Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
STORY
៣៨៣ អត្ថបទ
images/articles/394/textp344ric.jpg
Public date : 26, Jul 2026 (50,097 Read)
អត្ថស្សទ្វារជាតក ( ទ្វារ​មុខ​នៃ​ប្រយោជន៍​ មាន​ ៦ ) ព្រះ​បរមសាស្តា​ កាល​ដែល​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​ជេតពនមហាវិហារ​ ទ្រង់​ប្រារព្ធ​កុលបុត្រ​ម្នាក់​ដែល​ជា​អ្នក​ឆ្លាត​ក្នុង​ប្រយោជន៍ព្រះ​អង្គ​ទ្រង់​ត្រាស់​ព្រះ​ធម៌​ទេសនា​នេះ​ មាន​ពាក្យ​ជា​អាទិ​ថា​ អារោគ្យមិច្ឆេ​ បរមញ្ច​ លាភំ ។ រឿង​រ៉ាវ​ក្នុង​បច្ចុប្បន្នមាន​រឿង​ដោយ​សង្ខេប​ថា​ ក្នុង​នគរ​សាវត្ថី​ មាន​បុត្រ​នៃ​សេដ្ឋី​ម្នាក់​ កើត​មក​បាន​ ៧​ ឆ្នាំ​ ក៏​ជា​អ្នក​មាន​បញ្ញា​ ឆ្លាត​ក្នុង​ប្រយោជន៍ ។​ ថ្ងៃ​មួយ​ គេ​បាន​ចូល​ទៅ​រក​បិតា​ ហើយ​សួរ​នូវ​បញ្ហា​ អំពី​ទ្វារ​នៃ​ប្រយោជន៍ ។​ លោក​សេដ្ឋី​ជា​បិតា​ មិន​ជ្រាប​នូវ​បញ្ហា​នោះ​ ទើប​មាន​សេចក្តី​ត្រិះ​រិះ​ថា​ បញ្ហា​នេះ​ ល្អិត​សុខុម​ណាស់​ វៀរ​ចាក​ព្រះ​សម្មាសម្ពុទ្ធ​ហើយ​ អ្នក​ដទៃ​ក្នុង​លោកសន្និវាស​ មិន​អាច​នឹង​ដោះ​បញ្ហា​នេះ​បាន​ឡើយ ។​ លោក​សេដ្ឋី​ បាន​នាំ​បុត្រ​ឲ្យ​កាន់​គ្រឿង​សក្ការបូជា​ ទៅ​កាន់​មហាវិហារ​វត្ត​ជេតពន​ ដល់​ហើយ​ក៏​បូជា​ព្រះ​សាស្តា​ ថ្វាយ​បង្គំ​រួច​ក៏​អង្គុយ​ក្នុង​ទី​សម​គួរ។​ លោក​សេដ្ឋី​បាន​ក្រាប​ទូល​នូវ​សេចក្តី​នេះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ “បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ក្មេង​នេះ​ មាន​បញ្ញា​ឆ្លាត​ក្នុង​ប្រយោជន៍​ គេ​បាន​សួរ​នូវ​ទ្វារ​នៃ​ប្រយោជន៍​ដល់​ខ្ញុំ​ព្រះ​អង្គ​​ ខ្ញុំ​ព្រះ​អង្គ​មិន​ជ្រាប​នូវ​បញ្ហា​នោះ​ទើប​មក​កាន់​សំណាក់​នៃ​ព្រះ​អង្គ​ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ដោះ​ស្រាយ​បញ្ហា​នោះ​ឲ្យ​ទាន” ។ ព្រះ​បរមសាស្តា​ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា​ “ម្នាល​គហបតី​ សូម្បី​ក្នុង​កាល​មុន​ តថាគត​ក៏​ត្រូវ​ក្មេង​នេះ​ សួរ​បញ្ហា​ហ្នឹង​ដែរ​ តថាគត​បាន​ដោះ​ស្រាយ​នូវ​បញ្ហា​នោះ​ឲ្យ​ដល់​គេ​ហើយ​ ។​ ក្នុង​កាល​នោះ​ ក្មេង​នេះ​ ដឹង​បញ្ហា​នោះ​ ប៉ុន្តែ​ឥឡូវ​នេះ​ គេ​កំណត់​មិន​បាន​ ព្រោះ​ការ​អស់​ទៅ​នៃ​ភព​មុន” ។លោក​សេដ្ឋី​ បាន​ក្រាប​ទូល​អារាធនា​ ព្រះ​អង្គ​ទ្រង់​ក៏​បាន​នាំ​យក​រឿង​ក្នុង​អតីតកាល​មក​សាធក​ដូច​ត​ទៅ៖ ក្នុង​អតីតកាល​ គ្រា​ដែល​ព្រះ​បាទព្រហ្មទត្ត​ សោយ​រាជសម្បត្តិ​ក្នុង​ក្រុង​ពារាណសី​ ព្រះ​ពោធិសត្វ​ សោយ​ព្រះ​ជាតិ​ជា​សេដ្ឋី​ មាន​សម្បត្តិ​ច្រើន ។​ កាល​នោះ​ បុត្រ​របស់​លោក​សេដ្ឋី​ កើត​បាន​ ៧​ ឆ្នាំ​ ជា​អ្នក​មាន​បញ្ញា​ឆ្លាត​ក្នុង​ប្រយោជន៍​ ថ្ងៃ​មួយ​បាន​ចូល​ទៅ​រក​បិតា​ សួរ​បញ្ហា​អំពី​ទ្វារ​នៃ​ប្រយោជន៍​ថា​ “បពិត្រ​បិតា​ អ្វី​ឈ្មោះ​ថា​ ទ្វារ​នៃ​ប្រយោជន៍” ។​ គ្រា​នោះ​ បិតា​របស់​គេ​ កាល​ដែល​នឹង​ពោល​ដោះ​បញ្ហា​នោះ​ បាន​ពោល​នូវ​គាថា​ថា៖អារោគ្យមិច្ឆេ​ បរមញ្ច​ លាភំ សីលញ្ច​ ពុទ្ធានុមតំ​ សុតញ្ច ធម្មានុវត្តី​ ច​ អលីនតា​ ច អត្ថស្ស​ ទ្វារា​ បមុខា​ ឆឡេតេ​ ។ “បុគ្គល​គប្បី​ប្រាថ្នា​លាភ​ដ៏​ឧត្តម​ គឺ​ការ​មិន​មាន​រោគ ១​ សីល​ ( គឺ​មារយាទ​ល្អ )​ ១​ ការ​យល់​ឃើញ​តាម​បណ្ឌិត​អ្នក​ចេះ​ដឹង​ ១​ ការ​ឧស្សាហ៍​ស្តាប់​ ១​ ការ​អនុវត្ត​នូវ​សុចរិតធម៌​ ១​ ការ​មិន​រួញ​រា​នៃ​ចិត្ត​ ១​ គុណធម៌​ទាំង​ ៦​ ប្រការ​នេះ​ គឺ​ជា​ទ្វារមុខ​នៃ​ប្រយោជន៍” ។ បណ្តា​បទ​ទាំង​នោះ​ ច​ អក្សរ​ ក្នុង​បទ​ថា​ អារោគ្យមិច្ឆេ​ បរមញ្ច​ លាភំ​ គ្រាន់​តែ​ជា​និបាត ។​ ព្រះ​ពោធិសត្វ​នៅ​ពេល​នោះ​បាន​សម្តែង​នូវ​សេចក្តី​នេះ​ថា​ “នែ​កូន​ មុន​អ្វី​ៗ​ ទៀត​ទាំង​អស់​ គប្បី​ប្រាថ្នា​លាភ​ដ៏​ក្រៃ​លែង​ ពោល​គឺ​ ការ​មិន​មាន​រោគ” ។ដែល​ឈ្មោះ​ថា​ ភាព​ជា​បុគ្គល​មិន​មាន​រោគ​ បាន​ដល់​ អាការ​ដែល​មិន​មាន​សភាវៈ​ចាក់​ដោត​ មិន​មាន​ការ​ក្រវល់​ក្រវាយ​នៃ​រាង​កាយ​ និង​ផ្លូវ​ចិត្ត ។​ ព្រោះ​ថា​ កាល​ដែល​រាង​កាយ​ត្រូវ​ចាក់​ដោត​ដោយ​រោគ​ មាន​ការ​ក្រវល់​ក្រវាយ​នោះ​ បុគ្គល​រមែង​មិន​អាច​នឹង​ញ៉ាំង​លាភ​ដែល​នៅ​មិន​ទាន់​បាន​ ឲ្យ​កើត​ឡើង​ និង​ដែល​បាន​យក​មក​ទុក​ដាក់​ហើយ​ ក៏​មិន​អាច​នឹង​ប្រើ​ប្រាស់​បាន​ឡើយ​ ប៉ុន្តែ​កាល​ដែល​មិន​មាន​ការ​ក្រវល់​ក្រវាយ​ដោយ​រោគ​ទេ​ ក៏​រមែង​អាច​បណ្តាល​ឲ្យ​កើត​បាន​ទាំង​ ២​ ស្ថាន​នោះ​ឯង ។​ ម្យ៉ាង​ទៀត​ កាល​បើ​ចិត្ត​មាន​ការ​ក្តៅ​ក្រហាយ​ដោយ​ឧបក្កិលេស​ បុគ្គល​ក៏​មិន​អាច​នឹង​ញ៉ាំង​លាភ​ គឺ​គុណវិសេស​មាន​ឈាន​ជា​ដើម​ ដែល​នៅ​មិន​ទាន់​កើត​ ឲ្យ​កើត​បាន​ឡើយ​ ទាំង​ដែល​បាន​ហើយ​ ក៏​ប្រាស​ចាក​ប្រយោជន៍​ តែ​បើ​រោគ​មិន​មាន​ទេ​ គឺ​អាច​ញ៉ាំង​លាភ​ បាន​ដល់​គុណវិសេស​ឲ្យ​កើត​ឡើង​បាន​ ដែល​បាន​ហើយ​ ក៏​អាច​រីក​រាយ​ដោយ​អំណាច​នៃ​សមាបត្តិ​តទៅ​ទៀត ។​ ហេតុ​នោះ​ ការ​មិន​មាន​រោគ​ ទើប​ឈ្មោះ​ថា​ ជា​លាភ​ដ៏​ក្រៃ​លែង​ ដែល​ចាំ​បាច់​ត្រូវ​ប្រាថ្នា​នូវ​ការ​មិន​មាន​រោគ​នេះ​ មុន​អ្វីៗ​ ទាំង​អស់​ នេះ​ជា​ទ្វារ​ឯក​នៃ​ប្រយោជន៍ ។​ ទាំង​អស់​នេះ​ ជា​អត្ថាធិប្បាយ​ក្នុង​ចំណុច​នេះ ។ បទ​ថា​ សីលញ្ច​ បាន​ដល់​ អាចារសីល​ គឺ​របៀប​របប​នៃ​មារយាទ​ល្អ ។​ ព្រះ​ពោធិសត្វ​សម្តែង​ដល់​ចរិត​របស់​ពពួក​ជន​ ដោយ​បទ​នេះ ។ បទ​ថា​ ពុទ្ធានុមតំ​ បាន​ដល់​ ការ​ប្រព្រឹត្ត​តាម​បណ្ឌិត​អ្នក​ចម្រើន​ដោយ​គុណ​ទាំង​ឡាយ ។​ ព្រះ​ពោធិសត្វ​សម្តែង​ឱវាទ​របស់​គ្រូ​ទាំង​ឡាយ​ ដែល​សម្បូណ៌​ដោយ​ការ​ចេះ​ដឹង​ដោយ​បទ​នេះ ។​ បទ​ថា​ សុតញ្ច​ គឺ​ការ​ស្តាប់​ដោយ​អាង​ហេតុ ។​ ព្រះ​ពោធិសត្វ​សម្តែង​ពាហុសច្ចៈ​ ភាព​នៃ​បុគ្គល​មាន​ការ​សិក្សា​ដ៏​មុត​មាំ​ ដែល​អាស្រ័យ​នឹង​ខ្លួន​ឯង​ក្នុង​លោក​នេះ​ ដោយ​បទ​នេះ ។ បទ​ថា​ ធម្មានុវត្តី​ ច​ បាន​ដល់​ ការ​អនុវត្ត​តាម​សុចរិតធម៌​មាន​ ៣​ យ៉ាង ។​ ព្រះ​ពោធិសត្វ​សម្តែង​អំពី​ការ​វៀរ​ចាក​នូវ​ទុច្ចរិតធម៌​ ហើយ​ប្រព្រឹត្ត​សុចរិតធម៌​ ដោយ​បទ​នេះ ។ បទ​ថា​ អលីនតា​ ច​ បាន​ដល់​ ភាព​នៃ​ចិត្ត​ដែល​មិន​រួញ​រា​ មិន​ធ្លាក់​ចុះ ។​ ព្រះ​ពោធិសត្វ​សម្តែង​អំពី​សភាព​នៃ​ចិត្ត​ដែល​ប្រណីត​ និង​ដែល​ខ្ពង់​ខ្ពស់​ដ៏​ក្រៃ​លែង​ មាន​សភាព​មិន​បាត់​បង់​នូវ​សេចក្តី​ព្យាយាម​ ដោយ​បទ​នេះ ។ បទ​ថា​ អត្ថស្ស​ ទ្វារា​ បមុខា​ ឆឡេតេ​ ដោយ​សេចក្តី​ថា​ ការ​ចម្រើន​ ឈ្មោះ​ថា​ ប្រយោជន៍​ ធម៌​ទាំង​ ៦​ ប្រការ​នេះ​ ជា​ទ្វារ​ ជា​ឧបាយ​ គឺ​ជា​ផ្លូវ​នៃ​ការ​សម្រេច​ដ៏​ខ្ពង់​ខ្ពស់​ ជា​ទ្វារមុខ​នៃ​ប្រយោជន៍​ ទាំង​ដែល​ជា​ប្រយោជន៍​លោកិយ​ ទាំង​ដែល​ជា​ប្រយោជន៍​លោកុត្តរ​ ពោល​គឺ​សេចក្តី​ចម្រើន ។​ ព្រះ​ពោធិសត្វ​ ពោល​ដោះ​បញ្ហា​ទ្វារ​នៃ​ប្រយោជន៍​ ដល់​បុត្រ​ដោយ​ប្រការ​ដូច្នេះ ។​ តាំង​តែ​ពី​កាល​នោះ​មក​ គេ​ក៏​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ធម៌​ទាំង​ ៦​ ប្រការ​នោះ ។​ ព្រះ​ពោធិសត្វ​ បំពេញ​បុណ្យ​ មាន​ទាន​ជា​ដើម​ ហើយ​ក៏​ទៅ​តាម​យថាកម្ម ។ ប្រជុំជាតក ព្រះ​បរមសាស្តា​ ទ្រង់​ព្រះ​ធម៌ទេសនា​នេះ​មក​ហើយ​ ប្រជុំ​ជាតកថា​ បុត្រ​ក្នុង​គ្រា​នោះ​ បាន​មក​ជា​បុត្រ​ក្នុង​បច្ចុប្បន្ន​នេះ​ ចំណែក​មហាសេដ្ឋី​បាន​មក​ជា​ តថាគត​ ដូច្នេះ​ឯង ៕ ដោយ៥០០០ឆ្នាំ
images/articles/2902/2026-07-23_12_01_12-K-Lite_Update_Checker.jpg
Public date : 23, Jul 2026 (9,385 Read)
កណវេរជាតក (រឿងស្រណោះស្នេហ៍ក្បែរគុម្ពផ្កាច្បារ) ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវការប្រលោមលួងលោមរបស់បុរាណ​ទុតិ​យិកា​ (ស្រ្តីដែលមានបុរសជាពីរនាក់ក្នុងកាលពីមុន គឺប្រពន្ធពីដើម ឬប្រពន្ធពីមុន) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យំ តំ វសន្តសមយេ ដូច្នេះជាដើម ។ រឿងរ៉ាវនៃជាតកនេះ នឹងប្រាកដ​ជាក់ច្បាស់ ក្នុងឥន្ទ្រិយជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អដ្ឋកនិបាត បិដកលេខ ៥៩ ទំព័រ ១២៦) ឯណោះ ។ ព្រះសាស្ដាត្រាស់នឹងភិក្ខុនោះថា ម្នាលភិក្ខុ ក្នុងកាលមុន អ្នកអាស្រ័យនូវស្ត្រីនោះហើយ ត្រូវទទួលការកាត់ក្បាលដោយដាវ ដូច្នេះហើយ ដែលភិក្ខុនោះទូលអង្វរអារាធនា ទើបទ្រង់នាំអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើត (ក្នុងពេលដែលប្រកប) ដោយផ្កាយចោរក្នុងផ្ទះរបស់គហបតីមួយ ក្នុង កាសិគ្រាម កាលចម្រើន​វ័យ​ធំហើយ ធ្វើចោរកម្ម ចិញ្ចឹមជីវិត បានប្រាកដក្នុងលោក ជាអ្នកក្លាហាន មានកម្លាំងដូចដំរី គ្មាអ្នកណាអាចនឹងចាប់ព្រះពោធសិត្វបានឡើយ ។ ក្នុងថ្ងៃមួយ ចោរនោះកាត់នូវគ្រឿងចំណងក្នុងផ្ទះរបស់សេដ្ឋីមួយ ហើយលួចទ្រព្យដ៏ច្រើន ។ អ្នកនគរទាំងឡាយ ចូលគាល់ព្រះរាជា ទូលថា បពិត្រព្រះសម្មតិទេព មានមហាចោរមួយ តែងប្លន់នគរ សូមទ្រង់ញ៉ាំងគេឲ្យចាប់នូវមហាចោរនោះ ។ ព្រះរាជាបានបញ្ជាឲ្យអ្នករក្សានគរចាប់នូវចោរនោះ ។ ក្នុងចំណែកនៃរាត្រី អ្នករក្សានគរចាត់ចែងដាក់មនុស្សទាំងឡាយ ដោយចំណងជាពួក ក្នុងទីនោះៗ ឲ្យចាប់មហាចោរព្រមទាំងរបស់ ហើយ​ទូល​ដល់ព្រះរាជា ។ ព្រះរាជាបញ្ជាឲ្យអ្នករក្សានគរនោះឯងថា អ្នកចូរកាត់ក្បាលរបស់វាចុះ ។ អ្នករក្សានគរឲ្យគេចងមហាចោរនោះ ដោយក្រពាត់ដៃមកក្រោយ (ចងស្លាបសេក) ដោយចំណងដ៏​មាំ ហើយពាក់កម្រងផ្កាច្បារពណ៌ក្រហមត្រង់ករបស់មហាចោរនោះ រោយលម្អិតឥដ្ឋកៈលើក្បាល វាយ​ដោយខ្សែតី ៤ ដង ទើបនាំទៅកាន់កន្លែងសម្លាប់ដោយសំឡេងស្គរដ៏ខ្លាំង ។ នគរទាំងមូលកម្រើក​រំពើកហើយដោយសំឡេងថា បានឮថា ចោរដែលឆក់ប្លន់ក្នុងនគរនេះ ត្រូវគេចាប់បានហើយ ។ គ្រានោះ ក្នុងនគរពារាណសី មានស្រីគណិកា (ស្រីផ្កាមាស) ឈ្មោះ សាមា ដែលមានតម្លៃខ្លួនមួយពាន់ ជាអ្នកប្រោសប្រទានរបស់ព្រះរាជា មាននាងវណ្ណទាសី ៥០០ ជាបរិវារ ។ នាងសាមានោះ បើក​ វាតបាន (បង្អួច) ក្នុងប្រាសាទ ឈរមើល បានឃើញមហាចោរ ដែលគេកំពុងនាំទៅនោះ ។​មហា​ចោរនោះជាមនុស្សមានរូបស្អាត គួរជាទីស្នេហា ដល់ភាពជាអ្នកមានសេចក្ដីស្អាតដ៏លើស មាន​សម្បុរដូចជាទេវតា ប្រាកដច្បាស់ដោយក្បាលនៃក្បាលមនុស្សទាំងឡាយ ។ នាងសាមាបានឃើញមហាចោរហើយមានចិត្តប្រតិព័ទ្ធគិតថា យើងគប្បីធ្វើបុរសនេះឲ្យជាស្វាមីរបស់ខ្លួន ដោយឧបាយដូចម្ដេចហ៎្ន ? គិតឃើញថា មានឧបាយមួយ ទើបប្រគល់ទ្រព្យមួយពាន់ក្នុងដៃស្រីបម្រើរបស់​ខ្លួន ឲ្យយកទៅជូនអ្នករក្សានគរ ហើយប្រាប់ថា ចោរនេះជាបងប្រុសរបស់នាងសាមា វៀរនាង​សាមាហើយ អ្នកដទៃនឹងជាទីអាស្រ័យរបស់ចោរនេះមិនមានឡើយ បាន​ឮ​មក​ថា លោកកាន់​យក​ទ្រព្យមួយពាន់នេះ ហើយ ចូរដោះលែងចោរនេះ ។ ស្រីបម្រើនោះទៅហើយនិងបានធ្វើយ៉ាងនោះ ។ អ្នករក្សានគរពោលថា ចោរនេះប្រាកដ (ដូចដង​ទង់) មិនអាចនឹងដោះលែងបានទេ បើបាន​មនុស្សដទៃ (មកជំនួស) យើងនឹងឲ្យចោរនេះទៅអង្គុយ​លើយានដែលបិទបាំង អាចនឹងបញ្ជូនចេញបាន ។ ស្រីបម្រើនោះមកហើយប្រាប់ដល់នាងសាមា ។ គ្រានោះ មានសេដ្ឋីបុត្រម្នាក់ ដែលមានចិត្តប្រតិព័ទ្ធនឹងនាងសាមា តែងឲ្យទ្រព្យមួយពាន់រាល់ៗថ្ងៃ ។ សូម្បីថ្ងៃនោះ សេដ្ឋីបុត្រនោះ ក៏កាន់យកទ្រព្យមួយពាន់ បានមកកាន់ផ្ទះនោះ ក្នុងវេលាដែល​ព្រះអាទិត្យអស្ដង្គត ។ សូម្បីនាងសាមាកាន់យកភណ្ឌៈដែលមានតម្លៃមួយពាន់ហើយ មកដាក់​លើភ្លៅ ហើយអង្គុយយំ ។ សេដ្ឋីបុត្រពោលថា អូនមានរឿងអ្វី ? នាងសាមាពោលថា បពិត្រ​បង​ជាម្ចាស់ ចោរនេះជាបងប្រុសរបស់អូន គាត់មិនមកសម្នាក់អូនដោយគិតថា យើងធ្វើកម្មអាក្រក់ កាលអូនបញ្ជូនដំណឹងទៅឲ្យអ្នករក្សានគរ អ្នករក្សានគរនោះបញ្ជូនដំណឹងមកវិញថា កាលយើង​បានទ្រព្យមួយពាន់ យើងនឹងដោះលែងចោរនេះ ឥឡូវនេះ អូនបានទ្រព្យមួយពាន់ហើយ តែ​មិន​បានទៅកាន់សម្នាក់របស់អ្នករក្សានគរ ។ ព្រោះភាពជាអ្នកមានចិត្តប្រតិព័ទ្ធ (ខ្លាំង) នឹងនាងសាមា សេដ្ឋីបុត្រនោះពោលថា ចាំបងនឹងទៅ ។ នាងសាមាពោលថា បើយ៉ាងនោះ បងចូរកាន់​យក​ទ្រព្យដែលបងនាំមកនោះទៅចុះ ។ សេដ្ឋីបុត្រកាន់យកទ្រព្យនោះ ហើយទៅកាន់ផ្ទះរបស់អ្នករក្សា​នគរ ។ អ្នករក្សានគរបានឲ្យគេចាប់សេដ្ឋីបុត្រដាក់ក្នុងកន្លែងដែលបិទបាំង ហើយឲ្យចោរអង្គុយលើយាន ដែលបិទបាំង បញ្ជូនទៅឲ្យនាងសាមា ហើយធ្វើការអះអាងថា ចោរនេះប្រាកដ​​ក្នុង​ដែន ត្រូវចាំដល់ពេលងងឹតសិន យើងនឹងឲ្យគេសម្លាប់ក្នុងវេលាដែលមនុស្សទាំងឡាយចេញចាក​ហើយ ។ កន្លងទៅបានមួយភ្លែត កាលមនុស្សទាំងឡាយចេញទៅហើយ ទើបនាំសេដ្ឋីបុត្រទៅកាន់កន្លែងពិឃាត ដោយការរក្សាដ៏ធំ ហើយកាត់ក្បាល់ដោយដាវ យកលំពែងចាក់សរីរៈលើកឡើង រួចទើបចូលកាន់នគរ ។ ចាប់តាំងអំពីពេលនោះមក នាងសាមាមិនទទួលទ្រព្យយ៉ាងណាមួយ អំពីដៃរបស់បុរសដទៃ ប្រព្រឹត្ត​ត្រេកអរតែជាមួយនឹងមហាចោរនោះឯង ។ មហាចោរនោះគិតថា ប្រសិនបើ ស្រីនេះមានចិត្ត​ប្រតិព័ទ្ធក្នុងបុរសដទៃ នាងនឹងឲ្យគេសម្លាប់សូម្បីយើង ហើយនឹងអភិរម្យជាបុរសនោះ ស្រីនេះ​ជាមនុស្សទ្រុស្តមិត្រក្រៃពេក យើងមិនគួរនៅក្នុងទីនេះ គួរប្រញាប់រត់គេច តែយើងមិនគួរទៅដោយដៃទទេ ត្រូវកាន់យកអាភរណភណ្ឌរបស់នាង ហើយចាំយើងទៅ ដូច្នេះហើយ ក្នុងថ្ងៃមួយ ក៏ពោលនឹងនាងសាមាថា ហៃអូនដ៏ចម្រើនអើយយើងនៅតែក្នុងផ្ទះអស់កាលជានិច្ចដូច្នេះ ហាក់បីដូចជាមាន់ដែលគេដាក់ក្នុងទ្រុង យើងនឹងធ្វើនូវការលេងក្នុងឧទ្យានមួយថ្ងៃ ។ នាងសាមានោះ ទទួលថា ល្អ ហើយចាត់ចែងខាទនីយភោជនីយៈជាដើមទាំងពួង ប្រដាប់តាក់​តែង​ដោយគ្រឿងអាភរណៈទាំងពួង អង្គុយលើយានដែលបិទបាំងជាមួយនឹងមហាចោរ ទៅកាន់ឧទ្យាន ។ មហាចោរកាលលេងជាមួយនាង សាមាក្នុងឧទ្យាននោះ ទើបគិតថា ឥឡូវនេះ យើងគួរគេចទៅ ដូច្នេះហើយ ក៏ធ្វើហាក់ដូចជា ប្រាថ្នានឹងអភិរម្យដោយសេចក្ដីត្រេកអរនៃកិលេសនឹងនាងសាមា ទើបនាំចូលទៅចន្លោះគុម្ពផ្កាច្បារមួយ ធ្វើដូចជាឱបនាង ហើយធ្វើឲ្យនាងសន្លប់ ផ្ដួលចុះ រួចដោះគ្រឿងអាភរណៈទាំងពួង យកសំពត់ដណ្ដប់របស់នាងចង ដាក់បង្វេចភណ្ឌៈនឹងក លោត​ផ្លោះរបងឧទ្យានចេញទៅ ។ ចំណែកនាងសាមា កាលភ្ញាក់ខ្លួនហើយ ក្រោកឡើង ទៅកាន់សម្នាក់​ស្រីបម្រើហើយសួរថា អយ្យបុត្រ នៅឯណា ? ស្រីបម្រើពោលថា បពិត្រអ្នកនាង ពួកខ្ញុំមិនដឹងទេ ។ នាងសាមាគិតថា ស្វាមីសម្គាល់ថា យើងស្លាប់ហើយ ទើបគេចទៅ ។ នាងសាមាលំបាកចិត្ត ទើបចេញពីឧទ្យាន ទៅកាន់ផ្ទះ ហើយនាងគិតទៀតថា ចាប់តាំងតែវេលាដែលយើងនៅមិនបានជួបស្វាមីជាទីស្រឡាញ់របស់យើង យើងនឹងមិនដេកលើទីដេកដែលប្រដាប់តាក់តែង ដូច្នេះហើយ ទើបដេកលើផែនដី ។ តាំងពីពេលនោះមក នាងសាមាមិនស្លៀកនូវសំពត់ដែលជាទីស្រឡាញ់ទៀតឡើយ មិនបរិភោគភត្ត ២ មិនសេពនូវរបស់ក្រអូប និងកម្រងផ្កាជាដើម គិតថា យើងនឹងស្វែករកអយ្យបុត្រដោយឧបាយយ៉ាងណាមួយ ហើយហៅឲ្យមកវិញ ទើបហៅអ្នករបាំឲ្យមក រួចឲ្យប្រាក់មួយពាន់ ។ កាលអ្នករបាំពោលថា អ្នកនាងឲ្យពួកខ្ញុំធ្វើអ្វី ? នាងប្រាប់ថា ឈ្មោះថា ស្ថានទីដែលពួកលោកមិនបានទៅ រមែងមិនមាន ពួកលោកកាលទៅកាន់ស្រុក និគម រាជធានីទាំងឡាយ ហើយធ្វើមហោស្រព គប្បីច្រៀងចម្រៀងនេះជាដំបូង ក្នុងមណ្ឌលមហោស្រព ដូច្នេះហើយ កាលឲ្យអ្នករបាំសិក្សាទើបពោលគាថាទីមួយ ហើយបញ្ជូនទៅថា កាលពួកលោកច្រៀងនូវចម្រៀងនេះ បើអយ្យបុត្រនៅក្នុងចន្លោះបរិស័ទនោះ គាត់នឹងពោលជាមួយនឹងពួកលោក លំដាប់នោះ ពួកលោកចូរពោលនូវការមិនមានរោគរបស់យើងដល់គាត់ ហើយចាប់គាត់ រួចត្រឡប់មក បើគាត់មិនមក ពួកលោកចូរបញ្ជូនដំណឹងមកចុះ ដូច្នេះហើយ ក៏បានឲ្យស្បៀង ហើយបញ្ជូនអ្នករបាំទៅ ។ ពួកអ្នករបាំនោះ បានចេញចាកក្រុងពារាណសី កាលធ្វើនូវមហោស្រពក្នុងទីនោះៗ ហើយទៅកាន់បច្ចន្តគ្រាមមួយ ។ ចំណែកមហាចោរនោះ រត់ទៅហើយ បាននៅក្នុងបច្ចន្តគ្រាមនោះ ។ អ្នករបាំកាលធ្វើមហោស្រព ទើបបានច្រៀងចម្រៀងជាគាថាទី ១ ថា យំ តំ វសន្តសមយេ, កណវេរេសុ ភាណុសុ; សាមំ ពាហាយ បីឡេសិ, សា តំ អារោគ្យមព្រវិ។ អ្នកឱបរឹតនាងសាមាណា ដោយដើមដៃក្បែរគុម្ពច្បារទាំងឡាយ មានផ្កាក្រហម ដូចពន្លឺព្រះអាទិត្យក្នុងវសន្តសម័យ (ហើយរត់ទៅ ឥឡូវនេះ) នាងសាមានោះប្រាប់មកអ្នក (ថានាង) មិនមានរោគទេ ។ បណ្ដាបទទាំងនោះ បទថា កណវេរេសុ បានដល់ ករវីរេសុ គឺក្បែរគុម្ពផ្កាច្បារ ។ បទថា ភាណុសុ សេចក្ដីថា ដល់ព្រមដោយពណ៌ក្រហមនៃផ្កាពណ៌ក្រហម ។ បទថា សាមំ សេចក្ដីថា អ្នកមានឈ្មោះយ៉ាងនោះ ។ បទថា បីឡេសិ សេចក្ដីថា អ្នកណាឱបរឹត ដូចប្រាថ្នានឹងអភិរម្យដោយសេចក្ដីត្រេកអរនៃកិលេស ។ បទថា សា តំ សេចក្ដីថា នាងសាមានោះ មិនមានរោគ តែលោកសម្គាល់ថា នាងស្លាប់ហើយ ទើបរត់ទៅ នាងនោះបានប្រាប់ គឺពោលដល់ការមិនមានរោគរបស់ខ្លួន ។ ចោរស្ដាប់ពាក្យនោះហើយ ចូលទៅរកអ្នករបាំ ពោលថា អ្នកនិយាយថា នាងសាមា នៅមានជីវិត ចំណែកខ្ញុំមិនជឿទេ កាលនឹងចរចាជាមួយអ្នករបាំនោះ ទើបពោលគាថាទី ២ ថា អម្ភោ ន កិរ សទ្ធេយ្យំ, យំ វាតោ បព្ពតំ វហេ; បព្ពតញ្ចេ វហេ វាតោ, សព្ពម្បិ បថវិំ វហេ; យត្ថ សាមា កាលកតា, សា មំ អារោគ្យមព្រវិ។ នែអ្នកដ៏ចម្រើន បានឮថា ខ្យល់បក់ផាត់ភ្នំ ដោយហេតុណា ខ្ញុំមិនគប្បីជឿនូវហេតុនោះទេ បើខ្យល់បក់ផាត់ភ្នំបាន បក់ផាត់ផែនដីទាំងមូល ក៏បានដែរ នាងសាមាណាស្លាប់បាត់ទៅហើយ អ្នកពោលថា នាងសាមានោះ មិនមានរោគ (ខ្ញុំមិនគប្បីជឿទេ) ។ គាថានោះមានសេចក្ដីថា អម្ភោ នដ នៃអ្នករបាំដ៏ចម្រើន បានឮថា ខ្យល់បក់ផាត់ភ្នំ មិនគប្បីជឿឡើយ ។ ខ្យល់ណាបក់ផាត់ភ្នំដូចជាស្មៅ និងស្លឹកឈើ ប្រសិនបើខ្យល់នោះបក់ភ្នំ នឹងគប្បីបក់សូម្បីទាំងផែនដី ពាក្យនេះ មិនគួរជឿយ៉ាងណា ពាក្យរបស់អ្នកក៏មិនគួរជឿយ៉ាងនោះ ។ បទថា យត្ថ សាមា កាលកតា សេចក្ដីថា នាងសាមានោះធ្វើកាលកិរិយាហើយ នឹងសួរការមិនមានរោគដល់យើងបានខ្លួនឯង ។ សួរថាព្រោះហេតុអ្វី ទើបមិនជឿ ឆ្លើយថា ព្រោះធម្មតាមនុស្សស្លាប់ហើយ នឹងបញ្ជូនដំណឹងដល់អ្នកណាៗ មិនបាន ។ អ្នករបាំស្ដាប់ពាក្យរបស់ចោរនោះហើយ ទើបពោលគាថាទី ៣ ថា ន ចេវ សា កាលកតា, ន ច សា អញ្ញមិច្ឆតិ; ឯកភត្តិកិនី សាមា, តមេវ អភិកង្ខតិ។ នាងសាមានោះ មិនស្លាប់ផង នាងមិនចង់បានបុរសដទៃផង បានឮថា នាងសាមា មានប្ដីតែមួយ នាងចង់បានតែប្ដីនោះឯង ។ បណ្ដាបទទាំងនោះ បទថា តមេវ អភិកង្ខតិ សេចក្ដីថា នាងមិនប្រាថ្នាបុរសដទៃ នៅតែប្រាថ្នា គឺត្រូវការ ចង់បានចំពោះតែអ្នកប៉ុណ្ណោះ ។ចោរស្ដាប់ពាក្យនោះហើយ ទើបពោលថា នាងមានជីវិត ឬមិនមានក៏ដោយ យើងមិនត្រូវការនាង ហើយពោលគាថាទី ៤ ថា អសន្ថុតំ មំ ចិរសន្ថុតេន, និមីនិ សាមា អធុវំ ធុវេន; មយាបិ សាមា និមិនេយ្យ អញ្ញំ, ឥតោ អហំ ទូរតរំ គមិស្សំ។ នាងសាមា ប្ដូរយកខ្ញុំដែលមិនធ្លាប់ស្និទ្ធស្នាល ដោយប្ដីដែលស្និតស្នាល អស់កាលយូរ, ប្ដូរយកខ្ញុំ ជាប្ដីមិនពិតប្រាកដ ដោយប្ដីពិតប្រាកដ, នាងសាមា មុខតែប្ដូរយកបុរសដទៃ ដោយខ្ញុំ, ខ្ញុំនឹងទៅកាន់ទីឆ្ងាយ លើសពីនេះ ទៅទៀត ។ បណ្ដាបទទាំងនោះ បទថា អសន្ថុតំ សេចក្ដីថា អ្នកមិនបានធ្វើការស្និទ្ធស្នាល ។ បទថា ចិរសន្ថុតេន សេចក្ដីថា អ្នកធ្វើការស្និទ្ធស្នាលអស់កាលយូរ ។ បទថា និមីនិ សេចក្ដីថា ប្ដូរ ។ បទថា អធុវំ ធុវេន សេចក្ដីថា នាងសាមាបានឲ្យទ្រព្យមួយពាន់ដល់អ្នករក្សានគរ ដើម្បីប្ដូរយកយើងដែលមិនមែនជាស្វាមីពិតប្រាកដ ដោយស្វាមីពិតប្រាកដនោះ ។ បទថាមយាបិ សាមា និមិនេយ្យ អញ្ញំ សេចក្ដីថា នាងសាមានឹងប្ដូរហើយកាន់យកស្វាមីដទៃ សូម្បីដោយយើង ។ បទថា ឥតោ អហំ ទូរតរំ គមិស្សំ សេចក្ដីថា ចោរពោលថា យើងនឹងទៅកាន់ទីឆ្ងាយសែនឆ្ងាយ គឺទីដែលយើងមិនអាចនឹងឮដំណឹង ឬរឿងរបស់នាង ព្រោះហេតុនោះ អ្នកទាំងឡាយចូរប្រាប់សេចក្ដីដែលយើងចេញអំពីទីនេះ ទៅកាន់ទីដទៃដល់នាង ចោរពោលដូច្នេះហើយ កាលអ្នករបាំទាំងនោះកំពុងមើលនោះឯង បាន​ស្លៀក​​សំពត់ឲ្យមាំក្រៃលែង ហើយរត់ទៅយ៉ាងរហ័ស ។ អ្នករបាំទាំងឡាយទៅហើយ បានប្រាប់អាការៈ ដែលចោរនោះបានធ្វើហើយ ដល់នាងសាមានោះ ។ នាងសាមា មានវិប្បដិសារី លំបាកចិត្ត ញ៉ាំងកាលឲ្យប្រព្រឹត្តទៅដោយភាពប្រក្រតីរបស់ខ្លួននោះឯង ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ រួចប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ឧក្កណ្ឋិតភិក្ខុ (ភិក្ខុអផ្សុក) បានតាំងនៅក្នុងសោតាបត្តិផល ។ តទា សេដ្ឋិបុត្តោ អយំ ភិក្ខុ អហោសិ សេដ្ឋីបុត្រក្នុងកាលនោះបានមកជាភិក្ខុនេះ ។សាមា បុរាណទុតិយិកា នាង​សាមា បានមកជា បុរាណទុតិយិកា ។ចោរោ បន អហមេវ អហោសិំ ចំណែកចោរ គឺតថាគតនេះឯង ។ ចប់ កណវេរជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាកត ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៩ ទំព័រ ២០៤) ។ ដោយ ខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2836/7ttxtpic.jpg
Public date : 22, Jul 2026 (7,188 Read)
ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតវ័ន ទ្រង់ប្រារព្ធកុដុម្ពិកៈដែលមានបិតា ស្លាប់មួយរូប បានត្រាស់ធម្មទេសនានេះ មានពាក្យផ្ដើមថា ឯថ លក្ខណសីតា ច ដូចនេះ ។ សេចក្ដីពិស្ដារថា កុដុម្ពិកៈនោះ កាលបិតាធ្វើកាលកិរិយាហើយត្រូវសេចក្ដីសោក​គ្របសង្កត់ ទើបបោះ​បង់​កិច្ចទាំងពួង បណ្ដោយទៅតាមសេចក្ដី សោកសៅ ។ ព្រះសាស្ដាទ្រង់ប្រមើលមើលសត្វលោកក្នុងបច្ចូសសម័យ (ក្នុង វេលាជិតភ្លឺ) ទតឃើញឧបនិស្ស័យសោតាបត្តិផលរបស់កុដុម្ពិកៈនោះ ព្រឹកឡើងទើប​ស្ដេចត្រាច់ទៅដើម្បីបិណ្ឌបាត្រ ក្នុងក្រុងសាវត្ថី សោយក្រយាហារ ស្រេចហើយ ទ្រង់បញ្ជូនភិក្ខុទាំង​ឡាយឲ្យត្រឡប់ ទ្រង់កាន់យកសមណបច្ឆាមួយរូបទៅកាន់ផ្ទះរបស់កុដុម្ពិកៈនោះ កាលព្រះសា​ស្ដា​ត្រាស់ហៅកុដុម្ពិកៈដែលថ្វាយបង្គំហើយអង្គុយចុះ ដោយពាក្យដ៏ពីរោះទើបត្រាស់ថា កិំ សោចសិ ឧបាសក ម្នាលឧបាសក អ្នកសោយសោកព្រោះអ្វី ? កាលកុដុម្ពិកៈទូលថា អាម, ភន្តេ, បិតុសោកោ មំ ពាធតិ ករុណា ព្រះអង្គដ៏ចម្រើន ! សេចក្ដីសោកព្រោះបិតាកំពុងបៀតបៀនខ្ញុំព្រះករុណា ព្រះសាស្ដាត្រាស់ថា ម្នាល ឧបាសក បណ្ឌិតក្នុងកាលមុនបានដឹងលោកធម៌ ៨ ប្រការ តាមសេចក្ដីពិត កាលបិតាធ្វើកាលកិរិយាហើយ ក៏មិនបានប្រសព្វសេចក្ដីសោក សូម្បីបន្តិចបន្តួចឡើយ កុដុម្ពិកៈក៏ក្រាបទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកត្រាស់ថាៈ អតីតេ ពារាណសិយំ ទសរថមហារាជា នាម ក្នុងអតីតកាល ព្រះរាជាព្រះនាម ទសរថមហារាជ ទ្រង់លះបង់នូវអគតិ សោយរាជ្យសម្បត្តិប្រកបដោយធម៌ ក្នុងក្រុងពារាណសី ។ ព្រះអគ្គហមេសីដែលជាធំជាងស្ត្រី ១៦,០០០ របស់ព្រះបាទទសរថមហារាជនោះ ប្រសូតព្រះឱរស ២ ព្រះអង្គ ព្រះធីតា ១ ព្រះ​អង្គ ​។ ព្រះឱរសច្បងព្រះនាមថា រាមបណ្ឌិត ព្រះឱរសទីពីរ ព្រះនាមថា លក្ខណកុមារ ព្រះធីតាព្រះនាម​ថា សីតាទេវី១ ។ ក្នុងកាលជាចំណែកខាងមុខ ព្រះអគ្គមហេសីទ្រង់សោយព្រះពិលាល័យ (ព្រះអគ្គ​មហេសីអស់ព្រះជន្ម) ។ ព្រះរាជាទ្រង់ដល់អំណាចនៃសេចក្ដីសោក អស់កាលដ៏យូរព្រោះការ​សោយ​​ព្រះ​ពិលាល័យនៃព្រះអគ្គមហេសីនោះ ពួកអាមាត្យបាន នាំគ្នាក្រាបទូលឲ្យទ្រង់ស្រាកស្រាន្ត ទ្រង់ធ្វើការបរិហារដែលគប្បីធ្វើដល់ព្រះនាងហើយ ទ្រង់តាំងស្ត្រីដទៃទុកក្នុងតំណែងជាអគ្គមហេសី ។ ព្រះអគ្គមហេសីថ្មីនោះជាស្រឡាញ់ ជាទីគាប់ព្រះហឫទ័យនៃព្រះរាជា ។ ក្នុងកាលជាខាងក្រោយមក សូម្បីព្រះអគ្គមហេសីនោះក៏ទ្រង់គភ៌ ទ្រង់បានទទួលព្រះរាជទានគ្រឿងរក្សាគភ៌ បានប្រសូតនូវព្រះឱ​រស​ ព្រះញាតិវង្សបានដាក់ព្រះនាមរបស់ព្រះឱរសនោះថា ភរតកុមារ ។ ព្រះរាជាត្រាស់ថា ម្នាលនាងដ៏ចម្រើន យើងសូមឲ្យពរដល់នាង នាងចូរទទួលពរចុះ ដោយទ្រង់ស្រឡាញ់ក្នុងព្រះឱរស ។ ព្រះនាងធ្វើការ​ទទួលហើយ ក្នុងពេលដែលព្រះកុមារមានព្រះជន្មាយុបាន ៧-៨ វស្សា ទើបចូលទៅគាល់ព្រះរាជាក្រាបទូលថា បពិត្រព្រះសម្មតិទេព ព្រះអង្គបានព្រះរាជទានពរដល់បុត្ររបស់ខ្ញុំម្ចាស់ ឥឡូវនេះ សូមទ្រង់ព្រះករុណា មេត្តាព្រះរាជទានពរនោះដល់បុត្ររបស់ខ្ញុំម្ចាស់នោះ ។ កាលព្រះរាជាត្រាស់ថា ម្នាលនាងដ៏ចម្រើន ចូរទទួលចុះ ព្រះនាងទើបក្រាបទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់ព្រះរាជទានរាជសម្បត្តិដល់បុត្ររបស់ខ្ញុំម្ចាស់ ។ ព្រះរាជាទ្រង់ ទះព្រះហស្តត្រាស់គម្រាមថា នែស្រីថោកទាប នាងចូរវិនាសទៅ បុត្រទាំងឡាយ ២ របស់យើងរមែងរុងរឿងបីដូចជាគំនរភ្លើង នាងនឹងឲ្យយើងសម្លាប់បុត្រទាំង ២ ហើយ សូមរាជសម្បត្តិឲ្យបុត្ររបស់នាង ។ ព្រះអគ្គមហេសី នោះភិតភ័យហើយចូលកាន់ដំណាក់ដ៏មានសិរី សូម្បីក្នុងថ្ងៃដទៃៗ ក៏គង់ទូលសុំរាជសម្បត្តិប៉ុណ្ណោះនឹងព្រះរាជារឿយៗ ។ ព្រះរាជាគ្រាមិនប្រទានដល់ព្រះនាង ទើបទ្រង់ត្រិះរិះថា ឈ្មោះថា មាតុគ្រាម ជាមនុស្សអកតញ្ញូ ទ្រុស្តមិត្ត នាងនេះនឹងក្លែងសារ ឬ ជួលឲ្យគេសម្លាប់បុត្រទាំង ២ របស់យើង ។ ព្រះអង្គ ទើបត្រាស់ឲ្យហៅព្រះឱរសទាំង ២ ចូលគាល់ ទ្រង់ប្រាប់សេចក្ដីនោះ មានព្រះតម្រាស់ថា ម្នាលបុត្រ អន្តរាយគង់នឹងមានដល់អ្នកដែលនៅក្នុងទីនេះ អ្នក ចូរនាំគ្នាទៅកាន់ដែននៃសាមន្តរដ្ឋ ឬ កាន់ព្រៃ និងត្រឡប់មកវិញក្នុងពេលដែលបិតាចូលទិវង្គត គប្បីកាន់យករាជសម្បត្តិរបស់ត្រកូលចុះ ដូចនេះហើយ ត្រាស់បញ្ជាឲ្យពួកព្រាហ្មណ៍ចូលគាល់ម្ដងទៀត ត្រាស់សួរនូវការកំណត់ព្រះជន្មាយុរបស់ព្រះអង្គ ទ្រង់ស្ដាប់ថា នឹងប្រព្រឹត្តទៅដល់ ១២ ឆ្នាំខាងមុខ ទើបត្រាស់ថា ម្នាលបុត្រ ដោយកន្លងទៅ ១២ ឆ្នាំអំពីនេះទៅ ពួកអ្នកចូរនាំគ្នា មកឲ្យមហាជនលើកស្វេតច្ឆត្រថ្វាយ ។ ព្រះឱរសទាំងនោះក្រាបទូលថា ល្អ ហើយ នាំគ្នាថ្វាយបង្គំព្រះបិតា ទ្រង់ព្រះកន្សែង ហើយស្ដេចចេញចាកប្រាសាទ ព្រះនាងសីតាទេវីទ្រង់ព្រះតម្រិះថា សូម្បីយើងក៏នឹងទៅជាមួយព្រះម្ចាស់បង ថ្វាយបង្គំព្រះបិតាហើយទ្រង់ព្រះកន្សែងស្ដេចចេញទៅ ។ ក្សត្រទាំង ៣ ព្រះ អង្គនោះ ឡោមព័ទ្ធដោយមហាជនចេញចាកព្រះនគរ ទ្រង់ឲ្យមហាជននាំគ្នា ត្រឡប់ ស្ដេចចូលកាន់ហិមវន្តប្រទេសដោយលំដាប់ សាងអាស្រមក្នុងប្រទេស ដែលមានទឹកនិងមូលផលាផលសម្បូរណ៍ ទ្រង់ចិញ្ចឹមជីវិតដោយផលាផល បានអាស្រ័យនៅហើយក្នុងទីនោះ ។ ចំណែកព្រះលក្ខណបណ្ឌិត និងព្រះនាងសីតា បានទូលសុំព្រះរាម​បណ្ឌិត​ហើយទទួលប្ដេជ្ញាថា សូមព្រះអង្គតាំងនៅក្នុងឋានៈនៃព្រះបិតារបស់យើងខ្ញុំព្រះអង្គ ហេតុនោះ សូមទ្រង់ប្រថាប់នៅក្នុងអាស្រមប៉ុណ្ណោះ យើងខ្ញុំនឹងនាំផលាផលទំនុកបម្រុងព្រះអង្គ ។ ចាប់ផ្ដើមអំពីនោះមក ព្រះរាមបណ្ឌិតគង់នៅជាប្រចាំក្នុងអាស្រមប៉ុណ្ណោះ ។ ព្រះលក្ខណបណ្ឌិត និងព្រះសីតាទាំង ២ នាំគ្នាស្វែងរកផលាផលមកទំនុកបម្រុងព្រះរាមបណ្ឌិត ។ កាល​ក្សត្រទាំង ៣ ព្រះអង្គនោះ ទ្រង់ចិញ្ចឹមជីវិតដោយផលាផលយ៉ាងនេះ ព្រះបាទទសរថមហារាជ ស្ដេចបានសោយទិវង្គតក្នុងឆ្នាំទី ៩ ដោយសេចក្ដីសោកសៅព្រោះ (ព្រាត់ប្រាស) ព្រះឱរស ។ ព្រះទេវីក៏ធ្វើសរីរកិច្ច (ថ្វាយព្រះភ្លើង) នៃព្រះរាជានោះហើយ ទ្រង់ត្រាស់ថា សូមពួកលោកចូរថ្វាយស្វេត​ច្ឆត្រដល់​ភរតកុមារដែលជាបុត្រយើង ។ តែពួកអាមាត្យទូលថា ម្ចាស់របស់ស្វេតច្ឆត្រនេះនៅក្នុងព្រៃ ដូចនេះហើយទើបមិនព្រមថ្វាយ ។ ព្រះភរតកុមារត្រាស់ថា យើងនឹងនាំយកព្រះរាមបណ្ឌិត ដែលជាព្រះភាតារបស់យើងមកអំពីព្រៃ នឹងឲ្យទ្រង់លើកឡើងនូវស្វេតច្ឆត្រ ទ្រង់កាន់នូវបញ្ចរាជកកុធភណ្ឌ ៥ យ៉ាង១ ព្រមដោយសេនា ៤ ពួក ចូលដល់ទីប្រថាប់របស់ព្រះរាមបណ្ឌិតនោះ ឲ្យតាំងបន្ទាយក្នុងទីមិនឆ្ងាយ ស្ដេចចូលទៅអាស្រមជាមួយអាមាត្យ ២-៣ នាក់ ក្នុងវេលាដែលព្រះលក្ខណបណ្ឌិត និងព្រះនាងសីតាស្ដេច ទៅព្រៃ ចូលទៅគាល់ព្រះរាមបណ្ឌិត អ្នកប្រាសចាកសេចក្ដីសង្ស័យ ប្រថាប់គង់ជាសុខ ហាក់បី ដូចរូបមាសដែលតាំងទុកជិតទ្វារអាស្រម ថ្វាយបង្គំហើយ ឋិតនៅក្នុងទីសមគួរមួយ ក្រាបទូលនូវការប្រព្រឹត្តទៅរបស់ព្រះរាជា ហើយក៏ដួលចុះជិតព្រះបាទ (របស់ព្រះរាម) ទ្រង់ព្រះកន្សែងអន្លើដោយពួកអាមាត្យ ។ ព្រះរាមបណ្ឌិតទ្រង់មិនបានសោយសោក មិនបានព្រះកន្សែងឡើយ ។ សូម្បីអាការៈខុសប្រក្រតីនៃឥន្ទ្រិយ ក៏មិនបានមានដល់ព្រះអង្គឡើយ ។ ក្នុងវេលាដែលព្រះភរតៈប្រថាប់គង់ព្រះកន្សែងនោះ ជាវេលាសាយន្ហសម័យ ព្រះលក្ខណបណ្ឌិត និងព្រះនាងសីតាទាំង ២ ព្រះអង្គ ទ្រង់នាំគ្នាកាន់ផលាផលស្ដេច​មកដល់ ។ ព្រះរាមបណ្ឌិតទ្រង់ត្រិះរិះថា ប្អូនលក្ខណ៍ និងនាងសីតានៅ ក្មេងខ្ចី មិនមានប្រាជ្ញាកំណត់​ពិចារណាដូចយើង បានទទួលដំណឹងថា បិតារបស់របស់ខ្លួនសោយទិវង្គតដោយរហ័ស កាលមិនអាចនឹងទប់ទល់សេចក្ដីសោកបាន សូម្បីបេះដូងរបស់គេក៏អាចនឹងបែកទៅ យើងត្រូវធ្វើឧបាយឲ្យ ប្អូនលក្ខណ៍ និងនាងសីតាចូលទៅកាន់ត្រាំទឹកហើយ យើងនឹងប្រាប់ដំណឹងនោះ ។ លំដាប់នោះ ទ្រង់ចង្អុលបង្ហាញឧទកដ្ឋានមួយខាងមុខនៃក្សត្រទាំង ២ ទើបត្រាស់ថា អ្នកទាំង ២ ត្រឡប់​មកយូរណាស់ នេះជាទណ្ឌកម្មរបស់អ្នក អ្នកចូរចុះទៅត្រាំទឹក ហើយឋិតនៅ ដូចនេះហើយ ទើប​ត្រាស់កន្លះគាថាថាៈម្នាលលក្ខណៈ និងនាងសីតា អ្នកទាំងឡាយចូរមក អ្នកទាំង ២ នាក់ចូរចុះទឹក ។ ពាក្យដែលជាគាថានោះ មានអធិប្បាយថា មកនេះប្អូនលក្ខណ៍ និងនាង សីតា ចូរនាំគ្នាមក ចូរចុះ​កាន់ទឹកទាំង ២ នាក់ ។ ព្រះលក្ខណៈ និង ព្រះនាងសីតាទាំង ២ ព្រះអង្គនោះ ចូរនាំគ្នាទៅឈរ (ក្នុង​ទឹក) ដោយព្រះតម្រាស់មួយគ្រាប៉ុណ្ណោះ ។ លំដាប់នោះ ព្រះរាមបណ្ឌិត កាលនឹងប្រាប់ដំណឹងរបស់ព្រះបិតាដល់ក្សត្រទាំង ២ ព្រះអង្គនោះ ទើបត្រាស់កន្លះគាថាដ៏សេសថាភរតកុមារ បាននិយាយយ៉ាងនេះថា ព្រះបាទទសរថទ្រង់ទិវង្គតហើយ ។ ព្រះលក្ខណ៍ និងព្រះនាងសីតាទាំង ២ ព្រះអង្គនោះ បានស្ដាប់ដំណឹងថា ព្រះរាជបិតាសោយទិវង្គតប៉ុណ្ណោះ ក៏ដល់វិសញ្ញិភាព (សន្លប់បាត់ទៅ) ។ (ពេលភ្ញាក់ដឹងខ្លួនឡើង) ព្រះរាមបណ្ឌិតត្រាស់ប្រាប់ម្ដងទៀត ព្រះលក្ខណ៍ និងព្រះនាងសីតានោះ ក៏សន្លប់ម្ដងទៀត ។ ពួកអាមាត្យជួយលើកក្សត្រទាំង ២ ដែលទ្រង់ដល់វិសញ្ញី ដរាបដល់គ្រាទី ៣ ដោយអាការៈនេះ ចេញចាកទឹកឲ្យឋិតនៅលើដី ។ កាលក្សត្រ​ទាំង ២ បានខ្យល់អស្សាសបស្សាសៈហើយ គ្រប់អង្គ នាំគ្នាអង្គុយព្រះកន្សែងសោយសោករឿយ​ៗ ​។ គ្រានោះ ព្រះភរតកុមារទ្រង់ត្រិះរិះថា ព្រះភាតារបស់យើង លក្ខណកុមារ និងព្រះភគិនីសីតាទេវីស្ដាប់ដំណឹងថា ព្រះបាទទសរថសោយទិវង្គតហើយ មិនអាចទប់ទល់សេចក្ដីសោកបាន តែព្រះរាម​បណ្ឌិត​ទ្រង់មិនបានសោយសោក មិនបានគ្រាំគ្រាឡើយ អ្វីហ្ន៎ ជាហេតុនៃសេចក្ដីមិនសោក របស់ព្រះ​អង្គ ​ត្រូវសួរព្រះអង្គមើល ។ កាលព្រះភរតៈនឹងត្រាស់សួរ ទើបពោលគាថាទី ២ ថាបពិត្រព្រះរាម ដោយ​អានុភាពអ្វី ទើបទ្រង់បានឮថា ព្រះបិតាទិវង្គតហើយ មិនសោកសា្តយរបស់ដែលគួរសោកស្តាយ សេចក្តីទុក្ខមិនគ្របសង្កត់ទ្រង់ ។ លំដាប់នោះ ព្រះរាមបណ្ឌិត កាលនឹងសម្ដែងហេតុដែលរារាំងមិនឲ្យព្រះអង្គសោយសោកដល់ព្រះកុមារភរតៈនោះ ទើបត្រាស់ថាជីវិតណា (របស់ពួកសត្វ) បណ្តាពួកបុរសដែលរវើរវាយ បុរស (សូម្បីតែមា្នក់) ក៏មិនអាច ដើម្បីរក្សាជីវិតច្រើននោះបានទេ វិញ្ញូជនជាមេធាវីនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ដើម្បីអ្វី ។ សេចក្តីពិតថា ជនទាំងឡាយណា ទាំងក្មេង ទាំងចាស់ ទាំងល្ងង់ ទាំងប្រាជ្ញ ទាំងអ្នកមាន ទាំងអ្នកក្រ ជនទាំងអស់នោះ សុទ្ធតែមានសេចក្តីស្លាប់ នៅខាងមុខ ។ ផ្លែឈើទុំទាំងឡាយ មានសេចក្តីខ្លាច អំពីកិរិយាជ្រុះជានិច្ច យ៉ាងណាមិញ ពួកសត្វកើតហើយ ក៏មានសេចក្តីខ្លាច អំពីសេចក្តីស្លាប់ជានិច្ច យ៉ាងនោះដែរ ។ ជនទាំងឡាយច្រើនពួកខ្លះ គេឃើញក្នុងវេលាព្រឹក វេលាល្ងាចមិនឃើញ ជនទាំងឡាយច្រើនពួកខ្លះ គេឃើញក្នុងវេលាល្ងាច វេលាព្រឹកមិនឃើញ ។ បើបុគ្គលអ្នកវង្វេង កាលខ្សឹកខ្សួល បៀតបៀនខ្លួន ហើយគប្បីនាំមកនូវប្រយោជន៍បន្តិចបន្តួចបាន អ្នកប្រាជ្ញ ក៏គប្បីធ្វើសេចក្តីខ្សឹកខ្សួលនោះដែរ ។ (បុគ្គល​ខ្សឹកខ្សួល) បៀតបៀនខ្លួនរបស់ខ្លួន ជាអ្នកស្គម មិនមានពណ៌សម្បុរ ពួកសត្វដែលទៅកាន់បរ​លោក ​មិនមែនញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយសេចក្តីខ្សឹកខ្សួលនោះឡើយ ព្រោះថាសេចក្តីខ្សឹក​ខ្សួល​ មិនមានប្រយោជន៍ទេ ។ (បណ្ឌិតបុរស) គប្បីញុំាងផ្ទះដែលភ្លើងឆេះឲ្យរលត់ ដោយទឹកបានយ៉ាងណាមិញ ធីរជន ជាមេធាវី​បណ្ឌិត​ បានស្តាប់ហើយ គប្បីញុំាងសេចក្តីសោក ដែលកើតហើយឲ្យរលត់ឆាប់ ដូចខ្យល់បក់ផាត់នូវប៉ុយ យ៉ាងនោះដែរ ។ សត្វរមែងទៅកាន់បរលោកតែម្នាក់ឯង កើតក្នុងត្រកូលក៏តែម្នាក់ឯង ការសមគប់នៃពួកសត្វទាំងអស់ គឺមានការជួបជុំ ជាការប្រសើរបំផុត ។ ព្រោះហេតុនោះ សេចក្តីសោកទាំងឡាយ សូម្បីធំ ក៏មិនដុតកម្ដៅនូវ ហទយវត្ថុ និងចិត្តរបស់អ្នកប្រាជ្ញ ជាពហុស្សូត ដែលឃើញច្បាស់នូវលោកនេះ និងលោកខាងមុខ ព្រោះដឹងច្បាស់នូវធម៌ ។ យើងនោះ នឹងរក្សានូវយសផង ភោគៈផង ភរិយាទាំងឡាយផង ញាតិទាំងឡាយផង និងជនដ៏វិសេស​ផង នេះជាកិច្ចរបស់អ្នកប្រាជ្ញ ។ ព្រះរាមបណ្ឌិតបានប្រកាស នូវអនិច្ចតាធម៌ ដោយគាថាទាំង​ឡាយ ១០ នេះ ។ ពួកជនស្ដាប់ធម្មទេសនា ដែលប្រកាសសេចក្ដីមិនទៀង របស់ព្រះរាមបណ្ឌិត​នេះហើយ នាំគ្នាស្រាកសោក ។ បន្ទាប់ពីនោះ ព្រះភរតកុមារថ្វាយបង្គំ ព្រះរាមបណ្ឌិតទូលថា សូមព្រះអង្គទ្រង់ទទួល​រាជសម្បត្តិ ក្នុងនគរពារាណសី ។ ម្នាលប្អូន អ្នកចូរនាំព្រះលក្ខណ៍ និងសីតាទេវីទៅគ្រងរាជសម្បត្តិ ចុះ ។ ព្រះភរតៈទូលថា ព្រះអង្គប៉ុណ្ណោះជាអ្នកគ្រងរាជសម្បត្តិ ។ ព្រះរាម ត្រាស់ថា ម្នាលប្អូន ព្រះបិតារបស់យើងបានត្រាស់ទុកនឹងបងថា តទៅដោយ កន្លង ១២ ឆ្នាំ អ្នកចូរមកគ្រងរាជសម្បត្តិ កាលបងនឹងទៅក្នុងកាលឥឡូវនេះ ក៏ឈ្មោះថា មិនធ្វើតាមព្រះតម្រាស់របស់ព្រះអង្គ តែក្នុងកាលផុតអំពី ៣ ឆ្នាំ ដទៃទៅ បង​នឹងទៅ ។ ព្រះភរតៈទូលសួរថា រហូតកាលត្រឹមប៉ុណ្ណេះ អ្នកណានឹងគ្រងរាជសម្បត្តិ ។ ព្រះរាមត្រាស់ថា ពួកអ្នកចូរគ្រងរាជសម្បត្តិចុះ ។ ព្រះភរតៈទូលថា ពួកខ្ញុំនឹងមិនគ្រងរាជសម្បត្តិទេ ។ ទើបព្រះរាម​ត្រាស់ថា បើយ៉ាងនោះ ទ្រនាប់ជើងទាំងនេះ នឹងគ្រងរាជសម្បត្តិរហូតដល់បងទៅ ហើយទ្រង់ដោះ​តិណបាទុកា (ទ្រនាប់ជើងដែលធ្វើដោយស្មៅ) របស់ព្រះអង្គប្រទានឲ្យ ។ ក្សត្រទាំង ៣ ព្រះអង្គទទួលទ្រនាប់ជើង ហើយថ្វាយបង្គំព្រះរាមបណ្ឌិត ឡោមព័ទ្ធដោយមហាជន ស្ដេច​​ទៅ​កាន់នគរពារាណសី ។ ទ្រនាប់ជើងគ្រងនូវរាជសម្បត្តិអស់ ៣ ឆ្នាំ ។ ពួកអាមាត្យនាំគ្នាតម្កល់​តិណ​​បាទុកា (ទ្រនាប់ជើងដែលធ្វើដោយស្មៅ) លើរាជបល្ល័ង្ក ហើយនាំគ្នាកាត់ក្ដី ។ បើកាត់ក្ដីមិនល្អ ទ្រនាប់​ជើង រមែងខ្ទាំងខ្ទប់នូវគ្នានឹងគ្នា ដោយសញ្ញានោះ ត្រូវនាំគ្នាកាត់ក្ដីជាថ្មី ។ ពេលដែលកាត់ក្ដីល្អប្រពៃហើយ ទ្រនាប់ជើងប្រាសចាកសំឡេង នឹងនៅស្ងៀម ។ ដោយកាលកន្លងទៅ ៣ ឆ្នាំ ព្រះរាម​បណ្ឌិត​ចេញចាកព្រៃ ហើយបានដល់នគរពារាណសី បានចូលទៅហើយកាន់ឧទ្យាន ។ ព្រះកុមារទាំងឡាយទ្រង់ជ្រាប សេចក្ដីដែលព្រះរាមស្ដេចមក មានពួកអាមាត្យឡោមព័ទ្ធទៅកាន់ព្រះឧទ្យាន ទ្រង់ធ្វើព្រះនាងសីតាឲ្យជាអគ្គមហេសី ហើយធ្វើនូវការអភិសេក សូម្បីដល់ក្សត្រទាំងពីរ ។ ព្រះមហា​សត្វទ្រង់ដល់ការអភិសេកយ៉ាងនេះហើយ ប្រថាប់ លើរាជរថដែលគេប្រដាប់តាក់តែងហើយ ស្ដេចចូលកាន់ព្រះនគរដោយបរិវារដ៏ច្រើន ទ្រង់ប្រទក្សិណនគរហើយស្ដេចឡើងកាន់ទីអាស្រ័យនៃចន្ទ​ក​ប្រាសាទ តាំងតែពេលនោះ ទ្រង់គ្រងរាជសម្បត្តិដោយធម៌អស់ ១៦០០០ ឆ្នាំក្នុងវេលាអស់ព្រះជន្មា​យុ ទ្រង់ញ៉ាំងសគ្គបុរីឲ្យពេញ (ទ្រង់កើតក្នុងស្ថានសួគ៌) ។ អភិសម្ពុទ្ធគាថានេះសម្ដែងសេចក្ដីនោះថាព្រះបាទរាមៈ មានព្រះសូរង្គ ដូចជារូបសំណាកមាស មានព្រះពាហុធំ បានសោយរាជ្យអស់ ១៦ ០០០ ឆ្នាំ ។ ព្រះសាស្ដាទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈ ក្នុង វេលាចប់សច្ចៈ កុដុម្ពិកៈតាំងនៅក្នុងសោតាបត្តិផល ។ ទ្រង់ប្រជុំជាតកថា ព្រះបាទទសរថមហារាជគ្រានោះ បានមកជាព្រះបាទសុទ្ធោទនមហារាជ, ព្រះមាតាបានមកជាព្រះនាងមហាមាយាទេវី, នាងសីតាបានមកជារាហុលមាតា,ភតរៈបានមកជាអានន្ទ, លក្ខណកុមារបានមកជាសារីបុត្រ,បរិស័ទបានមកជា ពុទ្ធបរិស័ទ, រាមបណ្ឌិតបានមកជាតថាគតនេះឯង ។ ចប់ ទសរថជាតក ។ ដោយ៥០០០ឆ្នាំ
images/articles/1947/2026-07-22_08_51_10-__________________________-__Protected_View_-_Word.jpg
Public date : 22, Jul 2026 (13,982 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធអាមាត្យម្នាក់ របស់ព្រះបាទកោសល បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អញ្ញេ សោចន្តិ រោទន្តិ ដូច្នេះជាដើម ។ រឿងរ៉ាវជាតកនេះ ប្រាកដដូចជាតកដែលបានពោលហើយ ក្នុងជាតកខាងក្រោយ ។ ប៉ុន្តែក្នុងជាតកនេះ ព្រះរាជាប្រទានយសដ៏ធំដល់អាមាត្យ ដែលមានឧបការៈរបស់ព្រះអង្គ (កាលទ្រង់) កាន់យកពាក្យដែលធ្វើឲ្យបែកបាក់ ទ្រង់ឲ្យគេចាប់ចងអាមាត្យនោះ ឃុំខាំងក្នុងពន្ធនាគារ ។ អាមាត្យនោះអង្គុយនៅក្នុងពន្ធនាគារនោះឯង ញ៉ាំងសោតាបត្តិមគ្គឲ្យកើតឡើង ។ ព្រះរាជាពិចារណាគុណរបស់អាមាត្យនោះ ហើយឲ្យគេដោះលែង ។ អាមាត្យនោះកាន់គ្រឿងក្រអូបនិងកម្រងផ្កា ទៅកាន់សម្នាក់ព្រះសាស្ដា ថ្វាយបង្គំហើយ អង្គុយទីដ៏សមគួរមួយ ។ ពេលនោះ ព្រះសាស្ដាត្រាស់សួរគាត់ថា បានឮថា រឿងមិនជាប្រយោជន៍កើតឡើងដល់អ្នកឬ ? កាលគេទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពិតមែនហើយ ប៉ុន្តែដោយហេតុមិនជាប្រយោជន៍នោះឯង ប្រយោជន៍ក៏មកដល់ខ្ញុំព្រះករុណា សោតាបត្តិមគ្គបានកើតឡើង, ព្រះសាស្ដាត្រាស់ថា ម្នាលឧបាសក មិនមែនតែអ្នកប៉ុណ្ណោះទេ ដែលនាំមកនូវប្រយោជន៍ ដោយរឿងមិនមានប្រយោជន៍ សូម្បី​បោរាណក​បណ្ឌិត​ទាំងឡាយក៏បាននាំមកដូចគ្នាដែរ ដូច្នេះហើយ កាលអាមាត្យនោះអារាធនា ព្រះអង្គក៏នាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងនគរពារាណសី, ព្រះពោធិសត្វកើតក្នុងផ្ទៃព្រះអគ្គមហេសីរបស់ព្រះរាជានោះ, (កាលប្រសូតមកហើយ) ពពួកញាតិថ្វាយព្រះនាមថា ឃដកុមារ ។ កាលខាងក្រោយមក ឃដកុមារបានសិក្សារៀនសូត្រនៅឯនគរតក្កសិលា ហើយព្រះអង្គក៏បានសោយរាជសម្បត្តិប្រកបដោយធម៌ ។ ក្នុងរាជបុរីរបស់ព្រះអង្គ មានអាមាត្យអាក្រក់ម្នាក់ ។ ព្រះបាទឃដរាជពិចារណាដឹងទង្វើអាក្រក់ របស់អាមាត្យនោះហើយទ្រង់បំបរបង់គេចេញពីដែន ។ ក្នុងគ្រានោះ ព្រះរាជាព្រះនាម ធង្ករាជ សោយរាជសម្បត្តិក្នុងនគរសាវត្ថី ។ អាមាត្យ​នោះទៅកាន់សម្នាក់ព្រះបាទធង្ករាជ ធ្វើការបម្រើ ហើយឲ្យព្រះរាជាជឿតាមពាក្យរបស់ខ្លួន មករឹបអូសយករាជសម្បត្តិរបស់ព្រះរាជាពារាណសី តាមន័យដូចដែលបានពោលមកហើយក្នុងជាតកខាងក្រោយ ។ ព្រះបាទ​ធង្ករាជនោះរឹអូសយករាជសម្បត្តិ ហើយឲ្យគេយកច្រវាក់ចងព្រះពោធិសត្វ ដាក់ក្នុងពន្ធនាគារ ។ ព្រះពោធិសត្វញ៉ាំងឈានឲ្យកើតឡើង ទ្រង់ប្រថាប់គង់លើអាកាស, សេចក្ដីក្ដៅក្រហាយ រោលរាល អន្ទះអន្ទែង កើតឡើងដល់ព្រះបាទធង្ករាជ ។ ព្រះបាទធង្ករាជនោះ ចូលទៅរកព្រះពោធិសត្វ ឃើញព្រះភក្ត្រ របស់ព្រះពោធិសត្វប្រកបដោយសិរី ដូចជាផ្កាឈូករីក និងដូចជាបញ្ចក់មាស កាលនឹងទូលសួរព្រះពោធិសត្វ ទើបត្រាស់គាថាទី ១ ថា អញ្ញេ សោចន្តិ រោទន្តិ, អញ្ញេ អស្សុមុខា ជនា; បសន្នមុខវណ្ណោសិ, កស្មា ឃដ ន សោចសិ។ ពួកជនឯទៀត តែងសោកយំទួញ ពួកជនឯទៀត មានមុខជោកដោយទឹកភ្នែក ម្នាលឃដកុមារ អ្នកមានសម្បុរមុខ ស្រស់បស់ អ្នកមិនសោកសៅ ព្រោះហេតុអ្វី ។ លំដាប់នោះ ព្រះពោធិសត្វកាលនឹងប្រាប់ហេតុនៃការមិនសោក ទើបត្រាស់ ៤ គាថាថា នាព្ភតីតហរោ សោកោ, នានាគតសុខាវហោ; តស្មា ធង្ក ន សោចាមិ, នត្ថិ សោកេ ទុតីយតា។ សេចក្តីសោក នាំមកនូវសេចក្តីសុខ ដែលកន្លងទៅហើយមិនបានទេ នាំមកនូវសេចក្តីសុខ ដែលមិនទាន់មក មិនបានទេ បពិត្រស្តេចធង្កៈ ព្រោះហេតុនោះ ទើបខ្ញុំមិនសោក ភាពជាសម្លាញ់ ក្នុងសេចក្តីសោក មិនមានទេ ។ សោចំ បណ្ឌុ កិសោ ហោតិ, ភត្តញ្ចស្ស ន រុច្ចតិ; អមិត្តា សុមនា ហោន្តិ, សល្លវិទ្ធស្ស រុប្បតោ។ បុគ្គលកាលសោក រមែងជាអ្នកមានរោគលឿង ស្គាំងស្គម ទាំងបាយរមែងមិនពេញចិត្តដល់បុគ្គលនោះ បុគ្គលដែលត្រូវសរ គឺសេចក្តីសោកមុតហើយ ក៏ទុក្ខព្រួយ ពួកជនជាសត្រូវ រមែងមានចិត្តត្រេកអរ ។ គាមេ វា យទិ វារញ្ញេ, និន្នេ វា យទិ វា ថលេ; ឋិតំ មំ នាគមិស្សតិ, ឯវំ ទិដ្ឋបទោ អហំ។ សេចក្តីវិនាសនឹងមករកខ្ញុំ ដែលឋិតនៅក្នុងស្រុក ឬក្នុងព្រៃ ក្នុងទីទាប ឬទីទួល មិនបានទេ (ព្រោះ) ខ្ញុំឃើញច្បាស់ផ្លូវធម៌ យ៉ាងនេះហើយ ។ យស្សត្តា នាលមេកោវ, សព្ពកាមរសាហរោ; សព្ពាបិ បថវី តស្ស, ន សុខំ អាវហិស្សតិ។ បុគ្គលណា មានខ្លួនតែមួយ មិនអាចជាអ្នកនាំយកនូវរសនៃសេចក្តីប្រាថ្នា គឺសុខក្នុងឈានទាំងពួងបាន សូម្បីផែនដីទាំងមូល ក៏មិនអាចនាំមកនូវសេចក្តីសុខ ដល់បុគ្គលនោះបាន ។ ព្រះបាទធង្ករាជស្ដាប់គាថាទាំង ៤ នេះហើយ ក៏សូមខមាទោសព្រះពោធិ​សត្វ​ ហើយប្រគល់រាជសម្បត្តិថ្វាយ រួចព្រះអង្គចៀសចេញទៅ ។ ចំណែកព្រះ​ពោធិសត្វប្រគល់រាជសម្បត្តិដល់ពួកអាមាត្យ ហើយព្រះអង្គយាងទៅកាន់ព្រៃហិមពាន្ត បួសជាឥសី ជាអ្នកមានឈានមិនសាបសូន្យ បានទៅកាន់ព្រហ្មលោក ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ធង្ករាជា អានន្ទោ អហោសិ ព្រះបាទធង្ករាជក្នុងកាលនោះ បានមកជាអានន្ទ ឃដរាជា បន អហមេវ អហោសិំ ចំណែកព្រះបាទឃដរាជ គឺតថាគតនេះឯង ។ ធង្កជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត មណិកុណ្ឌលវគ្គ បិដកលេខ ៥៩ ទំព័រ ៧) ។ ដោយ សដវថ ដោយ​៥០០០​ឆ្នាំ
images/articles/544/2026-07-22_08_15_38-________________________________-__Protected_View_-_Word.jpg
Public date : 22, Jul 2026 (14,208 Read)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ត្រាស់ព្រះធម្មទេសនានេះ ដើម្បីឲ្យ ឱវាទដល់ព្រះបាទកោសល មានពាក្យថា ទស ខលុ ដូច្នេះជាដើម ។ពេលមួយ ព្រះរាជាស្រវឹងដោយឥស្សរិយយស ដែលអាស្រ័យនឹងសេចក្ដីសុខក្នុងកិលេស ទ្រង់មិនតាំងទុកការវិនិច្ឆ័យក្ដី ធ្វេសប្រហែសសូម្បីក្នុងការបម្រើព្រះពុទ្ធ ។ ថ្ងៃមួយ ព្រះរាជានោះរឭកព្រះទសពល ទ្រង់គិតថា យើងនឹងថ្វាយបង្គំព្រះសាស្ដា ដូច្នេះកាលស្ដេចសោយក្រយាពេលព្រឹករួច ក៏ទ្រង់ឡើងលើរថដ៏ប្រសើរ យាងទៅវត្ត ថ្វាយបង្គំព្រះសាស្ដា ហើយស្ដេចគង់ (ក្នុងទីដ៏សមគួ) ។ពេលនោះ ព្រះសាស្ដាត្រាស់នឹងព្រះរាជាថា បពិត្រមហារាជ ហេតុដូចម្ដេច បានជាទ្រង់មិនប្រាកដ អស់កាលដ៏យូរ ? ព្រះរាជាទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានកិច្ចការងារច្រើន ទើបមិនមានឱកាសនឹងមកបម្រើព្រះពុទ្ធ ។ ព្រះសាស្ដាត្រាស់ថា បពិត្រមហារាជ កាលព្រះសព្វញ្ញុពុទ្ធ ជាអ្នកឲ្យឱវាទ ដូចជាតថាគត នៅនឹងវត្តដែលជិត ព្រះអង្គមិនគួរប្រមាទឡើយ ធម្មតាព្រះរាជាគប្បីមិនប្រមាទក្នុងរាជកិច្ច ត្រូវប្រព្រឹត្តស្មើក្នុងមាតាបិតា និងពួកអ្នកដែន ត្រូវលះបង់ដំណើរអគតិ មិនត្រូវញ៉ាំងទសរាជធម៌ឲ្យកម្រើក គួរសោយរាជសម្បត្តិដោយធម៌ បើព្រះ​រាជា​ដែលប្រកបដោយធម៌ សូម្បីបរិស័ទក៏ជាអ្នកប្រកបដោយធម៌ដែរ ការដែលតថា​គត​ជាអ្នកឲ្យឱវាទ ហើយព្រះអង្គសោយរាជសម្បត្តិប្រកបដោយធម៌នេះ មិនជាអស្ចារ្យ​ទេ បោរាណបណ្ឌិតទាំងឡាយ សូម្បីមិនមានអាចារ្យប្រៀនប្រដៅ (ក៏អាច) សម្ដែង​ធម៌ ដល់មហាជន ឲ្យតាំងនៅក្នុងសុចរិតធម៌ទាំង ៣ ដោយមតិរបស់ខ្លួន ហើយទៅកាន់ផ្លូវសួគ៌ ។ កាលព្រះរាជាទូលអង្វរអារាធនា ទ្រង់នាំយកអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី ព្រះពោធិ​សត្វ​កើតក្នុងផ្ទៃអគ្គមហេសីរបស់ព្រះរាជានោះ (ពេលប្រសូតហើយ) ពពួកញាតិថ្វាយព្រះនាមថា ជនសន្ធកុមារ ។ ព្រះរាជាបញ្ជាជនសន្ធកុមារ ដែលធំហើយ ដែលបានទៅរៀនសិល្បសាស្ត្រ រួចត្រឡប់មកពីនគរតក្កសិលា ឲ្យជម្រះពន្ធនាគារទាំងអស់ ហើយទ្រង់ប្រទានតំណែងជាឧបរាជ ។ កាលកន្លងទៅនៃបិតា ព្រះពោធិសត្វក៏បានតាំងក្នុងរាជសម្បត្តិ ទ្រង់ឲ្យគេកសាងសាលាទាន ៦ កន្លែង គឺត្រង់ទ្វារនគរ ៤ កន្លែង ត្រង់កណ្ដាលនគរ ១ កន្លែង និង ត្រង់រាជទ្វារ ១ កន្លែង ទ្រង់តែងបរិច្ចាគទ្រព្យ ៦ សែន រាល់ៗថ្ងៃ ញ៉ាំងសកលជម្ពូទ្វីបឲ្យកម្រើក ធ្វើឲ្យមហាទានព្រឹត្តទៅ ទ្រង់បញ្ជាឲ្យបើកពន្ធនាគារជានិច្ច ស្ដេចឲ្យគេជម្រះធម្ម-ភណ្ឌិកៈ សង្គ្រោះសត្វលោកដោយសង្គហវត្ថុទាំង ៤ ទ្រង់រក្សាសីល ៥ និងឧបោសថ សោយរាជសម្បត្តិប្រកបដោយធម៌ ។ ព្រះមហាសត្វ ឲ្យពួកអ្នកដែនមកប្រជុំគ្នា ហើយសម្ដែងធម៌ថា អ្នកទាំងឡាយចូរឲ្យទាន ចូរសមាទានសីល ចូរចម្រើនភាវនា ចូរប្រកបដោយការងារ និងវោហារដែលជាធម៌ ត្រូវសិក្សាសិល្បសាស្ត្រក្នុងវ័យក្មេង ហើយញ៉ាំងទ្រព្យឲ្យកើតឡើង ចូរកុំធ្វើកូដ​កម្ម​ក្នុងស្រុក និងកុំធ្វើការញុះញុង ចូរកុំពោលពាក្យអាក្រក់គ្រោតគ្រាត ចូរបម្រើមាតាបិតា​ ចូរចម្រើនការគោរពរៀមច្បងក្នុងត្រកូល ដូច្នេះហើយ ទ្រង់ក៏បានញ៉ាំងមហា​ជន​ ឲ្យតាំងនៅក្នុងសុចរិតធម៌ ។ ថ្ងៃមួយ ក្នុងថ្ងៃឧបោសថទី ១៥ ព្រះពោធិសត្វសមាទានឧបោសថហើយ គិតថា យើងនឹងសម្ដែងធម៌ ដើម្បីសេចក្ដីសុខនិងសេចក្ដីចម្រើន និងដើម្បីការនៅដោយសេចក្ដីមិនប្រមាទ ដល់មហាជនឲ្យក្រៃលែងឡើង គិតយ៉ាងនេះហើយ ទ្រង់ឲ្យរាជបុរសត្រាច់​វាយស្គរក្នុងនគរ ប្រកាសឲ្យអ្នកនគរទាំងអស់ ធ្វើចាប់ពីអ្នកនៅក្នុងរាជរាំងរបស់ព្រះ​អង្គជាដើម មកប្រជុំគ្នា ហើយស្ដេចប្រថាប់លើបល្ល័ង្កដ៏ប្រសើរ ដែលតាក់តែងល្អហើយ ក្នុងកណ្ដាលអលង្កតរតន-មណ្ឌប រួចទ្រង់ត្រាស់ថា នែអ្នកដ៏ចម្រើន យើងនឹងសម្ដែង​ធម៌ដែលឲ្យកើតសេចក្ដីក្ដៅក្រហាយខ្លះ មិនក្ដៅក្រហាយខ្លះ ដល់អ្នកនគរ ពួកអ្នក​ចូរ​កុំប្រមាទ ចូរមានត្រចៀកផ្ទៀងស្ដាប់ដោយគោរពចុះ ដូច្នេះហើយ ទ្រង់ក៏បានសម្ដែងធម៌ ។ ព្រះសាស្ដាបើករតនៈ គឺព្រះឱស្ឋ ដែលអប់រំចម្រើនដោយសច្ចៈ កាលនឹងធ្វើធម្ម​ទេសនា​នោះ ឲ្យជាក់ច្បាស់ដល់ព្រះបាទកោសល ដោយសំឡេងដ៏ពីរោះ ទើបត្រាស់ព្រះគាថាទាំងឡាយនេះថា៖ ទស ខលុ ឥមានិ ឋានានិ, យានិ បុព្ពេ អករិត្វា; ស បច្ឆា មនុតប្បតិ, ឥច្ចេវាហ ជនសន្ធោ។ ព្រះបាទជនសន្ធៈ ទ្រង់មានព្រះឱង្ការថា បុគ្គលណា មិនបានធ្វើហេតុទាំង ១០ នេះ ទុកជាមុនទេ បុគ្គលនោះ តែងក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ ។ អលទ្ធា វិត្តំ តប្បតិ, បុព្ពេ អសមុទានិតំ; ន បុព្ពេ ធនមេសិស្សំ, ឥតិ បច្ឆានុតប្បតិ។ បុគ្គលមិនបានទ្រព្យ ដែលខ្លួនមិនបានឲ្យកើតឡើង ក្នុងកាលមុន រមែងក្តៅក្រហាយ តែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា អាត្មាអញមិនបានស្វែងរកទ្រព្យ ក្នុងកាលមុន ។ សក្យរូបំ បុរេ សន្តំ, មយា សិប្បំ ន សិក្ខិតំ; កិច្ឆា វុត្តិ អសិប្បស្ស, ឥតិ បច្ឆានុតប្បតិ។ បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា សិល្បៈ ជាគុណ មានសភាពអង់អាច អាត្មាអញមិនបានរៀនទុក ក្នុងកាលមុន ការចិញ្ចឹមជីវិតនៃបុគ្គល អ្នកមិនមានសិល្បៈ លំបាក ។ កូដវេទី បុរេ អាសិំ, បិសុណោ បិដ្ឋិមំសិកោ; ចណ្ឌោ ច ផរុសោ ចាបិ, ឥតិ បច្ឆានុតប្បតិ។ បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា កាលពីដើម អាត្មាអញជាអ្នកប៉ិនប្រសប់ ក្នុងអំពើរកោងផង ជាអ្នកញុះញង់ផង ស៊ីសាច់ខ្នងគេ គឺស៊ីសំណូកផង ជាអ្នកកាចផង អាក្រក់ផង ។ បាណាតិបាតី បុរេ អាសិំ, លុទ្ទោ ចាបិ អនារិយោ; ភូតានំ នាបចាយិស្សំ, ឥតិ បច្ឆានុតប្បតិ។ បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលខាងក្រោយថា កាលពីដើម អាត្មាអញជាអ្នកសម្លាប់សត្វផង កាចអាក្រក់ផង ជាអ្នកមិនប្រសើរផង មិនកោតក្រែងចំពោះពួកសត្វផង ។ ពហូសុ វត សន្តីសុ, អនាបាទាសុ ឥត្ថិសុ; បរទារំ អសេវិស្សំ, ឥតិ បច្ឆានុតប្បតិ។ បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា អើហ្ន៎ កាលដែលពួកស្ត្រីមានច្រើនគរគោក ជាស្ត្រីមិនមានអន្តរាយ (មិនមានគេកាន់កាប់សោះ) អាត្មាអញសេពនឹងប្រពន្ធគេ ។ ពហុម្ហិ វត សន្តម្ហិ, អន្នបានេ ឧបដ្ឋិតេ; ន បុព្ពេ អទទំ ទានំ, ឥតិ បច្ឆានុតប្បតិ។ បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា អើហ្ន៎ កាលពីដើម អាត្មាអញមានបាយ និងទឹកច្រើនគរគោក តែមិនបានឲ្យទានសោះ ។ មាតរំ បិតរំ ចាបិ, ជិណ្ណកំ គតយោព្ពនំ; បហុ សន្តោ ន បោសិស្សំ, ឥតិ បច្ឆានុតប្បតិ។ បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា កាលអាត្មាអញ មានទ្រព្យច្រើន មិនបានចិញ្ចឹមមាតា និងបិតាដែលចាស់ មានវ័យកន្លងហើយ ។ អាចរិយមនុសត្ថារំ, សព្ពកាមរសាហរំ; បិតរំ អតិមញ្ញិស្សំ, ឥតិ បច្ឆានុតប្បតិ។ បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា អាត្មាអញបានមើល ងាយបិតា ដែលជាអាចារ្យ អ្នកប្រៀនប្រដៅ ជាអ្នកនាំមកនូវរសគ្រប់យ៉ាង ។ សមណេ ព្រាហ្មណេ ចាបិ, សីលវន្តេ ពហុស្សុតេ; ន បុព្ពេ បយិរុបាសិស្សំ, ឥតិ បច្ឆានុតប្បតិ។ បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា ក្នុងកាលមុន អាត្មាអញ មិនបានចូលទៅជិតពួកសមណៈ និងព្រាហ្មណ៍ អ្នកមានសីល ជាពហុស្សូតឡើយ ។ សាធុ ហោតិ តបោ ចិណ្ណោ, សន្តោ ច បយិរុបាសិតោ; ន ច បុព្ពេ តបោ ចិណ្ណោ, ឥតិ បច្ឆានុតប្បតិ។ បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា តបៈ គឺសុចរិតធម៌ ដែលគេសន្សំហើយផង បុគ្គលអ្នកស្ងប់ ដែលគេចូលទៅអង្គុយជិតផង ជាការប្រពៃ តបៈ (មានសភាពយ៉ាងនេះ) អាត្មាអញ មិនបានសន្សំហើយ ក្នុងកាលពីដើម ។ យោ ច ឯតានិ ឋានានិ, យោនិសោ បដិបជ្ជតិ; ករំ បុរិសកិច្ចានិ, ស បច្ឆា នានុតប្បតិ។ ចំណែកខាងបុគ្គលណា កាលធ្វើកិច្ចរបស់បុរសទាំងឡាយ ហើយប្រតិបត្តិនូវហេតុ ទាំងនេះ ដោយយោបល់ បុគ្គលនោះ រមែងមិនក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយឡើយ ។ ព្រះមហាសត្វសម្ដែងធម៌ដល់មហាជនដោយនិយាមនេះ រាល់ៗកន្លះខែ យ៉ាងនេះឯង ។ ចំណែកមហាជនតាំងនៅក្នុងឱវាទព្រះមហាសត្វ ធ្វើឋានទាំង ១០ នោះឲ្យពេញហើយ ជាអ្នកមានសួគ៌ជាទីទៅខាងមុខ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ត្រាស់ថា បពិត្រមហារាជ បោរាណបណ្ឌិតទាំងឡាយ សូម្បីមិនមានអាចារ្យ (ក៏អាច) សម្ដែងធម៌ដោយបញ្ញារបស់ខ្លួន ញ៉ាំងមហាជនឲ្យតាំងនៅក្នុងផ្លូវសួគ៌យ៉ាងនេះឯង ដូច្នេះហើយទ្រង់ប្រជុំជាតកថា តទា បរិសា ពុទ្ធបរិសា អហេសុំ បរិស័ទក្នុងកាលនោះ បានមកជា ពុទ្ធបរិស័ទជនសន្ធរាជា បន អហមេវ អហោសិំ ចំណែកព្រះបាទជនសន្ធៈ គឺ តថាគត នេះឯង ។ជនសន្ធជាតក ចប់៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទ្វាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២៤៨) ថ្ងៃ សៅរ៍ ១៣ រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ត្រូវនឹងថ្ងៃទី ៨ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨ ។ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/2890/______overed.jpg
Public date : 21, Jul 2026 (9,241 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវការចូលទៅកាន់ផែនដីរបស់ភិក្ខុទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យសោករោ បុញ្ញករោហមស្មិ ដូច្នេះ (ជាដើម) ។ មែនពិត ក្នុងពេល​នោះ ពួកភិក្ខុសន្ទនាគ្នាក្នុងសាលាធម្មសភាថា ម្នាលអាវុសោទាំងឡាយ ទេវទត្តខឹងសម្បានឹងព្រះ​តថាគត ហើយត្រូវផែនដីស្រូប ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំង​ឡាយ​ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងនោះក្រាបទូលឲ្យទ្រង់ជ្រាបហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលទេវទត្តឲ្យការប្រហារក្នុងជិនចក្ររបស់តថាគត​ហើយ​​ត្រូវផែនដីស្រូបនោះ សូម្បីក្នុងកាលមុន លោកក៏ធ្លាប់ឲ្យការប្រហារក្នុង ធម្មចក្រ ហើយចូលទៅកាន់ផែនដី កើតក្នុងអវីចិមហានរកជាទីខាងមុខ ទើបទ្រង់នាំអតីតនិទានមកសម្ដែងដូចតទៅថាៈ ក្នុង​អតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតជាទេវបុត្តមានព្រះនាមថា ធម្មៈ ក្នុងកាមាវចរទេវលោក ។ ចំណែកព្រះទេវទត្តជាទេវបុត្ត ឈ្មោះថា អធម្មៈ ។ ​បណ្ដាទេវបុត្តទាំង ២ អង្គនោះ ធម្មទេវបុត្រប្រដាប់ដោយគ្រឿងអលង្ការជាទិព្វ ទ្រង់រថជាទិព្វដ៏ប្រសើរ ជាអ្នកមានពួកទេពតាចោមរោមហើយ ស្ថិតនៅលើអាកាសក្នុងស្រុក និគម ជនបទ និងរាជធានីទាំង​ឡាយ ក្នុងថ្ងៃពេញបូណ៌មីដែលជាថ្ងៃឧបោសថ ដែលមនុស្សទាំយឡាយបរិភោគអាហារពេលល្ងាចរួចហើយ​​ ប្រជុំគ្នាដោយកថាជាសុខត្រង់ទ្វារផ្ទះរបស់ខ្លួនៗ ញ៉ាំងពួកមនុស្សឲ្យសមាទាននូវកុសលកម្ម​បថ ​១០ ប្រការថា អ្នកទាំងឡាយចូរវៀរចាកអកុសលកម្មបថ ១០ ប្រការ មានបាណាតិបាតជា​ដើម​ នាំ​គ្នាបំពេញធម៌ គឺការទំនុកបម្រុងបម្រើមាតាផង ការទំនុកបម្រុងបម្រើបិតាផង និងប្រព្រឹត្តសុចរិតធម៌ ៣ ​ប្រការចុះ កាលធ្វើយ៉ាងនេះ នឹងមានសួគ៌ជាទីទៅខាងមុខ និងបានសោយយសដ៏ធំ ដូច្នេះហើយ ទើបធ្វើប្រទក្សិណជម្ពូទ្វីប (ជាទក្ខិណាវដ្ដ) ។ ចំណែកអធម្មទេវបុត្ត ញ៉ាំងឲ្យមនុស្សទាំងឡាយកាន់យកនូវអកុសលកម្មបទ ១០ ប្រការ ដោយន័យជាដើមថា ពួកអ្នកចូរសម្លាប់សត្វ ដូច្នេះហើយ ទើបធ្វើនូវជម្ពូទ្វីបជា ឧត្តរាវដ្ដ (វិលជុំវិញទៅខាងឆ្វេង) ។ លំដាប់នោះ រថរបស់ទេវបុត្តទាំងពីរនោះ បានជួបគ្នាលើអាកាស ។ បន្ទាប់មកបរិស័ទរបស់ទេវបុត្តទាំងនោះ សួរគ្នាថា ពួកលោកជារបស់ទេវបុត្រណា ពួកលោកជារបស់ទេវបុត្រណា ? នាំគ្នាឆ្លើយថា ពួកយើងជាចំណែកខាងធម្មទេវបុត្ត ពួកយើងជាចំណែកខាងអធម្ម-ទេវបុត្ត ទើបនាំគ្នាញែកផ្លូវចេញជា ២ ចំណែក ។ ចំណែកធម្មទេវបុត្តហៅអធម្មទេវបុត្តមកពោលថា នែសម្លាញ់ លោកជាចំណែកអធម៌ ខ្ញុំជាចំណែកខាងធម៌ ផ្លូវនេះសមគួរដល់ខ្ញុំ លោកចូរបររថរបស់លោកចេញ ចូរឲ្យផ្លូវដល់ខ្ញុំ ហើយពោលគាថាទី ១ ថា យសោករោ បុញ្ញករោហមស្មិ, សទាត្ថុតោ សមណព្រាហ្មណានំ; មគ្គារហោ ទេវមនុស្សបូជិតោ, ធម្មោ អហំ ទេហិ អធម្ម មគ្គំ។ ម្នាលអធម្មទេវបុត្រ ខ្ញុំឈ្មោះធម្មៈ ជាអ្នកធ្វើយស ធ្វើបុណ្យ ខ្ញុំដែលពួកសមណ-ព្រាហ្មណ៍ សរសើរជានិច្ច ដែលទេវតា និងមនុស្សបូជាហើយ គួរបានផ្លូវ អ្នកចូរឲ្យផ្លូវ ។ បណ្ដាបទទាំងនោះ បទថា យសោករោ បានដល់ ខ្ញុំជាសាងយសឲ្យដល់ទេវតានិងមនុស្សទាំងឡាយ ។ សូម្បីក្នុងបទទី ២ ក៏មានន័យដូចគ្នា ។ បទថា សទាត្ថុតោ គឺ បានទទួលការសរសើរជានិច្ច ក្នុងកាលទាំងពួង ។ លំដាប់នោះ អធម្មទេវបុត្រពោលថា អធម្មយានំ ទឡ្ហមារុហិត្វា, អសន្តសន្តោ ពលវាហមស្មិ; ស កិស្ស ហេតុម្ហិ តវជ្ជ ទជ្ជំ, មគ្គំ អហំ ធម្ម អទិន្នបុព្ពំ។ ម្នាលធម្មៈ ខ្ញុំជិះរថ ឈ្មោះអធម្មយានដ៏មាំ ជាអ្នកមិនតក់ស្លុត មានកម្លាំង ខ្ញុំនោះនឹងឲ្យផ្លូវដល់អ្នក ដែលមិនធ្លាប់ឲ្យហើយ ក្នុងថ្ងៃនេះ ព្រោះហេតុអ្វី ។ ធម្មទេវបុត្រពោលថា ធម្មោ ហវេ បាតុរហោសិ បុព្ពេ, បច្ឆា អធម្មោ ឧទបាទិ លោកេ; ជេដ្ឋោ ច សេដ្ឋោ ច សនន្តនោ ច, ឧយ្យាហិ ជេដ្ឋស្ស កនិដ្ឋ មគ្គា។ ធម៌បានកើតមុន អធម៌កើតក្រោយ ក្នុងលោក ខ្ញុំជាច្បងផង ប្រសើរជាងផង មានតាំងពីព្រេងនាយផង ម្នាលប្អូន អ្នកចូរចៀសចេញ អំពីផ្លូវរបស់បង ។ អធម្មទេវបុត្រពោលថា ន យាចនាយ នបិ បាតិរូបា, ន អរហតា តេហំ ទទេយ្យំ មគ្គំ; យុទ្ធញ្ច នោ ហោតុ ឧភិន្នមជ្ជ, យុទ្ធម្ហិ យោ ជេស្សតិ តស្ស មគ្គោ។ ខ្ញុំមិនត្រូវឲ្យផ្លូវដល់អ្នក ដោយសេចក្តីអង្វរ មិនត្រូវឲ្យ ដោយពាក្យសមគួរ មិនត្រូវឲ្យ ព្រោះខ្ញុំគួរបានផ្លូវ យើងទាំងពីរនាក់ ចូរច្បាំងគ្នា ក្នុងថ្ងៃនេះ អ្នកណាឈ្នះក្នុងចម្បាំង ផ្លូវជារបស់អ្នកនោះ ។ ធម្មទេវបុត្រពោលថា សព្ពា ទិសា អនុវិសដោហមស្មិ, មហព្ពលោ អមិតយសោ អតុល្យោ; គុណេហិ សព្ពេហិ ឧបេតរូបោ, ធម្មោ អធម្ម ត្វំ កថំ វិជេស្សសិ។ មា្នលអធម្មៈ ខ្ញុំឈ្មោះធម្មៈ ជាអ្នកល្បីល្បាញសព្វទិស មានកម្លាំងច្រើន មានយសរាប់មិនអស់ មិនមានអ្នកណាផ្ទឹមបាន មានសភាពជាអ្នកប្រកបដោយគុណគ្រប់យ៉ាង អ្នកនឹងឈ្នះ (ខ្ញុំ) ដូចម្តេចបាន ។ អធម្មទេវបុត្រពោលថា លោហេន វេ ហញ្ញតិ ជាតរូបំ, ន ជាតរូបេន ហនន្តិ លោហំ; សចេ អធម្មោ ហញ្ឆតិ ធម្មមជ្ជ, អយោ សុវណ្ណំ វិយ ទស្សនេយ្យំ។ គេតែងដំមាស ដោយដែក គេមិនដែលដំដែកដោយមាសទេ បើអធម្មៈ ដំធម្មៈក្នុងថ្ងៃនេះ ដូចជាដែកដំមាស បុគ្គលគួរមើលដែរ ។ ធម្មទេវបុត្រពោលថា សចេ តុវំ យុទ្ធពលោ អធម្ម, ន តុយ្ហ វុឌ្ឍា ច គរូ ច អត្ថិ; មគ្គញ្ច តេ ទម្មិ បិយាប្បិយេន, វាចាទុរុត្តានិបិ តេ ខមាមិ។ ម្នាលអធម្មៈ បើអ្នកមានកម្លាំងនឹងច្បាំងបុគ្គលចាស់ និងបុគ្គលជាគ្រូ មិនមានដល់អ្នក ខ្ញុំនឹងឲ្យនូវផ្លូវដល់អ្នក ដោយពាក្យជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ផង ខ្ញុំនឹងអត់ទ្រាំនូវពាក្យទ្រគោះបោះបោក របស់អ្នកផង ។ គាថាទាំង ៦ នេះ លោកពោលដោយអំណាចជាពាក្យឆ្លើយឆ្លងរបស់ទេវបុត្រទាំង ២ នោះឯង ។ បណ្តាបទទាំងនោះ បទថា ស កិស្ស ហេតុម្ហិ តវជ្ជ ទជ្ជំ សេចក្ដីថា ខ្ញុំនេះឈ្មោះថា អធម្មៈ ឡើងលើអធម្មយានហើយ មិនខ្លាចអ្នកណាឡើយ ជាអ្នកមានកម្លាំង នែធម្មៈ ហេតុអ្វីក្នុងថ្ងៃនេះ ខ្ញុំនឹងឲ្យផ្លូវ ដែលមិនធ្លាប់ឲ្យ ដល់លោក ។ បទថា បុព្ពេ សេចក្ដីថា ធម៌គឺកុសលកម្មបថ ១០ ប្រការប្រាកដហើយក្នុងលោកនេះ ក្នុងកាលជាបឋមកប្ប អធម៌ កើតឡើងខាងក្រោយ ។ បទថា ជេដ្ឋោ ច នេះ ធម្មៈពោលថា ព្រោះសេចក្ដីដែលធម៌កើតឡើងមុន ខ្ញុំទើបចម្រើនជាង ប្រសើរជាង ចាស់ជាង ចំណែកលោកជាប្អូន ហេតុនោះ លោកចូរគេចចេញទៅ ។ បទថា នបិ បាតិរូបា សេចក្ដីថា ខ្ញុំនឹងមិនឲ្យផ្លូវដល់លោក ដោយពាក្យសូម ក្ដី ដោយពាក្យគួរសមក្ដី ព្រោះខ្ញុំជាអ្នកសមគួរនឹងបានផ្លូវ ។ បទថា អនុវិសដោ សេចក្ដីថា ខ្ញុំជាអ្នកប្រាកដដោយគុណរបស់ខ្លួនដែលផ្សាយទៅសព្វទិស គឺ ទិសធំ ៤ និងទិសតូច ៤ និងជាអ្នកប្រាកដដោយបញ្ញា ។ បទថា លោហេន បានដល់ ដោយដុំដែក ។ បទថាហញ្ឆតិ ប្រែថា នឹងសម្លាប់ ។ បទថា តុវំ យុទ្ធពលោ អធម្ម សេចក្ដីថា នែអធម្មៈ បើលោកជាមានកម្លាំងក្នុងចម្បាំង ។ បទថា វុឌ្ឍា ច គរូ ច សេចក្ដីថា បើយ៉ាងនេះ បុគ្គលចាស់ និងបុគ្គលជាគ្រូ របស់អ្នកមិនមាន ។ បទថា បិយាប្បិយេន សេចក្ដីថា ខ្ញុំកាលឲ្យដោយសេចក្ដីពេញចិត្ត និង មិនពេញចិត្ត រមែងឲ្យផ្លូវដល់លោកដូចឲ្យដោយសេចក្ដីពេញចិត្ត ។ ក្នុងខណៈដែលព្រះពោធសត្វ ពោលគាថានេះចប់ហើយភ្លាម អធម្មៈកាលមិនអាចនឹងតាំងនៅលើរថ ជាអ្នកមានក្បាលសំយុងចុះ ធ្លាក់មកលើផែនដី បានទៅកាន់ចន្លោះនៃផែនដី ហើយកើតក្នុងអវីចិមហានរក ។ កាលព្រះភគវាបានត្រាស់ជាព្រះសម្មាសម្ពុទ្ធហើយ ទ្រង់ក៏សម្ដែងព្រះគាថាដ៏សេសថា ៖ ឥទញ្ច សុត្វា វចនំ អធម្មោ, អវំសិរោ បតិតោ ឧទ្ធបាទោ; យុទ្ធត្ថិកោ ចេ ន លភាមិ យុទ្ធំ, ឯត្តាវតា ហោតិ ហតោ អធម្មោ។ អធម្មទេវបុត្រ ឮពាក្យនេះហើយ មានក្បាលសំយុងចុះ មានជើងឡើងលើ ក៏ធ្លាក់ចុះ ពោលពាក្យថា អញត្រូវការដោយចម្បាំង តែមិនបាននូវការច្បាំងឡើយ អធម្មទេវបុត្រ ក៏ស្លាប់ដោយហេតុត្រឹមប៉ុណ្ណេះឯង ។ ខន្តីពលោ យុទ្ធពលំ វិជេត្វា, ហន្ត្វា អធម្មំ និហនិត្វ ភូម្យា; បាយាសិ វិត្តោ អភិរុយ្ហ សន្ទនំ, មគ្គេនេវ អតិពលោ សច្ចនិក្កមោ។ ធម្មទេវបុត្រ មានខន្តិធម៌ ជាកម្លាំង មានចិត្ត មានកម្លាំងក្រៃពេក មានព្យាយាមដ៏ទៀងទាត់ បានផ្ចាញ់ បានសម្លាប់នូវអធម្មទេវបុត្រ ដែលមានចម្បាំងជាកម្លាំង ទម្លាក់ទៅលើផែនដី ហើយឡើងកាន់រថ (របស់ខ្លួន) បរទៅតាមផ្លូវដដែល ។ មាតា បិតា សមណព្រាហ្មណា ច, អសម្មានិតា យស្ស សកេ អគារេ; ឥធេវ និក្ខិប្ប សរីរទេហំ, កាយស្ស ភេទា និរយំ វជន្តិ តេ; យថា អធម្មោ បតិតោ អវំសិរោ។ បុគ្គលណា មិនបានធ្វើសក្ការៈដល់មាតាបិតា និងសមណព្រាហ្មណ៍ ក្នុងផ្ទះរបស់ខ្លួន បុគ្គលនោះ លុះដាក់ចុះនូវរាងកាយ គឺសរីរៈ បែកធ្លាយរាងកាយ ក្នុងលោកនេះ រមែងទៅកាន់នរក ដូចជាអធម្មទេវបុត្រ ដែលសំយុងក្បាលធ្លាក់ចុះ ។ មាតា បិតា សមណព្រាហ្មណា ច, សុសម្មានិតា យស្ស សកេ អគារេ; ឥធេវ និក្ខិប្ប សរីរទេហំ, កាយស្ស ភេទា សុគតិំ វជន្តិ តេ; យថាបិ ធម្មោ អភិរុយ្ហ សន្ទនំ។ បុគ្គលណា បានធ្វើសក្ការៈ ដល់មាតាបិតា និងសមណព្រាហ្មណ៍ ក្នុងផ្ទះរបស់ខ្លួន បុគ្គលនោះ លុះដាក់ចុះនូវរាងកាយ គឺសរីរៈ បែកធ្លាយរាងកាយ ក្នុងលោកនេះ រមែងទៅកាន់សុគតិ ដូចជាធម្មទេវបុត្រ ឡើងកាន់រថរបស់ខ្លួន ដូច្នោះ ។ បណ្តាបទទាំងនោះ បទថា យុទ្ធត្ថិកោ ចេ បានដល់ ការពិលាបរបស់អធម្មទេវបុត្រនោះ បានឮថា គេកំពុងពិលាបនោះឯង ធ្លាក់ចុះ ចូលទៅហើយកាន់ផែនដី ។ បទថាឯត្តាវតា សេចក្ដីថា ម្នាលភិក្ខុទាំង​ឡាយ អធម្មៈចូលទៅកាន់ផែនដីហើយ អស់កាលត្រឹមណា អធម្មៈឈ្មោះថាត្រូវសម្លាប់ហើយ ត្រឹម​នោះ​ ។ បទថា ខន្តីពលោ សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ អធម្មទេវបុត្រចូលទៅកាន់ផែនដីហើយយ៉ាង​នេះ ធម្មទេវបុត្រជាអ្នកមានកម្លាំង គឺអធិវាសខន្តី ឈ្នះហើយនូវយុទ្ធពលនោះ សម្លាប់ហើយ កប់ក្នុងផែនដី ញ៉ាំងអធម្មៈឲ្យធ្លាក់ចុះហើយ ជាអ្នកមានចិត្តជឿជាក់ ព្រោះកើតភាពពិតប្រាកដ ឡើងកាន់​រថរបស់ខ្លួន មានសេចក្ដីព្យាយាមដ៏មាំ បានទៅតាមផ្លូវនោះឯង ។ បទថា អសម្មានិតា ប្រែថា ដែលគេមិនសក្ការៈ ។ បទថា សរីរទេហំ សេចក្ដីថា បានលះបង់កាយពោលគឺសរីរៈក្នុងលោកនេះ។ បទថា និរយំ វជន្តិ សេចក្ដីថា អ្នកសមគួរដល់សក្ការៈដែលមនុស្សអាក្រក់ណាមិនធ្វើក្នុងផ្ទះ មនុស្សអាក្រក់ដែលមានសភាពយ៉ាងនោះ រមែងមានក្បាលសំយុងចុះ ធ្លាក់ទៅកាន់នរក ដូចអធម្មទេវបុត្រមានក្បាលសំយុងចុះធ្លាក់ទៅ ដូច្នោះដែរ ។ បទថា សុគតិំ វជន្តិ សេចក្ដីថា បណ្ឌិតដែលមានសភាពដូច្នោះ ដែលអ្នកណាបានសក្ការៈហើយ អ្នកនោះរមែងទៅកាន់សុគតិ ដូចធម្មទេវបុត្រឡើងកាន់រថបរទៅកាន់ទេវលោក ដូច្នោះដែរ ។ ព្រះសាស្ដា គ្រានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏បានក្រោធខឹងនឹងតថាគត ហើយចូលទៅកាន់ផែនដីដែរ ដូច្នេះហើយ ទ្រង់ប្រជុំជាតកថា តទា អធម្មោ ទេវបុត្តោ ទេវទត្តោ អហោសិ អធម្មទេវបុត្រក្នុងកាលនោះ បានមកជាទេវទត្ត ។បរិសាបិស្ស ទេវទត្តបរិសា សូម្បីបរិស័ទអធម្មទេវបុត្រនោះ បានមកជាបរិស័ទរបស់ទេវទត្ត ។ ធម្មោ បន អហមេវ ចំណែកធម្មទេវបុត្រ គឺជា តថាគត នេះឯង ។បរិសា ពុទ្ធបរិសាយេវ បរិស័ទរបស់ធម្មទេវបុត្រ បានមកជា ពុទ្ធបរិស័ទនេះឯង ។ ធម្មទេវបុត្តជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២១៦) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2953/wssqss21pic.jpg
Public date : 20, Jul 2026 (109,096 Read)
គ្រាមួយ ជាថ្ងៃពេញបូណ៌មី មានតិថី ១៥ កើត ក្នុងពេលព្រឹក ព្រះបាទសិវិ ប្រថាប់លើរាជបល្ល័ង្កខាងក្រោមសមុស្សិតស្វេតច្ឆត្រ ទ្រង់ត្រិះរិះដល់ទានដែលព្រះអង្គបានបរិច្ចាគ មិនបាន ឃើញពាហិរវត្ថុណាមួយដែលព្រះអង្គនៅធ្លាប់ឲ្យឡើយ ទើបទ្រង់ព្រះចិន្តាថា ពាហិរវត្ថុដែលឈ្មោះថា យើងនៅមិនបានបរិច្ចាគ មិនមាន ពាហិរទាននេះ មិនបានញ៉ាំងយើងឲ្យត្រេកអរឡើយ យើងប្រាថ្នានឹងឲ្យអជ្ឈត្តិកទាន ។ ឱហ៎្ន ! ក្នុងថ្ងៃនេះ វេលាដែលយើងទៅរោងទាន យាចកណានីមួយប៉ុណ្ណោះ កុំសូមពាហិរវត្ថុឡើយ គប្បីកាន់យកនូវឈ្មោះនៃអជ្ឈត្តិកទានចុះ, ពិតមែន ប្រសិនបើអ្នកណានីមួយ គប្បីកាន់យកនូវឈ្មោះនៃសាច់បេះដូង របស់យើងសោត យើងនឹងពុះទ្រូងដោយច្បូក នាំ​យក​បេះ​ដូង​ដែលជាទីហូរចេញនៃដំណក់ឈាមហើយឲ្យ បីដូចជា កាលដកឡើងនូវបទុមជាតិទាំងដើម ចេញអំពីទឹកដ៏ថ្លា ។ ដូច្នោះ បើអ្នកណាមួយ ចេញមាត់សូមសាច់ក្នុងសរីរៈរបស់យើង យើងនឹងពន្លះសាច់ក្នុងសរីរៈហើយឲ្យ បីដូចជាកាលឆូតនូវ ចន្ទន៍ក្រហម ដោយសត្រាសម្រាប់ឆូតដូច្នោះ ប្រសិនបើអ្នកណាសូមលោហិត យើងនឹងចូលទៅក្នុងយន្តមុខ (អាវុធ) ញ៉ាំងភោជនដែលមនុស្សនាំចូលទៅហើយឲ្យពេញ ហើយឲ្យនូវលោហិត ។ ម្យ៉ាងទៀត ប្រសិនបើអ្នកណាមួយនិយាយនឹងយើងថា ការងារក្នុងផ្ទះរបស់ខ្ញុំមិនប្រព្រឹត្តទៅ ព្រះអង្គចូរធ្វើនូវការងារនៃទាសៈ ក្នុងផ្ទះ របស់ខ្ញុំ ដូច្នេះ យើងនឹងលះការតែងខ្លួនជាក្សត្រ ធ្វើខ្លួនឲ្យតាំងនៅក្នុងចំណែកខាងក្រៅតំណែង ហើយប្រកាសខ្លួនធ្វើការងាររបស់ទាសៈ ។ បើអ្នកណាសូមកែវភ្នែករបស់យើង យើងនឹងឆ្កៀលកែវភ្នែកទាំងគូឲ្យ ហាក់បីដូចជាកាលនាំចេញ នូវសាច់ត្នោត ដូច្នោះ ។ ដោយ ស.ដ.វ.ថ. ។ ដោយ៥០០០ឆ្នាំ
images/articles/3387/2026-06-22_09_10_12-_New_Text_Document_txt_-_Notepad.jpg
Public date : 12, Jul 2026 (384 Read)
ក្នុងសម័យកាលនៃព្រះសម្មាសម្ពុទ្ធគង់នៅឯវត្តជេតពន ក្បែរក្រុងសាវត្ថី មានស្ត្រីអ្នកមានសទ្ធាជ្រះថ្លាម្នាក់ រស់នៅដោយភាពក្រីក្រ។ ថ្ងៃមួយ ខណៈដែលនាងកំពុងរៀបចំអាហារពេលព្រឹកដ៏តិចតួចសម្រាប់ខ្លួនឯង ស្រាប់តែបានឃើញព្រះថេរៈមួយអង្គយាងមកបិណ្ឌបាត។ គ្រានោះ នាងមានចិត្តត្រេកអរជាពន់ពេក ដែលបានជួបនឹង "ស្រែបុណ្យ" ដ៏ឧត្តម ប៉ុន្តែក្នុងពេលជាមួយគ្នានោះ នាងក៏កើតទុក្ខព្រួយក្នុងចិត្ត ដោយសារនាងគ្មានអ្វីក្រៅពីអាហារតិចតួចនោះសម្រាប់ប្រគេនទេ។ ដោយសារសទ្ធាដ៏មុតមាំលើសពីភាពក្រីក្រ នាងក៏សម្រេចចិត្តយកអាហារពេលព្រឹកនោះមកបែងជាពីរចំណែក ហើយប្រគេនពាក់កណ្តាលដល់ព្រះថេរៈដោយសេចក្តីគោរព។ ព្រះថេរៈអង្គនោះ ដែលជាព្រះអរហន្តដ៏វិសុទ្ធ បានទទួលបិណ្ឌបាតនោះ ហើយក៏បានអនុមោទនាបុណ្យដល់នាង។ កាលកន្លងទៅ នាងបានច្យុត (ស្លាប់) ទៅកើតក្នុងឋានតាវត្តិង្ស មានបុណ្យបារមីដទៃមិនអាចប្រៀបផ្ទឹមបាន។ ថ្ងៃមួយ ព្រះមហាមោគ្គល្លានត្ថេរបានយាងទៅកាន់ឋានសួគ៌ ក៏បានជួបនឹងនាងទេវធីតានោះ ដែលមានរូបឆោមស្រស់ប្រិមប្រិយ និងមានទេវានុភាពដ៏មហិមា។ ព្រះថេរៈបានសួរដេញដោលអំពីហេតុដែលនាំឱ្យនាងបាននូវសម្បត្តិទេវតាដ៏ប្រសើរនេះ។ នាងទេវធីតាបានឆ្លើយតបដោយសេចក្តីរីករាយថា៖ "បពិត្រព្រះគុណម្ចាស់ដ៏ចម្រើន កាលពីជាតិមុន ទោះបីនាងខ្ញុំជាស្រីក្រីក្រក្តី ក៏នាងខ្ញុំមានសទ្ធាជ្រះថ្លា បានប្រគេនអាហារពាក់កណ្តាលដែលខ្លួនមានដល់ព្រះអរិយបុគ្គល។ ដោយសារអានិសង្សនៃទានកថាដ៏តូចតាចនោះឯង ទើបនាំឱ្យនាងខ្ញុំបានមកទទួលនូវមហាសម្បត្តិទាំងនេះ។" ព្រះមហាមោគ្គល្លានត្ថេរ ក៏បានយកសេចក្តីនេះទៅក្រាបទូលថ្វាយព្រះសម្មាសម្ពុទ្ធ។ ព្រះពុទ្ធអង្គបានយកហេតុការណ៍នេះមកសម្តែងជាធម្មទេសនា អំពី "អានិសង្សនៃការឱ្យទាន" ដែលមិនមែនគិតទៅលើបរិមាណនៃទាននោះទេ ប៉ុន្តែគិតទៅលើ "សទ្ធាជ្រះថ្លា" នៃម្ចាស់ទាន ដែលជាកម្លាំងបុណ្យដ៏មហិមា។ អត្ថបទនេះសម្រួលដោយ៖ ព្រះគ្រូសាស្ត្រាចារ្យ ឧណុវតុរបុប្ពឡេ មហិន្ទោ (សាកលវិទ្យាល័យរូហុណ្ហ) បកប្រែ និងកែសម្រួលពីស្រីលង្កា ប្រភព៖ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
images/articles/3388/2026-06-22_09_11_17-_New_Text_Document_txt_-_Notepad.jpg
Public date : 26, Jun 2026 (283 Read)
កាលពីអតីតកាល មានព្រះភិក្ខុមួយអង្គបានធ្វើដំណើរតាមកប៉ាល់កាត់សមុទ្រ។ កំឡុងពេលធ្វើដំណើរនោះ ព្រះថេរៈបានសូត្រគម្ពីរអភិធម្ម «ធម្មសង្គណី-ចិត្តុប្បាទកណ្ឌ» ដោយសំឡេងដ៏ពីរោះ។ គ្រានោះឯង មានត្រីមួយក្បាលដែលកំពុងហែលក្នុងសមុទ្រ កាលបើបានស្ដាប់ឮសូរពាក្យពេចន៍នៃព្រះធម៌ដ៏វិសេសនោះ ក៏កើតសេចក្ដីជ្រះថ្លាជាខ្លាំង រហូតហែលតាមកប៉ាល់នោះមិនដាច់។ ដោយកម្លាំងនៃសេចក្ដីជ្រះថ្លានោះ លុះដល់ពេលត្រីនោះត្រូវគេចាប់បានរហូតដល់ស្លាប់ទៅ ក៏បានទៅចាប់កំណើតក្នុងត្រកូលអ្នកមានស្ដុកស្ដម្ភមួយ។ ដោយសារអានិសង្សនៃចិត្តដែលបានស្ដាប់ព្រះធម៌កាលពីជាតិមុន កុមារនោះមាននិស្ស័យស្រឡាញ់ការធ្វើបុណ្យ និងចូលចិត្តជួបព្រះសង្ឃជាខ្លាំង។ លុះអាយុបាន ៧ ឆ្នាំ កុមារនោះក៏បានសុំមាតាបិតាបួស ហើយដោយសារប្រាជ្ញាវាងវៃ កុមារនោះបានខំសិក្សាទន្ទេញរៀនសូត្ររហូតចាំចេះចប់គម្ពីរត្រៃបិដក ហើយល្បីល្បាញដោយនាមថា ព្រះសទ្ធាសុមនត្ថេរ។ ថ្ងៃមួយ ព្រះសទ្ធាសុមនត្ថេរ បាននិមន្តទៅគោរពបូជាព្រះចេតិយនាគទីប និងនិមន្តទៅស្នាក់នៅសួនច្បាររបស់ព្រះបាទទុដ្ឋគាមណី ដែលស្ថិតនៅចន្លោះភ្នំចូឡគិរី និងមហាកិរី។ នៅទីនោះ ព្រះថេរៈបានចម្រើនពុទ្ធានុស្សតិកម្មដ្ឋានជាប្រចាំ។ ដោយសារបារមីដែលបានសាងពីជាតិមុនៗ រួមផ្សំនឹងការប្រតិបត្តិធម៌យ៉ាងខ្ជាប់ខ្ជួន ព្រះថេរៈក៏បានសម្រេចមគ្គផលជាព្រះអរហន្តដ៏វិសុទ្ធក្នុងទីនោះឯង។ រឿងរ៉ាវនេះពិតជាបង្ហាញឱ្យឃើញថា សូម្បីតែសត្វតិរច្ឆាន កាលបើបានស្ដាប់ឮព្រះធម៌ដោយសេចក្ដីជ្រះថ្លា ក៏អាចនាំឱ្យមានភពជាតិដ៏ប្រសើរ និងឈានទៅដល់ការសម្រេចមគ្គផលបានយ៉ាងពិតប្រាកដ។ បកប្រែ និងកែសម្រួលពីភាសាស្រីលង្កា ប្រភព៖ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
images/articles/2943/ccvffic.jpg
Public date : 24, Jun 2026 (72,427 Read)
ជាតកនេះមានពាក្យថា លុទ្ធានំ លហុចិត្តានំ ដូច្នេះជាដើម នឹងមានប្រាកដជាក់ច្បាស់ក្នុងកុណាលជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៥៤) ឯណោះ ។ (សេចក្ដីខាងក្រោមនេះជាខ្លឹមសារចូឡកុណាលជាតកក្នុងព្រះត្រៃបិដក ៖ សត្វតាវ៉ៅបានពោលថា លុទ្ធានំ លហុចិត្តានំ, អកតញ្ញូន ទុព្ភិនំ, នាទេវសត្តោ បុរិសោ, ថីនំ សទ្ធាតុមរហតិ។ បុរសដែលមិនជាប់ចំពាក់ ដោយទេវតា (ខ្មោចមិនចូល) មិនគួរជឿ (នូវសីលនិងវត្ត) របស់ពួកស្ត្រី ជាអ្នកឈ្លានពាន មានចិត្តរហ័ស មិនដឹងនូវឧបការគុណ ដែលគេធ្វើហើយ ជាអ្នកប្រទូស្តមិត្រទេ ។ ន តា បជានន្តិ កតំ ន កិច្ចំ, ន មាតរំ បិតរំ ភាតរំ វា, អនរិយា សមតិក្កន្តធម្មា, សស្សេវ ចិត្តស្ស វសំ វជន្តិ។ ស្ត្រីទាំងនោះមិនដឹងនូវឧបការគុណ ដែលគេធ្វើហើយដល់ខ្លួន មិនដឹងច្បាស់នូវកិច្ច (ដែលខ្លួនត្រូវធ្វើ) មិនដឹងច្បាស់នូវមាតាបិតា ឬបងប្អូន មិនអៀនខ្មាស តែងប្រព្រឹត្តកន្លងច្បាប់ជាធម្មតា លុះក្នុងអំណាចនៃចិត្តរបស់ខ្លួន ។ ចិរានុវុដ្ឋម្បិ បិយំ មនាបំ, អនុកម្បកំ បាណសមម្បិ ភត្តុំ, អាវាសុ កិច្ចេសុ ច នំ ជហន្តិ, តស្មាហមិត្ថីនំ ន វិស្សសាមិ។ ស្ត្រីទាំងនោះ តែងលះបង់នូវបុរសនោះ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្ត សូម្បីនៅជាមួយគ្នាអស់កាលយូរ ជាអ្នកអនុគ្រោះសូម្បីស្មើដោយជីវិត ក្នុងគ្រោះថា្នក់ទាំងឡាយផង ក្នុងកិច្ចការទាំងឡាយផង ព្រោះហេតុនោះ ខ្ញុំមិនស្និទ្ធស្នាលនឹងស្ត្រីទាំងឡាយឡើយ ។ ថីនញ្ហិ ចិត្តំ យថា វានរស្ស, កន្នប្បកន្នំ យថា រុក្ខឆាយា, ចលាចលំ ហទយមិត្ថិយានំ, ចក្កស្ស នេមិ វិយ បរិវត្តតិ។ ព្រោះថា ចិត្តរបស់ពួកស្ត្រីប្រែប្រួល ដូចជាសត្វស្វា ឬដូចជាម្លប់ឈើ ចិត្តរបស់ពួកស្ត្រី ច្រាស់ច្រាល់ វិលវង់ ដូចជាខ្នងកង់ កាលវិលទៅដូច្នោះ ។ យទា តា បស្សន្តិ សមេក្ខមានា, អាទេយ្យរូបំ បុរិសស្ស វិត្តំ, សណ្ហាហិ វាចាហិ នយន្តិ មេនំ, កម្ពោជកា ជលជេនេវ អស្សំ។ ក្នុងកាលដែលស្ត្រីទាំងនោះ សម្លឹងឃើញទ្រព្យរបស់បុរស មានសភាពគួរយកបាន ក៏នាំបុរសនុ៎ះទៅ (កាន់អំណាចខ្លួន) ដោយសំដីដ៏ផ្អែមល្ហែមទាំងឡាយ ដូចជាពួកជនអ្នកនៅក្នុងដែនកម្ពោជៈ កាលនាំសេះទៅកាន់អំណាចខ្លួន ដោយស្លែដូច្នោះ ។ យទា ន បស្សន្តិ សមេក្ខមានា, អាទេយ្យរូបំ បុរិសស្ស វិត្តំ, សមន្តតោ នំ បរិវជ្ជយន្តិ, តិណ្ណោ នទីបារគតោវ កុល្លំ។ ក្នុងកាលដែលស្ត្រីទាំងនោះ សម្លឹងមើលមិនឃើញទ្រព្យរបស់បុរស មានសភាពគួរយកបានទេ ក៏គេចចៀសបុរសនុ៎ះ ដោយជុំវិញ ដូចជាបុគ្គលអ្នកឆ្លង ទៅដល់ត្រើយស្ទឹងហើយ ក៏វៀរបង់នូវក្បូនដូច្នោះ ។ សិលេសូបមា សិខិរិវ សព្វភក្ខា, តិក្ខមាយា នទីរិវ សីឃសោតា, សេវន្តិ ហេតា បិយមប្បិយញ្ច, នាវា យថា ឱរកូលំ បរញ្ច។ ស្ត្រីទាំងឡាយនោះ មានសេចក្តីប្រៀបធៀបដោយជ័រ ដូចជាភ្លើងដែលស៊ីនូវវត្ថុគ្រប់យ៉ាង មានមាយាដ៏ក្លៀវក្លា ដូចជាស្ទឹងមានខ្សែទឹកដ៏រហ័ស ព្រោះថា ស្ត្រីទាំងនុ៎ះ តែងសេពនូវបុរសជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ ដូចជាទូកដែលអែបនូវច្រាំងទាំងខាងអាយ ទាំងច្រាំងខាងនាយ ដូច្នោះ ។ ន តា ឯកស្ស ន ទ្វិន្នំ, អាបណោវ បសារិតោ, យោ តា មយ្ហន្តិ មញ្ញេយ្យ, វាតំ ជាលេន ពាធយេ ។ ស្ត្រីទាំងនោះ មិនមែនរបស់បុរសម្នាក់ មិនមែនរបស់បុរសពីរនាក់ទេ ដូចជារានផ្សារ ដែលគេរៀបហើយ បុរសណា សម្គាល់នូវស្ត្រីទាំងនោះ ថាជារបស់អញ បុរសនោះ គប្បីចងខ្យល់ដោយសំណាញ់បាន ។ យថា នទី ច បន្ថោ ច, បានាគារំ សភា បបា, ឯវំ លោកិត្ថិយោ នាម, វេលា តាសំ ន វិជ្ជតិ ។ ស្ទឹង ផ្លូវ តៀមស្រា រោងសម្រាប់ប្រជុំ និងអណ្តូង យ៉ាងណា ធម្មតាស្ត្រីទាំងឡាយ ក្នុងលោក ក៏យ៉ាងនោះដែរ ឯវេលារបស់ស្ត្រីទាំងនោះ មិនមានឡើយ ។ ឃតាសនសមា ឯតា, កណ្ហសប្បសិរូបមា, គាវោ ពហិតិណស្សេវ, ឱមសន្តិ វរំ វរំ។ ស្ត្រីទាំងនោះ ស្មើដោយភ្លើងឆេះឆ្នាំងខ្លាញ់ ឧបមាដោយក្បាលពស់វែក ឬដូចជាពួកគោស៊ីច្បិចតែចុងស្មៅដ៏ប្រសើរ ៗ ខាងក្រៅ ។ ឃតាសនំ កុញ្ជរំ កណ្ហសប្បំ, មុទ្ធាភិសិត្តំ បមទា ច សព្វា, ឯតេ នរោ និច្ចយតោ ភជេថ, តេសំ ហវេ ទុព្វិទុ សព្វភាវោ ។ នរជនគប្បីសង្រួមជានិច្ច ហើយគប់រកនូវជនទាំងនេះ គឺភ្លើង ១ ដំរី ១ ពស់វែក ១ សេ្តចដែលបានមុទ្ធាភិសេកហើយ ១ ពួកស្ត្រីទាំងអស់ ១ ភាវៈទៀងទាត់ របស់ជនទាំងនោះ គេស្គាល់បានដោយក្រ ។ នច្ចន្តវណ្ណា ន ពហូនំ កន្តា, ន ទក្ខិណា បមទា សេវិតព្វា, ន បរស្ស ភរិយា ន ធនស្ស ហេតុ, ឯតិត្ថិយោ បញ្ច ន សេវិតព្វា។ ស្ត្រីមានសម្បុរល្អឆើត បុរសមិនគួរសេពទេ ស្ត្រីជាទីស្រឡាញ់នៃបុរសច្រើនគ្នា បុរសមិនគួរសេពទេ ស្ត្រីប្រសប់រាំច្រៀង បុរសមិនគួរសេពទេ ស្ត្រីជាប្រពន្ធរបស់បុគ្គលដទៃ បុរសមិនគួរសេពទេ ស្រ្តី (គប់រកបុរស) ព្រោះហេតុតែទ្រព្យ បុរសមិនគួរសេពទេ ស្ត្រីទាំង ៥ ពួកនេះ បុរសមិនគួរសេពឡើយ ។) (ជាតកដ្ឋកថា សុត្តន្តបដិក ខុទ្ទកនិកាយ ជាតក ទ្វាទសកនិបាត ចូឡកុណាលជាតក បិដកលេខ ៥៩ ទំព័រ ២៣៧) ថ្ងៃ សៅរ៍ ៩ រោច ខែ ផគ្គុន ឆ្នាំ រកា ព.ស.២៥៦១ នព្វស័ក ច.ស. ១៣៧៩ ម.ស. ១៩៣៩ ត្រូវនឹងថ្ងៃទី ១០ ខែ មីនា គ.ស. ២០១៨ ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2955/32srertpic.jpg
Public date : 24, Jun 2026 (95,143 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធជម្លោះរបស់ក្អែក និងមៀម បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សព្ពេហិ កិរ ញាតីហិ ដូច្នេះជាដើម ។ ក្នុងកាលនោះ ក្អែកទាំងឡាយតែងតែបរិភោគមៀមក្នុងវេលាថ្ងៃ ចំណែកឯមៀមទាំងឡាយវិញ ចាប់ពីព្រះអាទិត្យអស្ដង្គតទៅ តែងកាត់ក្បាលក្អែកដែលដេកនៅក្នុងទីនោះៗ ធ្វើឲ្យពួកក្អែកទាំងនោះដល់នូវការអស់ជីវិត ។ លំដាប់នោះ ក្បាលក្អែកជាច្រើនមានប្រមាណ ៧-៨ នាឡិ ដែលធ្លាក់អំពីដើមឈើ ភិក្ខុមួយរូបដែលនៅក្នុងបរិវេណមួយខាងចុងវត្តជេតពន ក្នុងវេលាបោសសម្អាត ក៏បាន​យកទៅចោល ។ ភិក្ខុនោះ បានប្រាប់សេចក្ដីនោះ ដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងសាលាធម្មសភាថា ម្នាលអាវុសោ បានឮមកថា ក្បាលក្អែកទាំងឡាយមានប្រមាណប៉ុណ្ណេះ ដែលធ្លាក់ក្នុងលំនៅរបស់ភិក្ខុរូបនោះ កាលលោក​បោស​សម្អាត ​បានយកទៅចោលរាល់ៗថ្ងៃ ។ ព្រះសាស្ដាស្ដេចយាងមក ហើយត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ។ ភិក្ខុទាំងឡាយទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងឈ្មោះនេះ ដូច្នេះហើយ ទើបសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គ ពៀរវេរារបស់ក្អែក​និងមៀមទាំងឡាយដល់គ្នានឹងគ្នា តើកើតឡើងក្នុងកាលណាមក ? ព្រះសាស្ដា ត្រាស់​ថា ចាប់តាំងអំពីបឋមកប្បមក រួចហើយទ្រង់ក៏បាននាំអតីតនិទានមកសម្ដែង​ថា៖ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ មនុស្សទាំងឡាយដែលកើតក្នុងបឋមកប្ប (ក្នុងកាលដែលកប្បតាំងឡើងជាដំបូង) បានប្រជុំគ្នាជ្រើសរើសបុរសមួយ ដែលមានរូបស្អាត ដល់នូវភាពល្អឯក ដល់ព្រមដោយអាចារសម្បត្តិ បរិបូណ៌ដោយអាការៈទាំងពួង ធ្វើជាព្រះរាជា ។ ចំណែកសត្វចតុប្បាទទាំងឡាយក៏ប្រជុំគ្នា ហើយជ្រើសរើសសត្វសីហៈមួយ ធ្វើជាព្រះរាជា ។ សូម្បីត្រីទាំងឡាយក្នុងមហាសមុទ្រ ក៏បានធ្វើត្រីឈ្មោះអានន្ទ ឲ្យជាព្រះរាជា ។ លំដាប់នោះ ពួកបក្សីទាំងឡាយបានប្រជុំគ្នាលើខ្នងថ្មមួយក្នុងហិមវន្តប្រទេស ប្រឹក្សាគ្នាថា ក្នុងពួកមនុស្ស គេមានព្រះរាជា សូម្បីក្នុងពួកសត្វជើងបួន និងពួកត្រី គេក៏មានព្រះរាជាដែរ។ ចំណែកក្នុងរវាងពួកយើង មិនទាន់មានព្រះរាជា ធម្មតាការនៅដោយមិនមានទីពឹង រមែងមិនគួរ សូម្បីពួកយើងក៏គួរនឹងបានព្រះរាជា ពួកយើងចូរកំណត់បក្សីមួយរូបដែលសមគួរតាំងក្នុងតំណែងព្រះរាជា ។ បក្សីទាំងឡាយនោះ កាលសម្លឹងរកមើលបក្សីមួយ ដែលមានសភាពដូចនោះ ក៏ពេញនឹងមៀមមួយ ហើយពោលថា មៀមនេះគាប់ចិត្តដល់ខ្ញុំ ។ លំដាប់នោះ មានបក្សីមួយប្រកាស ៣ ដង ដើម្បីនឹងកាន់យកអធ្យាស្រ័យរបស់បក្សីទាំងពួង ។ កាលបក្សីនោះប្រកាស ​២ ដង បានសង្កត់ពាក្យរបស់បក្សីទាំងឡាយ ក្នុងវេលាប្រកាសគ្រាទី ៣ ក្អែកមួយ ​ក្រោកឡើង ហើយពោលថា អ្នកទាំងឡាយចូរឈប់សិន មុននឹងកាលអភិសេក​មៀម​នេះ​ជាព្រះរាជា មុខរបស់មៀមនេះដែលនៅមិនទាន់ក្រោធ មានសភាពយ៉ាងនេះហើយ ចុះបើមៀននេះក្រោធ មុខនឹងមានសភាពយ៉ាងណាទៅ ក៏ពួកយើងដែលត្រូវមៀមនេះក្រោធហើយសម្លឹងមើលនឹងបែកក្នុងទីនោះៗ ដូចជាអំបិលដែលដាក់ចុះក្នុងអំបែងក្ដៅ កាលឲ្យមៀមនេះជាព្រះរាជា មិនពេញចិត្តដល់ខ្ញុំ ដូច្នេះហើយ ទើបពោលគាថាទី ១ ថា សព្ពេហិ កិរ ញាតីហិ, កោសិយោ ឥស្សរោ កតោ; សចេ ញាតីហនុញ្ញាតោ, ភណេយ្យាហំ ឯកវាចិកំ។ ឮថា ពួកញាតិទាំងអស់ បានលើកកោសិយៈ (មៀម) ឲ្យធ្វើជាធំ ប្រសិនបើពួកញាតិអនុញ្ញាតខ្ញុំសូមនិយាយនូវពាក្យមួយម៉ាត់ ។ គាថានេះមានសេចក្ដីថា សាវនានោះណាកំពុងប្រព្រឹត្តទៅ ខ្ញុំបានស្ដាប់សាវនានោះហើយ សូមពោល ។ បានឮមកថា សមាគមពួកញាតិទាំងឡាយទាំងពួងនេះ ធ្វើកោសិយៈ​នេះ ឲ្យជាព្រះរាជា ។ ប្រសិនបើ ពួកញាតិអនុញ្ញាតហើយ ខ្ញុំនឹងសូមពោលពាក្យមួយក្នុងសមាគមនេះ ។ លំដាប់នោះ បក្សីទាំងឡាយកាលនឹងអនុញ្ញាតដល់ក្អែកនោះ ទើបពោលគាថាទី ២ ថា ភណ សម្ម អនុញ្ញាតោ, អត្ថំ ធម្មញ្ច កេវលំ; សន្តិ ហិ ទហរា បក្ខី, បញ្ញវន្តោ ជុតិន្ធរា។ ម្នាលសម្លាញ់ យើងអនុញ្ញាតហើយ អ្នកចូរនិយាយនូវហេតុ និង ពាក្យដែលជាប់ទាក់ទងដោយបវេណីប៉ុណ្ណោះ ដ្បិតពួកបក្សីក្មេងៗ ដែលមានប្រាជ្ញា ទ្រទ្រង់នូវសេចក្ដីរុងរឿងនៅមាន ។ បណ្ដាបទទាំងនោះ បទថា ភណ សម្ម អនុញ្ញាតោ សេចក្ដីថា ម្នាលសម្លាញ់ ពួកយើងអនុញ្ញាត លោកចូរនិយាយពាក្យដែលគួរនិយាយចុះ ។ បទថា អត្ថំ ធម្មញ្ច កេវលំសេចក្ដីថា កាលលោកនិយាយ ចូរនិយាយឲ្យតាមហេតុ និងពាក្យដែលមានមកតាមបវេណី។ បទថា បញ្ញវន្តោ ជុតិន្ធរា សេចក្ដីថា ពួកបក្សីសូម្បីនៅកំលោះដែលដល់ព្រម​ដោយ​បញ្ញា និងទ្រទ្រង់នូវពន្លឺបញ្ញា រមែងមានប្រាកដ ។ ក្អែកនោះ ដែលពួកបក្សីអនុញ្ញាតហើយ ទើបពោលគាថាទី ៣ ថា ន មេ រុច្ចតិ ភទ្ទំ វោ, ឧលូកស្សាភិសេចនំ; អក្កុទ្ធស្ស មុខំ បស្ស, កថំ កុទ្ធោ ករិស្សតិ។ សូមឲ្យអ្នកទាំងឡាយ មានសេចក្ដីចម្រើន ការដែលអភិសេកមៀម មិនពេញចិត្តខ្ញុំទេ អ្នកទាំងឡាយចូរមើលមុខមៀម ដែលមិនទាន់ខឹង (បែបនេះទៅហើយ) ចំណង់បើខឹងហើយ តើវាធ្វើមុខ ដូចម្ដេចទៅ ។ គាថានេះមានសេចក្ដីថា សេចក្ដីចម្រើនសូមមានដល់អ្នកទាំងឡាយ ដែលដែលអ្នកទាំងឡាយធ្វើការអភិសេកមៀមនេះដោយការប្រកាសសាវនា ៣ ដងនោះ មិនពេញចិត្តខ្ញុំ អ្នកទាំងឡាយចូរមើលមុខ របស់មៀមនេះដែលនៅមិនទាន់ក្រោធ (បែបនេះទៅហើយ) ចំណង់បើក្រោធហើយ តើវាធ្វើមុខ ដូចម្ដេចទៅ ការធ្វើមៀមនេះជាធំ ទើបមិនពេញចិត្តខ្ញុំ ដោយប្រការយ៉ាងនេះ ។ កាលក្អែកពោលយ៉ាងនេះហើយ ក៏ហើរឡើងទៅក្នុងអាកាសពោលថា ខ្ញុំមិនពេញចិត្តទេ ខ្ញុំមិនពេញចិត្តទេ ។ ចំណែកមៀមក៏ក្រោកឡើង ហើរដេញតាមក្អែកនោះទៅ ។ ចាប់តាំងពីពេលនោះមក ក្អែកនិងមៀមនោះក៏ចងនូវពៀរដល់គ្នានឹងគ្នា ។ ពួកបក្សីទាំងឡាយ បានធ្វើសុវណ្ណហង្សឲ្យជាព្រះរាជា រួចទើបគេចទៅ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ភិក្ខុទាំងឡាយបានតាំងនៅក្នុងសោតាបត្តិផលជាដើម ។ តទា រជ្ជេ អភិសិត្តហំសបោតោ អហមេវ អហោសិំ សុវណ្ណហង្សដែលបានទទួលការអភិសេក​ឲ្យព្រះរាជាក្នុងកាលនោះ គឺ តថាគត នេះឯង ។ ឧលូកជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៥) ដោយខេមរ អភិធម្មាវតារ ។ ព.ស. ២៥៦១ ។ ដោយ៥០០០ឆ្នាំ
images/articles/2881/____________xtpic.jpg
Public date : 10, Jun 2026 (7,922 Read)
ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសកអ្នកមានសទ្ធាម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បស្ស សទ្ធាយ សីលស្ស ដូច្នេះជាដើម ។ បានឮថា ឧបាសកនោះ ជាអរិយសាវក ជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ថ្ងៃមួយ គាត់ដើរទៅកាន់វត្តជេតពន ដល់ឆ្នេរស្ទឹងអចិរវតី ក្នុងពេលរសៀល កាលមិនឃើញទូកត្រង់ច្រាំងស្ទឹង ព្រោះម្ចាស់ទូកទៅស្តាប់ធម៌ ទើបចម្រើនបីតិដែលមាន ព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ហើយចុះកាន់ស្ទឹង ជើងរបស់គាត់មិនលិចទឹកទេ ដូចដើរលើ ផែនដី ពេលដើរទៅដល់កណ្តាលស្ទឹងគាត់ឃើញរលក បីតិដែលមានព្រះពុទ្ធជា អារម្មណ៍របស់គាត់ក៏ខ្សោយទៅ ជើងរបស់គាត់ផ្តើមលិចចុះ គាត់ក៏ផ្គងបីតិដែលមានព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ដើរលើខ្នងទឹកទៅដល់វត្តជេតពន ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរមួយ ។ ព្រះបរមសាស្តា ទ្រង់ធ្វើបដិសណ្ឋារៈហើយត្រាស់សួរថា ម្នាលឧបាសក អ្នកធ្វើ ដំណើរតាមផ្លូវមកដល់ទីនេះ ប្រហែលជាហត់នឿយបន្តិចហើយមើលទៅ ។ឧបាសកនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គកាន់យកបីតិមានព្រះពុទ្ធជាអារម្មណ៍ ទើបបានទីពឹងលើខ្នងទឹក ដូចជាន់ផែនដីដើរមក ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបាសក មិនមែនតែអ្នកប៉ុណ្ណោះទេ ដែល រឭកដល់ពុទ្ធគុណហើយបាននូវទីពឹងនោះ សូម្បីក្នុងកាលមុន ឧបាសកទាំងឡាយក៏មានរឭកដល់ពុទ្ធគុណហើយបាននូវទីពឹងក្នុងពេលដែលទូកលិចកណ្តាលសមុទ្ទដែរ ។ កាល ឧបាសកនោះក្រាបបង្គំអារាធនា ទើបទ្រង់នាំយកអតីតនិទានមកសម្តែងដូចតទៅថា ៖ ក្នុងអតីតកាល ក្នុងសាសនាព្រះសម្មាសម្ពុទ្ធកស្សប ព្រះអរិយសាវកថ្នាក់សោតា បន្នមួយរូប ឡើងជិះទូកទៅជាមួយកុដុម្ពិកៈដែលជាជាងកោរកាត់ម្នាក់ ។ ភរិយារបស់ ជាងកោរកាត់នោះ ប្រគល់ជាងកោរកាត់ដល់ឧបាសកនោះថា បពិត្រអ្នកអើយ សុខទុក្ខ ស្វាមីរបស់ខ្ញុំ សូមប្រគល់ឲ្យជាភារៈរបស់អ្នកហើយ ។ លុះដល់ថ្ងៃទី ៧ ទូករបស់ជាងកោរកាត់នោះបានលិចកណ្តាលសមុទ្ទ ។ ជនទាំង ពីរនាក់នោះ បានតោងបន្ទះក្តារមួយផ្ទាំងអណ្តែតមកដល់កោះមួយ ។ ជាងកោរកាត់ នោះ បានសម្លាប់បក្សីអាំងស៊ី ហើយឲ្យឧបាសកនោះ ។ ឧបាសកមិនព្រមបរិភោគដោយ ពោលថា កុំបន្សល់ទុកសម្រាប់ខ្ញុំឡើយ ។ ឧបាសកនោះគិតថា ក្រៅពីព្រះរតនត្រៃហើយ មិនមានទីអ្វីដទៃសម្រាប់អញទេ ទើបគាត់រឭកគុណព្រះរតនត្រៃ ។ គ្រានោះ កាលគាត់ កំពុងរឭកគុណព្រះរតនត្រៃ ស្តេចនាគដែលកើតក្នុងកោះនោះ ក៏និម្មិតរាងកាយរបស់ ខ្លួនជាទូកធំ មានទេវតាប្រចាំសមុទ្ទជាមាណពនៅក្បាលទូក ។ ទូកនោះពេញទៅដោយ រតនៈ ៧ ប្រការ សសរក្តោងទាំង ៣ សម្រេចអំពីកែវមណីពណ៌ឥន្ទនិល ទូកសម្រេច អំពីមាស ខ្សែសម្រេចអំពីប្រាក់ ច្រវាសម្រេចអំពីមាស ។ ទេវតារក្សាសមុទ្ទឈរនៅលើទូកស្រែកប្រកាសថា អត្ថិ ជម្ពុទីបំ គមិកា មានអ្នកចង់ទៅជម្ពូទ្វីបទេ ? ឧបាសកឆ្លើយថា មយំ គមិស្សាម ពួកយើងចង់ទៅ ។ ទេវតាពោលថា បើដូច្នោះ ចូរឡើងទូកមក ។ឧបាសកឡើងទូក ហើយហៅជាងកោរកាត់ឲ្យឡើងទូកដែរ ។ ទេវតាប្រចាំសមុទ្ទពោលថា បានតែអ្នកម្នាក់ប៉ុណ្ណោះ អ្នកនោះមិនបានទេ ។ ឧបាសកសួរថា ព្រោះហេតុអ្វី ? ទេវតាប្រចាំសមុទ្ទឆ្លើយថា ព្រោះបុរសនោះមិនមានគុណ គឺសីលនិងអាចារៈ ព្រោះហេតុនោះ ទើបខ្ញុំនាំទូកមកដើម្បីអ្នក មិនមែនដើម្បីបុរសម្នាក់នោះទេ ។ (កាល ទេវតាពោលដូច្នេះហើយ ឧបាសកក៏ពោលថា) ណ្ហើយចុះ ខ្ញុំនឹងឲ្យចំណែកបុណ្យដល់ បុរសនេះ ដោយទានដែលខ្ញុំបានឲ្យហើយ ដោយសីលដែលខ្ញុំបានរក្សាហើយ ដោយ ភាវនាដែលខ្ញុំបានអប់រំហើយ ។ ជាងកោរកាត់ឆ្លើយថា អនុមោទាមិ សាមិ បពិត្រលោកម្ចាស់ ខ្ញុំសូម អនុមោទនា ។ ទេវតារក្សាសមុទ្ទពោលថា ខ្ញុំនឹងនាំទៅឥឡូវនេះ ហើយបីឧបាសកនិងជាងកោរកាត់ទាំងពីរនាក់ទៅ (ដាក់ក្នុងទូក) ចេញអំពីសមុទ្ទទៅដល់នគរពារណសីតាមស្ទឹង ហើយញ៉ាំងទ្រព្យឲ្យតាំងនៅក្នុងផ្ទះ របស់អ្នកទាំងពីរ ដោយអានុភាពរបស់ខ្លួន ។ (សមុទ្ទទេវតានោះ) បានពោលអំពីគុណនៃការសេពគប់បណ្ឌិតថា ឈ្មោះ​ថា​សេចក្តី ស្និទ្ធស្នាលនឹងបណ្ឌិតទាំងឡាយ គឺគេគួរធ្វើមែនពិត ប្រសិនបើជាងកោរកាត់នេះ មិនបាន​សេព​គប់នឹងឧបាសកនេះទេ ត្រូវវិនាសកណ្តាលសមុទ្ទនេះឯង ទើបពោល គាថាទាំងនោះថា បស្ស សទ្ធាយ សីលស្ស, ចាគស្ស ច អយំ ផលំ; នាគោ នាវាយ វណ្ណេន, សទ្ធំ វហតុបាសកំ។ អ្នកចូរឃើញផលនៃសទ្ធា សីល ចាគៈ នាគនេះ មានភេទដូចជាសំពៅ នាំ ឧបាសកមានសទ្ធា ។ សព្ភិរេវ សមាសេថ, សព្ភិ កុព្ពេថ សន្ថវំ; សតញ្ហិ សន្និវាសេន, សោត្ថិំ គច្ឆតិ ន្ហាបិតោ។ បុគ្គលគប្បីសេពគប់ជាមួយនឹងពួកសប្បុរស គប្បីធ្វើនូវសេចក្តីសិទ្ធជាមួយនឹងពួក សប្បុរស ដូចជាងផ្ងូតទឹកដល់នូវសួស្តី ព្រោះនៅរួមជាមួយនឹងពួកសប្បុរស ។ បណ្តាបទទាំងនោះ បទថា បស្ស បានដល់ (ទេវតា) ហៅថាចូរមើលចុះ មិនកំណត់បុគ្គលណាមួយ ។ បទថា សទ្ធាយ គឺដោយលោកិយសទ្ធា និងលោកុត្តរសទ្ធា ។សូម្បីសីលក៏មានន័យដូច្នេះដែរ ។ បទថា ចាគស្ស បានដល់ ទេយ្យធម្មបរិចា្ចគ និង កិលេសបរិច្ចាគ ។ បទថា អយំ ផលំ បានដល់ នេះជាផល គឺជាគុណ ជាអានិសង្ស ។ ម្យ៉ាងទៀត គប្បីឃើញសេចក្តីអធិប្បាយក្នុងបទនេះយ៉ាងនេះថា ចូរមើលផលនៃការបរិច្ចាគចុះ ស្តេចនាគនេះក្លែងភេទជាទូក ។ បទថា នាវាយ វណ្ណេន គឺដោយសណ្ឋានជាទូក ។ បទាថា សទ្ធំ គឺសទ្ធាដែលតាំងនៅក្នុងព្រះរតនត្រៃ ។ បទថា សព្ភិរេវ គឺពួកបណ្ឌិតនោះឯង ។ បទថា សមាសេថ បានដល់ ចូរមកនៅ គឺមកនៅជាមួយគ្នា រស់នៅជាមួយគ្នា ។ បទថា កុព្វេថ បានដល់ គប្បីធ្វើ ។ បទថា សន្ថវំ បានដល់ សិទ្ធស្នាលក្នុងឋានៈជាមិត្ត ប៉ុន្តែមិនគួរធ្វើសេចក្តីស្និទ្ធស្នាលដោយតណ្ហានឹងបុគ្គលណាឡើយ ។ បទថា ន្ហាបិតោ បានដល់ ក្ដុម្ពីជាជាងកោរកាត់ ។ បាលីខ្លះថា នហាបិតោ ក៏មាន ។ ទេវតាប្រចាំសមុទ្ទឈរនៅលើអាកាសសម្តែងធម៌ទូន្មានយ៉ាងនេះហើយ ទើបនាំ ស្តេចនាគត្រឡប់ទៅកាន់វិមានរបស់ខ្លួនវិញ ។ ព្រះបរមសាស្តា លុះទ្រង់នាំយកព្រះធម្មទេសនានេះមកសម្តែងហើយ ទើបទ្រង់ ប្រកាសសច្ចធម៌ កាលចប់សច្ចធម៌ ឧបាសកនោះបានសម្រេចសកទាគាមិផល ហើយទ្រង់ប្រជុំជាតកថា ឧបាសកជាសោតាបន្នបុគ្គលក្នុងកាលនោះ (លុះចម្រើនមគ្គខ្ពស់ៗ ឡើងទៅ) ក៏បានបរិនិព្វានហើយ សេ្តចនាគបានមកជាព្រះសារីបុត្រ ចំណែកទេវតា ប្រចាំសមុទ្ទ គឺ តថាគត នេះឯង ៕ ចប់ សីលានិសំសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត អសទិសវគ្គ បិដកលេខ ៥៨ ទំព័រ ៩៣) ដោយ៥០០០ឆ្នាំ
images/articles/1034/Untitled-1.jpg
Public date : 10, Jun 2026 (32,827 Read)
រឿង​នាង​ប៉ាក់​ជុល (ចាក ម. អ.) (អានិសង្ស​នៃ​ការ​ចង្អុល​បង្ហាញ​ផ្លូវ​ដល់​មនុស្ស​ដែល​ពុំ​ស្គាល់) កាល​កន្លង​ទៅ​ហើយ មាន​ព្រះ​រាជា​មួយ​អង្គ​ព្រះ​នាម​មហា​កសរាជ​សោយ​រាជ្យ​សម្បត្តិ​​នៅ​នគរ​អសិតញ្ជះ​ នា​ដែន​ឧបត្តបរាថះ មាន​ព្រះ​រាជ​ធីតា​មួយ​អង្គ​នាម​ទេវគព្តា ។ កាល​ជា​ខាង​ក្រោយ ព្រះ​រាជ​ធីតា​នេះ​បាន​ជា​អគ្គមហេសី​នៃ​ព្រះ​រាជ​កុមារ​ព្រះ​នាម​ឧបសាគរ
images/articles/1096/Untitled-1-Recovered.jpg
Public date : 10, Jun 2026 (29,640 Read)
រឿង​ព្រាន​ប្រេត (ចាក បេ. ខុ.) (អានិសង្ស​នៃ​ការ​ឧទ្ទិស​ផល​ចំពោះ​ពួក​ប្រេត) កាល​ព្រះ​បរម​លោក​នាថ ព្រះ​អង្គ​គង់​នៅ​វត្ត​វេឡុវ័ន មាន​ព្រាន​ម្នាក់​សំណាក់​នៅ​ទិសាភាគ​នៃ​នគរ​ពារាណសី ។ ព្រាន​នោះ​តែង​ត្រាច់​ទៅ​ព្រៃ​បរ​បាញ់​សត្វ​ម្រឹគ​បក្សី បាន​ហើយ​ឆ្អើរ​សាច់​បរិភោគ ឯ​សាច់​ដែល​នៅ​សល់​ពីរ​នោះ​គាត់​រែក​យកទៅ​លំនៅ ។ ចំណែក​ពួក​ក្មេងៗ បាន​ឃើញ​គាត់​រែក​សាច់​មក​ដល់​មាត់​ព្រៃ​ដូច្នោះ​ហើយ
images/articles/3241/wewe323rewreeww.jpg
Public date : 15, May 2026 (8,008 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធលោលភិក្ខុ (ភិក្ខុល្មោភ) មួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កាសាយវត្ថេ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះជាមនុស្សល្មោភ ជាប់ជំពាក់ក្នុងបច្ច័យ លះបង់វត្តទាំងឡាយមានអាចរិយវត្ត និងឧបជ្ឈាយវត្តជាដើម ក្នុងពេលព្រឹក លោកចូលទៅកាន់ក្រុងសាវត្ថី ផឹកយាគូដែលមានខាទនីយៈជាច្រើនជាបរិវារ ក្នុងផ្ទះឧបាសិកាវិសាខា សូម្បីឆាន់បាយស្រូវសាលីដែលមានសាច់និងរសផ្សេងៗហើយ នៅតែមិនឆ្អែត បន្ទាប់មក ក៏សំដៅទៅនិវេសន៍របស់ជនទាំងឡាយ គឺ ចូឡអនាថបណ្ឌិកសេដ្ឋី មហាអនាថបិណ្ឌិកសេដ្ឋី និងព្រះបាទកោសល ទៀត ។ ថ្ងៃមួយ ភិក្ខុទាំងឡាយប្រារព្ធភាពល្មោភរបស់ភិក្ខុនោះ បានញ៉ាំងកថាឲ្យតាំងឡើង ក្នុងធម្មសភា ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំសន្ទានគ្នាដោយរឿងអ្វី ? កាលពួកភិក្ខុទូលថា ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ឲ្យហៅភិក្ខុនោះមក ហើយសួរលោកថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សល្មោភឬ ? កាលភិក្ខុនោះទូលថា ពិតមែងហើយព្រះអង្គ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី អ្នកទើបជាមនុស្សល្មោភ សូម្បីកាលមុន ព្រោះភាពល្មោភ អ្នកបានត្រាច់បរិភោគសាកសពដំរី ក្នុងក្រុងពារាណសី ដោយការមិនឆ្អែតនឹងសាកសពដំរីនោះ អ្នកបានចេញអំពីទីនោះ ត្រាច់ដល់ច្រាំងទន្លេគង្គាហើយចូលកាន់ព្រៃហិមពាន្ត ដូច្នេះហើយ ទ្រង់នាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី មានក្អែកល្មោភមួយត្រាច់ស៊ីសាកសពដំរីជាដើម ក្នុងក្រុងពារាណសី កាលមិនឆ្អែតដោយសាកសពដំរីនោះ ក៏គិតថា យើងនឹងស៊ីត្រីងាប់នៅនឹងច្រាំងទន្លេគង្គា ដូច្នេះទើបហើរទៅ កាលស៊ីត្រីងាប់ក្នុងទីនោះ បានស្នាក់នៅអស់ពីរបីថ្ងៃ ហើយចូលទៅកាន់ព្រៃហិមពាន្ត រួចស៊ីផលាផលផ្សេងៗ និងទៅដល់ស្រះបទុមដែលមានត្រីនិងអណ្ដើកច្រើន ក៏បានឃើញសត្វចាក្រ​ពាក ​(សត្វប្រវឹក, ព្រវែក) ២ ពណ៌ដូចមាស កំពុងតែស៊ីសារាយនៅក្នុងស្រះនោះ ហើយគិតថា សត្វទាំងនេះដល់ព្រមដោយពណ៌សម្បុរដ៏ស្អាតយ៉ាងក្រៃលែង ភោជនរបស់សត្វទាំងនេះ នឹងជាទីពេញចិត្ត យើងសួរពីភោជនរបស់សត្វទាំងនេះហើយ សូម្បីយើងបរិភោគភោជននោះហើយ នឹងមានពណ៌ដូចមាសដែរ គិតយ៉ាងនេះហើយ ក្អែកហើរទៅកាន់សម្នាក់សត្វចាក្រពាកទាំងនោះ ធ្វើបដិសណ្ឋារៈ រួចទំលើទីបំផុតមែកឈើមួយ កាលពោលពាក្យដែលប្រកបដោយការសរសើរសត្វចាក្រពាកទាំងនោះ ទើបពោលគាថាទី ១ ថា កាសាយវត្ថេ សកុណេ វទាមិ, ទុវេ ទុវេ នន្ទមនេ ចរន្តេ; កំ អណ្ឌជំ អណ្ឌជា មានុសេសុ, ជាតិំ បសំសន្តិ តទិង្ឃ ព្រូថ។ ខ្ញុំសូមសួរនូវពួកសត្វបក្សី មានសម្បុរដូចសំពត់ ដែលជ្រលក់ដោយទឹកអម្ចត់ ជាសត្វមានចិត្តរីករាយ ត្រាច់ទៅទាំងគូ ៗ ពួកកំណើតជាអណ្ឌជៈ (បក្សី) តែងសរសើរនូវកំណើតអណ្ឌជៈ​ណា ​ក្នុងបណ្ដាមនុស្សទាំងឡាយ អ្នកចូរពោលនូវហេតុនោះ មកមើល ។ ពាក្យថា មានសម្បុរដូចសំពត់ ដែលជ្រលក់ដោយទឹកអម្ចត់ សេចក្ដីថា មានពណ៌ដូចសំពត់កាសាយៈពណ៌មាស ។ ពាក្យថា ពួកកំណើតជាអណ្ឌជៈ (បក្សី) តែងសរសើរនូវកំណើតអណ្ឌជៈណា ក្នុងមនុស្សទាំងឡាយ សេចក្ដីថា នែអ្នកដ៏ចម្រើន ពួកអណ្ឌជៈទាំងឡាយកាលសរសើរពួកលោក ក្នុងមនុស្សទាំងឡាយ តែងពោលថា លោកជាអណ្ឌជៈអ្វី ឈ្មោះថា មានកំណើតអ្វី អធិប្បាយថា រមែងសរសើរពួកលោកក្នុងរវាងមនុស្សទាំងឡាយថា លោកជាបក្សីមានឈ្មោះអ្វី ។ បាលីថា កំ អណ្ឌជំ អណ្ឌជមានុសេសុ ដូច្នេះក៏មាន ។ ពាក្យនោះមានសេចក្ដីថា បក្សីទាំងឡាយរមែងពោលសរសើរថា ពួកលោកជាអណ្ឌជៈអ្វី ក្នុងបណ្ដាអណ្ឌជៈ និងមនុស្សទាំងឡាយ ។ សត្វចាក្រពាកស្ដាប់ពាក្យនោះហើយ ក៏ពោលគាថាទី ២ ថា អម្ហេ មនុស្សេសុ មនុស្សហិំស, អនុព្ពតេ ចក្កវាកេ វទន្តិ; កល្យាណភាវម្ហេ ទិជេសុ សម្មតា, អភិរូបា វិចរាម អណ្ណវេ។ ម្នាលក្អែក ជាសត្វបៀតបៀនមនុស្ស ពួកគេតែងពោលសរសើរយើងជាចាក្រពាកថា ជាសត្វប្រព្រឹត្តសមគួរ ក្នុងចំណោមនៃមនុស្សទាំងឡាយ ទាំងគេបានសន្មតយើងថា ជាសត្វមានភាពល្អ ក្នុងចំណោមនៃសត្វស្លាបទាំងឡាយ (ពួកយើងមានសភាពជាសត្វឥតភ័យ ត្រាច់ទៅផ្សេង ៗ ក្នុងស្រះឈូក) ពួកយើងមិនធ្វើបាប ព្រោះហេតុតែចំណីឡើយ ។ ក្អែកស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា កិំ អណ្ណវេ កានិ ផលានិ ភុញ្ជេ, មំសំ កុតោ ខាទថ ចក្កវាកា; កិំ ភោជនំ ភុញ្ជថ វោ អនោមា, ពលញ្ច វណ្ណោ ច អនប្បរូបា។ ម្នាលចាក្រពាកទាំងឡាយ ជាអ្នកមិនថោកទាប អ្នកទាំងឡាយបរិភោគផ្លែឈើអ្វី ទំពាស៊ីសាច់អ្វី បរិភោគភោជនអ្វីក្នុងស្រះ បានជាកម្លាំង និងសម្បុរ មានសភាពមិនតិច ។ លំដាប់នោះ ចាក្រពាកពោលគាថាទី ៤ ថា ន អណ្ណវេ សន្តិ ផលានិ ធង្ក, មំសំ កុតោ ខាទិតុំ ចក្កវាកេ; សេវាលភក្ខម្ហ អបាណភោជនា, ន ឃាសហេតូបិ ករោម បាបំ។ ម្នាលក្អែក ផ្លែឈើទាំងឡាយ មិនមានក្នុងស្រះទេ ពួកចាក្រពាកបានសាច់បរិភោគអំពីណា ពួកយើងជាអ្នកបរិភោគសារាយ បរិភោគតែទឹកមិនល្អក់ (ពួកយើងមិនធ្វើបាប ព្រោះហេតុតែចំណីឡើយ) ពួកយើងមានសភាពជាអ្នកឥតភ័យ ត្រាច់ទៅផ្សេង ៗ ក្នុងស្រះ ។ បន្ទាប់មក ក្អែកពោល ២ គាថា ថា ន មេ ឥទំ រុច្ចតិ ចក្កវាក, អស្មិំ ភវេ ភោជនសន្និកាសោ; អហោសិ បុព្ពេ តតោ មេ អញ្ញថា, ឥច្ចេវ មេ វិមតិ ឯត្ថ ជាតា។ ម្នាលចាក្រពាក ភោជននេះ មិនគាប់ចិត្តយើងទេ ខ្លួនអ្នកមានសភាពប្រហែលនឹងភោជនក្នុងលំនៅនេះ កាលដើមខ្ញុំមានសេចក្តីត្រិះរិះ (យ៉ាងនេះ) ខាងក្រោយមក ខ្ញុំមាន សេចក្តីត្រិះរិះផ្សេង សេចក្តីសង្ស័យរបស់ខ្ញុំ ក៏កើតមានក្នុងហេតុនុ៎ះ ដោយប្រការដូច្នេះឯង ។ អហម្បិ មំសានិ ផលានិ ភុញ្ជេ, អន្នានិ ច លោណិយតេលិយានិ; រសំ មនុស្សេសុ លភាមិ ភោត្តុំ, សូរោវ សង្គាមមុខំ វិជេត្វា; ន ច មេ តាទិសោ វណ្ណោ, ចក្កវាក យថា តវ។ ឯខ្លួនយើង តែងបានបរិភោគសាច់ និងផ្លែឈើទាំងឡាយផង នូវចំណីអាហារដែលលាយអំបិល និងប្រេងទាំងឡាយផង ខ្លួនយើងតែងបានបរិភោគនូវរស ក្នុងពួកមនុស្ស ដូចបុគ្គលក្លៀវក្លាបានឈ្នះនូវប្រធាននៃសង្គ្រាម ម្នាលចាក្រពាក ឯសម្បុររបស់ខ្ញុំ មិនដូចជាសម្បុររបស់អ្នកទេ ។ ពេលនោះ ចាក្រពាកកាលនឹងពោលហេតុនៃភាវៈមិនមានវណ្ណសម្បត្តិរបស់ក្អែកនោះ និងហេតុនៃភាវៈរបស់ខ្លួន ទើបពោលគាថាដ៏សេសថា អសុទ្ធភក្ខោសិ ខណានុបាតី, កិច្ឆេន តេ លព្ភតិ អន្នបានំ; ន តុស្សសី រុក្ខផលេហិ ធង្ក, មំសានិ វា យានិ សុសានមជ្ឈេ។ អ្នកជាសត្វមានអាហារមិនស្អាត តែងលបឆក់ក្នុងខណៈ (ដែលគេធ្វេសប្រហែល) អ្នកឯងតែងបាននូវចំណីអាហារ និងទឹកផឹកដោយលំបាក ម្នាលក្អែក អ្នកឯងមិនត្រេកអរដោយផ្លែឈើទាំងឡាយ មួយទៀត សាច់ទាំងឡាយណា ដែលមាននៅក្នុងកណ្តាលនៃព្រៃស្មសាន អ្នកមិនត្រេកអរនឹងសាច់នោះឡើយ ។ យោ សាហសេន អធិគម្ម ភោគេ, បរិភុញ្ជតិ ធង្ក ខណានុបាតី; តតោ ឧបក្កោសតិ នំ សភាវោ, ឧបក្កុដ្ឋោ វណ្ណពលំ ជហាតិ។ ម្នាលក្អែក បុគ្គលណាជាអ្នកលបឆក់ ក្នុងខណៈ (ដែលគេធ្វេសប្រហែស) បាននូវ ភោគៈទាំងឡាយ ដោយអំពើដ៏អាក្រក់ ហើយបរិភោគ ដល់មកខាងក្រោយ អ្នកផងនឹងតិះដៀលបុគ្គលនោះ បុគ្គលដែលត្រូវគេតិះដៀលនោះ រមែងសាបសូន្យចាកសម្បុរ និងកម្លាំង ។ អប្បម្បិ ចេ និព្ពុតិំ ភុញ្ជតី យទិ, អសាហសេន អបរូបឃាតី; ពលញ្ច វណ្ណោ ច តទស្ស ហោតិ, ន ហិ សព្ពោ អាហារមយេន វណ្ណោ។ បុគ្គលបើទុកជាបរិភោគរបស់ត្រជាក់ (ឥតទោស) សូម្បីតិចតួចតែជាអ្នកមិនបៀតបៀនជនដទៃ ដោយអំពើអាក្រក់ កម្លាំង និងសម្បុរ រមែងកើតមាន ដល់បុគ្គលនោះ ព្រោះថា សម្បុរទាំងអស់ មិនមែនសុទ្ធតែសម្រេចមក អំពីអាហារទេ ។ ពាក្យថា សម្បុរទាំងអស់ មិនមែនសុទ្ធតែសម្រេចមក អំពីអាហារទេ សេចក្ដីថា នែក្អែក ឈ្មោះថា សម្បុររមែងមានសមុដ្ឋាន ៤ សម្បុរនោះមិនមែនសម្រេចដោយអាហារតែម្យ៉ាងទេ គឺរមែងសម្រេចសូម្បីដោយ ឧតុ ចិត្ត និង កម្ម ដែរ ។ ចាក្រពាកបានតិះដៀលក្អែកដោយបរិយាយដ៏ច្រើនយ៉ាងនេះ ។ ក្អែកអៀនខ្មាសហើយគិតថា យើងមិនត្រូវការដោយសម្បុររបស់អ្នក ហើយស្រែកឡើងថា កា កា រួចហើរចេញទៅ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចធម៌ លោលភិក្ខុបានតាំងនៅក្នុងអនាគាមិផល ។តទា កាកោ លោលភិក្ខុ អហោសិ ក្អែកក្នុងកាលនោះ បានមកជាលោលភិក្ខុ ចក្កវាកី រាហុលមាតា ចាក្រពាកញីបានមកជារាហុលមាតាចក្កវាកោ បន អហមេវ អហោសិំ ចំណែកចាក្រពាកឈ្មោល គឺ តថាគតនេះឯង ។ ចក្កវាកជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៥០) ថ្ងៃសុក្រ ៦ កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៧ ខែ សីហា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ ដោយ៥០០០ឆ្នាំ
images/articles/666/Untitled-1.jpg
Public date : 15, May 2026 (20,913 Read)
រឿង​ប្រេត​ញី​ស៊ីកូនម្តង​៥ ( បេ​. ខុ. ) (​ ការ​ស្បថ​ទាំង​បំពាន​ មាន​ផល​ដូច​សម្បថ​ ) កាល​អង្គ​សម្តេច​ព្រះ​បរម​សា​ស្តា​ ទ្រង់​គង់​សម្រេច​សម្រាន្ត​ព្រះ​ឥ​រិយា​បថ​ ក្នុង​ក្រុង​សាវត្ថី​ មាន​ប្រេត​ញីមួយរូ​ប​ស៊ី​កូន​ឯងម្តង​៥ ។កាល​ពី​អ​តីតជាតិ​ ប្រេត​ញី​នោះ​ជា​ស្រ្តី​មួយ​រូប​ដែល​ត្រូវ​ជា​ភរិ​យា​ កុដុម្ពី​ម្នាក់​ក្នុង​ក្រុង​សាវត្ថី​នោះ​ដែរ​ តែនាង​ជា​ស្ត្រីអា​ឥត​មាន​កូន​ម្នាក់​សោះ​ ។ ថ្ងៃមួយ​ពួក​​​ញាតិ​ទាំង​ឡាយ​ និយាយ​ទៅ​កាន់​កុដុម្ពី​នោះ​ថា​ ភរិយា​របស់​អ្នក​ឯង​ជា​ស្ត្រីអា​ឥត​មាន​កូន ចូរ​ឯង​រក​ភរិយា​ដទៃ​មក​ក្រែង​មាន​កូន​ នឹង​បាន​ត​ពូជ​ពង្ស​វង្ស​ត្រកូល​ទៅទៀត​ ។​ ភរិយា​ក៏​និ​យាយ​ទៅ​កាន់​កុដុម្ពី​នោះ​ថា​ខ្ញុំ​ជា​ស្ត្រីអា​គ្មាន​កូន​ទេ​ ពូជ​ពង្ស​វង្ស​ត្រ​កូល​មុខ​ជា​នឹង​ត្រូវ​រលត់​ផុត​ ត្រឹម​នេះមិន​ខាន​ឡើយ​ ដើម្បើ​បន្ត​ពូជ​របស់​អ្នក​ ចូរ​អ្នក​រក​ភរិយា​មួយ​មក​ទៀត​ចុះ ។ កុដុម្ពី​ដោយ​ឃើញ​ភរិយា​ខ្លួន​ព្រម​ហើយ ក៏យក​ប្រ​ពន្ធ​មួយទៀត​ ក៏​ចូរ​ស្តី​ដណ្តឹង​នាង​កុមារិ​កាម្នាក់​ មក​ជា​ភរិយា​ ។ ភរិយា​ក្រោយ​នេះ​នៅ​រួម​រស់​ជាមួយ​កុដុម្ពី​មិន​យូរ​ប៉ុន្មាន ក៏​មាន​គភ៏ ។ ឯស្ត្រី​អា​បាន​ឃើញ​នាង​កុ​មារិ​កា​នោះ​មាន​គភ៏​ បែរ​ជា​គិត​ថា​ នាង​មាន​កូន​មិន​យូរ​ទេ​នាង​នឹង​បាន​ជាមេផ្ទះ​ធំ​​ ត្រូតលើអញ​ជាមិន​ខាន​ អញ​ត្រូវរក​ឧបាយ​កល​ ពន្លូត​គភ៏​នោះ​ទើប​បាន​ ។ គិត​ហើយ​នាង​ក៏​ជួល​បរិ​ព្វាជក​ម្នាក់ ដែល​ប្រសប់​ខាង​ផ្សំ​ថ្នាំ សម្រាប់​ពន្លូត​គភ៏ ។ លុះ​បរិព្វាជក​ផ្សំ​ថ្នាំ​យក​មក​ឪ្យ​នាង​ ហើយ​ផ្តាំ​ថា​ " ចូរ​នាង​យក​ថ្នាំ​នេះ​ដាក់​លាយ​នឹង​បាយ​ឪ្យស៊ី គភ៏​នោះ​នឹង​រលូត​ " ស្ត្រីនោះ​ធ្វើ​តា​ម​បណ្តាំ ក៏​សម្រេច​ដូច​បំណង​មែន​ ។ កាល​គភ៏​នោះ​រលូត​ផុត​ទៅ​ នាង​កុមារិ​កា​នោះ​ ក៏​និ​យាយ​រឿង​រ៉ាវ​ប្រាប់​ដល់​ស្វាមី​ ម្តាយ​​ និង​ញាតិ​ទាំង​អស់​របស់​ខ្លួន អំ​ពី​គំនិត​​អា​ឃាដ​ព្យាបាទ​របស់​ស្ត្រី​នោះ​ ឯ​ពូក​ញាតិ​បាន​ស្តីបន្ទោស​ស្ត្រី​អា​នោះ​ជា​ច្រើន តែ​ស្ត្រី​នោះ​មិន​ព្រម​ទទួល​ការពិត​នោះ​ទេ ហើយ​ហ៊ាន​ស្បថទាំង​បំពាន​ថា​ បើ​នាង​បាន​ធ្វើ​អំ​ពើ​អាក្រក់​ដូច​នេះ​មែន​ សូម​ឪ្យ​ធ្លាក់​រង​ទុក្ខ​វេទនា​ក្នុង​នរក​ រួច​ពី​នោះ​មក​កើត​ជា​ប្រេត​ស៊ីកូន​ឯង​ សូម​ឪ្យ​អត់​បាយ​ក្រហាយ​ទឹក​ ឪ្យ​មាន​ខ្លូន​ធំ​ក្លិន​ស្អុយ​​រុយ​រោម​ជា​និច្ច ។​ ដោយ​អំណាច​បាប​កម្ម​ លុះ​ដល់​ពេល​រលាយ​កាយ​ទៅ​ ស្ត្រីអា​នោះ​ក៏​ធ្លាក់​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​ រួច​បាន​ត្រលប់​ពីនរក​មក​កើត​ជា​ប្រេត​ញី​អា​ស្រ័យ​នៅ​ក្បែរ​ភូមិ​នោះ ។ កាល​នោះ​មាន​ព្រះ​ថេរៈ​ ៨​អង្គ​គង់​ចាំ​ព្រះ​វស្សា​នៅ​ក្នុង​ជន​បទ​មួយ​ លុះ​ចេញ​វស្សា​ក៏​និមន្ត​ចូល​ទៅ​ក្រុង​សាវត្ថី​ ដើម្បើ​នមស្សការ​ព្រះ​បរមគ្រូ បាន​ចូល​ទៅ​សម្នាក់​អា​ស្រ័យ​ ក្នុង​ព្រៃ​របោះ​មួយកន្លែង​ ដ៏​ប្រកប​ដោយ​ម្លប់​សែន​ត្រជាក់​ មាន​ទឹក​ថ្លា​ឆ្វង់​ ។ ឯ​ប្រេត​ញី​នោះ​បាន​សំដែង​កាយ​ឪ្យ​ព្រះ​ថេរៈ​ទាំង​ឡាយ​នោះឃើញ​ ទើប​ព្រះ​ថេរៈ​៧អង្គ​សូត្រ​ជា​បទ​គាថា​ថា៖​នាង​គ្មាន​សំពត់​ស្លៀក​ មាន​ខ្លូន​អា​ក្រក់​ក្រៃ មាន​ក្លិន​ស្អុយ​​អសោចិ មាន​រុយ​រោម​ពេញ​ទាំង​ខ្លូន មក​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នេះ ព្រោះ​ធ្វើ​កម្ម​អ្វី ? នាង​ប្រេត​បាន​រៀប​រាប់​អំពី​អំ​ពើ​អាក្រក់​របស់​ខ្លួន ដោយ​បញ្ជាក់ថា​ ខ្ញុំធ្លាក់​ខ្លួន​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​រួច​បាន​កើត​ជា​ប្រេត​នៅទីនេះ​ ក្នុង​វេលា​ព្រឹក​ខ្ញុំ​រលូត​កូន​៥មក​ហើយ​ខ្ញុំស៊ី​អស់​ទៅ​ វេលា​រសៀល​រលូត​៥ទៀត ស៊ី​អស់​ទៀត​ទៅ​ ទុក​ជា​ខ្ញុំស៊ី​ដូច្នោះ​ ក៏​នៅ​តែមិន​ចំអែត​ដែល ក្នុង​ចិត្ត​ខ្ញុំ​ម្ចា​ស់​មាន​សេចក្តី​ក្តៅ​ក្រហាយ ស្រេក​ឃ្លាន​ដូច​មិន​ដែល​បាន​អាហារ ។​ ព្រះ​ថេរៈសួរ​បន្តរ​ទៀត​ថា​ ចុះ​នាង​ធ្វើ​កម្ម​ដូច​ម្តេច ? នាង​ប្រេត​ទូល​ទៀត​ថា​ បពិត្រ​ព្រះ​ករុណា​ ! កាល​ពី​ជាតិ​មុន​ខ្ញុំ​ម្ចាស់​ជា​ស្ត្រី​អា​ រួម​ស្វាមី​ជាមួយ​នាង​កុមារិកា ជា​ប្រ​ពន្ធ​ចុង​ ក្រោយ​មក​នាង​កុមារិកា​មាន​គភ៏​ ខ្ញុំ​ម្ចាស់​មាន​ចិត្ត​ឫស្យា​ ព្យាយាម​ពន្លូត​គភ៏​របស់​នាង​​ ។​ ឯ​ស្វាមី​និង​មាតា​បាន​ស្តី​បន្ទោស ហើយ​ខ្ញុំ​ម្ចាស់​បាន​មុសា​វាទ​ ដោយ​ស្បថ​ថា​ បើ​ខ្ញុំ​ម្ចាស់​ពន្លូត​គភ៏​មែន​​ សូម​ឪ្យ​ខ្ញុំស៊ី​កូន​មួយ​ថ្ងៃ ១០​ មាន​ក្លិន​ស្អុយ​រុយ​រោម​ពេញ​ខ្លួន​​ ។ ដោយ​សេចក្តី​បំពាន​នេះ​ធ្វើ​ឪ្យ​ខ្ញុំ​ម្ចាស់​​ មក​សោយ​ទុក្ខ​ក្នុង​នរក​ ហើយ​មក​ស៊ី​កូន​ឯង​​ ។ ទូល​ពុទ្ធ​ដិកា​ថ្វាយ​ព្រះ​ថេៈរួច​ បាន​ផ្តាំថា​ សូម​ព្រះ​ករុណា​​មេត្តា​និ​មន្ត​ទៅ​ប្រាប់​កុដុម្ពី​នោះ​​​ឪ្យ​ថ្វាយ​ទាន​ដល់​ព្រះ​ករុណា​ម្ចាស់​ផង​ ហើយ​សូម​ឧទិ្ទស​កុសល​ផល​បុណ្យ​មក​ចែក​ ខ្ញុំម្ចាស់​ទទួល​ទាន​ផង​ ដើម្បើ​ឆាប់​រួច​ពី​ប្រេត​នេះ ។ ព្រះ​មហា​ថេរៈ​ប្រ​កប​ដោយ​សេចក្តី​មេត្តា​ ក៏និមន្ត​ទៅ​ផ្ទះ​កុដុម្ពី​នោះ​ អធិប្បាយ​អំ​ពី​បណ្តាំនាង​ប្រេត​ញី​ កុដុម្ពី​បាន​ចាត់​ចែង​ឧ​ទ្ទិស​ផល​ឪ្យ​ប្រេត​ញី​ ដោយ​សទ្ធា​ជ្រះថ្លា​ក្រៃលែង​ គ្រា​ដែល​នាង​ប្រេត​បាន​រំដោះ​ទុក្ខ​ទោស​ ក៏​បាន​សោយ​សម្បត្តិ​ដ៏​សែន​មនោ​រម្យ ។ ឯ​នាង​ប្រេត​ក៏​សំដែង​កាយ​ឪ្យ​កុដុម្ពី​បាន​ឃើញ​ ។​ ព្រះ​មហា​ថេរៈ​បាន​យក​រឿង​ទាំង​នេះ​ទូល​ថ្វាយ​ព្រះ​បរម​សាស្តា ព្រះ​អង្គ​បាន​បញ្ចាក់​កម្ម​ដ៏​អ​កុសល​នេះ លុះ​ចប់​ដល់​មហាជន​ ក៏​បាន​សម្រេច​នូវ​អរិយ​ធម៏​គ្រប់ ៗ គ្នា​ ។ វាយ​អត្តបទបញ្ចូល​ដោយ​ កញ្ញា​ ហេង​ សំ​ដា​ណែត ។ ដក​ស្រង់​ចេញ​ពី​​សៀវ​ភៅ ប្រជុំ​និទានជាតក ។ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿