Tueday, 05 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 107,037
Today
Yesterday 179,941
This Month 937,493
Total ៣៥៧,៧៨១,៤៦៧
Flag Counter
Reading Article
Public date : 29, Jul 2019 (11,255 Read)

មាន​ធម៌​ជា​ទី​ពឹង



 
មាន​ធម៌​ជា​ទី​ពឹង

សត្វ​ដែល​កើត​មក​ហើយ នៅ​ក្នុង​ត្រៃ​ភព​នេះ គឺ​តែង​តែ​មាន​ចិត្ត​គិត​រក​របស់​ជា​ទី​ពឹង ដូច​ជា​ក្រុម​នៃ​គ្រួសារ​មួយ មាន​ភរិយា មាន​ស្វាមី មាន​កូន​មាន​ចៅ​ជា​ដើម ម៉្លោះ​ហើយ​ក៏​ត្រូវ​ការ​ប្រាថ្នា​ចង់​បាន​នូវ​ទ្រព្យ​ជា​ទី​ពឹង​ផ្អែក​នៅ​ក្នុង​ជីវិត​នៃ​គ្រួសារ​នោះ​ទាំង​ដែល​មាន​ចិត្ត​សង្ឃឹម​ថា វត្ថុ​នេះ វត្ថុ​នោះ របស់​នេះ របស់​នោះ ជា​ដើម នឹង​បាន​ជា​ទី​ពឹង​ដ៏​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត​នៃ​ពួក​គេ​មិន​ខាន​ឡើយ។

សេចក្ដី​រំពឹង និង សេចក្ដី​ប្រាថ្នា ដែល​បាន​ផុសឡើង​ចេញ​ពី​សន្ដាន​ចិត្ត ដែល​ជ្រោក​ជ្រាក​ដោយ​រាគៈជា​ដើម​ វា​មិន​មែន​ជារឿង​ដែល​បាន​មក​តាម​តម្រូវ​ការ​ឡើយ តែ​វា​នឹង​ផ្ដាល់​នូវ​ការ​ខក​ចិត្ត​ដល់​អ្នក​វិញ​មិន​ខាន។

ទី​ពឹង​នៅ​ក្នុង​លោក​នេះ រក​ភាព​មាំមួន​មិន​បាន​សោះ​ឡើយ ព្រោះ​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​លោក​នេះពិសេស​គឺ​សេចក្ដី​សុខ​ដែល​កើត​ឡើង វា​ជា​រឿង​ដែល​បាន​បន្លំ​នូវ​ទឹក​ចិត្ត​របស់​ជន​អ្នក​មាន​សង្ឃឹម​ថា នឹង​បាន​ជាទី​ពឹង​សម្រាប់​ជីវិត។ ទ្រព្យ​សម្បត្តិ​នៅ​លើ​លោក​នេះ គឺ មិន​បាន​ផ្ដល់​នៅ​ក្ដី​សុខ​ ឬ ផ្ដល់​នៅ​ទី​ពឹង​ដ៏​ពិត​ប្រាកដ​ដល់​យើង​ឡើយ។

ទីពឹង​ភរិយា​ស្វាមី ឬ ទី​ពឹង​កូន​ទាំង​ឡាយ​ក្នុង​លោក​គឺ​មិន​មែន​ជា​ទីពឹង​ដ៏​ពិត​ប្រាកដ​ឡើយ។ សេចក្ដី​ប្រែប្រួល​ទៅ​នៃ​សត្វ​និង​សង្ខារ គឺ​តែង​តែ​មាន​ជានិច្ច​ដូច្នេះ គ្មាន​អ្វី​ដែល​អាច​នឹង​ការពារ​មិន​ឲ្យ​មាន​ការ​ប្រែប្រួល​នៅ​ក្នុង​របស់​នោះ​បាន​ឡើយ។

សេចក្ដី​ប្រែប្រួល វា​នឹង​កើត​ជា​ប្រាកដ​ចំពោះ​វត្ថុដែល​យើង​កំពុង​តែ​ទី​ពឹង​នោះ​ឯង ម្លោះ​ហើយ​វត្ថុ​ដែល​ជាទី​ពឹង​នោះ​ទៅ​ជា​បង្ក​រឿង​រ៉ាវ ក្លាយ​ជារបស់​ដែល​យើង​ទី​ពឹង​លែង​បាន។

ឡាន ម៉ូតូ កង់​ជាដើម មិន​មែន​មាន​ន័យ​ថា​ទី​ពឹង​មិន​បាន​ទេ តែ​វា​មិន​បាន​រហូត​ដល់​ជាតិ​មុខទៀត​បាន​ឡើយ ដល់​វា​ត្រូវ​វិនាស​ក៏​វិនាស ដល់​វា​ត្រូវ​រលាយ​រលុប​គឺ​វា​ត្រូវ​តែ​កើត។

មាន​មនុស្ស​ជា​ច្រើន ដែល​បាន​ខក​ចិត្ត​អស់​សង្ឃឹម​មែន​ទែន ចំពោះ​វត្ថុ​ដែល​ធ្លាប់​តែ​សង្ឃឹម តែ​បែរ​ជា​មិន​បាន​ជា​ទីពឹង​ទៅ​វិញ ជន​ខ្លះ​ទ្រាំ​មិន​បាន​ក៏​សឹង​តែ​ឆ្កួត​វង្វេង​លែង​យល់​ដឹង​ខុស​ត្រូវ​ក៏​មាន ទាំង​នេះ​ក៏​មក​ពី​មិន​បាន​យល់​ឬ​ជ្រួបជ្រាប នូវ​វត្ថុ​ដែល​ខ្លួន​គិត​ថា​ទី​ពឹង​បាន​រហូត​នោះ​ឯង។

គ្រឿង​បរិក្ខារ​ទាំង​ឡាយ ដែល​មាន​សម្រាប់​ជន​ម្នាក់ៗ តាម​ពិត​គឺ​វា​គ្រាន់​តែ​ជា​គ្រឿង​បន្លំ​យើង ធ្វើ​ឲ្យ​គ្រប់​គ្នា​ដែល​មាន​វា គឺ​ត្រូវ​ងប់​មិន​ដឹង​យល់​មិន​បាន​ជា​ដើម តែ​សូម​កុំ​យល់​ច្រឡំ​ថា ខ្ញុំ​ហាម​មិន​ឲ្យ​ប្រើ​ឲ្យ​សោះ ប្រើ​ចុះ យក​ជា​ទីពឹង​ចុះ តែ​សូម​រក​នៅ​របស់​ដែល​ជា​ទី​ពឹង​ដ៏​ពិត​ប្រាកដ ឲ្យ​ដល់​ខ្លួន​ឯង​ផង។

ទី​ពឹង​ដ៏​ពិត​ប្រាកដ ដែល​មិន​មែន​ក្លែងក្លាយ មិន​បោក​ប្រាស់​ដល់​សត្វ​ទាំង​ឡាយ​ក្នុង​លោក គឺ មាន​តែព្រះធម៌​មួយ​ប៉ុណ្ណោះ។

ព្រះធម៌​ គឺ ជា​មហាសំពៅ​ដឹក​ចម្លង​សត្វ​ទាំង​ឡាយ ដាក់​ដល់​ត្រើយ​សុខ​ដ៏​ពិត​ប្រាកដ គឺ​បាន​ដល់​ព្រះ​មហានិព្វាន។

សេចក្ដី​សុខ ដែល​កើត​ឡើង​ពី​ការ​បាន​នូវ​ព្រះ​ធម៌​ជាទី​ពឹង គឺ​ជា​សេចក្ដី​សុខ​ដ៏​ពិត​ប្រាកដ មិន​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​សេចក្ដី​ខក​ចិត្ត​អស់​ក្ដី​សង្ឃឹម ឬ​ សោក​ស្ដាយ​អ្វី​ឡើយ នេះ​ជា​សេចក្ដី​ពិត​ដែល​ខ្ញុំ​មិន​ចេះ​តែ​សរសេរ​ឲ្យ​តែ​បាន​ៗ​ឡើយ។

ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់ ដែល​បាន​សម្រេច​ព្រះធម៌ គឺ ទ្រង់​មិន​មាន​ព្រះទ័យ​ចង់​បាន​អ្វី​ផ្សេង​ទៀត​ឡើយ ព្រោះ​ព្រះអង្គ​បាន​នូវ​ទី​ពឹង​ដ៏​ប្រសើរ មិន​មាន​អ្វីដទៃ​ក្រៃ​លែង​ជាង​ឡើយ។

ដូច្នេះ សូមពុទ្ធបរិស័ទ​ទាំង​ឡាយ ត្រូវ​ព្យាយាម​យក​ព្រះធម៌​បាន​ជាទីពឹង​ជា​ពំ​នាក់​អាស្រ័យ មិន​ថា​ ជាតិ​នេះ ឬ មួយ​ជាតិ​មុខ​ឡើយ​គឺ​ត្រូវ​តែ​មាន​សន្ដានចិត្ត​យក​ព្រះធម៌​ជាទី​ពឹង កុំ​យក​វត្ថុ​អ្វី​ដទៃ​ជាទី​ពឹង​ឡើយ

ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 23, Feb 2022 (11,337 Read)
អម្ពដ្ឋសូត្រ
Public date : 24, Jul 2019 (10,059 Read)
សេចក្តី​ប្រកាន់
Public date : 02, Dec 2022 (38,108 Read)
កាមេសុមិច្ឆាចារ
Public date : 16, Jan 2022 (21,419 Read)
ដុំ​គ្រួស និង ខ្លាញ់​ទឹក​ដោះ​គោ
Public date : 28, Oct 2023 (3,733 Read)
ការចម្រេីន អានាបាណស្សតិ (វគ្គ១)
Public date : 30, Jul 2019 (18,379 Read)
អធិប្បាយ​ចំពោះ​ខន្តី​ជា​តបធម៌
Public date : 02, Feb 2021 (11,092 Read)
ឃ្លោក​លិច អំបែង​អណ្តែត
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).