Saturday, 02 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 233,211
Today
Yesterday 237,371
This Month 470,582
Total ៣៥៧,៣១៤,៥៥៦
Flag Counter
Reading Article
Public date : 25, Jul 2019 (11,156 Read)

ពិចារណា​ដល់​ភាព​សៅ​ហ្មង​នៃ​បុគ្គល​ក្រោធ



 
ពិចារណា​ដល់​ភាព​សៅ​ហ្មង​នៃ​បុគ្គល​ក្រោធ

គប្បី​ពិចារណា​ក្នុង ៣ ចំណុច​នេះ

១- ប្រដៅ​ខ្លួន​ឯង​ឲ្យ​នឹក​ឃើញ​ថា ព្រះពុទ្ធ​ជា​ម្ចាស់​របស់​យើង ទ្រង់​មាន​ព្រះ​មហាករុណា​ទិគុណ ព្រះ​អង្គ​ទូនា្មន​ពុទ្ធ​បរិស័ទ​ឲ្យ​ជា​មនុស្ស​មាន​មេត្តា តែ​បែរ​ជា​យើង​ក្រោធ​ហើយ មិន​រម្ងាប់​សេចក្តី​ក្រោធ នេះ​ជា​ការ​មិន​បដិបត្តិ​តាម​ពាក្យ​ទូន្មាន​ប្រៀន​ប្រដៅ​របស់​ព្រះ​អង្គ ជា​ការ​មិន​គោរព​ព្រះ​សាស្តា គឺ​ថា​យើង​មិន​សម​ធ្វើ​ជា​សិស្ស​របស់​ព្រះ​អង្គ​ឡើយ ដូច្នេះ យើង​ត្រូវ​តែ​ប្រញាប់​ធ្វើ​ខ្លួន​ឲ្យ​សម​ជា​សិស្ស​របស់​ព្រះ​ពុទ្ធ​និង​ឲ្យ​ជា​ពុទ្ធ​បរិស័ទ ដ៏​ល្អ​ទៅ​។

២- ព្រះ​ពុទ្ធ​ជា​ម្ចាស់​ត្រាស់​ប្រដៅ​ថា មនុស្ស​ដែល​ក្រោធ​មុន​គេ​គឺ​ចាត់​ថា​អាក្រក់​ហើយ ចំណែក​មនុស្ស​ដែល​មិន​មាន​សតិ​ភ្ញាក់​រលឹក វង្វេង​ខឹង​ក្រោធ​តប​ទៅ​គេ​វិញ គឺ​ជា​ការ​សាង​នូវ​សេចក្តី​អាក្រក់​ឲ្យ​វែង​ឆ្ងាយ ឬ​ឲ្យ​រឹត​តែ​ច្រើន​ឡើង នេះ​ចាត់​ថា អាក្រក់​ជាង​អ្នក​ដែល​ក្រោធ​មុន​នោះ​ទៅ​ទៀត ដូច្នេះ យើង​ជា​សិស្ស​របស់​ព្រះ​ពុទ្ធ យើងត្រូវ​សិក្សា​ថា " អាត្មា​អញ កុំ​ជា​មនុស្ស​អាក្រក់ ទាំង​កុំ​ជា​មនុស្ស​អាក្រក់​ជាង​គេ​ទៀត​ឡើយ " ។

៣- ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ទូន្មាន​ជា​បន្ត​ថា គេ​ក្រោធ​មក​រក​យើង យើង​មិន​ក្រោធ​តប​ទៅ​គេ​វិញ យ៉ាង​នេះ​ហៅ​ថា ឈ្នះ​សង្រ្គាម​ដែល​ឈ្នះ​បាន​ដោយ​កម្រ ។ កាល​ដឹង​ទាន់​ថា អ្នក​ដទៃ​គេ​ខឹង​ក្រោធ​មក​ហើយ​យើង​មាន​សតិ​រម្ងាប់​ចិត្ត​បាន មិន​ខឹង​ក្រោធ​តប ឈ្មោះ​ថា​ជា​អ្នក​ធ្វើ​ប្រយោជន៍​ឲ្យ​បាន​សម្រច​ទាំង​ពីរ​ខាង គឺ​ខាង​អ្នក​ដទៃ​និង​ខាង​ខ្លួន​ឯង ព្រោះ​ដូច្នោះ យើង​ជា​ពុទ្ធ​បរិស័ទ​ចូរ​កុំ​ធ្វើ​ខ្លួន​ឲ្យ​ជា​អ្នក​ចាញ់​សង្រ្គាម ចូរ​ជា​អ្នក​ឈ្នះ​សង្រ្គាម​និង​ជា​អ្នក​សាង​ប្រយោជន៍ កុំ​ជា​អ្នក​សាង​សេចក្តី​វិនាស​ហិនហោច​ឡើយ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ វិធីរម្ងាប់​សេចក្តី​ក្រោធ រៀបរៀង​ដោយ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត-សាវង្ស

វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត



ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 01, Jun 2022 (61,330 Read)
អំពី​ក្រ​៥​យ៉ាង
Public date : 19, Feb 2017 (47,462 Read)
វេស្សន្ដរជាតក
Public date : 04, Jun 2022 (11,799 Read)
ពិចារណា​ដល់​សេចក្តី​ល្អ​របស់​គេ
Public date : 05, Sep 2019 (45,008 Read)
ការ​ជូន​បុណ្យ
Public date : 27, Jul 2019 (21,504 Read)
អំពី​ការ​បក​សករាជ
Public date : 29, Jul 2019 (25,248 Read)
តួនាទីនីមួយៗ​ក្នុង​ព្រះពុទ្ធសាសនា
Public date : 24, Jul 2019 (10,527 Read)
ការ​ចចេស​រឹង​រូស
Public date : 31, Aug 2023 (21,533 Read)
អានិសង្សការចម្រើនពុទ្ធគុណ
Public date : 30, Jul 2019 (54,099 Read)
ខ្ញុំកាល​នៅ​ជា​តាបស​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).