ថ្ងៃ អង្គារ ទី ២៨ ខែ វិច្ឆិកា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៧០,៦០៩
Today
ថ្ងៃម្សិលមិញ ១១១,៨៣៧
ខែនេះ ៦,២៨០,៥៥២
សរុប ៣៥៦,៤៩៧,៦៧០
Flag Counter
អានអត្ថបទ
ផ្សាយ : ៣០ កញ្ញា ឆ្នាំ២០២៣ (អាន: ២,៣៦៥ ដង)

ការចម្រេីនផ្លូវទៅកាន់ព្រះនិពា្វន



 

មិនមែនដាក់បាយ១វែកហ្នឹងឲ្យដល់ព្រះនិពា្វនទេ! គឺព្រះអង្គសំដែងថាជាសម្មាបដិបទា ដេាយពិតនេាះគឺជាខ្សែបណ្តេាយនៃកុសលរបស់អ្នកដែលចម្រេីននូវ វិបស្សនា ទាំងអស់ហ្នឹងក៏រាប់បព្ចូាលថាទៅកាន់ព្រះនិពា្វនដែរ ។ ចឹងបានជានៅក្នុងសម្មាបដិបទា មិច្ឆាបដិបទា ប្រសិនបេីយេីងប្រាថ្នាទៅកាន់ព្រះនិព្វាន យេីងឲ្យទានៗហ្នឹងរាប់ទៅជាកុសលដែលយេីងធ្វេីហ្នឹង គ្រាន់តែដាក់បាតបាយ១វែង យេីងប្រាថ្នាទៅកាន់ព្រះនិព្វាន ។

ក៏ប៉ុន្តែការចម្រេីនផ្លូវទៅកាន់ព្រះនិពា្វន ដេាយសម្មាបដិបទាអត់ប្រព្រឹត្តទេ តេីបាយមួយវែងហ្នឹងត្រូវរាប់បព្ចូាលទៅក្នុងណា គឺរាប់បព្ចូាលទៅក្នុងមច្ឆាមគ្គ ដែលរាប់បព្ចូាលក្នុងសម្មាមគ្គទាល់តែយេីងមកប្រព្រឹត្តនូវបដិបទានៅក្នុងដែលសង្ខាររលត់ ព្រេាះរលត់នូវអវិជ្ជា​ដេាយ​បដិលេាម ​ជាសម្មាមគ្គ ជាសម្មាបដិបទា ក៏ប៉ុន្តែប្រសិនជាយេីងអត់ចម្រេីននូវសមថៈវិបស្សនា ឬវិបស្សនាទេ យេីងអត់ចម្រេីននូវអរិយមគ្គប្រកបដេាយអង្គ៨ប្រការទេ ការដាក់បាតរបស់យេីងហ្នឹង អនុលេាមចូលទៅក្នុងមច្ឆាមគ្គ ។

វាញាំងឲ្យជាតិជរា ព្យាធិ កេីតឡេីង អត់បានទៅកាន់ ព្រះនិព្វានទេ។ ក៏ប៉ុន្តែយេីងត្រូវស្តាប់ព្រះឱសព្រះអង្គឲ្យយល់ថា អ្នកដែលឲ្យទានបាយ១វែងប្រាថ្នាវិវដ្តជាសម្មាបដិបទា យេីងក៏ត្រូវឲ្យដឹងថា សម្មាបដិបទាគឺជាអ្វី? សម្មាបដិបទាគឺជាបដិបទា សង្ខាររលត់ព្រេាះរលត់អវិជ្ជា វិញ្ញាណរលត់ព្រេាះរលត់នូវសង្ខារ តេីយេីងបានចូលដល់ត្រង់ហ្នឹងដែរឬទេ? បេីអត់មានទេគឺចូលមច្ឆាមគ្គចឹងគ្រាន់តែជាខ្សែបណ្តេាយនៃសម្មាមគ្គ ជាខ្សែបណ្តេាយបដិបទា។ ក៏ប៉ុន្តែយេីងអត់ធ្វេីទៅមុខទេ ទៅអត់រួចទេ។ 

ចឹងបានជាព្រះអង្គសម្តែងមកថា តថាគត អត់សរសេីរនូវកុសលដដែលៗនៃបុគ្គលណាមួយទេ។ តេីព្រះអង្គសរសេីរអំពីកុសលអ្វី? គឺព្រះអង្គសរសេីរកុសលណាដែលចម្រេីន គឺចម្រេីនអ្វី? គឺចម្រេីន ពីទានមក សមថៈ ចម្រេីនពីទាន មកវិបស្សនា ចម្រេីនអំពីសីលមក សតិប្បដ្ឋាន ចម្រេីនពីសតិប្បដ្ឋាន ទៅសម្មប្បធាន ទៅឥទ្ធិបាទ ទៅឥន្ទ្រីយ ទៅពលៈ ពេាជ្ឈង្គ អរិយមគ្គប្រកបដេាយអង្គ៨ ទេីបព្រះអង្គទ្រង់សរសេីរ ។

ដែលយេីងបានឈ្នះពីមារហ្នឹង ដេាយសារយេីង ចេះធ្វេីបុណ្យកុសលហ្នឹងណា គឺជាជ័យជំនះរបស់យេីងដេាយពិត ចឹងព្រះអង្គឲ្យរក្សាកុំឲ្យបែរទៅជាចាញ់វិញ ក៏ប៉ុន្តែព្រះអង្គបន្ថែមកុំដំអក់នៅក្នុងធម៌នេាះឡេីយ ។ ពាក្យដែលថាកុំដំអក់គឺត្រូវចេញពីធម៌ហ្នឹង គឺត្រូវចេញពីធម៌ថ្នាក់ទានហ្នឹង ឲ្យទៅជាថ្នាក់សីល ចេញពីថ្នាក់សីលឲ្យទៅជាធម៌សមាធិ ជាអធិសមាធិ ចេញពីសមាធិឲ្យបានចេញនូវធម៌អធិបញ្ញា អត់អាចដំអក់បានទេ ។

ព្រេាះអីបានជាព្រះអង្គសម្តែងថា កុំដំអក់នៅក្នុងធម៌នេាះ ព្រេាះកុសលហ្នឹងមិនទាន់ដល់ព្រះនិព្វានទេ។ ចឹងយេីងត្រូវយល់ឲ្យបានច្បាស់លាស់សំរាប់ខ្លួនយេីង មិនបាច់ទៅស្រុកព្រះទេ មេីលតែព្រះត្រៃបិដក ក៏ឃេីញព្រះដែរ ដេាយសារយេីងយល់ព្រះឱសរបស់ព្រះអង្គច្បាស់លាស់ ។

ចឹងទិសដៅរបស់ព្រះពុទ្ធសាសនា ឃេីញមានប៉ុន្មានចំណុច នៃខ្សែជីវិតរបស់សត្វលេាក?
ទិសដៅនៅក្នុងព្រះពុទ្ធសាសនាដែលបង្ហាញ់ដល់សត្វលេាក មានពីរចំណុច ទី១. គឺទិសដៅទៅកាន់ ជាតិ ជរា និងមរណៈ ។ 

ហេីយនិងទិសដៅ ១ ទៀត គឺព្រះនិព្វាន ។ ក៏ប៉ុន្តែទិសដៅទាំងពីហ្នឹងព្រះអង្គសំដែងថា សត្វដែលមិនផុតពីសេចក្តីទុក្ខ គឺទិសដៅទៅកាន់ ជាតិ ជរា មរណៈ ។ ទិសដៅណាដែលព្រះអង្គសំដែងថារួចពីទុក្ខ គឺទិសដៅទៅកាន់ព្រះនិពា្វន ។

ចឹងព្រះអង្គទ្រង់សរុបថា ឲ្យតែផ្លូវណាខុសអំពីព្រះនិព្វាន គឺជាផ្លូវអត់ត្រូវ គឺជាផ្លូវខុស ទេាះអ្នកឯងធ្វេីស្អីក៏ដេាយឲ្យតែអត់ទៅកាន់ព្រះនិព្វាន គឺជាផ្លូវខុស គឺជាអំពេីខុស ។ ដូចជាព្រះអង្គសម្តែងថា រថដែលប្រកបដេាយអង្គ៨្របកាគឺជារថមិនឮ ផ្លូវដែលប្រកបដេាយអង្គ៨ប្រកា គឺជាផ្លូវត្រង់ ទិសដែលអត់មានភ័យ គឺព្រះនិព្វាន ។


អ្នកមករៀននៅក្នុងព្រះពុទ្ធសាសនា ទាំងព្រះគុណម្ចាស់ ពុទ្ធបរិស័ទទាំងអស់ ។ ប្រសិនបេីយេីងមករៀននូវព្រះពុទ្ធសាសនាគ្រាន់តែមករៀនដេីម្បីឲ្យដឹង ចិត្ត ចេតសិក រូប នេាះមិនបានទេ ។ 

ទិសដៅដែលយេីងមករៀននៅក្នុងព្រះពុទ្ធសាសនា គឺមករៀនដេីម្បីអ្វី? យេីងថាមករៀនដេីម្បីចេញចាកទុក្ខ ឬដេីម្បីមិនមានការប្រកាន់មាំ តេីមានន័យសេចក្តីយ៉ាងណា ។ យេីងមករៀននៅក្នុងព្រះពុទ្ធសាសនាគឺដេីម្បីឲ្យឃេីញទេាសរបស់ខន្ធ បេីរៀនមិនមានទិសដៅមកសម្លឹងទេាសរបស់ខន្ធទេ អត់ឈ្នះលុយទេ លុយវាដឹកនាំទៅរហូត ទេាះអ្នកហ្នឹងចេះប៉ុណ្ណាក៏ដេាយ ដឹងប៉ុណ្ណាក៏ដេាយ ឆ្លាតប៉ុណ្ណាក៏ដេាយ កាមវាហ្នឹងកពា្ឆក់បេាកបត់ក នៅកន្លែងណាមួយជាមិនខាន ទាំងគ្រហស្ថ ទាំងបុព្វជិក ។ បេីមិនមកសិក្សាមិនដេីម្បីឲ្យឃេីញទេាសរបស់ខន្ធទេនេាះ។ 

ហេីយទេាសរបស់ខន្ធហ្នឹង តេីជាទេាសអ្វីទៅ?  គឺភ្នែកហ្នឹង (ព្រះអង្គសម្តែងថា ភ្នែកជារបស់ខ្វក់) ព្រះអង្គសម្តែងចឹងតេីជាគុណ ឬក៏ជាទេាសរបស់ភ្នែក ហេីយយេីងដឹងដែរឬអត់ ? ។ល។ 

សម្តែងដេាយ៖ លេាកគ្រូ រស់ សុផាត
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៦២,៣៦៣ ដង)
សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​វត្ត​ជេត​ពន​
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១០,៧៩២ ដង)
ប្រាសាទ​ព្រះគន្ធ​កុដិក្នុង​ធម្មនគរ
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣ (អាន: ១៣,៥១៩ ដង)
គាថា​របស់​ព្រះ​សីលវត្ថេរ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៩,៣៤៦ ដង)
បើ​តាំង​ខ្លួន​ជា​មនុស្ស​ត្រូវតែ​បង្អុរ​ទឹក​ភ្លៀង​ឲ្យ​បាន​គ្រប់​ស្រុក​ប្រទេស
ផ្សាយ : ៣០ មិថុនា ឆ្នាំ២០១២ (អាន: ១១,៥០២ ដង)
ស្តាប់ការអានគម្ពីរព្រះត្រៃបិដកភាគទី ២១
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
cccArray ( [download] => yes )