Reading Article
Public date : 16, Oct 2021 (23,566 Read)
កប្ប

|
កប្ប
កប្បនេះចែកចេញជាច្រើនយ៉ាងទៅទៀត ចែកជា២ក៏មាន ជា៣ក៏មាន ជា៤ក៏មាន ជា៦ក៏មាន។ កប្បចែកជា២គឺ ១-សំវដ្ដកប្ប កប្បវិនាស ២- វិវដ្ដកប្ប កប្បចម្រើន ចែកចេញជាគឺ ១- តេជោសំវដ្ដៈ កប្បវិនាសដោយភ្លើង ២- អាចោសំវដ្ដៈ កប្បវិនាសដោយទឹក ៣- វាយោសំវដ្ដៈ កប្បវិនាសដោយខ្យល់។ ចែកចេញជា៤គឺ ១- អាយុកប្ប ខួបអាយុ គឺខួបអាយុក្ខ័យមនុស្ស ២- អន្តរាកប្ប កំណត់អាយុក្ខ័យចុះនិងខ័យឡើង គឺមនុស្សមានអាយុក្ខ័យ ចុះដល់១០ឆ្នាំស្លាប់ ហើយខ័យឡើងវិញដល់អាយុមួយអាសំខេយ្យ, ការខ័យចុះទៅហើយខ័យឡើងមកវិញមួយលើកៗ ហៅថា អន្តរាកប្បមួយៗ។ ៣- អសំខេយ្យកប្ប កំណត់យកអន្តរាកប្ប៦៤ដងហៅអាអសំខេយ្យកប្បមួយ។ ៤- មហាកប្ប កំណត់យកអសំខេយ្យកប្ប៤ដង ទើបហៅថាមហាកប្បមួយ។ ចែកជាបួនទៀតគឺ ១- សំវដ្ដកប្ប គិតតាំងពីពេលដែលកប្បវិនាសទៅទន់នឹងវិនាសអស់រលីង។ ២- សំវដ្ដដ្ឋាយិកប្ប គិតតាំងពីពេលដែលកប្បវិនាសអស់រលីងទៅទល់នឹងពេលដែលកកើតឡើងទៀត។ ៣- វិវដ្ដកប្ប គិតតាំងពីពេលដែលកប្បកើតឡើងទៅទល់នឹងពេលដែលព្រះអាទិត្យ ព្រះចន្ទកើតមាន។ ៤- វិវដ្ដដ្ឋាយិកប្ប គិតតាំងពីពេលដែលព្រះអាទិត្យ ព្រះចន្ទកើតមានទៅទល់នឹងពេលដែលកប្បវិនាសទៅវិញ។ ចែកជា៦គឺ ១- សារកប្ប កប្បដែលមានព្រះពុទ្ធត្រាស់ដឹងតែ១ព្រះអង្គ ២- មណ្ឌកប្ប កប្បដែលមានព្រះពុទ្ធត្រាស់ដឹង២ព្រះអង្គ ៣- រវកប្ប កប្បដែលមានព្រះពុទ្ធត្រាស់ដឹង៣ព្រះអង្គ ៤- សារមណ្ឌកប្ប កប្បដែលមានព្រះពុទ្ធត្រាស់ដឹង៤ព្រះអង្គ ៥- ភទ្ទកប្ប កប្បដែលមានព្រះពុទ្ធត្រាស់ដឹង៥ព្រះអង្គ ៦- សុញ្ញកប្ប កប្បដែលគ្មានព្រះពុទ្ធត្រាស់។ ដកស្រង់ចេញពីសៀវភៅ កប្បកថា ដោយ៥០០០ឆ្នាំ |