ថ្ងៃ អាទិត្យ ទី ២០ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
រឿងនិទានអប់រំចិត្ត
៣៨៣ អត្ថបទ
images/articles/2941/nhyic.jpg
ផ្សាយ : ១៣ វិច្ឆិកា ឆ្នាំ២០២៤ (អាន: ៧,៥៤០ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ទុព្វចភិក្ខុមួយរូប បានត្រាស់ព្រះធម្ម-ទេសនានេះមានពាក្យថា បរិសង្កុបថោ នាម ដូច្នេះជាដើម ។ បានឮមកថា ភិក្ខុនោះជាកុលបុត្រមួយរូប សូម្បីបួសក្នុងសាសនាដែលដឹកនាំឲ្យរួចផុតចាកទុក្ខហើយ កាលអាចារ្យ ឧបជ្ឈាយ៍ និងសព្រហ្មចារីទាំងឡាយដែលជាអ្នកប្រាថ្នាប្រយោជន៍ពោលប្រៀនប្រដៅថា លោកគប្បីឈានទៅយ៉ាងនេះ គប្បីថយត្រឡប់យ៉ាងនេះ គប្បីសម្លឹងមើលយ៉ាងនេះ គប្បីមៀងមើលយ៉ាងនេះ គប្បីដាក់ដៃជើងយ៉ាងនេះ គប្បីលាតលាយ៉ាងនេះ គប្បីស្លៀកយ៉ាងនេះ គប្បីដណ្ដប់យ៉ាងនេះ គប្បីកាន់បាត្រយ៉ាងនេះ គប្បីទទួលភត្តតែល្មមមួយចម្អែត ត្រូវពិចារណាហើយសឹមបរិភោគ គប្បីជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ គប្បីដឹងប្រមាណក្នុងភោជន គប្បីប្រកបដោយសេចក្ដីភ្ញាក់រលឹក គប្បីដឹងថា នេះជាអាគន្តុកវត្ត នេះជាគមិកវត្ត ទាំងនេះជាខន្ធកវត្ត ១៤ ទាំងនេះជាមហាវត្ត ៨០ លោកគប្បីប្រព្រឹត្តឲ្យល្អក្នុងវត្តទាំងនោះ គប្បីសមាទានធុតង្គគុណ ១៣ ដូច្នេះ ភិក្ខុនោះជាអ្នកដែលគេប្រដៅក្រ មិនអត់ធន់នឹងឱវាទ មិនកាន់យកពាក្យប្រៀនប្រដៅជាចំណែកខាងស្ដាំ មិនធ្វើតាមពាក្យទូន្មាន ។ លោកពោលត្រឡប់ថា ខ្ញុំមិនពោលនឹងលោក ព្រោះហេតុអ្វី លោកទាំងឡាយទើបពោលនឹងខ្ញុំ ខ្ញុំប៉ុណ្ណោះដឹងអំពើជាប្រយោន៍ និងមិនជាប្រយោជន៍ដែលជារបស់ខ្លួនហើយ ដូច្នេះទើបធ្វើខ្លួនឲ្យជាអ្នកដែលគេពោលស្ដីថាមិនបាន ។ លំដាប់នោះ ភិក្ខុទាំងឡាយដឹងភាពជាអ្នកប្រដៅក្ររបស់ភិក្ខុនោះហើយ ទើបអង្គុយពោលពាក្យមិនជាគុណរបស់ភិក្ខុនោះក្នុងធម្មសភា ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ។ កាលភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ដូច្នេះហើយ ព្រះអង្គក៏ឲ្យហៅភិក្ខុនោះមក ហើយសួរបញ្ជាក់ថា ម្នាលភិក្ខុ បានឮថា អ្នកជាបុគ្គលប្រដៅក្រ ពិតមែនឬ ? ភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះទសពលត្រាស់ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី ដែលអ្នកបានបួសក្នុងនិយ្យានិកសាសនានេះហើយ មិនធ្វើតាមពាក្យរបស់អ្នកប្រាថ្នាប្រយោជន៍ចឹង សូម្បីក្នុងកាលមុន អ្នកក៏មិនធ្វើតាមពាក្យបណ្ឌិតទាំងឡាយ បានក្លាយជាលម្អិតតូចធំ ក្នុងមាត់ខ្យល់វេរម្ភៈ យ៉ាងនេះហើយ ទ្រង់នាំអតីតនិទានមកថា ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះពោធិសត្វកើតក្នុងកំណើតសត្វត្មាត លើភ្នំគិជ្ឈកូដ ។ កូនរបស់ព្រះពោធិសត្វនោះជាស្ដេចត្មាតមានឈ្មោះថា សុបត្តៈ មានត្មាតច្រើនពាន់ជាបរិវារ ជាអ្នកដល់ព្រមដោយកម្លាំង ។ សុបត្តត្មាតនោះចិញ្ចឹមមាតាបិតា ព្រោះជាអ្នកមានកម្លាំងខ្លាំង ទើបហើរទីកាន់ទីដ៏សែនឆ្ងាយ ។ លំដាប់នោះ ត្មាតជាបិតាពោលប្រៀនប្រដៅគេថា នែកូន អ្នកកន្លងឋានប្រមាណប៉ុណ្ណេះហើយ មិនគប្បីទៅទៀតឡើយ ។ ស្ដេចត្មាតសុបត្តៈនោះសូម្បីពោលថា ល្អហើយ ក៏ដោយ តែថ្ងៃមួយ កាលភ្លៀងបង្អុរចុះ ស្ដេចត្មាតនោះហើរទៅជាមួយនឹងត្មាតទាំងឡាយ ហើយបានលះបង់ត្មាតដ៏សេស ហើរទៅកាន់ទីដ៏ខ្ពស់ ក៏ដល់មាត់ខ្យល់វេរម្ភៈ (ត្រូវខ្យល់វេរម្ភៈបោកបក់កម្ទេច) បានដល់នូវភាពជាលម្អិតតូចធំ ។ ព្រះសាស្ដាកាលសម្ដែងសេចក្ដីនោះ ទើបត្រាស់អភិសម្ពុទ្ធគាថាទាំងឡាយនេះថា បរិសង្កុបថោ នាម, គិជ្ឈបន្ថោ សនន្តនោ; តត្រាសិ មាតាបិតរោ, គិជ្ឈោ បោសេសិ ជិណ្ណកេ; តេសំ អជគរមេទំ, អច្ចហាសិ ពហុត្តសោ។ មានផ្លូវលើគិជ្ឈបព៌ត ឈ្មោះបរិសង្កុបថៈ ជាផ្លូវមានមក តាំងអំពីបុរាណ ត្មាតមួយចិញ្ចឹមមាតាបិតា ដែលចាស់ជរា នៅក្នុងផ្លូវនោះ ត្មាតនោះ បានទៅនាំយកកន្សោមខ្លាញ់ពស់ថ្លាន់ មកចិញ្ចឹមមាតាបិតាទាំងនោះ ដោយច្រើន ។ បិតា ច បុត្តំ អវច, ជានំ ឧច្ចំ បបាតិនំ; សុបត្តំ ថាមសម្បន្នំ, តេជស្សិំ ទូរគាមិនំ។ ចំណែកត្មាតជាបិតា កាលបើដឹងថា ត្មាតឈ្មោះសុបត្តៈ ជាកូន មានស្លាបបរិបូណ៌ មានតេជះ ហើរទៅកាន់ទីខ្ពស់ ទាំងហើរទៅកាន់ទីឆ្ងាយបាន ក៏និយាយដាស់តឿន ។ បរិប្លវន្តំ បថវិំ, យទា តាត វិជានហិ; សាគរេន បរិក្ខិត្តំ, ចក្កំវ បរិមណ្ឌលំ; តតោ តាត និវត្តស្សុ, មាស្សុ ឯត្តោ បរំ គមិ។ នែបា (បើ) អ្នកដឹងនូវផែនដីថា អណែ្តត (ដូចជាស្លឹកឈូក) មានសាគរព័ទ្ធជុំវិញមូលដូចកង់ វេលាណាហើយ នែបា ចូរអ្នកត្រឡប់មក អំពីទីនោះវិញ អ្នកកុំទៅឲ្យហួសទៅនាយ អំពីទីនេះឡើយ ។ ឧទបត្តោសិ វេគេន, ពលី បក្ខី ទិជុត្តមោ; ឱលោកយន្តោ វក្កង្គោ, បព្ពតានិ វនានិ ច។ (ត្មាតឈ្មោះសុបត្តៈ) ជាបក្សីមានកក្ងក់ មានកម្លាំងដ៏ប្រសើរជាងទិជជាតិ (សត្វដែលកើត២ដង សំដៅដល់សត្វដែលកើតក្នុងស៊ុត) ហើរស្ទុះឡើង ដោយសន្ទុះដ៏ខ្លាំង រមិលមើលនូវភ្នំ និងព្រៃទាំងឡាយ ។ អទ្ទស្ស បថវិំ គិជ្ឈោ, យថាសាសិ បិតុស្សុតំ; សាគរេន បរិក្ខិត្តំ, ចក្កំវ បរិមណ្ឌលំ។ ត្មាត (ឈ្មោះសុបត្តៈនោះ) បានឃើញផែនដីមានសាគរព័ទ្ធជុំវិញ មូលដូចជាកង់ សមដូចពាក្យប្រដៅរបស់បិតា ដែលខ្លួនបានឮមកហើយ ។ តញ្ច សោ សមតិក្កម្ម, បរមេវច្ចវត្តថ; តញ្ច វាតសិខា តិក្ខា, អច្ចហាសិ ពលិំ ទិជំ។ ត្មាតនោះ ហើររំលងទីនោះ ប្លោងហួសទៅកាន់ទីខាងនាយ ស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំង បក់កួចត្មាតដ៏មានកម្លាំងនោះ ខ្ទេចខ្ទីអស់ទៅ ។ នាសក្ខាតិគតោ បោសោ, បុនទេវ និវត្តិតុំ; ទិជោ ព្យសនមាបាទិ, វេរម្ភានំ វសំ គតោ។ បក្សីត្មាតនោះ ហើរជ្រុលហួសទៅនាយហើយ ក៏មិនអាចហើរត្រឡប់មកវិញបាន លុះក្នុងអំណាចខ្យល់ព្យុះ ក៏ដល់នូវសេចក្តីវិនាសទៅ ។ តស្ស បុត្តា ច ទារា ច, យេ ចញ្ញេ អនុជីវិនោ; សព្ពេ ព្យសនមាបាទុំ, អនោវាទករេ ទិជេ។ ពួកកូន និងប្រពន្ធរបស់ត្មាតនោះក្តី ពួកត្មាតដទៃដែលរស់នៅដោយសារត្មាតនោះ (បរិវារ) ក្តី ក៏ដល់នូវសេចក្តីវិនាសទាំងអស់គ្នា ព្រោះតែត្មាតសុបត្តៈនោះ មិនធ្វើតាមឱវាទ ។ ឯវម្បិ ឥធ វុឌ្ឍានំ, យោ វាក្យំ នាវពុជ្ឈតិ; អតិសីមចរោ ទិត្តោ, គិជ្ឈោវាតីតសាសនោ; ស វេ ព្យសនំ បប្បោតិ, អកត្វា វុឌ្ឍសាសនំ។ ពួកជនណា ក្នុងលោកនេះ មិនធ្វើតាមពាក្យប្រដៅ របស់បុគ្គលចាស់ព្រឹទ្ធាចារ្យទាំងឡាយ យ៉ាងនេះហើយ ពួកជនទាំងអស់នោះ រមែងដល់នូវសេចក្តីវិនាស ព្រោះតែមិនធ្វើតាមពាក្យប្រដៅ របស់បុគ្គលចាស់ព្រឹទ្ធាចារ្យ ដូចជាត្មាតដ៏មានកម្លាំង ប្រព្រឹត្តល្មើសពាក្យប្រដៅ ហើរហួសទីព្រំប្រទល់ ។ បណ្ដាបទទាំងនោះ បទថា បរិសង្កុបថោ គឺសង្កុបថោ ។ មនុស្សទាំងឡាយកាលទៅដើម្បីរកមាសនិងប្រាក់ បានបោះបង្គោលក្នុងទីនោះ ចងខ្សែនឹងបង្អោលនោះហើយទៅ ព្រោះហេតុនោះ ទីនោះជាផ្លូវដែលទៅដោយស្មង លើភ្នំគិជ្ឈកូដនោះ លោកទើបហៅថា សង្កុបថៈ ។ បទថា គិជ្ឈបន្ថោ បានដល់ ផ្លូវធំលើកំពូលភ្នំគិជ្ឈកូដ ។ បទថា សនន្តនោ ប្រែថា តាំងអំពីបុរាណ ។ បទថា តត្រាសិ សេចក្ដីថា មានត្មាតមួយនៅនឹងសង្កុបថៈ លើកំពូលភ្នំគិជ្ឈកូដ ត្មាតនោះចិញ្ចឹមមាតាបិតាដែលចាស់ជរា ។ បទថា អជគរមេទំ បានដល់ ខ្លាញ់ខាប់ពស់ថ្លាន់ ។ បទថា អច្ចហាសិ សេចក្ដីថា នាំមកដ៏ច្រើន ។បទថា ពហុត្តសោ បានដល់ ដោយច្រើន។ បទថា ជានំ ឧច្ចំ បបាតិនំ សេចក្ដីថា ត្មាតជាបិតាបានស្ដាប់ថា កូនរបស់លោកហក់លោតកាន់ទីដ៏ខ្ពស់ ទើបដឹងថា សុបត្តត្មាតនេះឡើងកាន់ទីខ្ពស់ ។ បទថា តេជស្សិំ សេចក្ដីថា ដល់ព្រមដោយតេជះរបស់បុរស ។ បទថា ទូរគាមិនំ សេចក្ដីថា ទៅឆ្ងាយដោយតេជះនោះឯង ។ បទថា បរិប្លវន្តំ សេចក្ដីថា អណែ្តតលើទឹក ដូចជាស្លឹកឈូក ។ បទថាវិជានហិ សេចក្ដីថា អ្នកដឹង ។ បទថា ចក្កំវ បរិមណ្ឌលំ សេចក្ដីថា ត្មាតបិតាពោលប្រៀនប្រដៅយ៉ាងនេះថា កាលណាជម្ពូទ្វីបនេះ ដែលកំណត់ដោយសមុទ្រ ឋិតនៅក្នុងទីណា ប្រាកដដូចមណ្ឌលចក្រដល់អ្នកណា នែកូន អ្នកចូរត្រឡប់អំពីទីនោះ ។ បទថា ឧទបត្តោសិ សេចក្ដីថា ត្មាតសុបត្តៈមិនធ្វើតាមឱវាទរបស់បិតា ថ្ងៃមួយ ហើរទៅជាមួយនឹងត្មាតទាំងឡាយ លះបង់ត្មាតទាំងនោះ ទៅដល់ទីដែលបិតាប្រាប់ ។ បទថាឱលោកយន្តោ សេចក្ដីថា សុបត្តត្មាត ដល់ទីនោះហើយ ក្រឡេកមើលខាងក្រោម ។ បទថា វក្កង្គោ ប្រែថា ងាកក ។ បទថា យថាសាសិ បិតុស្សុតំ សេចក្ដីថា បានស្ដាប់មកអំពីសម្នាក់បិតាយ៉ាងណា ក៏បានមើលឃើញយ៉ាងនោះ បាឋៈថា យថាស្សាសិ ក៏មាន ។ បទថា បរមេវច្ចវត្តថ សេចក្ដីថា ហើរកន្លងហួសដែនដែលបិតាប្រាប់ហើយ ទៅខាងមុខទៀត ។ បទថា តញ្ច វាតសិខា តិក្ខា សេចក្ដីថា ខ្យល់ព្យុះយ៉ាងខ្លាំង បក់កួចត្មាតជាទិជជាតិ ដែលជាអ្នកមិនធ្វើតាមឱវាទសូម្បីមានកម្លាំង ធ្វើឲ្យខ្ទេចខ្ទី ។ បទថា នាសក្ខាតិគតោ សេចក្ដីថា មិនអាចនឹងត្រឡប់មកវិញបាន ។ បទថា បោសោ ប្រែថា សត្វ ។ បទថា អនោវាទករេ សេចក្ដីថា កាលស្ដេចត្មាតសុបត្តៈជាទិជជាតិនោះ មិនធ្វើតាមឱវាទរបស់បណ្ឌិតទាំងឡាយ ត្មាតទាំងនោះសូម្បីទាំងអស់ក៏ដល់នូវសេចក្ដីទុក្ខដ៏ធំ ។ បទថា អកត្វា វុឌ្ឍសាសនំ សេចក្ដីថា មិនធ្វើតាមពាក្យរបស់បិតាដែលជាអ្នកប្រាថ្នាសេចក្ដីចម្រើន និងប្រយោជន៍ រមែងដល់សេចក្ដីទុក្ខធំយ៉ាងនេះ ។ ម្នាលភិក្ខុ ព្រោះហេតុនោះ អ្នកចូរកុំដូចសត្វត្មាតនោះឡើយ អ្នកចូរធ្វើតាមពាក្យរបស់អ្នកប្រាថ្នាប្រយោជន៍ចុះ ។ ភិក្ខុនោះកាលព្រះសាស្ដាឲ្យឱវាទយ៉ាងនេះហើយ ចាប់ពីពេលនោះមក លោកក៏ជាអ្នកដែលគេទូន្មានបានដោយល្អ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ទុព្ពចគិជ្ឈោ ឯតរហិ ទុព្ពចភិក្ខុ អហោសិ ទុព្វចត្មាតក្នុងកាលនោះ បានមកជាទុព្វចភិក្ខុនេះ គិជ្ឈបិតា បន អហមេវ អហោសិំ ចំណែកត្មាតជាបិតា គឺ តថាគត នេះឯង ។ ចប់ គិជ្ឈជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៥) ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/694/Untitled-1.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២៤ (អាន: ៣០,៩៣៦ ដង)
រឿង​នាង​វេស្សាមិត្តា ( ចាក ម. វា. ) ( ទី​ពឹង​ទាំង​ពួង​ក្នុង​​លោក​​មិន​ស្មើ​ទី​ពឹង​​ព្រះ​រតន​ត្រ័យឡើយ ) កាល​កន្លង​ទៅ​​ហើយ​ មាន​ព្រះរាជា​មួយ​អង្គ​ព្រះនាម​កោ​សម្តិរាជ ព្រះ​អគ្គ​មហេសី​ព្រះ​នាម​វេស្សាមិត្តា សោយ​រាជ​សម្បត្តិ​ក្នុង​ក្រុង​សម្ពិយ ។ ថ្ងៃមួយ​ព្រះ​នាង​វេស្សា​មិត្តា
images/articles/695/Untitled-1.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២៤ (អាន: ៣៣,០៦០ ដង)
រឿង​ព្រាន​ព្រៃ ( ចាក សី. ឯ. ) ( ទោស​អកតញ្ញូ​ជន ធ្ងន់ជាង​ភ្នំ​សិនេរុ ) កាល​ពី​ព្រេង​នាយ​មាន​ ព្រាន​ព្រៃ​ម្នាក់​នៅ​ក្នុង​ក្រុង​ពារាណសី​ ធ្វើ​ដំ​ណើរ​ទៅ​ស្វែង​រក​ទ្រព្យ​ ទុក​បំរុង​ផ្គត់​ផ្គង់​ជីវិតរបស់​ខ្លួន​ក្នុង​ព្រៃហេមពាន្ភ
images/articles/696/Untitled-1.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២៤ (អាន: ២៤,៧២២ ដង)
រឿង​សច្ចកនិគ្រន្ថ ( ចាក ម. មូ. ) ( បុណ្យព្រេង​ដែល​បាន​​សាង​ហើយ​ ដល់​​កំ​ណត់​​កាល​ទើប​ឲ្យ​ផល ) បាន​ឮថា​ ក្នុង​ក្រុង​វេសា​លី​ មាន​និគ្រន្ថ​ម្នាក់​ឈ្មោះ​សច្ចក ឬ​អគ្គិវស្សន ជា​អ្នក​បង្រៀន​សិល្ប៍​សាស្ត្រ​ដល់​ព្រះ​រាជ​កុមារ​ ពេល​នោះ​គាត់​ភ័យ​ជា​ខ្លាំង​ដោយ​គាត់​យល់​ឃើញ​ថា
images/articles/697/Untitled-1.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២៤ (អាន: ៣៧,៥៧៤ ដង)
រឿង​នាង​វេទេហិកា​ ( ចាក​ ក. មូ. ) (​ កិត្តិ​សព្ទ​ល្អ​យ៉ា​ង​ណា​ក៏​ដោយ​​មាន​អាក្រក់​តែបន្តិច​រលត់​បាត់​អស់ ) បាន​ឮ​ថា​ កាល​កន្លង​ទៅ​ហើយ​ ក្នុង​ក្រុង​សាវត្ថី​មាន​គហ​ប​តានី​ម្នាក់​ឈ្មោះ​ វេទេហិកា ជា​អ្នក​ស្លូត​បូត ចេះ​លំ​អុត​លំ​អោន
images/articles/654/Untitled-1.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២៤ (អាន: ៣១,២០៨ ដង)
រឿងថ្មើរព្រៃឈ្មោះសុរៈ ( ចាក កុ. តឹ. ) ( ការកើតឡើងនៃសុរាក្នុងលោក ) កាល​កន្លង​ទៅ​ហើយ ព្រះ​បាទ​ព្រហ្ម​ទត្ត សោយ​រាជ​សម្បត្តិ​ ក្នុង​ក្រុង​ពារាណ​សី​ ​។ សម័យ​នោះ​ មាន​ថ្មើរ​ព្រៃ​ម្នាក់​ឈ្មោះ ​សុរៈ
images/articles/653/Untitled-1.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២៤ (អាន: ៣៦,៧២០ ដង)
រឿងស្តេចដំរី ( ចាគ ម. អ. ) ( អានិសង្ស នៃការចិញ្ចឹមមាតាដោយគោរព ) កាល​ពី​ព្រេង​នាយ ព្រះ​បរម​ពោធិ​សត្វ​របស់​យើង​ ទ្រង់​សោយ​ព្រះ​ជាតិ​ ជា​ស្តេច​ដំរី
images/articles/655/Untitled-1.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២៤ (អាន: ៣៧,២៧៧ ដង)
រឿងសត្វមៀម ( ចាក អ. ចូ. ) ( ជ្រះថ្លាចំពោះ​ព្រះពុទ្ធ តែងរួចចាកទុក្ខសព្វយ៉ាង ) សេច​ក្តី​ដំ​ណាល​ថា​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​គង់​អា​ស្រ័យ​ក្នុង​ ឥន្ទ​សាល​គុ​ហា​នា​វេ​ទី​យក​បព៍​ត​ ។ គ្រា​នោះ​មាន​សត្វ​មៀម​មួយ​
images/articles/662/Untitled-1.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២៤ (អាន: ២៤,៥៥០ ដង)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​ ( ចាក​ ធ. ខុ. ) ( អ្នក​ធ្វើ​បាប​គេ​ ត្រូវ​គេ​ធ្វើ​បាប​ខ្លួន​វិញ​ ) មាន​ស្រ្តី​ម្នាក់​ជា​ស្ត្រី​​ដែល​​ឥត​កូន​ ខ្លាច​ក្រែង​ប្តី​យក​ប្រពន្ធ​មួយ​ទៀត នឹង​ត្រួត​ត្រា​លើ​ខ្លួន​ នាង​ក៏​ទៅ​ដណ្តឹង​ស្ត្រី​ម្នាក់​មក
images/articles/667/Untitled-1.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២៤ (អាន: ២៨,៨៣៤ ដង)
​រឿង​ប្រេត​ញី​ឈ្មោះ​ឧត្តរមាតា (​ ចាក បេ. ខុ. ) ( ទោស​នៃការ​ដាក់​បណ្តាសា​កូន​របស់​ខ្លួន ) សម័យ​មួយ​ ព្រះ​កង្ខារ​រេវត​ត្ថេរ កំ​ពុង​សម្រាក​ក្នុង​វេ​លា​ពេល​ថ្ងៃ​ក្បែរ​ឆ្នេរ​ ទន្លេ​គង្គា​ ។ ពេល​នោះ​មាន​ប្រេត​ញី​មួយ
images/articles/672/Untitled-1.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២៤ (អាន: ២១,៥៤៣ ដង)
រឿង​នាង​កា​ញ្ចនទេវី (​ ចាក ម. វា. ) (​ គុណ​នៃការ​បូជា​បាត្រ ព្រះ​សម្ពុទ្ធ​និង​អា​និសង្ឃ​​ស្តាប់ទេសនា ) កាល​ព្រះ​សម្ពុទ្ធ​បរមគ្រូ​ បរិនិព្វានហើយ ពួក​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​ក្នុង​ទេវ​បុត្តនគរ​នាំ​គ្នា​យក​បាត្រ ព្រះ​សម្ពុទ្ធ​ទៅ​បញ្ចុះ​ក្នុង​ចេតិយ​កែវ​ មុន​បញ្ចុះ​ក្នុង​ចេតិយ​នោះព្រះ​រាជា​បាន​ចាត់​ចែង​ធ្វើ​ក្បួន​ហែ​យ៉ាង​អស្ចារ្យ​ គឺ​ឪ្យ​រាជ​បុរស​ហៅជាង​ទង​ជា​ច្រើន​អ្នក​មក​ ឪ្យ​យកដើម​ឫ​ស្សី​ ១ ដើម​យ៉ាង​ធំមក​រចនា​ស្រោប​មាស​រំ​លេច​ដោយ​កែវ​ ៧ ប្រការ យក​បាត្រ​ដាក់​ភ្ជាប់​លើ​ចុង​ឫស្សី​ ហើយ​លើក​ឡើង​ដម្កល់​លើរាជ​រថមាស​ ហែ​ប្រ​ទក្សិណ​ទី​ក្រុង​បីជុំ ទើប​នាំ​ចូល​ទៅ​បញ្ចុះក្នុងចេតិយ​កែវ​ ប្រជុំ​គ្នាធ្វើ​បុណ្យ​សម្ពោធ​ឆ្លង​អស់​រយៈ​៧ ថ្ងៃ​ មាន​ធម្ម​កថិក​សំដែង​ធម៌​ទេសនា​រាល់​រាត្រី​ ។​ ពួក​មនុស្ស​និង​ទេវ​តា នាគ​ គ្រុឌ ជា​ច្រើន​បាន​នាំគ្នា​មក​ស្តាប់​ធម្មទេសនា ។កាល​នោះ​មាន​នាគ​រាជ​មួយ​មាន​ឫទ្ធិ​អ​ស្ចារ្យ​បាន​មក​ស្តាប់ធម្មទេស​នា បាន​ឃើញ​នា​រី​ម្នាក់​មាន​រូប​ល្អ​ស្រស់​ប្រិម​ប្រិយ​ ជា​ស្រ្តី​មាន​សទ្ធា​មាំក្នុង​ព្រះ​ពុទ្ធ​សាស​នា​ ។ នាគរាជ​មាន​​សេចក្តី​ស្នេហា និ​មិ្មត​ជា​មាពណ​ទៅ​និយាយ​លួង​លោម​នាង យក​នាង​ជាភរិយា​ នាង​មិន​ព្រម ក៏​មាន​សេចក្តី​ក្រោធ​ខឹង​និម្មិត​ខ្លួន​ជា​ពស់​នាគយ៉ាង​ធំ​ រុំ​ព័ទ្ធនាង​នោះ​ជិត​តាំងពី​បាត​ជើង​ឡើងទៅ​ ហើយ​បើក​ពពារ​គ្រប​បិទ​ពី​លើ បំ​ណង​ឪ្យ​នាង​ស្លាប់ ប៉ុន្តែ​នាង​តាំង​ចិត្ត​មាំក្នុង​ការ​គោរព​ព្រះ​ចេតិយ និង​ព្រះធម៌​ទេសនា​តែ​ម្យ៉ាង​ ឥត​រំភើប​ញាប់​ញ័រ​អ្វី​ឡើយ មិន​យូរ​ប៉ុ​ន្មាន នាគរាជ​ក្តៅ​ក្រ​ហាយ​រលា​ភ្នែន​ស្ទុះ​ចេញ​ឆ្ងាយ​ពី​នាង​ នឹក​ស្ងើច​អស្ចារ្យ​ កើត​សេចក្តី​ជ្រះ​ថ្លា​ចំ​ពោះ​នាង​ ទើប​និ​មិ្មត​ខ្លូន​មាន​ពពា​ ១រយ​ឪ្យ​នាង​អង្គុយ​ពី​លើក្នុង​ទី​កណ្តាល​ពុទ្ធ​បរិស័ទ ហើយ​បូជា​ដោយ​កហាបណៈ​ជា​ច្រើន​ពាន់ ។​ ចំ​ណែក​ពុទ្ធ​បរិស័ទ ទាំងឡាយ​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នេះហើយ កើត​សេចក្តី​ជ្រះ​ថ្លា​នាំ​គ្នា​យក​កហាប​ណៈ ទៅ​បូ​ជា​នាង​រួម​ទាំង​អស់​​ ១៨​កោដិ ។​​ នាង​បាន​សម្បត្តិ​ច្រើន​ ដូច្នេះ​ហើយ​ខំ​ធ្វើ​ទាន​សីល​ដ​រាប​ដល់​អស់​អាយុ​ ក៏​ទៅ​ចាប់​កំ​ណើត​កើត​ក្នុង​ផ្ទៃ​អគ្គមហេសី​នៃ​ព្រះ​មហា​ក្សត្រ​ ក្នុង​ទេវ​បុត្តនគរ ដល់​ពេល​ដែល​ប្រ​សូត​មាន​ហេតុ​អស្ចារ្យ ភ្លៀង​កែវ​ ៧ ប្រការ​ធ្លាក់​ចុះ​មក​ពេញ​ទេវ​បុត្តនគរ ទាំង​មូលទើប​ព្រះ​បរម​រាជវង្សានុ​វង្ស ថ្វាយ​ព្រះ​នាម​ថា​ ក​ញ្ចន​ទេវី ។ ឯ​នាង​កញ្ចនទេវី​នេះ​ មាន​រូប​ល្អ​ស្រស់​ដូច​រូប​ទេព​អប្សរ មាន​ពន្លឺ​ផ្សាយ​ចេញ​ពី​កាយ​ប្រ​វែង​មួយ​ហត្ថ ជានិច្ចដោយ​អានិសង្ឃ​ដែល​នាង​បាន​បូ​ជា​បាត្រ​ព្រះ​សម្ពុទ្ធ និង​អានិសង្ឃ​ស្តាប់​ធម៌​ទេសនា ។​ ស្តេច​ក្នុង​ជម្ពូទ្វីប​ទាំង​មូល​នាំគ្នា​បញ្ជូន​គ្រឿង​បណ្ណាការ​មក​ថ្វាយ​ព្រះ​រាជ​បិតា ដើម្បី​ដណ្តឹង​នាង​ នាង​មិន​ព្រម​យក​ ព្រោះជាស្ត្រី​មាន​និស្ស័យ​ខ្ពស់ នាង​សូម​អង្វរ​ព្រះ​រាជបិតា សូម​ចេញ​ចាក​ព្រះ​រាជ​និ​វេសន៏ ទៅ​បួស​ក្នុង​សំណាក់​ភិក្ខុ​នី​ ព្រះ​រាជ​បិតា​ក៏​ទ្រង់​ព្រះ​រាជា​អនុ​ញ្ញាត​​តាម​សូម ទើប​ដង្ហែ​នាង​ចេញ​ពី​ព្រះ​រាជ​និវេសន៏​យ៉ាង​ មហោ​ឡា​រឹក​ទៅ​បួស​ជា​ភិក្ខុនី មិន​យូរ​ប៉ុន្មាន នាង​បាន​សម្រេច​អរហត្តផល ព្រម​ទាំង​បដិ​សម្ភិទា មាន​នាម​ប្រាកដ​​ថា​ កញ្ចនថេរី ដល់​អស់​អា​យុ​ក៏​និព្វាន​ទៅ ។ អត្តបទ​នេះវាយ​បញ្ចូល​ដោយ​ កញ្ញា ហេង​ សំ​ដា​ណែត ។​ អត្តបទ​នេះដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ប្រជុំ​និទាន​ជាតក ។ ដោយ៥០០០ឆ្នាំ
images/articles/728/Untitled-1.jpg
ផ្សាយ : ២៥ កញ្ញា ឆ្នាំ២០២៤ (អាន: ១៤,២៩៣ ដង)
រឿង​នាង​ពុទ្ធេ​ណី​ (​ចាក​ ម.វា.​) (​តិរច្ឆាន​ ជា​សត្វ​មាន​ចិត្ត​ស្មោះ​ត្រង់​ មិន​សាំញុំាដូច​មនុស្ស​)​ កាល​ព្រះ​សម្មា​សម្ពុទ្ធ​បរម​គ្រូ​របស់​យើង​បរិ​និព្វាន​ហើយ​​ ក្នុង​កាល​ជា​ខាង​ក្រោយ​មក​ មាន​សេដ្ឋី​ម្នាក់​មាន​ទ្រព្យ​ ៨៧កោដិ​ នៅ​ក្នុង​ក្រុង​​បាត​លីបុត្ត​។​
images/articles/739/Untitled-1.jpg
ផ្សាយ : ២៥ កញ្ញា ឆ្នាំ២០២៤ (អាន: ១៤,៩៨៣ ដង)
រឿងចម្មសាដកបរិពា្វជក (ចាក ច. ច.) (មិនគួរគោរពបុគ្គល ដែលមិនគោរព) កាលកន្លងទៅហើយ មានបរិពា្វជកម្នាក់មានឈ្មោះចម្មសាដកនៅក្នុងក្រុង ពារាណសី។ បរិ​ពា្វ​ជក​នោះ​ចូល​ចិត្ត​ស្លៀក​ពាក់​តែ​ស្បែកសត្វ​ គឺ​ យក​ស្បែ​ក​ ចៀម​ពពែ​មក​ធ្វើជា​សំ​លៀក​បំ​ពាក់​ ។ ថៃ្ងមួយ​គាត់​ដើរ​ទៅរក​ភិ​កា្ខ​ហារ​ បាន​ដើ​រ​ទៅ​ដល់​កន្លែង​សម្រាប់​បញ្ជល់​ពពែ​ ក្នុង​កាល​ពេល​នោះ​មាន​ពពែ​​ ១ បានឃើញបរិព្វាជកនោះ ហើយ​ ក៏ថយ​ក្រោយ​បំរុង​នឹង​ជល់​ គាត់ឃើញពពែមាន​អ​ការ​ដូច្នោះ នឹក​ស្មាន​ថា​ វា​ធ្វើ​សេច​ក្តីគោ​រពចំពោះ​ខ្លួន​ ក៏អង្គុយ​ថ្វាយ​បង្គំ​គួ​រសម​ចំ​ពោះ​ពពែ​នោះវិញ​។ គ្រានោះមាន​ឈ្មូញបណ្ឌិត​មា្នក់​កំពុង​អង្គុយលើរានផ្សារ​ ឃើញហេតុ​នេះហើយ​ ក៏និយាយ​ឃាត់​ថា​ នែ​ព្រាហ្មណ៍ អ្នកឯងស្និទ្ធស្នាល​នឹងសត្វ​ជើង​​​ ៤ ធ្វើអ្វី ?​ មិន​ដឹង​ទេ !​ វាកំ​ពុង​នឹងជល់​អ្នក​ហើយ​ ។ ឈ្មួ្ញញបណ្ឌិត​ទើប​តែ​និយាយ​ផុត​ពី​មាត់​ ពពែ​នោះក៏បុស​ត្រង់​ដើម​ទ្រូង​ដួល​ប្រួស​ក្នុង​ទី​នោះ​ទៅ​ ដល់​នូវ​សេច​ក្តី​វេទ​នា​ជា​ទម្ងន់​ ទើប​ភ្ញាក់​ខ្លួនហើយ​ពោលគាថា​ថាៈ ឯវំ​ សោ​ និហតោ​ សេតិ​ យោ​ អបូជំ​ បសំ​សតិ​ យ​ថា​ហម​ជ្ជ​​ បហ​ដោ​ ហតោ​ មេ​ណ្ឌេន​ ទុ​ម្ម​តិ​ ជន​ណាសរ​សើ​រ​បុគ្គ​ល​ដែល​មិន​គួរបូជា​ ជន​នោះ​ត្រូវ​បុគ្គ​ល​ដែល​គេមិន​គួរ​បូជា​សម្លាប់​.​ ដូច​ជា​ខ្ញុំ​ដែលជា​ពពែកំ​ណាច​ ដល់​ស្លាប់ក្នុង​ថ្ងៃ​នេះ។ និយាយ​ដូច​នេះហើយ​ ក៏យំខ្សិក​ខ្សួល​ប្រ​កាចស្លាប់​ក្នុង​ពេល​នោះ​ទៅ​។ មហា​ ប៉ុល​.​ សៅ ​និសិ្សតសាលា​បាលី​ជាន់​ខ្ពស់​)0)​​) ដោយ៥០០០ឆ្នាំ
images/articles/738/Untitled-1.jpg
ផ្សាយ : ២៥ កញ្ញា ឆ្នាំ២០២៤ (អាន: ២៥,០៥១ ដង)
រឿ​ងសាវ​ត្ថី​ធី​តា​ (ចាក​ វិ. ខុ.) (គុណ​​នៃ​​ការ​​​គោរព​​បំរើ​​ស្វា​មី​​របស់​​ខ្លួន​​)​ ក្នុង​​ពុទ្ធ​ស​ម័យ​​កាល​ព្រះ​សម្តុទ្ធ​បរម​គ្រូ​​ទ្រង់់​​ប្រាប់​ថា​​នៅ​ក្នុង​​វត្ត​ផេត​ពន​ ។ កាល​នោះ​មាន​ស្រី្ត​ម្នាក់​នៅ​ក្នុង​ក្រុង​សាវត្ថី​ជា​ស្រី្ត​គ្រប់​លក្ខណ៍​មាន​​គំនិត​​
images/articles/742/Untitled-1.jpg
ផ្សាយ : ២៥ កញ្ញា ឆ្នាំ២០២៤ (អាន: ២១,៣៦៧ ដង)
រឿងវនបាលបុត្រ (ចាក ខ. តិ.) (ការក្លាហានរបស់នាយកជន អាចផ្ចាញ់សត្រូវបានងាយ) ក្នុង​កាលកន្លងទៅហើយ​ ព្រះបាទព្រហ្មទត្តសោយរាជសម្បតិ្តនៅក្រុង​ពារាណសីសម័យនោះព្រះបរមពោធិសត្វទ្រង់សោយព្រះជាតិក្នុងត្រកូល នៃបុគ្គលអ្នករក្សាព្រៃម្នាក់ដល់ចំរើន​វ័យ​ឡើងមាន​បុរស​​
images/articles/744/Untitled-1.jpg
ផ្សាយ : ២៥ កញ្ញា ឆ្នាំ២០២៤ (អាន: ២៩,២២១ ដង)
រឿង​ក្អែក​ពោធិ​សត្វ (​ចាក​ ការ​. ឯ.) អ្នក​សង្រ្គោះជាតិ​ គួរ​កុំ​ស្តាយ​ជី​វិត​ ក្នុង​កាល​កន្លង​ទៅ​ហើយ​ ព្រះពោ​ធិ​សត្វ​ទ្រង់​សោយ​ព្រះជាតិ​ជា​ក្អែក​ មាន​ក្អែក ៨០ ពាន់ចោម​រោមជា​បរិវា​រ​​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.49