20
Friday, 09 Jun B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 14,203
Today
Yesterday 165,993
This Month 1,308,055
Total ៣២២,៧៦២,៩១៩
Flag Counter
Online
Reading Article
Public date : 27, Jul 2019 (25,502 Read)

ព្រះ​សុក្កាភិក្ខុនី​



Audio

 

នៅក្នុង​បិដក​លេខ​៧៦​ ទំព័រ​២២៣​ សុក្កា​ថេរិយា​បទាន​ មាន​ដូច​តទៅ​៖ ក្នុង​កប្ប​ទី​៩១​ អំពី​កប្ប​នេះ​ ព្រះ​នាយក​ព្រះនាម​វិបស្សី​ មាន​ព្រះ​នេត្រ​ដូ​ច​មាស​ ពិចារ​ណា​ឃើ​ញ​ធម៌​ទាំង​អស់​កើត​ឡើង​ហើយ​ ។​ គ្រា​នោះ​ ខ្ញុំ​កើត​ក្នុង​ត្រកូល​មួយ​ក្នុង​នគរ​ពន្ធុ​មតី​ បាន​ស្តាប់​ធម៌​របស់​ព្រះ​មុនី​ ហើយ​ចូល​ទៅ​កាន់​ផ្នួស​ ។ ខ្ញុំ​ជា​អ្នក​ស្តាប់​ច្រើន​ ចង​ចាំ​នូវ​ធម៌​ ជាអ្នក​មាន​ប្រាជ្ញា​ មួយ​ទៀត​ ជា​អ្នក​ពោល​ពាក្យ​វិចិត្រ​ទាំង​ជា​អ្នក​ធ្វើ​តាម​សាសនា​នៃ​ព្រះ​ជិន​ស្រី​ ។ កាល​នោះ​ ខ្ញុំ​បាន​ធ្វើ​នូវ​ធម្មកថា​ ដើម្បី​ប្រយោជន៍​ដល់​ប្រជុំ​ជន​គ្រប់​កាល​ លុះ​ខ្ញុំ​ចុត្យ​ចាក​អត្ថ​ភាព​នោះ​ក៏​ចូល​ទៅ​កើត​ក្នុង​ឋាន​តុសិត​ ជា​ស្រី​មាន​យស​ ។

ក្នុង​កប្ប​ទី​៣១ អំពី​កប្ប​នេះ​ព្រះ​ជិនស្រី​ ព្រះ​នាម​សិខី​ រុង​រឿង​ដោយ​យស​ ដូច​ជា​ភ្លើង​ប្រសើរ​ជាង​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ កើត​ឡើ​ង​ក្នុង​លោក​ ។ គ្រា​នោះ​ ខ្ញុំ​បាន​បួស​ ជាស្រី​វាង​វៃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ញ៉ាំង​ព្រះ​ពុទ្ធ​ដីកា​ព្រះ​ជិន​ស្រី​ឲ្យ​រុង​រឿង​ លុះ​ច្យុត​ចាក​អត្ត​ភាព​នោះ​ ក៏​បាន​ទី​កាន់​ឋាន​តា​វត្តឹង្ស​ ។

ក្នុង​កប្ប​ទី​៣១​ អំពី​កប្ប​នេះ​ព្រះ​ជិន​ស្រី​ ព្រះ​នាម​វេស្សភូ​ទ្រង់​កើត​ឡើង​ (ក្នុង​លោក​)​ ឯខ្ញុំ​ក៏​កើត​ឡើង​ដំណាល​នឹង​ព្រះ​នាយក​នោះ​ ក្នុង​កាល​នោះ​ដែរ​ ជា​អ្នក​មាន​យាន​ដ៏​ធំ​ ។ ខ្ញុំ​បាន​បួស​ហើយ​ ជា​អ្នក​ចង​ចាំ​នូវ​ធម៌​ ញ៉ាំង​សាសនា​ព្រះ​ជិន​ស្រី​ឲ្យ​រុង​រឿង​ ហើយ​ទៅ​កើត​ក្នុង​បុរី​របស់​ទេវតា​ដែល​ជា​ទី​រីក​រាយ​ ទទួល​សេចក្តី​សុខ​ដ៏​ច្រើន​ ។

ក្នុង​ភទ្រកប្ប​នេះ​ ព្រះ​ជិន​ស្រី​ដ៏​ឧត្តម​ ព្រះ​នាម​កក្កុ​សន្ធៈ​ ជា​នរៈ​ដ៏​ខ្ពង់​ខ្ពស់​ កើត​ឡើង​ក្នុង​លោក​ កាល​នោះ​ខ្ញុំ​ក៏​បាន​កើត​ឡើង​ដែរ​ ។ ខ្ញុំ​បាន​បួស​ហើយ​ ញ៉ាំង​សាសនា​នៃ​ព្រះ​ជិន​ស្រី​ ឲ្យ​រុង​រឿង​តាម​សប្បាយ​ ខ្ញុំ​ច្យុត​ចាក​អត្តភាព​នោះ​ ក៏​បាន​ទៅ​កើត​ក្នុង​ឋាន​ត្រៃ​ត្រឹង្ស​ ដូច​ជា​ភព​របស់​ខ្លួន​ដដែល​ ។​

ក្នុងកប្បនេះ​ដដែល​ ព្រះ​នាយក​ ព្រះ​នាម​កោ​នាគមនៈ​ ប្រសើរ​ជាង​អ្នក​ប្រាជ្ញ​ ឧត្តម​ជា​ង​ពួកសត្វ​ ទាំង​ពួង​ ទ្រង់​កើត​ឡើង​ ។ គ្រា​នោះ​ ខ្ញុំ​បាន​បួស​ក្នុង​សាសនា​នៃ​ព្រះ​កោនា​គមនៈ​នោះ​ ព្រះអង្គ​ប្រកប​ដោយ​តាទិគុណ​ ជា​អ្នក​បាន​ស្តាប់​ច្រើន​ ចង​ចាំ​នូវ​ធម៌​ ញ៉ាំង​សាសនា​នៃ​ព្រះ​ជិន​ស្រី​ឲ្យ​រុង​រឿង​ ។

ក្នុង​កប្ប​នេះ​ឯង​ ព្រះ​មុនី​ដ៏​ឧ​ត្ត​ម​ ព្រះនាម​កស្សបៈ ជា​ទី​ពឹង​នៃ​សត្វ​លោក​ មិន​មាន​កិលេស​ ដល់​នូ​វ​ព្រះនិព្វាន​ ជា​ទី​បំផុត​នៃ​មរណៈ កើត​ឡើង​ ។ ចំណែកខ្ញុំ​បាន​បួស​ ក្នុង​សាសនា​​របស់​ព្រះ​ពុទ្ធ​ ជា​អ្នក​ប្រាជ្ញ ជាង​ពពួក​ជន​នោះ​ មាន​ព្រះ​សទ្ធម្ម​បែក​សព្វគ្រប់​ ដ៏​ក្លៀវ​ក្លា​ខាង​ការ​សាក​សួរ​ ។ បពិត្រ​ ព្រះ​មហា​មុនី​ ខ្ញុំ​ជា​អ្នក​មាន​សីល​ល្អ​ មាន​សេច​ក្តី​អៀន​ខ្មាស​ វាង​វៃ​ក្នុង​ត្រៃ​សិក្ខា​ ហើយ​ធ្វើ​នូវ​ធម្ម​កថា​មាន​ប្រមាណ​ច្រើន​ដរាប​ដល់​អស់​ជីវិត​ ។ ​ដោយ​កម្ម​វិបាក​នោះ​ផង​ ដោយ​ការ​តម្កល់​នូវ​ចេតនា​នោះ​ផង​ លុះ​ខ្ញុំ​លះ​បង់​នូវ​រាង​កាយ​ ​ជា​របស់​មនុស្ស​ ក៏​បាន​ទៅ​កើត​ក្នុង​ឋាន​តាវតឹង្ស​ ។

ដល់​មក​ក្នុង​បច្ចឹម​ភព​​ ឥ​ឡូវ​នេះ​ ខ្ញុំ​បាន​កើត​ក្នុង​ត្រ​កូល​នៃ​សេដ្ឋី​ ដ៏​ធំ​ទូលា​យ​ ដេរដាស​ដោយ​រតនៈ​ច្រើន​ ក្នុង​គិរិ​ព្វ​ជ​បុរី​ដ៏​ឧ​ត្តម​ ។ កាល​ព្រះ​លោក​នាយក​ មាន​ភិក្ខុ​ចំនួន​មួយ​ពាន់​រូ​ប​ចោម​រោម​ ទ្រង់​ស្តេច​ទៅ​កាន់​ក្រុង​ព្រះ​រាជ​គ្រឹះ​ ព្រះ​ឥន្ទ​ក៏​បាន​ពោល​សរសើរ​ថា​ " ព្រះ​មាន​ព្រះ​ភាគ​មាន​ឥន្ទ្រិយ​ទូន្មាន​ហើយ​ មាន​ព្រះ​ហឬ​ទ័យ​​ផុត​ចាក​កិលេស​ហើយ​ ព្រម​ដោយ​បុរាណ​ជដិល​ទាំង​ឡាយ​ ដែល​មាន​ឥន្ទ្រិយ​ទូន្មាន​ មាន​ចិត្ត​ផុត​ស្រឡះ​ហើយ​ ទ្រង់​មាន​ពណ៌​បី​ដូច​ជា​ពណ៌​នៃ​មាស​ឆ្តោរ​ ឈ្មោះ​សិង្គី សេ្តច​យាង​ចូល​ទៅ​កាន់​ក្រុង​រាជ​គ្រឹះ​ " ។

ខ្ញុំបា​ន​ឃើញ​អានុភាព​ នៃ​ព្រះពុទ្ធ​នោះ​ផង​ បាន​ស្តាប់​ការ​ប្រជុំ​នូវ​គុណ​នោះ​ផង​ ហើយ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​គុណ​របស់​ព្រះ​ពុទ្ធ​ បាន​បូជា​ព្រះ​ពុទ្ធ​នោះ​ សម​គួរ​តាម​កម្លាំង​ ។ ក្នុង​កាល​ជា​ខាង​ក្រោយ​មក​ ខ្ញុំ​ចាក​ចេញ​ផ្ទះ​ចូល​កាន់​ផ្នួស​ ក្នុង​សម្នាក់​នៃ​នាង​ធម្មទិន្នា​ថេរី ។​ កាល​សក់​កំពុង​ដាក់​ចុះ​ ខ្ញុំ​បាន​ដុត​បំផ្លាញ​ពួក​កិលេស​ហើយ​ ខ្ញុំ​បួស​មិន​យូរ​ប៉ុន្មាន​ ក៏​បាន​រៀន​នូវ​ព្រះ​ពុទ្ធ​សាសនា​ចប់​សព្វ​គ្រប់​ ។ លំដាប់​ពី​នោះ​មក​ ខ្ញុំ​បាន​សម្តែង​ធម៌​ក្នុង​ទី​ប្រជុំ​ជន​ដ៏​ច្រើន​ កាល​ដែល​ខ្ញុំ​កំពុង​សម្តែង​ធម៌​ ធម្មាភិសម័យ​ ក៏​កើត​មាន​ (ដល់​ជន​ទាំង​ឡាយ​) ។

បណ្តា​ពួក​សត្វ​ជាច្រើន​ពាន់​ មាន​យក្យ​មួយ​ដឹង​ច្បាស់​​នូវ​ធម៌​នោះ​ ហើយ​សង្វេគ​ ជ្រះ​ថ្លា​នឹង​ខ្ញុំ​ហើយ​បាន​ទៅ​កាន់​ក្រុង​គិរិព្វជៈ​ ដោយ​គិត​ថា​ មនុស្ស​ណា​មិន​ចូល​ទៅ​អង្គុយ​ជិត នាង​សុក្កា​ថេរី​ ដែល​កំពុង​អង្គុយ​សម្តែង​នូវ​អមត​បទ​គឺ​និព្វាន​ អាត្មា​អញ​ធ្វើ​ដូច​ម្តេច​ហ្ន​ ឲ្យ​មនុស្ស​ទាំង​នោះ​ ដែល​នៅ​ក្នុង​ក្រុង​រាជ​គហៈ​ មូល​គ្នា​ ដូច​ពួក​រោម​ផឹក​នូវ​ទឺក​ផ្អែម​ ។ ចំណែក​ខាង​ពួក​បុគ្គល​ អ្នក​ប្រកប​ដោយ​បញ្ញា​ ទំនង​ជា​ផឹក​នូវ​ទឹក​អម្រឹត​នោះ​ ដែល​កិលេស​មិន​គប្បីត​ស៊ូបាន​ មាន​ឱជា​មិន​បាច់​ស្រោច​ថែម​ ដូច​ជា​បុគ្គល​ដើ​រ​ផ្លូវ​ឆ្ងាយ​ ផឹក​ទឹក​ភ្លៀង​ ។

បពិត្រ​ព្រះពុទ្ធ​ ជា​មហា​មុនី​ ខ្ញុំ​ជា​អ្នក​ស្ទាត់​ជំនាញ​ក្នុង​ឫទ្វិ​ទាំង​ឡាយ​ផង​ ជា​អ្នក​ស្ទាត់​ជំនាញ​ក្នុង​ទិព្វ​សោត​ធាតុ​ផង​ ជាអ្នក​ស្ទាត់​ជំនាញ​ក្នុង​ចេតោ​បរិយញ្ញាណ​ផង​ ។​ ខ្ញុំ​ដឹង​ច្បាស់​នូវ​បុព្វេនិវាស​ ទិព្វ​ចក្ខុ​ ខ្ញុំ​ជម្រះ​ស្អាត​ល្អ​ហើយ​ អាសវៈ​ទាំង​ពួង​អស់​ហើយ​ ឥឡូវ​នេះ​ ភព​ថ្មី​ទៀត​មិនមាន​​​ឡើយ​ ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ​ សេចក្តី​ដឹង​ ក្នុង​អត្ថ​ប្បដិ​សម្ភិទា​ ធម្ម​ប្បដិ​សម្ភិទា​ និរុត្តប្បិ​សម្ភិទា​ នឹង​ បដិភាណ​ប្បដិសម្ភិទា​ នៃ​ខ្ញុំ​ព្រះករុណា​កើត​ឡើយ​ក្នុង​សម្នាក់​នៃ​ព្រះអង្គ​ ។​ កិលេស​ទាំង​ឡាយ​ ខ្ញុំ​ដុត​បំផ្លាញ​ហើយ​ ភព​ទាំង​ពួង​ ខ្ញុំ​ដក​ចោល​ហើយ​ ខ្ញុំ​ជា​ស្រី​មិន​មាន​អាសវៈ​ ព្រោះ​បាន​កាត់​ចំណង​ ដូច​ជា​​មេ​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង​ ។

ឱ!​ ខ្ញុំ​មក​ល្អហើយ​ ក្នុង​សម្នាក់​នៃ​ព្រះ​ពុទ្ធ​ដ៏​ប្រសើរ​ វិជ្ជា​៣​ ខ្ញុំ​បាន​សម្រេច​ហើយ​ សាសនា​របស់​ព្រះពុទ្ធ​​ ខ្ញុំ​បាន​ធ្វើហើយ​ ។ បដិសម្ភិទា​៤ វិមោក្ខ​៨ និង​អភិញ្ញា​៦​ នេះ​ខ្ញុំ​បាន​ធ្វើ​ឲ្យជាក់​ច្បាស់​ហើយ​ ទាំង​សាសនា​របស់​ព្រះពុទ្ធ​ ខ្ញុំ​ក៏​បាន​ប្រតិបត្តិ​ហើយ​ ។​ បានស្តាប់​មក​ថា​ ព្រះ​សុក្កាភិក្ខុនី​ មាន​អាយុ​ បាន​សម្តែង​នូវ​គាថា​ ទាំងនេះ​ដោយ​ប្រការ​ដូច្នេះ​ឯង​ ។

ស្រង់​ចាក​ សៀវភៅ​ ព្រះថេរី​គាថា​ភាគទី​២

ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 26, Jul 2019 (17,112 Read)
ចេះ​ជួយ​យក​អា​សារ​​គ្នា​ក្នុង​គ្រា​ក្រ​ ទើប​ជា​មិត្ត​ល្អ
Public date : 30, Mar 2023 (5,595 Read)
កិន្នរាទេវិវត្ថុ
Public date : 27, Jul 2019 (22,267 Read)
រឿង​មិត្ត​វិន្ទុក
Public date : 25, Jul 2019 (12,926 Read)
រឿង​ជជិល​សេដ្ឋី
Public date : 05, Jun 2022 (35,203 Read)
រឿងបល្លង្កអណ្តែត
Public date : 26, Aug 2019 (31,016 Read)
រឿងមហល្លកចណ្ឌាលី
Public date : 23, Mar 2023 (2,297 Read)
ចូឡបលោភនជាតក
Public date : 26, Jul 2019 (55,693 Read)
កុំ​ធ្វើ​បាប​មនុស្ស​មាន​ខន្តី​ ប្រយ័ត្ន​ផែន​ដី​ស្រូប
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿