30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥២,៣៤៥
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៥០,១៤៦
សរុប ៣៨៥,៤៣៦,៨៣៩
អានអត្ថបទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៤០,៥៦៧ ដង)

នារី​គ្រប់​លក្ខណ៍



ស្តាប់សំឡេង
 
នារី​គ្រប់​លក្ខណ៍

យើង​ជា​ស្រី​ណា​កូន ត្រូវ​តែ​សុភាព​រាបសា​ជានិច្ច​ដើម្បី​លើក​តម្កើង​សង្គម​របស់​យើង ដែល​ដូនតា​របស់​យើង​ខំ​រក្សា​ទុក​ជា​យូរ​មក​ហើយ​ជា​ប្រពៃណី​ដែល​ល្អ​សម្រាប់​បន្សល់​ឲ្យ​កូន​ស្រី​ប្រុស​ជា​អ្នក​ថែរក្សា។

នារី ដែល​ប្រកប​ដោយ​លក្ខណៈ ៣១ ប្រការ​ហៅ​ថា ស្ត្រី​គ្រប់​លក្ខណ៍គឺ​មិន​ចេះ​អេចអូច និយាយ​ដើមគួរ ១ ចេះ​គួរសម​ទទួល​មាតាបិតា និង​ស្វាមី ១ ដឹង​គុណ តប​គុណ​មាតាបិតា​ញាតិ​សន្ដាន​ទាំង​សង​ខាង​ ១ មិន​ចេះ​ដេក​ថ្ងៃ ១ មិន​វង្វេង​ភ្លេច​មុខ​ភ្លេច​ក្រោយ ១ ចេះ​ថែទាំ​របស់​ទ្រព្យ ១ មិន​ផឹក​ក្បត់​ចិត្ត​ស្វាមី ១ មិនចេះ​ប្រចណ្ឌ​ស្វាមី ១ គ្មាន​កលមាយា ១ មិនរំសាយ​សក់​ឲ្យ​គេ​ឃើញ ១ មាន​ចិត្ត​អត់​ធន់​ធ្ងន់ធ្ងរ ១ មាន​ជើង​ស្រាល​មិន​តន្រ្តំ​ក្ដុងក្ដាំង ១ មិន​ឈរ ឬ​អង្គុយ​សម្ងាចកាយ​ឲ្យ​គេ​ឃើញ​ ១ មិន​ដើរ​កាចរាង ១ ចេះ​សង្រួមភ្នែក​មិន​ក្រឡេមក្រឡឺម ១ មាន​ដំណើរ​ល្អ​មិន​គ្រលែង​កាយ​ទយគូទ ១ មិន​បង់​បោយ​ញាក់​ស្មាគ្រលែង​ជើង​ដៃ ១ មាន​សម្លេង​តិច​ច្បាស់លាស់ ១ មិនចេះ​ឡេះឡោះលេងសើច ១ មិន​និយាយ​ផ្ដោះផ្គង​ចំពោះ​បុរស ១ មិន​ទម្រន់ក្នុងការងារ ធ្វើ​ទាន់​តែ​ហើយ​ក្នុង​ការងារ​នោះ ១ ទៅណា​ឆាប់​ត្រឡប់​មក​វិញ ១ ចេះ​ទុក​ដាក់​អីវ៉ាន់​ក្នុង​ពេល​គួរ​ទុក​ដាក់ ១ ចេះ​រៀបចំផ្ទះសំបែង​ឲ្យ​សមរម្យ ១ ចេះ​តុប​តែង​គ្រឿង​ឧបភោគ​ ១ ខ្លាចចិត្ត​ស្វាមីមាតាបិតា ហើយ​គោរព​តាម​ឱវាទ ១ បរិភោគ​ចំណី​អាហារ​ក្រោយ​មាតាបិតា​និង​ស្វាមី ១ ឈប់​បរិភោគ មុន​មាតាបិតា​និង​ស្វាមី ១ ចូល​ដេក​ក្រោយ​ស្វាមី ១ ភ្ញាក់​មុន​ស្វាមី ១ មាន​មេត្តា​ករុណា​ចេះ​ធ្វើ​បុណ្យ ទាន ១។ ស្ត្រី​ដែល​ប្រកប​ដោយ​លក្ខណៈ​គ្រប់​ពេញលេញ​ហៅ​ថា​ស្ត្រី​គ្រប់​លក្ខណ៍។ លក្ខណៈ​ស្ត្រី​គ្រប់​លក្ខណ៍​ដូច​ខាង​លើ​នេះ បើ​តាមសម័យ​បច្ចុប្បន្ន​នេះ​ឃើញ​ថា លក្ខណៈ​ខ្លះហួសម័យ​ទៅហើយ ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ បើ​ស្ត្រី​ណា​ប្រកប​ដោយ​លក្ខណៈ​ដូច​បាន​និយាយ គោលៗ​ក្នុង​ទី​នេះ​ស្ត្រី​នោះ​គួរ​រាប់​ថា​ជា​មនុស្ស​ស្រី​គ្រប់​លក្ខណ៍​បាន​ដោយ​បរិបូណ៌។

ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧៤៧ ដង)
បុគ្គល​អ្នក​សម្រួម​មិន​សន្សំ​នូវ​ពៀរ​ឡើយ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥០,១៤៣ ដង)
ចង់​ឈ្នះ​ចាញ់​គ្នា​បាន​ប្រយោជន៍​អ្វី?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.57
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿