30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៧,៩២៣
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១២២,១១០
សរុប ៣៨៩,២០៤,៥៩៤
អានអត្ថបទ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៦,០៦១ ដង)

អនុត្តរិយៈ​ ​ធម្មជាត​ដ៏​ប្រសើរ​​ ៦​



ស្តាប់សំឡេង
 
អនុត្តរិយៈ​ គឺ​ធម្មជាត​ដ៏​ប្រសើរ​ ឬ​ធម្មជាត​ប្រសើរ​បំផុត​ នេះ​មាន​ ៦​ យ៉ាង​គឺ៖ 
 
១. ទស្សនានុត្តរិយំ​ ទស្សនានុត្តរិយៈ ប្រសើរ​បំផុត​ដោយ​ការ​ឃើញ​
២. សវនានុត្តរិយំ​ សវនានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​ស្ដាប់
៣. លាភានុត្តរិយំ​ លាភានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​បាន
៤. សិក្ខានុត្តរិយំ​ សិក្ខានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​សិក្សា​
៥. បារិចរិយានុត្តរិយំ​ បារិចរិយានុត្តរិយៈ​ ប្រសើរ​បំផុត​ខាង​ការ​បម្រើ​
៦. អនុស្សតានុត្តរិយំ​ អនុស្សតានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​រលឹក​រឿយៗ

( អនុត្តរិយសូត្រ​ បិដក​លេខ​ ៤៦​ ទំព័រ​ ១០ និង​សង្គីតិសូត្រ​ បិដក​លេខ​ ១៩​ ទំព័រ​ ២០៧ )


 
គប្បី​ជ្រាប​សេចក្ដី​អធិប្បាយ​ក្នុង​អនុត្តរិយៈ​ទាំង​នេះ​ ដូច​តទៅ​នេះ៖ 

បទ​ថា​ អនុត្តរិយានិ​ សេចក្ដី​ថា​ ( ការ​ឃើញ​ជាដើម​ )​ ដែល​វៀរ​ចាក​វត្ថុ​ដទៃក្រៃលែង​ជាង​ ឈ្មោះ​​ថា​ អនុត្តរិយ ។​ បទ​ថា​ ទស្សនានុត្តរិយំ​ សេចក្ដី​ថា​ ( ការ​ឃើញ​ព្រះ​ពុទ្ធ​ជា​ដើម )​ ជា​ការ​ឃើញ​ដ៏​ប្រសើរ​ ក្នុង​ការ​ឃើញ​រូប​ទាំង​ឡាយ​ក្នុង​បទ​ទាំង​ពួង​ ក៏​មាន​ន័យ​ដូច​គ្នា​ ។​ អធិប្បាយ​ថា​ ការ​ឃើញ​ដំរី​កែវ​ជា​ដើម​ មិន​ឈ្មោះ​ថា​ ជា​ទស្សនានុត្តរិយៈ​ ចំណែក​ការ​ឃើញ​ព្រះទសពល​ក្ដី​ ព្រះភិក្ខុសង្ឃ​ក្ដី​ ដោយ​អំណាច​សេចក្ដី​ស្រឡាញ់​ដ៏​មាំ​ ការ​ឃើញ​និមិត្ត​ណា​នី​មួយ​ មាន​កសិណ​ និង​អសុភនិមិត្ត​ជា​ដើម​ក្ដី​ របស់​អ្នក​មាន​សទ្ធា​តាំង​មាំ​ហើយ​ ឈ្មោះ​ថា​ ទស្សនានុត្តរិយៈ ។

ការ​ស្ដាប់​គុណកថា​របស់​ក្សត្រ​ជាដើម​ មិន​ឈ្មោះ​ថាជា​សវនានុត្តរិយៈ​ ចំណែក​ការ​ស្ដាប់​គុណ​កថា​របស់​ព្រះរតនត្រ័យ​ ដោយ​អំណាច​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​មាំ​ក្ដី​ ការ​ស្ដាប់​ព្រះពុទ្ធវចនៈ​ គឺ​ព្រះ​ត្រៃបិដក​ក្ដី​ របស់​អ្នក​មាន​សទ្ធា​តាំង​មាំ​ហើយ​ ឈ្មោះ​ថា​ សវនានុត្តរិយៈ​ ។ 

ការ​បាន​កែវ​មណី​ជា​ដើម​ មិន​មែន​ជា​លាភានុត្តរិយៈ​ ចំណែក​ការ​បាន​អរិយទ្រព្យ​ ៧​ ឈ្មោះ​ថា​ លាភា​នុត្ត​រិយៈ ។ 

ការ​សិក្សា​សិល្បៈ​ទាក់​ទង​នឹង​ដំរី​ជា​ដើម​ មិន​ឈ្មោះ​ថា​ជា​សិក្ខានុត្តរិយៈ​ ចំណែក​ការ​បំពេញ​ត្រៃ​​សិក្ខា​ ឈ្មោះ​​ថា​ សិក្ខានុត្តរិយៈ​ ។ 

ការ​បម្រើ​ក្សត្រ​ជា​ដើម​ មិន​ឈ្មោះ​ថា​ ជា​បារិចរិយានុត្តរិយៈ​ ចំណែក​ការ​បម្រើ​ព្រះរតនត្រ័យ​ ឈ្មោះ​ថា​ បារិចរិយានុត្តរិយៈ ។​ 

ការ​រលឹក​ដល់​គុណ​ក្សត្រ​ជាដើម​ មិន​ឈ្មោះ​ថាជា​អនុស្សតានុត្តរិយៈ​ ចំណែក​ការ​រលឹក​ដល់​គុណ​​​ព្រះរតនត្រ័យ​ ឈ្មោះ​ថា​ អនុស្សតានុត្តរិយៈ ។​

អនុត្តរិយៈ​ទាំង​ ៦​ នេះ​ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទុក​ ទាំង​លោកិយ​ ទាំង​លោកុត្តរ​ ដោយ​ប្រការ​ដូច​ពណ៌នា​​មក​នេះ​ ។

ប្រភព
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៨០,៨៣៥ ដង)
លោកនេះបង្រៀនឲ្យយើងចេះលះបង់
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ១៨,៦៨៤ ដង)
កូនៗ ទាំងឡាយចូរចាំថា បុញ្ញនិធិ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥២,៣៨៤ ដង)
បញ្ចន្តរធានៈ អន្តរធាន៥យ៉ាង
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ១៨,៨៦០ ដង)
ខ្លួន​ជា​ទីស្រឡាញ់​នៃ​ខ្លួន​ឯង
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៥,៧៧៨ ដង)
តួនាទី​បុត្តធីតា ៥​សិក្ខាបទ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.2
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿