30
ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កុម្ភះ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៨,៥៩៩
Today
ថ្ងៃម្សិលមិញ ២៤៤,៦០១
ខែនេះ ៤,៨០៥,១៣៥
សរុប ៣៧៩,១២៦,៦៥៧
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២៧៩ ដង)

សេចក្តី​ប្រកាន់



 
សេចក្តី​ប្រកាន់
កូន​ជា​ទី​ស្រឡាញ់

ជីវិត​នៃ​មនុស្ស​ម្នាក់​ៗ​នោះ រមែង​ជួប​ប្រទះ​នូវ​សេចក្តី​ក្រហាយ ខ្វាយ​ខ្វល់ រចល់​ក្នុង​ចិត្ត សន្ធឹក​សន្ធាប់​រាប់​ដង​មិន​អស់ ច្រើន​បែប​ច្រើន​យ៉ាង​។ ​ក្នុង​បណ្តា​សេចក្តី​ក្តៅ​ក្រហាយ​នោះ មាន​សេចក្តី​ក្តៅ​ក្រហាយ​ព្រោះ​សេចក្តី​ប្រកាន់​នៃ​ខ្លួន​ឯង​រួម​ជា​មួយ​ផង ។ សេចក្តី​ប្រកាន់​ដែល​ពោល​មក​នេះ គឺ​ការ​ដែល​មនុស្ស​យើង​ទៅ​ចាប់​យក​មក​ហួង​ហែង​នូវ​អ្វី​ណា​មួយ រហូត​ទាល់​តែ​ខ្លាំង​ហួស​ដូច​ជា​ចាប់​យក​នូវ​មនុស្ស​ទាំង​ឡាយ​ណា របស់​ទាំង​ឡាយ​ណា ការ​ងារ​ទាំង​ឡាយ​ណា ឋានះ​ទាំង​ឡាយ​ណា​ទាំង​ការ​ចេះ​ដឹង រហូត​ដល់​គំនិត​របស់​ខ្លួន​ជា​ដើម​ទាំង​អស់​នេះ មក​ហួង​ហែង​ប្រកាន់​មាំ​ខ្លាំង​ពេក​ទៅ គឺ​នៅ​ក្នុង​សេចក្តី​ប្រកាន់​ថា​ជា​របស់​យើង ។ សេចក្តី​ប្រកាន់​ដូច​នេះ​ឯង​ជា​ហេតុ ជា​ដើម​ចម​នៃ​សេក្តី​ក្តៅ​ក្រហាយ និង​ទុក្ខ​សោក​ក្រៀម​ក្រំ ដែល​តែង​តែ​មាន​ក្នុង​មនុស្ស​ម្នាក់ៗ ។ ប្រកាន់​ក្នុង​អ្វី​ណា ក៏​នឹង​ទុក្ខ​សោក​ក្តុក​ក្តួល​ក្នុង​អ្វី​នោះ ។

បើ​មិន​ប្រកាន់​ក្នុង​អ្វី​ណា​ទេ ក៏​នឹង​មិន​ទុក្ខសោក មិន​ក្តុក​ក្តួល​ និង​មិន​ក្តៅ​ក្រហាយ​ក្នុង​អ្វី​នោះឡើយ ។

បើ​កូន​ត្រូវ​ការ​ឲ្យ​មាន​ជីវិត​រស់​នៅ​ជា​សុខ​ពិត​ៗ កូន​ត្រូវ​ព្យាយាម​លះ​លែង​ក្នុង​ចិត្ត​នូវ​អ្វី​ៗ​នោះ ឲ្យថយ​ចុះ​នូវ​សេចក្តី​ប្រកាន់ កូន​ត្រូវ​ចាំ​ទុក​នូវ​ពាក្យ​នេះ​គឺ (កុំ​ចង់​បាន​របស់​ដែល​អត់ កុំ​ជាប់​ចិត្ត​នឹង​របស់​ដែល​មាន អ្វីៗ​សុទ្ធ​តែ​កើត​ពី​ហេតុ អ្វីៗ ដែល​កើត​ឡើង​ហើយ សុទ្ធ​តែ​ត្រូវ​ប្រែប្រួល​ទាំង​អស់) ។ កូន​កុំ​ទៅ​ទូល​ដុំ​ថ្ម កុំ​ទទួល​នូវ​ការៈ​អ្វី​ឲ្យ​ធ្ងន​ហួស ។ ជា​ធម្មតា​នៃ​ភារៈ​ដែល​រែក​ទូល វា​រមែង​ធ្ងន់​និងអស់​ការ​នឿយ​ហត់​ត​ទៅ​ទៀត​ដែរ ។

ភារៈ​ដែល​ចិត្ត​ទទួល​រែក​ពុន ឬ​ប្រកាន់​ទុក​នេះ​វា​មិន​ងាយ​នឹង​ដាក់​ចុះ​បាន​ដោយ​ងាយ​ឡើយ ដូច្នេះ​ហើយ​ទើប​វា​ធ្វើ​ឲ្យ​ធ្ងន់​នៅ​ក្នុង​ចិត្ត និង​ក្តៅ​ក្រហាយ​ជា​និច្ច​កាល ។

បើ​ទោះ​បី​ថា​មាន​ភារះ ឬ ទូល​រែក​នូវ​អ្វី​ទៅ​នោះ​ដោយ​មិន​ប្រកាន់​ចំពោះ​ភារះ​នោះ​ខ្លាំង​ពេក​ទេ ពេល​ណា​គួរ​ដាក់​ក៏​ដាក់ ពេល​ណា​គួរ​ទូល​រែក​ក៏​ទូល​រែក​ទៅ ធ្វើ​បាន​ដូចនេះ​វា​គ្រាន់​ធូរ​ទ្រូង​ខ្លះ អាច​មាន​ជីវិត​ជា​សុខ​តាម​សម​គួរ​ដែរ​ល្អ​ជាង​រែក​ទូល​គ្រប់​គ្រា​គ្រប់​ពេល​វេលា ។
ចំពោះ​សេចក្តី​ប្រកាន់​ក្នុង​ចិត្ត ដែល​ជា​ភារះ​ធ្ងន់​ដូច​ពោល​ហើយ​នេះ បើ​ដាក់​ចុះ​បាន​ខ្លះ ក៏​នឹង​មាន​សេចក្តី​សុខ​ខ្លះ បើ​ដាក់​ចុះ​បាន​ទាំង​អស់​ក៏​នឹង​មាន​សេចក្តី​សុខ​ទាំង​អស់​នេះ​ជា​សច្ច​ធម៌​កូន​ណ៎ា ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 

Thai drama, Chinese drama, Korean drama, Khmer dubbed movies and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣៧០ ដង)
អំពី​ការ​ងារ​ចាយ​វាយ​ទ្រ​ព្យ​សម្ប​ត្តិ​
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១២,៨២៥ ដង)
មាន​ដំបៅ​ចិត្ត​ ត្រូវ​​បិទ​ថ្នាំ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១១,៤២៣ ដង)
សេចក្តី​ពិត​មាន​រស​ឆ្ងាញ់​លើស​អស់​រស​ទាំង​ពួង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦២៥ ដង)
មនុស្ស​គួរ​ដល់​ការ​ហ្វឹកហាត់
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៣៦៦ ដង)
ភ្លើត​ភ្លើន​ក្នុង​ភ្លើង​នរក
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ១៩,៨៦៥ ដង)
គួរចាប់ផ្តើមការរស់នៅដោយធម៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.86
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿