30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៦,៣៩៥
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៤៦៣,៩៤៦
សរុប ៣៨៩,៥៤៦,៤៣០
អានអត្ថបទ
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ២,៨២៤ ដង)

ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មាន​សេចក្តី​ទុក្ខ​ច្រើន​



 

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពីដើម​ ​មាន​គ្រូ​ឈ្មោះ​អរ​កៈ​ ​ជា​អ្នកធ្វើ​នូវ​កំពង់​ ​ជាទី​ទៅកាន់​សុគតិភព​ ​ជា​អ្នក​ប្រាសចាក​តម្រេក​ក្នុង​កាម​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​គ្រូ​ឈ្មោះ​អរ​កៈ​ ​មាន​សាវក​ច្រើន​រយ​។​ ​គ្រូ​ឈ្មោះ​អរ​កៈ​ ​រមែង​សំដែងធម៌​ដល់​សាវក​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ ​នូវ​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​

​ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ដំណក់ទឹក​សន្សើម​ ​លើ​ចុង​ស្មៅ​ ​ដល់​ព្រះអាទិត្យ​រះ​ឡើង​ ​ក៏​ត្រឡប់​បាត់​វិញ​ឆាប់រហ័ស​ ​ជា​របស់​មិន​ឋិតថេរ​នៅ​យូរយារ​បាន​ ​យ៉ាងណា​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ប្រៀប​ដូច​ដំណក់ទឹក​សន្សើម​ ​យ៉ាងនោះ​ដែរ​។​ ​

អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ភ្លៀង​ ​មាន​ដំណក់​ដ៏​ថ្លោស​ ​ធ្លាក់ចុះ​មក​ ​ក្រពេញ​ទឹក​ ​ក៏​ត្រឡប់​បាត់​ទៅវិញ​ឆាប់​ ​មិន​ឋិតថេរ​យូរយារ​បាន​ ​យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មាន​សេចក្តី​ទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ប្រៀន​ដូចជា​ក្រពេញ​ទឹក​ ​យ៉ាងនោះ​ដែរ​។​ ​

អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ស្នាម​គំនូស​ដម្បង​លើទឹក​ ​តែង​ត្រឡប់​បាត់​ទៅវិញ​ឆាប់​ ​មិន​ឋិតថេរ​យូរយារ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​…​ ​ប្រៀប​ដូចជា​ស្នាម​គំនូស​ដម្បង​លើទឹក​ ​យ៉ាងនោះ​ដែរ​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​ទៅវិញ​។​ ​

ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ស្ទឹង​ហូរ​ពី​ភ្នំ​ ​ហូរ​ទៅកាន់​ទី​ឆ្ងាយ​ ​មាន​ខ្សែទឹក​រហ័ស​ ​អាច​នាំ​ ​ទៅ​នូវ​របស់​ដែល​គួរ​នាំទៅ​បាន​ ​គ្មាន​កំណត់កាល​ ​កំណត់​វេលា​ ​កំណត់​យាម​ឡើយ​ ​ព្រោះ​ស្ទឹង​នោះ​ ​ចេះតែ​ទៅ​ ​ចេះតែ​ប្រព្រឹត្តទៅ​ ​ចេះតែ​ហូរ​ទៅ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​ប្រៀប​ដូចជា​ស្ទឹង​ហូរ​ពី​ភ្នំ​…​ ​យ៉ាងនោះ​ដែរ​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​ទៅវិញ​។​ ​

ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​បុរស​ដែល​មាន​កំឡាំង​ ​គ្រលៀវ​ដុំ​ទឹកមាត់​ ​ដាក់លើ​ចុង​អណ្តាត​ ​ហើយ​ស្តោះ​ចោល​ទៅ​ ​ដោយ​ងាយ​បាន​ ​យ៉ាងណាមិញ​ ​​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​ប្រៀប​ដូច​ដុំ​ទឹកមាត់​…​ ​យ៉ាងនោះ​ដែរ​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​ទៅវិញ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដូចជា​ដុំ​សាច់​ដែលគេ​យក​ទៅ​ដាក់​ក្នុង​ខ្ទះ​ដែក​ដ៏​ក្តៅ​ ​អស់​មួយថ្ងៃ​ ​រមែង​ខ្លោច​ចង្រុះ​ឆាប់​ ​មិន​ឋិតថេរ​យូរយារ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​ប្រៀប​ដូច​ដុំ​សាច់​…​ ​យ៉ាងនោះ​ដែរ​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​មេគោ​ដែល​ត្រូវ​សម្លាប់​ ​ដែលគេ​នាំទៅ​កាន់​កន្លែង​សម្លាប់​ ​ឈានជំហាន​ណា​ទៅ​ ​ឈ្មោះថា​ ​ខិត​ទៅ​ជិត​កន្លែង​សម្លាប់​ ​ជិត​សេចក្តី​ស្លាប់​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ប្រៀប​ដូចជា​មេគោ​ ​ដែល​ត្រូវ​សម្លាប់​ ​យ៉ាងនោះ​ដែរ​។​

អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ឯង​ ​ពួក​មនុស្ស​ ​មាន​អាយុ​ប្រាំមួយ​ហ្មឺន​ឆ្នាំ​។​ ​កុមារិកា​ ​មាន​អាយុ​ត្រឹម​ប្រាំ​រយ​ឆ្នាំ​ ​ទើប​ល្មម​មាន​ប្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ឯង​ ​ពួក​មនុស្ស​ ​មានតែ​អាពាធ​ ​៦​ ​យ៉ាងគឺ​ ​រងា​ ​១​ ​ស្អុះ​ ​១​ ​ឃ្លាន​ ​១​ ​ស្រេក​ ​១​ ​ឈឺ​ឧច្ចារៈ​ ​១​ ​ឈឺ​បស្សាវៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រូ​ឈ្មោះ​អរ​កៈ​នោះ​ ​អម្បាល​ពួក​មនុស្ស​មាន​អាយុវែង​យ៉ាងនេះ​ ​ឋិតថេរ​យូរយារ​យ៉ាងនេះ​ ​មាន​អាពាធ​តិច​ ​យ៉ាងនេះ​ ​ម្តេច​គង់​សំដែងធម៌​ដល់​ពួក​សាវក​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​។​ ​

អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ក្នុង​កាល​ឥឡូវនេះ​ ​បើ​បុគ្គល​និយាយ​ឲ្យ​ត្រូវ​ ​ត្រូវ​និយាយ​ថា​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​។​ ​បុគ្គល​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​បុគ្គល​រស់នៅ​យ៉ាង​យូរ​ត្រឹម​មួយ​រយ​ឆ្នាំ​ ​ឬ​តិច​ជាង​ ​ឬក៏​លើស​ពី​មួយ​រយ​ឆ្នាំ​បន្តិចបន្តួច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​បុគ្គល​ដែល​រស់នៅ​បាន​មួយ​រយ​ឆ្នាំ​ ​ឈ្មោះថា​រស់នៅ​អស់​បី​រយ​រដូវ​ ​គឺ​ ​ហេមន្តរដូវ​ ​មួយ​រយ​ ​គិម្ហរដូវ​ ​មួយ​រយ​ ​​វស្សានរដូវ​ ​មួយ​រយ​។​ ​

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​បុគ្គល​ដែល​រស់នៅ​អស់​បី​រយ​រដូវ​ ​ឈ្មោះថា​ ​រស់នៅ​មួយ​ពាន់​ពីរ​រយ​ខែ​ ​គឺ​ ​ហេមន្តរដូវ​ ​បួន​រយ​ខែ​ ​គិម្ហរដូវ​ ​បួន​រយ​ខែ​ ​វស្សានរដូវ​ ​បួន​រយ​ខែ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ ​រស់នៅ​អស់​មួយ​ពាន់​ពីរ​រយ​ខែ​ហើយ​ ​បើ​រាប់​ជា​កន្លះ​ ​ៗ​ ​ខែ​ ​ឈ្មោះថា​ ​រស់នៅ​អស់​ពីរ​ពាន់​បួន​រយ​កន្លះ​ ​ៗ​ ​ខែ​ ​គឺ​ ​ហេមន្តរដូវ​ ​ប្រាំបី​រយ​កន្លះ​ខែ​ ​គិម្ហរដូវ​ ​ប្រាំបី​រយ​កន្លះ​ខែ​ ​វស្សានរដូវ​ ​ប្រាំបី​រយ​កន្លះ​ខែ​។​ ​

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​រស់នៅ​អស់​ពីរ​ពាន់​បួន​រយ​កន្លះ​ ​ៗ​ ​ខែ​ហើយ​ ​ឈ្មោះថា​ ​រស់នៅ​អស់​បី​ហ្មឺន​ប្រាំមួយ​ពាន់​រាត្រី​ ​គឺ​ ​ហេមន្តរដូវ​ ​មួយ​ហ្មឺន​ពីរ​ពាន់​រាត្រី​ ​គិម្ហរដូវ​ ​មួយ​ហ្មឺន​ពីរ​ពាន់​រាត្រី​ ​វស្សានរដូវ​ ​មួយ​ហ្មឺន​ពីរ​ពាន់​រាត្រី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ ​រស់នៅ​អស់​បី​ហ្មឺន​ប្រាំមួយ​ពាន់​រាត្រី​ហើយ​ ​រមែង​បរិភោគ​បាយ​ ​ប្រាំពីរ​ហ្មឺន​ពីរ​ពាន់​ដង​ ​គឺ​ ​ហេមន្តរដូវ​ ​ពីរ​ហ្មឺន​បួន​ពាន់​ដង​ ​គិម្ហរដូវ​ ​ពីរ​ហ្មឺន​បួន​ពាន់​ដង​ ​វស្សានរដូវ​ ​ពីរ​ហ្មឺន​បួន​ពាន់​ដង​ ​រាប់ទាំង​បៅ​ទឹកដោះម្តាយ​ ​រាប់ទាំង​ខាន​បរិភោគ​បាយ​។​ ​ក្នុង​ហេតុ​ទាំងនោះ​ ​ការ​អត់បាយ​នេះ​ ​គឺ​ ​បុគ្គល​ខឹង​ ​មិន​បរិភោគ​បាយ​ ​បុគ្គល​ព្រួយ​ ​មិន​បរិភោគ​បាយ​ ​បុគ្គល​ឈឺចាប់​ ​មិន​បរិភោគ​បាយ​ ​បុគ្គល​រក្សា​ឧបោសថ​ ​មិន​បរិភោគ​បាយ​ បុគ្គល​មិន​បរិភោគ​បាយ​ ​ព្រោះ​រក​អ្វី​មិនបាន​។​

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាយុ​របស់​មនុស្ស​ ​ដែល​មាន​អាយុ​មួយ​រយ​ឆ្នាំ​ ​តថាគត​បាន​រាប់​ហើយ​ ​ប្រមាណ​នៃ​អាយុ​ ​តថាគត​បាន​រាប់​ហើយ​ ​រដូវ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​ឆ្នាំ​ទាំងឡាយ​ ​តថាគត​ ​បាន​រាប់​ហើយ​ ​ខែ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​កន្លះ​ខែ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​រាត្រី​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​ថ្ងៃ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​បាយ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​ការ​អត់បាយ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​ដូច្នេះ​ឯង​។​

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ណា​ ​ដែល​សាស្តា​ ​ជា​អ្នក​ស្វែងរក​ប្រយោជន៍​ ​ទំនុក​បំរុង​ ​ជា​អ្នក​ឈឺឆ្អាល​ ​អាស្រ័យ​នូវ​សេចក្តី​ឈឺឆ្អាល​ ​គួរ​ធ្វើ​ដល់​ពួក​សាវក​ ​កិច្ច​នោះ​ ​តថាគត​បាន​ធ្វើ​ហើយ​ ​ដល់​អ្នក​ទាំងឡាយ​។​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នុ៎ះ​ជា​គល់ឈើ​ទាំងឡាយ​ ​នុ៎ះ​ជា​ផ្ទះ​ស្ងាត់​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចំរើន​ឈាន​ ​កុំ​ប្រមាទ​ ​កុំ​មាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​។​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​តថាគត​ ​ចំពោះ​អ្នក​ទាំងឡាយ​។​ ​ចប់​ ​មហាវគ្គ​ ​ទី២​។​

បិដក ភាគ ៤៧ - ទំព័រទី ២៤៨/២៥៣
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ៤,៧៩៩ ដង)
បុគ្គលជ្រះថ្លានូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃដូចម្ដេច ទើបមិនទៅកាន់ទុគ្គតិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.41
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿