អានអត្ថបទ
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ៧៣,១៧១ ដង)
បុណ្យ ៥ យ៉ាង

|
បុណ្យ៥យ៉ាងដែលបុរសស្ត្រីគប្បីធ្វើដោយខានមិនបាន ៖
១- មិនសំលាប់សត្វ--> សាងបារមីរំងាប់ក្តីក្រោធ ខន្តិបារមី និងព្រហ្មវិហារធម៌៤ ។ ២- មិនលូចទ្រព្យគេ--> គោរពកម្មសិទ្ធិអ្នកដទៃ នាំមកនូវភាពរីកចំរើន។ ៣- មិនផិតក្បត់ស្វាមីភរិយា--> រក្សាចរិយាធម៌ ។ ៤- ពោលតែពាក្យពិត និងវាចាមានប្រយោជន៍ --> នាំមកនូវសុខសន្តិភាព ។ ៥- មិនសេពគ្រឿងញៀនស្រវឹង --> ថែរក្សាសុខភាពកាយចិត្ត ។ បើទោះជាត្រូវធ្លាក់ខ្លួនជាស្រីរងកម្ម ប្រុសទាបថោកបែបណាក៏ដោយ ក៏មិនត្រូវភ្លេចរក្សាបុណ្យនេះ ព្រោះមានតែបុណ្យនេះមួយប៉ុណ្ណោះដែលអាចលើកស្ទួយអ្នកឲ្យរួចផុតពីអបាយភូមិបាន មិនត្រូវលិចចុះដោយសារតែលោកនេះ ដែលគ្មានអ្នកណាអាចយកអីទៅតាមបាននោះទេ សូមត្រឹមតែម៉ារួចខ្លួនឲ្យបានទៅចុះ ។
កាលបើធ្លាក់ខ្លួនលំបាកហើយ ឥតសីលទ្រទ្រង់ទៀតគឺដូចជាត្រូវគេជាន់ពន្លិចងើបមុខមិនរួចរហូតទៅអបាយភូមិនៅបរលោកហើយ ! ។ កុំព្រោះហេតុតែជីវិតអ្នកដទៃ សុខចិត្តធ្វើខ្លួនឲ្យធ្លាក់នរកឲ្យសោះ ត្រូវចេះរក្សាខ្លួនផង ! ។ បើយើងចែកចាយក្តីស្រឡាញ់ ឲ្យលឿនដូចជាចែកចាយក្តីស្អប់ លោកនេះមិនដឹងជាស្រស់ស្អាតយ៉ាងណានោះទេ ! ។ សេចក្តីជឿជាក់និងភាពស្មោះត្រង់ដែលល្អបំផុត គឺការធ្វើឲ្យជីវិតខ្លួនឯងបានរួចផុតពីអំពើអបាយមុខផ្សេងៗ ធ្វើបុណ្យក្នុងសីល សមាធិ គឺជាកំពូលបុណ្យក្នុងពុទ្ធសាសនានេះឯង មិនអស់ប្រាក់ហើយបានរួចចាកទុក្ខទៀតផង ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
|