Reading Article
Public date : 16, Jan 2022 (26,615 Read)
ល្អផ្សេងគ្នា

|
កូនជាទីស្រឡាញ់
ទ្រព្យរបស់អ្នកដទៃ មិនល្អដូចទ្រព្យរបស់ខ្លួនឯង ។ ទ្រព្យរបស់ខ្លួនឯងដែលបានទទួលពីអ្នកស្លាប់ទៅ ពោលគឺ ទ្រព្យមរតក មិនល្អដូចទ្រព្យដែលរកបានដោយកម្លាំងខ្លួនឯង ។ ទ្រព្យដែលរកបានមកដោយទុច្ចរិត មិនល្អដូចទ្រព្យដែលរកបានដោយសុចរិត ។ ទ្រព្យខាងក្រៅខ្លួនដែលជារូបធម៌ មិនល្អដូចរូបធម៌ខាងក្នុងខ្លួន ។ ទ្រព្យដែលជារូបធម៌ខាងក្នុងខ្លួន មិនល្អដូចនាមធម៌ដែលមានក្នុងខ្លួន ពោលគឺសេចក្តីល្អនោះឡើយ ។
កូនជាទីស្រឡាញ់ កូនចូរព្យាយាមស្វែងរកវិជ្ជា រកការចេះដឹង ។ កូនត្រូវសាងសមត្ថភាព ត្រូវចេះស្រឡាញ់សេចក្តីល្អ ។ ទាំងអស់នេះជាមង្គលដ៏ឧត្តម ជាអរិយទ្រព្យជាទ្រព្យក្នុងខ្លួនដែលមានតម្លៃដ៏ក្រៃលែង ។ ដកស្រង់ចេញពីសៀវភៅៈ ពាក្យជេចន៍ម៉ែឪ រៀបរៀងដោយៈ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ |