អានអត្ថបទ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៥,៤៥៥ ដង)
ខ្ញុំមិនដែលស្គាល់ទុគ្គតិ ជាផលនៃការបូជាពោធិព្រឹក្ស

|
អឌ្ឍចន្ទិយត្ថេរាបទាន
ខ្ញុំបានថ្វាយក្បាច់អឌ្ឍចន្ទ ចំពោះពោធិព្រឹក្សដ៏ឧត្តម របស់ព្រះមានព្រះភាគព្រះនាមតិស្សៈ ដែលជាឈើដុះលើធរណី ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយអឌ្ឍចន្ទ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាពោធិព្រឹក្ស ។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមទេវលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអឌ្ឍចន្ទិយត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ចប់ អឌ្ឍចន្ទិយត្ថេរាបទាន ។ ដកស្រង់ពីព្រះត្រៃបិដកភាគ ៧៣ ទំព័រ ២០០ ដោយ៥០០០ឆ្នាំ |