អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៦៨៦ ដង)
កតញ្ញុតាធម៌

|
កតញ្ញុតាធម៌
កតញ្ញុតាធម៌ ជាគុណធម៌ដែលសំខាន់ក្នុងភាពជាមនុស្ស ។ ការដឹងគុណ និងការតបគុណនោះ អាចគ្រប់គ្រងរក្សាឲ្យកូនផុតអំពីភាពអាក្រក់ទាំងពួងបាន ។ បុគ្គលដែលតបគុណដល់អ្នកដែលមានគុណ រមែងមិននិយាយ មិនធ្វើនូវអ្វីដែលជាហេតុឲ្យអ្នកមានគុណក្តៅក្រហាយចិត្តឡើយ ។ កតញ្ញុតាធម៌ មានកម្លាំងដ៏ក្រៃលែង បើមិនគិតឲ្យល្អទេ គឺមិនអាចយល់បានឡើយ ដូច្នេះ កតញ្ញុតាធម៌ ត្រូវកូនខំប្រឹងគិតឲ្យបានល្អ កុំយល់ថាមិនសូវសំខាន់នោះមនុស្សដែលអាក្រក់ ខុសសីលខុសធម៌ ខុសវិន័យទៅបានដឹងគុណហ្នឹងឯង តែបើកូនជាមនុស្សចេះដឹងគុណ កូនមានតែសេចក្តីចម្រើនដោយកុសល ម្យ៉ាងទៀត កតញ្ញុតាធម៌ដែលមានក្នុងខ្លួនកូនជាគ្រឿងសំគាល់ថា កូនមាសឪពុកជាមនុស្សល្អ ។ កតញ្ញុតាការដឹងគុណ ជាទុនជីវិតពិតដ៏ឆ្នើម ជួយញ៉ាំងបារមីធំសម្បើម និងជាដង្ហើមនៃកុសល ។ កតញ្ញុតាការដឹងគុណ នាំចាកទារុណបាបកង្វល់ គឺជាបញ្ញាគ្រឿងតម្កល់ នាំខ្លួនចូលដល់កុសលកម្ម ។ គុណធម៌ល្អណាស់ក្នុងខ្លួនមនុស្ស កូនកុំប្រទូស្តត្រូវចងចាំ ជាធម្មតាគុណគ្មានប្រេះស្រាំ ទោះយូរខែឆ្នាំនៅតែល្អ ។ បើកូនចង់បានជាមនុស្សពិត ត្រូវមានគំនិតថ្លៃបវរ កូនកុំយកខ្មៅធ្វើជា ស កុំយកគុណល្អមកជាន់ឈ្លី ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |
Thai drama, Chinese drama, Korean drama, Khmer dubbed movies 7Khmer, Merl7, Phum khmer, Khmer chinese movie and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.