30
ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កុម្ភះ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣០,៣៣៥
Today
ថ្ងៃម្សិលមិញ ២៤៤,៦០១
ខែនេះ ៤,៨០៦,៨៧១
សរុប ៣៧៩,១២៨,៣៩៣
អានអត្ថបទ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៧,៥៦៩ ដង)

បន្ទោរ​បង់​សេច​ក្តី​ក្រោ​ធ​​ឆួល​ឡើង​ហើយ​ដូច​បុគ្គល​បន្សាប​ពិស​ពស់



 
ភិក្ខុ​ណា​ បន្ទោរ​បង់​សេច​ក្តី​ក្រោ​ធ​ ដែល​ឆួល​ឡើង​ហើយ​ ដូច​បុគ្គល​បន្សាប​ពិស​ពស់​ ដែល​ជ្រាប​ទៅ​ ដោយ​ឱ​សថ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ឈ្មោះ​ថា លះ​បង់​ត្រើយ​ខាង​​អាយ​(១) ដូច​ពស់​ សក​សំណក​ ចាស់​គ្រាំ​គ្រា​ចេញ ។

ភិក្ខុ​ណា​ ផ្តាច់​បង់​រាគៈ​មិន​មាន​សេស​សល់​ ដូច​គេ​កាត់​ផ្កា​ឈូក​ ដែល​ដុះ​ក្នុង​ស្រះ​ ភិក្ខុ​នោះ​ឈ្មោះ​ថា​ លះ​បង់​ត្រើយ​ខាង​អាយ​ ដូច​ពស់​សក​សំណក​ចាស់​គ្រាំ​គ្រា​ចេញ​ ។

ភិក្ខុ​ណា​ បាន​ផ្តាច់​បង់​តណ្ហា​ មិន​មាន​សេស​សល់​ញ៉ាំង​តណ្ហា​ ដែល​ជា​កិលេស​ជាតិ​ ត្រាច់​ទៅ​អន្ទោល​ទៅ​ដោយ​រហ័ស​ ឲ្យ​រីង​ស្ងួត​ ភិក្ខុ​នោះ​ឈ្មោះ​ថា លះ​បង់​ត្រើយ​ខាង​អាយ​ ដូច​ពស់​សក សំណក​ចាស់​ គ្រាំ​គ្រា​ចេញ​ ។

ភិក្ខុ​ណា​កំចាត់​មានះ មិន​មាន​សេស​សល់​ ដូច​ជំនន់​ធំ កំចាត់​បង់​នូវ​ស្ពាន​បបុស​ ដែល​ទុព្វល​ភាព​ក្រៃ​លែង​ ភិក្ខុ​នោះ​ឈ្មោះ​ថា លះ​បង់​ត្រើយ​ខាង​អាយ​ ដូច​ពស់​សក​ សំណក​ចាស់ គ្រាំ​គ្រា​ចេញ​ ។

ភិក្ខុ​ណា​ កាល​ស្វែង​រក​មិន​បាន​ នូវ​សា​រៈ​ ក្នុង​ភព​ទាំង​ឡាយ​ ដូច​បុគ្គ​ល​ស្វែង​រក​ នូវ​ផ្កា​ឰ​ដ៏​ដើម​ល្វា​ទាំង​ឡាយ​ ភិក្ខុ​នោះ​ឈ្មោះ​ថា​ លះ​បង់​ត្រើ​យ​ខាង​អាយ​ ដូច​ពស់​សក​ សំណក​ចាស់​គ្រាំ​គ្រា​ចេញ ។

សេចក្តី​ក្រោធ​ មិន​មាន​ក្នុង​សន្តាន​ នៃ​ភិក្ខុ​ណា​ មួយ​​​ទៀត​ភិក្ខុ​ណា​ ប្រ​ព្រឹត្ត​កន្លង​ នូវ​បុណ្យ​និង​បាប​ ភិក្ខុ​នោះ ឈ្មោះ​ថា​ បានលះ​បង់​ ត្រើយ​ខាង​អាយ​ ដូច​ពស់​សក​ សំណក​ចាស់​គ្រាំ​គ្រា​ចេញ ។

ភិក្ខុ​ណា​ កំចាត់​បង់​ ផ្តាច់​បង់​ ឲ្យ​ជ្រះ​ស្រឡះ​នូវ​វិតក្កៈ​ទាំង​ឡាយ ខាង​ក្នុង​សន្តាន​ មិន​មាន​សេស​សល់​ ភិក្ខុ​នោះ​ ឈ្មោះ​ថា​ លះ​បង់​ត្រើយ​ខាង​អាយ​ ដូច​ពស់​សក​ សំណក​ចាស់​គ្រាំ​គ្រា​ចេញ​ ។

ភិក្ខុ​ណា​ មិន​ស្ទុះ​ទៅ​ មិន​ក្រាញ​នៅ​ ប្រ​ព្រឹត្ត​កន្លង​នូ​វ​បបញ្ច​ធម៌​ (២) ទាំង​អស់​នេះ​បាន​ ភិក្ខុ​នោះ​ ឈ្មោះ​ថា​ លះ​បង់​ត្រើយ​ខាង​អាយ​ ដូច​ពស់​សក​ សំណក​ចាស់​គ្រាំ​គ្រា​ចេញ ។

ភិក្ខុ​ណា​ មិន​ស្ទុះ​ទៅ មិន​ក្រាញ​នៅ​ ព្រោះ​ដឹង​ច្បាស់​ថា ធម្ម​ជាតិ​ មាន​ខន្ធ​ជា​ដើម​ ទាំង​អស់​នេះ​មិន​ទៀត​ទាត់​ ភិក្ខុ​នោះ​ ឈ្មោះ​ថា​ លះ​បង់​ត្រើយ​ខាង​អាយ​ ដូច​ពស់សក​ សំណក​ចាស់​គ្រាំ​គ្រា​ចេញ ។

ភិក្ខុ​ណា​ មិន​ស្ទុះ​ទៅ​ មិ​ន​ក្រាញ​នៅ​ ជា​អ្នក​ប្រាស​ចាក​លោភៈ ដោយ​គិត​ថា ធម្ម​ជាតិ​មាន​ខន្ធ​ជា​ដើម​ ទាំង​អស់​នេះ មិន​ទៀត​ទាត់​ ភិក្ខុ​នោះ ឈ្មោះ​ថា​ លះ​បង់​ត្រើយ​ខាង​អាយ​ ដូច​ពស់​សក សំណក​ចាស់​គ្រាំ​គ្រា​ចេញ ។

ភិក្ខុ​ណា​ មិន​ស្ទុះ​ទៅ មិន​ក្រាញ​នៅ​ ជា​អ្នក​ប្រាស​ចាក​រាគៈ​ ដោយ​គិត​ថា​ ធម្ម​ជាតិ​ មាន​ខន្ធ​ជា​ដើម​ ទាំង​អស់​នេះ​ មិន​ទៀត​ទាត់​ ភិក្ខុ​នោះ ឈ្មោះ​ថា លះ​បង់​ត្រើយ​ខាង​អាយ​ ដូច​ពស់​សក សំណក​ចាស់​គ្រាំ​គ្រា​ចេញ ។

ភិក្ខុ​ណា​ មិន​ស្ទុះ​ទៅ​ មិន​ក្រាញ​នៅ ជា​អ្នក​ប្រាស​ចា​ក​ទោសៈ​ ដោយ​គិត​ថា ធម្ម​ជាតិ​មាន​ខន្ធ​ជា​ដើម​ ទាំង​អស់​នេះ មិន​ទៀង​ទាត់​ ភិក្ខុ​នោះ​ ឈ្មោះ​ថា​ លះ​បង់​ត្រើយ​ខាង​អាយ​ ដូច​ពស់​សក​ សំណក​ចាស់​គ្រាំ​គ្រា​ចេញ ។​

ភិក្ខុ​ណា​ មិន​ស្ទុះ​ទៅ​ មិន​ក្រាញ​នៅ​ ជា​អ្នក​ប្រា​ស​ចាក​មោហៈ​ ដោយ​គិត​ថា​ ធម្ម​ជាតិ​មាន​ខន្ធ​ជា​ដើម ទាំង​អស់​នេះ មិន​ទៀត​ទាត់​ ភិក្ខុ​នោះ ឈ្មោះ​ថា​ លះ​បង់​ត្រើយ​ខាង​អាយ​ ដូច​ពស់​សក​ សំណក​ចាស់​គ្រាំ​គ្រា​ចេញ​ ។

អនុស្ស​យ​ក្កិលេស​ ណា​មួយ​ មិន​មាន​ដល់​ភិក្ខុ​ណា​ ឬ​អកុសល​មូល​​ ដែល​ភិក្ខុ​​ដកចេញ​ហើយ ភិក្ខុ​នោះ ឈ្មោះ​ថា លះ​បង់​ត្រើយ​ខាង​អាយ​ ដូច​ពស់​សក​ សំណក​ចាស់​ គ្រាំ​គ្រា​ចេញ ។

កិលេស​ ដែល​កើ​ត​អំពី​ សេច​ក្តី​ ក្រ​វល់​ក្រ​វាយ​ ណា​មួយ​ដែល​ជា​បច្ច័យ​ ដើម្បី​មក​កាន់​ត្រើយ​ខាង​អាយ​ គឺ​សក្កាយ​ មិន​មាន​ដល់​ភិក្ខុ​ណា ភិក្ខុ​នោះ​ ឈ្មោះ​ថា​ លះ​បង់​ត្រើយ​ខាង​អាយ​ដូច​ពស់​សក សំណក​ចាស់​គ្រាំ​គ្រា​ចេញ​ ។

កិលេស​ដែ​ល​កើត​អំពី​ ព្រៃ​គឺ​តណ្ហា​ ណា​មួយ​ជា​មូល​ហេតុ​ ដើម្បី​ចង​សត្វ​ ទុក​ក្នុង​ភព​ មិន​មាន​ដល់​ភិក្ខុ​ណា​ ភិក្ខុ​នោះ ឈ្មោះ​ថា លះ​បង់​ត្រើយ​ខាង​អាយ​ ដូច​ពស់​សក​ សំណក​ចាស់​គ្រាំ​គ្រា​ចេញ​ ។

ភិក្ខុ​ណា​ លះ​បង់​នីវរណៈ ៥​ ប្រ​ការ​ ជា​អ្នក​មិន​តាន​តឹង​ ឆ្លង​សេច​ក្តី​ងឿង​ឆ្ងល់​ ប្រាស​ចាក​សរ​ គឺ​កិលេស​ ភិក្ខុនោះ ឈ្មោះ​ថា លះ​បង់​ត្រើយ​ខាង​អាយ​ ដូច​ពស់​សក​ សំណក​ចាស់​គ្រាំ​គ្រា​ចេញ ។

ចប់​ ឧរគ​សូត្រ​ទី​១

______________________
(១) ពាក្យ​ថា ត្រើយ​ខាង​អាយ​ បាន​ដល់​សំយោ​ជនៈ​ ៥​ យ៉ាង​ ជា​​ចំណែ​ក​ខាង​ក្រោម​ ព្រោះ​ថា​ សំយោ​ជនៈ​ទាំង​នេះ ជា​ហេតុ​នាំ​សត្វ​ឲ្យ​ខក​នៅ​ក្នុង​សង្សារ​វដ្ត​ ។ អដ្ឋ​កថា ។
(២) ធម៌​នេះ​មា​ន​ ៣ គឺ​ តណ្ហា​ ១ មានះ ១ ទិដ្ឋិ ១ ជា​ធម៌​ញ៉ាំង​សត្វ​ឲ្យ​មាន​ដំណើរ​យឺត​យូរ​ក្នុង​សង្សារ​វដ្ត ។


ដកស្រង់​ពី​ព្រះ​ត្រៃ​បិដក​ភាគ​ ៥៤ ទំព័រ​ ១-៦
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១២,៧៥៣ ដង)
ការ​ប្រើ​វិធី​បន្ទុំ​ឥន្ទ្រិយ
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៦,៧២៣ ដង)
ភ្នំមាស ២ ក៏មិនល្មមនឹងមនុស្សម្នាក់
ផ្សាយ : ០៣ មីនា ឆ្នាំ២០១៧ (អាន: ៣៨,៩៥៩ ដង)
គាថា​របស់​ព្រះ​នាង​សុមេធាថេវី
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៦៦៨ ដង)
សុភមង្គល​ក្នុង​គ្រួសារ គឺ​ជា​សន្តិសុខ​សង្គម
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.54
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿