30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៤,៥៩៥
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៨៥,២១៣
សរុប ៣៨៩,៦៦៧,៦៩៧
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៤៤៥ ដង)

អ្នក​មាន​សេចក្តី​រួប​រួម​គ្នា​ តែង​រួច​ចាក​ភយន្តរាយ



ស្តាប់សំឡេង
 
រឿង​ប្រើស​ និង ​ព្រាន​ព្រៃ
( ចាក​ ក​. ទុ. )
( អ្នក​មាន​សេចក្តី​រួប​រួម​គ្នា​ តែង​រួច​ចាក​ភយន្តរាយ )


កាល​កន្លង​ទៅ​ហើយ​មាន​សត្វ​ប្រើស​ ១ អណ្តើក​ ១ រងាវ​កក ១ ជា​សំ​ឡាញ់​នឹង​គ្នា​ នៅ​អា​ស្រ័យ​ក្នុង​ព្រៃ​ហេម​ពាន​ អណ្តើក​នៅ​ក្នុង​ស្រះ​ រងាវ​កក​នៅ​លើ​ចុង​ឈើ​ក្បែរ​ស្រះ​នោះ​ដែរ​ ។ សម័យ​មួយ​មាន​ព្រាន​ម្នាក់​​ ដើរ​ស្វែង​រក​បាញ់​សត្វ​ក្នុង​ព្រៃ​ បាន​ប្រទះ​ឃើញ​ស្នាម​ជើង​ប្រើស​ចុះ​ផឹក​ទឹក​ស្រះ​នោះ​ថ្មី​ៗ ក៏​យក​អន្ទាក់​ព្រ័ត្រ​ ៣ ធ្លុង​ដាក់​ក្បែរ​កំពុង​ទឹក​នោះ​ លុះ​ដល់​បឋម​យាម​រាត្រី​ ប្រើស​ចុះ​ទៅ​ផឹក​ទឹក​ ក៏​ជាប់​អន្ទាក់​នោះ​បម្រាស់​រើ​មិន​រួច​ ក៏​ស្រែក​យ៉ាង​ខ្លាំង​ឮដល់​ទៅ​អ​ណ្តើក​ និង​រងាវកក​ សត្វ​ទាំង​ពីរ​នោះ​ ក៏​បាន​មក​ជួប​ជុំ​គ្នា​រក​គិត​រក​ឧបាយ​ជួយ​ដោះ​ ។

ឯ​រងាវ​កក​និយាយ​ នឹង​​​​អណ្តើក​​​ថា​ ​នែ​អណ្តើក​ ឥ​ឡូវ​ប្រើ​សសំឡាញ់​យើង​មាន​​គ្រោះ​ថ្នាក់​ជាប់​អន្ទាក់​គេ​ហើយ​ តើ​ឯង​គិត​ដូច​ម្តេច​ ? អណ្តើក​ថា​អញ​ទាល់​គំ​និត​​មិន​ដឹង​គិត​ផ្លូវ​ណា​ទេ​ ។ រងាវ​កក​ថា​ " បើ​ដូច្នោះ​សំឡាញ់​ឯង​សុខ​ចិត្ត​ធ្វើ​តាម​អញ​ទេ​ ? អណ្តើក​ថា​ អញ​ធ្វើ​តាម​ អើ​អណ្តើក​ឯង​មាន​ធ្មេញ​រឹង​ប៉ឹង​គ្រាន់​បើ​ ចូរ​ឯង​ទៅ​​ខាំ​ខ្សែអន្ទាក់​នោះ​ចុះ ឯ​ខ្លួន​អញ​គ្មាន​ធ្មេញទេ​ មាន​តែ​ចំ​ពុះ​ចាំ​អញ​អ្នក​រារាំង​ដំណើរ​ព្រាន​ មិន​ឲ្យ​មក​ដល់​ឆាប់​ តើ​ឯង​យល់​ព្រម​ឬ​ទេ​ ? "​ អ​ណ្តើកថា​ ល្អ​ហើយ​អញ​ឥត​យល់​ទាស់​ទេ​ ប៉ុន្តែ​ថប់​ក្រែង​ខាំ​អន្ទាក់​នោះ​ក្រ​ដាច់​ ហើយ​ស្រាប់តែ​ព្រាន​មក​ដល់​ខ្លួន​អញ​រត់​មិន​លឿន​ មុខ​ជា​នឹង​ស្លាប់​មិន​ខាន​ រងាវក​ក​ ថា​សម្លាញ់​ឯង​ខំ​ប្រឹង​ប្រែង​ចុះ​ កុំ​រួញ​រា​ ទោះ​បី​មិនសម្រេច​ដូច​បំ​ណង​ប្រាថ្នា​ ក៏​គង់​តែ​ការ​នោះ​​បាន​ធូរ​ខ្លះ​មិន​ខាន​ អណ្តើក​ក៏​វារ​ទៅ​ខំ​ប្រឹង​ខាំ​ខ្សែអន្ទាក់​នោះ​ ។

ចំណែក​ខាង​រងាវ​កក​ ក៏​ហើរ​សំដៅ​ទៅ​ផ្ទះ​ព្រាន​ លុះ​ទៅ​ដល់​ក៏​ទំ​លើ​ចុង​ឈើ​ក្បែរ​ផ្ទះ​ព្រាន​នោះ​ ដើម្បី​​ឃ្លាំ​ចាំ​មើល​តើ​ព្រាន​នឹង​ចេញ​ទៅ​តាម​ផ្លូវ​ណា​ ។ ព្រ​លឹម​ឡើង​ព្រាន​ភ្ញាក់​ពី​ដេក​ក្រោក​លុប​មុខ​មាត់​ រួច​ចាប់​យក​លំ​ពែង​ចេញ​ដើរ​តាម​ទ្វា​ខាង​កើត​ផ្ទះ​ ដើម្បី​ទៅ​មើល​អន្ទាក់​​ រងាវ​កក​ឃើញ​ហើយ​ ក៏​ហើរ​ស្ទាក់​ឆាប​មុខ​មាត់​ព្រាន​នោះ​ មិន​ឲ្យ​ធ្វើ​ដំ​ណើរ​ទៅ​បាន​ ព្រាន​កើត​មួរ​ម៉ៅ​​ក្តៅ​ចិត្ត​ស្រែក​ជេរ​ថា​ អា​សត្វ​កាឡកណ្ណី​ ហេតុ​អ្វី​បាន​ជា​ហើរ​មក​ស្ទាក់​មុខ​អញ​ ទំ​នង​ជា​មាន​គ្រោះ​ថ្នាក់​ដល់​អញ​ទេ​ដឹង​ ឬ​ មួយ​យ៉ាង​ណា​ ?​ ថា​ដូច្នោះ​ហើយ​ ក៏​ត្រឡប់​វិល​ទៅ​ដេក​ឯ​ផ្ទះ​វិញ​ មួយ​ស្រ​បក់​ក្រោក​ឡើង​កាន់​លំ​ពែង​ដើរ​ចេញ​តាម​ទ្វា​រ​ខាង​លិច​ផ្ទះ​ ឯ​រងាវ​កក​ឃើញ​ហើយ ក៏​ហើរ​ទៅ​ស្ទាក់​ឆាប​មុខ​មាត់​ព្រាន​នោះ​ទៀត ព្រាន​ក្តៅ​ចិត្ត​ខ្លាំង​ពេក​ដើរ​ទៅ​មិន​រួច​ ក៏​ត្រ​ឡប់​វិល​ទៅ​ដេក​ឯ​ផ្ទះ​ម្តង​ទៀត​ឈប់​ចេញ​ទៅ​ក្នុង​ថ្ងៃ​នោះ​​។

ស្លេះ​ប៉ុណ្ណេះ​ នឹង​និយាយ​អំ​ពី​អណ្តើក​ ក្រោយ​ដែល​រងាវ​កក​មក​នោះ​ ក៏​ខំ​ប្រឹង​ខាំ​ខ្សែ​អន្ទាក់​ ដរាប​ទាល់តែ​ឈាម​ធ្មេញ​អស់​ ដាច់​បាន​ត្រឹម​តែ​ពីរ​ធ្លុង​នៅ​សល់​ ១ ធ្លុង​ នឿយ​ហត់​អស់​កម្លាំង​ នឹង​ខំ​ប្រឹង​ខាំ​ត​ទៅ​ទៀត​មិនបាន​ ក៏​ក្រាប​ដេក​ក្បែរ​អន្ទាក់​នោះ​ឯង​ ។

លុះដល់​ព្រឹក​ឡើង​ព្រាន​ភ្ញាក់​ពី​ដេក​ ម្នី​ម្នា​ប្រ​វ៉ា​ចាប់​យក​លំ​ពែង​ដើរ​ចេញ​ទៅ​ ប្រាថ្នា​នឹង​ទៅ​មើល​អន្ទាក់​ម្តង​ទៀត​ ។ វេលា​នោះ​រងាវ​កក​​ ក៏​ឈប់​ហើរ​ទៅ​ឆាប​មុខ​មាត់​ព្រាន​ទៀត​ព្រោះ​គិត​ថា​យូរ​ក្រែល​ដែរ​ហើយ​ ល្មម​អណ្តើក​ខាំ​ខ្សែអន្ទាក់​បាន​ ក៏​ហើរ​ទៅ​មុខ​ព្រាន​ដោយ​ប្រ​ញាប់​ លុះ​ទៅ​ដល់​ទើប​សួរ​ទៅ​អណ្តើក​ថា​ វើយ​សម្លាញ់​ ឯង​ខាំ​អន្ទាក់​ដាច់​ហើយ​នៅ ? អណ្តើក​ថា​មិន​ទាន់​ដាច់​អស់​ទេ​សម្លាញ់ បាន​តែ​ ២ ធ្លុង​នៅ​សល់ ១ ធ្លុង​ទៀត​ ឥ​ឡូវ​ឈាម​ហូរ​ចេញ​អំ​ពី​មាត់​អញ​ៗ ខំ​ប្រឹង​តទៅ​ទៀត​មិនបាន​ទេ​ អស់​កម្លាំង​ណាស់​ អញ​ឈប់​សម្រាក​បន្តិច​សិន​ ។​

រងាវ​កក​ថា​ឈប់​សម្រាក​ឯណា បាន​ព្រាន​ជិត​មក​ដល់​ហើយ ។ អណ្តើក​ថា​អញ​មិន​ដឹង​ធ្វើ​ម្តេច​ទេ​ អញ​ខាំ​ទៀត​លែង​កើត​ហើយ បើ​សម្លាញ់​ឯង​គ្រាន់​បើ​ជួយ​ខាំ​អញ​បន្តិច​ទៅ ។ សត្វ​ទាំង​ពីរ​កំ​ពុង​តែ​និយាយ​គ្នា​ មិនយូរ​ប៉ុន្មាន​ ក៏​ស្រាប់តែ​ព្រាន​ទៅ​ដល់​ ឃើញ​ប្រើស​ជាប់​អន្ទាក់​ដូច្នេះ​ កាន់​លំ​ពែង​ស្ទុះ​ទៅ​បម្រុង​នឹង​ចាក់​ ។

ប្រើស​ភ័យ​ណាស់​ ក៏​ប្រឹង​លើក​ជើង​កន្រ្តាក់​ដាច់​អស់​ ១ រំពេចហើយ​បោល​គេច​ចូល​ព្រៃ​ ព្រាន​ក៏​នឹក​តូចចិត្ត​ពេក​ ក្រ​លេក​មើល​ទៅ​ឃើញ​អណ្តើក​ដេក​ក្បែរ​ទី​នោះ​ ក៏​ស្ទុះ​ទៅ​ចាប់​រើស​ដាក់​ក្នុង​ស្បោង​យក​ទៅ​ដាក់​ពាក់​លើ​ដង្គត់​ឈើ ។ ឯ​ប្រើស​ងាក​មើល​មក​ក្រោយ​វិញ​ ឃើញ​ព្រាន​ចាប់​អណ្តើក​ដាក់​ក្នុង​ស្បោង​យក​ទៅ​ពាក់​លើ​ដង្កត់​ឈើ​ដូច្នេះ​ ក៏​មាន​ចិត្ត​អា​ណិត​ គិត​ថា​ ឳ​សម្លាញ់​អញ​កាល​បើ​មាន​ទុក្ខ​ ជួ​យដោះ​ទុកអញ​បាន​ ឥឡូវ​សម្លាញ់​មាន​ទុក្ខ​ ត្រូវ​តែ​អញ​ជួយ​វិញ​ គិត​ដូច្នោះ​ហើយ​ ធ្វើ​ជា​បោល​តិចៗ បញ្ឆោត​ព្រាន​ ព្រាន​ក៏​រត់​ដេញ​តាម​ប្រើស​ចូល​ក្នុង​ព្រៃ​ជ្រៅ​ ទើប​ប្រើស​រត់​គេច​មក​ខាង​ក្រោយ​ បុក​វ័ធស្បោង​នោះ​ដាច់​ធ្លុះ​ធ្លាយ​អណ្តើក​ដល់​ដី​ ហើយ​ពាំ​យក​អណ្តើក​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ទៅ​ លុះ​ព្រាន​រក​ប្រើស​មិន​ឃើញ​ ត្រលប់​វិល​មក​វិញ​ បាត់​អណ្តើក​ទៀត​ ក៏​កើត​ទោមនស្ស​ក្តៅ​ចិត្ត​វិល​ត្រឡប់​ទៅ​ផ្ទះវិញ​ហោង​ ។

សត្វ​ទាំង​បី​ ក៏​បាន​ទៅ​ជួប​ជុំ​គ្នា​ ស្រ​លាញ់​គ្នា​ត្រា​តែ​​អស់​ជីវិត​រៀង​ខ្លួន​ ។

បាន​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​​ប្រ​ជុំ​និទាន​ជា​តក​



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៥៧៣ ដង)
រឿង​ពាណិជ្ជ​លង់​ទឹក​សមុទ្រ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៥៧១ ដង)
គុណ​​ព្រះ​សម្ពុទ្ធ​តែង​​ញុំាង​បំ​ណង​​អ្នក​មាន​​សទ្ធា​មាំ​ឲ្យ​​សម្រេច​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៦៣៣ ដង)
គុណ​នៃការ​បូជា​បាត្រ ព្រះ​សម្ពុទ្ធ​និង​អា​និសង្ឃ​​ស្តាប់ទេសនា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.21
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿