ថ្ងៃ អាទិត្យ ទី ២០ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ធម៌ជំនួយស្មារតី
១,៥៧៣ អត្ថបទ
images/articles/2674/teww6pic.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ៧៤,១៦៣ ដង)
លោកតា! តើម៉ែធម៌ឬម៉ែចិញ្ចឹម និង ម៉ែបង្កើតមួយណាមានគុណជាង ? កើតបានជាផ្លែឈូកគឺអាស្រ័យទឹក អាស្រ័យភក់ អាស្រ័យពួជឈូក ឯម្ចាស់បឹងឈូកជាអ្នកថែរក្សានិងទទួលផល សេចក្តីនេះយ៉ាងណា គឺដូចជាជីវិតមនុស្សម្នាក់ ដែលកើតឡើងបានព្រោះអាស្រ័យពួជបុណ្យ​របស់ខ្លួន(ពួជឈូក) អាស្រ័យបុណ្យមេបា(ទឹកនិងភក់) អ្នកថែឈូកដូចជាម្តាយចិញ្ចឹមឬម៉ែធម៌ ។ បើគិតពីគុណវិញ បើគ្មានឪម៉ែបង្កើតមកទេក៏គ្មានកូនកើតមកដែរ ព្រោះហេតុនេះម៉ែឪបង្កើតបើកូនសម្លាប់​នឹងត្រូវធ្លាក់ក្នុងអនន្តរិយកម្មជានិច្ច បើទោះជាម៉ែឪនោះអាក្រក់យ៉ាងណាក៏ដោយ(បោះបង់កូនចោលក៏ដោយ)ព្រះពុទ្ធលោកសម្តែងដូច្នេះ។ ឯឪម៉ែចិញ្ចឹម បើកូនសម្លាប់មានទោសត្រឹមបាណាតិបាត មិនមានទោសដល់អនន្តរិយកម្មទេ ! ។គុណបង្កើត គុណចិញ្ចឹម គុណផ្តល់ចំណេះវិជ្ជា គឺគុណបង្កើតធំជាងគេ ដូច្នេះម៉ែឪបង្កើតនៅតែមានគុណធំ​ជាង​ម៉ែឪចិញ្ចឹមដដែល តែណ្ហើយចុះ ! រឿងគុណធម៌កុំចេះតែថ្លឹងលេងៗអី យកល្អភារៈជាកូន គឺទោះម៉ែឪអាក្រក់យ៉ាងក៏នៅតែគោរព ឯភារៈជាម៉ែឪ បើទោះជាកូនអាក្រក់យ៉ាងណាក៏នៅតែអាណិតស្រឡាញ់​ នេះបានសមជាមនុស្ស ធ្វើខុសពីនេះគឺជាសត្វទេ ! ។ កុំភ័យខ្លាចចំពោះអ្វីដែលមិនទាន់បានដឹង និង កុំបារម្ភចំពោះអ្វីដែលមិនទាន់បានកើតឡើង ចូររស់នៅជាមួយខ្លួនឯងឲ្យបានល្អ មួយជំហានម្តងអ្នកនឹងចេះរស់នៅជាមួយបញ្ហាយ៉ាងរីករាយជាមិនខាន ។ ភ័យខ្លាចយ៉ាងណាក៏ជីវិតគង់មានសេចក្តីស្លាប់តាមជាប់ជាមួយមនុស្សដែលបានរៀបចំសេចក្តីស្លាប់ជាប់តាមខ្លួនហើយ នឹងគ្មានការភ័យខ្លាចអ្វីទាំងអស់ ! ។ សេចក្តីសុខវាឋិតនៅលើខ្លួនយើងជាអ្នកគិត ឯជីវិតវាឋិតនៅលើខ្លួនយើងជាអ្នកសាង អ្វីគ្រប់យ៉ាងវាកើតមកតែពីខ្លួនយើងទាំងអស់ « លោកនេះកើតពីកម្ម លោកនេះវិចិត្រឡើងដោយកម្ម កើតដោយកម្ម បញ្ចប់ដោយកម្ម » អ្វីៗត្រូវប្រគល់ឲ្យកម្មចាត់ចែងចុះ យើងក៏នឹងអស់កង្វល់ ! ព្រោះកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយ ! កុំប្រជែងនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត បើគិតយកឈ្នះវាមិនបានទេ មានតែត្រូវហ្វឹកហាត់ចិត្តឲ្យព្រម ព្រោះក្រោយពីចិត្តចេះព្រមហើយ យើងក៏បានសម្រាក គឺការសម្រាកនោះហើយជាសន្តិភាពចិត្ត សម្រាកលែងប្រដេញតាមភាពមិនពិតដែលមាននៅក្នុងលោក ! ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2622/text43pic.jpg
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ៤៦,០៧១ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចយាងទៅកាន់ចារិកក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃច្រើនអង្គ ។ ក្នុងអដ្ឋកថាធម្មបទ រឿងទី ៩ នៃពុទ្ធវគ្គ បញ្ជាក់ថា ព្រះតថាគតជាព្រះបរមសាស្តា មានបរិវារជាព្រះភិក្ខុសង្ឃដ៏ច្រើនស្តេចចេញចាកក្រុងសាវត្ថី ឆ្ពោះទៅកាន់ក្រុងពារាណសីដោយលំដាប់ ក្នុងរវាងផ្លូវព្រះអង្គទ្រង់គង់ប្រថាប់នៅនាទេវស្ថានមួយ ជិតស្រុកតោទេយ្យគ្រាម ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ព្រះកស្សបទសពល ជាព្រះអរហន្តសម្មាសម្ពុទ្ធ ធ្លាប់គង់ប្រថាប់ប្រទានឱវាទដល់ភិក្ខុសង្ឃក្នុងទីនេះ ដែលក្នុងកាលនោះ ទីនេះមានឈ្មោះថា វេភឡិគនិគម ។ នៅពេលដែលព្រះអានន្ទដ៏មានអាយុ ក្រាលសង្ឃាដីមានជាន់ ៤ បានអារាធនាយាងព្រះតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន បើដូច្នោះ សូមព្រះដ៏មានព្រះភាគទ្រង់គង់សិន កាលបើព្រះអង្គទ្រង់គង់ហើយ ភូមិប្រទេសនេះ នឹងបានឈ្មោះថា មានព្រះអរហន្តសម្មាសម្ពុទ្ធ ២ ព្រះអង្គ ទ្រង់បានប្រើប្រាស់ហើយ ។ កាលដែលព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់ហើយ ទើបព្រះអង្គទ្រង់ត្រាស់សម្តែងប្រវត្តិរឿងរ៉ាវរបស់ព្រះអង្គ ដែលក្នុងកាលនោះ ព្រះអង្គជាព្រះបរមពោធិសត្វ ជោតិបាលមាណព មាន ឃដិការ ស្មូនឆ្នាំងជាសម្លាញ់ដ៏ជាទីពេញចិត្ត ។ ឃដិការស្មូនឆ្នាំងជាព្រះអនាគាមិបុគ្គល និងជាអ្នកបម្រើដ៏ប្រសើររបស់ព្រះសម្មាសម្ពុទ្ធកស្សបទសពល ឃដិការស្មូនឆ្នាំងនេះឯងដែលបានបបួល បានណែនាំព្រះបរមពោធិសត្វ ដោយការបបួលដ៏មានកម្លាំងក្រៃលែង ដើម្បីបានព្រះបរមពោធិសត្វ ជោតិបាលមាណព ចូលគាល់ព្រះសម្មាសម្ពុទ្ធ នៅត្រង់វេភឡិគនិគមនោះឯង ។ ជោតិបាលមាណព បរមពោធិសត្វ មានត្រកូលខ្ពង់ខ្ពស់ជាងឃដិការស្មូនឆ្នាំង លុះដល់ឃដិការស្មូនឆ្នាំង បបួលជាច្រើនដង រហូតដល់ចាប់ទាញសក់ទៅទៀត ទើបគិតថា អស្ចារ្យណាស់ នេះមិនមែនជាការចាប់ទាញដ៏ថោកថយឡើយ ហើយក៏មិនមែនជាកម្លាំងផ្ទាល់របស់សម្លាញ់ដែរ គឺពិតជាកម្លាំងរបស់ព្រះសាស្តាសម្មាសម្ពុទ្ធ លុះគិតដូច្នេះហើយ ទើបបានព្រមចូលគាល់ព្រះសម្មាសម្ពុទ្ធ ស្តាប់ធម្មកថា ។ ព្រះកស្សបទសពល ទ្រង់ត្រាស់នូវធម្មកថាដើម្បីឲ្យជោតិបាលមាណពត្រឡប់មកមានសតិ ដោយន័យនេះ គឺថា ម្នាលជោតិបាល អ្នកមិនមែនជាបុគ្គលធ្លាក់ចុះក្នុងឋានៈថោកថយនោះឡើយ ព្រោះអ្នកបានប្រាថ្នា សព្វញ្ញុតញ្ញាណ នឹងបានឡើងកាន់មហាពោធិបល្ល័ង្ក ដូច្នេះ បុគ្គលដូចជាអ្នកហ្នឹងឯង មិនគប្បីរស់នៅដោយសេចក្តីប្រមាទឡើយ ។ ព្រះបរមពោធិសត្វ បានចូលកាន់ផ្នួសតាំងនៅក្នុងចតុប្បារិសុទ្ធិសីល ហើយរៀននូវព្រះពុទ្ធវចនៈគឺព្រះត្រ័យបិដក សមាទានធុតង្គ ១៣ ចូលព្រៃ បំពេញគតវត្ត និងបច្ចាគតវត្ត ធ្វើសមណធម៌ចម្រើនវិបស្សនា ។ បន្ទាប់មក ព្រះកស្សបទសពល ទ្រង់យាងទៅកាន់ព្រៃឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី ។ ព្រះរាជាដែនកាសីក្នុងកាលនោះ ព្រះនាមព្រះបាទកិកិ បានអារាធនាព្រះដ៏មានព្រះភាគ ព្រមដោយភិក្ខុសង្ឃទទួលចង្ហាន់ និងអារាធនាព្រះអង្គឲ្យគង់ចាំវស្សាក្នុងក្រុងពារាណសី ទាំងរ៉ាប់រងបម្រើព្រះពុទ្ធអង្គនិងភិក្ខុសង្ឃ ២ ម៉ឺនអង្គ ប៉ុន្តែព្រះបរមសាស្តាសម្មាសម្ពុទ្ធ មិនបានទទួលក្នុងការចាំព្រះវស្សា នៅក្នុងក្រុងពារាណសីឡើយ ព្រោះព្រះអង្គបានទទួលពាក្យរបស់ឃដិការស្មូនឆ្នាំងទៅហើយ រឿងនេះ បានធ្វើឲ្យព្រះរាជាមានព្រះចិន្តារាយមាយ ទោមនស្សក្នុងព្រះហឫទ័យ ។ ព្រះរាជាទ្រង់ទោមនស្ស តូចព្រះហឫទ័យពិត តែមិនមែនប្រារព្ធទៅរកព្រះតថាគតឡើយ ព្រោះព្រះរាជាទ្រង់ជាព្រះសោតាបន្នបុគ្គល គ្រាន់តែព្រះអង្គតូចព្រះហឫទ័យថា យើងមិនបានថ្វាយទានអស់ ៣ ខែ មិនបានស្តាប់ព្រះធម៌ និងមិនបានបដិបត្តិភិក្ខុសង្ឃដល់ទៅ ២ ម៉ឺនអង្គ គឺទ្រង់ទោមនស្សរឿងហ្នឹងឯង ។ ព្រះអដ្ឋកថា បានសម្តែងអំពីដំណើរដែលព្រះបាទកិកិ សម្រេចសោតាបត្តិផល គឺក្នុងកាលដើមឡើយ ព្រះរាជាទ្រង់រាប់អានពួកព្រាហ្មណ៍ ពេលមួយទ្រង់ចេញទៅបំពេញរាជកិច្ចជាយដែន បានផ្តាំផ្ញើកិច្ចការបម្រើព្រាហ្មណ៍ទាំងនោះ នឹងធីតារបស់ព្រះអង្គព្រះនាមឧរច្ឆទា ។ ព្រះនាងឧរច្ឆទាចុះពីប្រាសាទមកហើយ មិនបានជ្រះថ្លានឹងពួកព្រាហ្មណ៍ទាំងនោះឡើយ ដោយសារពួកព្រាហ្មណ៍ទាំងនោះខ្វះការសង្រួម សម្លឹងមើលព្រះនាងមិនដាក់ភ្នែក... ព្រះនាងក៏ឡើងកាន់ប្រាសាទវិញទៅ ។ ថ្ងៃមួយទតព្រះនេត្រទៅថ្នល់ ព្រះនាងជ្រះថ្លានឹងព្រះអគ្គសាវ័ក ឲ្យគេនិមន្តមកហើយ ប្រគេនចង្ហាន់បិណ្ឌបាត ស្តាប់ព្រះធម្មទេសនា សម្រេចសោតាបត្តិផល ។ លុះដល់ព្រះរាជាស្តេចយាងមកវិញ ដើម្បីដោះស្រាយក្នុងរឿងនេះ ពួកញាតិរបស់ព្រះនាងឧរច្ឆទា បានសូមពរអំពីព្រះរាជាឲ្យព្រះនាងឧរច្ឆទាសោយរាជ្យ ៧ ថ្ងៃ តាមដែលព្រះរាជាបានប្រទានពរតាំងពីព្រះនាងទើបតែប្រសូតមកនោះឯង ។ នៅពេលបានសោយរាជ្យ ព្រះនាងបានចាត់ចែងថ្វាយទាន យាងព្រះបិតាឲ្យមកស្តាប់ព្រះធម្មទេសនាដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែង ព្រះរាជាក៏បានតាំងនៅក្នុងសោតាបត្តិផលពេលនោះឯង ។ ជាធម្មតារបស់ព្រះសោតាបន្នបុគ្គល រមែងមិនមានអាឃាតប្រារព្ធចំពោះព្រះតថាគតឡើយ ហើយក្នុងកាលនោះ ព្រះរាជាដែនកាសី ព្រះនាមកិកិ បានក្រាបបង្គំទូលសួរព្រះកស្សបទសពល ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះបុគ្គលដទៃណាមួយ ដែលជាអ្នកបម្រើដ៏វិសេសជាងខ្ញុំព្រះអង្គទៅទៀតនោះ តើមានដែរឬ ព្រះអង្គ ? នៅក្នុងបិដក ៩ ទំព័រ ដែលព្រះពុទ្ធកស្សបទសពល ទ្រង់ត្រាស់សម្តែងសរសើរគុណរបស់ឃដិការស្មូនឆ្នាំង ។ នៅក្នុងគម្ពីរពុទ្ធវង្សបិដកលេខ ៧៧ ទំព័រ ២២៦ សម្តែងថា ឧបាសកដែលជាអគ្គឧបដ្ឋាកនៃព្រះកស្សបទសពល គឺសុមង្គលឧបាសក ១ និងឃដិការឧបាសក ១ ដូចគ្នានឹងនៅក្នុងព្រះសាសនាព្រះសមណគោតមបរមគ្រូ គឺចិត្តឧបាសក ១ និងហត្ថាឡវកឧបាសក ១ ដោយប្រការដូច្នេះឯង ។ សូមអនុមោទនា ! ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/2516/Un76543titled-1.jpg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៣៥,៦៤២ ដង)
សន្ដោស ធ្វើឲ្យមានទ្រព្យ ចេះគ្រប់ ៙. យើងកើតមកមិនមែនជាអ្នកមានទ្រព្យសម្បត្តិច្រើនពិត ប៉ុន្តែយើង ចេះពេញចិត្តនឹងសម្បត្តិដែលយើងមាន នេះជាគុណធម៌ គឺសេចក្ដីសន្ដោស ដែលមានអានុភាពធ្វើសម្បត្តិទ្រព្យដែលខ្លួនមាននោះ ឲ្យជាសម្បត្តិគ្រប់គ្រាន់ទៅបាន នេះអស្ចារ្យ ណាស់ ព្រោះថា សូម្បីភ្នំមាសពីរ ក៏មិនអាចធ្វើបុរសម្នាក់ ដែលមិនមានធម៌សន្ដោសនោះឯង ឲ្យឆ្អែតគ្រប់គ្រាន់ទៅបានឡើយ ( សន្ដោសចំពោះរបស់ដែលបាន ក្សេមក្សាន្តចំពោះរបស់ដែលមាន )៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2412/567gy5fy5rthbe5vrtdxgdrf.jpg
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១ (អាន: ១៧,២៨៥ ដង)
ទិដ្ឋធម្មិកត្ថ ប្រយោជន៍ក្នុងបច្ចុប្បន្ន ៤ យ៉ាង ១. ឧដ្ឋានសម្បទា ដល់​ព្រម​ដោយសេចក្ដីព្យាយាម ក្នុងការ​ប្រកប​កិច្ចការ​ចិញ្ចឹម​ជីវិត​ក្ដី ក្នុង​ការ​សិក្សា​រៀន​សូត្រក្ដី ក្នុង​កិច្ចធុរៈ​ជាមុខនាទី​របស់​ខ្លួន​ក្ដី ២. អារក្ខសម្បទា ដល់​ព្រម​ដោយ​ការរក្សា គឺរក្សា​ដែល​រក​បាន​មក​ដោយ​សេចក្ដី​ព្យាយាម មិនឲ្យ​អន្តរាយ​ទៅក្ដី រក្សា​ការងារ​មិន​ឲ្យសាបសូន្យ​ទៅក្ដី ៣. កល្យាណមិត្តតា ភាព​ជា​អ្នក​មាន​មិត្ត​ល្អ មិនសេពគប់​មិត្ត​អាក្រក់ ៤. សមជីវិតា ការ​ចិញ្ចឹម​ជីវិត តាម​សមគួរ​ដល់​កម្លាំង​ទ្រព្យ​ដែល​រក​បាន​មក គឺ​មិន​ត្បិតត្បៀត​ពេក តែ​ក៏​មិន​ខ្ជះខ្ជាយ​ពេក។ ប្រយោជន៍​ទាំង​បួន​ប្រការ ដូច​បាន​ពោល​រៀបរាប់​មក​នេះ​ជា​ផល​កើត​បាន​មក​អំពី​ការ​ព្យាយាម ដោយ​ខ្លួន​ឯង​គ្មាន​អ្នក​ណា​មកចាត់ចែង រក​បំពេញ​ឲ្យ​ទេ។ សេចក្ដីសុខ​សម្រាប់​ជីវិត​ក្នុងបច្ចុប្បន្ន រមែង​ត្រូវ​ការ​ទ្រព្យសម្បត្តិ វត្ថុ​គ្រឿង​សម្ភារៈចំណេះដឹង ដើម្បី​ឧបត្ថម្ភ​គាំទ្រ​លើកស្ទួយ​ជីវិត ឲ្យ​មាន​ដំណើរ​ការ​បានងាយ​ស្រួល ដូច្នេះ​ហើយ​ទើប​តម្រូវ​ឲ្យ​មាន​ការ​ព្យាយាម​រក ព្យាយាម​រៀនសូត្រ​អានទន្ទេញ និង​ត្រូវ​ចេះ​រក្សា​ការពារថែទាំរក្សា​សន្សំសំចៃ​ទៅ​តាម​សមគួរ នៃ​ទ្រព្យសម្បត្តិ ចំណេះ​ដឹង​ដែល​ខ្លួន​មាន ដោយ​មាន​ស្មារតី​យប់​ថ្ងៃ​មិន​ធ្វេសប្រហែស ទៅសេពគប់​មិត្រ​អាក្រក់ នាំ​ឲ្យ​ទៅប្រព្រឹត្ត​អបាយមុខ​ផ្សេងៗ​ជា​ហេតុ​នាំឲ្យ​វិនាស​ទ្រព្យ។ ព្រះពុទ្ធោវាទ ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​របស់​ព្រះបរមសាស្ដា​សម្មាសម្ពុទ្ធជាម្ចាស់ គឺ​គម្ពីរភាព​មានជម្រៅ​និងវិសាល​ភាពទូលំទូលាយ​អស្ចារ្យ​ណាស់ ព្រះអង្គពុំ​មែនទូន្មាន​ឲ្យមនុស្ស​លោក​គិត​ត្រឹម​តែ​ការស់​នៅ​ថ្ងៃ​នេះ ថ្ងៃស្អែក​ឬលោក​នេះតែ​ម្យ៉ាង​នោះ​ទេ គឺ​ឲ្យ​ចេះគិត​ដល់​ជីវិត​ដែល​ត្រូវ​លះ​លោក​នេះ​ទៅ​កាន់​លោក​ខាង​មុខ​ទៀត​ផង។ ជីវិត​ត្រូវឆ្លង​កាត់​លោក​ ត្រូវ​ដើរ​ផ្លូវឆ្ងាយ ទើប​តម្រូវ​ឲ្យ​ត្រៀម ឲ្យព្យាយាម​បំពេញ​ប្រយោជន៍បរលោកទៀត។ ដកស្រង់ចេញពីសៀវភៅ គុណមាតាបិតា រៀប​រៀង​ដោយ ឧបាសក ម៉ិញ សាវ៉ាន ដោយ៥០០០ឆ្នាំ
images/articles/2703/cwew55xtpic.jpg
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ១៣,៨១៨ ដង)
ព្រះអាទិត្យរះខ្ពស់ អស់កំណត់ហើយក៏ទាប រួចលិចទៅវិញ បញ្ហាទុក្ខសោកទាំងឡាយដែលបានកើតឡើង​ដល់កំពូល បើយើងដោះ​ស្រាយ មិនចេញទេបើកដៃ ឲ្យវាប្រព្រឹត្តិទៅតាមយថាហេតុ របស់វាទៅ ក្នុងស្មារតី​សង្ឃឹម​ តាមសភាវៈពិតថា ឲ្យតែដល់កំណត់វានឹងលិចបាត់ទៅ តាមពេលវេលាដោយខ្លួន​ឯង​ទេ ។ អ្នកដែលមិនយល់ តែងខំបង្កើនទុក្ខសោក តាមរយៈការ​គិតឲ្យ ហួសពីសន្ទុះរបស់វា ដរាបទៅដល់ការសម្លាប់ខ្លួនឲ្យឆាប់បានរួចផុតទុក្ខសោក ដែលនេះគ្រាន់​តែជាការឆោតល្ងង់ ព្រោះស្លាប់តែរូបកាយ ឯចិត្តមានទុក្ខត្រូវទៅចាប់ជាតិនៅកន្លែងដែលមានទុក្ខកាន់តែខ្លាំង « គ្រាប់ស្វាយត្រូវតែដុះចេញជាកូនស្វាយ ចិត្តកំពុងតែមានទុក្ខត្រូវតែទៅកើតនៅកន្លែងដែលមានទុក្ខ នេះជាសច្ចៈធម៌ » ។ បើយើងត្អូញត្អែរថាៈ ខ្ញុំលំបាកខ្លាំងណាស់ ខ្ញុំអស់កម្លាំងខ្លាំងណាស់ ខ្ញុំពិតជាឈឺហើយ ខ្ញុំធុញថប់ណាស់ ខ្ញុំជួបតែរឿងអាក្រក់រហូត ខ្ញុំអភ័ព្វណាស់ កំសត់ណាស់ ......។ មានន័យថាយើងគ្មានសមត្ថ​ភាពធ្វើឲ្យរឿងនោះចេញទៅឲ្យឆ្ងាយពីជីវិតយើង យើងព្រមឲ្យជីវិតជួបតែរឿងអាក្រក់គ្រប់យ៉ាងដោយមិនព្រមរើបំរះចេញពីផលអាក្រក់។ យើងស្រូបទាញយក ព្រឹត្តិការណ៍អាក្រក់ មកកាន់ជីវិតឲ្យកាន់តែ ច្រើនឡើងទៀត តាមច្បាប់ឋាមពល យើងបានបន្ថែមទំងន់ទុក្ខ ទៅលើបញ្ហា ដែលកំពុងតែមានស្រាប់ ។ តាមការពិត ជីវិតទាំងអស់គ្នាគឺសុទ្ធ​​តែ​ដូចជាមនុស្សធ្លាក់ជ្រោះដែលមាន ជំរៅខុសៗគ្នា ហើយប្រឹងប្រវារឡើងមកវិញតាមជញ្ជាំងភ្នំ បើមិនប្រឹង​ប្រវារតោងឡើងមកវិញទេ នឹងធ្លាក់ចុះកាន់តែជ្រៅជាមិនខាន ហេតុនេះមានតែត្រូវគិតឲ្យកើតការ​តស៊ូ​ព្យាយាមតែប៉ុណ្ណោះ ! ! ! ។ មុននឹងធ្វើអ្វីមួយគប្បីគិត បើសិនជាភ្នែកយើងបើកពិតមែន យើងនឹងឃើញអ្វីដែលគួរមើល និងមិនគួរមើលជាមិនខាន ! សូម្បីត្រចៀកក៏ដូចគ្នា ! ។ ជីវិតឥតធម៌ គឺជាជីវិតពោរពេញទៅដោយគ្រឿងកង្វល់ ! ខ្វល់ណាស់ ! ខ្វល់នឹងរឿងមិនទាន់កើត ខ្វល់នឹងរឿងកន្លងហួស ! ខ្វល់នឹងគិតជិះជាន់គេ ខ្វល់នឹងត្រូវគេជិះជាន់ ! ខ្វល់នឹងរក្សា ខ្វល់នឹងការស្វែងរក ខ្វល់នឹងការមិនពេញចិត្ត ខ្វល់នឹងការបោកប្រាស់ ខ្វល់នឹងការបាត់បង់ ! ខ្វល់រហូតខូចចិត្តចង ក លោតទឹក ផឹកថ្នាំ រត់ចូលឡាន សម្លាប់ខ្លួន ! លោកនេះងងឹតណាស់ ! បើមិនបានរត់រកធម៌ជាប្រទីបទេ គេនឹងលោះព្រលឹងព្រោះតែរឿងរ៉ាវក្នុងលោកនេះ ! ។ ជីវិតមានធម៌ គឺជាជីវិតស្បើយទុក្ខកង្វល់ ព្រោះលោកនេះគឺតែអញ្ចឹង ! ធម៌នាំឲ្យចេះពេញចិត្ត ចេះរស់ជាមួយការបាននិងការបាត់បង់ រៀនរស់ជាមួយបញ្ហា កំណត់ដឹងនូវទុក្ខ ធ្វើឲ្យសោមនស្សញាណបានកើតឡើង ត្រជាក់ក្សេមក្សាន្តមិនក្រហល់ក្រហាយជាមួយការរស់នៅ ឃើញសត្វលោកប្រព្រឹត្តិទៅតាមកម្មរៀងៗខ្លួន ! ! ! គួរឲ្យសង្វេគណាស់ ! ។ ដកស្រង់ពី ហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/380/tex______tpic.jpg
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ៧០,១៦២ ដង)
សព្វេ​ សត្តា​ អាហារដ្ឋិតិកា ពួក​សត្វ​ទាំង​អស់​ឋិត​នៅ​បាន​ ព្រោះ​អាស្រ័យ​អាហារ ( សង្គីតិសូត្រ បិដក​លេខ ១៩​ ទំព័រ​ ១៣០​ ) អធិប្បាយ ពាក្យ​ថា​ សព្វេ​ សត្តា​ សំដៅយក សត្វ​ទាំង​ឡាយ​ទាំង​ពួង ក្នុង​ភព​ទាំង​អស់​ គឺ​ក្នុង​កាមភព​ជា​ដើម​ ក្នុង​សញ្ញីភព​ជា​ដើម​ និង​ក្នុង​ឯកវោការភព​ជា​ដើម​ ។ ពាក្យ​ថា​ អាហារដ្ឋិតិកា​ ព្រោះ​មាន​បទ​វិគ្រោះ​ថា អាហារតោ ឋិតិ​ ឯតេ-សន្តិ ​អាហារដ្ឋិតិកា​ “សត្វ​ទាំង​ឡាយ​នោះ តាំង​នៅ​បាន​ព្រោះ​អាហារ​ ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ អាហារដ្ឋិតិកា​” អ្នក​ដែល​តាំង​នៅ​បាន​ព្រោះ​អាហារ”​ ។​ អាហារ​រមែង​ជា​ហេតុ​នៃ​ការ​តាំង​នៅ​បាន​នៃ​សព្វ​សត្វ​ ដោយ​ប្រការ​ដូច្នេះ​ ។​ ព្រះ​សារីបុត្ត​ សម្តែង​សេចក្តី​នេះ​ថា​ “ម្នាល​អាវុសោ​ទាំង​ឡាយ​ ធម៌​មួយ​ គឺ​ សត្វ​ទាំង​ឡាយ​តាំង​នៅ​បាន​ព្រោះ​អាហារ​នេះ​ ព្រះ​មាន​ព្រះ​ភាគ​អង្គ​នោះ​ ទ្រង់​ជ្រាប​ច្បាស់​តាម​សេចក្តី​ពិត​ ទ្រង់​សម្តែង​ទុក​ហើយ​ដោយ​ប្រពៃ​”​ ។​ ក៏​កាល​បើ​ដូច្នេះ​ ព្រះ​តម្រាស់​ដែល​ត្រាស់​ទុក​ថា​ “អសញ្ញសត្តា ទេវា អហេតុកា អនាហារា អផស្សកា ពួក​ទេវតា​ជា​អស-ញ្ញីសត្វ​ ជាអហេតុកៈ​ មិន​មាន​អាហារ​ មិន​មាន​ផស្សៈ​” ដូច្នេះ​ជា​ដើម​ នឹង​ក្លាយ​ជា​ពាក្យដែល​ឃ្លៀង​ឃ្លាតទៅ​ហើយ​ទេ​ឬ?​ ពាក្យ​ទាំង​នេះ​ មិន​ឃ្លៀង​ឃ្លាត​ទេ​ ព្រោះ​ទេវតា​ទាំង​នោះ​ក៏​មាន​ឈាន​ជា​អាហារ​ ។​ ទោះ​បី​ជា​យ៉ាង​នោះ​ក៏​ដោយ​ ព្រះ​តម្រាស់​ដែល​ត្រាស់​ថា​ “ចត្តារោមេ, ភិក្ខវេ, អាហារា ភូតានំ វា សត្តានំ ឋិតិយា សម្ភវេសីនំ វា អនុគ្គហាយ​ ។ កតមេ ចត្តារោ? កពឡីការោ អាហារោ ឱឡារិកោ វា សុខុមោ វា, ផស្សោ ទុតិយោ, មនោសញ្ចេតនា តតិយា, វិញ្ញាណំ ចតុត្ថំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អាហារ​ដើម្បី​ការ​តាំង​នៅ​របស់​សត្វ​ទាំង​ឡាយ​ដែល​កើត​មក​ហើយ​ ឬ​ដើម្បី​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ពួក​សម្ភវេសី​ទាំង​ឡាយ​ មាន​ ៤​ អាហារ​ទាំង​ ៤​ នោះ​ តើ​ដូច​ម្តេច?​ គឺ​ កពឡិង្ការាហារ​ ទាំង​គ្រោត​គ្រាត​ ទាំង​ប្រណីត​ ១​ ផស្សាហារ​ ១​ មនោសញ្ចេតនាហារ​ ១​ វិញ្ញាណាហារ​ ១”​ ដូច្នេះ​ជា​ដើម​ ក៏​ជា​ពាក្យ​ដែល​ឃ្លៀង​ឃ្លាត​ ។ សូម្បី​ព្រះ​តម្រាស់​នេះ​ ក៏​មិន​ឃ្លៀង​ឃ្លាត​ ។ ព្រោះ​ថា​ ក្នុង​សូត្រ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ធម៌​ទាំង​ឡាយ​ ដែល​មាន​លក្ខណៈ​ជា​អាហារ​ដោយ​ត្រង់​ថា​ “អាហារ”​ ប៉ុន្តែ​ក្នុង​ទី​នេះ​ទ្រង់​ត្រាស់​​ហៅ​បច្ច័យ​ដោយ​អម​ថា​ “អាហារ”​ ពិត​ណាស់​ បច្ច័យ​គួរ​នឹង​បាន​ដល់​ធម៌​ទាំង​ពួង​ ។​ ហើយ​បច្ច័យ​នុ៎ះ​ឯង​ ញ៉ាំង​ផល​ណា​នី​មួយ​ ឲ្យ​កើត​ឡើង​ ក៏​រមែង​ឈ្មោះ​ថា​ នាំ​មក​នូវ​ផល​នោះៗ ព្រោះ​ហេតុ​នោះ​ ទើប​ហៅ​បាន​ថា​ អាហារ​ ។​ ដោយ​ហេតុ​នោះ​ឯង ទើប​ត្រាស់​ទុក​ថា​ “អវិជ្ជម្បាហំ, ភិក្ខវេ, សាហារំ វទាមិ, នោ អនាហារំ​ ។ កោ ច, ភិក្ខវេ, អវិជ្ជាយ អាហារោ? បញ្ចនីវរណាតិស្ស វចនីយំ។ បញ្ចនីវរណេបាហំ, ភិក្ខវេ, សាហារេ វទាមិ, នោ អនាហារេ​ ។ កោ ច, ភិក្ខវេ, បញ្ចន្នំ នីវរណានំ អាហារោ? អយោនិសោមនសិការោតិស្ស វចនីយំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សូម្បី​អវិជ្ជា​ តថាគត​ក៏​ពោល​ថា​ មាន​អាហារ​ មិន​មែន​មិន​មាន​អាហារ​ទេ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ តើ​អ្វី​ជា​អាហារ​របស់​អវិជ្ជា?​ គួរ​នឹង​ពោល​ថា​ នីវរណៈ​ ៥​ ជា​អាហារ​របស់​អវិជ្ជា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សូម្បី​នីវរណៈ​ ៥​ តថាគត​ក៏​ពោល​ថា​ មាន​អាហារ​ មិន​មែន​មិន​មានអាហារ​ទេ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ តើ​អ្វី​ជា​អាហារ​របស់​នីវរណៈ​ ៥​ គួរ​នឹង​ពោល​ថា​ អយោនិសោមនសិការ​ ជា​អាហារ​របស់​នីវរណៈ​ ៥”​ ដូច្នេះ​ អាហារ​ គឺ​បច្ច័យ​នេះ​លោក​ប្រាថ្នា​យក​ក្នុង​ព្រះ​សូត្រ​នេះ​ ។​ ក៏​កាល​កាន់​យក​បច្ច័យ​ជា​អាហារ​ម្យ៉ាង​ហើយ​ ក៏​ជា​ការ​ដែល​កាន់​យក​ទាំង​អស់​ ទាំង​អាហារ​ដោយ​អម​ ទាំង​អាហារ​ដោយ​ត្រង់​ ។​ ក្នុង​អសញ្ញីភព​នោះ​ រមែង​បាន​បច្ចយអាហារ​ ។ កាល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​មិន​ទាន់​ឧប្បត្តិក​ឡើង​ ពួក​អ្នក​បួស​ក្នុង​លទ្ធិ​តិរ្ថិយ​ ធ្វើ​បរិកម្ម​ក្នុង​វាយោកសិណ​ហើយ​ ញ៉ាំង​ឈាន​ទី​ ៤​ (​ ចតុត្ថជ្ឈាន​ )​ ឲ្យ​កើត​ឡើង​បាន​ហើយ​ ចេញ​ចាក​ឈាន​នោះ​ហើយ​ ឲ្យ​កើត​សេចក្តី​ត្រេក​អរ​ ពេញ​ចិត្ត​ថា​ “គួរ​តិះ​ដៀល​ចិត្ត​ ចិត្ត​នេះ​គួរ​តិះ​ដៀល​ពិត​ ឈ្មោះ​ថា​ការ​មិន​មាន​ចិត្ត​នុ៎ះ​ឯង​ ជា​សេចក្តី​ល្អ​ ព្រោះ​អាស្រ័យ​ចិត្ត​ ទើប​កើត​ទុក្ខ​ មាន​ការ​សម្លាប់​ និង​ចាប់​ចង​ជា​ដើម​ ជា​បច្ច័យ​ កាល​មិន​មាន​ចិត្ត​ ទុក្ខ​នោះ​ក៏​រមែង​មិន​មាន”​ ជា​អ្នក​មាន​ឈាន​មិន​វិនាស​ អស់​ជីវិត​ហើយ​បាន​ទៅ​កើត​ក្នុង​អសញ្ញីភព​ ។​ អ្នក​ណា​តាំង​មាំ​ក្នុង​ឥរិយាបថ​ណា​ ក្នុង​មនុស្សលោក​ អ្នក​នោះ​កើត​ដោយ​ឥរិយាបថ​នោះ​ គឺ​ឈរ​ខ្លះ​ អង្គុយ​ខ្លះ​ ដេក​ខ្លះ​ អស់​ ៥០០​ កប្ប​ ដូច​ជា​ដេក​នៅ​អស់​កាល​យូរ​ត្រឹម​នេះ​ សូម្បី​សត្វ​ទាំង​ឡាយ​ ដែល​មាន​រូប​យ៉ាង​នេះ​ ក៏​រមែង​បាន​បច្ចយ​អាហារ​ ។​ តាម​ពិត​ សត្វ​ទាំង​នោះ​ ចម្រើន​ឈាន​ណា​ ហើយ​ទៅ​កើត,​ ឈាន​នោះ​ឯង​រមែង​ជា​បច្ច័យ​របស់​សត្វ​ទាំង​នោះ​ ។​ បច្ច័យ​គឺ​ឈាន​ នៅ​មាន​ដរាប​ណា​ ក៏រមែង​តាំង​នៅ​បាន​ដរាប​នោះ​ ឧបមា​ដូច​កូន​សរ​ដែល​បាញ់​ទៅ​ដោយ​កម្លាំង​បញ្ជូន​នៃ​ខ្សែ,​ កម្លាំង​បញ្ជូន​នៃ​ខ្សែ​នៅ​មាន​ត្រឹម​ណា​ ក៏រត់​ទៅ​បាន​ត្រឹម​នោះ​ យ៉ាង​នោះ​ដែរ​ ។​ កាល​បច្ច័យ​គឺ​ឈាន​នោះ​អស់​ហើយ​ សត្វ​ទាំង​នោះ​ក៏​រមែង​ធ្លាក់​ទៅ​ ដូច​កូន​សរ​ដែល​អស់​កម្លាំង​បញ្ជូន​នៃ​ខ្សែ​ដូច្នោះ​ ។ ចំណែក​ពួក​សត្វនរក​ដែល​លោក​ពោល​ទុក​ថា​ មិន​បាន​រស់​នៅ​ដោយ​ផល​នៃ​សេចក្តី​ប្រឹង​ប្រែង​ ទាំង​មិន​បាន​រស់​នៅ​ដោយ​ផល​នៃ​បុណ្យ​ ទាំង​នេះ​មាន​អ្វី​ជា​អាហារ​ ។​ កម្មនុ៎ះ​ឯង​ ជា​អាហារ​របស់​សត្វ​នរក​ទាំង​នោះ​ ។​ បើ​នឹង​សួរ​ថា​ អាហារ​មាន​ ៥​ យ៉ាង​ គឺ​អ្វី​ខ្លះ?​ ( ក៏​ត្រូវ​ឆ្លើយ​ថា​ )​ ពាក្យ​ថា​ “៥​ យ៉ាង​ឬ​មិន​មែន​ ៥​ យ៉ាង​នេះ​មិន​គួរ​និយាយ,​ លោក​ពោល​ពាក្យ​នេះ​ ទុក​ហើយ​មិន​មែន​ឬថា​ “បច្ច័យ​គឺ​អាហារ​”​ ព្រោះ​ហេតុ​នោះ​ សត្វ​ទាំង​នោះ​កើត​ក្នុង​នរក​ដោយ​កម្ម​ណា​ កម្ម​នោះ​ឯង​ចាត់​ថា​ ជា​អាហារ​ ព្រោះ​ជា​បច្ច័យ​នៃ​ការ​តាំង​នៅ​របស់​សត្វ​ទាំង​នោះ​ ដូច​ដែល​ត្រាស់​សំដៅ​ដល់​ថា​ “ន ច តាវ កាលង្ករោតិ, យាវ ន តំ បាបកម្មំ ព្យន្តី ហោតិ​ ដរាប​ណា​ បាបកម្ម​មិន​ទាន់​អស់​ សត្វ​នោះ​ឯង​នៅ​មិន​ទាន់​ស្លាប់​ដរាប​នោះ​”​ ។ ក្នុង​ទី​នេះ​មិន​គួរ​ជំទាស់​គ្នា​ ដោយ​រឿង​កពឡិង្ការាហារ​ ។​ ព្រោះ​សូម្បី​តែ​ទឹក​មាត់​ដែល​កើត​ក្នុង​មាត់​ ក៏​នៅ​ឲ្យ​សម្រេច​អាហារកិច្ច​ដល់​សត្វ​ទាំង​នោះ​បាន​ ។​ ពិត​មែន​ ទឹក​មាត់​នោះ​ ក្នុង​នរក​រាប់​ថា​ ជា​ទី​តាំង​នៃ​ទុក្ខវេទនា​ ក្នុង​ឋានសួគ៌​រាប់​ថា​ ជាទី​តាំង​នៃ​សុខវេទនា​ ចាត់​ថា​ជា​បច្ច័យ​បាន​ ។ ហេតុ​នោះ​ ក្នុង​កាមភព​ ដោយ​ត្រង់​ មាន​អាហារ​ ៤​ យ៉ាង​ ក្នុង​រូបភព​ និង​អរូបភព​ លើក​លែង​តែ​អសញ្ញីសត្វ​ចេញ​ ក្រៅ​អំពី​នោះ​ មាន​អាហារ​ ៣​ យ៉ាង,​ សម្រាប់​អសញ្ញីសត្វ​ និង​ពួក​ទេវតា​ដទៃៗ​ ( ក្រៅ​ពី​ដែល​ពោល​ហើយ​ ) មាន​អាហារ​គឺ​បច្ចយ​អាហារ​ ដោយ​ប្រការ​ដូច្នេះ​ ៕ ដោយ ៥០០០ឆ្នាំ
images/articles/1971/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៥១,៦៥១ ដង)
អត្ត​ទណ្ឌ​សូត្រ​ទី​១៥ (​ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ថា ) ភ័យ​កើត​មក​អំពី​អាជ្ញា​របស់​ខ្លួន​ (សេចក្តី​ប្រ​ព្រឹត្ត​កាច​អា​ក្រក់​របស់​ខ្លួន ) អ្នក​ទាំង​ឡាយ​ ចូរ​មើល​ជន​អ្នក​ទាស់​ទែង​គ្នា​ តថា​គត​ (​កាល​នៅ​ជា​ពោ​ធិ​សត្វ​) បាន​តក់​ស្លុត​ហើយ យ៉ាង​ណា​ តថា​គត​ នឹង​សម្តែង​នូវ​សេក្តី​តក់​ស្លុត​ យ៉ាង​នោះ (​ដល់​អ្នក​ទាំង​ឡាយ) ។ ភ័យ​មក​កាន់​តថា​គត​ ព្រោះ​ឃើញ​នូវ​ពពួក​សត្វ​ កំពុង​ញាប់​ញ័រ​ (​ដោយ​តណ្ហា​ជាដើម​)
images/articles/1972/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៧,៤៤៩ ដង)
អឌ្ឍ​ចន្ទិយ​ត្ថេរា​បទាន ខ្ញុំ​បាន​ថ្វាយ​ក្បាច់​អឌ្ឍ​ចន្ទ ចំពោះ​ពោធិ​ព្រឹក្ស​ដ៏​ឧត្ត​ម​ របស់​ព្រះ​មាន​ព្រះភាគ​ព្រះ​នាម​តិស្សៈ​ ដែល​ជា​ឈើ​ដុះ​លើ​ធរណី ។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​អឌ្ឍ​ចន្ទ ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ នេះ​ជា​ផល​នៃ​ការ​បូជា​ពោ​ធិ​ព្រឹក្ស​ ។ ក្នុង​កប្ប​ទី ២៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើត​ជា​ស្តេច​ចក្រ​ពត្តិ​ ព្រះ​នាម​ទេ​វ​លៈ ទ្រង់​បរិបូណ៌​ដោយ​កែវ​ ៧ ប្រ​ការ​ មាន​កម្លាំង​ច្រើន ។
images/articles/1973/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៦,៧៣២ ដង)
សុវណ្ណ​ពិព្វោហ​និយ​ត្ថេរាប​ទាន​ ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​ បាន​ថ្វាយ​អាសនៈ​មួយ​ ដោយ​ដៃ​របស់​ខ្លួន​ គឺ​ថ្វាយ​ខ្នើយ​ ដើម្បី​សម្រេច​ប្រ​យោជន៍​ដ៏​ខ្ពង់​ខ្ពស់​ ។ ក្នុងកប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ខ្នើយ ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ នេះ​ជា​ផល​នៃ​ខ្នើយ ។ ក្នុង​កប្បទី​ ៦៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើត​ជា​ក្សត្រ​ចក្រ​ពត្តិ​ ព្រះ​នាម​អសមៈ ទ្រង់​បរិបូណ៌​ដោយ​កែវ​ ៧​ ប្រ​ការ​ មាន​កម្លាំង​ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ​ ៨ និង​អភិញ្ញា​
images/articles/1975/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៨,៨៨៩ ដង)
ភិក្ខុ​ណា​ បន្ទោរ​បង់​សេច​ក្តី​ក្រោ​ធ​ ដែល​ឆួល​ឡើង​ហើយ​ ដូច​បុគ្គល​បន្សាប​ពិស​ពស់​ ដែល​ជ្រាប​ទៅ​ ដោយ​ឱ​សថ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ឈ្មោះ​ថា លះ​បង់​ត្រើយ​ខាង​​អាយ​(១) ដូច​ពស់​ សក​សំណក​ ចាស់​គ្រាំ​គ្រា​ចេញ ។ ភិក្ខុ​ណា​ ផ្តាច់​បង់​រាគៈ​មិន​មាន​សេស​សល់​ ដូច​គេ​កាត់​ផ្កា​ឈូក​ ដែល​ដុះ​ក្នុង​ស្រះ​ ភិក្ខុ​នោះ​ឈ្មោះ​ថា​ លះ​បង់​ត្រើយ​ខាង​អាយ​ ដូច​ពស់​សក​សំណក​ចាស់​គ្រាំ​គ្រា​ចេញ​ ។
images/articles/1976/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៥០,៨៩២ ដង)
ឧ​គ្គ​រាជ​ម​ហា​មាត្រ​ បាន​ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ​ លុះ​ចូល​ទៅ​ដល់​ហើយ​ ក៏​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគ​ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ​ ។ លុះ​ឧគ្គ​រាជ​មហា​មាត្រ​ អង្គុយ​ក្នុង​ទី​សម​គួរ​​ហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះ​មា​ន​ព្រះ​ភាគ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ អស្ចារ្យ​ណាស់​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ចម្លែក​ណាស់ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ព្រោះ​មិគារ​សេដ្ឋី​ជា​ចៅ​របស់រោ​ហណ​សេដ្ឋី​នេះ ពេញ​ជា​មនុស្ស​ស្តុក​ស្តម្ភ​ផង
images/articles/1979/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៧,៣២៨ ដង)
រឿង​តិ​រោ​កុឌ្ឌ​ប្រេត​ (ព្រះ​សម្ពុទ្ធ​ទ្រង់​សម្តែង​ថា​) ប្រេត​ទាំង​ឡាយ​ មក​កាន់​ផ្ទះ​របស់​ខ្លួន​ ឋិត​នៅ​ខាង​ក្រៅ​ជញ្ជាំង​​ទាំង​ឡាយ​ខ្លះ​ នា​ផ្លូវ​បែក​ជា​ ៤ និង​ផ្លូវ​បែក​ជា​ ៣ ទាំង​ឡាយ​ខ្លះ ជិត​ទ្វារ​ក្រុង​ និង​ទ្វារ​ផ្ទះ​ទាំង​ឡាយ​ខ្លះ ។ កាល​បើ​បាយ​ ទឹក​ បង្អែម​ ចំអាប​ដ៏​ច្រើន​ ដែល​ពួក​ញាតិ​ ចូល​ទៅ​តាំង​ទុក​ហើយ​ ញាតិ​ណា​មួយ​ មិននឹក​រលឹក​ដល់​ប្រេត​ទាំង​ឡាយ​នោះ​ ព្រោះ​បច្ច័យ​ គឺ​កម្ម​របស់​សត្វ​ទាំង​ឡាយ​ ។
images/articles/1981/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៦,១៧១ ដង)
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​ មិន​ឈ្លាស​វៃ​ ជា​អសប្បុរស​ ប្រក​ប​ដោយ​ធម៌​ ៤​យ៉ាង រមែង​រក្សា​ខ្លួន​ដែល​ខ្លួន​ជីក​គាស់​កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រ​កប​ដោយ​ទោស​ផង​ ប្រ​កប​ដោយ​សេច​ក្តី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង បាន​នូវ​បាប​ដ៏​ច្រើន​ផង​ ។ ធម៌ ៤ យ៉ាង​ តើ​ដូច​ម្តេច​ខ្លះ ។ គឺ​បុគ្គល​នោះ មិន​បាន​ពិ​ចារណា​ ស្ទាប​ស្ទង់​មើល​ ហើយ​ពោល​សរសើរ​ បុគ្គល​​ដែល​គួរ​ តិះ​ដៀល​ ១
images/articles/1982/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២១,៣៥៩ ដង)
ចុន្ទី​សូត្រ នៅ​ក្នុង​បិដកលេខ​ ៤៤ ទំព័រ​៦៧ ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ទ្រង់​ត្រាស់​អំពី (​វត្ថុ​ដែល​មាន​ផល​ដ៏​ប្រ​សើរ​) មាន​សេច​ក្តី​ថា ៖ សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់​នៅ​​ក្នុង​​វត្ត​វេឡុវន​ ជា​កលន្ទ​ក​និ​វាប​ដ្ឋាន​ ទៀប​ក្រុង​រាជ​គ្រឹះ ។ គ្រា​នោះ​នាង​ចុន្ទី​រាជ​កុមា​រី​ មាន​រថ​ ៥០០ និង​កុមា​រី​ ៥០០ ហែ​ហម​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ លុះ​ចូល​ទៅ​ដល់​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគ ហើយ​ប្រ​ថាប់​ក្នុង​ទី​សម​គួរ​ ។ លុះ​នាង​ចុន្ទី​រាជ​កុមា​រី
images/articles/1987/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៧,៤១៤ ដង)
សម្បត្តិ​រក​បាន​ដោយ​ក្រ ៦ យ៉ាង​ ១. គតិ​សម្បត្តិ ការ​បាន​អត្ត​ភាព​ជា​មនុស្ស​ ២. កាល​សម្ប​ត្តិ​ ការ​បាន​កើត​មក​ក្នុង​ពេល​ដែល​មាន​ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​ព្រះ​ពុទ្ធ​ ៣. បទេស​សម្បត្តិ​ កា​រ​ដែល​បាន​រស់​នៅ​ក្នុង​ប្រ​ទេស​ ដែល​មាន​ព្រះ​ពុទ្ធ​សាសនា ៤. កុល​សម្ប​ត្តិ ការ​បាន​រស់​នៅ​ក្នុង​ត្រ​កូល​ ឬ​តបន់​ដែ​ល​ជា​អ្នក​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា ៥. ឧប​ធិ​សម្បត្តិ ការ​បាន​អត្ត​ភាព​ពេញ​បរិ​បូណ៌
images/articles/1998/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២១,៤៩៧ ដង)
ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ឲ្យ​យើង​ចេះ​អប់​រំ​កាយ​វា​ចា​ដើម្បី​រស់​នៅ​ក្នុង​សង្គម​គ្រួ​សារ​ក្តី​ សង្គម​ជាតិ​ក្តី បាន​ទទួល​នូវ​សិរី​សួ​ស្តី សុភ​មង្គល ។ ចំណែក​ក្នុង​មង្គល​ត​ទៅ​មុខ​នេះ ព្រះ​អង្គ​ទ្រង់​សម្តែង​ការ​អប់​រំ​ចិត្ត​ ។ ការ​កាប់​សម្លាប់​ លួច​ឆក់​ប្លន់​ សភាព​វឹក​វរ​ ចលា​ចល គ្មាន​សណ្តាប់​ធ្នាប់ ក្នុង​សង្គម​សុទ្ធ​តែ​កើត​មក​ពី​អំពើ​បាប​ ។ មនុស្ស​ម្នាក់​ៗ មិន​ចង់​បាន​សភាព​ដូច្នោះទេ ដើម្បី​សម្រេច​នូវ​គោ​ល​បំណង ចាំ​បាច់​ខាន​មិន​បាន​ ដែល​មនុស្ស​គ្រប់​គ្នា​ចង់​បានដូច្នេះ គ្រប់​គ្នា​ត្រូវ​ជៀស​វាងពី​អំពើ​បាប ។ ១. បាប​ មាន​ន័យ​ដូច​ម្តេច?បាប​ មាន​ន័យ​ថា អំពើ​ឃោរ​ឃៅ​ បៀត​បៀន​ បង្ក​វិនាស​កម្ម​ នាំ​ឲ្យ​បាត់​បង់​ផល​ប្រ​យោជន៍ អ្នក​ដទៃ​ ។ អំពើ​បាប​នេះ កកើត​ឡើង​តាំង​ពី​តិច​តួ​ច​ ដូច​ជា​ខ្ជិល​មិន​ស្តាប់​បង្គាប់​ឪ​ពុក​ម្តាយ​ ដើរ​លេង​ប៉ោ​ឡែ​ រហូត​ដល់​ចេះ​លួ​ច​ ឆក់​ប្លន់ គេ​ជា​ដើម​ ។ ២. ការ​ប្រព្រឹត្តិ​ធ្វើ​អំពើ​បាប​ អំពើ​អា​ក្រក់ស្តែង​ចេញ​តាម​រយៈ​ផ្លូវ​កាយ​ វា​ចា​ ចិត្ត​ ក. អំពើ​អាក្រក់​ផ្លូវ​ ហៅ​ថា កាយ​ទុច្ច​រិត​ មាន​ ៣ ៖ - សម្លាប់​បៀត​បៀន​ជី​វិត​អ្នក​ដទៃ​ - លួច​ឆក់​ប្លន់​ ឆ​បោក​ ទ្រព្យ​សម្បត្តិ​គេ​ - ផឹក​ទឹក​ស្រ​វឹង​ សេព​គ្រឿង​ញៀន​ ដែល​នាំ​ឲ្យ​ខូច​ស្មា​រតី​ *ការ​ប្រ​ព្រឹត្ត​ខុស​លើ​កូន​ប្រ​ពន្ធ​អ្នក​ដទៃ​ ក៏​សង្គ្រោះ​ចូល​ក្នុង​ទី​នេះ​ដែរ ខ. អំពើ​អា​ក្រក់​ផ្លូវ​វា​ចា​ ហៅ​ថា វ​ចី​ទុ​ច្ច​រិត​ មាន ៤ ៖ - និ​យាយ​ភូត​ភរ​ កុហក មិន​ប្រ​កាន់​ពាក្យ​សត្យ - និ​យាយ​ពាក្យ​សម្តី​ជេ​រ​ប្រ​ទេច​ ផ្តាសា គម្រោះ​គម្រើយ - និយាយ​ពាក្យ​មិន​បាន​ការ​ឥត​ប្រ​យោជន៍ គ. អំពើ​អា​ក្រក់​ផ្លូវ​ចិត្ត​ ហៅ​ថា មនោ​ទុច្ច​រិត មាន​ ៣ - គិត​ល្មោភ​ លោភ​លន់​ ចង់​បាន​ទ្រ​ព្យ​សម្ប​ត្តិ​អ្នក​ដទៃ​ - គិត​ព្យា​បាទ ចង​គំនុំ​គំគួន ឈ្នា​នីស​អ្នក​ដទៃ​ - យល់​ខុស​ គឺ​យល់​ថា បា​ប​គ្មាន​ បុណ្យ​គ្មាន ឪ​ពុក​ម្តាយ​គ្មាន​គុណ​ ជា​ដើម ។ អំពើ​ទាំង​នេះ​ បាន​បំ​ផ្លាញ​នូវ​ប្រ​យោជន៍​ខ្លួន​ឯង​ ផង អ្នក​ដទៃ​ផង ព្រោះ​ហេតុ​ដូច្នោះ​ គ្រប់​គ្នា​ត្រូវ​រៀន​លះ​បង់​ វៀរ​ចេញ​ ដើម្បី​សេច​ក្តី​សុខ​ខ្លួន​ឯង​​ផង​ និង​អ្នក​ដទៃ​ផង​ ។ មូល​ហេតុ​ដើម​នៃ​បញ្ហា​ គឺ​ឋិត​នៅ​ក្នុង​ចិត្ត​របស់​យើង កាល​ណា​ចិត្ត​របស់​​យើង​បាន​ស្ងប់​រម្ងាប់​ពី​អំពើ​បាប​ហើយ សង្គម​ជាតិ​ ក៏​ស្ងប់​រម្ងាប់​ មាន​សន្តិ​ភាព​ដែរ ។ " ដើម្បី​រស់​នៅ​ក្នុង​សង្គម​គ្រួ​សារ​ក្តី​ ក្នុង​សង្គម​ជាតិ​ក្តី​ មាន​សិរី​សួ​ស្តី​ សុភ​មង្គល​ លុះ​ត្រា​តែ​មនុស្ស​គ្រប់​គ្នា​ ជៀស​វាង​អំពី​អំពើ​បាប​ " ដក​ស្រង់​ពី​សៀវភៅ " មង្គល​ជីវិត " រៀប​រៀង​ដោយ ភិក្ខុ គូ-សុភាព ដោយ​៥០០០​ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.59
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿