ថ្ងៃ អង្គារ ទី ០៥ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៥២,៥៧៣
Today
ថ្ងៃម្សិលមិញ ១៧៩,៩៤១
ខែនេះ ៩៨៣,០២៩
សរុប ៣៥៧,៨២៧,០០៣
Flag Counter
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨,០១៩ ដង)

ឪពុក​ម្ដាយ​ត្រូវ​ផ្ដល់​វិជ្ជា​ជា​មត៌ក​ដល់​កូន



 
ឪពុក​ម្ដាយ​ត្រូវ​ផ្ដល់​វិជ្ជា​ជា​មត៌ក​ដល់​កូន

"ទ្រព្យ​សម្បត្តិ​ក្នុង​លោក​នេះ​ស្មើ​ដោយ​វិជ្ជា មិន​មាន​ទាល់​តែ​សោះ"។ ឪពុក​ម្ដាយ​ត្រូវ​តែ​ជា​អ្នក​បណ្ដុះ​ចំណេះ​វិជ្ជាឲ្យ​ដល់​កូន ត្រូវ​ចេះ​ឲ្យ​កូន​រៀន​បាន​ខ្ពស់​មាន​ចំណេះ​វិជ្ជា​លូត​លាស់​អាច​ប្រើ​ការ​បាន។ ធម្មតា​សម្បត្តិ​ក្នុង​លោក​នេះ កូន​អាច​វាយ​អស់​មិន​មាន​សេស​សល់​បាន តែ​ចំពោះ​ចំណេះ​វិជ្ជា​វិញ​កូន​ចាយ​វាយ​យ៉ាង​ណា ក៏​មិនចេះ​អស់ មាន​តែ​រឹង​រឹត​តែ​ចម្រើនឡើងៗ។ ព្រោះ​ហេតុ​នោះ ត្រូវ​តាំង​ចិត្ត​ថា អាត្មា​អញ​នឹង​ផ្ដល់​ចំណេះ​វិជ្ជា​ដល់​កូន អញ​មិន​ត្រូវ​ឲ្យ​កូន​ល្ងង់​ឡើយ។

ឪពុក​ម្ដាយ​ខ្លះ គាត់​មិន​បាន​សិក្សា​រៀន​សូត្រ​មិន​មាន​ចំណេះ​វិជ្ជា​ក្នុង​ខ្លួន គាត់​រកស៊ី​ដោយ​លំបាក មិន​អាច​ចិញ្ចឹម​កូន​ឲ្យ​សុខ​ស្រួល​បាន គាត់​ក៏​គិត​ថា មិន​ឲ្យ​កូន​អញ​លំបាក​ដូច​អញ​ឡើយ។

គាត់​ក៏​ព្យាយាម​ផ្ដល់​ចំណេះ​វិជ្ជា​ដល់​កូន ដោយ​ចំណាយ​លុយ​កាក់​សម្រាប់​រៀន​សូត្រ​តាំង​ពី​បឋម​សិក្សា​ដល់​ថ្នាក់​ខ្ពស់ ហើយ​ឲ្យ​កូន​រៀន​គួរ​ទៀត ខ្លាច​កូន​រៀន​មិន​ទាន់​សិស្ស​ដទៃ។ នេះ​ជា​ទឹក​ចិត្ត​ដ៏​ល្អ​របស់​ឪពុក​ម្ដាយ​ត្រូវ​មាន​ចំពោះ​កូន មិន​ត្រូវមើល​ងាយ​ចំណេះ​វិជ្ជា​ថា មិ​ន​មាន​ប្រយោជន៍​ឡើយ។ សព្វ​ថ្ងៃ​បើ​មិន​មាន​ចំណេះ​វិជ្ជា​គ្រប់​គ្រាន់​ទែ មិន​អាច​ស្វែង​រក​ការងារ​ធ្វើ​បាន​ឡើយ។ អ្នកមាន​ចំណេះ​វិជ្ជា​ខ្ពស់ ធ្វើ​ការងារ​ស្រួល​ចំណែក​យើង​មិន​មាន​ចំណេះ​វិជ្ជា​ត្រូវ​ធ្វើ​ការងារ​លំបាក។

នៅ​ក្នុង​គម្ពី​រ​ព្រះពុទ្ធ​សាសនា​បាន​សម្ដែង​ពី​កំហុស របស់​ឪពុក​ម្ដាយមិន​ផ្ដល់​វិជ្ជា​ដល់​កូន​ថា៖

ក្នុង​ក្រុង​ពារាណសី​មាន​ត្រកូល​មហាសេដ្ឋី​មាន​ទ្រព្យ ៨០ កោដិ គាត់​មាន​កូន​ប្រុស​មួយ​នាក់​ឈ្មោះ​ថា សេដ្ឋី​បុត្រ​ដែល​ជា​កូន​ជា​ទី​គាប់​ចិត្ត​របស់​គាត់។ គ្រា​កូន​នោះ​ធំ​ឡើង​គាត់​គិត​ថា ទ្រព្យ​សម្បត្តិ​របស់​យើង​មាន​ច្រើន​រហូត​ដល់​ ៨០ កោដិ ទោះ​បី​កូន​អញ​ដេក​ចាយ​វាយ​មួយ​ជីវិត​ក៏​មិន​អស់​ដែរ បើ​អ៊ីចឹង​អញ​មិន​ឲ្យ​កូន​រៀន​វិជ្ជា​ផ្សេងៗ​នាំ​ឲ្យ​បាន​ទ្រព្យ​ទេ ឲ្យ​កូន​ដេក​ចាយ​វាយ​ទ្រព្យ​បាន​ហើយ។ សេដ្ឋីបុត្រ​មិន​បាន​រៀន​សូត្រ​អ្វី​ទាំង​អស់ គិត​តែ​ពី​សប្បាយ​រីក​រាយ​ជា​មួយ​តូរ្យ​តន្រ្តី​រាំ​រែក​ជា​មួយ​មិត្ត​ភ័ក្ត្រ​ ច្រៀង​លេង​រៀង​រាល់​ថ្ងៃ។

ក្រោយ​មក​លោក​សេដ្ឋី​និង​ភរិយា​ក៏​លាចាក​លោក​នេះ​ទៅ នៅ​សល់​តែ​សេដ្ឋី​បុត្រ​និង​ភរិយា​របស់​គាត់ ដែល​មិន​ចេះ​ដឹង​ដូច​គ្នា គិត​តែ​ពី​សប្បាយជា​មួយ​មិត្ត​ភ័ក្ត្រ មិន​គិត​រកស៊ី​អ្វីៗ ទេ រហូត​ដល់​គាត់​ចាយ​ទ្រព្យ​សម្បត្តិនោះ​អស់​ពី​ផ្ទះ​ ធ្លាក់​ខ្លួន​ដើរ​សូម​គេ។ ក្រោយ​មក​ចូល​ដៃ​ជើង​ជា​មួយ​ចោរ​ទៅ​លួច​គេ គេ​ចាប់​បាន​ក៏​យក​គាត់​ទៅ​ប្រហារ​ជីវិត។


រឿង​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ឪពុក​ម្ដាយ​ជា​អ្នក​ធ្វើ​ឲ្យដល់​កូន​ល្ងង់​ខ្លៅ តែ​គាត់​យល់​ថា គាត់​អាណិត​កូន​ មិន​ចង់​ឲ្យ​កូន​លំបាក ទើប​មិន​ឲ្យ​កូន​រៀន​សូត្រ។ កាល​កូន​ល្ងង់​ខ្លៅ​អា​ស្រ័យយើង​ធ្វេស​ប្រហែស កាល​កូន​ចេះ​អាស្រ័យយើង​ជា​អ្នក​ឈ្លាស។

ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ​៥០០០​ឆ្នាំ

Thai drama, Chinese drama, Korean drama, Khmer dubbed movies 7Khmer, Merl7, Phum khmer, Khmer chinese movie and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧០១ ដង)
សំណួរចម្លើយ​អំពី​ព្រះពុទ្ធគុណ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,០២៥ ដង)
សេចក្តី​សំខាន់​នៃ​ការ​មាន​កល្យាណមិត្ត
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២២ (អាន: ១២,៦២២ ដង)
ត្រូវមានស្មារតីសិក្សាលោកនេះជានិច្ច
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕