35
ថ្ងៃ សៅរ៍ ទី ១៨ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៨,៩៩៣
Today
ថ្ងៃម្សិលមិញ ២២៨,៤៦៣
ខែនេះ ៥,៩០២,៣៨៤
សរុប ៣៩៨,១៦០,៨២៨
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៣០,១៨៩ ដង)

ម៉ែ​ប្រឹង​ចិញ្ចឹម​កូន​ទាំង​ទឹក​ភ្នែក



 
ម៉ែ​ប្រឹង​ចិញ្ចឹម​កូន​ទាំង​ទឹក​ភ្នែក

ម៉ែ​ស៊ូ​គ្រប់​បែប​យ៉ាង និងឆ្លង​កាត់​ឧបសគ្គរាប់​រយ​ជំពូក ក្នុង​ការ​ចិញ្ចឹម​កូន ម៉ែ​ប្រឹង​ប្រែង​ណាស់​ព្រោះ​ម៉ែ​ខ្លាច​កូន​អត់​ឃ្លាន ទោះ​ការងារ​ធ្ងន់​ស្រាល់យ៉ាង​ណា​ក៏​ដោយ ក៏​ម៉ែ​ធ្វើ​ទាំង​អស់ឥត​រាថយ​ឡើយ ព្រោះ​ម៉ែ​នឹក​ឃើញ​ថា បើ​ម៉ែ​មិន​ធ្វើ មិនរក ម៉ែ​គ្មាន​អ្វី​យកមក​ចិញ្ចឹម​កូន​ទេ ដូច្នេះ​ការងារ​អ្វី​ក៏​ដោយ ឲ្យ​តែ​បាន​កម្រៃ ដើម្បី​បាន​ចិញ្ចឹម​កូន ការងារ​នោះ​ម៉ែ​ធ្វើ​ទាំង​អស់ ព្រោះ​ម៉ែ​នឹក​ស្រណោះ​អាណិត​កូន ម៉ែ​លួច​ពួន​យំ​តែ​ម្នាក់​ឯង ពេល​ណា​ដែល​ម៉ែ​រក​លុយ​មិន​បាន ដើម្បី​ទិញ​បាយ​ឲ្យ​កូន​បរិភោគ។

ជំហាន​ដំបូង​នៃ​ការ​គិត​របស់​ម៉ែ គឺ​ម៉ែ​គិត​ដល់​កូន​មុន​គិត​អ្វី​ទាំង​អស់ ព្រោះ​កូន​សំខាន់​ណាស់​នៅ​ក្នុង​ជីវិត​ម៉ែ ការ​លះ​បង់​ពេល​វេលា លះ​បង់​កម្លាំង​កាយ​ចិត្ត បង្ហូរ​ញើស​ឈាម បង្ហូរ​ទឹក​ភ្នែក និង​ការ​ប្រឹង​ប្រែង​សព្វ​គ្រប់​បែប​យ៉ាង​របស់​ម៉ែ​រាល់​ថ្ងៃ​នេះ គឺ​ដើម្បី​កូន​តែ​ប៉ុណ្ណោះ មិន​មែន​ម៉ែ​ធ្វើ​ដើម្បី​ជីវិត​ម៉ែ​ម្នាក់​នោះ​ទេ គឺ​ម៉ែ​ធ្វើ​ដើម្បី​ជីវិតកូន​ប្រុស​ស្រី​គ្រប់​គ្នា។

ពេល​ខ្លះ​ម៉ែធ្វើ​ការងារ​បណ្ដើរ បី​កូន​តាម​បណ្ដើរ​ដៃ​ម្ខាង​ធ្វើ​ការ​ងារ​ស៊ី​ឈ្នួល​គេ ដៃ​ម្ខាង​ទៀត​ឱប​កូន ម៉ែ​មិន​ហ៊ាន​ទុក​កូន​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ទេ ខ្លាច​កូន​មាន​គ្រោះ​ថ្នាក់ និង​ខ្លាច​កូន​ស្រែក​យំ​រក​ម៉ែ ពេល​ដែល​ម៉ែ​មិន​នៅ​ជិត​កូន ម៉ែ​លំបាក​ណាស់​កូន​អើយ តែ​ទោះ​បី​ជា​ម៉ែ​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​ម៉ែ​មិន​ដែល​ថ្ងូរ​មួយ​ម៉ាត់ ថា​ម៉ែ​ពិបាក​ឡើយ​ម៉ែ​នៅ​តែ​ធ្វើ​ការងារ​ដើម្បី​ចិញ្ចឹម​កូន​ជានិច្ច។

ទោះ​បី​ជា​ម៉ែ​ក្រីក្រ​ខ្វះ​សព្វ​គ្រប់​ក៏​ដោយ តែ​ម៉ែ​មិន​ដែល​បោះ​បង់​កូន​ចោល​ឡើយ ម៉ែ​ខំ​ប្រឹង​ចិញ្ចឹម​កូន​ឲ្យ​រស់​ដោយ​ដៃ​របស់​ម៉ែ រហូត​កូន​ធំ​ដឹង​ក្ដី​គ្រប់​គ្នា ទោះ​ក្ដៅ​រងា​ភ្លៀង​ផ្គរ​យ៉ាង​ណា ម៉ែ​នៅ​តែ​ធ្វើ​ការ​គ្មាន​ថ្ងៃ​សម្រាក​ឡើយ។

ម៉ែ​ទទួល​នូវ​អង្រែក​ជីវិត​ធ្ងន់​ណាស់ ស្ទើរ​តែ​ទ្រាំ​ទ្រ​ទៅ​មុខ​ទៀត​លែង​បាន ព្រោះ​វា​ធ្ងន់​ណាស់​សម្រាប់​ម៉ែ តែ​ម៉ែ​នៅ​តែ​តស៊ូ​ទទួល​នូវ​អង្រែក​ដ៏​ធ្ងន់​នេះ ដើម្បី​ស្វែង​រក​អនាគត​ដ៏​ល្អ​សម្រាប់​កូន។ ពេល​ខ្លះ​ម៉ែ​ធ្លាក់​ខ្លួន​ឈឺ តែ​ម៉ែ​មិន​ទម្រន់​ខ្លួន​ឡើយ ម៉ែ​នៅ​តែ​ទៅ​ធ្វើការ​ស៊ី​ឈ្នួល​គេ​ ទាំង​ឈឺ​ក៏​មាន ម៉ែ​ទទូរ​ក្រមា​នៅ​ហាល​ក្ដៅ ញើស​របស់​ម៉ែ​ហូរ​ជោគ​ខ្លួន​ប្រាណ ម៉ែ​យក​ដៃ​ជូត​ញើស​ដែល​ហូរ​មក ទាំង​ទុរន់​ទុរា ម៉ែ​ស្ទើរ​តែ​តស៊ូ​ធ្វើ​ទៅ​ទៀត​មិន​បាន​ ព្រោះម៉ែ​គ្មាន​កម្លាំង​កម្ហែង​នឹង​ធ្វើ​ការងារ​បន្ត​ទៀត​ទេ តែ​ពេល​ដែល​ម៉ែ​នឹក​ឃើញ​ដល់​កូនទាំង​ឡាយ ​ដែល​នៅ​តូចៗ​ពឹង​លើ​ម៉ែ​ទាំង​ស្រុង ម៉ែ​ក៏​ខំ​ប្រឹង​ធ្វើការងារ​ទាំង​ឈឺ ធ្វើ​ការងារ​ទាំង​ទឹក​ភ្នែក​ស្រក់ហូរ​ជោក​លើ​ភ័ក្ត្រ​របស់​ម៉ែ ក្នុង​ចិត្ត​របស់​ម៉ែ​គិត​ទៅ​តែ​កូន​គ្រប់​ពេល​វេលា​ទាំង​អស់។

កូន​នឹក​ឃើញ​ពេល​មួយ​នោះ គឺ​ពេល​ដែល​អត់​ខ្លាំង​គ្មាន​អង្ករ​ច្រក​ឆ្នាំង ម៉ែ​នឹង​អង្គុយ​មើល​មុខ​គ្នា​ទាំង​ហេវ​ហត់​អស់​កម្លាំង ម៉ែ​ស្រក់​ទឹក​ភ្នែក​ច្រោក​ខ្ទប់​មុខ​យំ​ខ្លាំងៗ​ព្រោះ​ម៉ែ​ខ្លោច​ចិត្ត​អាណិត​កូន​យ៉ាង​ក្រៃ​លែង ដែល​ម៉ែ​គ្មានអ្វី​ឲ្យ​កូន​បរិភោគ ពេល​ខ្លះ​ម៉ែ​រក​បាន​បន្តិច​បន្តួច ម៉ែ​ស៊ូ​អត់​ខ្លួន​ឯង ឲ្យ​តែ​កូន​បាន​ញ៉ាំ​គ្រប់គ្រាន់ ម៉ែ​អើយ!... ម៉ែ​ពិត​ជា​ល្អ​ចំពោះ​កូន​ណាស់ ម៉ែ​ជា​ព្រះ​ដែល​ថ្នាក់​ថ្នម​កូន គ្រប់​ពេល​ដែល​កូន​ត្រូវ​ការ​ម៉ែ ម៉ែ​ហ៊ាន​ពលី​កម្ម​ចំពោះ​កូន​គ្រប់​យ៉ាង​ ឥត​ស្ដាយ​ស្រណោះ​ឡើយ នេះ​ហើយ​គឺ​ជា​ការ​លះ​បង់​របស់​ម៉ែ​ចំពោះ​កូន !...។

ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,១២៥ ដង)
បុគ្គល​អ្នកមាន​ទស្សនៈ​ មាន​សីល​ដូច​ម្តេច ហៅ​ថា អ្នក​ស្ងប់​រម្ងាប់​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៤៤២ ដង)
នាមអ្នក​ពោល នមោ គ្រា​ដំបូង ៥ នាក់
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១១,៦២៩ ដង)
សេចក្តី​ពិត​មាន​រស​ឆ្ងាញ់​លើស​អស់​រស​ទាំង​ពួង
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៤,៨២៨ ដង)
ចេះ​ជួយ​ខ្លួន​ឯង​និង​ពឹង​ខ្លួន​ឯង​ជា​មុន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១៣,៨២៨ ដង)
ការ​ដាំ​ដើម​ឈើ​ឈ្មោះ​ថា​ ធ្វើ​សេ​នា​សនៈ​ទាន​
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ២៦,៦២៤ ដង)
ឪពុក​ម្ដាយ​គួរ​តែ​បណ្ដុះ​គុណ​ធម៌​ ៥ ទៀត​ជា​គូ​នឹង​សីល ៥ ដល់​កូន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.73
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿