Reading Article
Public date : 30, Jul 2019 (8,673 Read)
សេចក្តីប្រមាទ

|
សេចក្តីប្រមាទ
ពាក្យថាសេចក្តីប្រមាទ គឺជាការពោលអំពីតួធម៌សុទ្ធៗដែល ជាឈ្មោះនៃការរស់នៅដោយប្រាសចាកសតិ ទាំងដែលប្រព្រឹត្ត ទៅដោយមោហៈក្នុងជវនចិត្ត ។ ព្រោះមានធម៌ប្រមាទដូច្នេះ ទើប មានពាក្យថា បុគ្គលប្រមាទ ជាការពោលដោយបុគ្គលាធិដ្ឋាន ។ មនុស្សយើងកាលដែលឱ្យទាន ឈ្មោះថា មិនប្រមាទក្នុង ទាន កាលដែលរក្សាសីល ឈ្មោះថា មិនប្រមាទក្នុងសីល ៘ ប៉ុន្តែ កាលដែលមិនមានសតិប្បដ្ឋាន ឈ្មោះថា ប្រមាទក្នុងធម៌ពិត ក្នុងជីវិតរស់នៅ ។ កាលដែលឃើញរូបជាធម្មតា មិនមានការរលឹកដឹង មិន មានការសិក្សាដោយសតិចំពោះធម៌ពិតមួយបែបនេះ ដែលជាធម៌- ពិតផ្លូវភ្នែក ជាលោកក្នុងអរិយវិន័យ ។ ឮធម្មតា ធុំក្លិនធម្មតា ដឹង រសធម្មតា ដឹងផោដ្ឋព្វៈក៏ជាធម្មតា នឹកគិតជាប្រក្រតី ធម៌ពិត ទាំងអស់នេះ មានតែអស់ទៅ កន្លងទៅ ដោយមិនមានការសិក្សា មិនបាននូវការចេះដឹង ប្រព្រឹត្តទៅដោយភាពព្រងើយកន្តើយ មិន យកចិត្តទុកដាក់ មិនដឹងថា ជាអារម្មណ៍នៃព្រះកម្មដ្ឋានដ៏សំខាន់ជាទីបំផុតឡើយ ។ ត្រេកអរនឹងការដេកលក់ ក៏ព្រោះតែសេចក្តីប្រមាទ មិន រីករាយក្នុងការរលឹកសិក្សានូវធម៌ពិត ក្នុងពេលដែលមិនទាន់ដេក លក់ និង ក្នុងពេលដែលភ្ញាក់ឡើង ។ ធម៌ពិតដែលគួរដល់ការសិក្សាដោយសតិរលឹក អត់ត្រូវទៅ សាងក្នុងទីណា ឬធ្វើអ្វីឱ្យខុសពីប្រក្រតីឡើយ គឺរលឹកសិក្សាធម៌- ពិតជាប្រក្រតី ឱ្យទាល់តែដឹងច្បាស់តាមសេចក្តីពិត មិនមែនជាខ្លួន យើងហើយស្រេច ហើយក៏មិនចាំបាច់ទទួលភារៈតទៅទៀតដែរ ។ បុគ្គលដែលដាក់ចុះនូវភារៈទាំងពួងគឺព្រះអរហន្ត ។ ការដែលកាន់តែយល់ អំពីលក្ខណៈនៃសេចក្តីប្រមាទនេះ ទៅបាន ព្រោះមកអំពីបានដឹងធម៌ពិត គឺដឹងថា ធម៌ពិតគួរដល់ ការសិក្សារំលត់នូវកង្វល់គ្រប់យ៉ាង ឯការដែលមិនរលឹកសិក្សា នេះជា បមាទធម៌ ។ ខណៈឃើញរូប គឺធម៌ពិតមួយបែបកំពុងធ្វើកិច្ចឃើញ គឺ ទស្សនកិច្ច ។ ទោះជាមនោទ្វារវិថីចិត្តដឹងថារូបនោះឥតបានការ វាជាសំរាម ឬវាជាស្មៅ ៘ ដែលឃើញរាល់ថ្ងៃ យ៉ាងណាក៏ ដោយ ប៉ុន្តែចិត្តឃើញក្តី រូបារម្មណ៍ក្តី ជាធម៌ពិតដ៏សំខាន់ក្នុងការ សិក្សាចម្រើនបញ្ញា ។ ឯសំរាមឬស្មៅជាដើមនោះ មិនមានដោយ បរមត្ថ មិនមានជាសភាវៈអ្វីដែលអាស្រ័យបច្ច័យកើតឡើងនោះឡើយ ។ មនុស្សនោះ យើងគិតថាគួរស្អប់ខ្លាំងណាស់ តែការឃើញ ជាធម៌ពិត ការឮជាធម៌ពិត ការគិតជាធម៌ពិត រូបជាធម៌ពិត សំឡេងជាធម៌ពិត ។ ការដែលមិនសិក្សានូវធម៌ពិតទាំងនេះ ព្រោះ សតិថ្នាក់សតិប្បដ្ឋានមិនបានកើតឡើង នេះជាបមាទធម៌ ។ មួយថ្ងៃៗ មួយជាតិៗកន្លងទៅ រវល់តែនឹងខ្លួនឯង ខ្វល់តែ ជាមួយនឹងអ្នកដទៃ ល្ងង់ខ្លៅ ងងឹតជាមួយនឹងធម៌ពិត នេះជា បមាទធម៌ ។ ដឹងក្តៅ រវល់តែទាស់ចិត្តជាមួយក្តៅ រស់នៅជាមួយនឹង ការវង្វេង ស្វែងរកត្រជាក់ នេះជាសង្សារវដ្តវែងឆ្ងាយ ។ តាមពិត ក្តៅក្តី ការដឹងក្តៅក្តី ជាធម៌ពិត ដែលកំពុងប្រាកដ បានមកដល់ ហើយស្រេច ដោយមិនចាំបាច់ស្វែងរក ។ បើព្រះសម្មាសម្ពុទ្ធមិនបានត្រាស់សម្តែងប្រាប់ទេនោះ តើ មានអ្នកណាមកប្រាប់ថាក្តៅធម្មតារាល់ថ្ងៃ ដែលប្រាកដត្រង់កាយ- ប្បសាទនេះ ជាធម៌ពិត ជាអារម្មណ៍នៃសេចក្តីស្ងប់ ។ ការដឹងក្តៅ គ្រប់គ្នា ទាំងមនុស្សទាំងសត្វ ជាធម៌ពិត ជាបរមត្ថ ធ្វើកិច្ចដឹង ផោដ្ឋព្វៈគឺក្តៅនោះឯង ។ ធម៌ទាំងអស់អាស្រ័យបច្ច័យកើតឡើង សុទ្ធតែមានកិច្ចរបស់ខ្លួន ឯកិច្ចរបស់សត្វបុគ្គលដទៃផ្សេងទៀត មិនមានឡើយ ។ ការសិក្សានូវធម៌ពិតទាំងអស់នេះឯង ដែលនាំឱ្យ ទំនេរ ស្រាល ស្ងប់កង្វល់ ។ ឯការដែលរំលងចោលនូវធម៌ពិតក្នុង ជីវិតរាល់ថ្ងៃ រៀងៗខ្លួននេះ ព្រោះមិនមានសតិសិក្សា ឈ្មោះថា រស់នៅដោយសេចក្តីប្រមាទ ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគទី១៦ រៀបរៀងដោយ អគ្គបណ្ឌិត ប៊ុត-សាវង្ស ដោយ៥០០០ឆ្នាំ |