30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៣,៧៩១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២០១,៧២៥
សរុប ៣៨៥,៤៨៨,៤១៨
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៦២ ដង)

រឿង​ព្រាហ្មណ៏​សម្លាប់​កូន​ធ្វើ​ទាន



 
រឿង​ព្រាហ្មណ៏​សម្លាប់​កូន​ធ្វើ​ទាន
( ចាក គ. ទា. )
( សម្បត្តិ​របស់​ជន​មាន​សទ្ធា​មិន​វិនាស​សាប​សូន្យ )


កាល​ពី​ព្រេង​នាយ មាន​ព្រាហ្មណ៏​ម្នាក់​មាន​សទ្ធា​ជឿ​ស៊ប់​ក្នុង​ព្រះពុទ្ធ​សាសនា ជា​អ្នក​ពេញ​ចិត្ត​ក្នុង​ការ​ធ្វើ​ទាន ។ ព្រាហ្មណ៏​នេះ​កាល​មាតា​បិតា​រៀប​ឲ្យ​មាន​គូស្រករ បាន​ចែក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ស្មើ​ភាគ​នឹង​បងប្អូន​របស់​គាត់ ដល់​ពេល​ក្រោយ​មក​ព្រាហ្មណ៏​នេះ​ទៅ​ជា​អ្នកក្រ​ដើរ​សុំទាន​គេ ឯ​បងប្អូន​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​អ្នក​មាន​ទ្រព្យ ប៉ុនែ្ត​គេ​មិន​ដែល​ឲ្យ​វត្ថុ​អ្វី​បន្តិច​ដល់​ព្រាហ្មណ៏​នោះ​ទ្បើយ.​ពួក​ជន​ទាំង​ទ្បាយ​តែង​ហៅ​ព្រាហ្មណ៏នោះ​ថា​ទុគ្គត​ព្រាហ្មណ៏ ។

ឯ​ទុគ្គត​ព្រាហ្មណ៏​នោះ​មាន​កូន​ប្រុស​មួយ​រូប ជាទី​ស្រទ្បាញ់​ពេញ​ចិត្ត​នៃ​ឪពុក​មា​និង​ម្តាយមីង​ក្រៃពេក ។ ថ្ងៃ​មួយ​មាន​ព្រះ​អរហន្ត​មួយ​ព្រះ​អង្គ​និមន្ត​ទៅ​បិណ្ឌបាត ទុគ្គត​ព្រាហ្មណ៏​ឃើញ​ហើយ​មាន​សេចក្តី​ជ្រះ​ថ្លា និមន្ត​ចូល​ទៅ​ផ្ទះ​ដើម្បី​ទទួល​ភត្ត លុះ​លោក​ចូល​ទៅ​គង់​ហើយ​ទូល​លោក​ឲ្យ​រង​ចាំ​ភត្ត​បន្តិច ទើប​គិត​គ្នា​ប្តី​ប្រពន្ធ​ថា យើង​បាន​អ្វី​ធ្វើ​ចង្ហាន់​លោក បើ​ក្នុង​ផ្ទះ​យើង​សូម្បី​តែ​អង្ករ ១ គ្រាប់​ក៏​គ្មាន​ផង ទុគ្គត​ព្រាហ្មណ៏​នឹក​ឃើញ​ថា បងប្អូន​យើង​ស្រទ្បាញ​កូន​យើង​ណាស់ បើ​យើង​យក​កូន​ទៅ​ដាក់​នៅ​មាត់​រូង​នាគរាជ ក្រោយ​ផ្ទះ​យើង នាគ​នឹង​ខាំស៊ី​មួយ​រំពេច ហើយ​យើង​ទៅ​ប្រាប់​បងប្អូន​ថា កូន​ស្លាប់​ឥទ្បូវ​បាន​និមន្ត​លោក ១ អង្គ​មក​ធ្វើ​បុណ្យ​ឲ្យ​វា ។

បងប្អូន​យើង​គេ​មុខ​តែ​យក​អង្ករ​ត្រី​ជា​ដើម​មក​ឲ្យ​យើង​ធ្វើ​ចង្ហាន់​លោក​មិន​ខាន. លុះ​គិត​ហើយ​ក៏​យក​កូន​ទៅ​ដាក់​មាត់​រន្ធ​នាគរាជ ពូន​ចាំមើល នាគរាជ​កាល​បើ​ធុំ​ខ្លិន​មនុស្ស​ហើយ ក៏​ស្ទុះ​ចេញ​មក ។ ដោយ​គុណ​នៃ​សទ្ធា​ពិត​ប្រាកដ​របស់​ព្រាហ្មណ៏ និង​អានុភាព​នៃ​អាយុ​របស់​កុមារ​នោះ​មិន​អស់​ផង ក៏​បណ្តាល​ឲ្យ​នាគរាជ​នោះ​ភ្ញាក់​ផ្អើល​នឹង​កុមារ ស្ទុះ​រត់​ចេញ​ទៅ ជ្រុះ​កែវ​ពី​ក្នុង​មាត់​ក្បែរ​មាត់​រន្ធ ។

កុមារ​ឃើញ​កែវ​ភ្លឺៗ រើស​យក​មក​កាន់​លេង ។ ឯ​មាតា​បិតា​ឃើញ​កូន​កាន់​កែវ​ដូច្នោះ ក៏ស្ទុះ​ទៅ​យក​កូន​និង​កែវ កែវ​នោះ​ល្អ​ក្រៃលែង​រក​ថ្លៃ​កាត់​មិន​បាន​យក​ទៅ​លក់​ឲ្យ​សេដ្ឋី​ក្នុង​នគរ​នោះ គេ​មិន​ហ៊ាន​ទិញ​ព្រោះ​គ្មាន​លុយ​ឲ្យ ។ ទុគ្គត​ព្រាហ្មណ៏​ក៏​បញ្ចាំ​កែវ​ទុក​នឹង​សេដ្ឋីសិន សុះ​យក​ម្ហូប​ចំណី​បាយ​សម្ល​មក​ប្រគេន​លោក ។

ដល់​ពេល​ក្រោយ​បាន​យក​កែវ​ទៅ​ថ្វាយ​ព្រះ​រាជា ៗ ទ្រង់​តាំង​ឲ្យ​ធ្វើ​ជា​សេដ្ឋី​ក្នុង​នគរ​នោះ ដល់​អស់​អាយុ​បាន​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ទៀត ។ រឿង​នេះ​បំភ្លឺ​ឲ្យ​ឃើញ​ថា សទា្ធ​បើ​មាន​ពិត​ប្រាកដ​មាំមួន​ចំពោះ​បុគ្គល​ណា​ហើយ អាច​រក្សា​នូវ​សម្បត្តិ ដែល​បំ​រុង​នឹង​វិសនាស​មិន​ឲ្យ​វិនាស ហើយ​ញាំង​ប្រយោជន៏​ដែល​ជន​នោះ​ប្រថ្នា​ឲ្យ​សំរេច​បាន​ដូច​បំណង​សម​ដូច​ពុទ្ធ​ភាសិត​ថា​‍‌ " សទ្ធា​សាធុបតិដ្ឋិតា សទ្ធា​ដែល​បុគ្គល​បាន​ដម្កល់​ស៊ប់​ហើយ អាច​ញាំង​ប្រយោជន៏​ឲ្យ​សម្រេច​បាន " ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ​ ប្រជុំជាតក                
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.19
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿