អានអត្ថបទ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៣,៩៥១ ដង)
សម្បត្តិរកបានដោយក្រ ៦ យ៉ាង

|
សម្បត្តិរកបានដោយក្រ ៦ យ៉ាង
១. គតិសម្បត្តិ ការបានអត្តភាពជាមនុស្ស ២. កាលសម្បត្តិ ការបានកើតមកក្នុងពេលដែលមានពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ៣. បទេសសម្បត្តិ ការដែលបានរស់នៅក្នុងប្រទេស ដែលមានព្រះពុទ្ធសាសនា ៤. កុលសម្បត្តិ ការបានរស់នៅក្នុងត្រកូល ឬតបន់ដែលជាអ្នកជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ៥. ឧបធិសម្បត្តិ ការបានអត្តភាពពេញបរិបូណ៌ មិនវិកលវិការ គរ ឆ្កួត ថ្លង់ ងងឹតភ្នែកជាដើម ៦. ទិដ្ឋិសម្បត្តិ ជាអ្នកឃើញត្រូវជាសមាទិដ្ឋិ ។ បើយើងបាននូវសម្បត្តិទាំងអស់នេះហើយ គួរកុំឲ្យឱកាសនេះកន្លងហួសឡើយ ព្រោះសម្បត្តិទាំងនេះរកកម្រ នឹងកើតឡើងណាស់ ។ ចាក. គម្ពីរឃ្លាំងបរិយត្តិភាគ ១ ទំព័រ ៥៤៧ ដកស្រង់ពីសៀវភៅ ឧបោសថសីល រៀបរៀងដោយ ភិក្ខុសីលប្បញ្ញោ ឆៃ សុផល្លី ដោយ៥០០០ឆ្នាំ |