30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៩,២៦៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៨៧,២០១
សរុប ៣៨៥,៥៧៣,៨៩៤
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥៩១ ដង)

សេចក្តី​លោភ​នាំ​សត្វ​ឲ្យ​ហួង​ហែង​ហួស​ហេតុ



 
រឿង​សមុទ្ទទេវតា
( ចាក​ ស​​. តិ. )
( សេចក្តី​លោភ​នាំ​សត្វ​ឲ្យ​ហួង​ហែង​ហួស​ហេតុ )


កាល​ពុទ្ធ​សម័យ​ព្រះ​សម្ពុទ្ធ​ប​រម​គ្រូ​ ទ្រង់​រំ​លឹក​ដាស់​តឿនឧ​បនន្ទ​ភិក្ខុ​ ដែល​មាន​សេចក្តី​​លោភ​គ្រប​សង្កត់​ គឺ​ធម្មតា​រ​បស់​ភិក្ខុ​ឧប​នន្ទ តែ​ដល់​រដូវ​ចូល​វស្សា​ហើយ លោក​ដើរ​ចូល​ទៅ​ចូល​វស្សា​ផ្ញើ​គ្រប់​វត្ត​ ដែល​លោក​អាច​ទៅ​បាន​​។

វត្ត​ខ្លះ​លោក​ទុក​ស្បែក​ជើង ខ្លះ​តំ​រង​ទឹក​ ខ្លះ​ទ្រនាប់​ជើង​​ ខ្លះ​ឆត្រ័​ជា​ដើម​ ឲ្យ​ចូល​វស្សា​ជំ​នួស​លោក​ ដល់​ចេញ​វស្សា​លោកទៅ​វាយ​ចំ​ណែក​លាភ​គ្រប់​វត្ត​ ដែល​លោក​បាន​ទុក​របស់​ទាំង​នោះ​ ដឹកទាំង​រ​ទេះៗ យក​មក​ប្រមូល​ទុក​ក្នុង​កុដ្ឋិ​របស់​លោក ។

ពួក​ភិក្ខុ​ទាំង​ឡាយ​ទ្រាន់​ចិត្ត​ នាំ​គ្នា​ទូល​ព្រះ​សម្ពុទ្ធ​តាម​ដំ​ណើរ​រឿង​ ព្រះ​អង្គ​ទ្រង់​ប្រ​ជុំ​សង្ឃ ហើយ​ហៅ​ឧបនន្ទ​ មក​រំ​លឹក​តាម​លំ​នាំ​ព្រះ​ពុទ្ធ​​ពី​បុរាណ​ ទើប​នាំ​អតីត​និទាន​មក​សំដែង​ថា​​ ភិក្ខុ​​ឧបនន្ទ​នេះ​ មិនមែន​ចង់​បាន​ឥត​របប​តែ​ក្នុង​ជាតិ​នេះ​ទេ​ កាល​ពី​ដើម​ក៏​ដូច្នេះ​ដែរ ។

ពី​ព្រេង​នាយ​យូរ​ហើយ​ ព្រះ​ពោធិសត្វ​កើត​ជា​សមុទ្ទ​ទេវតា ថែរក្សា​មហា​សមុទ្ធ​ កាល​នោះ​មាន​ក្អែក​ទឹក​មួយ​​នៅ​អា​ស្រ័យ​នឹងសមុទ្រ​នោះ​ ជា​សត្វ​មាន​សេចក្តី​លោភ​ច្រើន មួយថ្ងៃ​ៗ ហើរ​មុជងើប​ៗ ក្នុង​ទឹក​សមុទ្ធ ស្រែក​ប្រាប់​ត្រី​ទាំង​ឡាយ​កុំ​ឲ្យ​ផឹក​ទឹក​ច្រើន​ ក្រែង​អស់​ទឹក​សមុទ្ធ​ ។

ដោយ​សេច​ក្តី​ហួង​ហែង​ហួស​ហេតុ​នេះ​ សមុទ្ធទេវតា​ទ្រាន់​ចិត្ត​ពេក​ ស្តី​តិះ​តៀល​ឲ្យ​ក្អែក​នោះ​ថា​ នែ! ក្អែក​ទឹក​អប្ប​ឥត​ប្រាជ្ញា​​លោភលន់​ហួស​ហេតុ​ ទឹក​សមុទ្ធ​នេះជ្រៅ​ណាស់​ មិនចេះ​ស្រក​មិនចេះ​ជន់ទេ​ សូម្បី​ហូរ​ចាក់​ទៅ​ក្នុង​ទី​ទំ​នាប​ច្រើន​យ៉ាង​ណា​ ក៏​មិនអស់​ដែរ​ យើង​នៅ​ថែរក្សា​សមុទ្ធ​មក​យូរ​ហើយ មិន​ដែល​ឃើញ​អ្នក​ណា​លោភ​ហួង​ហែង​ហួស​ហេតុ​ដូច្នេះ​ទេ ។​ តិះ​ដៀល​ហើយ​និម្មិត​ខ្លួន​យ៉ាង​ធំ​ ដេញ​ក្អែក​ទឹក​នោះឲ្យ​រត់​បាត់ទៅ ។

ប្រជុំ​ជាតក​ ក្អែក​ទឹក​ក្នុង​កាល​នោះ​គឺ​ភិក្ខុ​ឧប​នន្ទ​ សមុទ្ធ​ទេវតា​គិត​ថាគត​នេះ​ឯង ។

បាន​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រជុំ​និទានជាតក



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៥០១ ដង)
រឿង​ពាណិជ្ជ​លង់​ទឹក​សមុទ្រ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,២៦២ ដង)
អ្នក​មាន​ប្រាជ្ញា​អាច​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​សម្លាប់​សត្រូវ​ខ្លួន​បាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.35
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿