30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២២,៨៧៣
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៥០០,៤២៤
សរុប ៣៨៩,៥៨២,៩០៨
អានអត្ថបទ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ១៩,៤២៧ ដង)

ក្នុង​ពេល​ដែល​ចិត្ត​កើត​រោគ​ម្ដងៗ



 
ក្នុង​ពេល​ដែល​ចិត្ត​កើត​រោគ​ម្ដងៗ

ធ្វើ​ឲ្យ​កើត​ឡើង​នូវ ទោស ៦ យ៉ាង​គឺៈ

១- អនករណ ធ្វើ​ឲ្យ​ងងឹត​ងងល់
២- អចក្ខុករណ ធ្វើ​មិន​ឲ្យ​ចក្ខុ​ឃើញ​ធម៌​ពិត
៣- អញ្ញាណករណ ធ្វើមិនឲ្យ​មានប្រាជ្ញា​ឃើញ​ធម៌​ពិត
៤- វិឃជបក្ខិក ធ្វើឲ្យ​ប្រព្រឹត្ត​ទៅក្នុង​សេចក្ដី​ចង្អៀតចង្អល់
៥- បញ្ញានិរោធក ធ្វើ​ឲ្យរលត់​នូវ​ប្រាជ្ញា
៦- អនិព្វានសំវត្តនិក ធ្វើ​មិនឲ្យ​ប្រព្រឹត្ត ដើម្បី​ព្រះនិព្វាន។

សភាព​នៃ​ចិត្ត​ដែល​កើត​ឡើង​មាន​អកុសល​ពេល​នោះ​ចិត្ត​មិន​ដែល​មាន​សភាព​ល្អ​ថ្លា​ឡើយ តែង​តែ​ងងឹតងងល់​មិន​ដឹង​នូវ​សភាវធម៌។ ងងឹតងងល់​ក្នុង​ទីនេះ សំដៅ​ដល់​ការ​ងងឹតនូវ​ស្មារតី មិនមែន​សតិតាំង​មាំ​ក្នុង​ការ​លឹក​ដឹង ឧទាហរណ៍ជាក់ស្ដែង ដូច​ជានៅ​ក្នុង​ជីវិត ប្រចាំថ្ងៃ​របស់​យើង​គ្រប់​គ្នា​មាន​បងឈ្លោះប្អូន មីង​ឈ្លោះមា យាយឈ្លោះ​តា មាតាឈ្លោះ​បិតា ប្រពន្ធ​ឈ្លោះ​ប្ដី ដែល​មាន​ការ​ឈ្លោះ​ទាស់​ទែង​ខ្វែង​គំនិត មើល​មុខ​គ្នា​មិន​ចំ​ទាំងនេះ​មក​ពីអ្វី ថា​មក​ពី​មិនមាន​ស្មារតី​ឃុំគ្រង​ទូន្មាន​ចិត្ត​ហ្នឹង​ឯង។

ពេល​ដែល​ទោស​ចិត្ត​សេចក្ដី​ខឹង​ក្រោត​កើត​ឡើង ពេលហ្នឹង​មានសតិ ចេតសិក សម្បយុត្តធម៌កើត​ឡើង​ព្រម​ជាមួយ​បាន​ទេ? មិនបានទេ​ ព្រោះអ្វី ព្រោះថា​សតិជាសោភណចេតសិក ទោសចិត្ត​ជាអកុសលល​ចិត្ត ដូច្នេះ​មិន​អាច​កើត​ជាមួយ​គ្នា បាន​ទេ ពេល​ណា​ដែល​កុសលចិត្ត​កើត​ឡើង ពេល​នោះ អកុសល​ចិត្ត​មិនអាច​កើត​ឡើង​បាន​ទេ ពេល​ណា​អកុសល​ចិត្ត​កើតឡើង ពេល​នោះ​កុសលចិត្ត​មិន​អាច​កើត​ឡើង​បាន​ទេ ហើយធម៌​ទាំង​នេះ តែង​មាន​ចំពោះ​ជីវិត​របស់​យើងគ្រប់​គ្នា ទាំងកុសល​ធម៌ ទាំង​អកុសលធម៌ និងទាំងព្យាក្រិតធម៌។ ចំពោះ​អកុសលធម៌ ធ្វើឲ្យ​សត្វលោកមិនឃើញ​ធម៌​ពិតបាន អកុសលធម៌​មានអំណាច​ខ្លាំង​ណាស់ វាជាចៅហ្វាយនាយ ជាមេបញ្ជាការ អាចបញ្ជា ឲ្យយើង​សម្លាប់​មាតាក៏បាន សម្លាប់បិតាក៏បាន បំបែកសង្ឃក៏បាន សម្លាប់ព្រះអរហន្តក៏បាន ធ្វើលោហិតរបស់ព្រះសម្មាសម្ពុទ្ធ​ឲ្យ​ពុះពង ឬក៏អាច​នាំឲ្យធ្វើបាបកម្មដទៃ​ទៀតបានទាំងអស់ នេះ​ចំពោះ​ជីវិត​បច្ចុប្បន្ន ដែល​បាប​អកុសល​បញ្ជា​ឲ្យ​ធ្វើ។និយាយអំពី​ជីវិត ដែលបានស្លាប់​អំពីជាតិ​នេះ​ទៅ បាបអកុសល​នេះឯង តែងបញ្ជា​សត្វ​ឲ្យ​ធ្លាក់នរក សត្វ​កើត​ជាប្រេត សត្វកើត​ជាអសុរកាយ សត្វ​កើត​ជាសត្វតិរច្ឆាន ក្នុងកំណើត​ថោកទាប​យ៉ាង​នេះ មិនមែនសត្វ​ណាចង់កើត​ទេ រឿង​នេះ​មក​អំពី​អកុសល​ទេតើ​ដែល​នាំ​ឲ្យ​សត្វ​កើត​យ៉ាង​នេះ។

ហើយ​អកុសល​ធម៌​នេះ​ទៀត សោត​ធ្វើ​មិន​ឲ្យសត្វ​លោក​ដឹង​ច្បាស់​នូវ​សច្ចធម៌ មិនឲ្យមានប្រាជ្ញា​ដឹង​ធម៌ពិត ក្នុងលោក​នេះ​ធម៌​មាន ២ យ៉ាង គឺធម៌ពិត ១ ធម៌មិនពិត ១ ចំពោះ​សត្វ​លោក​តែង​តែច្រឡំ នឹងយល់ថាធម៌ពិត ទៅជាធម៌​មិនពិត ដូចព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ទ្រង់សម្ដែង​អំពីធម៌ទាំងឡាយ ជា អនត្តា មិនមែនសត្វ​មិនមែនបុគ្គល​មិនមែន​អត្តាតួខ្លួន មិនមែនបុរស មិនមែនស្ត្រី ដល់​ទៅ​អ្នក​ដែល​មិន​បាន​ដឹង​នូវ​ធម៌ពិត ស្ដាប់​មិនបាន​ហើយ​បន្ថែម ពីលើការ​ស្ដាប់​មិន​បាន​គឺប្រឆាំង​នឹងព្រះសម្មាសម្ពុទ្ធ ទៀត ដូចជាព្រាហ្មណ៍​ម្នាក់​ដែល​មានកូនស្លាប់ ហើយដើរ ទៅរកព្រះសម្មាសម្ពុទ្ធយំបណ្ដើរដើរបណ្ដើរ​រហូតបាន ជួបព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​បានត្រាស់សួរ​ចំពោះ​ព្រាហ្មណ៍ ថា ម្នាល​ព្រាហ្មណ៍​ហេតុអ្វីបានជាអ្នកយំ ហេតុអ្វីបាន ជាអ្នកសោយសោកខ្សឹបខ្សួល ទុក្ខទោមនស្សយ៉ាងនេះ ព្រាហ្មណ៍បានក្រាបទួល ចំពោះព្រះអង្គសព្វគ្រប់ប្រការ​ថា កូនរបស់ខ្ញុំព្រះអង្គបានស្លាប់បាត់បង់ជីវិត ព្រោះហេតុដូច្នោះបានជាខ្ញុំ​ព្រះអង្គកើតទុក្ខ យំសោយសោក​យ៉ាង​នេះ រួចបានព្រះអង្គសម្ដែងថា អ៊ីចឹងហើយព្រាហ្មណ៍ សេចក្ដីសោកសេចក្ដីខ្សឹបខ្សួល សេចក្ដីទុក្ខទោមនស្ស​ទាំងឡាយកើត​មក​អំពីសេចក្ដីស្រឡាញ់ គ្រាន់តែព្រះដ៏មានព្រះភាគ​សម្ដែង​មកប៉ុណ្ណឹង ព្រាហ្មណ៍​បានស្ដាប់​ឮហើយ​ប្រឆាំងចំពោះព្រះអង្គ​ថា ព្រាហ្មណ៍និយាយបន្ទោសទៀត​ថា តាមពិត​សេចក្ដីសោក សេចក្ដីខ្សឹបខ្សួល សេចក្ដីចង្អៀតចង្អល់ ទុក្ខទោមនស្ស​មនុស្ស​ទាំង​ឡាយ មិនមែនកើត​មកអំពីសេចក្ដី​ស្រឡាញ់ទេ សេចក្ដី​សុខសប្បាយ​រីករាយ បានកើតមក​អំពីសេចក្ដីស្រឡាញ់ រួចហើយព្រាហ្មណ៍​នោះ ក្រោកចេញចាក​អំពីសំណាក់ ព្រះដ៏មានព្រះភាគ សូម្បី​ថ្វាយ​តែបង្គំលាក៏​មិនបានថ្វាយផង។

សេចក្ដី​តែប៉ុណ្ណោះ គ្រាន់តែជាការ​បញ្ជាក់ត្រង់អ្នក​ដែល​មិន​បាន​ដឹង​ធម៌ រមែងមានការ​ប្រឆាំង​នឹងធម៌​យ៉ាងនេះ។ ហើយម្យ៉ាងវិញទៀត ធម៌មិន​ពិត​សត្វ​លោក​តែងតែ​យល់​ថា ជាធម៌​ពិត ដូចជានៅក្នុងជីវិតយើង​គ្រប់​គ្នា ដែល​មិន​បាន​អប់រំចម្រើន​បញ្ញា តែងតែ​ប្រកៀកប្រកាន់​ហួងហែង​នូវ​បញ្ចក្ខន្ធ ដោយអំណាចនៃសក្កាយទិដ្ឋិ​ថា​ជាសត្វ ថាជាបុគ្គល​តួខ្លួន​ដូច្នេះ​ទៅវិញ​ប៉ុន្តែ​ការដែល ប្រកាន់​យ៉ាង​នេះ មិនមែន​មានពិតដោយបរមត្ថ​នោះឯណា តែវាជាការសន្មត់​បញ្ញត្តិ​ទៅលើ​បរមត្ថគឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ តែប៉ុណ្ណោះ។


ដូច្នេះ​ធ្វើម៉េច កុំឲ្យមានការហួងហែង ធ្វើម៉េចកុំឲ្យមានការចង្អៀតចង្អល់តាមផ្លូវចិត្ត ធ្វើម៉េចកុំឲ្យរលត់​នូវបញ្ញា ធ្វើម៉េចកុំឲ្យ​មិនបាន​នូវ​ព្រះនិព្វាន មានតែយើង​ត្រូវ​ការ​ជំនួយ​ដល់ចិត្ត ធ្វើឲ្យចិត្ត​មានសុខភាពល្អស្វែងយល់អំពីការពិតនៃជីវិត ចិត្តងងឹតព្រោះអត់ពន្លឺ ចិត្តភ្លឺព្រោះមានពន្លឺ ចិត្តឈឺព្រោះមានរោគ ចិត្តជាសុខព្រោះបានព្យាបាលនៅក្នុង មន្ទីពេទ្យមានបន្ទប់ប្រាំមួយ គ្រូពេទ្យអ្នកជួយគឺព្រះសម្មាសម្ពុទ្ធ ថ្នាំគឺព្រះសទ្ធម្ម អ្នកដេកពេទ្យគឺព្រះសង្ឃ និងបរិស័ទអ្នកមានកិលេស។

ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១
រៀប​រៀង​ដោយ សាមណេរ ចាន់ សុជន

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២២,៤១៧ ដង)
មរណៈ​មិន​ល្អ កាល​កិរិយា​ក៏​មិន​ល្អ តើ​ដោយ​ប្រ​ការ​ដូច​ម្តេច?
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២២,៩២៩ ដង)
ចំពោះតណ្ហា  រឹតតែបានរឹតតែមិនគ្រប់
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨៣៩ ដង)
សេចក្ដី​អត់​ធន់​ដែល​ល្អ​ក្រៃ​លែង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.81
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿