images/articles/915/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៥៦,៤៩៨ ដង)
រឿងខន្តីវាទិតាបស
( ចាក ខ. ច. )
( កុំធ្វើបាបមនុស្សមានខន្តី ប្រយ័ត្នផែនដីស្រូប )
កាលកន្លងទៅហើយ ព្រះពោធិសត្វរបស់យើងសោយព្រះជាតិជាព្រាហ្មណ៍ នាមកុណ្ឌៈនៅក្នុងក្រុងពារាណសី មានការនឿយណាយនឹងកិច្ចមានរវល់ក្រៃពេកក៏ចេញទៅបួសជាតាបស នៅអាស្រ័យក្នុងហេមវត្ត ហើយក៏មានបំណងចង់ឆាន់វត្ថុប្រៃ និងជូរ ក៏
images/articles/916/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,២៥៩ ដង)
រឿងសត្វខ្លែង និងអ្នកប្រមាញ់
( ចេះជួយយកអាសារគ្នាក្នុងគ្រាក្រ ទើបជាមិត្តល្អ )
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសី កាលនោះអ្នកស្រុកបច្ចន្តគ្រាម ចូលចិត្តរកស៊ីបរបាញ់សត្វយកសាច់ចិញ្ចឹមគ្រួសារ ។ នៅជិតស្រុកនោះ មានស្រះធំមួយមានសត្វ ៥ ពួកនៅអាស្រ័យគឺខ្លែងឈ្មោលនៅខាងត្បូងស្រះ ខ្លែងញីនៅ
images/articles/917/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨៧៥ ដង)
រឿងសច្ចវាទិនី
( ចាក ម. អ. )
( និយាយពាក្យពិត គង់បានទៅកើតក្នុងស្ថានទេវលោក )
ពីដើមមានស្រ្តីម្នាក់ មិនបានឲ្យទាន មិនបានធ្វើការបូជា មិនបានស្តាប់ធម៌ទេក្នុងមួយជាតិនេះ គ្រាន់តែរក្សាពាក្យសច្ចប៉ុណ្ណោះ លុះស្លាប់ទៅ
images/articles/918/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៧១៣ ដង)
រឿងសមុទ្ទទេវតា
( ចាក ស. តិ. )
( សេចក្តីលោភនាំសត្វឲ្យហួងហែងហួសហេតុ )
កាលពុទ្ធសម័យព្រះសម្ពុទ្ធបរមគ្រូ ទ្រង់រំលឹកដាស់តឿនឧបនន្ទភិក្ខុ ដែលមានសេចក្តីលោភគ្របសង្កត់ គឺធម្មតារបស់ភិក្ខុឧបនន្ទ តែដល់រដូវចូលវស្សាហើយ លោកដើរចូលទៅចូលវស្សាផ្ញើគ្រប់វត្ត ដែលលោកអាចទៅបាន។
images/articles/919/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,០៥២ ដង)
រឿងប្រេតស៊ីខ្ទុះឈាម
( ចាក បេ. ខុ. )
( ទោសប្រមាថមើលងាយទានរបស់អ្នកដទៃ )
សម័យពុទ្ធកាលមានភិក្ខុ ១២ អង្គ រៀនយកព្រះកម្មដ្ឋានអំពីសំណាក់ព្រះសាស្តាហើយ នាំគ្នាចូលទៅក្នុងព្រៃរកទីស្ងាត់ ក៏បានទៅដល់ព្រៃរបោះមួយ ក្បែរក្រុងសាវត្ថី ។
កាលនោះមានជាងតម្បាញ ១៨ នាក់នៅក្រុងសាវត្ថីនោះ បានដឹងថាមានភិក្ខុ ១២ អង្គទៅគង់នៅក្នុងព្រៃរបស់ជិតលំនៅខ្លួន ក៏នាំចូលទៅថ្វាយ
images/articles/920/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៤៩៩ ដង)
រឿងប្រើស និង ព្រានព្រៃ
( ចាក ក. ទុ. )
( អ្នកមានសេចក្តីរួបរួមគ្នា តែងរួចចាកភយន្តរាយ )
កាលកន្លងទៅហើយមានសត្វប្រើស ១ អណ្តើក ១ រងាវកក ១ ជាសំឡាញ់នឹងគ្នា នៅអាស្រ័យក្នុងព្រៃហេមពាន អណ្តើកនៅក្នុងស្រះ រងាវកកនៅលើចុងឈើក្បែរស្រះនោះដែរ ។ សម័យមួយមានព្រានម្នាក់ ដើរស្វែងរកបាញ់សត្វក្នុងព្រៃ បានប្រទះឃើញស្នាមជើង
images/articles/1010/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៩១២ ដង)
រឿងព្រាហ្មណ៏សម្លាប់កូនធ្វើទាន
( ចាក គ. ទា. )
( សម្បត្តិរបស់ជនមានសទ្ធាមិនវិនាសសាបសូន្យ )
កាលពីព្រេងនាយ មានព្រាហ្មណ៏ម្នាក់មានសទ្ធាជឿស៊ប់ក្នុងព្រះពុទ្ធសាសនា ជាអ្នកពេញចិត្តក្នុងការធ្វើទាន ។ ព្រាហ្មណ៏នេះកាលមាតាបិតារៀបឲ្យមានគូស្រករ បានចែកទ្រព្យសម្បត្តិជាច្រើនស្មើភាគនឹងបងប្អូនរបស់គាត់ ដល់ពេលក្រោយមកព្រាហ្មណ៏នេះទៅជាអ្នកក្រដើរសុំទានគេ
images/articles/1021/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៧០០ ដង)
រឿងចចកឈ្មោះបូតិមំសះ
( ចាក បូ. ន. )
( ការឈ្លាសវៃមិនដែលស្លាប់ដោយឧបាយកលអ្នកដទៃ )
បានសឹងថា កាលកន្លងទៅជាយូរលង់ណាស់ហើយ មានហ្វូងសត្វចៀមជាច្រើន នៅអាស្រ័យក្នុងគុហារក្បែរភ្នំទៀបហេមវន្តប្រទេស ។ ក្នុងចំណោមសត្វទាំងទ្បាយនោះ មានមេចៀម១ ឈ្មោះមេណ្ឌមាតា ជាសត្វវាងវៃប៉ិនប្រសប់ក្នុងឧបាយគ្រប់
images/articles/1101/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៨១៣ ដង)
រឿងដំរីនឹងទន្សាយ
(ចាក គ. ប.)
(អ្នកតូចអាចយកឈ្នះអ្នកធំបានដោយឧបាយកល)
ថ្ងៃមួយនៅក្នុងរដូវរាំងភ្លៀងរីងស្ងួតហួតហែងឥតមានទឹកភ្លៀងសោះ ដំរីមួហ្វូងធំដែលមានក្តីស្រេកឃា្លនបៀតបៀនហើយ ចូលទៅនិយាយនឹងដំរីជាមេខ្លោងថា៖ លោកជាទីពឹង! ធ្វើឧបាយដូចម្តេចយើងទាំងអស់គ្នានឹងមានជីវិតរស់នៅតទៅទៀត? ទីនេះត្រពាំងបឹងបួររីងអស់ហើយ សូម្បីតែសម្រាប់សត្វតូចតាចក៏មិនមានដែរ
images/articles/1102/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,២៩៧ ដង)
រឿងហង្សនិងក្អែក
(ចាក គ.ប.)
(ការដែលនៅជិតជនអសប្បុរសតែងមានទុក្ខ)
នៅតាមផ្លូវទៅកាន់ក្រុងឧជ្ជយិនី មានដើមឈើធំមួយ មានមែកទ្រឈឹងទ្រឈៃ ។ សត្វហង្សនិងក្អែកអាស្រ័យនៅដើមឈើនោះ ។ នៅរដូវក្តៅ មានអ្នកដំណើរម្នាក់ដើរមកដល់អស់កម្លាំងណាស់ ឃើញម្លប់ត្រជាក់ស្រួលដាក់ធ្នូនិងសរក្បែរគល់ឈើប្រាស់ខ្លួនដេកលង់លក់ទៅ ។
images/articles/1106/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,០១៧ ដង)
រឿងសាមណេរ ៤ រូបជាព្រះអរហន្ត
(ចាក ធ. ខុ.)
បានឮថា នាងព្រាហ្មណីម្នាក់បានចាត់ចែងឧទ្ទេសភត្តសម្រាប់ភិក្ខុ៤អង្គប្រើព្រាហ្មណ៍ជាប្តីឲ្យទៅនិមន្តលោកប្រាប់ថា " ម្នាលព្រាហ្មណ៍ចូរអ្នកទៅវត្តនិមន្តព្រាហ្មណ៍ចាស់ៗ៤ អង្គមក " ។ គាត់ទៅវត្តនិមន្តថា"សូមនិមន្តព្រាហ្មណ៍៤អង្គ" ។ ខីណាសវសាមណេ ៤អង្គគឺសង្កិច្ច១ បណ្ហិតះ ១ សោបាកះ ១ រេវតះ១ មានអាយុ៧ឆ្នាំ
images/articles/1107/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៦៦,០៤៨ ដង)
សុមនសូត្រ
គ្រានោះ នាងសុមនារាជកុមារី មានរថ ៥០០ និង រាជកុមារី ៥០០ អង្គ ហែហមចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ ក្នុងទីសមគួរហើយ បានទូលសួរព្រះដ៏មានព្រះភាគ ក្នុងសាសនា នេះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានបញ្ញាស្មើគ្នា ប៉ុន្តែមួយអង្គជាទាយក មួយអង្គមិនមែនជាទាយក សាវ័កទាំងនោះដល់បែកធ្លាយរាងកាយស្លាប់ទៅ
images/articles/1108/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៩៨៦ ដង)
រឿងឆ្កែខាំប្រេត
(ចាក បេ. ខុ)
(ទោសក្បត់ស្វាមី និងមុសាវាទ)
កាលសាសនាព្រះទសពលព្រះនាមកស្សប មានគហបតីម្នាក់ ជាឧបាសកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានបបួលឧបាសក ៥០០ នាក់សុទ្ធតែបានសម្រេចសោតាបត្តិផល នាំគ្នាធ្វើទានផ្សេងៗ មានធ្វើវត្តអារាមធ្វើស្ពានផ្លូវថ្នល់ ធ្វើទីចង្រម ធ្វើព្រះវិហារថ្វាយព្រះសង្ឃមានព្រះពុទ្ធជាប្រធាន បាននាំភរិយារបស់ខ្លួនគ្រប់គ្នា
images/articles/1109/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨៨៧ ដង)
ចន្ទីសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័នជាកលន្ទកនិវាបដ្ឋាន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះ នាងចុន្ទីរាជកុមារីមានរថ ៥០០ និង កុមារី ៥០០ ហែហមចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ថ្វាយបង្គំព្រះមានព្រះភាគ ហើយប្រថាប់ក្នុងទីសមគួរ ។
លុះនាងចុន្ទីរាជកុមារី ប្រថាប់ក្នុងទីសមគួរហើយបានក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា
images/articles/1110/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦៧៧ ដង)
ឧគ្គហសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងជាតិយាវ័ន ទៀបក្រុងភទ្ទិយៈ ។ គ្រានោះ ឧគ្គហមេណ្ឌកនត្តា (ជាចៅមេណ្ឌសេដ្ឋី) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយអង្គុយក្នុងទីសមគួរ ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ មានភិក្ខុជាគម្រប់ ៤
images/articles/1115/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៣៧១ ដង)
រឿងជជិលសេដ្ឋី
(ធ.ខុ.)
ឥឡូវនេះជដិលកុមារបានកើតឡើងហើយ ។ មានសេចក្តីដំណាលថា កូនក្រមុំសេដ្ឋីម្នាក់នៅក្នុងក្រុងពារាណសី ជាស្រីមានរូបដ៏ល្អឆើត ។ មាតាបិតាបានប្រគល់នាងទាសីម្នាក់ឲ្យថែរក្សានាងធីតានោះក្នុងកាលដែលមានអាយុ១៥ ឬ១៦ឆ្នាំឲ្យនៅលើប្រាសាទ ៧ជាន់ក្នុងបន្ទប់ដ៏មានសេរី ក្នុងថ្ងៃមួយ យក្ខមួយឈ្មោះវិជ្ជាធរ កាលទៅតាមអាកាសបានឃើញនាងធីតានោះ