ថ្ងៃ អង្គារ ទី ០៧ ខែ កុម្ភះ ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៤១,១៥៩
Today
ថ្ងៃម្សិលមិញ ២០៣,៤៧៩
ខែនេះ ១,៤៩០,៩២៣
សរុប ២៩៩,៨៥៤,១៣៤
Flag Counter
អ្នកកំពុងមើល ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៤០,០៦២ ដង)

មហាសុទស្សនចរិយា



ស្តាប់សំឡេង
 
មហាសុទស្សនចរិយា

កាលតថាគត ជាក្សត្រចក្រពត្តិ ឈ្មោះមហាសុទស្សនៈ មានពលច្រើន នៅក្នុងនគរកុសាវតី ។ ក្នុងនគរនោះ តថាគតបានឲ្យគេឃោសនា ក្នុងមួយថ្ងៃ ៣ ដង ក្នុងទីនោះ ៗ ថា អ្នកណាស្រេក អ្នកណា ( ប្រាថ្នា ) នូវកម្រងផ្កា អ្នកណា ( ប្រាថ្នា ) នូវគ្រឿងលាប អ្នកណា អាក្រាតនឹងស្លៀកដណ្តប់នូវសម្ពត់ទាំងឡាយ ដែលជ្រលក់ដោយពណ៌ផ្សេង ៗ អ្នកណាយកឆត្រ ( ដើម្បីបាំង ) ក្នុងផ្លូវ អ្នកណាយកស្បែកជើងដ៏ទន់ល្អ ( ដើម្បីពាក់ក្នុងផ្លូវ ) ។

តថាគតឲ្យគេ ឃោសនាក្នុងវេលាព្រឹក ( ថ្ងៃត្រង់ ) ល្ងាច ក្នុងទីនោះ ៗ ដូចបាន ពោលហើយក្នុងខាងលើ ទាននោះតថាគត មិនមែនចាត់ចែងតែក្នុងទី  ១០ កន្លែងមិនមែនចាត់ចែងតែក្នុងទី មួយរយកន្លែងទេ ។ ទ្រព្យដែលតថាគតចាត់ចែងចំពោះស្មូម  ក្នុងច្រើនរយកន្លែង សម្រាប់ពួកវណិព្វកៈដែលមកក្នុងវេលាថ្ងៃ ឬមកក្នុងវេលាយប់ ។ ពួកស្មូមលុះតែបានភោគៈ គួរតាមសេចក្តីប្រាថ្នា ពេញក្នុងដៃហើយ ទើបបានដើរចេញទៅ តថាគតបានឲ្យមហាទាបែបនេះ ដរាបដល់អស់ជីវិត ។

តថាគតមិនឲ្យទ្រព្យ ដែលមិនជាទីគាប់ចិត្តទេ ម៉្យាងទៀត តថាគតមិនមែន ជាអ្នកមិនសន្សំទ្រព្យទុកទេ ដូចបុរសកើតរោគក្តៅក្រហាយ ចង់ជារោគ ញុំាងពេទ្យឲ្យស្កប់ស្កល់ដោយទ្រព្យ រមែងរួចចាករោគយ៉ាងណាមិញ តថាគតកាលដឹងច្បាស់ថា ( ការឲ្យទានជាឧបាយ ) ដើម្បីបំពេញអធ្យាស្រ័យរបស់សត្វ ដោយមិនមានសេសសល់ តថាគតឲ្យទានចំពោះស្មូមដើម្បីបំពេញ ចិត្តស្មូមដែលខ្វះកន្លះ តថាគតជាអ្នកមិនមានអាល័យ មិនមានសេចក្តីប៉ុនប៉ង ( ចំពោះផលនៃទាននោះទេ តថាគតឲ្យទាន ) ដើម្បីបានត្រាស់ ដឹងនូវសម្ពោធិញ្ញាណយ៉ាងនេះឯង ។


ដកស្រង់ចេញពីសៀវភៅ  បារមីកថា ពុទ្ធបទាន 
រៀបរៀងដោយៈ   មុនីកោសល្យ នៅ ហៃឡុង
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤៣៥ ដង)
ជីវតិកថា (តាមបែបទស្សនៈវិជ្ជា)
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១២,២៣២ ដង)
កា​រ​ជី​ក​ស្រះ​ទឹក ឬអណ្តូង​ជា​ទាន​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣៦,២២៤ ដង)
មុន​នឹង​ឈាន​ទៅ​ដល់​ការ​យល់​ព្រះធម៌
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៦០,៦៤៥ ដង)
អានិសង្ស​នៃ​ការ​ចម្រើន​មរណស្សតិ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕