ទស្សនៈផ្សេងៗចំពោះ អានាបានស្សតិ

|
អានាបានស្សតិ
ក្នុងប្រពៃណីថេរវាទ ក្នុងគ្រឹស្តសតវត្ស៍ទី២ ភិក្ខុអានស្ហីគៅ An Shigao មកពីតំបន់ពាយព្យ នៃប្រទេសឥណ្ឌា ចូលទៅក្នុងប្រទេសចិន ហើយបានជាអ្នកបកប្រែទី១ នូវគម្ពីរពុទ្ធសាសនា ជាភាសា ចិន ។ ព្រះអង្គបានបកប្រែកំណែថ្មីមួយ នៃអានាបានសតិសូត្រ ក្នុងចន្លោះគ.ស១៤៨ និងគ.ស១៧០ ។ កំណែថ្មីនេះមានអត្ថបទ វែងច្រើនជាងអ្វី ដែលមានក្នុងឯកោត្តរ អាគម Ekottara Āgama ហើយមានចំណងជើងថា មហាអានាបានសតិសូត្រ (Ch. 大安般守意經) (Taishō Tripiṭaka 602) ។ នៅកាលបរិច្ឆេទក្រោយមកទៀត ភិក្ខុពុទ្ធចិង្គ Buddhacinga ដែលគេច្រើនស្គាល់ថា Fotudeng (佛圖澄) (231-349 CE) មកកាន់ប្រទេសចិន ពីអាស៊ីភាគកណ្តាល ក្នុងគ.ស៣១០ ហើយបានផ្សាយ ព្រះពុទ្ធសាសនា យ៉ាងទូលាយ ។ គេនិយាយថា ព្រះអង្គបានបង្ហាយអំពីឫទ្ធានុភាព របស់ព្រះអង្គជាច្រើន ហើយអាចប្តូរជំនឿ របស់ស្តេចក្រាញ់ ក្នុងតំបន់នៃប្រទេសចិននោះ មកព្រះពុទ្ធសាសនាវិញបាន ។ ព្រះអង្គមានកិត្តិនាមល្បី ព្រោះបានបង្រៀនសមាធិ ជាពិសេសអានាបានសតិ ។ ជាទូទៅព្រះអង្គបង្រៀន អានាបានសតិ តាមវិធីរាប់ដង្ហើម ធ្វើដូច្នេះដើម្បីសម្រួល ដល់ការដកដង្ហើម ហើយក្នុងពេល ជាមួយគ្នា ផ្ចង់ស្មារតីទៅលើ សភាពស្ងប់នៃសមាធិចិត្ត ។ ដោយបង្រៀនទាំង បច្ចេកទេសនៃសមាធិ ព្រមទាំងទ្រឹស្តីធម៌ផង ព្រះអង្គបានធ្វើឲ្យព្រះពុទ្ធសាសនា ល្បីល្បាញយ៉ាងឆាប់រហ័ស ។ តាមព្រះគ្រូណានហូវៃជិន Nan Huaijin ក្រៅអំពីរឿងសន្មត់ ផ្នែក ទ្រឹស្តីនៃភាពសូន្យទទេ និងលោកិយ ព្រះពុទ្ធសាសនាបានផ្តល់ នូវរបៀបផ្សេងៗ ដើម្បីបានសម្រេច អានុភាពនៃជំនឿសាសនា និងការចូលស៊ប់ក្នុងសមាធិ ដែលគេជឿទុកចិត្តបាន ។ នេះជាហេតុផល ដែលឲ្យព្រះពុទ្ធសាសនា ចាប់ផ្តើមរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងភិក្ខុហ្វូទូដេង Fotudeng ។ ដោយមានភិក្ខុជាច្រើនអង្គទៀត ដូចជា កុមារាជីវៈ ធម្មនន្ទិ គោតមសង្ឃទេវៈ និងពុទ្ធ ភទ្រ មកកាន់តំបន់ខាងកើត ការបកប្រែ អត្ថបទអំពីសមាធិ បានធ្វើដោយល្អ ដែលបង្រៀនអំពី បច្ចេកទេសចម្រើន អានាបានសតិ ផ្សេងៗដែលគេកំពុងប្រើ ក្នុងប្រទេសឥណ្ឌា ។ របស់ទាំងនេះ ក៏បានបញ្ចូលជាចំណែករួម ក្នុងប្រពៃណីព្រះពុទ្ធសាសនាផ្សេងៗ ថែមទាំងអ្វីដែលជាប្រពៃណី ក្រៅព្រះពុទ្ធសាសនា ដូចជាតាវនិយម Taoism ទៀតផង ។ ក្នុងគ្រឹស្តសតវត្ស៍ទី៦ សាលាតៀនតាយ Tiantai បានបង្កើតឡើង បង្រៀនឯកយាន (One Vehicle) ជាយានដើម្បីការសម្រេចពុទ្ធភូមិ (Buddhahood) ជាគោលការណ៍សំខាន់ ហើយមានបែបសមថសមាធិ៣ ដែលទាក់ទងទៅនឹងទស្សនវិស័យ នៃអនត្តាសមាធិ ជីវិតបណ្តោះអាសន្ន (មិនតាំងនៅយូរ) ហើយនិងមធ្យោបាយ នៃវិធីធ្វើឲ្យសម្រេចផល ។ សាលាតៀនតាយ បានដាក់ភាពសំខាន់ទៅលើ អានាបានសតិ ស្របតាមទ្រឹស្តីសមាថៈនិងវិបស្សនា ។ ក្នុងប្រទេសចិន ចំណេះចេះដឹងនៃសមាធិ របស់តៀនតាយ ធ្វើឲ្យមានឈ្មោះល្បីល្បាញ ថាមានរបៀបរៀបរយ និងទេពកោសលល្អ ។ អ្នកបង្កើតក្រុមតៀនតាយ សមណជីយី Zhiyi បានសរសេរអត្ថកថា និងបទនិពន្ធខ្លីៗជាច្រើន អំពីសមាធិ ។ ក្នុងចំណោមអត្ថបទទាំងនោះ មហាសមថ-វិបស្សនារបស់ព្រះអង្គ (Móhē Zhǐguān) និងទ្វារព្រះធម៌ល្អិតល្អន់ (Liù Miào Fǎmén) ៦ទៀត ត្រូវបានគេអានច្រើនជាងគេ ក្នុងប្រទេសចិន ។ សមណជីយីបានចែក ការដកដង្ហើមជា៤យ៉ាងគឺ ដង្ហើមដង្ហក់ (chuǎn) ដង្ហើមយឺត (fēng) ដង្ហើមជ្រៅហើយស្ងាត់ (qì) ដង្ហើមស្ងៀមឬសម្រាក (xi) ។ ព្រះអង្គបញ្ជាក់ថា ដង្ហើម៣ខាងដើមមិនត្រឹមត្រូវទេ ដង្ហើមទី៤ទើបត្រូវ គឺថាដង្ហើមត្រូវ ស្ងៀមឬសម្រាក ។ ព្រះថេរៈ Hsuan Hua ដែលបង្រៀនព្រះពុទ្ធសាសនា Chán/Zen និងព្រះពុទ្ធសាសនា ដែនដីបរិសុទ្ធ ក៏បានបង្រៀនថា ដង្ហើមខាងក្រៅ ត្រូវដល់សភាពស្ងៀម ក្នុងសមាធិដ៏ត្រឹមត្រូវ ។ អ្នកចម្រើនសមាធិ ដែលប៉ិនប្រសប់ មិនដកដង្ហើមចេញចូល ខាងក្រៅទៀតទេ ។ ដង្ហើមខាងក្រៅនោះបានឈប់ ហើយដង្ហើមក្នុង ធ្វើសកម្មភាពរបស់ថា ។ ជាមួយនឹងដង្ហើមក្នុង គ្មានខ្យល់ដង្ហើមចេញក្រៅ រន្ធច្រមុះឬមាត់ទេ ប៉ុន្តែខ្យល់ដង្ហើមចេញចូល តាមរន្ធស្បែកទាំងអស់ ។ បុគ្គលដែលមាន ដង្ហើមក្នុងយ៉ាងនេះ មើលទៅហាក់ដូចជា មនុស្សស្លាប់ ប៉ុន្តែគាត់មិនស្លាប់ទេ ។ គាត់មិនដកដង្ហើមខាងក្រៅមែន តែដង្ហើមខាងក្នុងរបស់គាត់ នៅមានជីវិត ។ ![]() ប្រពៃណីឥណ្ឌូ-ទិបេតាន ក្នុងពូជពង្សអ្នកកាន់ព្រះពុទ្ធសាសនាទីបេ អានាបានសតិប្រើសម្រាប់ ធ្វើចិត្តឲ្យស្ងប់ ដើម្បីរៀបចំខ្លួនឲ្យល្អ ដើម្បីប្រតិបត្តិអ្វីផ្សេងៗទៀត ។ អ្នកទស្សនវិទូមហាយាន ២រូបដ៏ល្បីគឺ អសង្គនិងវសុពន្ធុ ក្នុងសាវកភូមិ វគ្គក្នុងយោគាចារភូមិ-សាស្រ្ត Yogācārabhūmi-śāstra និងអភិធម្មកោស Abhidharma-kośa បានបញ្ជាក់ យ៉ាងច្បាស់ថា គាត់សំគាល់ថា អានាបានសតិ ជាការបដិបត្តិដ៏ជ្រៅ ដែលនាំទៅដល់ វិបស្សនា (ក្នុងភាពស្របគ្នា ជាមួយការបង្រៀន របស់ព្រះពុទ្ធ ក្នុងសូត្របិដក) ។ ដូច្នេះក៏ដោយ តាមអ្នកប្រាជ្ញ Leah Zahler បានបញ្ជាក់ ការអនុវត្តន៍ដែលទាក់ទង នឹងសមាធិ ដង្ហើមរបស់វសុពន្ធុឬអសង្គ ហាក់ដូចជាពុំបានឆ្លងទៅ ប្រទេសទីបេទេ ។ អសង្គភ្ជាប់ អានាបានសតិ១៦ថ្នាក់ ទៅនឹងសតិបដ្ឋាន៤ តាមរបៀបដូចគ្នានឹង អានាបានសតិសូត្រដែរ ប៉ុន្តែដោយគាត់ពុំបាន បញ្ជាក់ឲ្យច្បាស់លាស់ ចំណុចត្រង់នេះក៏ បាត់បង់ពីអត្ថាធិបាយ លើកក្រោយ របស់ជនជាតិទិបេតានទៅ ។ ជាលទ្ធផល ពូជពង្សទិបេតានធំបង្អស់ គឺគេលុក Geluk ឃើញអានាបានសតិ គ្រាន់តែជាការបដិបត្តិមួយ មានប្រយោជន៍សម្រាប់ ការរៀបចំចិត្ត គ្មានអ្វីទៀតទេ ។ ហ្សាល័រ Zahler សរសេរថាៈ ប្រពៃណីនៃការបដិបត្តិ ជាប្រភេទមួយ ក្នុងនេះ សតិនៃការដកដង្ហើម បានក្លាយជាមូលដ្ឋាន សម្រាប់ការវិនិច្ឆ័យ ដែលសំអាងលើការពិត ចំពោះប្រធាន ដូចជាបញ្ចក្ខន្ធ ។ ដោយសារការវិនិច្ឆ័យ ដែលសំអាងលើការពិត យោគាវចរអាចធ្វើឲ្យចម្រើន តាមផ្លូវរបស់អ្នកស្តាប់ តាមការឃើញនិងសមាធិ ។ ទាំងនេះហាក់ដូចជា យ៉ាងហោចណាស់ក៏ អាចនិយាយថា កំណែរបស់វសុពន្ធុនិងអសង្គ ទាំងពីរនៃវិធីនេះ ស្រដៀងគ្នា តែផ្សេងគ្នាពី បញ្ញាសមាធិជំនាន់ថ្មី របស់ថេរវាទ, ហើយថាអ្នកចេះដឹងគេលុក មិនអាចរៀបចំ ឡើងវិញ នូវសតិនៃការដកដង្ហើម ដោយគ្មានប្រពៃណី នៃការបដិបត្តិ ព្រោះមានការខុសគ្នាខ្លាំង រវាងការវិនិច្ឆ័យ ដែលសំអាងការពិត ដោយការពិនិត្យឃើញ ហើយនិងការវិនិច្ឆ័យតាមផលវិបាក (thal 'gyur, prasaanga) ឬតក្កសាស្ត្រ syllogisms ដែលពួកគេលុក ធ្លាប់ស្គាល់ ។ ដូច្នេះពិតមែនតែ អ្នកចេះដឹងគេលុក បានពន្យល់វែងឆ្ងាយ អំពីប្រព័ន្ធស មាធិនៃការដកដង្ហើម ក្នុងអត្ថបទរបស់វសុពន្ធុនិងអសង្គ សេចក្តីពន្យល់ទាំងនោះ មិន ពេញជាសមាធិនៃដង្ហើម ថ្នាក់ខ្ពស់ក្នុងអត្ថបទទាំងនោះទេ ។ ហាក់ដូចជា អ្នកសរសេរគម្ពីរគេលុក ឬអ្នកប្រាជ្ញសម័យថ្មី Lati Rinpoche និង Gendun Lodro មិនមានជំហ៊រនឹងសម្រេចថា នៅដំណាក់ការទី១ នៃដង្ហើមសមាធិ របស់ប្រព័ន្ធវសុពន្ធុ ថ្នាក់ទី៥ ស្របគ្នានឹងការសម្រេចបញ្ញាពិសេស ហើយថា៤ថ្នាក់ដំបូង ត្រូវតែជាវិធីចម្រើន បញ្ញាពិសេសនោះទេ ។ ហ្សាល័រ Zahler បន្តទៀតថា ហាក់ដូចជា...ប្រពៃណីសមាធិមាន ការធ្វើវិភាគទៅលើការសង្កេត ការវិនិច្ឆ័យដែលសំអាងការពិត ក្នុងផ្ទៃនៃសមាធិ មិនបានឆ្លងកាត់ទៅក្នុង ប្រទេសទីបេត៍ទេ អ្វីដែលអ្នកនិពន្ធគេលុក ហៅថាវិភាគសមាធិនោះ គឺការវិនិច្ឆ័យតាម បែបតក្កសាស្ត្រ ក្នុងផ្ទៃសមាធិ ។ ដូច្នេះជមយាងសយ្បា Jamyang Shaypa មិនបានសំគាល់ឃើញថា អាចមានវិភាគសមាធិមួយ ដែលមានមូលដ្ឋានលើការសង្កេត សូម្បីតែ នៅពេលដែលគាត់សូត្រវគ្គនៃ ដង្ហើមសមាធិ ក្នុង Treasury of Manifest Knowledge របស់វសុពន្ធុ ហើយជាពិសេស Grounds of Hearers របស់អសង្គ ដែលមានការអធិប្បាយ អំពីវិភាគសមាធិនេះ ។ ស្ទីហ្វិនបាតសឺល័រ Stephen Batchelor ដែលជាភិក្ខុច្រើនវស្សា ក្នុងពូជពង្សគេលុក បានពិសោធន៍ជាដំបូងដៃ ។ ព្រះអង្គសរសេរថា ប្រព័ន្ធនៃការចម្រើនសតិនេះ មិនបានរក្សាទុក នៅក្នុងប្រពៃណីទីបេត៍ទេ ។ គេលុកឡាម៉ាបានជ្រាប អំពីវិធីនេះ ហើយអាចចង្អុលបង្ហាញ ការរៀបរាប់យ៉ាងវែង នូវការចម្រើនសតិ ក្នុងកិច្ចការណ៍នៃអភិធម្ម របស់គេ ។ ប៉ុន្តែជីវិតនៃការអនុវត្តន៍ ត្រូវបាត់បង់មួយផ្នែកធំ (មានតែក្នុង dzog-chen ទើបយើងឃើញអ្វីមួយប្រហែលគ្នានេះ) ។ ចំពោះជនជាតិទិបេតានជាច្រើន ពាក្យថាសតិ ឬ dran pa ត្រូវគេយល់ស្ទើរទាំងអស់ ថាជាការចងចាំ ឬការរឭក ។ យ៉ាងណាក៏ដោយ តាមការកត់ត្រា របស់ភិក្ខុបាតសឺល័រ ក្នុងប្រពៃណីផ្សេងៗទៀត ជាពិសេសដូចជាកគ្យុ Kagyu និងន្យិង្គមា Nyingma សតិដែលមានមូលដ្ឋាន លើការបដិបត្តិអានាបានសតិ ត្រូវគេចាត់ទុកថា ជាមធ្យោបាយដ៏ឧត្តម សម្រាប់ការធ្វើឲ្យចិត្តស្ងប់ ដើម្បីប្រុងប្រៀបខ្លួន នឹងហាត់ Dzogchen និង Mahamudra ខ្ពស់ទៀត ។ ចំពោះ Kagyupa ក្នុងបទនៃ Mahamudra គេគិតថាជាផ្លូវដ៏ឧត្តម សម្រាប់យោគាវចរ ដើម្បីប្តូរទៅក្នុងការ យកចិត្តមកជាអារម្មណ៍ របស់សមាធិ ហើយនិងធ្វើវិបស្សនា ឲ្យកើតឡើង ដោយមានសមាធិនេះជាគ្រឹះ ។ ព្រះគ្រូ ចោគ្យមត្រុង្គប Chogyam Trungpa ដ៏ល្បី ក្នុងសហសម័យ ជាមួយកគ្យុ Kagyu និងន្យិង្គមា Nyingma ជាការរំឭកអំពីទស្សនៈកគ្យុមហាមុទ្រា Kagyu Mahāmudrā បានសរសេរថា ដង្ហើមរបស់អ្នក ជារបស់ប្រដូច ជិតជាងគេបង្អស់ ទៅនឹងរូបភាពនៃចិត្តរបស់អ្នក គឺជារូបភាពនៃចិត្តរបស់អ្នក ក្នុងន័យណាមួយ ។ បណ្តាំជាប្រពៃណី ក្នុងវង្សនៃអ្នកធ្វើសមាធិ ដែលបានចម្រើនក្នុង ទំនៀមនៃកគ្យុ-ន្យិង្គមា មានមូលដ្ឋានលើគំនិតបញ្ចូល ចិត្តនិងដង្ហើមជាមួយគ្នា ។ ប៉ុន្តែពួកគេលុកអនុញ្ញាតថា គេអាច យកចិត្តតែម្យ៉ាង មកជាអារម្មណ៍របស់សមាធិ តាមកំណត់ហេតុរបស់ហ្សាល៍រ គេលុកមិនគាំទ្រគំនិតនេះ ជាមួយក្រុមសាសនាតូចៗ ដែលចូលចិត្តតែជម្លោះ ប្រឆាំងនឹងសមាធិរបស់ Dzogchen និង mahāmudrā ។ ក្នុងប្រពៃណីបញ្ចក្រាម Pañcakrama ដែលសំអាងលើនគជ៌ុន Nagarjuna គេនិយាយថា ការរាប់ដង្ហើមក្នុងអានាបានសតិ ជាការគ្រប់គ្រាន់ សម្រាប់បង្កើតការពិសោធន៍ នៃវិបស្សនា (ពិតមែនតែវាកើតឡើង នៅក្នុងរបៀបអនុវត្តន៍ ថ្នាក់ទីបញ្ចប់ ក្នុងយោគតន្ត្រ yogatantra ខ្ពស់បំផុត) ។ ដោយ៥០០០ឆ្នាំ |