Reading Article
Public date : 25, Jul 2019 (40,904 Read)
ទោសនៃការជាប់ចិត្តចំពោះទ្រព្យសម្បត្តិ

|
រឿងជាងកែវមណី និងកណ្តុរ
(ចាក អ. ព.) (ទោសនៃការជាប់ចិត្តចំពោះទ្រព្យសម្បត្តិ) កាលកន្លងទៅហើយ មានសេដ្ឋីម្នាក់ មានទ្រព្យសម្បត្តិស្តុកស្តម្ភ នៅក្នុងស្រុកមួយក្នុងក្រុងពារាណសី ដែនកាសី ។ គាត់កប់ប្រាក់ ៤០ កោដិក្នុងផែនដី ។ ភរិយាសេដ្ឋីធ្វើមរណកាលទៅកើតជាកណ្តុរនៅថែររក្សាប្រាក់នោះ ។ ត្រកូលទាំងអស់ ក៏វិនាសទៅតាមលំដាប់ ។ ស្រុកនោះកាលម្ចាស់លះបង់ចោលហើយ រកតែចំណាំផងមិនបាន ។ កាលនោះ មានជាងកែវមណីម្នាក់ គាស់ដុំថ្មរើរកកែវមណីហើយគាស់ថ្មក្នុងស្រុកចាស់នោះយកដំ ។ មេកណ្តុរត្រាច់ចុះទ្បើងទៅរកចំណី បានប្រទះនឹងជាងនោះ មានសេចក្តីស្រទ្បាញ់កើតទ្បើងដោយគំនិតថា ទ្រព្យរបស់អញច្រើន គង់តែវិនាសដោយមិនសមហេតុផល អាត្មាអញចូលដៃជាមួយជាងនេះ នឹងចាយវាយទ្រព្យបានស្រួល ហើយពាំមួយកហាបណៈទៅកាន់សំណាក់ជាងនោះ ។ ជាងឃើញក៏និយាយលួងលោមថា ម្នាលនាងព្រោះហេតុអ្វីបានជានាងពាំកហាបណៈមកក្នុងទីនេះ ? ម្នាលអ្នក ចូរអ្នកយកកហាបណៈនេះទៅចាយវាយ ហើយនាំយកសាច់មកឲ្យខ្ញុំផង ។ ជាងយកកហាបណៈនោះទៅផ្ទះ ហើយទិញសាច់យកមកឲ្យមេកណ្តុរនោះ ៗ ទទួលសាច់យកទៅស៊ីឯលំនៅខ្លួន ។ មេកណ្តុរតែងឲ្យទ្រព្យរាល់ៗ ថ្ងៃដល់ជាងនោះហើយទទូលយក សាច់មកបរិភោគ ។ ថ្ងៃក្រោយបានប្រគល់ទ្រព្យទាំងអស់ឲ្យជាងកែវមណី ៗក៏ទិញសាច់យកមកឲ្យកណ្តុរជារាល់ថ្ងៃដែរ ។ (មហា សំ .សុខ និស្សិតសាលាបាលីជាន់ខ្ពស់) អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |