images/articles/516/image.jpeg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ២៩,២១៥ ដង)
សភាវៈទាំងឡាយក្នុងលោកនេះ ដែលសង្ខារតាក់តែងហើយ រមែងកើតឡើង តាំងនៅ ហើយក៏រលត់ទៅវិញជាធម្មតា មិនបានស្ថិតស្ថេរទៀងទាត់ឡើយ យ៉ាងណាមិញ មនុស្សគ្រប់រូបដែលកើតមកហើយ
images/articles/518/image.jpeg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ២៥,៨៧៣ ដង)
បុគ្គលដែលប្រកបដោយហិរិ និងឱត្តប្បៈ ឈ្មោះថា ជាអ្នកមានទេវធម៌ក្នុងលោក ។
ព្រះបរមសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកមានភណ្ឌៈច្រើន ទើបត្រាស់ព្រះធម៌ទេសនានេះ មានពាក្យផ្តើមថា ហិរិឱត្តប្បសម្បន្នា ដូច្នេះ ។
images/articles/897/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៤ (អាន: ២០,៦៧៩ ដង)
រឿងអ្នកប្រមឹក
(ចាក ម. អ.)
( ទោសនៃការសេពគប់ជនពាល និងផឹកសុរា )
ពីអតីតសម័យ ក្នុងក្រុងពារាណសី មានមាណពម្នាក់ជាកូនអ្នករក្សានិច្ចសីល ។ មាណពនោះចូលចិត្តដើរជាមួយនឹងអ្នកលេងទាំងឡាយ ដែលមានវ័យស្រករគ្នា ។
អ្នកលែងទាំងឡាយ តែងបបួលមាណព ឲ្យផឹកស្រាតែមិនព្រមសោះ ។
images/articles/900/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៤ (អាន: ២៤,៦០២ ដង)
រឿងភិក្ខុហល់ផ្ទៃ
( ចាក សុ. តិ. )
( ស្រលាញ់ខ្លួនឲ្យស្ងួនចំណី ស្គាល់គុណទោសពៃរ៍ទើបបានសុខា )
កាលព្រះសម្ពុទ្ធបរមគ្រូ គង់នៅវត្តជេតពន នាក្រុងសាវត្ថី មានភិក្ខុមួយអង្គល្មោភចង្ហាន់ បានទទួលភត្តក្នុងថ្ងៃមង្គលមួយ ក៏ឆាន់ទាលតែហល់ផ្ទៃ ស្ទះខ្យល់ដកដង្ហើមមិនរួច មកពីឆាន់ច្រើនពេក ភិក្ខុទាំងឡាយ ជ្រួលជ្រើមពេញវត្ត ជួយរកថ្នាំដាក់ឲ្យ ប៉ុន្តែមិនបានជា មួយស្របក់ក៏សុគតទៅ ។
images/articles/1017/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៤ (អាន: ៣៨,៦៨២ ដង)
រឿងខ្លាធំនិងសេក
( ចាក ម. វា. )
( សេពគប់នឹងជនអសប្បុរសអន់ជាងសេពគប់នឹងសត្វតិរច្ឆាន )
កាលពិព្រេងនាយ មានភ្នំមួយឈ្មោះបំសុបព៌ត ស្ថិតនៅក្បែរព្រំអាណាចក្រពារាណសី ។ នៅញកភ្នំនោះមានខ្លាធំមួយ មេស្លាប់ចោលទៅ នៅជាមួយបាចាស់ជរា ។ ខ្លានេះជាសត្វសប្បុរសមានធម៌កតញ្ញូប្រចាំនៅជានិច្ច តែងនាំយកចំណីអាហារមកចិញ្ចឹមឪពុករបស់ខ្លួនដែលចាស់ជរា ។
images/articles/1018/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៤ (អាន: ៥១,៨៥១ ដង)
រឿងបុរសចាញ់បោកចោរ
( ចាក ម. វា. )
( កុំជឿពាក្យមិត្តសម្លាញ់ ដូចជឿពាក្យឪពុកម្តាយ )
កាលពីព្រងនាយ មានបុរសពីរនាក់ជាសម្លាញ់នឹងគ្នា ដល់ពេលខាងក្រោយមក បុរសម្នាក់ទាល់ក្ររកអ្វីចិញ្ចឹមជីវិតមិនបាន ក៏រត់ចូល ទៅក្នុងព្រៃប្រព្រឹត្តធ្វើចោរកម្ម ពួករាជបុរសចាប់បានយកទៅដាក់គុកអស់ ១២ ឆ្នាំ ។
images/articles/1019/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៤ (អាន: ៣២,៧២៤ ដង)
រឿងសរណមាតា
( ចាក ម. វា. )
( ជាតិបុរសថោកទាបច្រើនលុះទៅក្នុងអំណាចស្រ្តី )
ក្នុងក្រុងសាវត្ថី មានគហបតីម្នាក់ឈ្មោះសុមនៈ ភរិយាឈ្មោះនាងសុជម្ឈកា មានកូនពីរនាក់ ប្រុស១ ស្រី១ ។ កាលកូនប្រុសមានអាយុ ១៦ ឆ្នាំ មាតាបិតាមានរោគាពាធជាទម្ងន់ បានហៅកូនទាំងពីរមកប្រគល់ទ្រព្យសម្បត្តិឲ្យហើយប្រគល់នាងជាប្អូនឲ្យរៀបចំឲ្យមានស្វាមីផង
images/articles/1035/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៤ (អាន: ១៤,៩៨៨ ដង)
រឿងមហាកាញ្ចនកុមារ
(ចាក ភិ. ប.)
កាលព្រះបាទព្រហ្មទត្ត សោយរាជ្យសម្បត្តិក្នុងក្រុងពារាណសី គ្រានោះព្រះពោធិសត្វ បានកើតជាបុត្រព្រាហ្មណ៍មហាសាល មានទ្រព្យ៨០កោដិ បិតាមាតាព្រះពោធិសត្វឈ្មោះថា មហាកញ្ចនកុមារ កាលព្រះពោធិសត្វចេះដើរ ក៏កើតបុត្រប្រុសម្នាក់ទៀត
images/articles/2706/7555tpic.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២៤ (អាន: ៦,៨៤៩ ដង)
នាមសិទ្ធិជាតក
(ប្រយោជន៍ និងសេចក្ដីប្រាថ្នា ឬ សេចក្ដីល្អ និងសេចក្ដីអាក្រក់មិនមែនសម្រេចមកដោយឈ្មោះ)
ព្រះសាស្ដាកាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាមសិទ្ធិកភិក្ខុ (ភិក្ខុដែល មានការប្រកាន់ថា សេចក្ដីសម្រេចបានមកដោយឈ្មោះ) មួយរូប បានត្រាស់ ព្រះធម្មទេសនានេះថា ជីវកញ្ច មតំ ទិស្វា ដូច្នេះ (ជាដើម)។
បានឮថា កុលបុត្រមួយរូប ដោយនាមបញ្ញិ មានឈ្មោះថា បាបកៈ (មនុស្សគម្រក់) ។ កុលបុត្រនោះ បានបួស ថ្វាយជីវិតក្នុងព្រះសាសនា កាលភិក្ខុទាំងឡាយហៅដោយពាក្យថាឯហាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរមក, តិដ្ឋាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរឋិតនៅហើយ ។
ភិក្ខុឈ្មោះបាបកៈនោះគិតថា ក្នុងលោកនេះ អ្នកមានឈ្មោះថាបាបកៈ ត្រូវគេចាត់ទុកថា ជា លាមក ជាកាឡកណ្ណី យើងនឹងឲ្យឧបជ្ឈាយ៍ និងអាចារ្យដាក់ឈ្មោះដទៃដែលប្រកបដោយមង្គល ។
ភិក្ខុនោះក៏ចូលទៅរកឧបជ្ឈាយ៍និងអាចារ្យហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើនអើយ ឈ្មោះរបស់ខ្ញុំនេះជាអពមង្គល សូមលោកម្ចាស់មេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។
លំដាប់នោះ ឧបជ្ឈាយ៍និងអាចារ្យទាំងឡាយបានពោលយ៉ាងនេះថា ម្នាលអាវុសោ ឈ្មោះនេះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រចជាប្រយោជន៍យ៉ាងណាមួយ នឹងបានមកដោយ ឈ្មោះនេះ មិនមានឡើយ អ្នកចូរជាអ្នកត្រេកអរមានសន្ដោសនឹងឈ្មោះរបស់ខ្លួនចុះ ។
ភិក្ខុឈ្មោះបាបកៈនោះក៏ចេះតែសូម (ឲ្យឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះថ្មី) ជារឿយៗ ។ភាពជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចរមែងបានមកដោយឈ្មោះនេះ របស់ភិក្ខុនោះ ក៍កើតប្រាកដដល់ភិក្ខុសង្ឃទាំងឡាយ ។
ក្នុងថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយ (ប្រជុំគ្នា) ក្នុងធម្មសភា បានញ៉ាំងកថា (ដែលទាក់ទិននឹង រឿងនោះ) ឲ្យតាំងឡើងថា ម្នាលអាវុសោទាំងឡាយ បានឮថា ភិក្ខុឯណោះជាអ្នកមានសេចក្ដី សម្រេចដោយឈ្មោះ បានញ៉ាំងឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះដែលជាមង្គលឲ្យ ។
លំដាប់នោះ ព្រះបរមសាស្ដាចារ្យស្ដេចយាងមកកាន់ធម្មសភា បានត្រាស់សួរថា ម្នាកភិក្ខុទាំងឡាយ ប្រជុំនិយាយគ្នាដោយរឿងអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយរឿងយ៉ាងនេះ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាកភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុង កាលមុន ភិក្ខុនោះក៏ជាអ្នកមានការយល់ថា សេចក្ដីសម្រចតែងបានមកដោយឈ្មោះដែរ ហើយទ្រង់ បាននាំអតីតនិទានមកសម្ដែង (ប្រាប់ភិក្ខុទាំងឡាយថា) ៖
ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបរមពោធិសត្វជាអាចារ្យទិសាបាមោក្ខ (អាចារ្យជាប្រធានក្នុងទិស ឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិស គឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទ សម្រាប់ប្រើតាមជាន់ តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស គ្រប់ប្រទេស) បង្ហាត់បង្រៀននូវមន្តវិជ្ជាទាំងឡាយដល់ មាណពចំនួន ៥០០ នាក់ ក្នុងក្រុងតក្កសិលា ។ បណ្ដាមាណពជាសិស្សទាំងនោះមានមាណពម្នាក់ឈ្មោះ បាបកៈ ។ មាណពឈ្មោះបាបកៈនោះ កាលមាណពទាំងឡាយហៅថា នែបាបកៈ ចូរមក នែបាបកៈ ចូរទៅ ដូច្នេះក៏គិតថា ឈ្មោះរបស់យើងជាអពមង្គល យើងនឹងឲ្យអាចារ្យដាក់ឈ្មោះដទៃ ។
មាណពឈ្មោះបាបកៈនោះបានចូលទៅរកអាចារ្យហើយពោលថា បពិត្រលោក អាចារ្យ ឈ្មោះរបស់ខ្ញុំជាអពមង្គល សូមលោកមេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។ លំដាប់នោះ លោកអាចារ្យបានពោលថា នែអ្នក អ្នកចូរត្រាច់ចារិកទីកាន់ជនបទ ហើយកាន់យកឈ្មោះដែលជាមង្គលនិងដែលជាទីពេញចិត្តរបស់ខ្លួនមួយមក ហើយអ្នកចូរ មកចុះ យើងនឹងបានប្ដូរឈ្មោះដល់អ្នកដែលមកហើយនឹងដាក់ឈ្មោះដទៃ ។
មាណពឈ្មោះបាបកៈនោះទទួលថា សាធុ ដូច្នេះហើយ បានកាន់យកវត្ថុដែលជា ប្រយោជន៍ កាលធ្វើដំណើរចេញទៅ បានត្រាច់ទៅកាន់ស្រុកដោយលំដាប់ហើយក៏បានដល់ នគរមួយ ។ក្នុងពេលនោះ មានបុរសម្នាក់ឈ្មោះជីវិកៈ (ប្រែអ្នកមានជីវិត ឬលោករស់) បានធ្វើ កាលកិរិយា ។ មាណពបាបកៈនោះ ឃើញជនជាញាតិកំពុងនាំសាកសពនោះទៅកាន់ទី ប៉ាឆា ក៏បានសួរគេថា កិំ នាមកោ ឯស បុរិសោ បុរសនោះឈ្មោះអ្វី ? ជនជាញាតិបានប្រាប់ថា ជីវកោ នាមេសោ បុរសនោះឈ្មោះជីវិកៈ ។ សូម្បីឈ្មោះជីវិកៈក៏ត្រូវស្លាប់ សូម្បីឈ្មោះអជីវិកៈក៏ត្រូវស្លាប់ ឈ្មោះគ្រាន់តែជាបញ្ញត្តិ ប៉ុណ្ណោះ អ្នកឯងនេះ ល្ងង់មែន ។ មាណពបាបកៈស្ដាប់ពាក្យនោះហើយ បានជាអ្នកមានចិត្តកណ្ដាលក្នុងឈ្មោះ ហើយបានចូលទៅកាន់ខាងក្នុងនគរ ។
លំដាប់នោះ ពួកនាយទុនកំពុងចាប់នាងទាសីម្នាក់ដែលមិនធ្វើនូវការងារឲ្យអង្គុយ ត្រង់ទ្វារហើយវាយដោយខ្សែ នាងទាសីនោះមានឈ្មោះថា ធនបាលី (ស្ត្រីរក្សានូវទ្រព្យ) ។ មាណពបាបកៈកាលទៅកាន់ចន្លោះនៃផ្លូវបានឃើញនាយទុនកំពុងវាយនូវនាងទាសីនោះ ហើយសួរគេថា នែអ្នក អ្នកវាយស្ត្រីនេះព្រោះហេតុអ្វី ? ពួកនាយទុនប្រាប់ថា ស្ត្រីនេះមិនធ្វើនូវការងារ ។ មាណពបាបកៈសួរទៀតថា ហើយស្ត្រីហ្នឹងមានឈ្មោះអ្វី ? នាយទុនប្រាប់ថា ស្ត្រីនេះឈ្មោះធនបាលី ។ សូម្បីមានឈ្មោះធនបាលីក្ដី អធនបាលីក្ដី ឲ្យតែមិនអាចនឹងធ្វើនូវការងារ រមែងជាអ្នកមានសេចក្ដីលំបាក ដូចជា នាងធនបាលីនេះចឹង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។
មាណពបាបកៈ (ស្ដាប់ដូច្នេះហើយ) បានជាអ្នកមានចិត្តកណ្ដាលយ៉ាងខ្លាំង ហើយក៏ចេញចាកនគរ ដើរទៅកាន់ផ្លូវ បានជួបបុរសដែលវង្វេងផ្លូវ ក្នុងផ្លូវជាចន្លោះ ហើយក៏សួរគេថា នែអ្នកដ៏ចម្រើន អ្នកកាលធ្វើអ្វី ទើបបានត្រាច់ទៅ ? បុរសនោះប្រាប់ថា បពិត្រអ្នកអើយ ខ្ញុំវង្វេងផ្លូវហើយ ។
បាបកៈមាណពសួរទៀតថា ហើចុះអ្នកមានឈ្មោះអ្វីដែរ ? បុរសនោះប្រាប់ថា ខ្ញុំឈ្មោះបន្ថកៈ (អ្នកដើរផ្លូវ) ។ សូម្បីឈ្មោះបន្ថកៈក្ដី ក៏ជាអ្នកវង្វេងផ្លូវ សូម្បីឈ្មោះអបន្ថកៈក្ដីក៏ជាអ្នកវង្វេង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។
មាណពបាបកៈនោះ បានជាអ្នកមានចិត្តកណ្ដាលយ៉ាងក្រៃលែងហើយក៏ទៅកាន់ សំណាក់អាចារ្យ ។ លោកអាចារ្យសួរថា ម្នាលសិស្ស អ្នកបានឈ្មោះដែលជាទីពេញចិត្ត ហើយឬ ទើបត្រឡប់មក ? បាបកៈមណពពោលថា បពិត្រលោកអាចារ្យ សូម្បីជនទាំងឡាយឈ្មោះជីវិកៈក្ដី អជីវិកៈក្ដី ក៏នៅតែស្លាប់, សូម្បីស្ត្រីទាំងឡាយឈ្មោះធនបាលីក្ដី អធនបាលីក្ដី ក៏នៅតែជា មានសេចក្ដីលំបាក, សូម្បីបុរសទាំងឡាយឈ្មោះបន្ថកៈក្ដី អបន្ថកៈក្ដី ក៏នៅតែវង្វេងផ្លូវ, ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រេចនឹងបានដោយឈ្មោះ រមែងមិនមាន សេចក្ដីសម្រេចរមែងបានមកដោយកម្មប៉ុណ្ណោះ ។ ណ្ហើយចុះលោកអាចារ្យ លោកមិនបាច់ ដាក់ឈ្មោះដទៃឲ្យខ្ញុំឡើយ ខ្ញុំយកឈ្មោះរបស់ខ្ញុំដូចដើមនោះឯងចុះ ។ ព្រះពោធិសត្វប្រៀបធៀបនូវរឿងដែលគេបានឃើញ និងកម្មដែលគេបានធ្វើ ហើយក៏ពោលនួវគាថានេះថា
ជីវកញ្ច មតំ ទិស្វា ធនបាលិញ្ច ទុគ្គតំ
បន្ថកញ្ច វនេ មូឡ្ហំ បាបកោ បុនរាគតោ ។
មាណពឈ្មោះបាបកៈបានឃើញបុរសរស់ហើយស្លាប់ផង ឃើញទាសីឈ្មោះនាង រក្សាទ្រព្យហើយខ្សត់ទ្រព្យផង ឃើញបុរសអ្នកដើរផ្លូវ ហើយវង្វេងក្នុងព្រៃផង មកវិញ ហើយ ។
បណ្ដាបទទាំងនោះ បទថា បុនរាគតោ សេចក្ដីថា មាណពបាបកៈបានឃើញនូវ ហេតុទាំង ៣ នេះហើយ ក៏ត្រឡប់មកវិញ រអក្សរ លោកពោលដោយអំណាចសន្ធិ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ន, ភិក្ខវេ, ឥទានេវ, បុព្ពេបេស នាមសិទ្ធិកោយេវ ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាល ឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏ជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចតែង បានមកដោយឈ្មោះដែរ ក្នុងកាលទីបញ្ចប់នៃជាតក ទ្រង់ប្រជុំជាតកថា តទា នាមសិទ្ធិកោ ឥទានិបិ នាមសិទ្ធិកោយេវ មាណពបាបកៈ ដែលជា អ្នកប្រាថ្នាសេចក្ដីសម្រេចដោយឈ្មោះក្នុងកាលនោះ បានមកជាភិក្ខុអ្នកប្រាថ្នាសេចក្ដី សម្រេចដោយឈ្មោះក្នុងកាលនេះ ។ អាចរិយបរិសា ពុទ្ធបរិសា បរិស័ទអាចារ្យក្នុងកាលនោះ បានមកជាពុទ្ធបរិស័ទ ក្នុងពេលនេះ ។ អាចរិយោ បន អហមេវ អហោសិ ចំណែក អាចារ្យក្នុងកាលនោះ បានមកជា តថាតតនេះឯង ។
(អដ្ឋកថា ខុទ្ទកនិកាយ ជាតក ឯកកនិបាត លិត្តវគ្គទី ១០ នាមសិទ្ធិជាតកទី ៧ បិដកលេខ ៥៨ ទំព័រ ៤៣)
បទពិចារណា
នាមំ នាម វោហារមត្តំ ឈ្មោះត្រឹមតែជាវោហារសម្រាប់ហៅប៉ុណ្ណោះ ។ ន តំ បណ្ឌិតា បមាណំ ករោន្តិ បណ្ឌិតទាំងឡាយមិនធ្វើនូវឈ្មោះនោះឲ្យជា ប្រមាណ ។ សុតមង្គលិកេន នាម ភវិតុំ ន វដ្ដតិ មិនគួរជាមនុស្សដែលជឿថា ការស្ដាប់ពាក្យល្អជា មង្គល ។
ដោយខេមរ អភិធម្មាវតារ
ដោយ ៥០០០ឆ្នាំ
images/articles/2457/2016-06-14_10_21_13-_____________________________________pdf_-_Adobe_Acrobat_Pro_DC.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២៤ (អាន: ៥,៧២០ ដង)
នឹងសម្ដែងអំពីវលាហកស្សជាតក តាមបទបាឡីថា យេន កាហន្តិ ឱវាទន្តិ ដូច្នេះជាដើម ។ សេចក្ដីក្នុងបាឡីជាតកនោះថា ក្នុងវេលាមួយនោះព្រះបរមសាស្តាជាគ្រូនៃយើងព្រះអង្គទ្រង់គង់នៅវត្តជេតវនរាម បានសម្ដែងនូវធម៌ទេសនា ១ បទនោះថា យេន កាហន្តិ ឱវាទន្តិ ដូច្នេះជាដើមចំពោះនឹងភិក្ខុម្នាក់ជាអ្នកអប្សុកចាកធម៌វិន័យក្នុងព្រះពុទ្ធសាសនា ។
គ្រានោះព្រះសម្មាសម្ពុទ្ធទ្រង់ហៅភិក្ខុនោះចូលមកគល់ លុះចូលមកដល់ហើយព្រះអង្គក៏ត្រាស់សួរថា នែភិក្ខុអ្នកឯងមានចិត្តរាយមាយរវើរវាយ មិនសប្បាយក្នុងធម៌នឹងវិន័យរបស់តថាគតមែនឬអ្វី ភិក្ខុនោះក៏ក្រាបបង្គំទូលថា ពិតមែនដូចព្រះដ៏មានព្រះភាគទ្រង់ជ្រាបនោះហើយ ទើបព្រះសម្មាសម្ពុទ្ធទ្រង់សួរតទៅទៀតថា ចុះហេតុអ្វីក៏អ្នកមិនសប្បាយក្នុងសាសនាតថាគតនេះ ភិក្ខុនោះទូលថា ឯហេតុដែលខ្ញុំព្រះករុណាមិនសប្បាយនោះព្រោះខ្ញុំព្រះករុណាបានជួបប្រទះនូវស្រីម្នាក់ មានរូបរាងល្អព្រមទាំងមានគ្រឿងអលង្កា ប្រដាប់កាយដ៏រុងរឿងផង ហើយខ្ញុំព្រះករុណា ក៏មានសេចក្ដីស្នេហាកើតឡើងដោយអំណាចនៃកិលេសធម៌នោះឯង ។ អានទាំងស្រុង ចុចទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/2402/57by546gfy5y6ybh76v5urty5h6grtfydg.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២៤ (អាន: ២១,៩៨៥ ដង)
រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ
(បិដកលេខ ៧៣ ទំព័រ២៨ និងអដ្ឋកថា)
ព្រះបច្ចុបដ្ឋានសញ្ញកត្ថេរនេះ លោកធ្លាប់បានបំពេញកុសលមកហើយ ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធអង្គមុនៗ ការសន្សំបុណ្យទាំងឡាយ ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធអង្គមុនៗ ការសន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃវិវដ្ដៈ ក្នុងភពមួយនោះ លោកបានកើតក្នុងកំណើតយក្ស ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមអត្ថទស្សី កាលខាងក្រោយមក ព្រះអង្គក៏ទ្រង់បរិនិព្វានទៅ ព្រោះតែការមិនបានឃើញ ពេលដែលព្រះអង្គទ្រង់គង់ព្រះជន្មនៅ ទើបមានសេចក្ដីសោកស្ដាយយ៉ាងខ្លាំង។ ក្នុងកាលនោះ អគ្គសាវករបស់ព្រះសម្មាសម្ពុទ្ធអត្ថទស្សីមានព្រះនាមថា សាគរ កាលទូន្មាន (យក្សនោះ) ទើបពោលថា ការបូជាព្រះសារីរិកធាតុ របស់ព្រះមានព្រះភាគ រមែងមានផលច្រើន ដូចការបូជាដែលគេធ្វើហើយក្នុងកាលព្រះមានព្រះភាគទ្រង់គង់ព្រះជន្មនៅ ព្រោះអំណាចនៃចិត្តដែលជ្រះថ្លា (ហេតុដូច្នេះ) អ្នកចូលកសាងព្រះស្ដូបចុះ!។ យក្សបានស្ដាប់ហើយ កើតសេចក្ដីជ្រះថ្លា ទើបបបួលគ្នាកសាងស្ដូប (ព្រះចេតិយ) រួចបញ្ចុះព្រះបរមសារីរិកធាតុ និងបានបូជាព្រះស្ដូបដែលតម្កល់ ព្រះសារីរិកធាតុនោះហើយ ចុតិអំពីកំណើតយក្ស បានសោយសម្បត្តិព្រះឥន្ទ្រក្នុងទេវលោក និងសម្បត្តិស្ដេចចក្រពត្តិក្នុងមនុស្សលោក។ ក្នុងពុទ្ធុប្បាទនេះ បានកើតក្នុងត្រកូលដែលមានទ្រព្យច្រើនក្នុងនគរសាវត្ថី ដឹងក្ដីហើយ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានចេញបួស មិនយូរប៉ុន្មាន ក៏បានជាព្រះអរហន្ត។
ក្នុងកាលជាខាងក្រោយមក លោករលឹកឃើញនូវបុព្វកម្មរបស់ខ្លួន ក៏កើតសោមនស្ស កាលប្រកាសនូវអំពើនោះឲ្យប្រាកដច្បាស់ ដែលខ្លួនប្រព្រឹត្តហើយក្នុងកាលមុន ទើបពោលគាថាទាំងនេះថា
កាលព្រះសុគតព្រះនាមអត្ថទស្សី ទ្រង់បរិនិព្វានទៅ ខ្ញុំបានកើតកំណើតយក្ស ក្នុងលំដាប់ស្មើគ្នា កាលនោះ ខ្ញុំបានដល់នូវយស។
(ខ្ញុំគិតថា) ឱហ្ន៎! យស ដែលអាត្មាអញបានហើយ មិនល្អសោះ ពន្លឺភ្លឺស្វាងក្នុងរាត្រីមិនល្អ ការរះឡើងនៃព្រះអរុណក៏មិនល្អ ព្រោះថា កាលដែលភោគអាត្មាអញនៅមានព្រះសម្ពុទ្ធមានចក្ខុទ្រង់បរិនិព្វានទៅ។
សាវកឈ្មោះ សាគរៈ បានដឹងច្បាស់ នូវតម្រិះរបស់ខ្ញុំលោកមានប្រាថ្នានឹងស្រង់ខ្ញុំឡើង ទើបនិមន្តមកកាន់សំណាក់ខ្ញុំ (ហើយប្រាប់ថា) នែបុរសអ្នកមានប្រាជ្ញាល្អ អ្នកយំសោកធ្វើអ្វី អ្នកកុំខ្លាចឡើយ អ្នកចូរប្រព្រឹត្តធម៌ចុះ ការបរិបូណ៌ដោយពូជ គឺកុសលរបស់សត្វទាំងអស់ ព្រះពុទ្ធទ្រង់បានប្រគល់ឲ្យហើយ។
បុគ្គលណា បូជាព្រះសម្ពុទ្ធជាំលោកនាយក ដែលទ្រង់គង់ព្រះជន្មនៅក្ដី បូជាព្រះសារីរិកធាតុរបស់ព្រះជិនស្រី សូម្បីប៉ុនគ្រាប់ស្ពៃ ដែលទ្រង់បរិនិព្វានទៅហើយក្ដី កាលបើមានចិត្តសេចក្ដីជ្រះថ្លាស្មើ បុណ្យដែលដល់នូវភាពដ៏ធំ ក៏ស្មើគ្នា ព្រោះហេតុនោះ អ្នកចូលកសាងព្រះស្ដូប ហើយបូជាព្រះជិនធាតុទាំងឡាយចុះ!។
ខ្ញុំបានស្ដាប់នូវព្រះវាចា នៃព្រះសាគរៈហើយ បានធ្វើពុទ្ធស្ដូប (គឺព្រះចេតិយតម្កល់នូវព្រះសារីរិកធាតុ) ព្រមទាំងបានបម្រើព្រះស្ដូបដ៏ប្រសើររបស់ព្រះពុទ្ធមុនីអស់៥ឆ្នាំ។
បពិត្រព្រះអង្គជាធំជាងសត្វទ្វេបាទ ជាចម្បងក្នុងលោកទ្រង់ប្រសើរបំផុតជាងនរជន ខ្ញុំបានសោយនូវសម្បត្តិ ហើយបានសម្រេចព្រះអរហន្ត ព្រោះកុសលកម្មនោះ។
ក្នុងកប្បទី៧០០ អំពីភទ្ទកប្បនេះទៅ ខ្ញុំបានជាស្ដេចចក្រពត្តិ៤ដង មានប្រាជ្ញាក្រាស់ដូចផែនដី បរិបូណ៌ដោយរតនៈ៧ប្រការ មានកម្លាំងច្រើន។
បដិសម្ភិទា ៤ វិមោក្ខ៨ និងអភិញ្ញា៦ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងព្រះពុទ្ធសាសនា ក៏ខ្ញុំបានប្រតិបត្តិហើយ។
បានឮមកថា ព្រះបច្ចុបដ្ឋានសញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន
និងអដ្ឋកថា ឈ្មោះវិសុទ្ធជនវិលាសិនី ចប់
ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ
រៀបរៀងដោយ លោក ង៉ែត សុផាន់
ដោយ៥០០០ឆ្នាំ
images/articles/2341/23rfas.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២៤ (អាន: ៧១,៤១៦ ដង)
កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយអង្គសោយរាជ្យនៅនគរណារាណសី ទ្រង់បានចេញទៅប្រពាតព្រៃមួយ ។ សោភ័ណភាពស្រស់ឆើតឆាយនៃបុផ្ឆាជាតិ រុក្ខជាតិ នឹងផ្លែឈើផ្សេង ៗ បានធ្វើឲ្យទ្រង់សព្វព្រះទ័យជាខ្លាំង ។ សោយសេចក្តីសោមនស្សរីករាយជាមួយនឹងសោភ័ណភាពទាំងនោះ ទ្រង់ក៏បានយាងកំសាន្តចូលជ្រៅទៅ ៗ ក្នុងទ្រូងព្រៃ ។
images/articles/2275/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២៤ (អាន: ២៤,៦៦៣ ដង)
រឿងដំរីឈ្មោះមហិឡាមុខ
ក្នុងអតីតកាល ព្រះរាជាព្រះបាទព្រហ្មទត្ត ក្នុងព្រះនគរពារាណសី បានមានដំរីមង្គល ឈ្មោះមហិឡាមុខ ជាសត្វមានសីល បរិបូរណ៍ដោយមាយាទ មិនចេះបៀតបៀនអ្នកណាម្នាក់ឡើយ។
ក្រោយមក ថ្ងៃមួយ ក្នុងពេលរាត្រី ពួកចោរមកហើយបានអង្គុយប្រឹក្សាគ្នា នៅក្បែររោងដំរីរបស់ព្រះរាជាអង្គនោះ ថា "ពួកយើង ត្រូវទំលាយឧម្មង្គ (រូង) យ៉ាងដូច្នេះ,
images/articles/2042/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២៤ (អាន: ៩៣,៩១៩ ដង)
រឿងសូករប្រេត
(ព្រះនារទត្ថេរសួរថា) កាយទាំងមូលរបស់អ្នក មានសម្បុរដូចមាស មានរស្មីភឺ្លស្វាង សព្វទិស តែមាត់របស់អ្នកដូចមាត់ជ្រូក តើអំពីភពមុន អ្នកបានធ្វើអំពើ ដូចម្តេច ។
(ប្រេតតបថា) បព្រិតព្រះនារទៈ ខ្ញុំជាបុគ្គលបានសង្រួមកាយ តែមិនសង្រួមវាចា ព្រោះហេតុនោះ បានជាខ្ញុំមាសម្បុរបែបនោះ ដូចលោកម្ចាស់បានឃើញស្រាប់ហើយ បពិត្រព្រះនារទៈ ខ្ញុំសូមទូលរឿងនោះ
images/articles/2041/435rwerewfjktyt.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២៤ (អាន: ១៩,២៩៩ ដង)
(សមណេរសួរថា) អ្នកទៅមុនគេបង្អស់ជិះដំរីស ឯអ្នកទៅកណ្តាលគេ ជិះរថ ទឹមសេះអស្សតរ ចំណែកកញ្ញាមកខាងក្រោយគេ ទៅដោយវភ្លឺស្វាងរុងរឿង សព្វទិសទាំង ១០ ។ ឯអ្នកទាំងឡាយ (ដែលមកក្រោយគេបង្អស់) មានដៃកាន់ដំបង មានមុខជោកដោយទឹកភ្នែកមានខ្លួនបែកធ្លាយ ហើយផឹកនូវខ្ទុះនិងឈាម នៃគ្នានិងគ្នា ជាអាហារ អ្នកទាំងឡាយ កាលកើតជាមនុស្ស តើបានធ្វើអំពើដូចម្តេចខ្លះ ។
(នាងប្រេតតបថា) បុគ្គលណាទៅដោយដំរីស ដ៏ប្រសើរមានជើង ៤ មុនគេ បុគ្គលនោះ ជាបុត្រច្បងរបស់ខ្ញុំ បានថ្វាយទានហើយ ក៏បានជួបសេចក្តីសុខ ។ បុគ្គលណាទៅដោយរថទឹមសេះ ៤ មានដំណើរល្អក្នុងទីកណ្តាល បុគ្គលនោះជាបុត្តកណ្តាលរបស់ខ្ញុំ ជាអ្នកមិនកំណាញ់ ជាម្ចាស់ទានដ៏រុងរឿង ។ នារីណាប្រកបដោយបញ្ញា មានភ្នែកថ្លាដូចម្រឹគ ទៅដោយវក្រោយគេ នារីនោះ ជាធីតាពៅបង្អស់របស់ខ្ញុំ ជាអ្នកមានសេចក្តីសុខតែងរីករាយ តាមចំណែកផលទានពាក់កណ្តាល ។ អំពីជាតិមុន ជនទាំងនុ៎ះ ជាអ្នកមានចិត្តជ្រះថ្លា បានឲ្យទានដល់ពួកសមណៈ និងព្រាហ្មណ៍ ចំណែកយើងខ្ញុំទាំងឡាយវិញ ជាអ្នកកំណាញ់ ជេរប្រទេចផ្តាសា សមណព្រាហ្មណ៍ ទាំងឡាយ ឯជនទាំងនេះ លុះឲ្យហើយទើបគេបម្រើ (ដោយកាមគុណ) ចំណែកពួកយើងទើបក្រៀមស្ងួត ដូចដើមបបុស ដែលហាលថ្ងៃដូច្នោះ ។
(សមណេរសួរថា) ភោជនាហារ របស់អ្នកទាំងឡាយ ដូចម្តេចទៅ ទីដេក របស់អ្នកដូចម្តេចទៅ ចុះអ្នកទាំងឡាយមានបាបធម៌ដ៏ក្រៃលែង ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដូចម្តេច ភោជនាហារទាំងឡាយដ៏ច្រើន មិនមែនជារបស់តិចតួចឡើយ ឥឡូវនេះ អ្នកដល់នូវសេចក្តីទុក្ខ ព្រោះប្រាសចាកសេចក្តីសុខ ។
(នាងប្រេតតបថា) យើងខ្ញុំទាំងឡាយ សម្លាប់នូវគ្នានឹងគ្នា ហើយក្របផឹកនូវខ្ទុះនិងឈាម ទុកជាផឹកច្រើន ក៏មិនបាត់ស្រេកឃ្លាន យើងខ្ញុំទាំងឡាយ ក៏នៅតែស្រេកឃ្លានដដែល ។ ជនទាំងឡាយណា ជាអ្នកមិនចែកចាយឲ្យទាន ជនទាំងនោះ លុះលះលោកនេះទៅហើយ រមែងទៅកើត ក្នុងឋានយមលោក តែងខ្សឹកខ្សួល ដូចយើងខ្ញុំទាំងឡាយ ជនទាំងឡាយណា បាននូវសម្បត្តិទាំងឡាយ ហើយ តែជាអ្នកកំណាញ់ មិនបរិភោគផង មិនធ្វើបុណ្យផង ។ ជនទាំងនោះ ជាអ្នកមានសេចក្តីស្រេកឃ្លានគ្របសង្កត់ ក្នុងលោកខាងមុខ ក្នុងកាលជាខាងក្រោយមក ជនទាំងនោះ រមែងឆេះរោលរាលក្តៅ ក្រហាយ អស់កាលជាយូរអង្វែង ព្រោះបានធ្វើនូវកម្មមានផលជាទុក្ខ តែទទួលផលជាទុក្ខ មានផលដ៏ក្តៅក្រហាយ ។ ទ្រព្យសម្បត្តិជារបស់មិនទៀង ជីវិតក្នុងលោកនេះ ជារបស់មិនទៀត បណ្ឌិតដឹងនូវរបស់មិនទៀង តាមសភាពរបស់មិនទៀងហើយ គប្បីធ្វើនូវទីពឹង ។ ជនទាំងឡាយណា អ្នកឈ្លាសក្នុងព្រះសទ្ធម្មដឹងច្បាស់យ៉ាងនេះ ជនទាំងនោះឈ្មោះថា ជាអ្នកមិនធ្វេសប្រហែសក្នុងទាន ព្រោះបានស្តាប់ពាក្យនៃព្រះអរហន្តទាំងឡាយ ។
ចប់ រឿងនាគប្រេត
ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៦ ទំព័រ ១៤-១៧
ដោយ៥០០០ឆ្នាំ
images/articles/1980/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២៤ (អាន: ១៤,៣៣៨ ដង)
រឿងឧព្វរីប្រេត
(ព្រះសង្គីតិកត្ថេរទាំងឡាយ ពោលថា) ស្តេចរបស់ពួកជនអ្នកនៅក្នុងដែនបញ្ចាល ទ្រង់ព្រះនាមព្រហ្មទត្ត ព្រះអង្គប្រសើរក្នុងរាជសម្បត្តិ លុះដល់ថ្ងៃនិងយប់កន្លងទៅ ស្តេចក៏ទ្រង់សោយទិវង្គត ។ អគ្គមហេសីរបស់ស្តេចនោះ ឈ្មោះនាងឧព្វរី បានទៅកាន់ទីស្មសាន ហើយទ្រង់ព្រះកន្សែង កាលមិនឃើញស្តេចព្រហ្មទត្ត ក៏ទ្រង់ព្រះកន្សែងថា ឱព្រះបាទព្រហ្មទត្ត ។
ឥសី ជាអ្នកប្រាជ្ញ បរិបូណ៌ដោយចរណៈ