35
ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩២,៤៤១
Today
ថ្ងៃម្សិលមិញ ១៤៧,៩៧៣
ខែនេះ ៣,៨៥៧,៨៥៦
សរុប ៤០៤,៦៤០,៥៨១
អានអត្ថបទ
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២២,៥៤៦ ដង)

មរណៈ​មិន​ល្អ កាល​កិរិយា​ក៏​មិន​ល្អ តើ​ដោយ​ប្រ​ការ​ដូច​ម្តេច?



 
ព្រះ​សារី​បុត្ត​ដ៏​មាន​អា​យុ​ ហៅ​ពួក​ភិក្ខុ​ក្នុង​ទី​នោះ​ថា ម្នាល​អា​វុសោ​ភិក្ខុ​ទាំង​ឡាយ​ ។ ភិក្ខុ​ទាំង​នោះ​ទទួល​ស្គាល់​ថេរ​វាចា ព្រះ​សារី​បុត្ត​ដ៏​មាន​អា​យុ​ថា ករុណា​អា​វុសោ ។ ព្រះ​សារី​បុត្ត​ដ៏​មាន​អា​យុ​បាន​ពោល​ដូច្នេះ​ថា ម្នាល​អា​វុសោ​ទាំង​ឡាយ​ គេ​កាល​សម្រេច​នូវ​ការ​នៅ​យ៉ាង​ណា​ៗ​ មរណៈ​មិន​ល្អ(១) កាល​កិរិយា​ក៏​មិន​ល្អ(២)​ ភិក្ខុ​រមែង​សម្រេច​ការ​នៅ​យ៉ាង​នោះ​ៗ​ ។ ម្នាល​អា​វុសោ​ទាំង​ឡាយ​ គេ​កាល​សម្រេច​ការ​នៅ​យ៉ាង​ណា​ៗ​ មរណៈ​មិន​ល្អ​ កាល​កិរិយា​ក៏​មិន​ល្អ ភិក្ខុ​រមែង​សម្រេច​ការ​នៅ​យ៉ាង​នេះ​ៗ​ តើ​ដោយ​ប្រ​ការ​ដូច​ម្តេច​ ។

ម្នាល​អា​វុសោ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មាន​សេចក្តី​រីក​រាយ​ក្នុង​ការ​ងារ​(៣) ត្រេក​អរ​ ក្នុង​ការ​ងារ​ ប្រ​កប​រឿយ​ៗ​ នូវ​សេច​ក្តី​រីក​រាយ​ ក្នុង​ការងារ​ ជា​អ្នក​មាន​សេច​ក្តី​រីក​រាយ​ ក្នុង​ការ​ចរចារ​ ត្រេក​អរ​ ក្នុង​ការ​ចរ​ចារ ប្រ​កប​រឿយ​ៗ​ នូវ​សេចក្តី​រីក​រាយ​ ក្នុង​ការ​ចរ​ចា រមែង​ជា​អ្នក​មាន​សេច​ក្តី​រីក​រាយ​ នឹង​ការ​ដេក​លក់​ ត្រេក​អរ​ ក្នុង​ការ​ដេក​លក់​ ប្រ​កប​រឿយ​ៗ​ នូវ​សេច​ក្តី​រីក​រាយ​នឹង​ ការ​ដេក​លក់​ ជា​អ្នក​មាន​សេច​ក្តី​រីក​រាយ​ ក្នុង​ពួក​គណៈ ត្រេក​អរ​ ក្នុង​ពួក​គណៈ​ ប្រកប​រឿយ​ៗ​ នូវ​សេចក្តី​រីក​រាយ​នឹង​ពួក​គណៈ​ ជា​អ្នក​មាន​សេចក្តី​រីក​រាយ ក្នុង​ការ​ច្រ​ឡូក​ច្រឡំ​ ត្រេក​អរ​ ក្នុង​ការ​ច្រ​ឡូក​ច្រឡំ​ ប្រ​កប​រឿយ​ៗ​ នូវ​សេ​ច​ក្តី​រីក​រាយ​នឹង​ការ​ច្រ​ឡូក​ច្រ​ឡំ​ ​ជា​អ្នក​មាន​សេច​ក្តី​រីក​រាយ​ ក្នុង​ប​ប​ញ្ច​ធម៌​គឺ​តណ្ហា​ ទិដ្ឋិ​ មានះ ត្រេក​អរ​ ក្នុង​បបញ្ច​ធម៌​ ប្រ​កប​រឿយ​ៗ​ នូវ​សេច​ក្តី​រីក​រាយ​នឹង​បបញ្ច​ធម៌​ ។

ម្នាល​អា​វុសោ​ទាំង​ឡាយ គេ​កាល​សម្រេច​ការ​នៅ​យ៉ាង​ណា​ៗ​ មរណៈ​មិន​ល្អ​ កាល​កិរិយា​ ក៏​មិន​ល្អ​ ភិក្ខុ​រមែង​សម្រេច​ការ​នៅ​យ៉ាង​នោះ​ៗ​ យ៉ាង​នេះ​ឯង​ ។ ម្នាល​អា​វុសោ​ទាំង​ឡាយ​ នេះ​ហៅ​ថា ភិក្ខុ​អ្នក​ត្រេក​អរ​ ចំពោះ​សក្កាយ​គឺ​វដ្តៈ​ ក្នុង​ត្រៃ​ភូមិ​ មិន​លះបង់​សក្កាយ​ ដើម្បី​ធ្វើ​នូវ​ទី​បំ​ផុត​ នៃ​ទុក្ខ​ ដោយ​ប្រ​ពៃ​ឡើយ ។ ម្នាល​អា​វុសោ​ទាំង​ឡាយ គេ​កាល​សម្រេច​ការ​នៅ​យ៉ាង​ណា​ៗ​ មរណៈ​ល្អ កាល​កិរិយា​ក៏​ល្អ ភិក្ខុ​រមែង​សម្រេច​ការ​នៅ​យ៉ាង​នេះ​ៗ​ ។ ម្នាល​អាវុសោ​ គេ​កាល​សម្រេច​ការ​នៅ​យ៉ាង​ណា​ៗ​ មរណៈ​ល្អ​ កាល​កិរិយា​ក៏​ល្អ ភិក្ខុ​រមែង​សម្រេច​ការ​នៅ​យ៉ាង​នោះ​ៗ​ តើ​ដោយ​ប្រកា​រ​ដូច​ម្តេច​ ។

ម្នាល​អា​វុសោ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មិន​មាន​សេច​​ក្តី​រីក​រាយ​ ក្នុង​ការ​ងារ​ មិន​ត្រេក​អរ​ក្នុង​ការ​ងារ​ មិន​ប្រ​កប​រឿយ​ៗ​ នូវ​សេចក្តី​រីក​រាយ​ ក្នុង​ការ​​ងារ ជា​អ្ន​ក​មិន​មាន​សេច​ក្តី​រីក​រាយ​ ក្នុង​ការ​ចរ​ចា​ មិន​ត្រេក​អរ​ ក្នុង​ការ​ចរចា​ មិន​ប្រ​កប​រឿយ​ៗ​ ក្នុង​ការ​ចរចា​ ជា​អ្នក​មិនមាន​សេចក្តី​រីក​រាយ ក្នុង​ការ​ដេក​លក់​ មិន​ត្រេក​អរ​ក្នុង​ការ​ដេក​លក់​ មិន​ប្រ​កប​រឿយ​ៗ​ នូវ​សេច​ក្តី​រីក​រាយ ក្នុង​ការ​ដេក​លក់​ ជា​អ្នក​មិន​រីក​រាយ​ ក្នុង​ពួក​គណៈ​ មិន​ត្រេក​​អរ​ ក្នុង​ពួ​ក​គណៈ​ មិន​ប្រ​កប​រឿយ​ៗ​ នូវ​សេចក្តី​រីក​រាយ​ ក្នុង​ពួក​គណៈ​ ជា​អ្នក​មិន​រីក​រាយ​ ក្នុង​ការ​ច្រឡូក​ច្រឡំ​ មិន​ត្រេក​អរ​ ក្នុង​ការ​ច្រឡូក​ច្រឡំ​ មិន​ប្រ​កប​រឿយ​ៗ​ នូវ​សេចក្តី​រីក​រាយ ក្នុង​ការ​ច្រឡូក​ច្រឡំ​ ជា​អ្នក​មិន​មាន​សេចក្តីរីក​រាយ​ ក្នុង​បបញ្ច​ធម៌​ មិន​ត្រេក​អរ​ក្នុង​បបញ្ច​ធម៌​ មិន​ប្រ​កប​រឿយ​ៗ​ នូវ​សេចក្តី​រីក​រាយ ក្នុង​​បបញ្ច​ធម៌ ។

ម្នាល​អាវុសោ​ ទាំងឡាយ គេ​កាល​សម្រេ​ច​​ការ​នៅ​យ៉ាង​ណា​ៗ មរណៈ​ល្អ​ កាល​កិរិយា​ក៏​ល្អ ភិក្ខុ​រមែង​សម្រេច​ការ​នៅ​យ៉ាង​នោះ​ៗ​ យ៉ាង​នេះ​ឯង ។ ម្នាល​អាវុសោ​ទាំង​ឡាយ នេះ​ហៅ​ថា ភិក្ខុ​អ្នក​ត្រេក​អរ​ចំពោះ​ព្រះ​និព្វាន​ លះបង់​ហើយ​នូវ​សក្កាយ​ ដើម្បី​ធ្វើ​នូវ​ទី​បំផុត នៃ​ទុក្ខ​ដោយ​ប្រ​ពៃ ។

បុគ្គល​ណា​ ប្រ​កប​រឿយ​ៗ​ នូវ​បបញ្ច​ធម៌​ ត្រេក​អរ​ក្នុង​ បបញ្ច​ធម៌​ដូច​ជា​ម្រឹគ បុគ្គល​នោះ​ ឈ្មោះ​ថា​ វៀរ​នូវ​ព្រះ​និព្វាន ជា​ទី​ក្សេម​ចាក​យោគៈ​ ដ៏​ប្រសើរ​ ។ លុះ​តែ​បុគ្គល​ណា​លះបង់​នូវ​បបញ្ចធម៌ ត្រេក​អរ​ក្នុង​ព្រះ​និព្វាន​ ដែល​មិន​មាន​បបញ្ច​ធម៌​ បុគ្គ​ល​នោះ​ ឈ្មោះ​ថា ញ៉ាំង​ព្រះ​និព្វាន​ជា​ទី​ក្សេម​ចា​ក​យោគៈ ដ៏​ប្រសើរឲ្យ​សម្រេច​បាន ។

_______________________________
(១) បុគ្គល​ដែល​ស្លាប់​ទាំង​សេច​ក្តី​តក់​ស្លុត​ភិត​ភ័យ ឈ្មោះ​ថា​មរណៈ​មិន​ល្អ ។
(២) បុគ្គល​ដែល​ស្លាប់​ហើយ​ ទៅ​កើត​ក្នុង​អបាយ​ ឈ្មោះ​ថា​កាល​កិរិយា​មិន​ល្អ ។ អដ្ឋ​កថា ។
(៣) ការងារ​មាន​ធ្វើ​វិ​ហារ​ជា​ដើម ។

ដក​ស្រង់ពី​ព្រះត្រៃ​បិដកភាគ ៤៦ ទំព័រ ២៩-៣២

ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៣៨៩ ដង)
ពិចារណា​ញាតិ​ក្នុង​សង្សារវដ្ដ
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២៤ (អាន: ១២,៥៩៦ ដង)
ព្រះនិព្វាន​ជា​ធម៌​ដ៏ឧត្ដម
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៤៧៤ ដង)
បុណ្យ​រមែង​ចម្រើន​ដល់​បុគ្គល​អ្នក​ឲ្យ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៦,៣៣៨ ដង)
របៀបបង្ហាញ​ខ្លួន​ដល់​ភ្ញៀវ
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៣៥,០៧៨ ដង)
ការសង្គ្រោះគ្នាក្នុងក្រុមគ្រួសារ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.51
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿