អានអត្ថបទ
ផ្សាយ : ១៨ សីហា ឆ្នាំ២០១៩ (អាន: ១០,៧០៩ ដង)
សម្ដីមនុស្សនិងសត្វយំ

|
សម្ដីមនុស្សនិងសត្វយំ
សំឡេងសត្វស្លាបទាំងឡាយដែលស្រែកយំតាមជួរព្រៃភ្នំឬតាមទីរមណីយដ្ឋានទាំងឡាយអាចជាអារម្មណ៍សប្បាយរីករាយឬសង្វេគដល់ជនអ្នកនៅទីនោះបានស្ដាប់ ប៉ុន្តែសំឡេងរបស់ដែលនិយាយកុហកញុះញង់ ជេរប្រទេចផ្ដាសាដោយឥតមានមេត្តា ជាអារម្មណ៍ធុញទ្រាន់បំផុតរបស់ពពួកជនដែលបានស្ដាប់ហើយ។ - មនុស្សសត្វទាំងឡាយចូលចិត្តពាក្យសម្ដីពិត - មនុស្សសត្វទាំងឡាយចូលចិត្តពាក្យសម្ដីមានប្រយោជន៍ - មនុស្សសត្វទាំងឡាយចូលចិត្តពាក្យនិយាយសមរម្យតាមកាល - មនុស្សសត្វទាំងឡាយចូលចិត្តពាក្យសម្ដីផ្អែមពីរោះ - មនុស្សសត្វទាំងឡាយចូលចិត្តពាក្យសម្ដីដែលប្រកបដោយ មេត្តាតាំងពីសម័យបុរាណរហូតដល់សម័យបច្ចុប្បន្ននេះ ពាក្យពិតមានប្រយោជន៍ នៅតែរក្សាតម្លៃខ្ពង់ខ្ពស់ជានិច្ច។ - មនុស្សល្អចូលចិត្តការពិត មនុស្សអាក្រក់ខ្លាចការពិត - ពាក្យពិតប្រកបដោយមេត្តា អាចដោះស្រាយគ្រប់បញ្ហាបាន - ពាក្យពិតប្រកបដោយមេត្តា ជាឱសថដ៏ស័ក្កិសិទ្ធិ - ពាក្យពិតប្រកបដោយមេត្តា ជាទីស្រឡាញ់នៃមនុស្សនិងទេវតា - ពាក្យពិតប្រកបដោយមេត្តា ឮដល់ទីណាប្រយោជន៍ផ្សាយដល់ទីនោះ - ពាក្យពិតប្រកបដោយមេត្តា មានតម្លៃថ្លៃជាងមាសពេជ្រ - ពាក្យពិតប្រកបដោយមេត្តា អាចធ្វើឲ្យមនុស្សមានស្មារតីល្អមិនខ្លាចអ្នកដទៃ - ពាក្យពិតប្រកបដោយមេត្តា ធ្វើឲ្យញាតិមិត្តមិនបែកបាក់សាមគ្គី - ពាក្យពិតប្រកបដោយមេត្តា អាចនាំមនុស្សជាច្រើនឲ្យធ្វើល្អបាន - ពាក្យពិតប្រកបដោយមេត្តា ជាគុណធម៌ប្រចាំជីវិត - ពាក្យពិតប្រកបដោយមេត្តា មានក្លិនក្រអូបជាងផ្កាឈើនិងខ្លឹមចន្ទន៍ជាដើម គឺក្រអូបបញ្ច្រាសខ្យល់ - ពាក្យពិតប្រកបដោយមេត្តា រក្សាតម្លៃខ្លួនរហូតមិនឲ្យថោកថយ - ពាក្យពិតប្រកបដោយមេត្តា ជារសជាតិផ្អែមឆ្ងាញ់នៃអ្នកស្ដាប់ - ពាក្យពិតប្រកបដោយមេត្តា ជាទ្រព្យដ៏ប្រសើររបស់បណ្ឌិត ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀបរៀងដោយ កែវ វិមុត្ត ដោយ៥០០០ឆ្នាំ |