អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៦៥១ ដង)
មិនប្រជែងជាមួយអ្នកដទៃ

|
ភាពដ៏ប្រសើរលើស ដែលត្រឹមត្រូវពិតប្រាកដនោះគឺការប្រសើរលើសលើខ្លួនឯង ដោយមិនមានការប្រៀបផ្ទឹមជាមួយអ្នកណាៗទាំងអស់។ ការប្រៀបផ្ទឹមថា << យើងប្រសើរជាងគេ ឬអន់ជាងគេ ឬក៏ស្មើនឹងគេ >> ក្នុងព្រះធម៌សម្ដែងថា គឺជាតួមានះ ( អកុសលចេតសិកមួយប្រភេទ )។
បុគ្គលដែលមិនមានការប្រៀបផ្ទឹមខ្លួននឹងអ្នកដទៃរមែងរស់នៅយ៉ាងស្ងប់រៀបរយ មិនចាញ់អ្នកណា ហើយក៏មិនឈ្មះអ្នកណាដែរ ជាបុគ្គលមានតែសេចក្ដីស្ងប់សុខធ្វើការងារអ្វី គឺធ្វើដោយអនុគ្រោះ សំដៅទៅរកប្រសិទ្ធភាពក្នុងប្រយោជន៍នៃអ្នកដទៃ។ បុគ្គលដូចពោលមកនេះ ជាបុគ្គលមិនប្រជែងជាមួយអ្នកណាៗឡើយ ព្រោះថាជាបុគ្គលបានប្រជែងឈ្មះជាមួយខ្លួនឯងស្រេចហើយ។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |