៅជាថ្នាក់សីល ចេញពីថ្នាក់សីលឲ្យទៅជាធម៌សមាធិ ជាអធិសមាធិ ចេញពីសមាធិឲ្យបានចេញនូវធម៌អធិបញ្ញា អត់អាចដំអក់បានទេ ។ ព្រេាះអីបានជាព្រះអង្គសម្តែងថា កុំដំអក់នៅក្នុងធម៌នេាះ ព្រេាះកុសលហ្នឹងមិនទាន់ដល់ព្រះនិព្វានទេ។ ចឹងយេីងត្រូវយល់ឲ្យបានច្បាស់លាស់សំរាប់ខ្លួនយេីង មិនបាច់ទៅស្រុកព្រះទេ មេីលតែព្រះត្រៃបិដក ក៏ឃេីញព្រះដែរ ដេាយសារយេីងយល់ព្រះឱសរបស់ព្រះអង្គច្បាស់លាស់ ។ ចឹងទិសដៅរបស់ព្រះពុទ្ធសាសនា ឃេីញមានប៉ុន្មានចំណុច នៃខ្សែជីវិតរបស់សត្វលេាក? ទិសដៅនៅក្នុងព្រះពុទ្ធសាសនាដែលបង្ហាញ់ដល់សត្វលេាក មានពីរចំណុច ទី១. គឺទិសដៅទៅកាន់ ជាតិ ជរា និងមរណៈ ។ ហេីយនិងទិសដៅ ១ ទៀត គឺព្រះនិព្វាន ។ ក៏ប៉ុន្តែទិសដៅទាំងពីហ្នឹងព្រះអង្គសំដែងថា សត្វដែលមិនផុតពីសេចក្តីទុក្ខ គឺទិសដៅទៅកាន់ ជាតិ ជរា មរណៈ ។ ទិសដៅណាដែលព្រះអង្គសំដែងថារួចពីទុក្ខ គឺទិសដៅទៅកាន់ព្រះនិពា្វន ។ ចឹងព្រះអង្គទ្រង់សរុបថា ឲ្យតែផ្លូវណាខុសអំពីព្រះនិព្វាន គឺជាផ្លូវអត់ត្រូវ គឺជាផ្លូវខុស ទេាះអ្នកឯងធ្វេីស្អីក៏ដេាយឲ្យតែអត់ទៅកាន់ព្រះនិព្វាន គឺជាផ្លូវខុស គឺជាអំពេីខុស ។ ដូចជាព្រះអង្គសម្តែងថា រថដែលប្រកបដេាយអង្គ៨្របកាគឺជារថមិនឮ ផ្លូវដែលប្រកបដេាយអង្គ៨ប្រកា គឺជាផ្លូវត្រង់ ទិសដែលអត់មានភ័យ គឺព្រះនិព្វាន ។ អ្នកមករៀននៅក្នុងព្រះពុទ្ធសាសនា ទាំងព្រះគុណម្ចាស់ ពុទ្ធបរិស័ទទាំងអស់ ។ ប្រសិនបេីយេីងមករៀននូវព្រះពុទ្ធសាសនាគ្រាន់តែមករៀនដេីម្បីឲ្យដឹង ចិត្ត ចេតសិក រូប នេាះមិនបានទេ ។ ទិសដៅដែលយេីងមករៀននៅក្នុងព្រះពុទ្ធសាសនា គឺមករៀនដេីម្បីអ្វី? យេីងថាមករៀនដេីម្បីចេញចាកទុក្ខ ឬដេីម្បីមិនមានការប្រកាន់មាំ តេីមានន័យសេចក្តីយ៉ាងណា ។ យេីងមករៀននៅក្នុងព្រះពុទ្ធសាសនាគឺដេីម្បីឲ្យឃេីញទេាសរបស់ខន្ធ បេីរៀនមិនមានទិសដៅមកសម្លឹងទេាសរបស់ខន្ធទេ អត់ឈ្នះលុយទេ លុយវាដឹកនាំទៅរហូត ទេាះអ្នកហ្នឹងចេះប៉ុណ្ណាក៏ដេាយ ដឹងប៉ុណ្ណាក៏ដេាយ ឆ្លាតប៉ុណ្ណាក៏ដេាយ កាមវាហ្នឹងកពា្ឆក់បេាកបត់ក នៅកន្លែងណាមួយជាមិនខាន ទាំងគ្រហស្ថ ទាំងបុព្វជិក ។ បេីមិនមកសិក្សាមិនដេីម្បីឲ្យឃេីញទេាសរបស់ខន្ធទេនេាះ។ ហេីយទេាសរបស់ខន្ធហ្នឹង តេីជាទេាសអ្វីទៅ? គឺភ្នែកហ្នឹង (ព្រះអង្គសម្តែងថា ភ្នែកជារបស់ខ្វក់) ព្រះអង្គសម្តែងចឹងតេីជាគុណ ឬក៏ជាទេាសរបស់ភ្នែក ហេីយយេីងដឹងដែរឬអត់ ? ។ល។ សម្តែងដេាយ៖ លេាកគ្រូ រស់ សុផាត ដោយ៥០០០ឆ្នាំ
images/articles/3248/466u7i878677555.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ២,៩៩០ ដង)
បុគ្គលដែលជាអ្នកប្រាជ្ញ គប្បីជាអ្នកមាននូវសច្ច (សច្ចបានដល់ វចីសច្ច)។ ត្រូវនិយាយអ្វី ត្រូវនិយាយការពិត រក្សាការពិតដែលយេីងនិយាយ។ (ព្រះអង្គសំដែងថា បុគ្គលត្រូវរក្សានូវសច្ច) ការរក្សានូវសច្ចទេីបអាចត្រាស់ដឹងនូវសច្ចបាន ហេីយការត្រាស់ដឹងនូវសច្ចហេីយមិនមែនគ្រប់គ្រាន់ទៀត ជួនកាលបានតែការត្រាស់ដឹងនូវសច្ចក៏ប៉ុន្តែ មិនអាចញាុំងនូវសច្ចឲ្យកេីតឡេីងបានទេ។ ចឹងបានជាព្រះអរិយបុគ្គលខ្លះ បានពាល់ត្រូវនូវព្រះនិព្វានមែន ក៏ប៉ុន្តែលេាកអត់ដឹងទេ ទៅសួរលេាកយ៉ាងមិចៗលេាកអត់ដឹងទេ ។ ក៏ប៉ុន្តែលេាកបានពាល់នូវសម្ជស្សនៃព្រះនិពា្វន ហេីយទៅសួរលេាកៗអត់ដឹងទេ ពីព្រេាះលេាកគ្រាន់តែបានត្រាស់ដឹងនូវសច្ច មិនបានឃេីញនូវការកេីតឡេីងនៃសច្ច ។ ចឹងបានជាយេីងត្រូវសិក្សានេះឲ្យបានល្អិតល្អន់ណាស់ហ្នឹង មិនមែនអ្នកដែលត្រាស់ដឹងៗហ្នឹងសុទ្ធតែអាចពន្យល់យេីងទាំងអស់គ្នាបានទេ អត់មែនទេ។ ដូចជាព្រះសម្មាសម្ពុទ្ធ ព្រះបច្ចេកពុទ្ធចឹង ព្រះបច្ចេកពុទ្ធអាចពន្យល់ដូចជាព្រះសម្មាសម្ពុទ្ធបានដែរ គឺអត់បានទេ គ្រាន់តែបានសម្តែងបន្តិចបន្តួចហ្នឹង បានចឹង អត់ដឹងថាយ៉ាងមិចៗ អត់ដឹងៗក្រសែរនៃក្បួននៃការបដិបត្តិរំលត់កិលេស សមុច្ឆេទកិលេស យ៉ាងមិចៗលេាកអត់ដឹង។ ប៉ុន្តែលេាកបានសមុច្ឆេទកិលេសហេីយនៅ ថាបានហេីយ ក៏ប៉ុន្តែការពន្យល់អត់ដឹង ដូចចាបចេះធ្វេីសំបុកចឹង តេីយេីងចេះធ្វេីសំបុកដូចចាបដែរ ឲ្យចាបវាពន្យល់ឲ្យយេីងធ្វេីសំបុកដូចចេះមួយៗ វាពន្យល់មិចបាន បេីវាពាំតែ១សសៃទាញហូតចុះហូតឡេីងអូសចុះអូសឡេីង ក៏ប៉ុន្តែយេីងឃេីញហូតចុះហូតឡេីងមួយសន្ទុះ១អាទិត្យមកចេញជាសំបុកល្មមវាពង កូនវានៅម៉ាស្រួលចឹងទៅ។ ចឹងយេីងត្រូវសិក្សាព្រះឱសព្រះអង្គហ្នឹងឲ្យទូលំទូលាយឲ្យទាស់តែមែនទែន ។ បុគ្គលដែលជាអ្នកប្រាជ្ញគប្បីជាអ្នកមាននូវសច្ច បានដល់វចីសច្ច មានវចីសច្ចហេីយ ត្រូវមានញ្ញាណសច្ចៗ សំដៅយកវិបស្សនា សំដៅយកសតិប្បដ្ឋាន សតិទល់ជាមួយនឹងសភាវៈ ។ ហេីយបន្តមកទៀតមគ្គសច្ច សំដៅយកសោតាបដិមគ្គ ជាដេីមហ្នឹងឯង ។ ចឹងបុគ្គលជាអ្នកប្រាជ្ញគប្បីជាអ្នកមាននូវសច្ច គឺបានសេចក្តីថា គឺជាអ្នកបដិបត្តិតែម្តង ត្រូវបដិបត្តិឲ្យឃេីញនូវសច្ចធម៌តាមសេចក្តីពិត ដែលមិនមែនជាយេីង ។ លេីកមុនយេីងច្រឡំថាជាយេីង ប្រកាន់ថាជាយេីង ឥឡូវវាអត់មែនយេីង ។ ចំពេាះអ្នកប្រាជ្ញ មុនី ហ្នឹង គឺជាអ្នកមាននូវសច្ច ហេីយមាននូវសច្ចហេីយ នូវមានអ្វីទៀត គឺជាអ្នកមិនឃ្នេីសឃ្នង់ៗគឺដេាយអំណាចនៃមានៈហ្នឹងឯង ជាអ្នកមិនពុតត្បុត លះបង់នូវពាក្យ ញុះ ញុង មិនក្រេវក្រេាធ (មុនីបេីយេីងតាំងចិត្តចេញហេីយ តេីយេីងនៅតាំងចិត្តខឹងជាមួយនណាទៀត) បេីយេីងនៅក្រេាធឈ្មេាះថា តេីយេីងចេញឬក៏នៅ គឺយេីងនៅ ។ ចឹងបេីយេីងជាមុនី គឺត្រូវកុំក្រេវក្រេាធ ពាក្យសេាកសៀតចាក់ដេាត ញុះញុង ហេីយកុំមានសេចក្តីទ្វេសប្រហែសទ្វេស ឆ្លងឲ្យផុតនៅលេាភៈដ៏លាមក និងមច្ឆរិយៈ ។ នេះសុទ្ធតែយកកិលេស ហ្នឹងសុទ្ធតែកាត់ហេីយណា កុំក្រេវក្រេាធ កាត់សេចក្តីក្រេាធ ដេាយអទេាសៈ ដេាយខន្តី នេះសុទ្ធតែកាត់ហេីយ ។ ហេីយកាលណាកាត់ទៅរសាត់ទៅដែរ រសាត់ទៅហេីយហ្នឹង។ ក៏ប៉ុន្តែកាត់ហ្នឹងសុទ្ធតែទៅដេាយអំណាចនៃបញ្ញា ថ្នាក់វិបស្សនា។ បន្តមកទៀត នរជនដែលជាអ្នកមានចិត្តបង្អេានទៅកាន់ព្រះនិព្វានៗដែលយេីងបានស្តាប់ពីព្រះអង្គគឺឲ្យផុតពីខន្ធបព្ចាកៈ អ្វីដែល ឲ្យតែបង្អេាន កុំទាក់ទិនជាមួយខន្ធបពា្ចកៈ គឺព្រះនិព្វាន មិនចឹង ព្រះនិព្វានគឺជាអ្វី ព្រះនិពា្វនគឺជាការផុតចាកខន្ធមិនចឹង ។ ខណៈដែលយេីងមិនបង្អេានទៅរកខន្ធនេាះ ខណៈហ្នឹងតេីយេីងបង្អេានទៅរកទីណា ការមិនបង្អេានទៅរកខន្ធនេះឯងគឺជាការបង្អេានទៅរកព្រះនិព្វាន ។ តែបេីយេីងបង្អេានទៅរកខន្ធ ខណៈដែលកំពង់ឃេីញ ជាខន្ធឬក៏ព្រះនិព្វាន គឺជាខន្ធ ចឹងយេីងកុំបង្អេានទៅរកវា ខណៈដែលឃេីញនូវរូបអាហ្នឹងមិនជាខន្ធ បេីយេីងមិនបង្អេានទៅរករូប កំណត់ដឹងរូបតាមសេចក្តីពិត ហេីយមិនជាប់ជំពាក់មានការរលាស់ចេញអំពីរូប ហ្នឹងចេញទៅរកនិព្វានដែរ គឺទៅរកព្រះនិព្វាន គឺត្រង់ព្យពា្ជនៈដែលយេីងបានស្តាប់ អំពីព្រះអង្គចឹងការឃេីញនូវទេាសខន្ធបពា្ចកៈហ្នឹង ហេីយកាន់យកនូវសន្តិបទៗ សំដៅទៅលេីអ្វី គឺព្រះនិព្វាន ។ ខន្ធបពា្ចកៈហ្នឹងវាមានការប្រព្រឹត្តទៅគឺជាសុខ ឬក៏ជាទុក្ខ វាគឺជាទុក្ខ ចឹងអ្វីដែលអត់មានខន្ធ គឺជាសុខ ឬក៏ជាទុក្ខ គឺជាសុខ ដូចជាអ្នកកំពង់នៅកណ្តាលភ្លេីងចឹង កំពង់នៅកណ្តាលភ្លេីងក្តៅឬក៏ត្រជាក់ ក្តៅ ។ ចឹងកំពង់ដែលនៅផុតភ្លេីង ដឹងថាត្រជាក់ដែរ ដឹងតេីស ។ បង្អេានសភាពទាំងអស់ហ្នឹងទៅរកព្រះនិព្វាន ត្រង់ដែលដាច់អំពីខន្ធនេះឯង។ រៀនចឹងទៅទេីបយេីងបានស្ងប់ ។ ដកស្រងពី MP3 សំដែងព្រះធម៌ដេាយ៖ លេាកគ្រូ រស់ សុផាត ដោយ៥០០០ឆ្នាំ
images/articles/3246/________________________________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៣,៨២៥ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអផ្សុកមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អយមេវ សា អហមបិ សោ អនញ្ញោ ដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្ននឹងមានជាក់ច្បាស់ក្នុង ឧម្មាទន្តីជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ញាសនិបាត បិដកលេខ ៦១ ទំព័រ ១៤) ។ភិក្ខុនោះត្រូវព្រះសាស្ដាសួរថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតមែនឬ ?លោកឆ្លើយថា បពិត្រព្រះមានព្រះភាគ ពិតមែនហើយ ។ ព្រះសាស្ដាសួរថា អ្នកណាធ្វើឲ្យអ្នកអផ្សុក ?លោកឆ្លើយថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គឃើញមាតុគ្រាមដែលប្រដាប់តាក់តែងដ៏ស្អាតមួយរូប ទើបជាអ្នកបណ្ដោយតាមកិលេស ទៅជាអផ្សុកបែបនេះ ។ គ្រានោះ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា មាតុគ្រាម ជាមនុស្សអកតញ្ញូ ជាមនុស្សទ្រុស្តមិត្រ មានមាយាច្រើន, សូម្បីបោរាណកបណ្ឌិតសុខចិត្តលះបង់ជីវិត ឲ្យផឹកឈាមដែលហូរចេញពីជង្គង់ខាងស្ដាំរបស់ខ្លួនហើយក៏ដោយ ក៏បានមិនចិត្ត (ស្មោះ) របស់មាតុគ្រាមដែរ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកថា ៈ បពិត្រអើយ ក្នុងកាលដ៏ខណ្ឌខាំងកំបាំងស្ងាត់កន្លង រំលងយូរណាស់ទៅហើយ ឰដ៏កាលនោះ ព្រះចៅក្រុងពារាណសី មានព្រះរាជបុត្រ ៧ អង្គ ។ បណ្ដាព្រះរាជឱរសទាំង ៧ អង្គនោះ បទុមរាជកុមារពោធិសត្វជាបងច្បងលើរាជកុមារទាំងអស់ ។ កាលនោះព្រះចៅក្រុងពារាណសីជាព្រះវររាជបិតា ទ្រង់ព្រះចិន្ដាថាៈ ព្រះរាជកុមារទាំងនេះតទៅ មុខជានឹងនាំគ្នាសម្លាប់អញ ហើយដណ្ដើមយករាជសម្បត្តិតែសព្វ ៗ ខ្លួនពុំខានឡើយ, លុះទ្រង់ព្រះចិន្ដាឈ្វេងយល់ដូច្នេះហើយ ក៏កើតសេចក្ដីរង្កៀសសង្ស័យចំពោះព្រះរាជបុត្រាទាំងនោះ ទើបមានព្រះបន្ទូលថាៈ ហៃបុត្រស្ងួនសម្លាញ់មាសឪពុកទាំងឡាយអើយ ! បាកុំនៅក្នុងទីនេះឡើយ ចូរបានាំគ្នាចេញទៅនៅក្នុងទីដទៃសិនទៅ ទម្រាំតែដល់គ្រាដែលអំណើះឥតអំពីបិតាទៅ សឹមបានាំគ្នាទទួលយករាជសម្បត្តិជាខាងក្រោយចុះ ។ ឯព្រះរាជកុមារទាំងនោះ ព្រមទាំងភរិយារបស់ខ្លួន ក៏នាំគ្នាថ្វាយបង្គំលាព្រះវរមាតាបិតាហើយចេញទៅអំពីនគរ ។ លុះដើរ ៗ ទៅបានទៅដល់ផ្លូវដាច់ស្រយាល ក៏ដាច់បាយដាច់ទឹកនៅក្នុងកណ្ដាលអធ្វ័ន រកស្បៀងអាហារបរិភោគពុំបាន ក៏បបួលគ្នាកាប់សម្លាប់ភរិយានៃព្រះរាជកុមារពៅជាមុន ចែកសាច់ជា ១៣ ចំណែកហើយបរិភោគសាច់ ដែលជាចំណែករបស់ខ្លួនតែរៀង ៗ ខ្លួន ។ នឹងថ្លែងឯព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្ន ព្រះអង្គត្រូវបានពីរចំណែក គឺព្រះអង្គ ១ ចំណែក ភរិយារបស់ព្រះអង្គ ១ ចំណែក ។ បណ្ដាចំណែកពីរដែលខ្លួននិងប្រពន្ធបានមកនោះព្រះអង្គបានតម្កល់ទុក ១ ចំណែក ៗ រៀងរាល់ថ្ងៃមិនបរិភោគឡើយ បរិភោគតែ ១ ចំណែកជាមួយនឹងភរិយា ។ ឯកុមារទាំងនោះ ក៏សម្លាប់ស្រ្ដីទាំង ៦ នាក់ ក្នុង ១ ថ្ងៃមួយ ៗ យកសាច់មកចែកគ្នាបរិភោគតាមន័យនេះរៀងរាល់ថ្ងៃ រហូតមកដល់ថ្ងៃជាគម្រប់ ៦ ។ ចំណែកព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្នហេតុតែព្រះអង្គមានប្រាជ្ញាឈ្លាសវៃ បានរំលែកទុកចំណែកដែលត្រូវបានខ្លួនមួយចំណែក ៗ តែរាល់ ៗ ថ្ងៃ ទើបដល់មកថ្ងៃទី ៧ ដែលត្រូវវេនសម្លាប់ភរិយារបស់ខ្លួននោះ ព្រះអង្គនៅសល់ចំណែកទាំង ៦ ដែលបានរំលែកលាក់ទុកពីថ្ងៃមុន ៗ មក ។ ព្រះអង្គក៏បានចំណែកទាំង ៦ ដល់ព្រះរាជកុមារទាំងឡាយ ដែលមានប្រាថ្នាដើម្បីនឹងសម្លាប់ភរិយារបស់ព្រះអង្គ ហើយទ្រង់ពោលថាៈ ម្នាលអ្នកទាំងឡាយ ក្នុងថ្ងៃនេះ អ្នកទាំងឡាយចូរបរិភោគចំណែកទាំងនេះសិនចុះ ចាំដល់ថ្ងៃស្អែកសឹមយើងនឹងគិតលៃលកតទៅទៀត ។ លុះដល់វេលារាត្រី កាលព្រះរាជកុមារទាំងលក់កំពុងដេកលក់ស៊ប់ ព្រះអង្គក៏នាំភរិយារបស់ព្រះអង្គរត់គេចទៅអំពីទីនោះ ។ លុះដើរឆ្ងាយបន្តិចទៅភរិយាអស់កម្លាំងមិនអាចដើរទៅទៀតបាន ទើបព្រះអង្គក៏លើកភរិយាបញ្ជិះលើស្មាហើយខំប្រឹងដើរទៅ, កាលព្រះអាទិត្យរះឡើងពេញពន្លឺ ក៏បានឆ្លងផ្លូវឆ្ងាយដាច់ស្រយាលនោះផុត ។ ឯភរិយាបាននិយាយថាៈ បពិត្រអ្នកជាស្វាមី ខ្ញុំស្រេកទឹកខ្លាំងណាស់ ។ ព្រះបរមពោធិសត្វ កាលណាបើរកទឹកពុំបានឲ្យភរិយាផឹក ក៏ចោះជង្គង់ខ្លួនដោយព្រះខាន់ដ៏មុត យកឈាមឲ្យភរិយាផឹក ។ ជនទាំងពីរនាក់ ស្វាមីភរិយានោះ ដើរជាលំដាប់ទៅ បានដល់មហាគង្គា ១ ក៏ធ្វើបណ្ណសាលា ១ នៅក្បែរទន្លេគង្គានោះ ហើយក៏នាំគ្នានៅក្នុងទីនោះទៅ ។ កាលនោះមានពួកមនុស្សជាច្រើន ចាប់បានចោរម្នាក់ដែលមានទោសកំហុសចំពោះព្រះរាជាហើយនាំយកទៅកាត់ដៃ-ជើង-ត្រចៀក និងច្រមុះឲ្យកំបុតអស់ ហើយដាក់នៅក្នុងពោង​ពាយ​បណ្ដែតចោលទៅក្នុងទន្លេគង្គានោះទៅ ។ ឯបុរសកំបុតក៏ស្រែកថ្ងូរដោយសម្រែកដ៏ខ្លាំង ហើយអណ្ដែតទៅដល់ទីនោះ ។ ព្រះបរមពោធិសត្វបានឮសំឡេងនោះហើយក៏ទៅស្រង់លើកបុរសកំបុតនោះ ដោយសេចក្ដីករុណាអាណិតអាសូរ នាំយកទៅកាន់បណ្ណសាលា បានធ្វើ វណបដិកម្ម គឺករិយាបិទរុំដំបៅ ដោយកិច្ចទាំងឡាយមានលាងនិងលាបរុំ ដោយសំពត់ជាដើម ។ ឯភរិយាព្រះបរមពោធិសត្វមហាបុរសរ័ត្ន ខ្ពើមរអើមបុរសកំបុតនោះពន់ពេក ចេះតែខាកស្ដោះ ៗ រាល់ ៗថ្ងៃ ។ កាលនោះ ព្រះបរមពោធិសត្វតែងទុកបុរសកំបុតនោះ ឲ្យនៅក្នុងអាស្រមជាមួយនឹងភរិយា ហើយទ្រង់ចេញទៅស្វែងរកផលាផលដោយព្រះអង្គឯង នាំយកមកចិញ្ចឹមរក្សា ទ្រង់ថែរក្សាបុរសកំបុតរៀងរាល់ថ្ងៃ ទាល់តែបានសះជារបួសនោះដោយស្រួលបួល ។ ឯនាងជាស្រីអប្រិយមានចិត្តគំនិតអាក្រក់ ក្បត់ចិត្តស្វាមីកាលបានឱកាសស្ងាត់ហើយ ក៏លបលួចចងចិត្តប្រតិព័ទ្ធនឹងអាកំបុតឥតមានចិត្តកោតក្រែងដល់ស្វាមីបន្តិចបន្តួចឡើយ ហើយក៏បានប្រព្រឹត្ត កាមេមិច្ឆាចារជាមួយនឹងអាកំបុតនោះទៅ, មិនតែប៉ុណ្ណោះសោត គិតរកកលឧបាយនឹងសម្លាប់ព្រះពោធិសត្វជាស្វាមីរបស់ខ្លួនចោល ហើយក៏ធ្វើជាក្លែងនិយាយថាៈ បពិត្រអ្នកស្វាមី កាលដែលខ្ញុំជិះលើស្មាអ្នកចេញផុតអំពីផ្លូវឆ្ងាយដាច់ស្រយាលនោះមក បានឃើញភ្នំ ១ ធំ ហើយខ្ញុំក៏បានតាំងសច្ចាប្រណិធានបួងសួងបន់ស្រន់ថាៈ បពិត្រលោកទេវតារក្សាភ្នំជាម្ចាស់ខ្ញុំអើយ ! បើសិនណាជាខ្ញុំព្រមទាំងស្វាមីរបស់ខ្ញុំជាបុគ្គលឥតមានជំងឺតម្កាត់អ្វី ហើយបានរស់រួចជីវិតកាលណា ខ្ញុំនឹងត្រឡប់មកធ្វើពលិកម្មបូជាដល់លោកក្នុងកាលនោះពុំខាន, ឥឡូវនេះដល់ពេលដែលខ្ញុំនឹងត្រូវធ្វើពលិកម្មបូជាដល់ទេវតានោះ ។ នាងថាតែប៉ុណ្ណេះហើយ ក៏នាំព្រះពោធិសត្វទៅឯភ្នំនោះ លុះដល់ហើយទើបនិយាយនឹងព្រះពោធិសត្វជាស្វាមីថាៈ បពិត្រអ្នកជាស្វាមី, ខ្លួនអ្នកជាទេវតាដ៏ឧត្ដមបំផុត ខ្ញុំនឹងដើរប្រទក្សិណអ្នក ៣ ជុំ ហើយថ្វាយបង្គំអ្នកជាមុនសិន រួចហើយសឹមធ្វើពលិកម្មបូជាដល់ទេវតាក្នុងកាលជាខាងក្រោយ ។ ស្រីអប្រិយពោលពាក្យយ៉ាងនេះហើយ ក៏ឲ្យព្រះពោធិសត្វឈរបែរមុខឈមទៅរកជ្រោះភ្នំ ហើយធ្វើអាការហាក់ដូចជាស្រីមានប្រាថ្នា ដើម្បីថ្វាយបង្គំបូជាដោយផ្កាភ្ញីទាំងឡាយ ឈរនៅពីខាងក្រោយខ្នងហើយច្រានព្រះពោធិសត្វទម្លាក់ទៅក្នុងជ្រោះភ្នំនោះទៅ ។ រួចហើយក៏ម្នីម្នាត្រឡប់វិលទៅកាន់សំណាក់បុរសកំបុតនោះវិញដោយប្រញាប់ប្រញាល់ ។ ឯព្រះពោធិសត្វមហាបុរសរ័ត្ន កាលដែលធ្លាក់ចុះទៅក្នុងជ្រោះនោះ ហេតុតែបុណ្យសម្ភារព្រះបារមីដែលព្រះអង្គបានកសាងទុកមកពីបុព្វជាតិ ក៏ធ្លាក់ទៅទើរលើគុម្ពឈើស៊ុមទ្រុំ ១ លើចុងឧទុម្ពរ ( ដើមល្វា ) ១ ដើម ដែលជាឈើឥតបន្លាតែទ្រង់មិនអាចដើរចុះទៅក្នុងទីដទៃបានឡើយ ក៏បេះផ្លែឧទុម្ពរអង្គុយបរិភោក្ដានៅលើប្រគាបមែកឈើនោះឯង ។ ជួនជាពេលនោះ មានស្ដេចទន្សង ១ មានសរីរាវយវៈដ៏ធំ ជាសត្វធ្លាប់ឡើងអំពីជើងភ្នំទៅរកស៊ីផ្លែល្វានោះ ។ សត្វទន្សោងនោះ កាលឡើងមកស៊ីផ្លែឈើនោះស្រាប់តែក្រឡេកមើលទៅឃើញព្រះបរមពោធិសត្វ ក៏មានសេចក្ដីវិស្សាសៈស្និទ្ធស្នាលនឹងព្រះអង្គ ទើបសួររកហេតុដែលព្រះពោធិសត្វមកក្នុងទីនោះ, កាលបានស្ដាប់ដឹងនូវសេចក្ដីនោះសព្វគ្រប់ហើយ ក៏ឲ្យព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្នអង្គុយនៅលើខ្នងរបស់ខ្លួន ហើយវារឡើងអំពីជ្រោះភ្នំនាំចេញទៅដាក់នៅនាមហាមគ៌ា ហើយក៏ត្រឡប់វិលចូលទៅកាន់ព្រៃបាត់ទៅវិញ ។ ឯព្រះបរមពោធិសត្វទ្រង់ទៅកាន់បច្ចន្តគ្រាមហើយនៅក្នុងស្រុកនោះ, លុះអំណើះឥតអំពីព្រះវររាជបិតាទៅក៏បានទទួលសោយរាជ្យជាស្ដេចទ្រង់ព្រះនាមថា ព្រះបាទបទុមរាជ គ្រប់គ្រងរាជសម្បត្តិជាដំណតវង្សមក ព្រះអង្គបានសាងសាលាសម្រាប់ឲ្យទាន ៦ ខ្នង ហើយចំណាយទ្រព្យក្នុង ១ ថ្ងៃ ៦ សែនកហាបណៈឲ្យទានតែរាល់ ៗ ថ្ងៃឥតមានលោះថ្ងៃណាមួយឡើយ ។ កាលនោះ ស្រីបាបអប្រិយកាឡកណ្ណីជួជាតិឥតល័ក្ខណ៍នោះ បានបញ្ជិះអាកំបុតលើស្មាដើរចេញមកអំពីព្រៃ ត្រាច់ដើរទៅស្វែមរកសូមទានបាយចំណីគេសព្វច្រកល្ហកឥតមានសោះចន្លោះ ក្នុងផ្លូវជាលំនៅនៃមនុស្សម្នាមហាជនផង យកមកចិញ្ចឹមរក្សាបុរសពិការនោះជាធម្មតាកាលបើមានគេសួរថាៈ បុរសនេះត្រូវជាអ្វីនឹងនាង វាក៏តាំងពោលថ្លែងរៀបរាប់ប្រាប់ថា យើងទាំងពីរនាក់ជាបងប្អូនជីដូនមួយនឹងគ្នា គឺខ្លួនខ្ញុំជាធីតាខាងឪពុកខាងឪពុកធំខាងម្ដាយនៃបុរសនេះ, ឯបុរសនេះ ជាកូនរបស់ម្ដាយមីងខ្ញុំ ពួកចាស់ទុំបានផ្សុំផ្គុំខ្ញុំឲ្យជាភរិយានៃបុរសពិការនេះ ។ ខ្លួនខ្ញុំក៏ស៊ូតែខំប្រឹងថែរក្សាស្វាមីរបស់ខ្លួន សូម្បីមានទោសធ្ងន់ដល់ថ្នាក់ ដែលគេត្រូវសម្លាប់ចោលយ៉ាងនេះក៏ដោយ ចេះតែខំត្រេចស្វះស្វែងរកសូមទានបាយចំណីគេយកមកចិញ្ចឹមរក្សាគ្នាទៅ ។ ពួកមនុស្សបានឮសំដីសារស័ព្ទរៀបរាប់កុហកប្រាប់ដូច្នេះហើយក៏គិតថាៈ នាងនេះជាមានសេចក្ដីគោរពប្រតិបត្តិប្ដីណាស់តើ ក៏នាំគ្នាឲ្យបាយបបរជាច្រើន បានឲ្យទាំងកញ្រ្ចែងផ្ដៅ ១ យ៉ាងជាប់មាំ ហើយប្រាប់ថាៈ នាងឯងចូរដាក់ប្ដីរបស់នាងឲ្យអង្គុយនៅក្នុងកញ្រ្ចែងនេះ ហើយទូលដើរទៅចុះ ដើម្បីកុំឲ្យលំបាកនឹងបញ្ជិះលើស្មាពេក ។ នាងនោះក៏ធ្វើតាមបង្គាប់ដែលគេប្រាប់ ដូច្នោះហើយទូលដើររៀង ៗ ទៅដល់ក្រុងពារាណសី ក៏ដាក់អាកំបុតចុះអំពីក្បាលឈប់សម្រាកបរិភោគអាហារចំណី ក្នុងសាលាសម្រាប់ឲ្យទាននោះ រួចហើយនឹងត្រាច់រង្គាត់ទៅដើរទៅមុខទៀត ។ គាប់ជួនជាពេលនោះព្រះបរមពោធិសត្វ ព្រះអង្គចេញទៅក្នុងរោងទាន ដើម្បីព្រះរាជទានម្ហូបចំណីដល់ពួកមនុស្សម្នាមហាជនផងទាំងឡាយ ដោយផ្ទាល់ព្រះហស្ដព្រះអង្គឯង រួចហើយត្រឡប់ចូលទៅកាន់ព្រះរាជនិវេសន៍វិញ ។ ស្រាប់តែឃើញស្រ្ដីនោះត្រង់ផ្លូវ ដែលទ្រង់យាងចូលទៅ ហើយក៏ត្រាស់សួរអស់សួរអស់មនុស្សម្នាមហាជនទាំងឡាយថាៈ អ្វីនេះហ្នឹង ! អស់ពួកមនុស្សទាំងនោះក៏ក្រាបបង្គំទូលថាៈ បពិត្រព្រះសម្មតិទេព នាងនេះជាស្រ្ដីមានសេចក្ដីគោរពកោតក្រែងដល់ប្ដីរបស់ខ្លួន ។ ព្រះបរមពោធិសត្វ ព្រះអង្គក៏ទ្រង់ប្រើរាជបម្រើឲ្យទៅហៅនាងនោះមកហើយទ្រង់ជ្រាបច្បាស់ថាជាភរិយារបស់ព្រះអង្គពីដើម ទើបទ្រង់ឲ្យគេលើកបុរសពិកលពិការនោះចេញមកអំពីខាងក្នុងកញ្រ្ចែង ហើយត្រាស់សួរសព្វគ្រប់អន្លើ ។នាងនោះក៏បានថ្លែងសារស័ព្ទសេចក្ដី ក្រាបទូលសព្វគ្រប់សព្វគ្រប់តាមន័យ ដែលបានថ្លែងរួចមកហើយក្នុងខាងដើម ។ព្រះរាជទ្រង់ត្រាស់សួរបញ្ជាក់ថាៈ នាងឯងក្រែងជាភរិយារបស់បទុមកុមារជាធីតារបស់ស្ដេចឯណោះមែនឬ ? ហើយជាស្រីមានឈ្មោះយ៉ាងនេះបានផឹកឈាមក្នុងជង្គង់របស់អញ ហើយនាងឯងផិតក្បត់ចិត្តអញទៅលបលួចចងចិត្តប្រដិព័ទ្ធ ស្រឡាញ់អាកំបុតនេះ បានច្រានអញទម្លាក់ទៅក្នុងជ្រោះភ្នំមែនឬ ? ឥឡូវនេះ នាងឯងងងើលពកថ្ងាសមកក្នុងទីនេះដោយស្មានថាអញស្លាប់បាត់ក្នុងជ្រោះភ្នំនោះទៅហើយ ។ រួចទ្រង់ត្រាស់គាថាទាំងនេះថា អយមេវ សា អហមបិ សោ អនញ្ញោ, អយមេវ សោ ហត្ថច្ឆិន្នោ អនញ្ញោ; យមាហ ‘កោមារបតី មម’ន្តិ, វជ្ឈិត្ថិយោ នត្ថិ ឥត្ថីសុ សច្ចំ។ ស្រ្តីទ្រុស្តសីលនោះគឺមេនេះឯង បទុមកុមារនោះ មិនមែនអ្នកដទៃឡើយ គឺអញនេះឯង (ស្រ្តីនោះ) និយាយចំពោះបុរសណាថា ជាប្ដីអំពីក្មេងរបស់អញ បុរសនោះ មានដៃកំបុតមិនមែនអ្នកដទៃឡើយ គឺអាកំបុតនោះឯង ស្ត្រីទាំងឡាយត្រូវគេសម្លាប់ចោល ព្រោះស្រ្តីទាំងឡាយមិនមានពាក្យសច្ចៈ ។ ឥមញ្ច ជម្មំ មុសលេន ហន្ត្វា, លុទ្ទំ ឆវំ បរទារូបសេវិំ; ឥមិស្សា ច នំ បាបបតិព្ពតាយ, ជីវន្តិយា ឆិន្ទថ កណ្ណនាសំ។ អ្នកទាំងឡាយ ចូរសំពងបុរសលាមកអាក្រក់ ប្រាកដស្មើដោយសាកសព ដែលសេពនូវប្រពន្ធ នៃបុគ្គលដទៃនេះ ដោយអង្រែផង ហើយកាត់ត្រចៀកនិងច្រមុះ នៃស្រ្តីដែលរស់នៅគោរពប្ដីអាក្រក់នេះផង ។ ព្រះពោធិសត្វធ្វើអាការៈគំរាមកំហែងយ៉ាងនេះ ដើម្បីបង្អន់សេចក្ដីក្រោធប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គមិនបានឲ្យគេធ្វើដូច្នោះឡើយ ។ រួចហើយព្រះអង្គប្រើរាជអាមាត្យឲ្យចងកញ្រ្ចែងលើក្បាលនាងនោះ ដូចដើមវិញយ៉ាងណែន ធ្វើមិនឲ្យនាងស្រាយចេញពីក្បាលបាន ហើយឲ្យដាក់អាកំបុតទៅក្នុងកញ្រ្ចែងនោះ ឲ្យនាងទូលដរាបអស់ជីវិត ហើយទ្រង់ត្រាស់ឲ្យអាមាត្យនាំចេញយកទៅចោល ឲ្យផុតអំពីព្រំប្រទល់ដែនរបស់ព្រះអង្គ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ កាលចប់សច្ចធម៌ ភិក្ខុដែលអផ្សុកបានតាំងនៅក្នុងសោតាបត្តិផល រួចទ្រង់ប្រជុំជាតកថា តទា ឆ ភាតរោ អញ្ញតរា ថេរា អហេសុំ បងប្អូនទាំង ៦ ក្នុងកាលនោះបានមកជាព្រះថេរៈ ៦ អង្គភរិយា ចិញ្ចមាណវិកា ភរិយាបានមកជានាងចិញ្ចមាណវិកាកុណ្ឋោ ទេវទត្តោ បុរសកំបុតបានមកជាទេវទត្ត គោធរាជា អានន្ទោ ស្ដេចទន្សងបានមកជាអានន្ទ បទុមរាជា បន អហមេវ អហោសិំ ចំណែកព្រះបាទបទុមរាជ គឺតថាគតនេះឯង ។ ចូឡបទុមជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត រុហកវគ្គ ចូឡបទុមជាតក) ឃុនសោភ័ណភក្ដី អិម – ភន ប្រែនិងរៀបរៀង ប្រែបន្ថែម (សេចក្ដីផ្ដើម និងសេចក្ដីបញ្ចប់) និងពិនិត្យឡើងវិញ ដោយសដវថ ដោយ៥០០០ឆ្នាំ
images/articles/3244/____________________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៤,២៩៤ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការចូលទៅកាន់ផែនដី របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ធម្មោ ហវេ ហតោ ហន្តិ ដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្នថា ក្នុងថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តធ្វើមុសាវាទ ហើយចូលទៅកាន់ផែនដី កើតក្នុងអវីចិនរក។ ព្រះសាស្ដា យាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ? កាលភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ទើបព្រះសាស្ដា ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ក៏ទេវទត្តបានចូលទៅកាន់ផែនដីដែរ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកសម្ដែងថា ៖ ក្នុងអតីតកាល គ្រាកាលបឋមកប្ប មានព្រះរាជាមួយព្រះអង្គព្រះនាមថា មហាសម្មតៈ ទ្រង់មានព្រះជន្មាយុ ១ អសង្ខេយ្យ ។ បុត្ររបស់ព្រះបាទមហាសម្មតរាជ មានព្រះនាមថា រោជៈ ។ បុត្ររបស់ព្រះបាទរោជៈ ព្រះនាមថា វររោជៈ ។ បុត្ររបស់ព្រះបាទវររោជៈ ព្រះនាមថា កល្យាណ ។ បុត្ររបស់ព្រះបាទកល្យាណ ព្រះនាមថា វរកល្យាណ ។ បុត្ររបស់ព្រះបាទវរកល្យាណ ព្រះនាមថា ឧបោសថ ។ បុត្ររបស់ព្រះបាទឧបោសថ ព្រះនាមថា វរឧបោសថ ។ បុត្ររបស់ព្រះបាទវរឧបោសថ ព្រះនាមថា មន្ធាតុ ។ បុត្ររបស់ព្រះបាទមន្ធាតុ ព្រះនាមថា វរមន្ធាតុ ។ បុត្ររបស់ព្រះបាទវរមន្ធាតុ ព្រះនាមថា វរៈ ។ បុត្ររបស់ព្រះបាទវរៈ ព្រះនាមថា ឧបវរៈ តែមនុស្សទាំងឡាយហៅព្រះអង្គថា ឧបរិវរៈ ។ ព្រះបាទឧបរិវរៈនោះសោយរាជសម្បត្តិនៅសោត្ថិយនគរ ក្នុងដែនចេតិយរដ្ឋ, ទ្រង់មានរាជឫទ្ធិ ៤ យ៉ាង គឺ ១. ឧបរិចរោ អាកាសគាមី ត្រាច់ទៅខាងលើ ដើរលើអាកាសបាន ។ ២. ចត្តារោ នំ ទេវបុត្តា ចតូសុ ទិសាសុ ខគ្គហត្ថា រក្ខន្តិ មានទេវបុត្រ ៤ អង្គកាន់ព្រះខ័ននៅចាំរក្សាក្នុងទិសទាំង ៤ ។ ៣. កាយតោ ចន្ទនគន្ធោ វាយតិ មានក្លិនខ្លឹមចន្ទន៍ផ្សាយចេញអំពីកាយ ។ ៤. មុខតោ ឧប្បលគន្ធោ មានក្លិនឧប្បលផ្សាយចេញអំពីមាត់ ។ ព្រះបាទឧបរិវរៈនោះមានព្រាហ្មណ៍បុរោហិតម្នាក់ ឈ្មោះថា កបិល ។ កបិល-ព្រាហ្មណ៍នោះមានប្អូនមួយឈ្មោះថា កោរកលម្ពៈ គេជាសម្លាញ់ដ៏ជិតស្និទ្ធរបស់ព្រះបាទឧបរិវរៈ បានសិក្សាសិល្បសាស្ត្រ ជាក្នុងត្រកូលអាចារ្យតែមួយជាមួយនឹងព្រះអង្គ ។ ព្រះបាទឧបរិវរៈកាលនៅជាកុមារបានប្ដេជ្ញានឹងកោរកលម្ពៈនោះថា “កាលយើងបានរាជសម្បត្តិ នឹងប្រទានតំណែងបុរោហិតដល់អ្នក” ។ ព្រះអង្គកាលបានសោយរាជ្យហើយ មិនអាចនឹងដកកបិលព្រាហ្មណ៍ ដែលជាបុរោហិតរបស់ព្រះបិតា ឲ្យចេញពីតំណែងបុរោហិតឡើយ ។ ព្រះរាជាតែងសម្ដែងការកោតក្រែង ដោយសេចក្ដីគោរព ក្នុងកាលដែលបុរោហិតចូលមកគាល់ព្រះអង្គ ។ ព្រាហ្មណ៍បុរោហិតសង្កេតឃើញអាការៈនោះ ហើយគិតថា “ធម្មតាការគ្រប់គ្រងរាជសម្បត្តិ គួរដល់អ្នកដែលវ័យប្រហាក់ប្រហែលគ្នា ទើបសមគួរ អញនឹង​ទូល​លាព្រះរាជាហើយនឹងបួស” គិតដូច្នេះរួច ទើបទូលព្រះរាជាថា “បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំចាស់ហើយ កុមារក្នុងផ្ទះ (របស់ទូលព្រះបង្គំ) ក៏មាន សូមព្រះអង្គតែងតាំងកុមារនោះឲ្យជាបុរោហិតចុះ ទូលព្រះបង្គំនឹងបួស” យ៉ាងនេះហើយ ក៏បានសូមរាជានុញ្ញាតតែងតាំងបុត្រ (របស់ខ្លួន) ឲ្យជាបុរោហិត ហើយចូលទៅកាន់រាជឧទ្យាន បួសជាឥសី និងធ្វើឈានអភិញ្ញាឲ្យកើតឡើង ហើយសម្រេចការរស់នៅក្នុងឧទ្យាននោះ ដោយអាស្រ័យបុត្រ (ជាអ្នកទំនុកបម្រុង) ។ កោរកលម្ពៈចងអាឃាតនឹងបងប្រុសថា “កបិលព្រាហ្មណ៍នេះសូម្បីបួសហើយ មិនប្រគល់តំណែងបុរោហិតដល់យើង” ។ថ្ងៃមួយ កាលព្រះរាជាប្រថាប់ ហើយត្រាស់កថាជាសុខថា ម្នាលកោរកលម្ពៈ អ្នកមិនបានតំណែងបុរោហិតឬ ? កោរកលម្ពៈក៏ទូលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំបានទេ បងប្រុសរបស់ខ្ញុំ គាត់បាន ។ព្រះរាជសួរថា ចុះក្រែង បងប្រុសរបស់អ្នកបួសហើយតើ ? កោរកលម្ពៈទូលថា ពិតមែនហើយព្រះអង្គ គាត់បួសហើយ តែគាត់ប្រគល់តំណែងបុរោហិតដល់កូនរបស់គាត់ ។ ព្រះរាជាត្រាស់ថា បើយ៉ាងនោះ អ្នកចូរធ្វើជាបុរោហិតចុះ ។ កោរកលម្ពៈទូលថា បពិត្រព្រះអង្គ ខ្ញុំមិនអាចឲ្យបងប្រុសឃ្លាតចាកតំណែង តាមប្រពៃណីឡើយ ។ព្រះរាជាត្រាស់ថា បើយ៉ាងនោះមែន យើងនឹងធ្វើអ្នកឲ្យជាបង ហើយធ្វើបងរបស់អ្នកឲ្យជាប្អូន ។ កោរកលម្ពៈទូលសួរថា ព្រះអង្គនឹងធ្វើដូចម្ដេច ? ព្រះរាជាត្រាស់ថា យើងធ្វើមុសាវាទ ។ កោរកលម្ពៈទូលថា បពិត្រព្រះរាជា ព្រះអង្គមិនដឹងឬ បងប្រុសរបស់ខ្ញុំជាអ្នកមានធម៌ដ៏ចម្លែកច្រើន ជាអ្នកទ្រទ្រង់វិជ្ជា ក្នុងកាលណា បងប្រុសរបស់ខ្ញុំនឹងបោកបញ្ឆោតព្រះអង្គដោយធម៌ដ៏ចម្លែក គឺ នឹងធ្វើដូចជា ទេវបុត្រទាំង ៤ ឲ្យបាត់ទៅ, នឹងធ្វើដូចជា ឲ្យមានក្លិនល្អ ក្លិនអាក្រក់ផ្សាយចេញអំពីកាយ និងមាត់, នឹងធ្វើដូចជា ឲ្យព្រះអង្គធ្លាក់ចុះពីអាកាស មកលើផែនដី, នឹងធ្វើដូចជា ឲ្យព្រះអង្គត្រូវផែនដីស្រូប ក្នុងកាលនោះ ព្រះអង្គមិនអាចនឹងតាំងក្នុងពាក្យរបស់ខ្លួនឡើយ ។ ព្រះរាជាត្រាស់ថា អ្នកកុំសម្គាល់យ៉ាងនេះឡើយ យើងអាចធ្វើបាន ។កោរកលម្ពៈទូលសួរថា ព្រះអង្គនឹងធ្វើពេលណា ? ព្រះបាទឧបរិវរៈត្រាស់ថា រាប់អំពីថ្ងៃនោះទៅ ៧ ថ្ងៃទៀត ។ សេចក្ដីថ្លែងការនោះ បានឮទូទៅ ក្នុងនគរទាំងអស់ ។សេចក្ដីត្រិះរិះកើតឡើងដល់មហាជនយ៉ាងនេះថា “បានឮថា ព្រះរាជាធ្វើមុសាវាទ ធ្វើអ្នកធំឲ្យជាអ្នកតូច ធ្វើអ្នកតូចឲ្យជាអ្នកធំ ហើយប្រទានតំណែងដល់អ្នកតូច ឈ្មោះថា មុសាវាទនោះ ដូចជាអ្វី ជាពណ៌ខៀវ ឬជាពណ៌ដទៃមានពណ៌លឿងជាដើម” ។ បានឮមកថា ក្នុងកាលនោះ ជាកាលដែលសត្វលោកពោលនូវពាក្យសច្ចៈ មនុស្សទាំងឡាយមិនស្គាល់ថា ឈ្មោះថា មុសាវាទ មានសភាពសដូចម្ដេចឡើយ ។ ចំណែកបុត្ររបស់បុរោហិតស្ដាប់ពាក្យនោះហើយ ក៏ទៅកាន់សំណាក់បិតា ប្រាប់បិតាថា បពិត្រលោកឪពុក បានឮថា ព្រះរាជាធ្វើមុសាវាទ ធ្វើលោកឪពុកឲ្យជាអ្នកតូច ហើយនឹងប្រទានតំណែងដល់ពូរបស់ខ្ញុំវិញ ។ កបិលឥសីពោលថា នែកូន ព្រះរាជាសូម្បីធ្វើមុសាវាទ ក៏មិនអាចដកហូតតំណែងរបស់ឪពុកបានដែរ ។ រួចគាត់សួរថា ព្រះរាជានឹងមុសាវាទក្នុងថ្ងៃណា ? បុត្ររបស់គាត់ពោលថា បានឮថា រាប់អំពីថ្ងៃនេះទៅ ៧ ថ្ងៃទៀត ។ កបិលតាបសពោលថា បើយ៉ាងនោះ កាលនោះ អ្នកចូរប្រាប់យើង ។ក្នុងថ្ងៃទី ៧ មហាជនមកជួបជុំគ្នាត្រង់ព្រះលានហ្លួង ដោយគិតថា “យើងនឹងមើលនូវមុសាវាទ” ដូច្នេះទើបចងគ្រែលើគ្រែ ហើយឋិតនៅ ។ បុត្របុរោហិតក៏ទៅប្រាប់បិតា ។ ព្រះរាជាប្រដាប់តាក់តែងហើយ យាងចេញទៅ ឋិតនៅលើអាកាស ត្រង់ព្រះលានហ្លួង នៅកណ្ដាលមហាជន ។ ចំណែកកបិលតាបសហោះមកតាមអាកាស ក្រាលសំពត់និសីទនៈ អង្គុយពែនភ្នែន នៅខាងមុខព្រះរាជា ហើយពោលថា បពិត្រមហារាជ បានឮថា ព្រះអង្គធ្វើមុសាវាទ ធ្វើអ្នកតូចឲ្យជាអ្នកធំ ហើយប្រទានតំណែងដល់អ្នកនោះ តើពិតឬទេ ?ព្រះបាទឧបរិវរៈពោលថា ពិតមែនហើយ លោកអាចារ្យ យើងនឹងពោលយ៉ាងនោះ ។ គ្រានោះ តាបសឲ្យឱវាទព្រះរាជាថា បពិត្រមហារាជ ឈ្មោះថា មុសាវាទ ជាកម្មកម្ចាត់គុណដ៏ធ្ងន់ នឹងញ៉ាំងព្រះអង្គឲ្យកើតក្នុងអបាយភូមិ ៤, ធម្មតា ព្រះរាជា កាលធ្វើមុសាវាទ រមែងសម្លាប់នូវធម៌ ព្រះរាជានោះកាលសម្លាប់ធម៌ហើយ ក៏រមែងសម្លាប់ខ្លួនឯងដែរ ដូច្នេះហើយ លោកក៏ពោលគាថាទី ១ ថា ធម្មោ ហវេ ហតោ ហន្តិ, នាហតោ ហន្តិ កិញ្ចនំ; តស្មា ហិ ធម្មំ ន ហនេ, មា ត្វំ ធម្មោ ហតោ ហនិ។ ធម៌ដែលបុគ្គលសម្លាប់ហើយ រមែងសម្លាប់វិញដោយពិត ធម៌ដែលបុគ្គលមិនបានសម្លាប់ រមែងមិនសម្លាប់វិញ តិចតួចឡើយ ព្រោះហេតុនោះ ព្រះអង្គមិនត្រូវសម្លាប់ធម៌ ព្រះអង្គកុំឲ្យធម៌ដែលព្រះអង្គសម្លាប់ហើយ ត្រឡប់សម្លាប់ព្រះអង្គវិញបានឡើយ ។ បណ្ដាបទទាំងនោះ បទថា ធម្មោ (ធម៌) លោកអធិប្បាយថា បានដល់ ជេដ្ឋាបចាយ-នធម៌ (ធម៌គឺសេចក្ដីគោរពកោតក្រែងបុគ្គលរៀមច្បង) ។ លំដាប់នោះ កបិលតាបសកាលនឹងឲ្យឱវាទព្រះរាជាឲ្យក្រៃលែងឡើងថែមទៀត ទើបពោលថា បពិត្រមហារាជ ប្រសិនបើព្រះអង្គធ្វើមុសាវាទ ឫទ្ធិទាំង ៤ នឹងអន្តរធាន ដូច្នេះហើយ ក៏ពោលគាថាទី ២ ថា អលិកំ ភាសមានស្ស, អបក្កមន្តិ ទេវតា; បូតិកញ្ច មុខំ វាតិ, សកដ្ឋានា ច ធំសតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ កាលបើសេ្តច ពោលពាក្យកុហក ពួកទេវតារមែងគេចចេញ (លែងរក្សា) សេ្តចណាជា្របកាលគេសួរប្រស្នា ហើយព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ព្រះឱស្ឋសេ្តចនោះ រមែងមានក្លិនស្អុយ ផ្សាយចេញទៅ ទាំងសេ្តចនោះទៀត រមែងឃ្លាតចាកកនែ្លងរបស់ខ្លួន ។ ព្រះរាជាស្ដាប់ពាក្យនោះហើយ ភ័យខ្លាច រួចសម្លឹងមើលកោរកលម្ពៈ ។ ពេលនោះ កោរក​លម្ពៈពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមព្រះអង្គកុំភ័យឡើយ ខ្ញុំព្រះអង្គបានពោលពាក្យនោះនឹងព្រះអង្គជាដំបូងហើយតើ ។ ព្រះរាជាសូម្បីបានស្ដាប់ពាក្យរបស់កបិល តាបសហើយ ក៏មិនអើពើ កាលនឹងធ្វើនូវពាក្យដែលខ្លួនពោលឲ្យនៅខាងមុខ ទើបត្រាស់ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ។ គ្រានោះ ទេវបុត្រទាំង ៤ គិតថា “ពួកយើងនឹងមិនរក្សានូវស្ដេចដែលពោលមុសាវាទឡើយ” ដូច្នេះទើបបោះព្រះខ័នចោលនៅនឹងបាទមូល ហើយអន្តរធានបាត់ទៅ ព្រមនឹងពេលដែលព្រះរាជាពោលមុសានោះ​ឯង,មាត់ក៏មានក្លិនអាក្រក់ផ្សាយចេញទៅ ហាក់ដូចជាក្លិនពងមាន់ស្អុយបែក និងកាយក៏មានក្លិនអាក្រក់ផ្សាយចេញទៅ ហាក់ដូចជាក្លិនវច្ចកុដិដែលបើកចំហ, ព្រះអង្គក៏ធ្លាក់ចុះអំពីអាកាស មកឋិតនៅលើផែនដី, សូម្បីឫទ្ធីទាំង ៤ ក៏វិនាសទៅ ។ លំដាប់នោះ មហាបុរោហិតពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមព្រះអង្គកុំភ័យឡើយ បើព្រះអង្គពោលពាក្យពិត ខ្ញុំព្រះអង្គនឹងធ្វើព្រះអង្គឲ្យតាំងនៅដូចដើមវិញទាំាំងអស់ ដូច្នេះទើបពោលគាថាទី ៣ ថា សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភូមិយំ តិដ្ឋ ចេតិយ។ បពិត្រព្រះរាជា បើប្រសិនជាព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គឋិតនៅលើផែនដី ។ ព្រះរាជានោះ សូម្បីកបិលតាបសពោលថា “បពិត្រមហារាជ សូមទ្រង់មើលចុះ កាលព្រះអង្គពោលមុសាវាទតែម្ដងប៉ុណ្ណោះ ឫទ្ធិទាំង ៤ របស់ព្រះអង្គក៏អន្តរធានទៅ សូមទ្រង់ពិចារណាចុះ សូម្បីឥឡូវនេះ ទូលព្រះបង្គំអាចធ្វើព្រះអង្គឲ្យជាប្រក្រតីដូចដើមវិញបាន” ដូច្នេះហើយទ្រង់ពោលថា “លោកពោលយ៉ាងនេះ ប្រាថ្នានឹងបោកញ្ឆោតយើង” រួចព្រះអង្គពោលមុសាវាទជាលើកទី ២ (ធ្វើឲ្យ) ព្រះអង្គចូលទៅកាន់ផែនដីត្រឹមកជើង ។ លំដាប់នោះ ព្រាហ្មណ៍តាបសពោលនឹងព្រះរាជាម្ដងទៀតថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ សូម្បីឥឡូវនេះ ទូលបង្គំអាចធ្វើឲ្យព្រះអង្គតាំងនៅដូចប្រក្រតីវិញបាន រួចហើយលោកក៏ពោលគាថាទី ៤ ថា អកាលេ វស្សតី តស្ស, កាលេ តស្ស ន វស្សតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ សេ្តចណាជា្រប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ភ្លៀងរមែងធ្លាក់ចុះ ក្នុងកាលមិនគួរ (ក្នុងដែន) របស់សេ្តចនោះ ភ្លៀងរមែងមិនធ្លាក់ចុះ ក្នុងកាលគួរ (ក្នុងដែនរបស់សេ្តចនោះ) ។ លំដាប់នោះ សូម្បីកបិលតាបសពោលនឹងព្រះរាជា ដែលកំពុងចូលទៅកាន់ផែនដីដរាបដល់ត្រឹមស្មងជើង ដោយផលមុសាវាទ ថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោលគាថាទី ៥ ថា សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភូមិំ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលនូវពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមព្រះអង្គចូលទៅកាន់ផែនដី (ត្រឹមព្រះជាណុ) ។ ព្រះបាទឧបរិវរៈនៅតែពោលមុសាវាទជាលើកទី ៣ ថា បពិត្រលោកម្ចាស់ លោកជាប្អូន កោរកលម្ពៈជាបង ដូច្នេះហើយ ទ្រង់ចូលទៅកាន់ផែនដីដរាបដល់ត្រឹមព្រះជាណុ ។ ពេលនោះ កបិលតាបសពោលនឹងព្រះរាជាម្ដងទៀតថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា ជិវ្ហា តស្ស ទ្វិធា ហោតិ, ឧរគស្សេវ ទិសម្បតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ បពិត្រព្រះអង្គជាធំក្នុងទិស សេ្តចណាជា្របកាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ អណ្តាតរបស់សេ្តចនោះ រមែងបែកជាពីរដូចជាអណ្តាតនៃពស់ ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះគឺត្រឹមចង្កេះ) ។ គ្រាតាបសពោល ២ គាថានេះហើយ លោកពោលទៀតថា ឥឡូវនេះ ទូលបង្គំអាចធ្វើព្រះអង្គឲ្យជាប្រក្រតីបាន ។ ព្រះរាជាសូម្បីស្ដាប់ពាក្យរបស់តាបសហើយ ក៏ទ្រងមិនអើពើ ពោលមុសាវាទជាគម្រប់ ៤ ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ដូច្នេះហើយ ទ្រង់ចូលទៅក្នុងផែនដីដរាបត្រឹមចង្កេះ ។ លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា ជិវ្ហា តស្ស ន ភវតិ, មច្ឆស្សេវ ទិសម្បតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ បពិត្រព្រះអង្គជាធំក្នុងទិស ស្តេចណាជ្រាប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ស្តេចនោះ មិនមានអណ្តាត ដូចត្រី ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះគឺត្រឹមផ្ចិត) ។ ព្រះរាជាធ្វើមុសាវាទជាគម្រប់ ៥ ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ដូច្នេះហើយ ទ្រង់ចូលទៅក្នុងផែនដីដរាបត្រឹមព្រះនាភី (ផ្ចិត) ។ លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា ថិយោវ តស្ស ជាយន្តិ, ន បុមា ជាយរេ កុលេ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ សេ្តចណាជ្រាប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ក្នុងត្រកូលស្តេចនោះ កើតតែកូនស្រី កូនប្រុសមិនកើតទេ ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គ ចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះ គឺត្រឹមដោះ) ។ ព្រះរាជាមិនអើពើនឹងពាក្យរបស់តាបស ពោលមុសាវាទជាគម្រប់ ៦ ទ្រង់ក៏ចូលទៅក្នុងផែនដីដរាបដល់ត្រឹមដោះ ។ លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា បុត្តា តស្ស ន ភវន្តិ, បក្កមន្តិ ទិសោទិសំ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ សេ្តចណាជា្រប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ កូនប្រុសរបស់សេ្តចនោះ រមែងមិនមានឡើយ បើជាមាន រមែងគេចចេញទៅកាន់ទិសតូចទិសធំបាត់អស់ ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះទៅទៀត គឺលិចផុត) ។ ដោយទោសនៃការសេពគប់បាបមិត្រ ធ្វើឲ្យព្រះរាជាមិនអើពើនឹងពាក្យតាបស ហើយទ្រង់ពោលមុសាវាទជាគម្រប់ ៧ យ៉ាងនោះទៀត ។ គ្រានោះ ផែនដីក៏បើកចំហ សំណាញ់អណ្ដាតភ្លើងតាំងឡើងពីអវីចិនរក ចាប់យកព្រះរាជា ។ ស រាជា ឥសិនា សត្តោ, អន្តលិក្ខចរោ បុរេ; បាវេក្ខិ បថវិំ ចេច្ចោ, ហីនត្តោ បត្វ បរិយាយំ។ សេ្តចនោះ កាលពីដើមត្រាច់ទៅ ក្នុងអាកាសបាន (ដល់មកខាងក្រោយ) ត្រូវឥសីផ្តាសា ហើយ ក៏បែរជាមានសភាពសាបសូន្យ ដល់វេនរបស់ខ្លួន ចូលទៅកាន់ផែនដី ។ តស្មា ហិ ឆន្ទាគមនំ, នប្បសំសន្តិ បណ្ឌិតា; អទុដ្ឋចិត្តោ ភាសេយ្យ, គិរំ សច្ចូបសំហិតំ។ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ទើបមិនសរសើរ នូវការលុះក្នុងអំណាចនៃ សេចក្តីប្រាថ្នា បុគ្គលគួរជាអ្នកមានចិត្តមិនប្រទូស្ត ហើយពោលនូវវាចាដ៏ប្រកបដោយសច្ចៈ ។ ពីរគាថានេះ ជាអភិសម្ពុទ្ធគាថា ។ មហាជនដល់នូវសេចក្ដីភ័យខ្លាច ដោយឃើញថា ព្រះបាទចេតិយរាជជេរឥសី ធ្វើមុសាវាទ ហើយចូលទៅកាន់អវីចិនរក ។ចំណែកព្រះរាជបុត្រទាំង ៥ របស់ព្រះរាជា មកហើយ ក្រាបចុះទាបជើងរបស់ព្រាហ្មណ៍ពោលថា សូមលោកជាទីពឹងរបស់ពួកយើង ។ ព្រាហ្មណ៍ពោលថា ម្នាលរាជបុត្រ បិតារបស់អ្នកញ៉ាំងធម៌ឲ្យវិនាស ធ្វើមុសាវាទ ជេរឥសី ក៏ចូលដល់អវីចិនរក ធម្មតាធម៌រមែងសម្លាប់អ្នកសម្លាប់ធម៌ សូម្បីអ្នកទាំងឡាយក៏មិនអាចនឹងនៅក្នុងទីនេះឡើយ ។ បណ្ដារាជបុត្រទាំងនោះ ឥសីពោលនឹងរាជបុត្រដែលបងគេបង្អស់ថា អ្នកចូរមក ហើយចេញទៅតាមទ្វារទិសខាងកើត ទៅត្រង់រហូត អ្នកនឹងឃើញហត្ថិ-រតន៍ ដែលមានសម្បុរសសុទ្ធ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ហត្ថិបុរៈ ។ ហៅរាជបុត្រទី ២ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងត្បូង ទៅត្រង់រហូត អ្នកនឹងឃើញអស្សរតន៍ ដែលមានសម្បុរសសុទ្ធ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា អស្សបុរៈ ។ ហៅរាជបុត្រទី ៣ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងលិច ទៅត្រង់រហូត អ្នកនឹងឃើញកេសរសីហៈ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា សីហបុរៈ ។ ហៅរាជបុត្រទី ៤ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងជើង ទៅត្រង់រហូត អ្នកនឹងឃើញចក្កបញ្ជរ ដែលសម្រេចដោយរតនៈទាំងពួង ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ឧត្តរបញ្ចាល ។ ហៅរាជបុត្រទី ៥ មកប្រាប់ថា នែរាជបុត្រ អ្នកមិនអាចនៅក្នុងទីនេះទេ, ចូរធ្វើមហាស្តូបក្នុងនគរនេះ រួចចេញទៅតាមទ្វារទិសខាងលិចឆៀងខាងជើង ទៅត្រង់រហូត អ្នកនឹងឃើញភ្នំពីរទង្គិចគ្នា ឮសំឡេងទទ្ទរៈ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ទទ្ទរបុរៈ ។ ជនទាំង ៥ នោះ ទៅតាមសញ្ញានោះៗ ហើយកសាងនគរ និងរស់នៅក្នុងទីនោះៗ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីកាលមុន ទេវទត្តក៏ធ្វើមុសាវាទ ហើយត្រូវផែនដីស្រូបដែរ ដូច្នេះហើយ ព្រះអង្គប្រជុំជាតកថា តទា ចេតិយរាជា ទេវទត្តោ អហោសិ ព្រះបាទចេតិយៈ ក្នុងកាលនោះ បានមកជាទេវទត្ត កបិលព្រាហ្មណោ បន អហមេវ អហោសិំ ចំណែកកបិលព្រាហ្មណ៍ គឺតថាគតនេះឯង ។ ចេតិយជាតក ៕ (ជាតកដ្ឋកថា ខុទ្ទកនិកាយ ជាតក អដ្ឋកនិបាត បិដកលេខ ៥៩ ទំព័រ ១២៣) ថ្ងៃ អង្គារ ៦ រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២៦ ខែ មីនា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.82
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿