images/articles/745/Untitled-1.jpg
Public date : 25, Sep 2024 (24,962 Read)
រឿងកិសវច្ឆតាបស
(ចាក ស. ម.)
មើលងាយមនុស្សសុចរិត ដូចមើលងាយទេវតា
កាលកន្លងទៅហើយ ព្រះពោធិសត្វទ្រង់សោយព្រះជាតិជាកូនបុរោហិតរបស់ស្តេចក្រុងពារាណសី
images/articles/746/Untitled-1.jpg
Public date : 25, Sep 2024 (28,464 Read)
រឿងទុដ្ឋកុមារ
(ចាក ធ. ទុ.)
(ការឥច្ឆាច្រណែន តែងដុតសត្វលោក)
ក្នុងការកន្លងទៅហើយ មានព្រះរាជាមួយអង្គទ្រង់ព្រះនាមកិតិ្តវាសៈសោយរាជសម្បត្តិក្នុងក្រុងពារាណសីមានព្រះរាជាបុត្រមូយព្រះអង្គទ្រង់ព្រះនាមទុដ្ឋកុមារ
images/articles/751/Untitled-1.jpg
Public date : 25, Sep 2024 (13,494 Read)
រឿងឧបសាឡ្ហកព្រាហ្មណ៍
(ចាក ខុ ទុ)
(សត្វលោក មានការកើតស្លាប់ញិកញាប់មិនអស់)
ក្នុងកាលកន្លងទៅហើយ មានព្រាហ្មណ៍ម្នាក់ឈ្មោះឧបសាឡ្ហក នៅក្នុងនគររាជគ្រឹះ ជាអ្នកប្រកាន់ខ្លួន។ ថ្ងៃមួយគាត់បានប្រាប់ដល់កូនប្រុសរបស់គាត់ថា
images/articles/1101/Untitled-1-Recovered.jpg
Public date : 23, Sep 2024 (25,029 Read)
រឿងដំរីនឹងទន្សាយ
(ចាក គ. ប.)
(អ្នកតូចអាចយកឈ្នះអ្នកធំបានដោយឧបាយកល)
ថ្ងៃមួយនៅក្នុងរដូវរាំងភ្លៀងរីងស្ងួតហួតហែងឥតមានទឹកភ្លៀងសោះ ដំរីមួហ្វូងធំដែលមានក្តីស្រេកឃា្លនបៀតបៀនហើយ ចូលទៅនិយាយនឹងដំរីជាមេខ្លោងថា៖ លោកជាទីពឹង! ធ្វើឧបាយដូចម្តេចយើងទាំងអស់គ្នានឹងមានជីវិតរស់នៅតទៅទៀត? ទីនេះត្រពាំងបឹងបួររីងអស់ហើយ សូម្បីតែសម្រាប់សត្វតូចតាចក៏មិនមានដែរ
images/articles/1102/Untitled-1-Recovered.jpg
Public date : 23, Sep 2024 (26,442 Read)
រឿងហង្សនិងក្អែក
(ចាក គ.ប.)
(ការដែលនៅជិតជនអសប្បុរសតែងមានទុក្ខ)
នៅតាមផ្លូវទៅកាន់ក្រុងឧជ្ជយិនី មានដើមឈើធំមួយ មានមែកទ្រឈឹងទ្រឈៃ ។ សត្វហង្សនិងក្អែកអាស្រ័យនៅដើមឈើនោះ ។ នៅរដូវក្តៅ មានអ្នកដំណើរម្នាក់ដើរមកដល់អស់កម្លាំងណាស់ ឃើញម្លប់ត្រជាក់ស្រួលដាក់ធ្នូនិងសរក្បែរគល់ឈើប្រាស់ខ្លួនដេកលង់លក់ទៅ ។
images/articles/1106/Untitled-1-Recovered.jpg
Public date : 23, Sep 2024 (17,431 Read)
រឿងសាមណេរ ៤ រូបជាព្រះអរហន្ត
(ចាក ធ. ខុ.)
បានឮថា នាងព្រាហ្មណីម្នាក់បានចាត់ចែងឧទ្ទេសភត្តសម្រាប់ភិក្ខុ៤អង្គប្រើព្រាហ្មណ៍ជាប្តីឲ្យទៅនិមន្តលោកប្រាប់ថា " ម្នាលព្រាហ្មណ៍ចូរអ្នកទៅវត្តនិមន្តព្រាហ្មណ៍ចាស់ៗ៤ អង្គមក " ។ គាត់ទៅវត្តនិមន្តថា"សូមនិមន្តព្រាហ្មណ៍៤អង្គ" ។ ខីណាសវសាមណេ ៤អង្គគឺសង្កិច្ច១ បណ្ហិតះ ១ សោបាកះ ១ រេវតះ១ មានអាយុ៧ឆ្នាំ
images/articles/1107/Untitled-1-Recovered.jpg
Public date : 23, Sep 2024 (67,977 Read)
សុមនសូត្រ
គ្រានោះ នាងសុមនារាជកុមារី មានរថ ៥០០ និង រាជកុមារី ៥០០ អង្គ ហែហមចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ ក្នុងទីសមគួរហើយ បានទូលសួរព្រះដ៏មានព្រះភាគ ក្នុងសាសនា នេះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានបញ្ញាស្មើគ្នា ប៉ុន្តែមួយអង្គជាទាយក មួយអង្គមិនមែនជាទាយក សាវ័កទាំងនោះដល់បែកធ្លាយរាងកាយស្លាប់ទៅ
images/articles/1108/Untitled-1-Recovered.jpg
Public date : 23, Sep 2024 (24,691 Read)
រឿងឆ្កែខាំប្រេត
(ចាក បេ. ខុ)
(ទោសក្បត់ស្វាមី និងមុសាវាទ)
កាលសាសនាព្រះទសពលព្រះនាមកស្សប មានគហបតីម្នាក់ ជាឧបាសកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានបបួលឧបាសក ៥០០ នាក់សុទ្ធតែបានសម្រេចសោតាបត្តិផល នាំគ្នាធ្វើទានផ្សេងៗ មានធ្វើវត្តអារាមធ្វើស្ពានផ្លូវថ្នល់ ធ្វើទីចង្រម ធ្វើព្រះវិហារថ្វាយព្រះសង្ឃមានព្រះពុទ្ធជាប្រធាន បាននាំភរិយារបស់ខ្លួនគ្រប់គ្នា
images/articles/1109/Untitled-1-Recovered.jpg
Public date : 23, Sep 2024 (16,491 Read)
ចន្ទីសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័នជាកលន្ទកនិវាបដ្ឋាន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះ នាងចុន្ទីរាជកុមារីមានរថ ៥០០ និង កុមារី ៥០០ ហែហមចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ថ្វាយបង្គំព្រះមានព្រះភាគ ហើយប្រថាប់ក្នុងទីសមគួរ ។
លុះនាងចុន្ទីរាជកុមារី ប្រថាប់ក្នុងទីសមគួរហើយបានក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា
images/articles/1111/Untitled-1-Recovered.jpg
Public date : 23, Sep 2024 (19,614 Read)
រឿងអសោកមហារាជ
(ចាក គ. ម.)
(ឥន្ទ្រីយ៍ស្រគត់ស្រគំ អាចធ្វើមនុស្សមិច្ឆាទិដ្ឋិឲ្យជ្រះថ្លាបាន)
ក្នុងរជ្ជកាលព្រះបាទពិន្ទុសារ ជាព្រះអសោកមហារាជ នានគរបាដលីបុត្ត ព្រះអង្គធ្លាប់រាប់អានពួកព្រាហ្មណ៍មិច្ឆាទិដ្ឋិ ហើយតែងនិមន្តមកឲ្យឆាន់ក្នុងដំណាក់ ៦ម៉ឺនរូបរាល់ពេល ។ សូម្បីព្រះអសោកជាព្រះរាជឱរសរជ្ជទាយាទ បានទទួលគ្រងសម្បត្តិជំនួសព្រះបិតាកាលណា
images/articles/1113/345rwefe55654yy45.jpg
Public date : 23, Sep 2024 (17,516 Read)
រឿងឧបាសកត្រចៀកខ្មូរ
(ចាក ធ. ខុ.)
(អ្នកណារក្សាធម៌ ធម៌តែងរក្សាអ្នកនោះវិញ)
សម័យថ្ងៃមួយ ព្រះមហាកច្ចានៈដ៏មានអាយុ លោកគង់នៅលើភ្នំបុវត្តៈក្នុងនគរកុរឃរត្រង់អវន្តិជនបទ មានឧបាសកត្រចៀកខ្មូរម្នាក់ឈ្មោះ សោណៈជ្រះថ្លានឹងធម្មកថារបស់ព្រះថេរៈចង់បួស ព្រះថេរៈឃាត់ថា ម្នាលសោណៈ ការប្រព្រឹត្តធម៌ដ៏ប្រសើរនេះ ជាការលំបាកមានភត្តតែមួយពេល ដេកនៅតែម្នាក់ឯងរហូតអស់មួយជីវិតគាត់មានសេចក្តីជ្រះថ្លាខ្លាំងណាស់ក្នុងផ្នួស អត់ទ្រាំមិនបានក៏ចូលទៅអង្វរករសុំបួសគ្រប់៣ដង នៅក្នុងប្រទេសក្ខិណាបថជាប្រទេសមានភិក្ខុតិច លុះបួសហើយ បាន៤វស្សាចង់ទៅនមស្ការថ្វាយបង្គំព្រះសាស្តា ទើបលាព្រះឧបជ្ឈាយ៍ទៅតាមបណ្តាំរបស់លោកទៅដល់ជេតពន ចូលទៅថ្វាយបង្គំព្រះសាស្តាព្រះអង្គទ្រង់ធ្វើបដិសណ្ឋារកិច្ច ហើយទ្រង់អនុញ្ញាតឲ្យនៅក្នុងគន្ធកុដិជាមួយព្រះអង្គ លុះយប់ជ្រៅបន្តិចកន្លងទៅព្រះសាស្តាទ្រង់អារាធនាឲ្យធ្វើបទសរភញ្ញថ្វាយព្រះអង្គស្តាប់ក្នុងបច្ចូសម័យ ។
លុះចប់បទសរភញ្ញហើយ ព្រះអង្គទ្រង់អនុមោទនាយ៉ាងក្រៃលែងចំពោះសោណភិក្ខុនោះហើយទ្រង់ប្រទានសព្ទសាធុការពរថា សាធុ សាធុ ។ ចាប់តាំងពីពួកទេវតា នាគនឹងគ្រុឌ ដែលឋិតនៅលើដីរហូតដល់ព្រហ្មលោក ក្នុងកុរឃរនគរ ចម្ងាយ ១២០ យោជន៍ពីវត្តជេតពន ក៏បានឲ្យសព្ទសាធុការពរយ៉ាងខ្លាំង ។ គ្រានោះមហាឧបាសិកាសួរថានរណាឲ្យសាធុការពរនេះ? ទេវតាប្រាប់ថាម្នាលប្អូនស្រីខ្ញុំណានាង ចុះលោកជាអ្វី? ខ្ញុំជាទេវតាឋិតក្នុងផ្ទះនេះពីមុនក៏លោកមិនឲ្យសាធុការពរដល់ខ្ញុំ ស្រាប់តែថ្ងៃនេះក៏ឲ្យដូច្នេះ ព្រោះហេតុអ្វី? ទេវតាប្រាប់ថា ខ្ញុំមិនឲ្យសាធុការពរដល់នាងទេ ។ បើដូច្នោះលោកឲ្យដល់នរណា? ខ្ញុំឲ្យដល់កុដិកណ្ណសោនត្ថេរជាបុត្ររបស់នាងចុះកូនខ្ញុំធ្វើអ្វីបានជាលោកឲ្យសាធុការពរ? ។
ទេវតាប្រាប់ថា កូននាងគង់នៅក្នុងគន្ធកុដិជាមួយនឹងព្រះសាស្តាក្នុងថ្ងៃនេះ ហើយសម្តែងធម៌ថ្វាយព្រះអង្គៗទ្រង់ព្រះសណ្តាប់ធម៌កូនរបស់នាង ទ្រង់ជ្រះថ្លាឲ្យសាធុការពរ ព្រោះហេតុនោះហើយ បានជាខ្ញុំឲ្យសាធុការពរនេះដល់កូនរបស់នាងព្រោះថាគ្រប់កន្លែងទាំងអស់ទទួលសាធុការពររបស់ព្រះសម្មាសម្ពុទ្ធតាំងពីទេវតាដែលឋិតនៅលើផែនដីរហូតដល់ព្រហ្មលោក ។
មហាឧបាសិកាសួរថា បពិត្រលោកទេវតា កូនខ្ញុំសម្តែងធម៌ថ្វាយព្រះសាស្តាឬ? ឬថាព្រះអង្គសំដែងធម៌ដល់កូនខ្ញុំ? ទេវតាប្រាប់ថាកូននាងសម្តែងធម៌ថ្វាយព្រះអង្គ។ កាលទេវតាប្រាប់ដូច្នោះ នាងឧបាសិកាកើតបីតិទាំង៥ផ្សាយទៅសព្វសរីរទាំងមូល ។ លំដាប់នោះនាងឧបាសិការគិតត្រិះរិះថា បើកូនរបស់អញនៅក្នុងគន្ធកុដិជាមួយព្រះសាស្តា ហ៊ានសម្តែងធម៌ថ្វាយព្រះអង្គមុខជាអាចសម្តែងធម៌ដល់អញដែរ កាលបើលោកនិមន្តមកវិញ អញនឹងនិមន្តឲ្យសម្តែងមិនខាន ។
ចំណែកព្រះសោណត្ថេរកាលព្រះសាស្តាទ្រង់ប្រទានសាធុការពររួចហើយ គិតថាកាលនេះជាកាលគួរដើម្បីនឹងក្រាបទូលពាក្យបណ្តាំដែលព្រះឧបជ្ឈាយ៍របស់អាត្មាអញផ្តាំមក ហើយក៏ទូលសុំពរ ៥ ប្រការនឹងព្រះមានព្រះភាគ ដើម្បីឧបសម្ប័ទដោយគណះសង្ឃ៥ អង្គ មានព្រះវិន័យធរជាប្រធានក្នុងបច្ចន្តជនបទទាំងឡាយ ព្រះអង្គក៏ទ្រង់ប្រទានពរទាំង៥ប្រការនោះរួចនៅក្នុងសំណាក់ព្រះសាស្តាអស់ពីរបីថ្ងៃ លុះរលឹកព្រះឧប្បជ្ឈាយ៍ ក៏ចូលទៅថ្វាយបង្គំលាព្រហសាស្តាចេញពីវត្តជេតពនត្រឡប់ទៅសំណាក់ព្រះឧប្បជ្ឈាយ៍វិញតាមលំដាប់ ។
លុះដល់ថ្ងៃព្រឹកឡើងព្រះថេរៈនាំសោណត្ថេរទៅបិណ្ហបាត បានទៅឈរនៅត្រង់មុខទ្វារផ្ទះមហាឲ្យបាសិកាជាមាតា ។ គាត់ឃើញកូនមានចិត្តត្រេកអរថ្វាយបង្គំអង្គាសភត្តដោយផ្ចិតផ្ចង់ ហើយសួរថា លោកកូនលោកបាននៅក្នុងគន្ទកុដិជាមួយនឹងព្រះសាស្តា ហើយបានសំដែងធម៌ថ្វាយព្រះអង្គស្តាប់មែនឬទេ? ។ ព្រះថេរៈសួរថា ញោមការនេះនរណានិយាយប្រាប់ញោម? មាតាទូលថា បពិត្រលោកកូន ទេវតាដែលអាស្រ័យនៅក្នុងផ្ទះនេះបានឲ្យសាធុការពរយ៉ាងខ្លាំងៗ ខ្ញុំព្រះករុណាបានសួរថានរណានេះ ?
ទេវតាប្រាប់ថា ខ្ញុំជាទេវតានៅក្នុងផ្ទះនេះ ព្រោះហេតុនោះខ្ញុំព្រះករុណា បានគិតថាបើលោកកូនហ៊ានសំដែងធម៌ថ្វាយព្រះអង្គបាន មុខជាអាចហ៊ានសំដែងធម៌ដល់ខ្ញុំព្រះករុណាដែរ ។ លំដាប់នោះមាតានិយាយថា កូនសំដែងធម៌អ្វីថ្វាយព្រះសាស្តា ចូរកូនសំដែងធម៌នោះឲ្យខ្ញុំព្រះករុណាស្តាប់ផងហើយ ឲ្យគេធ្វើរោងមួយធំរួចកំណត់ថ្ងៃនឹងសំដែងធម៌ ។ ព្រះថេរៈក៏ទទួលនិមន្តតាមពាក្យសុំរបស់មាតា គាត់ថ្វាយទានចំពោះភិក្ខុសង្ឃទុកស្រ្តីបំរើម្នាក់ឲ្យនៅចាំផ្ទះ រួចនាំជនជាបរិស័ទទៅស្តាប់ធម៌កូនគាត់ក្នុងបារាំ ដែលកេតាក់តែងធ្វើស្រេចនោះ ។
នៅពេលនោះស្រាប់តែមានពួកចោរ ៩០០ នាក់ ដើរគយគន់ចាំមើលឲ្យតែនាងឧបាសិកានោះ ចេញពីផ្ទះទៅផុតនឹងចូលទៅលួច ។ ចំណែកផ្ទះនាងឧបាសិកានោះមានកំពែងព័ទ្ធ ៧ ជាន់ មានក្លោងទ្វារ៧ជាន់ គេដាក់ឆ្កែកាចៗឲ្យនៅចាំគ្រប់កន្លែងទាំងអស់ រួចជីស្នាមភ្លោះត្រង់កន្លែងដែលទឹកធ្លាក់ចុះពីដំបូលផ្ទះ ដាក់សំណភក់ពេញ ហើយសណនោះត្រូវក្តៅរលាយដូចទឹកពុះ ដល់ពេលយប់រឹងគគ្រាត ថែមទាំងមានចំរូងដែក ដ៏ធំៗបោះដាក់គ្មានសល់កន្លែង ។
មានការរក្សាដូចរៀបរាប់មកនេះពួកចោរមិនអាចនឹងចូលទៅលួចបាន ដោយសារនាងឧបាសិកានៅក្នុងផ្ទះនោះផង ស្រាប់តែក្នុងថ្ងៃនោះ វាដឹងថាមហាឧបាសិកាមិននៅ វាជីករូងទម្លាយចូលទៅក្នុងផ្ទះតាមចំណែកខាងក្រោមសំណភក់ នឹងចំរូងដែកលុះចូលទៅមិនឃើញមហាឧបាសិកា វាប្រើមេចោរម្នាក់ប្រាប់ថា បើមហាឧបាសិកនោះឮដំណឹងថាពួកយើងចូលទៅផ្ទះនេះ គាត់ត្រឡប់មកផ្ទះវិញ ចូរអ្នកឯងសម្លាប់នឹងដារនេះឲ្យស្លាប់ ។
មេចោរនោះទៅឈរនៅក្នុងទីជិតនៃមហាឧបាសិកានោះ ។ ពួកចោរក៏អុធប្រទីបខាងក្នុងផ្ទះហើយបើកទ្វារបន្ទប់ដែលទុកកហាបណះ ។ នាងទាសីឃើញពួកចោរក៏រត់ទៅជម្រាបមហាឧបាសិកាថាមានពួកចោរចូលទៅក្នុងផ្ទះ បើកទ្វារដែលដាក់កហាបណះ ។ មហាឧបាសិកាប្រាប់ថាពួកចោរអញ្ជើញយកវត្ថុដែលពួកអ្នកឯងរកឃើញទៅចុះ ខ្ញុំកំពុងស្តាប់ធម៌ទេសនារបស់កូនខ្ញុំចូរកុំធ្វើសេចក្តីអន្តរាយដល់ធម៌របស់ខ្ញុំ នាងឯងទៅផ្ទះវិញប្រាប់យ៉ាងនេះចុះ ។ ឯពួកចោរបើកបន្ទប់កហាបណះយកអស់រលីង រួចទៅបើកបន្ទប់ដាក់ប្រាក់ទៀត ។ នាងទាសីរត់ទៅជំរាបមហាឧបាសិកានិយាយប្រាប់ដូចពេលមុន ។ វាទៅបើកបន្ទប់ដាក់ប្រាក់យកអស់ទៀត រួចទៅបើកបន្ទប់ដាក់មាសទៀត ។ នាងទាសីរត់ទៅជម្រាបមហាឧបាសិកាម្តងទៀត ។
លំដាប់នោះគាត់ហៅនាងទាសីមកប្រាប់ថា នាងឯងមកកន្លែងអញច្រើនដងហើយ មិនស្តាប់ពាក្យអញសោះ ទោះបីប្រាប់ថាវាចង់យករបស់អ្វី ឲ្យវាយកទៅចុះកុំមកធ្វើឲ្យខូចការស្តាប់ធម៌របស់អញ ឥឡូវនេះនាងឯងត្រឡប់ទៅវិញទៅ បើមកទៀតអញនឹងធ្វើទោសនាងឯង ម្តងនេះអញអត់ទោសអោយ នាងទាសីក៏ទទួលស្តាប់ធ្វើតាមបង្គាប់ ។ មេចោរឮមហាឧបាសិកានិយាយដូច្នោះ ក៏គិតថារន្ទះបាញ់បំបែកក្បាលជនណាដែលយកទ្រព្យស្ត្រីនេះមិនខាន លុះគិតដូច្នេះហើយ ក៏រត់ទៅប្រាប់ពួកចោរទាំងនោះថា នែពួកយើង កុំយកទ្រព្យមហាឧបាសិកានេះ ចូរទុកទៅវិញឲ្យនៅតាមប្រក្រតីឆាប់ៗពួកចោរទាំងនោះក៏ដាក់កហាបណះប្រាក់នឹងមាសតាមកន្លែងដើមវិញតាមពាក្យដែលមេចោរប្រាប់ ។
តាមធម្មតាធម៌តែងរក្សានូវជនអ្នកប្រព្រឹត្តធម៌ ព្រោះហេតុនោះហើយ បានជាព្រះមានព្រះភាគទ្រង់ត្រាស់ថាៈ
ធម្មោ ហវេ រក្ខតិ ធម្មចារី
ធម្មោ សុចិណ្ណោ សុខមាវហាតិ
ឯសានិសំសោ ធម្មេ សុចិណ្ណេ
ន ទុក្កតី តច្ឆតិ ធម្មចារី ។
ធម៌ហ្នឹងឯង តែងរក្សាបុគ្គលអ្នកប្រព្រឹត្តធម៌ ធម៌ដែលគេសន្សំដោយល្អរមែងបានសេចក្តីសុខ នេះជាអានិសង្ឃក្នុងធម៌ដែលគេសន្សំដោយល្អ បុគ្គលអ្នកប្រព្រឹត្តធម៌រមែងមិនទៅកាន់ទុគ្គតិភូមិទេ ។
ពួកចោរបានទៅឈរស្តាប់ធម៌ទេសនា ព្រះថេរៈកំពុងសំដែងធម៌លុះដល់ពេលជិតភ្លឺលោកបញ្ចប់ធម៌ទេសនាចុះពីធម្មាសនៈវិញ ។ ខណះនោះមេចោរក្រាបក្បាលទៀបជើងមហាឧបាសិកាសុំខមាទោសនឹងគាត់ៗសួរថាចុះអ្នកមានការណ៍ដូចម្តេច? មេចោរប្រាប់ថាខ្ញុំបានចងគំនុំបម្រុងនឹងសម្លាប់លោកស្រី ។ មហាឧបាសិកានិយាយថា បើដូច្នោះខ្ញុំអភ័យទោសឲ្យ ឯពួកចោរឯទៀតក៏និយាយសុំទោសដូចមេចោរដែរ ហើយនិយាយអង្វរថា បើលោកស្រីអភ័យទោសឲ្យខ្ញុំសូមលោកស្រីមេត្តាអង្វរករឲ្យព្រះថេរៈជាបុត្ររបស់លោកស្រី ឲ្យខ្ញុំសុំបួសក្នុងសំណាក់លោកផង ។
មហាឧបាសិកាថ្វាយបង្គំ ហើយនិយាយថា បពិត្រលោកកូន ពួកចោរទាំងនេះជ្រះថ្លាចំពោះគុណរបស់ខ្ញុំផង ចំពោះធម្មកថារបស់លោកផង ហើយសុំបួស ហេតុនេះសូមលោកកូនបំបួសពួកចោរទាំងនេះផង ។ ព្រះថេរៈពោលថាប្រពៃហើយៗ ប្រាប់ឲ្យកាត់សំពត់ដែលពួកចោរទាំងនោះស្លៀកជ្រលក់ដីស្អិតពណ៌ក្រហម រួចបំបួសពួកចោរទាំងនោះឲ្យតាំងស៊ប់នៅក្នុងសីល ។
តាំងពីបួសរួចហើយព្រះថេរៈឲ្យរៀនកម្មដ្ឋានផ្សេងៗគ្នា ពួកភិក្ខុទាំង៩០០អង្គ រៀនកម្មដ្ឋានផ្សេងៗគ្នា ឡើងទៅលើភ្នំមួយអង្គុយនៅក្រោមម្លប់ឈើមួយដើម ខំស្មឹងស្មាធ៍សមណធម៌ ។ពេលនោះព្រហសាស្តាកំពុងគង់នៅក្នុងជេតវនមហាវិហារចម្ងាយ១២០ យោជន៍ទ្រង់ប្រមើលឃើញភិក្ខុទាំងនោះ ព្រះអង្គទ្រង់កំណត់ធម្មទេសនាតាមចរិកនៃភិក្ខុទាំងនោះ ហើយផ្សាយពន្លឺរស្មីត្រាស់សម្តែងគាថា ហាក់ដូចជាគង់សម្តែងក្នុងទីចំពោះមុខថាៈ
ភិក្ខុណាមានកិរិយានូវប្រកបដោយមេត្តាជ្រហថ្លា ក្នុងព្រះពុទ្ធសាសនា អ្នកនោះរមែងបាននូវព្រះនិព្វានដ៏ស្ងប់ ជាគ្រឿងចូលទៅរម្ងាប់សង្គារហើយនៅជាសុខ ។ ម្នាលភិក្ខុអ្នកចូរស្តារនូវទូកគឺអត្តភាពនេះ ទូកគឺអត្តភាពនេះ បើអ្នកស្តារហើយ រមែងដល់នូវទូកគឺអត្តភាពនេះ ទូកគឺអត្តភាពនេះ បើអ្នកស្តារហើយ រមែងដល់នូវត្រើយ គឺព្រះនិព្វានឆាប់ហេតុនេះចូរអ្នកកាត់រោគៈទោសៈ មោហៈ ចេញតពីនោះទៅអ្នកនឹងបានដល់ព្រះនិព្វានពុំខាន ។
ចូរកាត់ឱរម្ជាគ្គិយសំយោជនះ៥តទៅទៀតផង ចូរលះបង់ឧទ្ធម្ភាគ្គិយសំយ្វោនះ ៥ផងចូរចម្រើនឥន្ទ្រិយ៥តទៅទៀតផង បើអ្នកលះបានហើយ ឈ្មោះថាជាអ្នកកន្លងផុតកិលេសជាគ្រឿងចូលទៅរម្ងាប់សង្ខារហើយនៅជាសុខ ។ ម្នាលភិក្ខុអ្នកចូរស្តារនូវទូកគឺអត្តភាពនេះទូកគឺអត្តភាពនេះ បើអ្នកស្តារហើយ រមែងដល់នូវត្រើយ គឺព្រះនិព្វានឆាប់ហេតុនេះចូរអ្នកកាត់រោគះ ទោសះ មោហះ ចេញតពីនោះទៅអ្នកនឹងបានដល់ព្រះនិព្វានពុំខាន ។ ចូរកាត់ឳរម្ជាគ្គិយសំយោជនះ៥ផង ចូរលះបង់ឧទ្ធម្ភាគ្គិយសំយោ្វនះ៥ផង ចូរចម្រើនឥន្ទ្រិយ៥តទៅទៀតផង បើអ្នកលះបានហើយ ឈ្មោះថាជាអ្នកកន្លងផុតកិលេសជាគ្រឿងជាប់ជំពាក់ទាំង៥តថាគតឲ្យឈ្មោះថា អ្នកមានអន្លុងកន្លងផុតអស់ហើយ ។
ម្នាលភិក្ខុចូរអ្នកពិនិត្យចូរកុំធ្វេសប្រហែស ចិត្តរបស់អ្នកចូរកុំវិលទៅរកកាមគុណវិញអ្នកកុំប្រមាទហើយលេបនូវដុំលោហះនោះឡើយកុំអោយភ្លើងឆេះហើយកន្ទក់កន្ទេញថានេះជាទុក្ខឡើយ ។ ឈានមិនមានដល់បុគ្គលឥតប្រាជ្ញារីបញ្ញាមិនមានដល់បុគ្គលដែលឥតឈាន ឈានក្តី បញ្ញាតិ រមែងមានក្នុងបុគ្គលណា បុគ្គលនោះឈ្មោះថាជាអ្នកឋិតនៅក្នុងទីជិតព្រះនិព្វាន ។
សេចក្តីត្រេកអរមិនមែនជារបស់មនុស្សទេ រមែងមានតែចំពោះតែភិក្ខុដែលចូលទៅនៅក្នុងទីស្ងប់ស្ងាត់ មានចិត្តស្ងប់រម្ងាប់ ព្រោះបានឃើញធម៌ច្បាស់ដោយខ្លួនឯង ។ ភិក្ខុណាពិចារណាការកើតឡើងនឹងការសូន្យទៅវិញនៃខន្ធទាំងឡាយក្នុងពេលណាៗ ភិក្ខុនោះរមែងបានបីតិ នឹងបាមោជ្ជនៅពេលនោះៗ បីតិនឹងបាមោជ្ជនោះជាអមតធម៌របស់អ្នកប្រាជ្ញទាំងឡាយ ។
គុណធម៌ប្រការនេះ គឺការគ្រប់គ្រងនូវឥន្ទ្រីយ១ សេចក្តីសណ្តោស ១នឹងការសង្រួមក្នុងព្រហបាតិមោក្ខ១ ជាខាងដើមក្នុងព្រះនិព្វាននោះ តែងមានចំពោះភិក្ខុដែលមានប្រាជ្ញាក្នុងសាសនានេះ បើដូច្នោះចូរអ្នកគប់រកកល្យាណមិត្ត អ្នកចិញ្ចឹមអាជីពដោយត្រឹមត្រូវ មិនខ្ជិលច្រអូស គប្បីជាអ្នកប្រព្រឹត្តនូវបដិសណ្ឋារក្នុងអាចារះជាអ្នកឈ្លាសក្នុងអាចារះជាអ្នកមានបាមោជ្ជច្រើន អ្នកនឹងធ្វើឲ្យជាក់ស្តែងនូវទីបំផុតនៃសេចក្តីទុក្ខមិនខាន ។
ភិក្ខុ ៩០០ អង្គដែលកំពុងអង្គុយស្មឹងស្មាធ៍សមណធម៌ ក៏បានសម្រេចព្រះអរហត្តផល ព្រមទាំងបដិសម្ភិទាញាណ ក្នុងពេលជាទីបញ្ចប់ ធម៌ទេសនារបស់ព្រះអង្គ ហើយហោះទៅលើអាកាសទាំងអស់បានកន្លងផុតផ្លូវលំបាកចំនួន ១២០ យោជន៍ ហើយពោលសរសើរគុណរបស់ព្រះសម្ពុទ្ធរួចថ្វាយបង្គំទៀបព្រះបាទាព្រហសាស្តា ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1115/Untitled-1-Recovered.jpg
Public date : 23, Sep 2024 (16,334 Read)
រឿងជជិលសេដ្ឋី
(ធ.ខុ.)
ឥឡូវនេះជដិលកុមារបានកើតឡើងហើយ ។ មានសេចក្តីដំណាលថា កូនក្រមុំសេដ្ឋីម្នាក់នៅក្នុងក្រុងពារាណសី ជាស្រីមានរូបដ៏ល្អឆើត ។ មាតាបិតាបានប្រគល់នាងទាសីម្នាក់ឲ្យថែរក្សានាងធីតានោះក្នុងកាលដែលមានអាយុ១៥ ឬ១៦ឆ្នាំឲ្យនៅលើប្រាសាទ ៧ជាន់ក្នុងបន្ទប់ដ៏មានសេរី ក្នុងថ្ងៃមួយ យក្ខមួយឈ្មោះវិជ្ជាធរ កាលទៅតាមអាកាសបានឃើញនាងធីតានោះ
images/articles/1116/Untitled-1-Recovered.jpg
Public date : 23, Sep 2024 (18,941 Read)
រឿងក្អែកញីឈ្មោលនឹងពស់
(ចាក គ.ប.)
(អ្នកមានប្រាជ្ញាអាចញ៉ាំងអ្នកដទៃឲ្យសម្លាប់សត្រូវខ្លួនបាន)
មានក្អែកញីឈ្មោលមួយគូ អាស្រ័យនៅលើដើមឈើមួយដើមក្នុងព្រងដើមឈើនោះមានពស់វែកមួយ ។ ពស់នោះវាតែងតែចាប់កូនក្អែកស៊ីជាចំណីអាហារ ។ តមក ក្អែកញីរកកល់ពងទៀត និយាយទៅកាន់ប្តីថាៈ " អ្នកបងជាទីពឹង! គួរយើងលះបង់ចោលដើមឈើនេះទៅ ហើយហើរទៅរកដើមឈើឯទៀតអាស្រ័យនៅវិញ
images/articles/3048/2021-08-03_10_23_17-cow_and_india_man_painting_-_Google_Search.jpg
Public date : 02, Sep 2024 (7,896 Read)
(ទោសផរុសវាចា ការពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេច) សេចក្ដីថា គ្រាកាលព្រះសាស្ដាគង់ព្រះជន្មនៅឡើយ ព្រះអង្គទ្រង់តិះដៀលឆព្វគ្គិយភិក្ខុទាំងឡាយដោយបរិយាយថា ភិក្ខវេ ផរុសវាចា នាម អនត្ថការិកា ។ល។ សហស្សេន បរាជយេតិ ។ ប្រែថា ម្នាលភិក្ខុទាំងឡាយ ផរុសវាចានេះ ជាវាចាអាចធ្វើប្រយោជន៍ឱ្យវិនាសទៅបាន មួយទៀតសោត ជាវាចាជូរ ចត់ ហឹរ ល្វីង ក្ដៅ ផ្សា កម្រអ្នកនឹងអត់ធន់ទ្រាំបាន ដោយហោចទៅ សូម្បីតែសត្វតិរច្ឆានក៏គង់មិនគាប់ចិត្តនឹងផរុសវាចានោះដែរ ។
រឿងនេះសមដូចនិទានដែលមានក្នុងជាតកសម្ដែងថា ៖ កាលក្នុងអតីតកាលកន្លងទៅយូរហើយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងនៅជាពោធិសត្វនៅឡើយ ទៅកើតជាគោឈ្មោះនន្ទិវិសាលក្នុងក្រុងតក្កសិលា ។
ថ្ងៃមួយ ព្រាហ្មណ៍ម្នាក់បាននាំយកកូនគោមកអំពីសម្នាក់ទក្ខិណទាយកព្រាហ្មណ៍ ហើយឱ្យឈ្មោះគោនោះថា នន្ទិវិសាល ព្រាហ្មណ៍តែងចិញ្ចឹមដោយបបរនិងបាយស្រួយ គោនោះក៏បានធំចម្រើនឡើងដោយលំដាប់ មានកម្លាំងអាចអូសរទេះដ៏ធ្ងន់ៗ បានមួយរយរទេះ លុះចំណេរមកខាងក្រោយ ព្រាហ្មណ៍ជាម្ចាស់បានភ្នាល់នឹងគោវិន្ទសេដ្ឋី ដាក់១ពាន់កហាបណៈ ដើម្បីឱ្យគោនន្ទិវិសាលអូសរទេះដ៏ធ្ងន់ ចំនួន១រយរទេះ ថាហើយក៏កើបក្រួសខ្សាច់ផ្ទុកឱ្យពេញរទេះមួយរយចងបន្តគ្នាបង្ហែៗទៅ
ទើបទឹមគោនន្ទិវិសាលឱ្យអូសរទេះទាំងនោះឱ្យបានឃ្លាតពីក្រោយមកដល់កន្លែងកង់រទេះមុខប៉ុណ្ណោះ ចាំយកចាញ់ឈ្នះគ្នាក្នុងពេលអូសរួចឬមិនរួចនោះ ឯព្រាហ្មណ៍ក៏ឡើងទៅអង្គុយលើទូករទេះ លើកជន្លួញឡើងស្រែកហៅថា នែគោកៀច គោកោងកាច ចូរឯងអូសរទេះទៅ គោស្ដាប់ពាក្យមិនពីរោះគាប់ចិត្តខ្លួនសោះ ក៏អស់កម្លាំងអូសរទេះមិនរួចឡើយ ព្រាហ្មណ៍ជាម្ចាស់ក៏ចាញ់បង់ទ្រព្យរាប់ដោយពាន់កហាបណៈក្នុងកាលនោះ ព្រោះភ្នាល់ចាញ់គោវិន្ទសេដ្ឋីនោះ ។
ពោធិសត្វឃើញព្រាហ្ម៍កើតទុក្ខដូច្នោះ ទើបនិយាយថា នែព្រាហ្មណ៍ ចូរព្រាហ្មណ៍ឯងទៅភ្នាល់ទៅភ្នាល់នឹងគោវិន្ទសេដ្ឋីម្ដងទៀត ដាក់ពីរពាន់កហាបណៈវិញ តែថាព្រាហ្មណ៍ឯងកុំពោលពាក្យផរុសវាទជាពាក្យទុព្ភាសិតដូចមុនទៀតឡើយ ត្រូវពោលតែពាក្យជាសុភាសិត អ្នកនឹងឈ្នះគោវិន្ទសេដ្ឋីមិនខានឡើយ ព្រាហ្មណ៍ទៅធ្វើតាមបង្គាប់នោះ ក៏បានឈ្នះគោវិន្ទសេដ្ឋីវិញ ។
ពោធិសត្វក៏ត្រេកអរដោយព្រាហ្មណ៍ជាម្ចាស់ខ្លួន បានលាភផង ដោយខ្លួនបានអូសរទេះនោះរួចផង ។ បុគ្គលអ្នកពោលពាក្យផរុសវាទហើយ តែងនឹងបានប្រទះសេចក្ដីក្ដៅក្រហាយដូចព្រាហ្មណ៍នោះ លុះតែលះចោលមិនពោលពាក្យផរុសវាទ ទើបនឹងបានលាភ បានប្រទះសេចក្ដីរីករាយជាខាងក្រោយ ។ សមដូចព្រះពុទ្ធដីកាដែលទ្រង់សម្ដែងទុកក្នុងគម្ពីរអង្គុត្តរនិកាយ ឯកនិបាតដូច្នេះថា មនុញ្ញមេវ ភាសេយ្យ នាមនុញ្ញំ កុទាចនំ មនុញ្ញំ ភាសមានស្ស គរុភារំ ឧទទ្ធរិ[២] ធនញ្ច នំ អលាភេសិ តេន អត្តមនោ អហុ ។ប្រែថា បុគ្គលគប្បីពោលពាក្យពីរោះជាទីគាប់ចិត្ត កុំគប្បីពោលពាក្យពីរោះមិនជាទីគាប់ចិត្តឱ្យសោះ កាលដែលព្រាហ្មណ៍ពោលពាក្យពីរោះជាទីគាប់ចិត្ត គោនន្ទវិសាលរើឡើងនូវរទេះដ៏ពេញដោយក្រួសខ្សាច់ទៅបាន ហើយធ្វើព្រាហ្មណ៍ឱ្យបានទ្រព្យសម្បត្តិច្រើន គោនន្ទិវិសាលក៏ត្រេកអរព្រោះខ្លួនអូសរទេះរួចផង ព្រោះធ្វើព្រាហ្មណ៍ឱ្យបានទ្រព្យសម្បត្តិផង ។ ចប់នន្ទិវិសាលជាតក ។
ដោយ៥០០០ឆ្នាំ
images/articles/3049/2021-08-03_10_29_58-buddha_painting_-_Google_Search.jpg
Public date : 02, Sep 2024 (7,081 Read)
ទោសសម្ផប្បលាប (ពោលនូវពាក្យរាយមាយឥតប្រយោជន៍) សេចក្ដីថា បុគ្គលឯណាពោលពាក្យឥតប្រយោជន៍ឥតផល បុគ្គលនោះឯងឈ្មោះថា អធម្មវាទី អធម្មវាទីបុគ្គលនោះឈ្មោះថា ជាអ្នកធ្វើព្រះសទ្ធម្មគឺសាសនាព្រះពុទ្ធឱ្យវិនាសទៅឆាប់ ។
ហេតុដូច្នោះ បានជាព្រះដ៏មានព្រះភាគទ្រង់សម្ដែងកបិលសូត្រក្នុងគម្ពីរឯកនិបាតង្គុត្តរដូច្នេះថា យេបិ តេ ភិក្ខវេភិក្ខ អធម្មំ ធម្មោតិ ទីបេន្តិ តេបិ ភិក្ខវេ ភិក្ខូ ពហុជនាហិតាយ បដិបន្នា ពហុជនាសុខាយ ពហុនោ ជនស្ស អនត្ថាយ អហិតាយ ទុក្ខាយ ទេវមនុស្សានំ ពហុញ្ច តេ ភិក្ខវេ ភិក្ខូ អបុញ្ញំ បសវន្តិ តេបិ មំ សទ្ធម្មំ អន្តរធាបេន្តិ ប្រែថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាសម្ដែងសភាវៈមិនមែនធម៌ថាជាធម៌(សម្ដែងធម៌ពិតថាមិនមែនជាធម៌វិញ) ម្នាលភិក្ខុទាំងឡាយភិក្ខុទាំងនោះឈ្មោះថា ជាអ្នកប្រតិបត្តិដើម្បីមិនឱ្យជាប្រយោជន៍នឹងសេចក្ដីសុខដល់ជនច្រើន ឈ្មោះថា ជាអ្នកប្រតិបត្តិដើម្បីមិនឱ្យជាប្រយោជន៍នឹងមិនបានជាគុណដល់ជនច្រើន (គ្រាន់តែជាអ្នកប្រតិបត្តិ) ដើម្បីសេចក្ដីទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយភិក្ខុនោះតែងសោយនូវទោសមានប្រមាណច្រើន (មិនតែប៉ុណ្ណោះសោត) ភិក្ខុនោះឈ្មោះថា ធ្វើព្រះសទ្ធម្មគឺសាសនារបស់តថាគតឱ្យសាបសូន្យទៅ ។
ដូចរឿងកបិលភិក្ខុដែលនាំមកសម្ដែងក្នុងគម្ពីរធម្មបទនោះ ។ សេចក្ដីថា កាលក្នុងសាសនាព្រះពុទ្ធព្រះនាមកស្សបៈ មានភិក្ខុមួយរូបឈ្មោះកបិលភិក្ខុ អ្នកចេះចាំព្រះត្រៃបិដកមានបរិវារច្រើនផង មានលាភច្រើនផង ក៏មានចិត្តស្រវឹងដោយការនៃខ្លួនជាពហុស្សូត ប្រកាន់មានះរឹងត្អឹង ព្រោះតណ្ហាគ្របសង្កត់ក៏ពោលពាក្យញាំញីបង្កាច់បង្កិនរបស់គួរក្នុងធម៌វិន័យ ត្រឡប់ថាមិនគួរ របស់មិនគួរក្នុងធម៌វិន័យ ត្រឡប់ថាគួរវិញ ភិក្ខុដែលត្រឹមត្រូវក្នុងវិន័យ ពោលហាមប្រាមក៏មិនស្ដាប់ ប្រែជាជេរប្រទេចដល់ភិក្ខុទាំងនោះវិញ ដោយពាក្យផរុសវាទ លុះច្យុតអំពីមនុស្សលោកនេះ ក៏ទៅឆេះក្នុងអវិចីនរកអស់កាលដ៏យូររវាងមួយពុទ្ធន្តរ សេសផលពីនោះមកកើតជាត្រីឆ្ពិនមាសក្នុងស្ទឹងអចិរវតី មានមាត់ស្អុយអាក្រក់ ព្រោះជេរប្រទេចភិក្ខុផងគ្នា មានសម្បុរល្អដូចមាស ព្រោះទ្រទ្រង់ព្រះត្រៃបិដកក្នុងកាលនោះ ។
ហេតុដូច្នេះពាក្យពោលជាសម្ផប្បលាប ដែលអ្នកប្រាជ្ញមិនរាប់ថាជាធម៌ បុគ្គលគប្បីលះចោលចេញ ពាក្យពោលជាអសម្ផប្បលាបដែលអ្នកប្រាជ្ញរាប់ថាជាធម៌ បុគ្គលគប្បីពោលចុះ ។ ចប់រឿងកបិលភិក្ខុ
ដោយ៥០០០ឆ្នាំ
images/articles/3051/674534ttwrww.jpg
Public date : 02, Sep 2024 (6,118 Read)
សេចក្ដីថា កាលក្នុងអតីតកាលកន្លងទៅយូរហើយ ក្នុងក្រុងពារាណសី មានសេដ្ឋីបុត្រ៤នាក់នាំគ្នាចេញទៅពីផ្ទះអង្គុយជុំគ្នាក្រោមដើមឈើមួយដើម ក្រឡេកឃើញព្រានម្រឹគម្នាក់ផ្ទុកសាច់ក្នុងរទេះដឹកទៅលក់ ក៏នាំគ្នាសូមសាច់អំពីព្រាននោះ សេដ្ឋីបុត្រជាបឋមពោលសូមថានែចៅព្រានចង្រៃ អ្នកឯងដឹកសាច់ទៅលក់ឯណា ឱ្យមកអញមួយដុំ ព្រានម្រឹកគិតថា អ្នកនេះសូមអញ គួរតែពោលពាក្យល្អ គិតហើយទើបតបថា អើសម្ដីអ្នកនេះជាផរុសវាចា មិនឆ្ងាញ់ពិសាប្រហែលដូចសាច់វាវ បើដូច្នោះ ខ្ញុំនឹងឱ្យសាច់វាវដល់អ្នក ថាហើយក៏ឱ្យសាច់វាវមួយដុំទៅ ។
សេដ្ឋីបុត្រជាគម្រប់ពីរ ពោលសូមថា អើអ្នកបង អ្នកដឹកសាច់ទៅលក់ឯណា ចូរឱ្យខ្ញុំសូមមួយដុំ ព្រានម្រឹគគិតថា អើសម្ដីអ្នកនេះគួរសមហ៊ានហៅអាត្មាអញថាបង ហាក់ដូចជាបងប្អូនរបស់ខ្លួន សម្ដីនេះពីរោះប្រហែលដូចសាច់ចំឡកដ៏ឆ្ងាញ់ គិតហើយទើបតបថា អើសម្ដីរបស់អ្នកគួរហើយ ប្រហែលដូចសាច់ចំឡក បើដូច្នោះ ខ្ញុំនឹងឱ្យសាច់ចំឡកដល់អ្នក ថាហើយក៏ឱ្យសាច់ចំឡកមួយដុំទៅ ។
សេចដ្ឋីបុត្រជាគម្រប់បីពោលសូមថា បពិត្របិតាអ្នកដឹកសាច់ទៅលក់ឯណា ចូរអ្នកឱ្យសាច់ខ្ញុំមួយដុំផង ព្រានម្រឹគគិតថា សម្ដីដែលហៅថាបពិត្របិតាដូច្នេះ មានតែកូនហៅឪពុក ញ៉ាំងបេះដូងនៃឪពុកឱ្យញាប់ញ័រ គិតហើយទើបតបថា អើសម្ដីរបស់អ្នកពីរោះហើយ ប្រហែលដូចសាច់បេះដូង បើដូច្នោះ ខ្ញុំនឹងឱ្យសាច់បេះដូងដល់អ្នក ថាហើយក៏ឱ្យសាច់បេះដូងមួយដុំទៅព្រមទាំងសាច់ឆ្ងាញ់ឯទៀតខ្លះផង ។
សេចដ្ឋីបុត្រជាគម្រប់៤ ពោលសូមថា នែសម្លាញ់ អ្នកដឹកសាច់ទៅលក់ឯណា ចូរសម្លាញ់ឯងចែកឱ្យយើងខ្លះផង ព្រានម្រឹគគិតថាមនុស្សប្រុស បើគ្មានមិត្រសម្លាញ់ក្នុងស្រុកនឹងគេហើយ ក៏ដូចជាគ្មានស្រុកនៅ ឧបមាដូចព្រៃមិនមានមនុស្សជ្រកពួននៅដូច្នោះដែរ ឥឡូវអ្នកនេះ គាត់នៅអាត្មាអញថា សម្លាញ់ ៗ ហាក់ដូចជាស្និទ្ធស្នាលនឹងគ្នាមកយូរហើយ គិតហើយទើបតបថា អើសម្ដីរបស់អ្នកដែលពោលមកនេះ ប្រហែលដោយសម្បត្តិរបស់ខ្លួនទាំងអស់នេះ បើដូច្នោះ ខ្ញុំនឹងឱ្យសាច់ព្រមទាំងរទេះរបស់ខ្ញុំនេះទាំងអស់ដល់អ្នកជាសម្លាញ់ ថាហើយក៏បររទេះដឹកសាច់ទៅឱ្យសេដ្ឋីបុត្រជាគម្រប់៤នោះទៅ ។
សេដ្ឋីបុត្រនោះក៏រាប់អានស្មោះស្មើ ប្រាប់ប្រពន្ធកូនឱ្យរាប់អានស្មើទៅ ហើយហាមលែងឱ្យធ្វើអំពើបាណាតិបាតតទៅទៀត ឱ្យនៅដោយសម្បត្តិរបស់ខ្លួនដរាបដល់អស់ជីវិត សេដ្ឋីបុត្រមានលាភបានសាច់ច្រើនជាងសេដ្ឋីបុត្រឯទៀតៗ ក៏ព្រោះគុណគឺពោលបិយវាចារនោះឯង ។ ព្រះវង្គីសត្ថេរលោកដឹងសេចក្ដីនេះពិតហើយ ទើបលោកសម្ដែងជាបទគាថាថា បិយវាចមេវ ភាសេយ្យ យា វាចា បដិនន្ទិតា យំ អនាទាយ បាបានិ បរេសំ ភាសតេ បិយំ ប្រែថា សម្ដីឯណាដែលគេត្រេកអររីករាយហើយ បុគ្គលគប្បីពោលសម្ដីជាបិយវាចានោះកុំខាន ។
មួយវិញទៀត បុគ្គលបើពោលពាក្យឯណាក្ដី កុំកាន់ពាក្យដ៏លាមកដែលជាផរុសវាចាមិនជាទីស្រឡាញ់នោះឡើយ ត្រូវពោលតែពាក្យជាបិយវាចាដែលជាទីស្រឡាញ់នៃអ្នកទាំងឡាយ ។ ចប់រឿងសេដ្ឋីបុត្រ៤នាក់ ។
ដោយ៥០០០ឆ្នាំ