អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៤១៥ ដង)
បន្លា

|
កូនជាទីស្រឡាញ់! សភាវៈទាំងឡាយទាំងពួង គឺជាសភាវៈដែលកើតមានជាធម្មតា មិនបានឲ្យទុក្ខដល់អ្នកណាៗ ឡើយ ។ ប្រៀបដូចជាបន្លា ដែលធម្មតាវាតែងស្រួច តើបន្លាឲ្យទុក្ខដល់យើងដែរទេ? អត់ទេ ។ បន្លាមិនបានឲ្យទុក្ខដល់អ្នកណាឡើយ បើយើងមិនទៅជាន់វាទេនោះ តែបើយើងជាន់ឲ្យបន្លាមុត ក៏ជាទុក្ខឈឺចុកចាប់ភ្លាមដោយពិត ។
ដូចម្តេចបានជាទុក្ខ? ព្រោះជាន់វាយ៉ាងណាមិញសង្ខារទុក្ខ ឬឧបាទានក្ខន្ធទុក្ខ គឺជាទុក្ខពិតតាមសភាៈជាទុក្ខសច្ចៈ ដូចបន្លាអីចឹង បើយើងមិនជាន់ឲ្យបន្លាមុតពោលគឺមិនប្រកាន់ទេ ទុក្ខក៏មិនកើតមានដល់ចិត្តដែរយ៉ាងនេះឯង ។ ព្រះធម៌ដូចជាស្បែកជើង សម្រាប់រក្សាយើងមិនឲ្យមានទុក្ខតាមផ្លូវចិត្ត ។ ដើរក្នុងព្រៃបន្លាត្រូវពាក្យស្បែកជើងយ៉ាងណា ដើរក្នុងវដ្តសង្សារត្រូវមានព្រះធម៌ក៏យ៉ាងនោះដែរ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |