images/articles/1234/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៦,៤០១ ដង)
បុនព្វសុសូត្រ
បិដកលេខ ៣០ ទំព័រ ២១៨
សម័យ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯងព្រះមានព្រះភាគទ្រង់ពន្យល់ណែនាំពួកភិក្ខុឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មិកថា ប្រកបដោយព្រះនិព្វាន ។ ពួកភិក្ខុនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្តប្រមូឡមកនូវចិត្តទាំងពួង ផ្ទៀងសោតប្បសាទប្រុងស្តាប់ធម៌ ។
images/articles/1237/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៧១,០៧៦ ដង)
សម្បទាមាន ៤ យ៉ាង
យើងត្រូវតែមានការងារធ្វើទៅតាមកម្លាំងរបស់យើង ដូចព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងនូវសម្បទា ៤ យ៉ាង សម្រាប់គ្រហស្ថយើងអ្នកគ្រប់គ្រងផ្ទះ ឲ្យមានការប្រតិបត្តិ ដើម្បីសេចក្ដីសុខចម្រើនកើតសុភមង្គលក្នុងគ្រួសាររបស់យើងគឺ៖
១- ឧដ្ឋានសម្បទា
២- អារក្ខសម្បទា
៣- សមជីវិតា
៤- កល្យាណមិត្តតា
សេចក្ដីអធិប្បាយ
images/articles/1239/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៥៨,៦៥១ ដង)
បែបបទ និងតួនាទី
ក្នុងព្រះពុទ្ធសាសនានេះស្រ្តីនិងបុរសមានបែបបទនិងតួនាទីផ្សេងគ្នា ។ ការផ្សេង គ្នានេះបានប្រាកដយ៉ាងច្បាស់ក្នុងកិច្ចការតួនាទីជាអ្នកគ្រប់គ្រងផ្ទះ ។
ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានណែនាំដល់តួនាទីនិងបែបបទ របស់ស្រ្តីក្នុងឋានៈជាភរិយាដែលគប្បីបដិបត្តិចំពោះស្វាមីមាន៥ ប្រការៈ
១. ចាត់ចែងការងារផ្ទះឲ្យបានរៀបរយ ។
២. សង្គ្រោះញាតិមិត្តទាំងពីរខាង (ខាងខ្លួនឯងនិងខាងស្វាមី) ។
images/articles/1240/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៦៩,៧៨១ ដង)
បញ្ហាបែកបាក់គ្នា
ប្រសិនបើស្វាមីលះបង់ភរិយា ទៅមានស្រ្តីដទៃ ឬក៏ស្វាមីវាយតប់ភរិយា តើភរិយាត្រូវលះបង់ស្វាមី ឬក៏ត្រូវអត់ទ្រាំនៅតទៅទៀតទើបជាការល្អ?
ការមិនស្មោះត្រង់ដល់គ្នារបស់ភរិយាស្វាមី ឬការប្រើកម្លាំងបាយ ប្រព្រឹត្តអំពើហិង្សាដើម្បីដោះស្រាយបញ្ហាក្នុងរឿងអ្វីនោះ ព្រះពុទ្ធសាសនាមិនប្រាថ្នាឲ្យកើតមានឡើយ ព្រោះស្ថាប័នគ្រួសារនីមួយៗ គឺជាស្ថាប័នរបស់សង្គមទាំងមូល
images/articles/1241/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៨៦,៣៦១ ដង)
សោភិនី ប្រែថា ស្រីល្អ ប៉ុន្តែ គេយកពាក្យ (សោភិនី) នេះមកជាឈ្មោះស្រីរកស៊ីផ្លូវភេទ ។
ក្នុងសម័យពុទ្ធកាល សោភិនីជាអាជីពមួយមុខនៃស្ត្រីសម័យនោះ មនុស្សទូទៅគេយល់ថាជាអាជីពសុចរិត ។បុរសទាំងឡាយ ពេញចិត្តនឹងការស្វែងរកសេចក្តីសុខសប្បាយពីកាមរស ត្រង់ឆ្ពោះនាងដែលជាសោភិនីជានិច្ច ។
បុរសទាំងនោះមានតាំងពី អ្នកតូច អ្នកធំ រហូតដល់ព្រះរាជា
images/articles/1242/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៣៩៦ ដង)
បញ្ហាផ្សេងៗ
១. ហេតុដូចម្តេចបានជាក្នុងព្រះវិន័យ មានគរុធម៌ឲ្យភិក្ខុនីថ្វាយបង្គំភិក្ខុ ?
- ព្រះសម្មាសម្ពុទ្ធ ទ្រង់អនុញ្ញាតឲ្យស្ត្រីមកបួសក្នុងព្រះពុទ្ធសាសនា គឺជាប្រវត្តិសាស្ត្រដ៏សំខាន់របស់ស្រី្តក្នុងសម័យនោះ ។ ព្រះអង្គជាមហាវីរបុរសទី១ ដែលជួយស្ត្រីក្នុងលោក អាចនិយាយបានថាព្រះអង្គស៊ូដើម្បីសិទ្ធស្ត្រីក៏បាន ។ យើងបានជ្រាបតាមប្រវត្តសាស្ត្រ ហើយមនុស្សក្នុងសម័យមុននោះ
images/articles/1243/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៤៧,៩៤៧ ដង)
កូនជាទីស្រឡាញ់!ការដែលកូនលើកតម្កើង ឬព្រមទទួលអ្នកណាថាជាមនុស្សល្អនោះកូនត្រូវសម្លឹងមើលឲ្យបានសព្វគ្រប់ និងឲ្យជាក់ច្បាស់ជាមុនសិន ។ កូនត្រូវសម្លឹងមើលឲ្យបានយូរខែយូរឆ្នាំ កុំគិតតែចំពោះមុខកូនប៉ុណ្ណោះ ។ គេអាចល្អចំពោះកូនគឺគេជួយកូន គេនិយាយល្អរកកូនជាដើម ម្ល៉ោះហើយកូណមិនបានមើលឲ្យសព្វគ្រប់ កូនក៏គិតថា គេជាមនុស្សល្អអីចឹងទៅ ។
តាមពិតមនុស្សដែលល្អចំពោះកូនមិនទាន់ប្រាកដថា គេជាមនុស្សល្អពិតៗនោះទេ ព្រោះគេអាចសម្លឹងអ្វីពីកូន ឬកូនអាចធ្វើនូវអ្វីដែលគេត្រូវការឲ្យគេបាន ឬយ៉ាងហោចព្រោះកូនមិនបានទៅជំទាស់នូវផលប្រយោជន៍អ្វីរបស់គេ ទើបគេធ្វើល្អនឹងកូនទៅ ។ ពុំនោះសោតទេ គឺព្រោះកូនជាប្តីជាប្រពន្ធ ឬជាបងប្អូនជាមួយនឹងគេ ។
មនុស្សដែលល្អពិតៗ គឺល្អចំពោះកូនផង ល្អចំពោះអ្នកដទៃផង ។មានទំងគ្នាដែរ ដែលគេធ្វើល្អចំពោះអ្នកដទៃតែមិនបានធ្វើល្អនោះទេ ។ មនុស្សដែលមិនល្អនោះគឺត្រូវមិនល្អទាំងចំពោះកូនផង ទាំងចំពោះអ្នកដទៃផង ។ដែលម៉ែឪលើកយករឿងនេះមកប្រាប់ដល់កូន ក៏ដើម្បីឲ្យកូនដឹងទុកតទៅមុខ នឹងមិនបានជឿគេងាយៗមិនត្រូវបានគេបោកបញ្ឆោត ម្យ៉ាងទៀត កូននឹងមិនបានពោលរកអ្នកដទៃណាៗ ថាគេជាមនុស្សល្អឬមិនល្អដោយងាយៗ នោះឡើយ គឺម៉ែឪមិនចង់ឲ្យកូនសម្លឹងមើលមនុស្សក្នុងផ្នែកល្អ ឬផ្នែកអាក្រក់ ដោយចំណែកតែម្ខាងៗនោះឯង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1244/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៦៩,៥២៤ ដង)
កូនជាទីស្រឡាញ់!ចៅហ្វាយនាយដែលមានចិត្តល្អ មានយុត្តិធម៌ ចេះយល់ចិត្តយល់ថ្លើម និងជាគ្នាឯងជាមួយកូនចៅ មិនយកប្រៀប មិនសង្កត់សង្កិនបៀតបៀនកូនចៅ រមែងធ្វើឲ្យកូនចៅកក់ក្តៅក្នុងចិត្ត និងឲ្យនូវសេចក្តីគោរពកោតក្រែងទាំងទីចំពោះមុខ ទាំងទីកំបាំងមុខត្រឡប់មកចៅហ្វាយវិញព្រមទាំងចងចាំទុកក្នុងចិត្តនូវគុណធម៌ទាំងឡាយ រហូតអស់ជីវិតនៃពួកគេទៀតផង ។
បើកូនមានឱកាសបានធ្វើជាចៅហ្វាយនាយគេ ឬជាអ្នកបង្គាប់បញ្ជាគេ កូនត្រូវកុំភ្លេចពាក្យម៉ែពាក្យឪត្រង់សេចក្តីនេះឲ្យសោះ នេះបើកូនប្រាថ្នាឲ្យកូនចៅ ដែលនៅក្រោមបង្គាប់របស់កូនស្រឡាញ់កក់ក្តៅក្នុងចិត្ត និងគោរពស្រឡាញ់ ដោយស្មោះនោះ ។ កូនធ្វើឲ្យអ្នកនៅក្រោមឱវាទរបស់កូន ស្រឡាញ់ពេញចិត្ត គោរពស្ម័គ្រស្មោះ នេះជាការប្រសើរណាស់ ឯការធ្វើឲ្យគេគ្រាន់តែខ្លាច តែមិនគោរពកោតក្រែងនោះមិនប្រសើរឡើយ ។
អ្នកគ្រប់គ្រងគេ កាលបើប្រើតែព្រះតេជច្រើនជាងព្រះគុណ រមែងមានតែមនុស្សចេះខ្លាច ប៉ុន្តែមិនកក់ក្តៅក្នុងចិត្ត និងមិនស្រឡាញ់ស្ម័គ្រស្មោះឡើយ ។ ចំណែកអ្នកដែលប្រើព្រះគុណច្រើនជាងព្រះតេជ មនុស្សទាំងឡាយរមែងខ្លាចផងក្រែងផង គោរពដោយស្មោះផងនិងកក់ក្តៅក្នុងចិត្តផងយ៉ាងនេះ ហៅថា អ្នកគ្រប់គ្រងគេបានទាំងកាយចិត្ត ។អ្នកធំដែលប្រាថ្នានឹងគ្រប់គ្រងចិត្តមនុស្ស ដោយប្រើអំណាចបង្គាប់បញ្ជា ដើម្បីធ្វើឲ្យគេកោតខ្លាចនោះ គឺជាការយល់ខុសដោយពិត ។ អំណាចពិតប្រាកដ កើតអំពីការសាងនូវភាពកក់ក្តៅ ឲ្យដល់កូនចៅជាសំខាន់ ។
ភាពកក់ក្តៅ ដែលបង្កប់ទៅដោយមនោសញ្ចេតនាស្និទ្ធស្នាលគោរពស្រឡាញ់ ហើយដក់ជាប់ក្នុងក្រអៅបេះដូង រមែងកើតពីការឲ្យ ការអើពើ និងការយកចិត្តទុកដាក់ ដូចជាការឲ្យប្រាក់ ឲ្យរបស់របរប្រើប្រាស់ ឲ្យកម្លាំងចិត្ត ឲ្យភាពជាគ្នាឯង ឲ្យពាក្យណែនាំដែលល្អៗ ឲ្យពាក្យពិរោះ មានប្រយោជន៍ ឲ្យអភ័យ ឲ្យភាពកក់ក្តៅបីដូចជាឪពុកម្តាយរួមទាំងការឲ្យនូវកិត្តិយស ឲ្យភាពខ្ពង់ខ្ពស់ហាក់ដូចជាតាំងនៅក្នុងឋានៈស្មើគ្នា ទៀតផង ប៉ុណ្ណេះជាដើម ។បើកូនត្រូវការនឹងគ្រប់គ្រងចិត្តមនុស្ស កូនត្រូវចេះសង្គ្រោះ ចេះឲ្យនូវអ្វី ដោយក្តីមេត្តា ករុណា ហើយត្រូវឲ្យជារឿយៗ ទៀតផង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1245/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៤៩ ដង)
កូនជាទីស្រឡាញ់!មនុស្សខ្លះមានអំណាច មានវាសនាបារមីខ្លាំងក្លាមានឱកាសបានទៅអង្គុយក្នុងស្ថានទីខ្ពស់ ដែល្មមនឹងធ្វើអ្វីជាប្រយោជន៍ ឲ្យមានការចម្រើនដល់សង្គម និងប្រទេសជាតិបាន ប៉ុន្តែបែរជាមិនបានធ្វើទៅវិញ ធ្វើឲ្យខូចនូវឱកាសមាសដ៏យ៉ាងគួរឲ្យស្តាយ ដែលគាត់មិនបានធ្វើ មុខតែមកអំពីគាត់មិនបានគិតពិចារណាដល់ឱកាសមាសពិតប្រាកដ គិតបានត្រឹមតែថាតំណែងនាទីដែលខ្លួនបានទទួលនេះ ជាកិត្តិយសកេរ្តិ៍ឈ្មោះចំពោះខ្លួន និងជាផ្លូវនៃការបានមកនូវលាភផ្ទាល់ខ្លួនប៉ុណ្ណោះ ម្ល៉ោះហើយគាត់ក៏សំដៅទៅរកតែការរក្សាកិត្តិយស និងប្រយោជន៍របស់គាត់ម្យ៉ាងទៅ ។
តាមការពិត ប្រសិនបើគាត់ប្រើប្រាស់ឳកាសមាសក្នុងខណៈនោះ សាងនូវរបស់ល្អ ស្នាដៃល្អឲ្យដល់ប្រទេសជាតិ និងទុកជាទីរលឹកក្នុងជីវិត នោះឯងគឺជាកិត្តិយស និងប្រយោជន៍សំខាន់ផ្ទាល់ខ្លួនគាត់ រហូតអស់កាលជាអង្វែង សូម្បីចាកតំណែង នោះទៅហើយក៏ដោយ មនុស្សទាំងឡាយ គេនៅពោលដល់គាត់ ដោយការលើកតម្កើង ។
សម្រាប់ខ្លួនកូនវិញ បើមានឱកាសបានឡើងទៅកាន់ឋានៈខ្ពង់ខ្ពស់ យ៉ាងណាមួយនោះ គឺកុំភ្លេចខ្លួនឲ្យសោះកូនត្រូវប្រើឱកាសមាសនោះ សាងនូវប្រយោជន៍សាងនូវអ្វីដែលជាទីរលឹកឲ្យដល់មនុស្សជាតិ ដើម្បីទុកជាស្នាដៃដែលអ្នកដទៃក្នុងសង្គមជាតិ អាចទទួលយកបានដោយក្តីរំភើបរីករាយ ។
កូនត្រូវគិតជានិច្ច បើកូនមានបុណ្យបាននូវឋានៈខ្ពស់មែននោះ កូនត្រូវតាំងចិត្តឲ្យសម្រេចតាមដូចដែលម៉ែឪបានផ្តាំ បើមិនយ៉ាងនោះទេ ឋានៈតំណែងនោះនឹងធ្វើឲ្យកូនខូចឳកាសមាស និងអាចធ្វើឲ្យខូចខ្លួនកូនដោយមិនដឹងខ្លួនទៀតផង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1246/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,០០៧ ដង)
កូនជាទីស្រឡាញ់!ក្នុងពេលសន្ទនាគ្នានោះ រមែងគេចមិនផុតពីការលើកយកបុគ្គលនេះ បុគ្គលនោះ មកនិន្ទា ឬពិចារណាថាយ៉ាងនេះយ៉ាងនោះឡើយ ។ កូនត្រូវហាត់ធ្វើចិត្តឲ្យធ្ងន់ក្នុងរឿងនេះ ព្រមទាំងឲ្យធ្ងន់ត្រចៀកផង ពោលគឺកុំជាមនុស្សត្រចៀកស្រាល ជឿពាក្យនិយាយរបស់អ្នកណាៗដោយងាយៗនោះ ។
ដោយចំពោះយ៉ាងសំខាន់ បើកូនជាអ្នកធំ ជាអ្នកបង្គាប់បញ្ជា ជាអ្នកដឹកនាំឬក៏ជាមេគ្រួសារកូនត្រូវតែប្រយ័ត្នឲ្យណាស់ ជាអ្នកដឹកនាំ ឬក៏ជាមេគ្រួសារកូនត្រូវតែប្រយ័ត្នឲ្យណាស់ ព្រោះមានមនុស្សខ្លះនិយាយដោយមិនទទួលខុសត្រូវ និយាយទៅតាមចិត្តដែលចង់និយាយ មិនគិតដល់ផលដែលប៉ះពាល់ទៅលើអ្នកដទៃថាតើអ្នកដទៃក្តៅក្រហាយ ឬខូចកេរ្តិ៍ឈ្មោះយ៉ាងណា ។
អ្នកខ្លះនិយាយព្រោះស្រួលមាត់ ចង់ឃើញអ្នកស្តាប់យកចិត្តទុកដាក់នឹងស្តាប់ ឬក៏ភ្ញាក់ផ្អើលទៅតាមពាក្យនិយាយរបស់ខ្លួន ។ អ្នកខ្លះនិយាយព្រោះត្រូវការឲ្យគេបែកបាក់គ្នាខ្លះទៀតនិយាយព្រោះចង់សង្កត់សង្កិនគេ ។ ល ។ មានសព្វមានគ្រប់រឿងរ៉ាវក្នុងពាក្យសម្តីអ្នកនិយាយ ។
កូនស្តាប់មនុស្សទាំងឡាយនិយាយហើយ កូនត្រូវថ្លឹងថ្លែងឲ្យល្អ កុំប្រញាប់ជឿ ត្រូវទុកពាក្យសម្តីអ្នកដទៃនឹងត្រចៀកសិនចុះ កុំទាន់យកមកប្រើការ ត្រូវពិសោធ ត្រូវពិចារណាឲ្យបានសព្វគ្រប់ ដូច្នេះកូននឹងមិនបានខូចចិត្តមិនបានក្តៅក្រហាយក្នុងកាលជាខាងក្រោយឡើយ ។
មនុស្សត្រចៀកស្រាលឆាប់ជឿគេពេក រមែងធ្វើឲ្យខ្លួនឯងក្តៅក្រហាយស្តាយក្រោយ បែបនេះមានច្រើននាក់ណាស់មកហើយ ។ ម្យ៉ាងទៀតមនុស្សត្រចៀកស្រាលនោះរមែងធ្វើឲ្យភរិយាស្វាមីខ្លួនឯងលែងលះគ្នា ចែកផ្លូវគ្នាដើរ ធ្វើឲ្យគ្រួសារដួលរលំ នៅមិនជាសុខ ពុំនោះទេ ត្រូវសង្ស័យ គ្នាឬត្រូវក្រំចិត្ត ។ ល។ បែបនេះក៏មានច្រើនមក ហើយដែឬដូច្នេះកូនត្រូវប្រយ័ត្នខ្លួនទុកជាមុន ទើបជាការល្អ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរបៀដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1247/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨០២ ដង)
ការប្រើមនុស្ស
កូនជាទីស្រឡាញ់
ការប្រគល់កិច្ចការឲ្យមនុស្សទៅធ្វើ ដែលជាទូទៅគេតែងនិយាយថា (ប្រើមនុស្ស) នោះគឺត្រូវមើលឲ្យល្អជាទីបំផុត ត្រូវមើលទាំងមនុស្ស ត្រូវមើលទាំងការងារពោលគឺត្រូវមើលទាំងមនុស្ស ត្រូវមើលទាំងការងារពោលគឺត្រូវប្រើមនុស្ស ឲ្យសមជាមួយនឹងការងារ អ្នកណាជំនាញខាងអ្វី ធ្លាប់មានបទពិសោធន៍យ៉ាងណា ធ្លាប់ជួបប្រសព្វ ហេតុការណ៍យ៉ាងម៉េច រួមទាំងការចេះដឹង
images/articles/1248/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៥៣២ ដង)
កូនជាទីស្រឡាញ់!ក្នុងការនៅជាមួយគ្នា មិនថានៅរបៀបជាមិត្ត ឬជាភរិយាស្វាមីឡើយ រមែងមាននូវរបស់មួយមកជ្រែកត្រង់កណ្តាលជានិច្ច របស់នោះគឺ (ការយល់ខុសគ្នា) ។ ជាប្តីប្រពន្ធនឹងគ្នាហើយ យូរបន្តិចទៅ ច្រើនតែយល់ខុសគ្នាងាយៗ មិនថារឿងតូចឬ រឿងធំឡើយ ហើយថែមទាំងញឹកញាប់ជាងរឿងអ្វីទាំងអស់ទៀតផង ។ ចូរកុំភ្លេចថាការយល់ខុសនេះ គឺមិនមែន មានត្រឹមតែយល់ខុសពីអ្នកដទៃនោះទេវាមានការយល់ខុសពីការពិតផងទៀត ។
មនុស្សដែលមានការយល់ខុស ច្រើនតែមានភាពចចេសរឹងរូសមិនព្រមស្តាប់ពាក្យរបស់អ្នកដទៃ គិតថាខ្លួនត្រូវតែម្នាក់ឯង ថែមទាំងបន្ទោស អ្នកដទៃថា គេមិនយល់ពីខ្លួនឯងទៀតផង លុះដល់និយាយចុះនិយាយឡើង ក៏ក្លាយទៅជារឿងធំ ព្រោះប្រកាន់រៀងខ្លួនក្នុងទីបំផុតក៏បែកគ្នា មើលមុខគ្នាមិនចំ ។
កូនគួរចាំទុកថា ភាពចចេសរឹងរូស ព្រោះការយល់ខុសនោះ មិនធ្លាប់ឲ្យគុណដល់អ្នកណាឡើយ មានតែធ្វើឲ្យកើតការបែកបាក់គ្នា កើតការមិនសប្បាយចិត្តជាមួយគ្នា ។ ជាប្តីប្រពន្ធនឹងគ្នា ក៏ជាសម្លាញ់នឹងគ្នា បែរមករកគ្នាជជែកគ្នា និយាយប្រាប់ការគិតឃើញដល់គ្នា មានហេតុផលជាតួវិនិច្ឆ័យ រួចហើយបានសប្បាយចិត្តជាមួយគ្នាមិនល្អទេ ឬ ។
ប្តីប្រពន្ធ ទោះបីថាមានរូបរាងផ្សេងគ្នា តែគួរមានចិត្តមួយថ្លើមមួយ ទើបក្នុងផ្ទះមាននូវសន្តិសុខ ។ ប្តីប្រពន្ធត្រូវតែជាមនុស្សយកហេតុផលជាសំខាន់ កុំធ្វើអ្វីៗ ស្រេចតែចិត្តចង់របស់ខ្លួន កុំអាងខ្លួនឯងឲ្យជ្រុល ។ ពិតមែនតែមិនបាន ធ្វើឲ្យគ្រួសារបែកបាក់គ្នា តែត្រូវដេកបែរខ្នងដាក់គ្នា ព្រោះហេតុមិនសប្បាយចិត្តជាមួយគ្នា ។
ប្តីប្រពន្ធត្រូវគ្រប់គ្រងចំណង់ កុំឲ្យចំណង់វាគ្រប់គ្រងវិញ និងត្រូវគ្រប់គ្រងសេចក្តីក្រោធ កុំឲ្យសេចក្តីក្រោធវាគ្រប់គ្រងវិញនោះ ។ មុនធ្វើមុននិយាយ ត្រូវមានសតិនិងបញ្ញា គ្រប់គ្រងជានិច្ច ។ ត្រូវចេះក្រែងចិត្តក្រែងរឿងអ្វីដែលរង្កៀសហើយ ត្រូវកុំធ្វើកុំនិយាយ ។ត្រូវលះទិដ្ឋិមាន ភាពចចេសរឹងរូស ការយល់ខុស និងឧបានចេញពីចិត្ត ដោយយកហេតុផលនិងភាពត្រឹមត្រូវជាគោលបដិបត្តិក្នុងជីវិតប្រចាំថ្ងៃ ។ ជាប្តីប្រពន្ធត្រូវតែចេះអាណិតគ្នា ហើយស្មោះត្រង់ដល់គ្នាជានិច្ច ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1250/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៦៥៩ ដង)
កូនជាទីស្រឡាញ់!ពាក្យចាស់បុរាណបានពោលហើយ គឺថា (គិតធ្វើឲ្យវែង) បានសេចក្តីថាធ្វើអ្វីក៏ដោយឲ្យមើលទៅមុខ មើលឲ្យវែងឆ្ងាយ ពោលគឺឲ្យសម្លឹងមើលអនាគតកាល ។ ពាក្យនេះមានន័យសំខាន់ណាស់ ព្រោះមនុស្សដែលសម្លឹងមើលកិច្ចការក្នុងកាលវែងឆ្ងាយនោះ រមែងនឹងបានទទួលនូវសេចក្តីសម្រេចក្នុងកិច្ចការផ្សេងៗ ដែលខ្លួនធ្វើក្នុងរយៈកាលយូរ ។
ពាក្យថា (កុំបែងខ្លី) គឺកុំគិតខ្លី ។មនុស្សដែលមើលអ្វីខ្លីក្រញុច មើលឃើញអ្វីនៅតែនឹងមុខ មើលផងក្នុងរយៈខ្លី ប្រុសស្រីដូចនេះគេហៅថាមនុស្សគំនិតខ្លី ឬគំនិតអុសមួយបាយ រមែងបានទទួលផលសម្រេចក្នុងមួយពេលយ៉ាងខ្លីតែប៉ុណ្ណោះ មិនមានអ្វីជាសំខាន់ ឡើយរួចហើយក៏ត្រូវដួលចុះអស់ពីទីពឹង ។ ម្យ៉ាងទៀត មនុស្សគិតខ្លី រមែងធ្វើអ្វីៗ ដោយសេចក្តីប្រមាទ ធ្វើដោយប្រញាប់មិនគិតមុខគិតក្រោយ ធ្វើទៅតាមតែចំណែង រមែងក្តៅក្រហាយក្នុងកាលជាខាងក្រោយអស់មួយជីវិត ។ មនុស្សខ្លះគិតខ្លីពេកក៏ក្លាយទៅជាឃាតកៈ មនុស្សខ្លះទៀតធ្វើអត្តឃាត ។ ល។
កាលកូននឹង ធ្វើនូវកិច្ចការអ្វីក៏ដោយកូនត្រូវសម្លឹងឲ្យវែងឆ្ងាយ ដូចពាក្យថា (បិទភ្នែកឲ្យជិត សម្លឹងឲ្យឆ្ងាយ) បើការងារនោះរឹតតែធំដុំ និងសំខាន់បំផុតក្នុងជីវិតកូនក៏ត្រូវតែគិតឲ្យវែងឆ្ងាយ ជាទីបំផុត ក្នុងជីវិតកូនក៏ត្រូវតែគិតឲ្យវែងឆ្ងាយជាទីបំផុតផងដែរ ហើយត្រូវមានស្មារតីរក្សាឲ្យខ្ជាប់ខ្ជួន ។ កូនមានគិតឃើញទេថា មានការងារខ្លះ មានតម្លៃជាងជីវិតរបស់យើងរាប់ដងមិនអស់ទៅទៀត ។
ជាមួយនឹងការងារកូនត្រូវចាំទុកថាៈ
- ខ្លាចលំបាកតែខ្ជិល មិនព្យាយាម មិនរួចពីសេចក្តីលំបាកឡើយ ។
- ខ្វះសេចក្តីអត់ធន់ ការងារមិនបានល្អ ។
- ខ្វះការតស៊ូ ការងារមិនសម្រេច ។
-រវល់តែរឿងស្នេហា កាន់ការងារធំមិនបាន ។
-ព្រោះសេចក្តីប្រហែសធ្វេស ការងារដែលចេហស្ទាត់ហើយនោះ ត្រឡប់ទៅជាទទួលបរាជ័យដូចបុគ្គលល្ងង់ខ្លៅ ។
- រស់នៅដើម្បីធ្វើការមិនមែនធ្វើការដើម្បីត្រឹមតែរស់នោះទេ ។
- មិនមានអ្នកណាគាំទ្រយើងឲ្យខ្ពង់ខ្ពស់ ក្រៅអំពីខ្លួនឯង ដែលគោរពនូវការងាររបស់ខ្លួននោះឡោះយ ។
- កុំជាមនុស្សពិការទាំងដែលមាននូវអវយវះគ្រប់គ្រាន់ឲ្យសោះ ។
- ការងារអាក្រក់នាំទៅរកភាពងងឹត ឯការងារល្អនាំទៅរកភាពភ្លឺស្វាង ។
- ការងារដែលប្រាសចាកទោសជាមង្គលដ៏ឧត្តម ។
- ការងារជាអាយុជីវិត ជាកិត្តិយស ។ ល។ ការងារមានតម្លៃជាងអ្វីៗទាំងអស់ ព្រោះការងារនាំឲ្យរួចផុតចាកទុក្ខទាំងពួង ។ សេចក្តីទាំងប៉ុន្មាន ដែលបានពោលហើយនេះសម្រាប់ឲ្យកូនរៀនគិតឲ្យវែងក្នុងជិវិត ។
កាព្យបុរាណ
គិតអ្វីឲ្យវែងកុំបែងខ្លី វិស័យចង់ស្រីមើលឬកពា
ផ្គាប់ស្តេចតោងតាមព្រះហទយា ផ្គាប់រាស្ត្រដូចគ្នាតោងមើលចិត្ត ។
ភ្ញៀវមកតោងមើលអាការចេញ ពោលពាក្យម្តេចមិញគង់ឃើញពិត
ពាក្យស្លែងក្រែងស្លូតជូនជាមិត្ត ពាក្យពិតជូនពាលមាលមិញ ។ ល ។
ស្លៀកសសាងព្រតចិត្តនៅខ្មៅ ចោលប្រាជ្ញតាមខ្លៅចង់ចៀសបាប
យកវែកឲ្យដឹងរសប្រៃសាប យកខ្សាច់មកគាបបានប្រេងឬ ។
ឬស្សីធ្វើក្លាក់ដាក់គ្មានថ្នាំង គងស្គរគាំងវាយមិនឮ
សុរិយាមិនយកជាពន្លឺ ជឿធឹអំពិលអំពែកសត្វ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1254/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣១,៩១៩ ដង)
ខ្លឹមសារនៃការបួស
ការចេញចាកផ្ទះចូលកាន់ផ្នួសបួសជាបព្វជិត នៅក្នុងព្រះពុទ្ធសាសនា គឺដោយអាស្រ័យសទ្ធានិងឆន្ទៈក្នុងការប្រព្រឹត្តបដិបត្តិ តាមពា្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាអង្គម្ចាស់ មានបំណងសិក្សាអប់រំនៅក្នុងព្រះធម៌វិន័យនេះជាឧបសនិស្ស័យ ដ៏ប្រពៃខ្ពង់ខ្ពស់ ឈានចូលទៅរកខ្លឹមសារនៃការបួស ។
ដើម្បីឲ្យការបួសបានសម្រេចនូវប្រយោជន៍ យ៉ាងពិតប្រាកដនោះ
images/articles/1259/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៤១៤ ដង)
ធម្មបទគាថា យមកវគ្គទី ១
បិដកលេខ ៥២ ទំព័រ ២១
មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា
មនសា ចេ បទុដ្ឋេន តាសតិ វា ករោតិ វា
តតោ នំ ទុក្ខមន្ទេតិ ចក្កំវ វហតោ បទំ ។
ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត( មានចិត្តជាធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោសប្រទូស្តហើយ ពោលក្តី ធ្វើក្តី (រមែងជាទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ
images/articles/1260/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៣៣៥ ដង)
កូនជាទីស្រឡាញ់!រាងកាយមាំមួន រមែងមិនត្រូវរោគភ័យ បៀតបៀនបានដោយងាយឡើយ ភាពរឹងប៉ឹងមាំមួននៃរាងកាយអាចទប់ទល់នឹងរោគផ្សេងៗ បាន ឈ្មោះថាទប់ទល់នឹងទុក្ខផ្លូវកាយ ធ្វើឲ្យកាយជាសុខ ។ មានទំនងដូចគ្នាដែរ គឺថាបើមិនត្រូវការឲ្យចិត្តមានទុក្ខទេ ត្រូវសាងភាពរឹងប៉ឹងឲ្យដល់ចិត្ត សម្រាប់ទប់ទល់ជាមួយនឹងទុក្ខផ្លូវចិត្តឲ្យបានល្អ ។
ការពិត ទុក្ខផ្លូវចិត្តនោះ មានហេតុមកអំពីការនឹកគិតតាក់តែងនៃចិត្តខ្លួនឯងជាសំខាន់ គឺចិត្តបានចាប់យករឿងរ៉ាវផ្សេងៗ អំពីការដែលបានឃើញខ្លះ ឮ ខ្លះ ជាដើម ហើយចេះតែយកមកនឹកគិតតាក់តែងឲ្យជាយ៉ាងនេះ ឲ្យជាយ៉ាងនោះតាមការសោយអារម្មណ៍របស់ខ្លួន ។ រឿងរ៉ាវដែលចិត្តចាប់យកមកបាននោះ បើចិត្តខ្លះឯងនឹកគិតសេពសោយទៅឆ្ងាញ់ ពៅលគឺពេញចិត្ត ក៏កើតបានទៅជាសេចក្តីសុខក្នុងចិត្តហ្នឹងទៅ តែបើនឹកគិតសេពសោយទៅមិនឆ្ងាញ់ទេ មិនពេញចិត្តទេ ក៏នាំកើតទុក្ខនៅក្នុងចិត្តសន្តានបានដូចគ្នាដែរ ។
រឿងតែម្យ៉ាងជាមួយគ្នា អាចអ្វើឲ្យមនុស្សម្នាក់មានចិត្តជាសុខ ហើយមនុស្សម្នាក់ទៀតកើតទុក្ខរោលក្នុងចិត្តសន្តាន បាយមិនបានសម្រាន្តមិនលក់ នេះមកអំពីការនឹកគិតតាក់តែងរបស់ចិត្តរៀងៗ ខ្លួន ។
ព្រោះហេតុដូចពោលមកនេហ កាលបើកូនមិនត្រូវការឲ្យទុក្ខមករុករានទន្ទ្រានរបស់កូនទេ កូនគប្បីព្យាយាមសាងភូមិឋានឲ្យបានមាំ សម្រាប់ទប់ទល់ជាមួយទុក្ខ ។ កូនត្រូវតាំងសតិឲ្យល្អ នៅពេលជួបប្រសព្វរឿងអ្វីក៏ដោយចុះ ត្រូវចោលបានក៏ចោល កុំចាំបាច់យកមកត្រិះរិះគិតតាក់តែង ពោលគឺកុំយកមកជាអារម្មណ៍ តែបើយកមកជាអារម្មណ៍ គឺកូនត្រូវគិតដោយយ៉ាងមានសតិជាទីបំផុត គិតឲ្យសព្វគ្រប់ហើយច្បាស់លាស់សិន កុំប្រញាប់សម្រេចសេចក្តីដោយងាយៗ។
ចិត្តដែលប្រកបដោយសតិសម្បជញ្ញៈក្នុងការទទួលអារម្មណ៍ មានយោនិសោមនសិការគ្រប់គ្រាន់ នោះឯងគឺជាភូមិឋានមាំទាំ ដែលសម្រាប់ទប់ទល់ជាមួយទុក្ខ គឺជាសុខភាពផ្លូវចិត្ត ដែរអាចរារាំងនូវទុក្ខកង្វល់បាន ។ភូមិឋានមាំទាំជាជំរំសតិ និងជាសុខភាពរបស់ចិត្តនេះ មិនងាយនឹងកសាងបានឡើយ កូនត្រូវហ្វឹកហាត់ជារឿយៗ ហ្វឹកហាត់ឲ្យយូរ ហើយហឹ្វកហាត់ជារៀងរហូតតទៅដូច្នេះទើបអាចមានផលកាន់តែប្រសើរឡើង ។
ចូរកូនកុំភ្លេចថា ការងារសំខាន់បំផុត គឺហ្វឹកហាត់ឲ្យចិត្តមានសុខភាព និងកុំភ្លេចគិតឲ្យខ្លួនឯងរស់នៅជាសុខមានភូមិឋានព្រះធម៌ក្នុងចិត្តផង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1261/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៧២៩ ដង)
ស្គាល់មុខតែមិនស្គាល់ចិត្ត
កូនជាទីស្រឡាញ់
មានភាសិតខ្មែរយើងបានពោលថា (មនុស្សយើងស្គាល់មុខគ្នា តែមិនស្គាល់ចិត្ត) ជាពាក្យដែលត្រឹមត្រូវគ្រប់កាលគ្រប់វេលា ទាំងជាពាក្យដាស់តឿនស្មារតីឲ្យចេះប្រយ័ត្នចំពោះមនុស្សទៀតផង ។ មនុស្សអាចសាងភាពបោកបញ្ឆោតបន្លំភ្នែកអ្នកដទៃយ៉ាងពូកែ មើលខាងក្រៅល្អសមសួន តែខាងក្នុងវាជារឿងផ្សេង ដូចរូបដែលគេកូរជាមួយនឹងរូបពិតអីចឹង
images/articles/1263/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៧១៣ ដង)
មនុស្សចិត្តខ្វាក់
កូនជាទីស្រឡាញ់
កូនធ្លាប់បានឮពាក្យនេះហើយគឺ (ឲ្យសម្លឹងមើលសេចក្តីល្អរបស់អ្នកដទៃ) ។ ពាក្យនេះប្រាប់ឲ្យយើងហាត់សម្លឹងមើលផ្នែកល្អរបស់មនុស្សដែលយើងស្គាល់ មនុស្សដែលយើងគប់រក ឬមនុស្សដែលនៅរួមជាមួយយើង ។
មនុស្សយើងដែលនៅមានកិលេសនេះ សុទ្ធតែមានចំណុចខ្វះខាតក្នុងខ្លួនគ្រប់គ្នាទាំងអស់ មិនមានអ្នកណា ដែលបរិសុទ្ធផូរផង់គ្រប់យ៉ាងរកកន្លែង