អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៧៩៥ ដង)
គុណសម្បត្តិរបស់មនុស្សដែលគ្រប់លក្ខណៈ

|
ក្នុងផ្លូវព្រះពុទ្ធសាសនា ការដែលបុគ្គលនឹងអាចក្លាយជាមនុស្សដែលមានលក្ខណៈសម្បត្តិល្អឥតខ្ចោះបាននោះ ចាំបាច់ទាមទារឲ្យមានការចម្រើននូវគុណសម្បត្តិ ២ ប្រការឲ្យបានស្មើៗគ្នា គឺផ្នែកករុណា និងបញ្ញា ។
សេចក្តីករុណា ដែលពោលនៅក្នុងទីនេះ គឺសំដៅដល់សេចក្តីមេត្តា ការអាណិតអាសូរ សេចក្តីអើពើ ការអត់ធន់ និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ក៏ដូចជាគុណសម្បត្តិដ៏ប្រសើរខាងផ្នែកអារម្មណ៍ ឬគុណសម្បត្តិខាងផ្នែកចិត្តគំនិតផ្សេងៗឯទៀត ។ ចំណែកឯបញ្ញាគឺបានដល់ពុទ្ធិ (ចំណេះដឹង) បុគ្គលសម្បត្តិខាងផ្លូវចិត្ត ។ ប្រសិនបើបុគ្គលណាមួយធ្វើឲ្យចម្រើនតែខាងផ្នែកករុណា ដោយមិនបានធ្វើឲ្យចម្រើនខាងផ្នែកពុទ្ធិបញ្ញា បុគ្គលនោះអាចនឹងក្លាយជាមនុស្សល្ងង់តែមានចិត្តល្អ ។ ផ្ទុយទៅវិញ បុគ្គលណាដែលចម្រើនតែពុទ្ធិបញ្ញា ដោយខ្វះខាតការធ្វើឲ្យចម្រើននូវផ្នែកករុណាធម៌ ។ គេម្នាក់នោះអាចនឹងក្លាយជាមនុស្សឆ្លាត ប៉ុន្តែមានចិត្តគំនិតកោងកាច មិនមានទឹកចិត្តចំពោះអ្នកដទៃ ។ ព្រោះអាស្រ័យហេតុដូចនេះ ការដែលបុគ្គលមានបំណងប្រាថ្នា ចង់ឲ្យខ្លួនក្លាយទៅជាមនុស្ស ដែលពេញលក្ខណៈសម្បត្តិពេញលេញបាននោះ តោងតែចម្រើននូវផ្នែកទាំងពីរនេះឲ្យបានស្មើៗគ្នា ។ ទាំងនេះឯងគឺជាគោលដៅ នៃដំណើរជីវិត តាមបែបពុទ្ធសាសនិកជន ពោលគឺជាវិថីជិវិតដែលប្រកបព្រមទៅដោយបញ្ញា និងសេចក្តីករុណា ដែលសម្ព័ន្ធគ្នាទៅវិញទៅមក មិនអាចកាត់ផ្តាច់ចេញពីគ្នាបាន ហើយដែលនឹងត្រូវលើកយកមកបកស្រាយជាខាងក្រោយទៀត ។ ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី " បែ្រសម្រួលដោយ លីន កុសល ដោយ៥០០០ឆ្នាំ |