30
ថ្ងៃ សៅរ៍ ទី ៣០ ខែ កញ្ញា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣១,១១៩
Today
ថ្ងៃម្សិលមិញ ២៧២,៥៥៣
ខែនេះ ៦,០៤៥,៦៩៨
សរុប ៣៤២,៥៩៥,០៣០
Flag Counter
អានអត្ថបទ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៦,០១៥ ដង)

អាឡវកសូត្រ



 
អាឡវកសូត្រ
បិដកលេខ ៣០ ទំព័រ ២៣០

ខ្ញុំ​បាន​ស្តាប់​មក យ៉ាង​នេះ ។ សម័យ​មួយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​លំនៅ​របស់​យក្ស​ឈ្មោះ​អាឡវកៈ ក្នុង​ដែន​អាឡវី ។ គ្រា​នោះ​ឯង អាឡវកយក្ស ចូល​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ ទើប​ពោល​នឹង​ព្រះ​មាន​ព្រះ​ភាគ យ៉ាង​នេះ​ថា​បពិត្រ​សមណៈ ចូរ​លោក​ចេញ ទៅ ។ ព្រះ​មាន​ព្រះ​ភាគ​ទទួល​ថា​ម្នាល​អាវុសោ ប្រពៃ​ហើយ​ដូច្នេះ​ក៏​ស្តេច​ចូល​មក​វិញ ។ អាឡវកយក្ស បាន​ពោល​នឹង​ព្រះ​មាន​ព្រះ​ភាគ យ៉ាង​នេះ​អស់​វារៈ​ពីរ​ដង​ថា ម្នាល​សមណៈ ចូរ​លោក​ចេញ​ទៅ ។ ព្រះ​មាន​ព្រះ​ភាគ​ក៏​ទទួល​ថា ម្នាល​អាវុសោ ប្រពៃ​ហើយ​ដូច្នេះ​ក៏​ស្តេច​ចេញ​ទៅ ។ អាឡវកយក្ស​ពោល​ថា ម្នាល​សមណៈ ចូរ​លោក​មក​វិញ ។

ព្រះ​មាន​ព្រះ​ភាគ​ ទទួល​ថា ម្នាល​អាវុសោ ប្រពៃ​ហើយ​ដូច្នេះ ក៏​ស្តេច​ចូល​មក​វិញ ។ អាឡវកយក្ស បាន​ពោល​នឹង​ព្រះ​មាន​ព្រះ​ភាគ​យ៉ាង​នេះ​ជា​គម្រប់​បី​ដង​ថា ម្នាល​សមណៈ ចូរ​លោក​ចេញ​ទៅ​វិញ ។ ព្រះ​មាន​ព្រះ​ភាគ ទទួល​ថា ម្នាល​អាវុសោ ប្រពៃ​ហើយ​ដូច្នេះ​ក៏​ស្តេច​ចេញ​ទៅ ។ អាឡវកយក្ស​ពោល​ថា ម្នាល​សមណៈ​ចូ​រ​លោក​ចូរ​មក​វិញ ។ ព្រះ​មាន​ព្រះ​ភាគ ទទួល​ថា ម្នាល​អាវុសោ​ប្រពៃ​ហើយ​ដូច្នេះ ក៏​ទ្រង់​ចូល​មក​វិញ ។

អាឡវកយក្ស បាន​ពោល​នឹង​ព្រះ​មាន​ព្រះ​ភាគ​អស់​វារៈ​៤ ដង​ទៀត​ថា ម្នាល​សមណៈ ចូរ​លោក​ចេញ​ទៅ​វិញ ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ម្នាល​អាវុសោ តថាគត​នឹង​មិន​ចេញ​ទៅ​វិញ ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ម្នាល​អាវុសោ តថាគត​នឹង​មិន​ចេញ​ទៅ​ទេ កិច្ច​ណា​អ្នក​ឯង ត្រូវ​ធ្វើ​ចូរ​អ្នក​ឯង​ធ្វើ​កិច្ច​នោះ​ចុះ ។ ម្នាល​សមណៈ ខ្ញុំ​នឹង​សួរ​ប្រស្នា​ចំពោះ​លោក បើ​លោក​មិន​ដោះ​ប្រស្នា​ខ្ញុំ​ទេ ខ្ញុំ​នឹង​សួរ​ប្រស្នា​ចំពោះ​លោក បើ​លោក​មិន​ដោះ​ប្រស្នា​ខ្ញុំ​ទេ ខ្ញុំ​នឹង​បន្សាត់​ចិត្ត​លោក ឬ វះ​ហឬទ័យ​របស់​លោក ពុំ​នោះ​សោត ខ្ញុំ​នឹង​ចាប់​ជើង​លោក​បោះ​ទៅ ក្នុង​ត្រើយ​ខា​នាយ​នៃ​ទន្លេ​គង្គា ។ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​អាវុសោ បុគ្គល​ណា បន្សាត់​ចិត្ត​តថាគត​ឬ​វះ​ហឬទ័យ ឬ​ក៏​ចាប់​ជើង​គ្រវែង​ទៅ ក្នុង​ត្រើយ​ខាង​នាយ​នៃ ទន្លេ​គង្គា តថាគត មិន​ដែល​ឃើញ​បុគ្គល​នោះ​សោះ ក្នុង​លោក​ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក និង​ពពួក​សត្វ​ព្រម​ទាំង​សមណព្រាហ្មណ៍ ព្រម​ទាំង​មនុស្ស​ជាសម្មតិ ទេព និង​
មនុស្ស​ដ៏​សេស ម្នាល​អាវុសោ បើ​ដូច្នោះ ចូរ​អ្នក​ឯង​សួរ​ប្រស្នា​ដែល​អ្នក​ឯង​ប៉ុន​ប៉ង​សួរ​ចុះ ។

អាឡវយក្សសួរ​ថាៈ

កឹសូធ វិត្តំ បុរិសស្ស សេដ្ឋំ
កឹសុ សុចិណ្ណំ សុខមាវហាតិ
កឹសុ ហវេ សាធុតរំ រសានំ
កថំ​ ជីវី ជីវិតមាហុ សេដ្ឋន្តិ ។

អ្វី​ហ្ន៎ ជា​ទ្រព្យ​ប្រសើរ​របស់​បុរស​ក្នុង​លោក​នេះ អ្វី​ហ្ន៎​ដែល​បុគ្គល​សន្សំ​ដោយ​ប្រពៃ​ហើយ នាំ​សេចក្តី​សុខ​មក​ឲ្យ របស់អ្វី​ដែល​មាន​រស​ឆ្ងាញ់ វិសេស​ជាង​រស​ទាំង​ឡាយ ពួក​អ្នក​ប្រាជ្ញ​ពោល​ថា បុគ្គល​ដែល​រស់​នៅ​ដូម្តេច ឈ្មោះ​ថា​រស់​នៅ​ប្រសើរ ។

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​តប​ថាៈ

សទ្ធីធ វិត្តំ បុរិសស្ស សេដ្ឋំ
ធម្មោ សុចិណ្ណោ សុខ​មាវហាតិ
សច្ចំ ហវេ សាធុតរំ រសានំ
បញ្ញាជីវិត ជីវិតមាហុ សេដ្ឋន្តិ ។

សទ្ធា​ជា​ទ្រព្យ​ដ៏​ប្រសើរ របស់​បុរស​ក្នុង​លោក​នេះ សុចរិត​ធម៌ ដែល​បុគ្គល​សន្សំ ដោយ​ប្រពៃ តែង​នាំ​សុខ​មក​ឲ្យ​ សច្ចៈ​ហ្នឹង​ឯង​មាន​រស​ឆ្ងាញ់​វិសេស​ជាង​រស​ទាំង​ឡាយ ពួក​អ្នក​ប្រាជ្ញ​ពោល​ថា បុគ្គល​រស់​នៅ​ដោយ​ប្រាជ្ញា ឈ្មោះ​ថា​រស់​នៅ​ប្រសើរ ។

អាឡវកយក្សទូល​ថាៈ

កថំសុ តរតិ ឳយំ កថំសុ តរតិ អណ្ណវំ
កថំសុ ទុក្ខមច្ចេតិ កថំសុ បរិសុជ្ឈតីតិ ។

បុគ្គល​ឆ្លង​អន្លង់​បាន ដោយ​អ្វី​ហ្ន៎ ឆ្លង​សមុទ្រ​បាន ដោយ​អ្វី​បុគ្គល​កន្លង​សេចក្តី​ទុក្ខ​បាន ដោយ​អ្វី បរិសុទ្ធ​បាន ដោយ​អ្វី ។

ព្រះ​មាន​ព្រះភាគ​ត្រាស់​តប​ថាៈ

សទ្ធាយ តរតិ ឳយំ អប្បមាទេន អណ្ណវំ
វិរិយេន ទុក្ខមច្ចេតិ បញ្ញាយ បរិសុជ្ឈតីតិ ។

បុគ្គល​ឆ្លង​អន្លង់​បាន ដោយ​សទ្ធា ឆ្លង​សមុទ្រ​បាន ដោយ​សេចក្តី​មិន​ប្រមាទ​ កន្លង​សេចក្តី​ទុក្ខ​បាន ដោយ​សេចក្តី​ព្យាយាម​បរិសុទ្ធ​បាន​ដោយ​ប្រាជ្ញា ។
អាឡវកយក្សទូល​សួរៈ

កថំសុ លតតេ បញ្ញំ កថំសុ វិន្ទតេ ធនំ
កថំសុ កិត្តី បប្បោតិ កថំ មិត្តានិ គន្ថតិ
អស្មា លោកា បរំ លោកំ កថំ បេច្ច ន សោចតីតិ ។

បុគ្គបាន​ប្រាជ្ញា​ដោយ​អ្វី បាន ទ្រព្យ​ដោយ​អ្វី ដល់​នូវ​សេចក្តី​សរសើរ​ដោយ​អ្វី ចង​ពួក​មិត្ត​បាន​ដោយ​អ្វី បុគ្គល​លះ​លោក​នេះ​ទៅ​កាន់​លោក​ខាង​មុខ​មិន​សោក​សៅ ក្នុង​លោក​ខាង​មុខ ដោយ​អ្វី ។

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​តប​ថាៈ

សទ្ធហានោ អរហតំ ធម្មំ និព្វានបត្តិយា
សុស្សូសំ លតតេ បញ្ញំ អប្បមត្តោ វិចក្ខណោ ។

បុគ្គល​ជឿ​ធម៌​របស់​ព្រះ​អរហន្ត​ទាំង​ឡាយ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​ដល់​ព្រះ​និព្វាន បុគ្គលមាន ប្រាជ្ញា​ពិចារណ មិន​ប្រមាទ​កាល​ស្តាប់​ដោយ​ប្រពៃ រមែង​បាន​នូវ​ប្រាជ្ញា ។

បដិរូប​ការី ធុរវា ឧដ្ឋាតា វិន្ទ វិន្ទតេ ធនំ
សច្ចេន កិត្តី បប្បោតិ ទទំ មិត្តានិ គន្ថតិ ។

បុគ្គល​មាន​ការងារ​សមតាម​កាល មាន​ធុរះ (មិន​ទម្លាក់ចោល) ជាអ្នក​តស៊ូ រមែង​បាន​នូវ​ទ្រព្យ បុគ្គល​ដល់​នូវ​សេចក្តី​សរសើរ​ដោយ​សច្ចៈ បុគ្គល​អ្នក​ឲ្យ​រមែង​ចង​ពួក​មិត្ត​បាន ។

យស្សេតេ ចតុរោ ធម្មា សទ្ធស្ស ឃរមេសិនោ
សច្ចំ ធម្មោ ធិតិ ចាគោ ស វេ បេច្ច ន សោចតិ។

ធម៌​ទាំង​៤ នេះ គឺ​សច្ចៈ  ធម្មៈ (បញ្ញា)  ធិតិ( ព្យាយាម​អត់​ធន់) ចាគៈ (ការ​បរិច្ចាគ) របស់​បុគ្គល​ណា​ដែល​មាន​សទ្ធា​ហើយ នៅ​គ្រប់​គ្រង​ផ្ទះ បុគ្គល​នោះ​ឯង រមែង​មិន​សោយ​សោក​ក្នុង​លោក​ខាងមុខ​ ។

ឥង្ឃ អញ្ញេបិ បុច្ឆស្សុ បុថូ សមណព្រាហ្មណេ
យទិ សច្ចា ទមា ចាគា ខង្គ្យា តិយ្យោធ វិជ្ជតីតិ ។

បើ​ដូច្នោះ ចូរ​អ្នក​សួរ​ពួក​សមណ​ព្រាហ្មណ៍​ទៀត​ឲ្យ​ច្រើន​គ្នា​ចុះ ក្រែង​មាន​ធម៌​ណា​ក្នុង​លោក​នេះ វិសេស​ជាង សច្ចៈ ទមៈ​ចាគៈខន្តី ទៅ​ទៀត ។

អាឡវកយក្សប្រកាស​សេចក្តី​ជ្រះ​ថ្លា​របស់​ខ្លួន​ថាៈ

ក្នុង​វេលានេះ ខ្ញុំ​នឹង​សួរ​ពួក​សមណ​ព្រាហ្មណ៍​ច្រើន​គ្នា​ដូម្តេច​បាន (ព្រោះ​) ខ្ញុំ​ទើប​តែ​នឹង​ដឹង​ប្រយោជន៍​បរលោក​ក្នុង​ថ្ងៃ​នេះ ដោយ​សារ​ព្រះ​ពុទ្ធ​ស្តេច​មក​គង់​ក្នុង​ដែន​អាឡវី ជា​ប្រយោជន៍​ដល់​ខ្ញុំ ខ្ញុំ​ទើប​តែ​នឹង​ដឹង​ក្នុង​ថ្ងៃ​នេះ ទាន​ដែល​គេ​ឲ្យ​ចំពោះ​បុគ្គល​ណា មាន​ផល​ច្រើន ខ្ញុំ​នឹង​ចេញ​ពី​ស្រុក​មួយ​ ទៅ​មួយ ចេញ​ពី​បុរី​មួយ ទៅ​បុរី​មួយ នមស្តារ​នូវ​ព្រះ​សម្ពុទ្ធ​ផង ព្រះ​ធម៌​ដ៏​ប្រសើរ​ផង ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅៈ ជំនួយ​សតិ
រៀប​រៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៨ តុលា ឆ្នាំ២០២០ (អាន: ១១,៧៦៣ ដង)
ការ​ហ្វឹកឲ្យ​មើល​វត្ថុសម្ភារៈ​ថា​ជាបច្ច័យ ទំនុកបម្រុង មិនមែន​ជា​គោលដៅ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១៨,៩១៨ ដង)
អ្វី​ជា ជាតិ, ជរា, ម​រ​ណៈ, សោកៈ (ភាព​សោក​សៅ) ?
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១២,៧៧៧ ដង)
ជីវិតរបស់​មនុស្សយើង រមែងតែង​តែមាន​នូវបញ្ហា​ជារឿយៗ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៨,៦២៥ ដង)
ពុទ្ធឱវាទនៃព្រះដ៏មានព្រះភាគ ចំពោះកុមារីចៅរបស់មេណ្ឌកសេដី្ឋ
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៤,៥៥៧ ដង)
អ្នក​បាន​គុណ​វិ​សេស​ដូច​ម្តេច ថា​ជា​ព្រាហ្មណ៍​ ថា​ជា​សមណៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿