អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៦៣៣ ដង)
រឿងសាវត្ថីធីតា

|
រឿងសាវត្ថីធីតា
(ចាក វិ. ខុ.)
(គុណនៃការគោរពបំរើស្វាមីរបស់ខ្លួន)
ក្នុងពុទ្ធសម័យកាលព្រះសម្តុទ្ធបរមគ្រូទ្រង់់ប្រាប់ថានៅក្នុងវត្តផេតពន ។ កាលនោះមានស្រី្តម្នាក់នៅក្នុងក្រុងសាវត្ថីជាស្រី្តគ្រប់លក្ខណ៍មានគំនិតមាយាទត្រឹមត្រូវមិនផ្តេសផ្តាស ជាស្រ្តីមានចិត្តស្មោះត្រង់នឹងស្វាមីរបស់ខ្លួនតំាងតែពីកាលដែលមាតាបិតាបានផ្សំផ្គុំឲមានគូស្រករមកពុំដែលមានចិត្តច្រណែនរិះគន់ដល់ស្វាមីម្តងឡើយ ខិតខំផ្គត់ផ្គង់បំរើស្វាមីដូចជាមាតារក្សាបុត្រទោះបីជាស្វាមីនោះទៅប្រព្រឹត្តមិនគប្បីនឹងស្រ្តីដ៏ទៃ ក៏នាងពុំដែលតូចចិត្តអាក់អន់ចិត្តចំពោះស្វាមីឡើយ ជាស្រ្តីមានប្រាជា្ញជ្រៅ មានគំនិតត្រង់ជានិច្ច ។ ក្នុងកាលបច្ឆិមវ័យនាងធ្វើមរណកាលទៅ បានទៅកើតក្នុងភពតាវតឹង្ស ស្ថិតនៅក្នុងវិមានកំពស់ ១២ យោជន៍ មានទេវបុត្រទេវធីតារាប់ពាន់ចោមរោមជាបរិវារ.មានអានុភាពក្លៀវក្លាហោះហើរព្វដ៏អាកាសលឿនជ្រៀវច្រៃ មានសំឡេងស្រូចពីរោះប្លែកគួរចង់ស្តាប់។ ពូកទេវបុត្រទេវធីតាទំាងឡាយក្នុងឆកាមាសួគ៏ទំាងអស់ស្រឡាញ់រាប់អានចូលចិត្តទៅលេងពេញៗ វិមានប្រាសាទរបស់នាង ឧបមាដូចជាបក្សីពេញចិត្តនឹងដើមជ្រៃ ដែលបរិបូរណ៏ដោយផ្កានឹងស្លឹក។ ថៃ្ងមូយព្រះមោគ្គល្លាននិមន្តទៅស្ថានត្រៃត្រឹង្សបានឃើញហ្វូងទេវតា កំពុងចោមរោមវិមានប្រាសាទនោះដូច្នោះហើយក៏និមន្តទៅជិត ។ ពួកទេវតាផ្អើលឈូឆរ នាងទេពធីតា ក៏ចុះទៅថ្វាយបង្គំ ទើបព្រះមោគ្គល្លានមានថេរដីការសួរថា ម្នាលនាងទេពធីតាអ្នកបរិបូណ៏ដោយទិព្វសិរី នាងបានធ្វើបុណ្យដូចម្តេចពីជាតិមុនបានជាមកកើតក្នុងនេះ មានទេវបុត្រទេវធីតារាប់អានច្រើនម៉េ្លះ? ។ នាងប្រាប់ថាខ្ញុំព្រះករុណា មិនមានធ្វើបុណ្យអ្វីទេ គ្រាន់តែគោរពបំរើស្វាមីប៉ុណ្ណោះ ក៏ថ្លែងប្រវត្តិរបស់ខ្លួនប្រាប់ដល់ព្រះមោគ្គល្លានដោយសព្វគ្រប់លុះប្រាប់ចប់ហើយព្រះមោគ្គល្លានក៏និមន្តជៀសចេញទៅ។ ដោយ៥០០០ឆ្នាំ |