អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៩៤៤ ដង)
រឿងសាមណេរ ៤ រូបជាព្រះអរហន្ត

|
រឿងសាមណេរ ៤ រូបជាព្រះអរហន្ត
(ចាក ធ. ខុ.) បានឮថា នាងព្រាហ្មណីម្នាក់បានចាត់ចែងឧទ្ទេសភត្តសម្រាប់ភិក្ខុ៤អង្គប្រើព្រាហ្មណ៍ជាប្តីឲ្យទៅនិមន្តលោកប្រាប់ថា " ម្នាលព្រាហ្មណ៍ចូរអ្នកទៅវត្តនិមន្តព្រាហ្មណ៍ចាស់ៗ៤ អង្គមក " ។ គាត់ទៅវត្តនិមន្តថា"សូមនិមន្តព្រាហ្មណ៍៤អង្គ" ។ ខីណាសវសាមណេ ៤អង្គគឺសង្កិច្ច១ បណ្ហិតះ ១ សោបាកះ ១ រេវតះ១ មានអាយុ៧ឆ្នាំបានសម្រេចព្រះអរហត្តផល ។នាងព្រាហ្មណ៍បានក្រាលអាសនះដែលមានតម្លៃច្រើនរួចស្រេច ហើយឈរចាំមើល គ្រាន់តែឃើញសាមណេរទាំង៤ អង្គនោះភ្លាមក៏មានចិត្តខឹងធ្វើនូវពាក្យ "តដិតដត់" ដូចជាអំបិលដែលគេដាក់នៅលើចង្រ្កាន ពោលថា " អ្នកទៅវត្តនាំយកក្មេង៤ នាក់ត្រឹមតែចៅរបស់ខ្លួនមក " នាងមិនឲ្យពួកសាមណេទាំង៤អង្គគង់លើអាសនះនោះទេហើយក្រាលអាសនះទាបឲ្យគង់វិញ ប្រើព្រាហ្មណ៍ជាប្តី ឲ្យទៅនិមន្តព្រាហ្មណ៍ព្រាហ្មណ៍ចាស់ៗមកម្តងទៀត ។ ព្រាហ្មណ៍ទៅវត្តជួបនឹងព្រះសារីបុត្តនិមន្តលោកទៅឆាន់ផ្ទះរបស់ខ្លួនព្រះថេរះនិមន្តមកដល់ឃើញសាមណេរសួរថា លោកទាំងអស់នេះឆាន់ហើយឬនៅ? សាមណេរទូលព្រះពុទ្ថដិកាថា " នៅឡើយទេ" ព្រះថេរះជ្រាបថា នាងព្រាហ្មណីចាត់ចែងចង្ហាន់នេះ សម្រាប់តែលោក៤ដអង្គប៉ុណ្ណោះទេ លោកក៏ទទួលយកបាត្រឡប់ទៅវិញ ។ ចំណែកនាងព្រាហ្មណីសួរថា លោកម្ចាស់អង្គនេះនិយាយថាម៉េច លោកប្រាប់ថា ចូរនាងឲ្យដល់ព្រាហ្មណ៍ដែលអង្គុយទាំងនេះល្មមហើយ អ្នកចូរឲ្យបាត្រមកអាត្មាវិញព្រះថេរះបានបាត្រមកហើយក៏និមន្តទៅភ្លាម ឯព្រាហ្មណីនិយាយថា លោកមិនចង់ឆាន់ទេ ហើយប្រើប្តីថា ទៅនិមន្តព្រាហ្មណ៍ចាស់ៗ ដទៃទៀតមក ។ ព្រាហ្មណ៍ទៅជួបព្រះមហាមោគ្គល្លាននិមន្តលោកមកដូច្នោះទៀត ព្រះថេរះឃើញសាមណេរក៏និយាយប្រាប់ដូចមុន ហើយយកបាត្រត្រឡប់ទៅវិញ ។ លំដាប់នោះនាងព្រាហ្មណ៍និយាយនឹងប្តីថា លោកមិនចង់ឆាន់នៅទីនេះទេ ចូរអ្នកទៅរោងប្រជុំរបស់ព្រាហ្មណ៍ នាំយកព្រាហ្មណ៍ចាស់ម្នាក់មក ។ ឯសាមណេរទាំងនោះគ្មានបានអ្វីឆាន់បន្តិចបន្តួចសោះតាំងពីព្រលឹម ត្រូវសេចក្តីស្រេកឃ្លានបៀតបៀនយ៉ាងខ្លាំងគង់នៅកន្លែងនោះ ។ គ្រានោះ ដោយតេជានុភាពនៃគុណរបស់សាមណេរទាំងនោះអាសនៈព្រះឥន្ទ្រក៏បង្ហាញអាការះក្តៅ ព្រះឥន្ទ្រទ្រង់ពិចារណាមើលជ្រាបថា ពួកសាមណេរទាំងនោះគង់តាំងពីព្រលឹមមានកាយលំបាកហើយៗគិតថាអញត្រូវទៅក្នុងទីនោះទើបបានទើបដំណែងខ្លួនជាព្រាហ្មណ៍ចាស់ជរាអង្គុយចុងអាសនះបំផុតនៃព្រាហ្មណ៍ទាំងឡាយ ក្នុងរោងប្រជុំនោះ ។ ព្រាហ្មណ៍ឃើញតាព្រាហ្មណ៍ចាស់នោះគិតថា"នាងព្រាហ្មណីរបស់អញនឹងមានចិត្តរីករាយ ដោយសាតាព្រាហ្មណ៍នេះ ហើយក៏នាំគាត់ទៅផ្ទះ ។នាងព្រាហ្មណ៍គ្រាន់តែឃើញតាព្រាហ្មណ៍នោះភ្លាម ក៏មានចិត្តរីករាយបណ្តាអាសនះទាំងពីរនោះ នាងក្រាលកម្រាលលើអាសនះមួយទៀតហើយអញ្ជើញតាព្រាហ្មណ៍ឲ្យអង្គុយលើកម្រាលអាសនះនោះ ។ ឯព្រះឥន្ទ្រចូលទៅក្នុងផ្ទះ ឃើញសាមណេរទាំង៤អង្គ ក៏ថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋ ហើយអង្គុយពែនលើដីខាងចុងអាសនះបំផុត នៃសាមនេរទាំងនោះ ។ លំដាប់នោះ នាងព្រាហ្មណ៍ឃើញតាព្រាហ្មណ៍អង្គុយដូច្នោះក៏ពោលថា "យីអើហ្ន៎! តាព្រាហ្មណ៍នេះអង្គុយទាបអីម្ល៉េះ អ្នកឯងទៅនាំយកព្រាហ្មណ៍ចង្កួតនោះមកធ្វើអ្វីទៅថ្វាយបង្គំត្រឹមតែចៅរបស់ខ្លួន ចូរអ្នកឯងនាំយកតាព្រហ្មណ៍នេះចេញទៅឆ្ងាយ " ។ តាព្រាហ្មណ៍នោះកាលបើព្រាហ្មណ៍ម្ចាស់ផ្ទះចាប់ត្រង់កផង ត្រង់ដៃផង ត្រង់ក្លៀកផងទាញចេញទៅ គាត់មិនចង់ក្រោកទៅទេ ។ លំដាប់នោះនាងព្រាហ្មណ៍ពោលថា " នែព្រាហ្មណ៍អ្នកឯងចូរចាប់ដៃម្ខាង ខ្ញុំចាប់ដៃម្ខាង " ។ ប្តីនឹងប្រពន្ធទាំងពីរនាក់ចាប់ដៃតាព្រាហ្មណ៍ទាំងពីរ វាយខ្នងបណ្តេញចេញទៅខាងក្រៅផ្ទះ គាត់អង្គុយគ្រវាសដៃត្រូវជនទាំងពីរនាក់ស្រែកគួរឲ្យខ្លាច ។ ខណៈនោះព្រះឥន្ទ្រធ្វើឲ្យជនទាំងនោះដឹងខ្លួនជាព្រះឥន្ទ្រ ទើបព្រមឲ្យអាហារដល់សាមណេរឆាន់។ ជនទាំង៥នាក់បរិភោគស្រេចហើយសាមណេរ ១អង្គទម្លាយនូវមណ្ឌលនៃហោជាង ១ អង្គទម្លាយរងស្បូវមុខ១អង្គទម្លាយរងស្បូវខាងក្រោយ១អង្គទៀតមុជជ្រែកក្នុងដីចំណែកព្រះឥន្ទ្រគិតថា អាត្មាអញនឹងចេញទៅតាមកន្លែងណា? ជនទាំង៥នោះបានចេញទៅតាមកន្លែងផ្សេងៗពីគ្នា ។ ក៏តាំងពីពេលនោះមកផ្ទះនោះឈ្មោះថាជាផ្ទះមានប្រហោង៥ ។ កាលដែលសាមណេរទៅដល់វត្តវិញពួកភិក្ខុសួរថា "នែអាវុសោទាំងឡាយការណ៍នេះតើដូចម្តេច? ពួកសាមនេរទូលថា លោកម្ចាស់ទាំងឡាយកុំសួរខ្ញុំព្រះករុណានាងព្រាហ្មណីគាត់ខឹងតាំងពីពេលដែលគាត់ឃើញខ្ញុំព្រះករុណាគាត់មិនឲ្យអង្គុយលើអាសនះដែលគេក្រាលស្រេចហើយទេ គាត់ដេញឲ្យព្រាហ្មណ៍ជាប្តីទៅរកព្រាហ្មណ៍ចាស់ៗ ដល់ព្រះឧបជ្ឈាយ៍មកឃើញខ្ញុំព្រះករុណា លោកគិតថា នាងព្រាហ្មណីបានព្រាហ្មណ៍ដែលអង្គុយនៅនេះគួរហើយៗ លោកចេញត្រឡប់ទៅវិញទៅនាងព្រាហ្មណ៍ឲ្យទៅរកព្រាហ្មណ៍ចាស់ៗមកទៀត ប្តីគាត់ទៅនិមន្តព្រះមហាមោគ្គល្លានមកទៀត ដល់លោកមកដល់ឃើញខ្ញុំព្រះករុណាក៏ពោលដូចព្រះឧបជ្ឈាយ៍ របស់ខ្ញុំព្រះករុណាដែរ លំដាប់នោះឯងនាងព្រាហ្មណីនិយាយថាព្រាហ្មណ៍ទាំងនេះមិនចង់ឆាន់ទេ ហើយប្រើប្តីគាត់ឲ្យទៅអញ្ជើញព្រាហ្មណ៍ចាស់ម្នាក់ អំពីរោងប្រជុំរបស់ពួកព្រាហ្មណ៍ដល់ប្តីគាត់ទៅបានព្រះឥន្ទ្រដែលក្លែងខ្លួនជាព្រាហ្មណ៍ចាស់មកទើបគាត់ព្រមឲ្យអាហារខ្ញុំព្រះករុណាឆាន់ ។ ពួកភិក្ខុសួរថាចុះបើគេធ្វើយ៉ាងនេះអ្នករាល់គ្នាមិនខឹងទេឬ? ពួកសាមណេរឆ្លើយប្រាប់ថា ខ្ញុំព្រះករុណាឥតមានខឹងអ្វីបន្តិចបន្តួចទេ ។ ពួកភិក្ខុក៏នាំយករឿងនោះទៅក្រាបទូលព្រះសាសា្តថា បពិត្រព្រះអង្គដ៏ចម្រើន ពួកសាមណេរទាំងនេះនិយាយមិនពិតថាខ្លួនមិនខឹង ពោលអួតគុណវិសេសដែលគេមិនអាចដឹងបាន ។ ព្រះសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយធម្មតាព្រះខណីស្រពមិនដែលខឹងសោះឡើយ ចំពោះជនដែលខឹងប្រទូសរ៉ាយចំពោះខ្លួនលោកហើយ ទ្រង់ត្រាស់គាថាខាងក្រោមនេះ ៖ តថាគតហោបុគ្គលអ្នកមិនខឹងតបចំពោះបុគ្គលដែលខឹង រំលត់ជនដែលមានអាជ្ញាចំពោះខ្លួន អ្នកមានសេចក្តីប្រកាន់មាំចំពោះជនដែលមានសេចក្តីប្រកាន់ថាជាព្រាហ្មណ៍ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |