30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៥,៩៦៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៩៣,៩០៣
សរុប ៣៨៥,៥៨០,៥៩៦
អានអត្ថបទ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៩,៩៥៩ ដង)

ចុន្ទី​រាជ​កុមា​រី​មាន​រថ​ ៥០០ និង​កុមា​រី​៥០០​ហែ​ហម​



 
ចុន្ទី​សូត្រ

នៅ​ក្នុង​បិដកលេខ​ ៤៤ ទំព័រ​៦៧ ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ទ្រង់​ត្រាស់​អំពី (​វត្ថុ​ដែល​មាន​ផល​ដ៏​ប្រ​សើរ​) មាន​សេច​ក្តី​ថា ៖

សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់​នៅ​​ក្នុង​​វត្ត​វេឡុវន​ ជា​កលន្ទ​ក​និ​វាប​ដ្ឋាន​ ទៀប​ក្រុង​រាជ​គ្រឹះ ។ គ្រា​នោះ​នាង​ចុន្ទី​រាជ​កុមា​រី​ មាន​រថ​ ៥០០ និង​កុមា​រី​ ៥០០ ហែ​ហម​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ លុះ​ចូល​ទៅ​ដល់​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគ ហើយ​ប្រ​ថាប់​ក្នុង​ទី​សម​គួរ​ ។

លុះ​នាង​ចុន្ទី​រាជ​កុមា​រី​ ប្រ​ថាប់​ក្នុង​ទី​សម​គួរ​ហើយ បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា ប​ពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ រាជ​កុមារ​ឈ្មោះ​ ចុន្ទៈ ជា​បង​របស់​ខ្ញុំ​ព្រះ​អង្គ​នោះ​និយាយ​យ៉ាង​នេះ​ថា តាម​តែ​បុគ្គល​ណា​ក៏​ដោយ​ ទោះ​ស្រី្ត​ក្តី​ បុរស​ក្តី ដល់​នូវ​ព្រះ​ពុទ្ធ​ជា​ទី​ពឹង​ដល់​នូវ​ព្រះ​ធម៌​ជា​ទីពឹង​ ដល់​នូវ​ព្រះ​សង្ឃ​ជាទី​ពឹង​ ហើយ​វៀរ​ចាក​បាណា​តិបាត វៀរ​ចាក​អទិន្នា​ទាន​ វៀរ​ចាក​កាមេ​សុ​មិច្ឆា​ចារ រៀរចាក​មុសា​វាទ វៀរ​ចាក​សុរា​មេរយ​បជ្ជ​ប្ប​មាទ​ បុគ្គល​នោះ​លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់ទៅ​ ទៅ​កើត​ក្នុង​សុគតិ​ មិនទៅ​កើត​ក្នុង​ទុគ្គតិ​ទេ ។

បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំ​ព្រះ​អង្គ​សូម​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា បុគ្គល​ជ្រះ​ថ្លា​ក្នុង​ព្រះ​សាស្តា​ មាន​សភាព​ដូចម្តេច​ លុះ​បែ​ក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ​ បាន​ទៅ​កើត​ក្នុង​សុគ​តិ​ មិន​ទៅ​កើត​ក្នុង​ទុគ្គតិ​ ជ្រះ​ថ្លា​ក្នុង​ព្រះ​ធម៌មាន​សភាព​ដូច​ម្តេច​ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ​ ​បាន​ទៅ​​កើត​សុគ​តិ​ មិន​ទៅ​កើត​ក្នុង​ទុគ្គ​តិ ជ្រះ​ថ្លា​ក្នុង​ព្រះ​សង្ឃ​មាន​សភាព​ដូច​ម្តេច លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ​ បាន​ទៅ​កើត​សុគ​តិ មិន​ទៅ​កើត​ក្នុង​ទុគ្គ​តិ​ បំពេញ​ក្នុង​សីល​ មាន​សភាព​ដូចម្តេច​ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ បាន​ទៅ​កើត​សុគតិ មិន​ទៅ​កើត​ក្នុង​ទុគ្គ​តិ​ទេ ។

ម្នាល​នាង​ចុន្ទី រាប់​តាំង​ពី​ពួក​សត្វ​ឥត​ជើង​ក្តី​ មាន​ជើង​ពីរ​ក្តី​ ជើង​បួន​ក្តី​ ជើង​ច្រើន​ក្តី មាន​រូប​ក្តី​ ឥត​រូប​ក្តី​ មា​ន​សញ្ញា​ក្តី​ ឥត​សញ្ញា​ក្តី​ នេវ​សញ្ញានា​សញ្ញា​ក្តី ព្រះ​ត​ថា​គត​ ជា​អរហន្ត​សម្មា​សម្ពុទ្ថ​ប្រាកដ​ជា​ប្រ​សើរ​ជាង​ពួក​សត្វ​ទាំង​នោះ ។ ម្នាល​នាង​ចុន្ទី​ ពួក​បុគ្គ​ល​ណា​ជ្រះ​ថ្លា​​ក្នុង​ព្រះ​ពុទ្ធ ពួក​បុគ្គល​នោះ​ឈ្មោះ​ថា ជ្រះ​ថ្លា​ក្នុង​បុគ្គល​ដ៏​ប្រសើរ​ ផល​ដ៏​ប្រ​សើរ​ រមែង​មាន​ដល់​ពួក​បុគ្គល​អ្នក​ជ្រះ​ថ្លា​ក្នុង​បុគ្គល​ដ៏​ប្រសើរ​ ។

ម្នាល​នាង​ចុន្ទី​ ពួក​សង្ខត​ធម៌​ក្តី អសង្ខត​ធម៌​ក្តី ទាំង​បុន្មាន​ វិរាគ​ធម៌​ គឺ​ធម៌​ញ៉ាំង​សេចក្តី​ស្រ​វឹង​ឲ្យ​ទ្រុឌ​ទ្រោម​ នាំ​ចេញ​នូវ​សេ​ចក្តី​សេ្រក​ឃ្លាន​ គាស់​រំលើង​នូវ​សេច​ក្តី​អា​ល័យ​ ផ្តាច់​បង់​នូវ​វដ្តៈ​អស់​តណ្ហា​ ប្រា​ស​ចាក​តម្រេក​រលត់​ ទុក្ខ​មិន​មាន​គ្រឿង​ចាក់​ដោត ប្រាកដ​ជា​ប្រ​សើរ​ជាង​ពួក​ធម៌​ទាំង​នោះ​ ។ ម្នាល​នាង​ចុន្ទី​ ពួក​បុគ្គល​ណា​ជ្រះ​ថ្លា​ក្នុង​វិរាគ​ធម៌​ ពួក​បុគ្គល​នោះ​ឈ្មោះ​ថា​ជ្រះ​ថ្លា​ក្នុង​ធម៌​ដ៏ប្រ​សើរ​ ផល​ដ៏​ប្រ​សើរ​ រមែង​មាន​ដល់​ពួក​បុគ្គល​អ្នក​ជ្រះ​ថ្លា​ក្នុង​ធម៌​​ដ៏​ប្រ​សើរ​ ។

ម្នាល​នាង​ចុន្ទី​ សង្ឃ​ក្តី​ គណៈ​ក្តី​ ទាំង​បុន្មាន​ សង្ឃ​សាវ័ក​របស់​តថា​គត​ បើ​រាប់​ជា​គូ​បុរស​មាន​ ៤​គូ​ បើ​រាប់​រៀង​ជា​បុគ្គល​មាន ៨​ សង្ឃ​ទាំង​នោះ​ជា​សង្ឃ​សាវ័ក​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​អ្នក​គួរ​ទទូល​ចតុ​ប្ប​ច្ច័យ​ ដែល​បុគ្គល​ឧទ្ទិស​ចំពោះ​ហើយ​នាំ​មក​បូជា​ គួរ​ទទួល​អា​គន្តុ​ក​ទាន​ គួរ​ទទួល​នូវ​ទាន​ដែល​បុគ្គល​ជឿ​នូវ​កម្ម​និង​ផល​នៃ​កម្ម​ហើយ​បូជា​ គួរ​ដល់​អញ្ជ​លិកម្ម​ដែល​សត្វ​លោក​គប្បី​ធ្វើ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ របស់​សត្វ​លោក​ប្រា​កដ​ជា​ប្រ​សើរ​ជាង​សង្ឃ​ ឬ​គណៈ​​ទាំង​នោះ ។ ម្នាល​នាង​ចុន្ទី​ ពួក​បុគ្គ​ល​ណា​ជ្រះ​ថ្លា​ក្នុង​ព្រះ​សង្ឃ​ ពួក​បុគ្គល​នោះ​ ឈ្មោះ​ថា​ជ្រះ​ថ្លា​ក្នុង​ព្រះ​សង្ឃ​ដ៏​ប្រសើរ ផល​ដ៏​ប្រសើរ​រមែង​មាន​ដល់​ពួក​បុគ្គល​អ្នក​ជ្រះ​ថ្លា​ក្នុង​ព្រះ​សង្ឃ​ដ៏​ប្រ​សើរ​​ ។
ម្នាល​នាង​ចុន្ទី សីល​ដែល​ព្រះ​អរិយៈ​សរសើរ​ទាំ​ង​អម្បាល​ម៉ាន ជា​សីល​មិន​ដាច់​ មិនធ្លុះ​ មិន​ពពាល​ មិន​ពព្រុស​ ជា​សីល​ដែលវិញ្ញូជន​​សរសើរ​ហើយ មិន​ប៉ះ​ពាល់​ដោយ​តណ្ហា​ និង​ទិដ្ឋិ​ប្រ​ព្រឹត្ត​ទៅ​ដើម្បី​ស​មា​ធិ​នេះ ប្រាកដ​ជា​ប្រ​សើរ​ជាង​សីល​ទាំង​នោះ ។

ម្នាល​នាង​ចុន្ទី​ ពួក​បុគ្គល​ណា​ជា​អ្នក​បំពេញ​ក្នុង​ពួក​សីល​ដែល​ព្រះ​អរិយៈ​សរសើរ​ហើយ​ ពួក​បុគ្គល​ទាំង​នោះ​ ឈ្មោះ​ថា​ បាន​បំពេញ​ក្នុង​សីល​ដ៏​ប្រសើរ​ ។

អគ្គ​តោ វេ បសន្នានំ អគ្គំ ធម្មំ វិជានតំ​
អគ្គេ ពុទ្ធេ​ បសន្នានំ ទក្ខិ​ណេ​យ្យេ អនុត្ត​រេ
អគ្គេ​ ធម្មេ​ បសន្នានំ វិរាគូ​បសមេ​ សុខេ​
អគ្គេ​ សង្ឃេ​ បសន្នានំ បុញ្ញក្ខេ​ត្តេ អនុ​ត្តរេ​
អគ្គ​ស្មឹ ទានំ ទទតំ​ អគ្គំ បុញ្ញំ បវឌ្ឍ​តិ​
អគ្គំ អាយុ​ច វណ្ណោ​ ច យ​សោ​ កិត្តិ​ សុខំ ពលំ ។

បុណ្យ​ដ៏​ប្រសើរ​ រមែង​ចម្រើន​ អាយុ​ដ៏​ប្រ​សើរ​ផង​ សម្បុរ​កាយ​ដ៏​ប្រ​សើរ​ផង​ យស​ស័ក្តិ​ដ៏​ប្រ​សើរ​ផង កេរ្តេ៍ឈ្មោះ​ដ៏​ប្រសើរ​ផង​ សេច​ក្តី​សុខ​ដ៏​ប្រ​សើរ​ផង​ កម្លាំង​ដ៏​ប្រសើរ​ផង​ រមែង​ចម្រើន​ដល់​ពួក​បុគ្គល​​អ្នក​ដឹង​ច្បាស់​នូវ​ធម៌​ដ៏​ប្រសើរ​ ជ្រះ​ថ្លា​នឹង​វត្ថុ​ដ៏​ប្រសើរ​ គឺ​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​ដ៏​ប្រសើរ​ដែល​ជា​ទក្ខិណេ​យ្យ​បុគ្គល​រក​បុគ្គល​ដទៃ​ក្រៃលែង​ជាង​គ្មាន​ ជ្រះ​ថ្លា​ក្នុង​ព្រះ​ធម៌​ដ៏​ប្រសើរ​ជា​ធម៌​ប្រាស​ចាក​រាគៈ ជា​ធម៌​ស្ងប់​រម្ងាប់​នាំ​មក​នូវសុខ​ ជ្រះ​ថ្លា​ក្នុង​ព្រះ​សង្ឃ​ដ៏​ប្រសើរ​ ជា​បុញ្ញ​ក្ខេត្ត​រក​ខេត្ត​ដទៃ​ ក្រៃ​លែង​ជាង​​គ្មាន​​ជា​អ្នក​ឲ្យ​នូវ​ទាន​ចំពោះ​បុគ្គល​ដ៏​ប្រសើរ​ ។

អគ្គ​ស្ស​ ទា​តា មេធា​វី អគ្គ​ធម្ម​ សមា​ហិតោ​
ទេ​វ​ភូ​តោ​ មនុស្សោ វា​ អគ្គ​ប្ប​ត្តោ​ បមោទ​តី​តិ​ ។

បុគ្គល​អ្នក​មាន​ប្រា​ជ្ញា​ មាន​ចិត្ត​តម្កល់​ក្នុង​ធម៌​ដ៏​ប្រសើរ​ ជា​អ្នក​ឲ្យ​នូវ​ទាន​ចំពោះ​បុគ្គល​ដ៏​ប្រសើរ​ តែង​បាន​ទៅ​កើត​ជា​ទេ​វតា​ ឬ​មនុស្ស​ដល់​នូវ​សេច​ក្តី​ប្រសើរ​ រមែង​រីក​រាយ ។

ដក​ស្រង់​ពី​សៀវភៅ​ ទាន​យម​បុណ្យ​ រៀប​រៀង​ដោយ ភិក្ខុ​សីល​ប្បញ្ញោ​ ឆៃ​ សុផល្លី
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ៧,៣៦៧ ដង)
ហេតុ​អ្វី​ការទទួលទាន​សុរា​​​មាន​បាប
ផ្សាយ : ២៨ តុលា ឆ្នាំ២០២៣ (អាន: ៦,៥៧៩ ដង)
ធុតង្គ គឺអង្គរបស់​បុគ្គលអ្នកកំចាត់កិលេស
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៥,២៣៣ ដង)
ការ​ពិចារណា​ ហេតុ​ផល និង បដិបត្តិ​ក្នុង​ការ​ឲ្យ​ទាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.76
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿