អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២២១ ដង)
ធនញ្ចានីសូត្រ

|
ធនញ្ចានីសូត្រ
បិដកលេខ ៣០ ទំព័រ ៨៣ ខ្ញុំបានស្តាប់មក យ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង នាងព្រាហ្មណី ឈ្មោះធនញ្ជនី (ជាភរិយា) នៃព្រាហ្មណ៍ ម្នាក់ ជាភារទ្វាជគោត្រ នាងជ្រះថ្លាក្រៃពេកក្នុងពុទ្ធព្រះធម៌ព្រះសង្ឃ ។ លំដាប់នោះឯង នាងធនញ្ជានីព្រាហ្មណី កំពុងចាត់ចែងភត្ត ដើម្បីព្រាហ្មណ៍ម្នាក់ ជាភារទ្វាជគោត្រ នាងជ្រះថ្លាក្រៃពេកក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។ លំដាប់នោះឯង នាងធនញ្ជានី ព្រាហ្មណី កំពុងចាត់ចែងភត្ត ដើម្បីព្រាហ្មណ៍ភារទ្វាជគោត្រ ក៏ភ្លាត់បន្លឺនូវឧទានបីដងថាសូមថ្វាយបង្គំព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ។ កាលបើនាងព្រាហ្មណីពោលយ៉ាងនេះហើយ ព្រាហ្មណ៍ភារទ្វាជគោត្រនិយាយនឹងនាងធនញ្ជានីព្រាហ្មណីយ៉ាងនេះថា មេចង្រៃនេះធ្លាប់តែអីចឹង ៗ ហ៊ានពោលសរសើរសមណៈត្រងោល ក្នុងទីផ្តេសផ្តាស នែមេចង្រៃ អញនឹងលើកនូវវាទៈចំពោះគ្រូរបស់ហងឯងនោះ ក្នុងកាលឥឡូវនេះ ។ ធនញ្ជានីពោលថា ម្នាលព្រាហ្មណ៍ ក្នុងលោក ព្រមទាំងទេវលោក មារដលោក ព្រហ្មលោក មនុស្សលោក ក្នុងពពួកសត្វព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ខ្ញុំមិនដែលឃើញអ្នកណា អាចលើកនូវវាទៈចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះបានទេ ម្នាលព្រាហ្មណ៍តែថា អ្នកចូរទៅចុះ លុះទៅហើយ គង់តែនឹងដឹងទេ ។ គ្រានោះឯង ព្រាហ្មណ៍ ភារទ្វាជគោត្រខឹងអន់ចិត្ត ចូលទៅរកព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះបានទេ ម្នាលព្រាហ្មណ៍តែថាអ្នកចូរទៅចុះ លុះទៅហើយ ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយនិងពាក្យដែលគួរឮកហើយ ក៏អង្គុយនៅក្នុងទីសមគួរ ។ លុះព្រាហ្មណ៍ភារទ្វាជគោត្រ អង្គុយនៅក្នុងទីសមគួរ ។ លុះព្រាហ្មណ៍ភារណ៍ភារទ្វាជគោត្រ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ថាៈ កឹសុ ឆេត្វា សុខំ សេតិ កឹសុ ឆេត្វា ន សោចតិ កិស្សស្ស ឯកធម្មស្ស វធំ រោចេសិ គោតមាតិ ។
បុគ្គលកាត់បង់នូវអ្វី ទើបដេកជាសុខ បុគ្គលកាត់បង់នូវអ្វីទើបមិនសោកសៅ បពិត្រព្រះគោតម ព្រះអង្គពេញព្រះហឬទ័យនឹងសម្លាប់ធម៌ណា ដែលជាធម៌ឯក ។ព្រះមានព្រះភាគទ្រង់ត្រាស់តបថាៈ កោធំ ឆេត្វា សុខំ សេតិ កោធំ ឆេត្វា ន សោចតិ កោធស្ស វិសមូលស្ស មធុរគ្គស្ស ព្រាហ្មណ វធំ អរិយា បសមសន្តិ តញ្ហិ ឆេត្វា ន សោចតីតិ ។ បុគ្គលកាត់បង់នូវសេចក្តីក្រោធ ទើបដេកជាសុខ បុគ្គលកាត់បង់នូវសេចក្តីក្រោធ ទើបមិនសោកសៅ ម្នាលព្រាហ្មណ៍ ពួកព្រះអរិយៈ តែងសរសើរនូវការសម្លាប់សេចក្តីក្រោធ ដែលមានឬសជាពិស មានចុងដ៏ផ្អែម ព្រោះថា បុគ្គលកាត់បង់នូវសេចក្តីក្រោធនោះបានហើយ ទើបមិនសោកសៅ ។ កាលដែល ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយព្រាហ្មណ៍ភារទ្វាជគោត្រ បានទូលព្រះមានព្រះភាគយ៉ាងនេះថាបពិត្រ ព្រះគោតមដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ដូចជាបុគ្គលផ្ងារ នូវរបស់ដែលផ្កាប់ បើកបង្ហាញ នូវរបស់ដែលកំបាំង ឬ ចង្អុលបង្ហាញផ្លូវដល់មនុស្សវង្វេង ឬទ្រោលប្រទីបក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានចក្ខុ នឹងឃើញរូបទាំងឡាយបាន ធម៌ដែលព្រះគោតមដ៏ ចម្រើន ប្រកាសហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចម្រើនផងព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹងទីរឮក ខ្ញុំព្រះអង្គសូមបាននូវបព្វជ្ជា សូមបាននូវឧបសម្បទា ក្នុងសំណាក់ព្រះគោតមដ៏ចម្រើន ។ ព្រាហ្មណ៍ភារទ្វាជគោត្រ ក៏បានបព្វជ្ជា និងឧបសម្បទាក្នុងសំណាក់ព្រះមានព្រះភាគ ។ លុះភារទ្វាជៈមានអាយុ បានឧបសម្បទាមិនយូរប៉ុន្មាន ចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាមដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា (ព្រះភារទ្វាជៈនោះ ) ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវអនុត្តធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈបាននៅរួចហើយ សោឡសកិច្ចនេះទៀត មិនមានឡើយ ។ បណ្តាព្រះអរហន្តទាំងឡាយ កព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |