images/articles/1419/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,០៩២ ដង)
អ្នកណាៗ ដាក់ចុះទម្លាក់ចោលនូវរបស់ស្អាត ឬមិនស្អាតយ៉ាងណា ផែនដីក៏រមែងនៅស្ងៀមមានសភាពស្មើៗជានិច្ច មិនមានការស្រលាញ់ ឬស្អប់ឡើយ ក៏ដូចជាមនុស្សដែលមានចិត្តបានអប់រំទូន្មានហើយ រមែងមិនមាននូវអាការឡើងចុះ គឺមិនស្រឡាញ់មិនស្អប់ចំពោះអារម្មណ៍ល្អ ឬមិនល្អនោះឡើយ។
ផែនដីរមែងទ្រទ្រង់នូវអ្វីៗសព្វយ៉ាង ដូចជាផ្ទះសំបែងទីកន្លែង ដើមឈើ ព្រៃភ្នំទន្លេសមុទ្រ និងមនុស្សសត្វជាដើម ដោយមិនមានការខ្ជិលច្រអូសណាមួយទេ ក៏ដូចជាការមិនខ្ជិលច្រអូសនៃមនុស្សល្អ ព្យាយាមបំពេញនូវករណីកិច្ចក៏ប្រសើរទាំងឡាយ ទៅតាមតួនាទីរបស់ខ្លួន និងជាមនុស្សដែលមានសមត្ថភាពខ្ពស់ អាចជាទីអាស្រ័យនៅ នៃមនុស្សសត្វទាំងឡាយដទៃបានយ៉ាងច្រើនទៀតផង។
ធម្មៈ គឺធម្មជាតិបានបង្រៀននូវសេចក្ដីពិត ឲ្យយើងបានសិក្សាគ្រប់ពេលវេលា ត្រូវទៅតាមព្រះធម៌ដែលព្រះពុទ្ធបរមគ្រូទ្រង់ត្រាស់សម្ដែង ។ភិក្ខុណាមានចិត្តស្មើដោយផែនដី ប្រៀបដូចជាសសរខឿន មានគោលជំហររឹងប៉ឹង មានវត្តប្រតិបត្តិល្អ មានកិលេសដូចជាភក់ទៅប្រាសហើយ ដូចជាទន្លេដែលមិនកករល្អក់យ៉ាងនោះឯង មិនមានស្រលាញ់ មិនមានស្អប់។ សង្សារវដ្ដទាំងឡាយនឹងមិនមានដល់ភិក្ខុ ដែលមានគោលជំហររឹងប៉ឹងយ៉ាងនេះឡើយ។
ធ្ងន់ណែននឹងធឹងដូចផែនដី
មិនមានជាប់អ្វីដូចអាកាស
ស្ងប់ស្ងៀមត្រជាក់សែនស្រឡះ
គឺសុខពិតណាស់ចិត្តអប់រំ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1418/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២១,២៥២ ដង)
មហាសមុទ្រ
មហាសមុទ្រមិននៅរួមជាមួយនឹងសាកសព បើមានសាកសព រលកតែងនាំមកចោលលើច្រាំង យ៉ាងណាបុគ្គលល្អ រមែងមិននៅជាមួយនឹងកិលេសគ្រឿងសៅហ្មងមានលោភៈ ទោសៈ និងមោហៈ ជាដើមឡើយ ក៏យ៉ាងនោះដែរ។
មហាសមុទ្រ ទ្រទ្រង់រក្សាទុកនូវរតនៈច្រើនប្រការមានកែវមុក្ដា កែវពិទូរ្យ កែវប្រពាល កែវផលិក មាស និងប្រាក់ ។ល។ រមែងរួបរួមទុក
images/articles/1416/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,១៧៤ ដង)
បទគួរយល់ដឹងក្នុងតួនាទី
យើងត្រូវមាន សម្បជញ្ញៈ ក្នុងតួនាទីរបស់ខ្លួន ពោលគឺសេចក្ដីដឹងខ្លួនដោយប្រពៃ ការមិនភ្លេចខ្លួនការប្រុងប្រយ័ត្នជានិច្ច ចំពោះកិច្ចការដែលយើងត្រូវប្រតិបត្តិ។ និយាយដល់តួនាទី មនុស្សគ្រប់គ្នាមិនមានអ្នកណាអត់ឡើយ គ្រាន់តែថាមានតិចច្រើនជាងគ្នា និងគោរពបានល្អឬមិនបានល្អតែប៉ុណ្ណោះ មានទាំងតួនាទីដែលត្រូវបដិបត្តិចំពោះខ្លួនឯងផ្ទាល់ មានទាំងតួនាទីដែលត្រូវធ្វើចំពោះអ្នកដទៃ
images/articles/1415/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៤២៨ ដង)
ដួងព្រះអាទិត្យ
ក្នុងបណ្ដាធម្មជាតិទាំងឡាយដែលមានវិញ្ញាណនិងអត់វិញ្ញាណក្នុងលោកយើងនេះ សុទ្ធតែបានទទួលឥទ្ធិពលអំពីព្រះអាទិត្យទាំងអស់។ ព្រះអាទិត្យមានកម្លាំងអានុភាពដ៏ក្រៃលែង បង្កឲ្យមានឥទ្ធិពលផ្សេងៗកើតឡើង ដូចជាការប្រព្រឹត្តទៅនៃរដូវកាល ការចម្រើនធំធាត់នៃមនុស្សសត្វ តិណជាតិ រុក្ខជាតិជាដើម ទាំងអស់នេះសុទ្ធតែត្រូវបានទទួលពីកម្លាំងការពារនៃព្រះអាទិត្យដោយពិត។
images/articles/1414/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៥១២ ដង)
ដើមឫស្សីដុះជុំគ្នាជាគុម្ព យើងអាចសិក្សាពីការព្រមព្រៀងគ្នាក្នុងសង្គម ខ្យល់បក់មិនរលំ ព្រោះជួយទប់គ្នា។ ដើម្បីការព្រមព្រៀងគ្នា យើងត្រូវចេះឲ្យតម្លៃ ឲ្យកិត្តិយសដល់អ្នកដទៃ ឬក៏ឲ្យនូវអ្វីៗ ដែលអាចធ្វើឲ្យអ្នកដទៃមានទឹកចិត្ត ល្មមនឹងស្មោះត្រង់រកគ្នាបាន។
គុម្ពឫស្សី រមែងមានបន្លាព័ទ្ធជុំវិញគល់ខាងក្រោមជាប្រយោជន៍ការពារខ្លួន មិនឲ្យគេចូលមកកាប់ទម្លាយបានដោយងាយនឹងការពារទំពាំងរបស់ខ្លួន។ មនុស្សយើងក៏ដូចគ្នា ត្រូវចេះរបៀបការពារខ្លួន ការពារទ្រព្យសម្បត្តិ រក្សាវង្សត្រកូលទុកក្នុងសេចក្ដីថ្លៃថ្នូរ និងរក្សានូវអ្វីៗទៀត តាមដែលត្រូវថែរក្សា។ ការថែរក្សា និងការពារនេះគឺជាស្មារតីប្រុងប្រយ័ត្ន ប្រព្រឹត្តទៅដោយសេចក្ដីមិនប្រមាទ មិនមែនជាការហួងហែង ប្រកាន់មាំព្រោះសេចក្ដីវង្វេងនោះឡើយ។
បើនិយាយអំពីប្រយោជន៍វិញ ឫស្សីមានប្រយោជន៍ដល់ការប្រើប្រាស់ច្រើនយ៉ាងណាស់ ដូចជាក្បូន រនាប បំពង់ទឹក ក្លាក់ បង្អោង បង្គី រោង រន្ទា ជាដើម។
មនុស្សយើងកើតមក ក៏គួរតែជាមនុស្សដែលមានប្រយោជន៍ដល់អ្នកដទៃ ត្រូវសិក្សាអំពីធម្មជាតិដែលមានប្រយោជន៍ក្នុងលោក និងត្រូវគិតថា << អាត្មាអញកំពុងធ្វើអ្វី >> ។
ឫស្សីអាងបន្លាការពារខ្លួន ប្រាជ្ញអាងច្បាប់ក្បួនការពារខុស
ឫស្សីបែកគុម្ពទំពាំងដុះ សាមគ្គីគ្នារស់បែកគ្នាស្លាប់។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1409/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៤៤១ ដង)
ដំណើរជីវិតរបស់មនុស្សយើង ដូចគ្នាដឹងការដើរព្រៃ ដើម្បីឲ្យបានដល់គោលដៅ យើងត្រូវតែយល់ដឹងនិងឆ្លាតផង ។ការដើរក្នុងព្រៃ កន្លែងខ្លះត្រូវជួបនឹងបន្លា កន្លែងខ្លះមានរណ្ដៅ ឬត្រូវជួបនឹងព្រៃស្ដុក ព្រមទាំងអាចមានឧបសគ្គពីសត្វសាហាវផ្សេងៗ ។ បើយើងរវល់តែកាប់បន្លា ឆ្ការព្រៃ លុបរណ្ដៅឲ្យស្មើ និងសម្លាប់សត្វសាហាវឲ្យអស់នោះ យើងប្រាកដជាទៅមិនដល់ទិសដៅឡើយ ។
តាមការពិត ក្នុងសង្គមមនុស្សយើងនេះ មានរណ្ដៅចម្រូង និងបន្លាជាដើមសន្ធឹកសន្ធាប់ ដែលរារាំងដំណើរផ្លូវជីវិតរបស់យើង ជារឿងរំខានចិត្តឲ្យគិតកង្វល់គ្រប់ពេលវេលា។ បើយើងបានយល់ដឹងដោយប្រពៃ ពិចារណាតាមហេតុផលនៃសភាពការណ៍ យើងនឹងកំណត់ដឹងនូវឧបសគ្គទាំងនោះ ពេលខ្លះយើងអាចលុបបាន ក៏គួរលុបទៅ បើសសៀរបាន គឺត្រូវតែសសៀរទៅឲ្យផុត...។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1408/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៦២៩ ដង)
មិត្តមាននូវឧបការៈ
មិត្តល្អជំពូកទី ១ ជាមិត្តមាននូវឧបការៈមានលក្ខណៈ ៤យ៉ាងគឺៈ
១- បមត្តំ រក្ខតិ រក្សាមិត្តដែលធ្វេសប្រហែស មនុស្សយើងមានការប្រមាទ ពោលគឺការបាត់បង់នូវសតិជារឿយៗ រហូតដល់ទៅមានពេលខ្លះហ៊ានបរិភោគនូវទឹកស្រវឹង បន្ថែមអោយខ្លួនឯងដែលមានសតិទន់ខ្សោយស្រាប់ទៅហើយនោះ ឲ្យរឹងរឹតតែវិបត្តិស្មារតី លែងដឹងខុសត្រូវអ្វីទាំងអស់ទៀតផង ក្នុងការប្រមាទបែបនេះ
images/articles/1402/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៥,៥៨១ ដង)
ដើមឈើពឹងខ្លួនឯងជាមុន ប្រឹងប្រែងតាំងតែអំពីគ្រាប់ពូជតូចមួយរហូតដល់ធំ រួចហើយទើបបានជាទីពឹងឲ្យដល់អ្នកដទៃ។ ធម្មជាតិមនុស្សយើងក៏ដូចគ្នា គឺអាចប្រឹងប្រែងជួយខ្លួនឯង ហ្វឹកហាត់អប់រំទូន្មានខ្លួនរហូតទាល់តែបានដល់នូវសេចក្ដីសម្រេច ធ្វើជាទីពឹងនៃខ្លួនឯងបាន រួចហើយក៏បានធ្វើជាទីពឹងឲ្យដល់អ្នកដទៃដូច្នោះដែរ។
មនុស្ស និង សត្វទាំងឡាយ សុទ្ធតែបានទទួលនូវប្រយោជន៍សន្ធឹកសន្ធាប់អំពីដើមឈើ រាប់តាំងពីគ្រឿងស្លៀកដណ្ដប់ ទីជ្រកនៅអាស្រ័យ ថ្នាំកែរោគ អាហារ បរិភោគ រហូតដល់គ្រឿងប្រើប្រាស់ផ្សេងៗរាប់មុខមិនអស់។
មនុស្សយើង កើតមកដើម្បីសាងខ្លួនឯងឲ្យជាប្រយោជន៍ដល់មនុស្សផងគ្នា និងសត្វលោកទាំងឡាយ។ មនុស្សត្រូវចេះទូន្មានខ្លួន ប្រឹងប្រែងសិក្សាស្រាវជ្រាវ ឲ្យដូចជាឫសឈើចាក់ចុះទៅក្នុងផែនដី ញ៉ាំងដើមឲ្យធំ នឹងមាំមួនរឹងប៉ឹងល្អ ទ្រាំទ្រចំពោះខ្យល់ ចំពោះកម្ដៅថ្ងៃបាន។
មនុស្សយើងបើមិនរឹងប៉ឹងទេ លុះដល់ធំឡើង ក៏ជាមនុស្សទន់ខ្សោយនឹងដួលរលំបានដោយងាយ នៅពេលដែលបានជួបជាមួយនឹងឧបសគ្គផ្សេងៗ គឺជាអ្នកបរាជ័យចាញ់ជីវិតខ្លួនឯង។
ស្លឹកឈើ នៅពេលដែលធំពេញទី ក៏រមែងផ្លាស់ប្ដូរពីពណ៍ខៀវបៃតងមកជាពណ៍លឿង ហើយក៏ជ្រុះចុះមកលើផែនដី ត្រឡប់ក្លាយទៅជាជី។ មនុសុសយើងក៏នឹងដល់ភាពមិនទៀតនៃជីវិត កើត ចាស់ ឈឺ ហើយក៏ស្លាប់ព្រាត់ប្រាសគ្នាទៅ។ ស្លឹកឈើទុំជ្រុះ ដើម្បីឲ្យស្លឹកថ្មីដុះបន្តយ៉ាងណា មនុស្សយើងកាលដល់ពេលហើយ ក៏ត្រូវចាកលោកទៅ ដើម្បីអោយមនុស្សកើតមកក្រោយៗបំពេញកិច្ចការជាបន្តក៏យ៉ាងនោះដែរ។ គ្រប់យ៉ាងមានការប្រែប្រួលជាចិត្ត ឲ្យតែជាសង្ខារធម៌។
ដើមឈើទ្រាំនៅហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដើម្បីជាម្លប់ដល់ពួកមនុស្សសត្វទាំងឡាយ។ មនុស្សយើងពេលខ្លះក៏ត្រូវព្រមលំបាកដែរ ដើម្បីធ្វើជាជម្រកឲ្យដល់អ្នកដទៃ។
ដើមឈើជាធម្មជាតិមាននៅឲ្យមនុស្សយើងសិក្សា រៀបចំដំណើរជីវិតឲ្យមានប្រយោជន៍ពិតៗ។
គួរមើលដើមឈើជាតួយ៉ាង
បានភ័ស្ដុតាងដាស់តឿនចិត្ត
ដើមឈើទ្រាំក្ដៅទ្រាំខ្យល់ពិត
ទុកដូចជាមិត្តឲ្យទីជ្រក។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1401/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៦៥០ ដង)
បុគ្គលដែលជាមិត្តសម្លាញ់ក្នុងផ្លូវវិនាស
បុគ្គលដែលជាមិត្តសម្លាញ់ក្នុងផ្លូវវិនាស មានលក្ខណៈ ៤ យ៉ាងគឺ
១-សុរាមេរយមជ្ជប្បមាទដ្ឋានានុយោគេ សាហាយោហោតិ ជាសម្លាញ់ក្នុងកិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹងគឺសុរាមេរ័យដែលជាទីតាំងនៃសេចក្ដីប្រមាទ ពិតជាលំបាកលះមែនហើយ ចំពោះអ្វីដែលធ្លាប់ជាប់ចិត្ត ធ្លាប់ញៀន ធ្លាប់ញ៉ាម ប៉ុន្តែក្នុងលោកនេះបើមានការលះបង់នូវអ្វីៗបានដោយធូរៗ
images/articles/1379/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,០១១ ដង)
ព្យាបាទ គឺ ជំនិតគិតប៉ងឲ្យគេវិនាសនូវប្រយោជន៍ និងសេចក្ដីសុខ វាធ្វើឲ្យចិត្តក្ដៅងំ ដូចយកភ្លើងមកបង្កាត់ត្រង់ដើមទ្រូងរបស់ខ្លួនឯង ទម្លាយសុខភាពផ្លូវចិត្ត ធ្វើឲ្យចិត្តខ្ទេចខ្ទាំគ្រាំគ្រា។ ពេលខ្លះអ្នកដែលយើងគិតដោយគំនិតព្យាបាទនោះ គេមិនទាំងបានដឹងរឿងអ្វីផង គឺយើងក្ដៅក្រហាយដោយគំនុំ ឬដោយការច្រណែនទៅតែម្នាក់ឯង។
បើយើងចាប់ភ្លើងគប់ក្រវែងទៅរកអ្នកដទៃ ភ្លើងរមែងឆេះដៃយើងមុន ហើយបើក្រវែងទៅគេមិនត្រូវទេភ្លើងនោះឯង និងបានឆេះចំពោះយើងតែម្ខាងប៉ុណ្ណោះ។ព្រះធម៌ បានទូន្មានយើងឲ្យលះព្យាបាទដោយមេត្តាពោលគឺឲ្យមានបំណងល្អ ប្រាថ្នាល្អចំពោះអ្នកដទៃ និងឲ្យមានខ្លួនឯងជាឧបមា។ សូម្បីយើងមិនឲ្យទុក្ខដល់គេទេតែគ្រប់គ្នា ក៏មានទុក្ខស្រេចតាមសភាពរបស់ខ្លួនម្នាក់ៗជាធម្មតាទៅហើយ ដូចជាខ្លួនយើងអ៊ីងចឹងដែរ ដែលចេះតែមានទុក្ខ រឿងនេះ រឿងនោះ ទាំងដែលមិនដែលមិនមានអ្នកណាមកធ្វើទុក្ខនោះៗឲ្យយើងផង។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1377/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,០៧០ ដង)
ភ្លើងកំហឹង
ការខឹងក្រោធធ្វើឲ្យចិត្តសៅហ្មង កករល្អក់ ក្ដៅក្រហាយក្រវល់ក្រវាយ នឹងដេកក៏មិនសុខ នឹងកើតក៏មិនសុខ នោះគឺជាភ្លើងខាងក្នុង ដែលកើតឡើងដុតបុគ្គលនោះឯង។ បើមិនចេះពន្លត់វាទេ វានឹងដុតឲ្យក្ដៅរោលរាលជារឿយៗតទៅ តែបើពន្លត់បានក៏ត្រជាក់សុខសប្បាយដោយខ្លួនឯង។
អ្នកណាគេស្អប់យើងហើយក៏ដោយចុះ តាមពិត ការស្អប់បានទម្លាយនូវសុខភាពផ្លូវកាយ
images/articles/1378/wefwewewewe3.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៩០៥ ដង)
បុគ្គលដែលជាមិត្តល្អតែសំដី មានលក្ខណៈ ៤ យ៉ាងដែរគឺ៖
១- អតីតេន បដិសន្ថរតិ មិត្តទទួលរាក់ទាក់ដោយរបស់អស់ទៅហើយ មនុស្សប្រភេទល្អតែមាត់ តែចិត្តមិនប្រាកដឃ្លាងឃ្លោតពុតត្បុត និយាយបោកប្រាស់បញ្ឆោត មនុស្សពួកនេះចេះសង្គ្រោះយើងចំពោះតែរបស់ដែលយើងអស់ទៅហើយតែប៉ណ្ណោះយ៉ាងនេះថា << ទាល់តែថ្ងៃហ្នឹងបានសម្លាញ់ឯងមក ម្សិលម្ង៉ៃម៉េចក៏មិនមក ខ្ញុំខំតែរៀបចំទុកដាក់ស្រូវអង្ករ ផ្លែដូងផ្លែខ្នុរ រើសសុទ្ធតែសម្រាំងៗល្អៗ ទុកឲ្យសម្លាញ់ឯងហ្នឹងណា៎ ហើយម៉េចក៏មិនឆាប់មក ចំជាស៊យមែនសម្លាញ់ឯងនេះ ព្រោះចៃដន្យអី ទើបតែម្សិលមិញហ្នឹង គេចេះតែមកអង្វរសួររកទិញពេក គ្នាក៏លក់អស់ទៅ >>។
២- អនាគតេន បដិសន្ថរតិ មិត្តទទួលរាក់ទាក់ដោយរបស់ដែលមិនទាន់មានមក មនុស្សរបៀបនេះ តែងតែសន្យាថានឹងឲ្យ ប៉ុន្តែគេចេះមានល្បិចលេបពាក្យលេបសម្ដី គេមិនបានឲ្យតម្លៃជីវិតរបស់គេនៅលើការងាររក្សាពាក្យសម្ដីឡើយ មិនមែនបានសេចក្ដីថា គេមិនស្រលាញ់ខ្លួនរបស់គេនោះទេ ប៉ុន្តែនេះគឺមកពីអំពើខ្វះការចេះដឹងរបស់គេហ្នឹងឯង មនុស្សនេះយកជាការពុំបានឡើយ ខ្មោចកណ្ដុលប្រសើរជាងមនុស្សនិយាយកុហកបោកប្រាស់ បើយើងយកវាទៅកប់ក្នុងដីចំការ។
៣- និរត្ថតេន សង្គណ្ហាតិ សង្គ្រោះដោយអំពើមិនជាប្រយោជន៍ មនុស្សល្អតែសម្ដី និយាយអ្វីៗយកគាប់យកគួរ ប៉ុន្តែខ្លឹមសារចាញ់ក្អាត់យំតាមវាលស្រែសន្ទូង ស្រូវបែកគុម្ព វាឭរងំពីរោះជាង ព្រោះថាមនុស្សរបៀបនេះ បើគេនៅលើផ្ទះ រួចហើយយើងក៏ទៅដល់ គេហៅយើងពាក្យរាក់ទាក់ដូច្នេះថា << យីអើ! សម្លាញ់ទេតើ ចូរឡើងមកសម្លាញ់ ចូរអង្គុយទីនេះចុះម៉េចទៅសម្លាញ់ភ្ជួរបានប៉ុន្មានស្រែហើយ? គ្នាឥឡូវធូរកម្លាំងច្រើនណាស់ ដោយសារបានអាត្រាក់ទ័រមួយហ្នឹងមក សម្លាញ់អើយ សម្លាញ់ឯងហ្នឹង បើបានតែមួយគ្រឿងសម្រាប់ភ្ជួរចំណាប់តែម្ដង នែសម្លាញ់! បើគ្នាមានពីរគ្រឿង គ្នាឲ្យទៅសម្លាញ់ឯងមួយគ្រឿង មែនណា៎ ឲ្យវាណាណីម្ដង >> ទីបំផុតយើងអស់ដដែលយើងកាន់តែដឹងថា អ្នកដែលអាចជួយយើងបានពិតប្រាកដ គឺខ្លួនយើងហ្នឹងឯង ដូច្នេះមានតែយើងកុំខ្ជិល ប្រឹងប្រែងធ្វើការងារគាំទ្រនូវការងាររបស់ខ្លួន មានតែការងាររបស់ខ្លួនយើងទេដែលសង្គ្រោះយើងបានពិតប្រាកដ ត្រូវចេះមានអំណត់កុំមើលងាយការងាររបស់ខ្លួនឯងថាអន់ ហើយទៅសសើរតែការងាររបស់អ្នកដទៃនោះ តាមពិតជីវិតយើងរស់សព្វថ្ងៃ ដោយសារតែការងាររបស់យើងប៉ុណ្ណោះ សេចក្ដីមិនខុសអំពីម៉ែយើងចិញ្ចឹមយើង ចំណែកម៉ែអ្នកដទៃចិញ្ចឹមអ្នកដទៃ ទោះជាម៉ែអ្នកដទៃនោះមានទ្រព្យសម្បត្តិទ្រព្យច្រើនរាប់កោដិយ៉ាងណាក៏ដោយ តែយើងមិនត្រូវតិះដៀល ម៉ែយើងដែលក្រីក្រនោះទេ ព្រោះថាយើងបានរស់ដោយសារម៉ែកំសត់របស់យើងជាអ្នកចិញ្ចឹម។
៤- បច្ចុប្បន្នេសុ កិច្ចេសុ ព្យសនំ ទស្សេតិ កាលកិច្ចទាំងឡាយកើងឡើងភ្លាមៗ ក៏សម្ដែងអាងរបស់ខូចខាត។មនុស្សនេះយើងពឹងពាក់អ្វីយកជាការពុំបានឡើយ ប៉ុន្តែគេបានសម្ដីណាស់ ដោយសារយើងធ្លាប់ជួយគេច្រើន គេនិយាយសូមទោសយើង គេថា << សូមទោសចុះសម្លាញ់អើយ រទេះគ្នានោះវាបរលែងកើតទៅហើយ ស្ដាយមែនទែន បើនៅប្រើកើតនោះ គ្នាមានទៅកំណាញ់អី គ្នាគិតថាធ្វើវាដែរណា៎ ប៉ុន្តែមួយថ្ងៃជាមួយថ្ងៃវាចេះតែរវល់ >> នោះបើយើងមានការប្រញ៉ាប់ចង់ខ្ចីរទេះរបស់មិត្តប្លមនោះ។
អំពីមិត្តល្អតែសំដីនេះ វាមានលក្ខណៈយ៉ាងណាមួយក្នុងលក្ខណៈ ៤ យ៉ាង ដូចបានរៀបរាប់ហើយ ពោលគឺចិត្តមិនស្មោះមិនត្រង់តាមពាក្យសម្ដី តាមពិតមានមនុស្សច្រើនណាស់ ដែលមានចិត្តស្រកេកស្រកាយទៅដោយល្បិច មានបំណងបំភ្លេចគុណគឺសេចក្ដីល្អរបស់អ្នកដទៃ ប៉ុន្តែគេមានពាក្យសម្ដីជារនាំងបិទបាំងខ្លួនរបស់គេ ដោយគេចូលចិត្តនិយាយលើកជើងលើកដៃ សសើរបញ្ជោរចំពោះមិត្តភក្តិ យើងត្រូវតែប្រយ័ត្នឲ្យណាស់ចំពោះមនុស្សដែលមិនមានចិត្តស្មោះត្រង់ចំពោះយើង គេអាចបោកយើងប្រើឲ្យធ្វើការងារប្រកបដោយទោសបាន បើយើងមិនបានពិនិត្យឲ្យដិតដល់ យើងអាចរងគ្រោះបានគ្រប់ពេលវេលា បើយើងមិនបានប្រយ័ត្ន ជួនកាលពាក្យសម្ដីដែលយើងបាននិយាយ វាអាចជាចំណុចខ្សោយរបស់យើង ត្រូវប្រយ័ត្នកុំអាងទុកចិត្តអ្នកនេះអ្នកនោះ ហើយចេះតែពីនិយាយមិនគិត ម្យ៉ាងទៀតបើគេបបួលយើងឲ្យធ្វើការងារអ្វីៗ បើមានមន្ទិលសង្ស័យក្នុងការងារនោះត្រូវរកអ្នកដទៃទៀតដែលយើងទុកចិត្តជាងគេ ពិគ្រោះពិភាក្សាឲ្យបានច្រើនអ្នក ជាពិសេសគឺមាតាបិតាយើង កុំធ្វើអ្វីស្រេចតែនិងចិត្តឲ្យសោះ ព្រោះមនុស្សចាស់ៗគាត់មានការពិសោធន៍ច្រើនជាងយើងដែលនៅវ័យក្មេង យើងត្រូវបន្ទាបខ្លួនទទួលយកពាក្យប្រៀនប្រដៅអំពីមនុស្សចាស់ កុំអាងខ្លួនឯងបានរៀនសាលាច្រើនជាងគាត់ ហើយមើលងាយចំណេះដឹងរបស់គាត់ តាមពិតកូនប្រុសស្រីត្រូវសូមពាក្យទូន្មានប្រៀនប្រដៅ អំពីមាតាបិតាជីដូនជីតាឲ្យបានច្រើនបំផុត នៅពេលដែលលយើងចូលទៅបំរើគាត់ មានពេលច្របាច់ដៃច្របាច់ជើងជូនគាត់ជាដើមនោះ ព្រោះគាត់ស្រលាញ់យើងដោយស្មោះ ហ៊ានប្ដូរជីវិតចំពោះយើងទៀតផង។
ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ៥០០០ឆ្នាំ
images/articles/1376/53432rtgttt.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៤៤៦ ដង)
រូបកាយរឹតតែស្អាតល្អ ស្រស់សង្ហាទៅប៉ុនណា គឺរឹតតែជាទីត្រិះរិះរំពឹងនៃមហាជនច្រើនទៅប៉ុណ្ណោះដែរ វាបង្កឲ្យកើតកិលេសគឺកាមរាគៈដល់អ្នកដែលបានមើល បានឃើញ ជ្រួលច្របល់គគ្រឹកគ្រេង វង្វេងបាត់បង់សតិ។រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ គឺជាអន្ទាក់ចាប់សត្វលោកទុកក្នុងសេចក្ដីទុក្ខសោក ការភ័យខ្លាច ជម្លោះនិងការហត់នឿយលំបាកលំបិន។
មនុស្សដែលកើតមកមានរូបរាងស្អាតលើសគេនឹងថាបានល្អ នាំមកនូវភ័ព្វសំណាងយ៉ាងនេះមួយ យ៉ាងនោះមួយក៏បាន ប៉ុន្តែវាអាចនាំមកនូវគ្រោះកាច គួរឲ្យខ្លាចផងដែរ។ មនុស្សដែលកើតមកសប្បាយ មានសេចក្ដីសុខក្នុងជីវិត គឺមនុស្សដែលមិនស្អាតពេក មិនអាក្រក់មើលពេក ហើយបានបន្ថែមនូវភាពដែលគួរឲ្យស្រលាញ់គឺសំខាន់ត្រង់សេចក្ដីល្អដោយគុណធម៌ និង ជាអ្នកមានបុណ្យបានធ្វើទុកហើយ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1375/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៣២៤ ដង)
បញ្ញាបានចូលទៅដឹងការពិតនៃជីវិត ការពិតនៃធម្មជាតិ មិននាំឲ្យជីវិតជួបប្រទះក្នុងរឿងកើតទុក មិនសុខចិត្ត ដូចជាតណ្ហាឡើយ។ ធម្មជាតិប្រព្រឹត្តទៅយ៉ាងណា បញ្ញាដឹងទាន់យ៉ាងនោះ ដែលជាហេតុនាំឲ្យស្ងប់ចិត្ត។ បញ្ញាដឹងហេតុនៃសេចក្ដីវិនាស ដឹងហេតុនៃសេចក្ដីចម្រើន ហើយបានតម្កល់ជីវិតឲ្យឋិតនៅក្នុងហេតុនៃសេចក្ដីសុខចម្រើនហើយបានតម្កល់ជីវិតឲ្យឋិននៅក្នុងហេតុនៃសេចក្ដីចម្រើនគ្រប់យ៉ាង។
ការឈ្នះចិត្តអាក្រក់របស់ខ្លួនឯងបាន ឈ្មះអំណាចនៃធម៌ថោកទាប ឈ្នះកិលេស ហាមចិត្តមិនឲ្យសេពគប់នឹងបាបធម៌ អប់រំចិត្តឲ្យមានសីល មានកល្យាណធម៌ មានសតិ មានបញ្ញា មានភាពភ្លឺស្វាង នោះឯងគឺជាជ័យជម្នះដ៏ប្រសើរ គឺប្រសើរជាងឈ្មះមនុស្សរាប់លាននាក់ក្នុងសមរភូមិ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1374/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០៩៦ ដង)
ការតាមចិត្តចង់របស់ខ្លួន ទៅតាមដែលចិត្តមិនបានសិក្សា មិនបានអប់រំ គឺជាមូលហេតុដ៏ចម្បងនៃការចាញ់ខ្លួនឯង ។ រីឯការប្រឆាំងជំទាស់នឹងចិត្តចង់របស់ខ្លួនឲ្យដំណើរជីវិតឋិតនៅក្នុងផ្លូវដែលព្រះធម៌បានកំណត់ឲ្យតែប៉ុណ្ណោះ មានគោលធម៌សម្រាប់កសាងខ្លួនច្បាស់លាស់និងមានទិសដៅ នេះគឺជាមូលហេតុដ៏សំខាន់នៃការឈ្នះខ្លួនឯង ។
ធម្មជាតិប្រព្រឹត្តទៅតាមច្បាប់របស់ធម្មជាតិ មិនប្រព្រឹត្តទៅតាមតណ្ហាឡើយ បុគ្គលលុះតាមអំណាចតណ្ហារមែងជាទុក្ខ ជួបនឹងការខកចិត្ត។ សភាពនៃតណ្ហា គឺមិនព្រមតាមការពិត ចេះតែចង់បានយ៉ាងនេះ ចង់បានយ៉ាងនោះ មានសភាពមិនស្ងប់ជាមួយនឹងធម្មជាតិ ។
ម្យ៉ាងទៀត សភាពនៃតណ្ហា គឺមិនមែនជាតួខ្លួនយើងឡើយ។ ស្រឡាញ់ក្ដី ចង់បានក្ដី មិនមានអ្វីដែលចាំបាច់ត្រូវផ្គាប់ផ្គុនទេ ។កើតមកជាមនុស្សបានទាន់ព្រះពុទ្ធសាសនា ត្រូវខំរកការចម្រើនផ្លូវចិត្ត មិនត្រូវគិតរកតែការសប្បាយ ហើយបណ្ដោយឲ្យខ្លួននៅតែល្ងង់ខ្លៅនោះឡើយ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1372/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៩៦១ ដង)
ភាពដ៏ប្រសើរលើស ដែលត្រឹមត្រូវពិតប្រាកដនោះគឺការប្រសើរលើសលើខ្លួនឯង ដោយមិនមានការប្រៀបផ្ទឹមជាមួយអ្នកណាៗទាំងអស់។ ការប្រៀបផ្ទឹមថា << យើងប្រសើរជាងគេ ឬអន់ជាងគេ ឬក៏ស្មើនឹងគេ >> ក្នុងព្រះធម៌សម្ដែងថា គឺជាតួមានះ ( អកុសលចេតសិកមួយប្រភេទ )។
បុគ្គលដែលមិនមានការប្រៀបផ្ទឹមខ្លួននឹងអ្នកដទៃរមែងរស់នៅយ៉ាងស្ងប់រៀបរយ មិនចាញ់អ្នកណាហើយក៏មិនឈ្មះអ្នកណាដែរ ជាបុគ្គលមានតែសេចក្ដីស្ងប់សុខធ្វើការងារអ្វី គឺធ្វើដោយអនុគ្រោះ សំដៅទៅរកប្រសិទ្ធភាពក្នុងប្រយោជន៍នៃអ្នកដទៃ។
បុគ្គលដូចពោលមកនេះ ជាបុគ្គលមិនប្រជែងជាមួយអ្នកណាៗឡើយ ព្រោះថាជាបុគ្គលបានប្រជែងឈ្មះជាមួយខ្លួនឯងស្រេចហើយ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ