ថ្ងៃ អាទិត្យ ទី ២០ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ធម៌ជំនួយស្មារតី
១,៥៧៣ អត្ថបទ
images/articles/1126/yyyyyyyyyyyy.jpg
ផ្សាយ : ២៩ ឧសភា ឆ្នាំ២០២៦ (អាន: ១៥,៥៤៩ ដង)
ភោជនទាន​សូត្រ (បិដក​លេខ ៤៤ ទំព័រ ៨២ ដល់ ៨៣) ម្នាល​ភិក្ខុ​ទាំង​ឡាយ ទាយក​កាល​ឲ្យ​ភោជនាហារ​ឈ្មោះ​ថា​ឲ្យ​ស្ថាន ៥ យ៉ាង​ដល់​បដិគ្គាហក​ទាំង​ឡាយ ។ ស្ថាន ៥ យ៉ាង​ដូចម្តេច ខ្លះ ។ គឺ​ឲ្យ​អាយុ ១ ឲ្យ​ពណ៌​សម្បុរ ១ ឲ្យ​សុខ ១ ឲ្យ​កម្លាំង​១ ឲ្យ​បដិភាណ​គឺ​ប្រាជ្ញា​វាង​វៃ ១ ។ បុគ្គល​ដែល​បាន​ឲ្យ​អាយុ​ហើយ រមែង​បាន​ចំណែក​អាយុ​ទិព្វ ឬ អាយុ​ជា​មនុស្ស ឲ្យ​ពណ៌​សម្បុររមែង​បាន​ចំណែក​សុខ​ទិព្វ​
images/articles/3183/_____________________________________________.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៦,៦៥៣ ដង)
អភិធម្មត្ថសង្គហៈ សេចក្តីនៃពាក្យថា អភិធម្មត្ថសង្គហ ចែកចេញជា ៥ ស័ព្ទ គឺ អភិ + ធម្ម + អត្ថ + សំ + គហ រួមជាអិធម្មត្ថសង្គហ ។ - អភិ ប្រែថា ដ៏ប្រសេីរ ។ - ធម្ម ប្រែថា សភាវៈដែលទ្រទ្រង់។ - អត្ថ ប្រែថា អត្ថ ឬសេចក្តី ។ - សំ ប្រែថា ដេាយសង្ខេប ។ - គហ ប្រែថា ការរួបរួមទុក ។ ដូច្នេះ ពាក្យថា អភិធម្មត្ថសង្គហ នេះ ប្រែថា ការរួបរួមសេចក្តីនៃព្រះអភិធម្ម (៧ គម្ពីរ) ទុកដេាយសង្ខេប ។ ព្រះអភិធម្ម ៧គម្ពីរ ព្រះអភិធម្មមាន ៧គម្ពី គឺ៖ ១. ធម្មសង្គណីបករណៈ អដ្ឋកថា គឺ អដ្ឋសាលិនី ។ ២. វិភង្គបករណៈ អដ្ឋកថា គឺសម្មេាហវិនេាទនី ។ ៣. ធាតុកថាបករណៈ ៤. បុគ្គលប្បញ្ញាត្តិបករណៈ ៥. កថាវត្ថុបករណៈ ៦. យមកបករណៈ ៧. បដ្ឋានបករណៈ អដ្ឋកថា គឺបរមត្ថទីបនីបពា្ចករណដ្ឋកថា ។ អដ្ឋកថាព្រះត្រៃបិដកនេាះ ចំណែកធំ ព្រះពុទ្ធឃេាសាចារ្យ លេាកប្រែនិងរៀបរៀងពីអដ្ឋកថាដេីម ក្នុងភាសាសីហឡៈ គឺមហាអដ្ឋកថា មហាបច្ចរី និងកុរុនទី ដែលបន្តគ្នាមកតាំងតែអំពីសម័យព្រះមហិន្ទត្ថេរ ព្រះឱរសរបស់ព្រះចៅអសេាកមហារាជ បានទៅផ្សព្វផ្សាយព្រះពុទ្ធសាសនា នៅក្នុងប្រទេសសេរីលង្កានេាះម្លេ៉ះ ។ តត្ថ វុត្តាភិធម្មត្ថា ចតុធា បរមត្ថតេា ចិត្តំ ចេតសិកំ រូបំ និពា្វនមីតិ សព្វទា ។ អត្ថនៃព្រះអភិធម្មទាំង ៧ គម្ពីរ ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់ទុកដេាយសេចក្តីសុខុមក្រៃពេកនេាះ ដេាយបរមត្ថ មាន ៤ ប្រការ គឺ ចិត្ត ចេតសិក រូប និពា្វន ។ សភាវៈទាំង ៤ នេះ ជាបរមត្ថ ដែលហៅថា ព្រះបរមត្ថបិដក ហេីយព្រះបរមត្ថបិដកទាំង ៧ គម្ពីរនេះ ព្រះ​អនុរុទ្ធា​ចារ្យ​បាន រួបរួមសេចក្តីទុកដេាយសង្ខេប ហៅថា ព្រះអភិធម្មត្ថសង្គហៈ ចាត់ជាបរិច្ឆេទ មាន ៩ បរិច្ឆេទ។ ព្រះបរមត្ថធម៌ទាំង ៤ ប្រការនេះ តាមន័យ ព្រះអភិធម្មត្ថសង្គហៈ លេាកពេាលពីរឿង ចិត្ត ជាបរិច្ឆេទទី ១ ។ ពាក្យថា បរមត្ថ ចែកជា ២ បទ គឺ បរម + អត្ថ ប្រែថា អត្ថសេចក្តីដ៏ប្រសេីរខ្ពង់ខ្ពស់មិនវិបរិត។ បរមត្ថធម៌ មាន ២ គឺ៖ ១.សង្ខតធម៌ ធម៌ដែលមានបច្ច័យតាក់តែង គឺ ចិត្ត ចេតសិក រូប។ ២.អសង្ខតធម៌ ធម៌ដែលមិនមានបច្ច័យតាក់តែង គឺព្រះនិពា្វន។ សច្ចៈ សេចក្តីពិត ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ជាអ្នកឆ្លាតឈ្លាសក្នុងការទេសនា បានត្រាស់នូវសច្ចៈ ២ គឺ បរមត្ថសច្ចៈ ពិតដេាយបរមត្ថ ១ និងសម្មតិសច្ចៈ ពិតដេាយសម្មតិ ១ តែប៉ុណ្ណេាះ មិនមានសច្ចៈទី៣ ឡេីយ។ ហេតុដែលព្រះអង្គទ្រង់ត្រាស់នូវសម្មតិសច្ចៈដេាយហេតុ ៨ ប្រការ គឺ៖ ១.ដេីម្បីទ្រង់សម្តែង ហិរិ និងឱត្តប្បៈ ។ ២.ដេីម្បីទ្រង់សំដែង កម្មស្សកតា ។ ៣.ដេីម្បីទ្រង់សំដែង ដល់អ្នកប្រព្រឹត្តចំពេាះខ្លួន។ ៤.ដេីម្បីទ្រង់សំដែង ដល់អនន្តរិយកម្ម ។ ៥.ដេីម្បីទ្រង់សំដែង ដល់ព្រហ្មវិហារធម៌ ។ ៦.ដេីម្បីទ្រង់សំដែង បុព្វេនិវាសញ្ញាណ ។ ៧.ដេីម្បីទ្រង់សំដែង ដល់ទក្ខិណាវិសុទ្ធិ ។ ៨.ដេីម្បីទ្រង់មិនលះ បញ្ញាត្តិនៃលេាក ។ ធម៌ទាំងពួង បានដល់ បរមត្ថធម៌ទាំង ៤ គឺចិត្ត ចេតសិក រូប និព្វាន ជាអនត្តា គឺ មិនមែនតួខ្លួន មិននៅក្នងអំណាចបង្គាប់បពា្ជារបស់បុគ្គលណាឡេីយ ។ ក្នុងធម៌ទាំង ៤ នេះ ៖ ១.ចិត្តបរមត្ថ បានដល់ ចិត្ត ៨៩ ឬ ១២១ ដួង ។ ២. រូបបរមត្ថ បានដល់ រូប ២៨ ។ ៣. ចេតសិកបរមត្ថ បានដល់ ចេតសិក ៥២ ដួង ជាលេាកិយ ដល់នូវការបែកធ្លាយ និងរលត់ទៅវិញ ជាសង្ខារធម៌ គឺកេីតឡេីងមានបច្ច័យតាក់តែង ជាសង្ខតធម៌ គឺ ជាធម៌ដែលកេីតរលត់ ។ ៤. និព្វានបរមត្ថ បានដល់ ព្រះនិព្វាន ជាលេាកុត្តរ គឺ ការឆ្លងផុតពីលេាក ជាវិសង្ខារធម៌ គឺមិនមានបច្ច័យតាក់តែង ជាអសង្ខតធម៌ គឺ មិនកេីតរលត់ ។ - ចិត្តបរមត្ថ ចេតសិកបរមត្ថ និព្វានបរមត្ថ ទាំង ៣ នេះជានាមធម៌ ប៉ុន្តែ ចិត្ត និង ចេតសិក ជានាមធម៌ ដឹងនូវអារម្មណ៍ ចំណែកឯ និពា្វន ជានាមធម៌ មិនដឹងអារម្មណ៍ ។ - ចិត្ត ៨៩ ឬ ១២១ និងចេតសិក ៥២ ជានាមធម៌ ជាសង្ខារធម៌ ជាសង្ខតធម៌ ។ - រូប ២៨ ជារូបធម៌ ជាសង្ខារធម៌ ជាសង្ខតធម៌ ។ - និពា្វន ជានាមធម៌ ជាវិសង្ខារធម៌ និងជាអសង្ខតធម៌។ ខន្ធ ៥ ខន្ធ ៥ គឺ រូបក្ខន្ធ ១, វេទនាខន្ធ ១, សញ្ញាខន្ធ ១, សង្ខារក្ខន្ធ ១, វិញ្ញាណក្ខន្ធ ១ ។ ពាក្យថា ខន្ធ សំដៅដល់សភាវធម៌ដែលចំណែកជា អតីត អនាគត បច្ចុប្បន្ន ខាងក្នុង ខាងក្រៅ គ្រេាតគ្រាត ល្អិត ថេាកទាប ប្រណីត ឆ្ងាយ ជិត ។ ខន្ធ ជារូបធម៌នាមធម៌ ជាសង្ខារធម៌ ជាសង្ខតធម៌ គឺជាធម៌ដែលបច្ច័យតាក់តែង និងកេីតរលត់ ។ ពាក្យថា ឧបាទានក្ខន្ធ សំដៅយកខន្ធណាដែលប្រព្រឹត្តប្រកបនឹងអាសវៈ ជាបច្ច័យដល់ឧបាទាន នេះហៅថា ឧបាទានក្ខន្ធ ។ លេាកុត្តរចិត្ត និងចេតសិកប្រកប មិនមែនជាឧបាទានក្ខន្ធទេ ។ អត្ថក្នុងព្រះអភិធម្មទាំងឡាយ ដែលព្រះសម្មាសម្ពុទ្ធ ជាម្ចាស់ទ្រង់ត្រាស់ទុកនេាះគឺ ដេាយអំណាចនៃធម៌ មានខន្ធដេាយបរមត្ថវៀរនូវសម្មតិចេញ គឺមាន ៤ ប្រការ ៖ ១.រូប ២៨ ជារូបក្ខន្ធ ។ ២.ចេតសិក ៥២ គឺ វេទនាចេតសិក ១ ជាវេទនាខន្ធ សញ្ញាេចតសិក ១ ជាសញ្ញាខន្ធ នៅសល់ចេតសិក ៥០ ទៀតជាសង្ខារក្ខន្ធ រួមជាខន្ធ ៣ ។ ៣.ចិត្ត ៨៩ ជាវិញ្ញាក្ខន្ធ ។ ៤.និពា្វន ជាខន្ធវិមុត្តិ ផុតចាកខន្ធទាំង ៥ ។ ដូច្នេះ បរមត្ថធម៌ ៣ ជាខន្ធ ៥, ខន្ធ ៥ ជាបរមត្ថធម៌ ៣។ - រូបក្ខន្ធ បានដល់ រូបបរមត្ថ ២៨ ។ - វេទនាខន្ធ បានដល់ វេទនាចេតសិក ១ ។ - សញ្ញាខន្ធ បានដល់ សញ្ញាចេតសិក ១ ។ - សង្ខារក្ខន្ធ បានដល់ សង្ខារចេតសិក ៥០ ។ - វិញ្ញាណក្ខន្ធ បានដល់ ចិត្តបរមត្ថ ៨៩ ឬ ១២១ ។ …………………..សំណួរ ១. បរមត្ថធម៌អ្វីខ្លះ ជាសង្ខារធម៌? ២. សង្ខារធម៌ ជាសង្ខារក្ខន្ធ ឬទេ? ៣. វិសង្ខារធម៌ ជាសង្ខតធម៌ ឬទេ? ៤. អសង្ខតធម៌ ជាខន្ធអ្វី? ៥. អសង្ខតធម៌ ជាលេាកិយ ឬជាលេាកុត្តរ? ៦. ចិត្ត ជាសង្ខារក្ខន្ធ ឬទេ? ៧. ចេតសិក ជាសង្ខារក្ខន្ធ ឬទេ? ៨. វេទនាខន្ធ ជាបរមត្ថធម៌អ្វី? ៩. ខន្ធអ្វី មិនមែនជាបរមត្ថធម៌? ១០. បរមត្ថធម៌អ្វី មិនមែនជាខន្ធ? អត្ថបទ ដកស្រង់ពីសៀវភៅ៖ អភិធម្មសង្កហ បរិច្ឆេទទី១ (ចិត្តសង្គហវិភាគ) ដោយ៥០០០ឆ្នាំ
images/articles/3199/______________________________.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៤,៧៧១ ដង)
(បុទុមបុប្ផសូត្រទី ១៤) សម័យមួយ ភិក្ខុមួយរូប នៅក្នុងដង​ព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ភិក្ខុ​នោះ​ត្រឡប់មកពី បិណ្ឌបាត ធ្វើភត្តកិច្ចស្រេចហើយ ក្នុងវេលាក្រោយភត្ត ក៏ចុះកាន់​ស្រះ​បោក្ខរ​ណី​ រួចហិត​ផ្កាឈូក។ គ្រានោះឯង ទេវតាដែល​នៅអាស្រ័យ ក្នុងដងព្រៃ​នោះ ជាអ្នក​អនុគ្រោះ ប្រាថ្នានូវ​ប្រយោជន៍​ដល់​ភិក្ខុនោះ ចង់ធ្វើភិក្ខុ នោះឱ្យសង្វេគ ទើបចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏​ពោល​គាថា​នឹងភិក្ខុនោះថា៖ លោកហិតផ្កា ដែលកើតក្នុងទឹកនុ៎ះ ដែលគេមិនបាន ឱ្យបពិត្រ​លោក​អ្នកនិរទុក្ខ ការហិតនុ៎ះ ជាអង្គមួយនៃការលួច លោកឈ្មោះថា ជាអ្នកលួចក្លិន។ ភិក្ខុនោះ​តបថា អាត្មាមិនបាននាំទៅ មិនបាន​កាច់ទេ គ្រាន់តែហិតផ្កា​ដែលកើតក្នុងទឹក អំពី​ចម្ងាយ​ទេតើ ចុះហេតុ ដូចម្តេចបានជាអ្នកនិយាយថា អាត្មាលួចក្លិន ។ (ក្នុងកាលនោះ មាន​តាបស​ម្នាក់ចុះជីកគាស់ ក្រអៅឈូក កាច់ផ្កាឈូក ភិក្ខុពោលតទៅទៀត ថា ) ចុះបុរស​ដែល​មាន​អំពើផ្តេសផ្តាស ជីកគាស់ក្រអៅឈូក កាច់ផ្កាឈូកយ៉ាងនេះ ហេតុអ្វី​ក៏អ្នក​មិនថា​ឱ្យ​បុរស​នុះ​ផ៎ង ។ ទេវតា​តបថា បុរសដែល​ល្មោភ​ផ្តេសផ្តាស ជាអ្នក​ប្រឡាក់ដោយ​កិលេស​ហួសកំណត់ ពាក្យ​របស់​ខ្ញុំ​មិនមានក្នុង បុរសនោះទេ ខ្ញុំគួរនិយាយតែនឹងលោកម្នាក់ ព្រោះបុគ្គល ដែលឥត​មាន​ទីទួល ពោលគឺកិលេស ជាអ្នកស្វែងរកសេចក្តី ស្អាត អស់កាលជានិច្ច សូម្បីមាន​បាប​ប៉ុន​ចុង​សក់ ក៏ប្រាកដ​ដូច​ជាប៉ុនមេឃ ។ ភិក្ខុនោះតប​ថា ម្នាលទេវតា អ្នកស្គាល់អាត្មា​មែន អ្នកអនុគ្រោះ​អាត្មាមែន ម្នាលទេវតា កាលណា​បើអ្នកឃើញ​អាត្មាធ្វើដូច្នេះ អ្នកគប្បី​និយាយឱ្យអាត្មាទៀតចុះ ។ ទេវតាតបថា ខ្ញុំមិនបាន​ចិញ្ចឹមលោកទេ មិនមែនគ្រាន់ បើជាងលោកទេ លោកគប្បី​ទៅកាន់​សុគតិ​ដោយ​កម្មណា បពិត្រភិក្ខុ លោកត្រូវដឹង​កម្មនោះដោយខ្លួន​លោកចុះ ។​ គ្រានោះឯង ភិក្ខុនោះ លុះទេវតានោះ ធ្វើឱ្យសង្វេគ ហើយ ក៏ដល់នូវសេចក្តីសង្វេគ ។ ចប់បទុមបុប្ផសូត្រ ……………………………….. បុគ្គលត្រូវតែ​មានស្មារតី ដឹងនូវទោសកំហុសរបស់ ខ្លួនឯង ទោះបីធំ ឬតូច ហើយប្រញាប់​លះបង់​ចោល ឬ ខំព្យាយាមកែលម្អ ព្រោះថា អ្នកដទៃមិនងាយបានដឹងរឿង រ៉ាវសព្វ​គ្រប់​របស់​យើងទេ ជួនកាលបានដឹងដែរ ប៉ុន្តែមិន ហ៊ានប្រាប់ ជួនកាលទៀតនោះ ថែមទាំង​ពោល​សរសើរ​នូវ ទោសកំហុសរបស់យើងទៀតផង ។ ការមាននូវលោភៈ ជាប់ជំពាក់ក្នុងរូប សំលេង ក្លិន រស ផោដ្ឋព្វ បុគ្គលក្នុងលោក​កម្របាន​ឃើញ​តាមពិត ថា ជាទោស ថាជាបាបអកុសលដែលគួរខ្លាច ព្រោះមិនមានការ អប់រំនូវសតិ ឬដោយ​ការវង្វេងភ្លេចសតិ តាមពិតលោភៈនេះ វានាំមកនូវបញ្ហាកង្វល់ក្នុងបច្ចុប្បន្នផង វាជា​អរិយ​សច្ចៈទី២ គឺហេតុដែលនាំឱ្យ​កើតទុក្ខក្នុងវដ្តៈផង ។ សព្វបើគ្រាន់តែហិតក្លិនផ្កា ក៏គង់ទេវតាពោលទោស ហើយប្រាប់ថា បុគ្គលអ្នក​ស្វែងរក​សេចក្តី​ស្អាត​អស់កាលជានិច្ច សូម្បីមានបាបប៉ុនចុងសក់ ក៏ប្រាកដដូចជាប៉ុនមេឃ ចុះបើខ្ញុំ ឯណេះ​វិញ មានបាបប៉ុនមេឃ ឃើញប៉ុនចុងសក់ ជួនកាល ស្រវាំងភ្នែក ខ្ញុំរកមើលមិនឃើញផង តើវា​យ៉ាងម៉េចេទៅខ្ញុំ ហ្នឹង បើបាបច្រើនម្លឹងៗ សណ្តោងយកទៅស្ថានសួគ៌រួចដែរ ឬអត់ ឬក៏ត្រូវ​ទប់ខ្លួនមិនជាប់ ដោយសារបាបធ្ងន់ពេកវាទាញ ទៅក្រោមទេដឹង (ខ្ញុំ=ខ្ញុំតណ្ហា) ។ ការមើលឃើញបាបល្អិតៗតូចៗដោយសារកម្លាំង របស់សតិប្បដ្ឋាន ការដឹងទោស​ថាជា​ទោស​​ពិត សូម្បីតូច ល្អិត ដោយសេចក្តីមិន​ប្រមាទ ប្រៀបបីដូចរាជ​បុរសចាប់ចោរបាន ។សតិប្បដ្ឋាន​ជាផ្លូវតែមួយគត់ នាំទៅរកការត្រាស់ ដឹង និង ការរួចផុតចាកទុក្ខទាំងពួង។ យើងតែង​ឃាត់អ្នកដទៃ មិនឱ្យថើបផ្កា ព្រោះថា សំរាប់ថ្វាយព្រះ ឬផ្កានៅនឹងដើម ដោយ​អាង​ថា សំរាប់ថ្វាយ ទេវតា ប៉ុន្តែទេវតាចង្អុលបង្ហាញទោសនៃការហិតក្លិនផ្កាឈូក ដល់ភិក្ខុ ព្រោះ​ឃើញ​ដល់លោភៈ ជាទុក្ខសមុទយៈ គឺហេតុនាំឱ្យ កើតទុក្ខ ជាការរំលឹកដាស់​តឿនឱ្យមាន​សតិថ្នាក់​សតិប្បដ្ឋាន។ ក្នុងលោកនេះបើមិនមានបុគ្គលអ្នក​ត្រាស់ដឹងសច្ចធម៌ទេនោះ តើអ្នកណា​​អាច​​សំដែង​ប្រាប់​បាន​ថា លោភៈ ជា ហេតុនាំឱ្យកើតទុក្ខ មានជាតិទុក្ខជាដើម ។ មិន​ចំពោះ​តែការ​ហិត​ក្លិន​ផ្កា​ឈូក​ប៉ុណ្ណោះទេ ឱ្យតែ តណ្ហាកើតឡើង ឈ្មោះថាជាចោរ​ដោយបរមត្ថ ព្រោះអ្វីៗ ក្នុងលោក សុទ្ធតែមិនទៀង ជាទុក្ខ ជាផលរបស់ហេតុមិន មែនរបស់ខ្លួន ប៉ុន្តែតណ្ហា​តែងតែ​ប្រកាន់ថា នុះជា៎របស់យើង នេះឯងឈ្មោះ​ថាចោរដោយ​បរមត្ថ ត្រូវទទួល​ទារុណកម្ម ដោយកងទុក្ខ ១២ កង ជាប់ក្នុង​ទ្រុងមច្ចុរាជ ។ ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​។ ដោយ៥០០០ឆ្នាំ
images/articles/2801/100001529.jpeg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៨,២៥០ ដង)
១-ញាតបរិញ្ញា កំណត់​ដឹង​បាន​នូវ​នាម​រូប ព្រម​ដោយ​បច្ច័យ សម្រេច​បាន​ជា​បញ្ញា​វិសុទ្ធិ​ពីរ​ខាង​ដើម ចាក់​ធ្លុះ​នូវ​បច្ចត្តលក្ខណៈ ។ ២-តីរណបរិញ្ញា ពិចារណា​សង្ខារ ឃើញ​ការ​កើត​ឡើង និង​ការ​រលត់​ទៅ​វិញ សម្រេច​បាន​ជា​បញ្ញាវិសុទ្ធិ​ទី ៣ ចាក់​ធ្លុះ​នូវ​សាមញ្ញលក្ខណៈ ។ ៣-បហានបរិញ្ញា ពិចារណា​សង្ខារ ឃើញ​ការ​បែក​ធ្លាយ​ដោយ​ភង្គញ្ញាណ​ជា​ដើម​ឡើង​ទៅ សម្រេច​បាន​នូវ​បញ្ញាវិសុទ្ធិ​ពីរ​ខាង​ចុង ចាក់​ធ្លុះ​នូវ​និរោធសច្ច មាន​ញាណ​ក្នុង​សន្តិបទ រហូត​មាន​ព្រះនិព្វាន​ជា​អារម្មណ៍ លះ​បង់​កិលេស​ដោយ​សមុច្ឆេទប្បហាន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/292/U34tntitled-1.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៥១,៨២៤ ដង)
«សម្បត្ដិនៃឧបាសក ៥យ៉ាង» ធម្មជាតិ​ដែល​ញ៉ាំង​សីល​និង​អាជីវធម៌​នៃ​ឧបាសក​ឲ្យ​បរិបូណ៌​ឲ្យ​បរិសុទ្ធ​ប្រពៃ​ឈ្មោះ​ថា​ “ សម្បត្តិ” សម្បត្តិ​នោះ​មាន ៥​យ៉ាងគឺ៖​ ១-សទ្ធោ ហោតិ ឧបាសក​មាន​សេចក្តី​ជឿ​ជាក់​ច្បាស់​ក្នុង​គុណ​ព្រះរតន​ត្រ័យ។ ២-សីលវា ហោតិ ឧបាសកមានសីល។ ៣-ន កោតុហលមង្គលិកោ ហោតិ ឧបាសក​មិន​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល។ ៤-កម្មំ បច្ចេតិ នោ មង្គលំ ឧបាសក​ប្រកាន់​ជឿ​ថា កម្មជា​កុសល​និង​អកុសល​ឲ្យ​ផល មិន​ប្រកាន់​ជឿ​មង្គល​មាន​ឫក្ស​ពារ​វេលា​ជា​ដើម​ឲ្យ​ផល​ឡើយ។​ ៥-ន ឥតោ ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ ឥធ ច បុព្វការំ ករោតិ ឧបាសក​មិន​សែ្វង​រក​ទក្ខិណេយ្យ​បុគ្គល គឺ​បដិគ្គាហកៈ អ្នក​ទទួល​ទាន​ខាង​ក្រៅ​ព្រះ​ពុទ្ធសាសនា​ឡើយ ហើយ​ធ្វើ​ទាន​តែ​ក្នុង​ទក្ខិណេយ្យ​បុគ្គល​ក្នុង​ព្រះ​ពុទ្ធសាសនា​នេះ។​ ឧបាសក​ឯណា​ប្រកប​ដោយ​សម្បត្តិ ៥​យ៉ាង​នេះ​ហើយ ឧបាសក​នោះឈ្មោះ​ថា “ ឧបាសករតនៈ “ គឺ​ឧបាសក​ដូច​ជា​រតនវត្ថុ​មាន​កែវ​ជា​ដើម​ផង ឈ្មោះថា “ ឧបាសកបទុមៈ” គឺ​ជា​ឧបាសក​ដូច​ជា​ផ្កា​ឈូក​មាន​ពណ៌​ក្រហម​ផង​ ឈ្មោះ​ថា “ ឧបាសកបុណ្ឌរីក” គឺ​ឧបាសក​ដូច​ជា​ផ្កា​ឈូក​មាន​ពណ៌​ស​ផង​។​ «វិបត្តិនៃឧបាសក ៥យ៉ាង» ធម្មជាតិ​ដែល​ញ៉ាំង​សីល​និង​អាជីវ​ធម៌​នៃ​ឧបាសក​ឲ្យ​វិនាស​ឈ្មោះ​ថា “ វិបត្តិ” វិបត្តិ​នោះ​ មាន​ ៥យ៉ាង​គឺ​៖ ១-អស្សទ្ធោ ហោតិ ឧបាសក​មិនជឿ​គុណ​ព្រះ​រតន​ត្រ័យ។ ២-ទុស្សីលោ ហោតិ ឧបាសក​ទ្រុស្ត​សីល​។ ៣-កោតុហលមង្គលិកោ ហោតិ ឧបាសក​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល​។ ៤-មង្គលំ បច្ចេតិ នោ កម្មំ ឧបាសក​ប្រកាន់​ជឿ​ថា មង្គល​មាន​ឫក្ស​ពារ​វេលា​ជា​ដើម​ឲ្យ​ផល មិន​ប្រកាន់​ជឿ​ថា​កម្ម​កុសល និង​អកុសល ឲ្យ​ផល​ឡើយ។​ ៥-ឥតោ ច ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ តត្ថ ច បុព្វការំ ករោតិ ឧបាសក​សែ្វង​រក​តែ​ទក្ខិណេយ្យ​បុគ្គល គឺបដិគ្គាហកៈ​អ្នក​ទទួល​ទាន​ខាង​ក្រៅ​ព្រះ​ពុទ្ធសាសនា ហើយ​ធ្វើ​នូវ​ទាន​ដល់​ទក្ខិណេយ្យ​បុគ្គល​​ខាង​​ក្រៅ​​ព្រះ​​ពុទ្ធសាសនា​​នោះ។ ឧបាសក​ឯណា ប្រកប​ដោយ​វិបត្តិ ៥យ៉ាង​នេះ ត្រង់​វិបត្តិ​ឯណា​មួយ​ហើយ ឧបាសក​នោះ​ឈ្មោះថា “ ឧបាសក​ចណ្ឌាល” គឺ​ឧបាសក​ដូច​ជា​មនុស្ស​ចណ្ឌាល​ផង ឈ្មោះ​ថា “ ឧបាសក​មលៈ” គឺ​ឧបាសក​មាន​ធម៌​មន្ទិល​សៅ​ហ្មង​ផង ឈ្មោះ​ថា “ ឧបាសកបដិកិដ្ឋៈ” គឺ ឧបាសក​ដែល​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​លោក​តិះ​ដៀល​ផង។​ (ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​គិហិ​បដិបត្តិ​ពិស្តារ របស់ ម.ឧ កៅ-ឈឺន) ដោយ៥០០០ឆ្នាំ
images/articles/369/text45634pic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៥២,០៣៤ ដង)
ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​គង់​ប្រថាប់​នៅ​វត្ត​ជេតវនារាម ទ្រង់​ប្រារព្ធ​បរាជ័យ​របស់​ព្រះ​បាទ​កោលស​ថា” ជយំ វេរំ បសវតិ, ទុក្ខំ សេតិ បរាជិតោ, ឧបសន្តោ សុខំ សេតិ, ហិត្វា ជយបរាជយំ។” ប្រែថា អ្នក​ឈ្នះ​រមែង​ជួប​ប្រទះ​នូវ​ពៀរ អ្នក​ចាញ់​តែង​ដេក​ជា​ទុក្ខ អ្នក​ដែល​ស្ងប់​រម្ងាប់​លះ​បង់​នូវ​ការ​ឈ្នះចាញ់​បាន​ហើយ​ រមែង​នៅ​ជា​សុខ​គ្រប់​ឥរិយា​បទ​ទាំង​៤។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/435/Untitled-1.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៣៥,៨១៩ ដង)
អាឃាតវត្ថុ គឺ​ហេតុ​នៃ​គំនុំ មាន ១០, ហេតុ​ទាំង ១០ នោះ គឺ ៖ ១. អនត្ថំ មេ អចរីតិ អាឃាតំ ពន្ធតិ បុគ្គល​ចង​គំនុំ ដោយ​គិត​ថា ជន​ឯ​ណោះ បាន​​ប្រព្រឹត្ត​នូវ​អំពើ​មិន​ជា​​ប្រយោជន៍ ដល់​អាត្មា​អញ​ហើយ ២. អនត្ថំ មេ ចរតីតិ អាឃាតំ ពន្ធតិ ចង​គំនុំ ដោយ​គិត​ថា ជន​ឯ​ណោះ កំពុង​​ប្រព្រឹត្ត​​នូវ​អំពើ​មិន​ជា​​ប្រយោជន៍ ដល់​​អាត្មា​អញ ៣. អនត្ថំ មេ ចរិស្សតីតិ អាឃាតំ ពន្ធតិ ចង​គំនុំ ដោយ​គិត​ថា ជន​ឯ​ណោះ នឹង​​ប្រព្រឹត្ត​នូវ​អំពើ មិន​ជា​​ប្រយោជន៍ ដល់​អាត្មា​អញ ៤. បិយស្ស មេ មនាបស្ស អនត្ថំ អចរីតិ អាឃាតំ ពន្ធតិ ចង​គំនុំ ដោយ​គិត​ថា ជន​ឯ​ណោះ បាន​​ប្រព្រឹត្ត​នូវ​អំពើ​មិន​ជា​ប្រយោជន៍ ដល់​បុគ្គល​ជាទី​ស្រឡាញ់ ជាទី​គាប់​ចិត្ត របស់​​អាត្មា​​អញ​ហើយ ៥. អនត្ថំ អចរីតិ អាឃាតំ ពន្ធតិ កំពុង​ប្រព្រឹត្ត​នូវ​អំពើ មិន​ជា​ប្រយោជន៍ ៦. អនត្ថំ ចរិស្សតិ នឹង​ប្រព្រឹត្ត​នូវ​អំពើ មិន​ជា​ប្រយោជន៍ ៧. អប្បិយស្ស មេ អមនាបស្ស អត្ថំ អចរីតិ អាឃាតំ ពន្ធតិ ចង​គំនុំ​ដោយ​គិត​ថា ជន​​ឯណោះ​បាន​​ប្រព្រឹត្ត​នូវ​អំពើ​ជា​​ប្រយោជន៍ ដល់​បុគ្គល​មិន​ជាទី​ស្រឡាញ់ មិនជាទី​គាប់​ចិត្ត របស់​​អាត្មា​​អញ​ហើយ ៨. អត្ថំ ចរតិ អចរីតិ អាឃាតំ ពន្ធតិ កំពុង​ប្រព្រឹត្ត​នូវ​អំពើ​ជា​ប្រយោជន៍ ៩. អត្ថំ ចរិស្សតីតិ អាឃាតំ ពន្ធតិ នឹង​ប្រព្រឹត្ត​នូវ​អំពើ​ជា​ប្រយោជន៍ ១០. អដ្ឋានេ ច កុប្បតិ ក្រោធ​ក្នុង​ទី​ដែល​មិន​គួរ ( បិដកខ្មែរ លេខ ៥០ ទំព័រ ៣២៦-៣២៧ ) អដ្ឋកថា​ពន្យល់​ថា បទថា អដ្ឋានេ ( ក្រោធ​ក្នុង​ទី​មិន​គួរ ) គឺ ក្រោធ​ក្នុង​​វត្ថុ​​ដែល​​មាន​​ចិត្ត​​ជា​ដើម​ថា គេ​បាន​ប្រព្រឹត្ត​​នូវ​អំពើ​មិន​ជា​ប្រយោជន៍​ដល់​អញ ឬ​ក្នុង​វត្ថុ​ដែល​មិន​មាន​ចិត្ត មាន​ដុំ​ថ្ម ដុំ​ដី ជា​ដើម ( ពេល​ដើរ​ទង្គិច​ត្រូវ​វា ) ។ ដោយ៥០០០ឆ្នាំ
images/articles/476/322.png
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៥៩,៩១៣ ដង)
ខ្មែរ​លើក​ដៃ​សំពះ ដោយ​លើក​ដៃ​ទាំង​ពីរ ផ្គុំ​គ្នាជា​រាង​ក្រពុំ​ឈូក ដោយ​សារ​ប្រជា​ជន​ខ្មែរ​​ គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា។ សំពះ​កម្ពស់​ត្រឹម​ដើម​ទ្រូង​ មនុស្ស​ដែល​មាន​វ័យ​ ​ឬ​បុណ្យ​សក្តិ​ស្មើ​គ្នា ឬ​ជា​មិត្តភក្តិ​​ គេគប្បី​លើក​ដៃ​សំពះ​គ្នាទៅវិញ​ទៅមក​​ ដោយ​ដាក់​ដៃ​ត្រឹម​ដើម​ទ្រូង។ សំពះកម្ពស់​ត្រឹម​មាត់ អ្នក​ដែល​មាន​ឋានៈ​តូច​ ឬ​អាយុ​តិច សំពះ​អ្នក​ដែល​មានឋានៈខ្ពស់​ ឬអ្នក​មានអាយុ ច្រើន​ជាង​ ​គប្បី​លើក​ដៃ​ប្រណមដោយ​ចុង​ម្រាម​នៅ​​ត្រឹម​មាត់​​ ឯ​អ្នក​ដែល​មាន​​​​ឋានៈ​ខ្ពស់​ឬអា​យុ​ច្រើន ត្រូវ​សំពះ​តប​វិញ​ដោយ​ប្រណម​ដៃ​កម្ពស់​ដើម​ទ្រូង។ សំពះ​កម្ពស់​ត្រឹម​ចុង​ច្រមុះ កូន​សំពះ​ឪពុក​ម្តាយ ចៅសំពះ​យាយ សិស្សសំពះគ្រូ គប្បី​លើក​ដៃ​ឡើង ហើយ​ដាក់​ម្រាម​ដៃ​ត្រឹម​ចុង​ច្រមុះ។ សំពះ​កម្ពស់​ចិញ្ចើម សម្រាប់​ថ្វាយបង្គុំ​ព្រះ​សង្ឃ វត្ថុ​សក្តិ​សិទ្ធ​ ថ្វាយ​បង្គុំ​ព្រះ​មហាក្សត្រ​។ ខ្លឹមសារ​សង្ខេប កម្ពស់​ដើម​ទ្រូងៈ សម្រាប់​វ័យ​ ឋានៈ​ស្មើ​គ្នា ឬមិត្តភក្តិ កម្ពស់​មាត់ៈ វ័យ​ចាស់​ជាង ឋានៈធំជាង​ ឬ​ចៅហ្វាយ កម្ពស់​ច្រមុះ: មាតាបិតាជីដូន​ជីតា ឬគ្រូ​បាអាចារ្យ កម្ពស់​ចិញ្ចើមៈ ព្រះ​មហាក្សត្រ ព្រះសង្ឃ​ឬវត្ថុ​សក្តិ​សិទ្ធ កម្ពស់​ចិញ្ចើម​ឡើង​លើៈ ទេវតា​ ព្រះ​ឥន្ទ​ព្រះព្រហ្ម ឬបួង​សួង។ ដកស្រង់ចេញពី ដោយ៥០០០ឆ្នាំ
images/articles/519/Untitled-1.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៧០,០៦៧ ដង)
មទ​ សេចក្តី​ស្រវឹង​ ៣ តយោ​ មទា​ សេចក្តី​ស្រវឹង​ ៣​ យ៉ាង​ គឺ៖ ១. អារោគ្យមទោ​ ស្រវឹង​ដោយ​ការ​មិន​មាន​រោគ ២. យោព្វនមទោ​ ស្រវឹង​ដោយ​វ័យ ៣. ជាតិមទោ​ ស្រវឹង​ដោយ​ជាតិត្រកូល [ ក្នុង​អដ្ឋកថា​៖ ជីវិត មទោ​ ស្រវឹង​ក្នុង​ជីវិត ] ( បិដក​លេខ​ ១៩​ ទំព័រ​ ១៤៤ ) អធិប្បាយ បទ​ថា​ មទា​ ប្រែ​ថា​ ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​នៃ​អាការ​ស្រវឹង ។​ ក្នុង​សេចក្តី​ស្រវឹង​ទាំង​នោះ​ ការ​មាន​មានះ​យ៉ាង​នេះ​ថា​ អញ​ជា​មនុស្ស​ដែល​មិន​មាន​រោគ​ តាំង​ពី​ ៦០​ ឬ​ ៧០​ ឆ្នាំ​កន្លង​មក​ហើយ​ សូម្បី​តែ​ចំណិត​ផ្លែ​សម៉​ក៏​អញ​មិន​ដែល​ទំពា​ស៊ី​ ចំណែក​ជន​ដទៃ​ដើរ​និយាយ​យ៉ាង​នេះ​ថា​ ទី​ឯណោះ​ ត្រូវ​រោគ​បៀត​បៀន​ អ្នក​ទាំង​ឡាយ​ ចូរ​លេប​ថ្នាំ​ ជន​ណា​ហ្ន៎​ ឈ្មោះ​ថា​ មិន​មាន​រោគ​ដូច​ជា​អាត្មា​អញ​សោត ដូច្នេះ​ ឈ្មោះ​ថា​ ស្រវឹង​ដោយ​ការ​មិន​មាន​រោគ ។ ការ​នៅ​ក្នុង​វ័យ​កំលោះ​ក្រមុំ​ ហើយ​មាន​មានះ​យ៉ាង​នេះ​ថា​ ពួក​យើង​នឹង​ធ្វើ​បុណ្យ​ក្នុង​វ័យ​ចាស់​ជរា​ ពេល​នេះ​ពួក​យើង​ជា​កំលោះ​ក្រមុំ​នៅ​ឡើយ​ ដូច្នេះ​ ឈ្មោះ​ថា​ ស្រវឹង​ក្នុង​វ័យ​ជា​កំលោះ​ក្រមុំ ។ ការ​មាន​មានះ​យ៉ាង​នេះ​ថា​ អាត្មា​អញ​រស់​នៅ​យូរ​ហើយ​ នឹង​រស់​នៅ​យូរ​អង្វែង​ត​ទៅ​ទៀត​ រស់​នៅ​ជា​សុខ​មក​ហើយ​ កំពុង​រស់​នៅ​ជា​សុខ​ នឹង​រស់​នៅ​ជា​សុខ​ ( ត​ទៅ​ទៀត )​ ដូច្នេះ​ ឈ្មោះ​ថា​ ស្រវឹង​ក្នុង​ជីវិត ។ ដោយ៥០០០ឆ្នាំ
images/articles/930/Untitled-1.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ២៥,០០៦ ដង)
ព្រះ​ធម៌​ ឬ​ធម្មៈ (Dharma or Dhamma) ដែល​ព្រះ​ពុទ្ធ​បាន​សម្តែង​អស់​រយៈ​ពេល​ ៤៥ ឆ្នាំ ត្រូវ​បាន​ព្រះ​អរិយ​សាវ័ក​ ប្រមូល​ចង​ក្រង​មាន​ចំនួន​ប្រាំ​បី​ម៉ឺន​បួន​ពាន់​ (៨៤០០០) ព្រះ​ធម្ម​ក្ខន្ធ​ ។ ពួក​សាសន​វិទូ​បស្ចឹម​ប្រទេស​ ហៅ​ព្រះ​ធម៌​ថា ទស្សន​វិជ្ជា (Philosophy) ។ ព្រះ​ធម៌​នេះ​ កាល​ព្រះ​សម្មា​សម្ពុទ្ធ​គង់​ព្រះ​ជន្ម​ ជា​ធរ​មាន​នៅ​ឡើយ​ មិន​មាន​ចារឹក​ជា​អក្ស​រ​ទេ​ ។ ក្រោយ​ព្រះ​ពុទ្ធ​បរិ​និព្វាន​ ព្រះ​អរិយ​សាវ័ក​ច្រើន​អង្គ​ បាន​ធ្វើ​សង្គាយ​នា​ (ផ្ទៀង​ផ្ទាត់​) ពុទ្ធ​វចនៈ​ ហើយ​ទន្ទេញ​ចាំ​រត់​មាត់​ រក្សា​ព្រះ​ធម៌​ត​ៗ​គ្នា​ ពី​ជំនាន់មួយ ទៅ​ជំនាន់​មួយ​ទៀត​ ទុក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ លុះ​ព្រះ​ពុទ្ធ​សាសនា​កន្លង​ទៅ​ប្រមាណ​ ៥០០​ឆ្នា​ ទើប​ព្រះ​សង្ឃ​សាវ័ក​ ចារឹកព្រះ​ធម៌​ ជាលាយ​លក្ខណ៍អក្សរ​ នៅ​កោះ​​លង្កា​ (Sri Lanka) ។ ព្រះ​ពុទ្ធ​សម្តែង​ទុក​ថា​ ធម៌​ព្រះ​អង្គ​នេះ​ ហៅ​ថា​ធម្ម​វិន័យ​គឺ​ ធម្ម ១ វិន័យ​ ១ ហើយ​ចែក​ចេញ​ជា​បី​ផ្នែក​ គឺ​៖ - ព្រះ​វិនយ​បិដក​ មាន​ ១៣​ ភាគ ២,១០០០ ធម្មក្ខន្ធ ។ - សុត្តន្ត​បិដក ឬ​ ព្រះ​សូត្រ មាន ៦៤​ ភាគ ២,១០០០ ធម្ម​ក្ខន្ធ​ ។ - អភិ​ធម្ម​បិដក​ មាន​ ៣៣ ភាគ​ ៤,២០០០ ធម្ម​ក្ខន្ធ​ ។ ដោយ​សា​រ​ព្រះ​ធម៌​ទាំង​ ៨៤,០០០ ធម្ម​ក្ខន្ធ​ ចែក​ចេញ​ជា​បី​ផ្នែក​ ទើប​មាន​ឈ្មោះ​ថា​ តិបិដក​ ឬ​ ត្រៃ​បិដក​ មាន​ន័យ​ថា ឃ្លាំង​បី ។ ឃ្លាំង​បីនោះ​គឺ​ ៖ ១. ព្រះ​វិនយបិដក​ ស្តី​ពី​វិន័យ​ច្បាប់​ក្រឹត្យ​ក្រម សម្រាប់​ ភិក្ខុ ភិក្ខុនី ឧ​បាសក​ ឧ​បាសិកា ។ វិន័យ​នេះ​ចែក​ចេញ​ជា​ពីរ​គឺ​៖ ក. អាគារ​វិន័យ​ (​វិន័យ​អ្នក​មា​ន​ផ្ទះ​) ពោល​ដល់​វិន័យ​សម្រាប់​គ្រហស្ថ​ ឧ​បាសក​ ឧ​បាសិកា​ ប្រតិបត្តិ ។ ឧ​ទាហរណ៍មាន​ និច្ច​សីល​ និង​ឧ​បោសថ​សីល​ ជា​ដើម ។ ខ. អនាគារ​វិន័យ​ (​វិន័យ​អ្នក​គ្មាន​ផ្ទះ​) ពោល​ដល់​វិន័យ​សម្រាប់​ ភិក្ខុ ភិក្ខុ​នី ប្រតិ​បត្តិ ។ ឧ​ទាហរណ៍​មាន ទស​សីល (​សម្រាប់​សាមណេរ) និង​ចតុ​ប្បារិសុទ្ធិ​សីល ជា​ដើម​ ។ ២. ព្រះ​សុត្ត​ន្ត​បិដក​ ឬ​ព្រះ​សូត្រ​ ស្តី​ពី​ព្រះ​ធម៌​ដែល​មាន​ជម្រៅ​ដោយ​អ្នក ដូច​ជា​បុញ្ញ​កម្ម​ បាប​កម្ម​ សីល​ធម៌​ ។ល។ ជា​វោ​ហារ​ទេ​សនា​ (Conventional Teaching) ព្រះ​សាវ័ក​ក៏​អាច​សម្តែង​បាន​ដែរ​ ។ ៣. ព្រះ​អភិធម្ម​បិដក​ ឬ​ ព្រះ​អភិ​ធម្ម​ ស្តី​អំពី​ព្រះ​ធម៌​មាន​អត្ថ​ន័យ​ ល្អិត​សុខុម​ មាន​គម្ភីរភាព​ជ្រា​ល​ជ្រៅ ជា​បរមត្ថ​ទេសនា (Ultimate Teaching) ។ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ថ្វី​បើ​ព្រះ​អង្គ​បាន​រក​ឃើញ​ព្រះ​ធម្ម​វិន័យ​ដោយ​ព្រះ​អង្គ​ឯង​ ទ្រង់​ពុំ​បាន​យក​ពុទ្ធភាព​ ទៅ​គ្រប​សង្កត់​ពួក​សាវ័ក​ ឲ្យ​ជឿ​នូវ​វចនៈ​ព្រះ​អង្គ​ទាំង​ងងឹត​ងងល់​ (Blind faith) ខ្វះ​ការ​ពិ​ចារណា​រក​ហេតុ​ផល​ឡើយ​ ។ ព្រះ​អង្គ​រមែង​ដាស់​តឿន​ក្រើន​រំឮក​ ដល់​ពុទ្ធ​សាសនិក​ជន​ ឲ្យ​ប្រើ​វិ​ចារណ​ញ្ញាណ ឬ​សម្មា​ទិដ្ឋិ​ ការ​យល់​ត្រឹម​ត្រូ​វ​ មុន​នឹង​ជឿ​នូវ​អ្វី​នីមួយ​ៗ​ ។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ទេសនា ទុក​ក្នុង​ កាលាម​សូត្រ ថា៖ ១. មា អនុ​ស្ស​វេ​ន កុំ​ប្រ​កាន់​ជឿ​អ្វី​ដែល​ឮ​តៗ​គ្នា​ មិន​មាន​ហេតុ​ផល​ ។ ២. មា​ បរម្ប​រាយ កុំ​ប្រ​កាន់​ជឿ​នូវ​អ្វី​ដែល​គេ​និយាយ​ត​ៗ​គ្នា​ មិន​មាន​ដើម​ចុង​ ។ ៣. មា​ ឥ​តិ​កិរាយ កុំ​ប្រ​កាន់​ជឿ​នូវ​អ្វី​ដោយ​ការ​ភ្ញាក់​ផ្អើល ។ ៤. មា បិដក​សម្ប​ទា​នេន កុំ​ប្រ​កាន់​ជឿ​អ្វី​ ដោយ​មើល​ឃើញ​សម​តាម​គម្ពីរ​របស់ខ្លួន ។ ៥. មា តក្កហេតុ កុំ​ប្រកាន់​ជឿ​អ្វី​ ដោយ​ការ​នឹង​ដៅ ឬ​ស្មាន​យក (អនុ​មាន)​ ។ ៦. មា​ នយ​ហេតុ​ កុំ​ប្រ​កាន់​ជឿ​អ្វី​ដោយ​អាង​ការ​គ្នេរ​គ្នាន់​ ឬ​កាត់​តម្រូវ​ ។ ៧. មា​ អា​ការ​បរិ​វិ​ត​ក្កេន​ កុំ​ប្រ​កាន់​ជឿ​អ្វី​ ដោយ​អាង​ការ​ត្រិះ​រិះ​តាម​អា​ការៈ​ ។ ៨. មា​ ទិដ្ឋិ​មិ​ជ្ឈាន​ក្ខ​និ្ត​យា​ កុំ​ប្រ​កាន់​ជឿ​អ្វី​ដោយ​អាង​ថា​ត្រូវ​នឹង​ទិដ្ឋិ​របស់​ខ្លួន ។ ៩. មា​ ភព្វ​រូប​តាយ​ កុំ​ប្រ​កាន់​ជឿ​ថា អ្នក​នេះ​ជា​អ្នក​ប្រាជ្ញ​គួរ​ជឿ​តាម ។ ១០. មា​ សម​ណោ​ នោ​ គរុ​ កុំ​ប្រ​កាន់​ជឿ​ថា សមណៈ​ជា​គ្រូ​យើង​ ។ ព្រះ​បរម​សាស្តា​ទ្រង់​ប្រ​ដៅ​ទៀត​ថា​ អ្វី​ដែល​ជា​​ កុសល​ អ្វី​ដែល​ប្រ​សើរ​ ដែល​បាន​ឃើញ​ពិត​ខ្លួន​ឯង​ ចូរ​ប្រ​ព្រឹត្ត​តាម​ចុះ ។ អ្វី​ដែល​ជា​ អកុសល​ អ្វី​ដែល​មិន​ប្រ​សើរ​ ដែល​អ្នក​បាន​ឃើញ​ខ្លួន​ឯង​ ចូរ​កុំ​ប្រ​ព្រឹត្ត​ឡើយ​ ។ពាក្យ​ប្រៀន​ប្រ​ដៅ​នេះ​ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ទេស​នា​ទុក​យូរ​យារ​ណាស់​មក​ហើយ​ ហើយ​ស្ថិត​នៅ​តាម​សំណៅ​ដើម​ដដែល​ឃើញ​ហាក់​នៅ​ថ្មី​ៗ​ ។ ពុទ្ធ​វចនៈ​នេះ​បញ្ជាក់​ច្បាស់​ថា​ ព្រះ​ពុទ្ធ​សាសនា​ជា​សាសនា​ ប្រ​គល់​សេ​រីភាព​ឲ្យ​បុគ្គល​ម្នាក់​ៗ​ ក្នុង​ការ​ជឿ​ ការ​និយាយ​ ការ​ធ្វើ​កា​រគិត​ ពុំ​ព្រម​ឲ្យ​ប្រើ​ជំនឿ​ ឥត​ហេតុ​ផល​ទេ​ ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ​ " ទ្រឹ​ស្តី​កម្ម​ផល​ " រៀប​រៀង​ដោយ​ ឈុន​-គឹម​អៀត ដោយ៥០០០ឆ្នាំ
images/articles/2326/Untitled-1-Recovered.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ២៧,១៣៦ ដង)
វត្ត​អារាម​ជា​កន្លែង​សក្ការៈ​បូ​ជា ជា​ទី​គោ​រព​ យើង​មិន​ត្រូវ​សម្តែង​កិ​រិយា​មិន​គប្បី​សោះ​ឡើយ អ្នក​ជិះ​កង់ ម៉ូតូ ទោចក្រ​យាន​យន្ត​គ្រប់​ធុន ត្រូវ​ឈប់​ ដឹង​ បណ្តើរ ចូល​ទៅ​ក្នុង​វត្ត​ដោយ​គោរព​ព្រោះ​មិន​ឆាប់​ លឿន ឬ​យូរ​ជាង​គ្នា​ប៉ុន្មាន​ឡើយ​ចម្ងាយ​ប៉ុណ្ណឹង ។ អ្នក​ពាក់​មួក​ ទទូ​ក្រ​មា កន្សែង ត្រូវ​ដោះ​ចេញ​ពី​ក្បាល​នៅ​ពេល​ចូល​ក្នុង​វត្ត ។មិន​ត្រូវ​នាំ​គ្នា​ជជែក​ឡូ​ឡា​ក្នុង​ទី​អារាម​ឡើយ ។ នា​រី​ជា​ឧបា​សិ​កា ត្រូវ​សង្រួម​ឫក​ពារ​ឲ្យ​នឹង​ធឹង មុន​នឹង​ចូល​ទៅ​កាន់​ទី​អារាម​កុំ​ធ្វើ​ភ្នែក​ក្រ​ឡិប​ក្រ​ឡាប់ កុំ​រ​ពឹស​ភ្នែក កុំ​ងាក​ឆ្វេង​ស្តាំ​រាប់​រយ​ផង​ពេក កុំ​ញញឹម​ញញែម​ខិប​កខុប​ពេក​គួរ​មើល​ចាស់​ទុំ​ផង ។ កុំ​ពោល​ពាក្យ​អា​វា​សែ​នៅ​ទី​អារាម ។ កុំ​ស្លៀក​ខោ​ជើង​កំ​ប៉ុង​នៅ​ពាក់​កណ្តាល​ស្មង កុំ​ស្លៀក​សម្ពត់​តឹង​របៀប​ខ្លី ចូល​ទៅ​បត់​ជើង​ថ្វាយ​បង្គុំ​ព្រះ​ពុទ្ធ​ដិ​មារ ឬ​ព្រះ​សង្ឃ ។ ត្រូវ​ពាក់​អាវ​ក​តូច ហើយ​ចង់​ពានា​ក្រ​មា​ទៀត​ផង​ទើប​ពេញ​លក្ខណៈ​ជា​អ្នក​ចូល​វត្ត ។ កុំ​និយាយ​ចំ​អែ​ចំ​អន់​ព្រះ​សង្ឃ​ដោយ​ប្រ​ការ​មិន​គប្បី ។ កុំ​ពាក់​គ្រឿង​សម្រើប ។ បុរ​ស​ជា​ឧបា​សក ត្រូវ​ប្រើ​ពាក្យ​សម្តី​ឲ្យ​សមរម្យ គោរព​ព្រះ​សង្ឃ​ដែល​ស្មោះ​ត្រង់​ព្រះ​ពុទ្ធ​សា​សនា ។ ពេល​ថ្វាយ​បង្គំ​ព្រះ​ពុទ្ធ​ដិ​មាករ ឬ​ថ្វាយ​បង្គំ​ព្រះ​សង្ឃ ត្រូវ​ងាក​ទៅ​ព្រះ​ពុទ្ធ​ដិ​មា​ករ ឬ​ព្រះ​សង្ឃ កុំ​ថ្វាយ​បង្កំ​តិត​តូង ហើយ​ក្បាល​កុំ​ងាក​មក​ចរ​ចារ​ជា​មួយ​អ្នក​ឯណា​មួយ​ទៀត​ឲ្យ​សោះ ព្រោះ​ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​សៅ​ហ្មង​ដល់​អ្នក​ដែល​គេ​គោរព​បូជា​ចំ​ពោះ​ព្រះ​ពុទ្ធ​សាស​នា ។ កុំ​ឈោង​ដៃ​ឬ​តោង​សណ្តោង​យក​អ្វី​រំ​លង​លើ​ព្រះ​ពុទ្ធ​ដិ​មាករ ។ អ្នកដែល​ចូឡ​ទៅ​កាន់​ទី​វត្ត​អា​រាម មិន​ត្រូវ​លួច​យក​របស់អ្វី​​ជា​ទ្រព្យ​ដែល​ព្រះ​ពុទ្ធ​សាស​និក​ជន​បាន​ខំ​រៃ​គ្នា​ទុក​សម្រាប់​វត្ត​មក​ធ្វើ​ជា​ទ្រព្យ​របស់​ខ្លួន​ទេ ។ អ្នក​មិន​មែន​ជា​ពុទ្ធ​សា​ស​និកជន មិន​ត្រូវ​ប្រ​មាថ​មើល​ងាយ​វត្ថុ​ពុទ្ធ​ពូ​ជា ឬ​ព្រះ​សង្ឃ​ដែល​ស្មោះ​ត្រង់​ដោយ​ប្រ​ការ​ណា​មួយ​ទេ ។ អ្នក​ដែល​ប្រ​ព្រឹត្ត​ខុស​នឹង​បញ្ញត្តិ​ព្រះ​ពុទ្ធ មិនមែន​មាន​ឈ្មោះ​ថា​អ្នក​គាំ​​ទ្រ​ព្រះ​ពុទ្ធ​សា​សនា​ទេ ក្នុង​ករណី​ដែល​បន្លំ​របៀប​ណាមួយ ស្រេច​នៅ​លើ​សំ​ពាយ​បុណ្យ​បាប​របស់​គេ​ទៅ​ចុះ ។ យើង​ជា​ពុទ្ធ​សាស​និក​ជន ក៏​មិន​គប្បី​ត្មិះ​តិះ​ដៀល​ដល់​សាស​នា​ណាមួយ ដោយ​រំ​លោភ​លើ​ព្រះ​វិ​ហារ​នៃ​សាស​នា​ផ្សេង ៗ នោះ​ទេ ព្រោះ​គេ​មាន​សិទ្ធុ​គ្រប់​គ្រាន់​ខាង​ជំ​នឿ ។ ដកស្រង់ចេញពីសៀវភៅៈ សុជី​វធម៌ សម្រាប់​បុរស​និង​ស្រ្តី រៀបរៀងដោយៈ កញ្ញា សាន់​ នាង វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2328/facebook.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ២៣,០៤៦ ដង)
មាន​បុរស​ម្នាក់​មាន​កូនប្រុស​បួន​នាក់ ។ គាត់​បង្រៀន​កូន​ទាំង​បូន​នាក់​ ឲ្យ​ចេះ​គិត​ពិ​ចារណា កុំ​ឲ្យ​វិនិច្ឆ័យ​អ្វី​មួយ ដោយ​ប្រ​ញាប់​ប្រ​ញាល​ហួស​ពេក ។ ដូច្នេះ​ គាត់​បាន​បញ្ជូន​កូន​ម្នាក់​ ៗ ឲ្យ​ទៅ​ស្វែង​រក​អ្វី​មួយ ។ ដើម្បី​រៀន​វិ​និ​ច្ឆ័យ​ គាត់​បាន​ឲ្យ​កូន​ទាំង​បួន​នាក់​​នោះ ទៅ​មើល​ដើម​ទន្លាប់​មួយ​ដើម​ដែល​ដុះ​នៅ​កន្លែង​ឆ្ងាយ​មួយ ។ កូន​ច្បង​ទី​មួយ​ត្រូវ​ទៅ​មើល​ដើម​ទន្លាប់​នៅ​ពេល​រដូវ​ព្រិល​ធ្លាក់
images/articles/2386/45e4tverstbe54vyrdsgve5ydrgtw4verdx.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ២១,៥៥៣ ដង)
ពាក្យ​ថា​ប្រយោជន៍ (​ជាភាសា​សំស្ក្រឹត ភាសា​បាលីបយោជន) បើ​ជា​ភាសាខ្មែរ ដំណើរ​ដែល​គួរ​ប្រកប អ្វីៗ ដែលគេ​ត្រូវ​ការ ដែល​គេ​ប្រកប​ទៅ​កើត​ការ ផល​សម្រេច​អំពី​ការ​ប្រកប ប្រយោជន៍​ក្នុង​លោក​នេះ ប្រយោជន៍​ក្នុង​បរលោក​បុគ្គល​គប្បី​ធ្វើ​អំពើ​ណា ដែល​មាន​ប្រយោជន៍ មិន​គួរ​ធ្វើ​អំពើ​ណា ដែល​ឥត​ប្រយោជន៍​ឡើយ។ បាន​ដល់​អ្វីៗណា​ដែល​កើត​បាន​មក អំពី​ការ​ព្យាយាម​ធ្វើ​ព្យាយាម​រៀន ព្យាយាម​អាន​សូត្រ​ទន្ទេញ កត់​ចំណាំ​ចាំស្គាល់​យល់ ចេះ​ដឹង​បាន អ្វី​នោះ​ឯងចាត់​ថា​ផល​ប្រយោជន៍។ បើ​តាម​ន័យ​នេះ ពាក្យ​ថា​ប្រយោជន៍ ឃើញ​ថា​ផ្សេង​អំពី​ពាក្យ​ថាគុណ ត្រង់​ដែល​មានន័យ​ថា សភាវធម៌ ដែល​ចម្រើន​ឡើង​ដោយ​លក្ខណៈ​របស់​ខ្លួន ឬ​សភាវធម៌​ដែល​គួរ​សន្សំ​ឲ្យ​កើត​មាន​បាន​ដល់​ផ្នែក​ខាង​ល្អ​តែម្យ៉ាង។ ពាក្យ​ថា​គុណ​នេះ សំដៅ​យក​តែ​នាមធម៌​ប៉ុណ្ណោះ ពុំ​បាន​សំដៅ​យក​ដល់​រូបធម៌ ដូច​ពាក្យ​ថាប្រយោជន៍​ផង​ទេ។ ដូច្នេះ​យើង​ចង់​និយាយ​ថា​ជាគុណ​ប្រយោជន៍ យ៉ាង​នេះ​ជាដើម ដើម្បី​សម្ដែង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ថា ផល​ដែល​កើត​បាន​មក​អំពី​ការព្យាយាម​នោះ គឺ​ជា​សម្មាវាយាមៈការ​ព្យាយាម​ត្រូវ ព្យាយាម​ប្រពៃ ទើប​ផល​ដែល​កើត​អំពីការ​ព្យាយាម​នោះ ចាត់​ជា​ផល​បាន​មក​ប្រកប​ដោយ​គុណ គឺ​សេចក្ដី​ល្អ​ជា​គុណ​ប្រយោជន៍ បើ​ពុំ​នោះសោត​ទេ​នឹង​បាន​ជាមិច្ឆាវាយាមៈ ការ​ព្យាយាម​ខុស ព្យាយាម​មិន​ប្រពៃ​មិន​ល្អ ផលដែល​ត្រូវ​បាន​មក ក៏​ឈ្មោះ​ថា​មិន​ល្អ យើង​ពុំ​អាច​ប្រើ​ពាក្យ​ថាគុណ​ភ្ជាប់​ជាមួយ​ពាក្យ​ថា​ប្រយោជន៍​បែប​នោះ​បាន​ទេ។ ឧទាហរណ៍ដូច​ជា​ពួក​ចោរ ព្យាយាម​លួចឆ្មក់​ឆក់​ប្រវ័ញ្ច កេង​បន្លំ​បោក​ប្រាស់​បានទ្រព្យ​សម្បត្តិ​អំពី​អ្នក​ដទៃ​មក អ្វីៗ​ដែល​បាន​មក​នោះ ហៅ​បាន​ត្រឹម​ជាផល​ប្រយោជន៍​ប៉ុណ្ណោះ ពុំ​បាន​ចាត់​ថា​ជាគុណ​ប្រយោជន៍​ទេ។ដូច្នេះពាក្យ​ថា​ប្រយោជន៍ យើង​អាច​និយាយ​បាន​ទាំង​ផ្នែក​អាក្រក់​ផង ទាំង​ផ្នែក​ល្អ​ផង ដែល​ផ្ទុយ​អំពី​ពាក្យ​ថា​គុណ​ទើប​មានពាក្យ​ពោល​ថា ត្រូវ​ធ្វើ​អំពើ​ណាដែល​ជាប្រយោជន៍​ត្រង់​នេះ​សំដៅ​យក​អំពើ​ដែល​ជាគុណ ដើម្បី​ឲ្យ​បាន​ជាផល​ប្រយោជន៍​នោះ ទៅជាគុណ​ដែល កុំ​ធ្វើ​អំពើ​ណា​ដែល​ពុំ​មាន​ជា​គុណ នាំ​ឲ្យ​បាន​តែ​ផល​ជា "អគុណ" ។ សូម្បី​តែ​អង្គមគ្គ​ទាំង​ប្រាំបី ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ​ទ្រង់​ត្រាស់​បញ្ជាក់​ឲ្យ​បានច្បាស់ថា មគ្គ​ដែល​ប្រកប​ដោយ​គុណ គឺ​សម្មាសមគ្គ មគ្គ​ដែល​ប្រាសចាក​គុណ​គឺ មិច្ឆាមគ្គដូច្នេះ​ជាដើម។ ដូច​ពាក្យ​ថា ប្រយោជន៍​នេះ ក្នុង​ព្រះពុទ្ធសាសនា ព្រះដ៏មានព្រះភាគ​ព្រះអង្គ​ទ្រង់​បាន​សម្ដែង​បញ្ជាក់ ឲ្យ​ព្យាយាម​បំពេញ​ទាំង​ជា​ប្រយោជន៍​ក្នុងលោក​នេះ និង​ប្រយោជន៍​ក្នុងបរលោក ក៏​បាន​ដល់​ប្រយោជន៍ដែល​ជា​គុណ ឬ​ហៅ​ថាគុណប្រយោជន៍នោះឯង។ ដកស្រង់ចេញពីសៀវភៅ គុណមាតាបិតា រៀប​រៀង​ដោយ ឧបាសក ម៉ិញ សាវ៉ាន ដោយ៥០០០ឆ្នាំ
images/articles/2390/w35gr4fdrt4wse56hgtf4fsetghu.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៦,៩៧៩ ដង)
មនុស្ស​ម្នាក់ ៗ ដែល​មាន​ជី​វិត​រស់​នៅ​លើ​ផែន​ដី​នេះ គឺ​ត្រូវ​តែ​មាន​គោល​ដៅ​ច្បាស់​លាស់​ដើម្បី​ធ្វើ​ឲ្យ​ដំ​ណើរ​ជី​វិត​របស់​ខ្លួន​កាន់​តែ​មាន​ភាព​រ​លូន​ទៅ​មុខ​ជា​និច្ច និង​ដើម្បី​ឲ្យ​ជី​វិត​កាន់​តែ​មាន​ភាព​ស្រស់​បំ​ព្រង ។ ទន្ទឹម​នឹង​ធ្វើ​ឲ្យ​ដំ​ណើរ​ជី​វិត​សម្រេច​ដល់​គោល​ដៅ​នោះ គឺ​យើង​ត្រូវ​ឧស្សាហ៍​ព្យាយាម​សួរ​ខ្លួន​ឯង​ថា " តើ​ជី​វិត​រស់​នៅ​ដើម្បី​អ្វី ? អ្វី​ទៅ​ជា​គោល​ដៅ​ពិត​ប្រា​កដរបស់​ជី​វិត ? ហើយ​តើ​ជី​វិត​កំ​ពុង​ធ្វើ​អ្វី​នៅ​លើ​ភព​ផែន​ដី​នេះ ? សំ​នួរ​ទាំង​អស់​នេះ​តម្រូវ​ឲ្យ​យើង​ចេះ​សួរ​ដោយ​ខ្លួន​ឯង​ ហើយ​ក៏​តម្រូវ​ឲ្យ​យើង​ត្រិះ​រិះ​ពិ​ចារណា ស្វែង​រក​ចម្លើយ​ដោយ​ខ្លួន​ឯង​ដែរ ។ មនុស្ស​មាន​ជី​វិត​ដែល​រស់​នៅ​លើ​ផែន​ដី​តែ​គ្មាន​គោល​ដៅ វា​ប្រៀប​ដូច​ជាអ្នក​ដើរ​ផ្លូវ​ឆ្ងាយ​ដែល​មិន​ស្គាល់​ផ្លូវ​ដូច្នោះ​ដែរ ។ អ្នក​ដែល​គ្មាន​គោល​ដៅ​ជី​វិត​ច្បាស់​លាស់ អ្នក​នោះ​ច្រើន​តែ​បរាជ័យ​នៅ​លើ​ផ្លូវ​ជី​វិត ព្រោះ​តែ​មិន​ដឹង​ថា ជី​វិត​​ខ្លួន​ឯង​រស់​នៅ​ដើម្បី​អ្វី ហើយ​មិន​ដឹង​​ថា តម្លៃ​ និង​ខ្លឹម​សារ​ជី​វិត​នេះ​វា​ស្ថិត​នៅ​ត្រង់​ណា ។ ដូច្នេះ​ហើយ មនុស្ស​យើង​ម្នាក់ ៗ ត្រូវ​ចេះ​រៀន​កំណត់​គោល​ដៅ​សម្រាប់​ជី​វិត​ទុក​ឲ្យ​ហើយ ដើម្បី​ធ្វើ​ឲ្យ​ដំ​ណើរ​ជី​វិត​របស់​​យើង​មាន​លំ​នឹង​ពិត​ប្រា​កដ ហើយ​ដើម្បី​ធ្វើ​ឲ្យ​ដំ​ណើរ​ជី​វិត​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​រលូន និង​ល្អ​ប្រ​សើរ ។ គោល​ដៅ​ជី​វិត​ដែល​ប្រ​ព្រឹត្ត​ទៅ​បាន​ល្អ​ប្រ​សើរ លុះ​ត្រា​តែ​អ្នក​នោះ គឺ​ជា​អ្នក​មាន​នូវ​សតិ សម្បជញ្ញៈ ភ្ញាក់​រ​លឹក​រឿយ ៗ ដើម្បី​ទប់​ស្កាត់​ចំ​ពោះ​អារម្មរណ៍​មិន​ល្អ​ទាំងឡាយ ដែល​ចូល​មក​បៀត​បៀន​នៅ​ក្នុង​ខួរ​ក្បាល​របស់​យើង ដោយ​សេចក្តី​អំ​ណត់​អត់​ធ្មត់​យ៉ាង​ក្រៃ​លែង មិន​ត្រូវ​មួ​ម៉ៅ ក្តៅ​ក្រ​ហាយ ទៅ​តាម​អារម្មណ៍​នោះ ៗ ឡើយ ត្រូវ​ចេះ​រៀប​ចំ​អារម្មណ៍​របស់​ខ្លួន​ឯង​ឲ្យ​បាន​ស្ងប់ ព្រោះ​ថា កាល​បើ​អារម្មណ៍​ល្អ​ហើយ ការ​កំ​ណត់​គោល​ដៅ និង​ការ​អនុវត្តន៍​គោល​ដៅ​រមែង​មាន​ប្រ​សិទ្ធ​ភាព ។ គោល​ដៅ​ពិត​ប្រា​កដ​​របស់​ជីវិត​មនុស្ស ដែល​​រស់​នៅ​គ្រប់​សម័យ​កាល​ទាំង​អស់ មិនមែន​បញ្ចប់​ត្រឹម​តែ​ភាព​សប្បាយ​ហ៊ឺ​ហា​មាន​លុយ​ចាយ មាន​បាយ​ហូប​ មាន​ឡាន​ជិះ មាន​ផ្ទះ​នៅ មាន​ការ​ងារ​ល្អ ៗ ធ្វើ​នោះ​ទេ គឺ​ត្រូវ​តែ​មាន​ខ្លឹម​របស់​ជី​វិត ។ ខ្លឹម​គឺ​សីល ខ្លឹម​គឺ​សេច​ក្តី​ល្អ ខ្លឹម​គឺ​​បុណ្យ​កុ​សល. . . នេះ​ហើយ​ គឺ​ជា​គោល​ដៅ​ពិត​ប្រាកដ​របស់​ជី​វិត ។ ដកស្រង់ចេញពីសៀវភៅៈ តម្រង់​ជ្លូវ​ជី​វិត រៀបរៀងដោយៈ សាមណេ ឆិម ប៊ុន​ឆា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2392/435gf4weargw4vtcafegrftcaw4esdzr.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៣៣,៩២១ ដង)
មនុស្ស​យើង​ដោយ​ទូ​ទៅ នៅ​ពេល​ខ្លះ​អាច​ភ្លេច​គិត​ដល់​ម៉ែ​ ​ព្រោះ​រ​វល់​តែ​សប្បាយ​រីក​រាយ​ដោយ​កាម​គុណ​ ឬ​រវល់​ក្នុង​ការ​ងារ​របស់​ខ្លួន​ផ្សេង ៗ ប៉ុន្តែ​ដល់​ពេល​ដែល​ខ្លួន​ឯង​មាន​ជម្ងឺ​ធ្ងន់​អ្វី​មួយ កូន​គ្រប់​​គ្នា​ច្រើន​តែ​គិត​រក​ម៉ែ ព្រោះ​ធ្លាប់​ជំ​ពាក់​ចិត្ត​នឹង​ម៉ែ​កាល​ពី​ខ្លួន​នៅ​តូច ។ក្នុង​សម័យ​ដែល​ខ្លួន​​ជា​កូន​នៅ​តូច កាល​បើ​ឈឺ​ចាប់​អ្វី ៗ ម៉ែតែង​នៅ​ថែរ​ក្សា​ថ្នាក់​ថ្មន​ជា​និច្ច កូន​ឃើញ​មុខ​ម៉ែ​ជា​ប្រ​ចាំ ​ម៉ែ​ហួង​ហែង​កូន ម៉ែ​សម្រាន្ត​មិន​ពេគ​ភ្នែក ម៉ែ​ទ្រាំ​អត់​ងងុយ​នៅ​យាម​កូន ប​បោស​អង្អែល​កូន​ នៅ​ចាំ​ពេល​ឲ្យ​បាយ​ឲ្យទឹក នៅ​ចាំ​ពេលឲ្យ​ថ្នាំ និង​នៅ​ចាំ​ជួយ​កូន​គ្រប់​យ៉ាង​ពេល​ដែល​កូន​ឈឺ​លំ​បាក ព្រម​ទាំង​លួង​លោម​ចិត្ត​កូន​ដោយ​សន្យា​ឲ្យ​នូវ​អ្វី​ ៗ តាម​ដែល​កូន​ចង់​បាន​ទៀត​ផង ។ ម៉ែ​ជា​ទី​ពឺង​របស់​កូន ពេល​ដែល​កូន​មាន​ទុក្ខ​លំ​បាក​សូម្បី​កូន​មាន​រូប​រាង​អបលក្ខណ៍​យ៉ាង​ណា​ក្តី ម៉ែ​ក៏​នៅ​តែ​ស្រ​ឡាញ់​ព្រម​​ដោយ​ក្តី​អាណិត​ជា​និច្ច ។ សេចក្តី​ស្រ​ឡាញ់​របស់​ម៉ែ គឺ​ជា​សេចក្តី​ស្រ​ឡាញ់​ដ៏​បរិសុទ្ធ ដូច្នេះ​ហើយ ទើប​ដល់​ពេល​ដែល​កូន​មាន​ជម្ងឺ​ធ្ងន់ ឬ ក៏​ពេល​ដែល​ត្រូវ​សម្រាល​កូន​ឆ្លង​ទន្លេ កូន​តែង​តែ​នឹក​រក​ម៉ែ ។ ដកស្រង់ចេញពីសៀវភៅៈ ម៉ែ !!! រៀបរៀងដោយៈ លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2394/ewrcfsevfe4stg45tvgersdfgeir.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៦,៣៥៣ ដង)
សេចក្តី​ច្រ​ណែន កើត​ព្រម​ជា​មួយ​នឹង​ទោស​ចិត្ត​ជា​អ​កុសល​ដ៏​ធ្ងន់​មួយ​ប្រ​ភេទ​ដែល​សង្កត់​អ្នក​ទូល​រែក​វា ឲ្យ​ស្រុត​ទៅ​កាន់​ទី​ទាប វា​ជា​រោគ​សង្គម​មួយ​ប្រ​ភេទ​ដែល​មាន​ពាស​ពេញ​ពិ​ភព​លោក អស់​កាល​ជា​និច្ច​មក​ហើយ​ និង​មាន​ត​ទៅ​ទៀត​ ប៉ុន្តែ​រោគ​នេះ​មាន​នៅ​តែ​ក្នុង​បុថុជ្ជ​ប៉ុណ្ណោះ ។ លក្ខណៈ​នៃ​ការ​ច្រ​ណែន គឺ៖ - មិន​ត្រេក​អរ​នឹង​អ្នក​ដទៃ​បាន​លាភ យស សរ​សើរ​ សុខ ប៉ុន្តែ​ពេញ​ចិត្ត​ត្រង់​ដែល​អ្នក​ដទៃ​បាន​តិច​ឬ​តូច​ជាង​ខ្លួន ឬ​អត់​បាន​តែ​ម្តង ។ - ចាប់​កំ​ហុស នឹង​រក​ចំ​ណុច​ខ្វះ​ខាត​របស់​អ្នក​ដទៃ​ក្នុង​ពេល​ដែល​អ្នក​ដទៃ​នោះ​បាន​ទទួល​​ការ​សរ​សើរ​ផ្សេង ៗ មាន​សេច​ក្តី​ដឹង​ខ្លួន​ថា​មិន​ពេញ​ចិត្ត ។ - ការ​ប្រ​ចណ្ឌ គឺ​ជា​ការ​ច្រ​ណែន​ហ្នឹង​ឯង គ្រាន់​តែ​ទៅ​តាម​បែប​ហួង​ហែង​ប្រុស​ស្រី​ដោយ​កាម​រាគៈ ។ ថ្នាំ​បំ​បាត់​រោគ​ច្រណែន​នេះ​ឯង ព្រះ​សម្មា​សម្ពុទ្ធ​ត្រាស់​ហៅ​ថា មុទិតា ។ ថ្នាំ​មុ​ទិ​តា​នេះ​ត្រូវ​ផ្សំ​គ្នា​ដូច​ខាង​ក្រោម​នេះ - ត្រេក​អរ​នឹង​ការមាន​បាន​របស់​អ្នក​ដទៃ ដោយ​យល់​ត្រូវ​តាម​ការ​ពិត​ថា ​មនុស្ស​ម្នាក់ ៗ ប្រព្រឹត្ត​ទៅ​តាម​កម្ម​រៀង​ ៗ ខ្លួន ។ ចំ​ពោះ​ភាព​ល្អ​ប្រ​សើរ​ដែល​ជា​ផល​របស់​បុណ្យ​ គួរ​តែ​ត្រេក​អរ ឲ្យពរ ឲ្យ​ជ័យ​បន្ថែមទៀត សូម​ឲ្យ​បុគ្គល​នោះ ៗ បាន​សុខ​ជា​មួយ​នឹង​សម្បត្តិ​របស់​ខ្លួន​ចុះ ។ - ទឹក​ចិត្ត​ស្មោះ​ត្រង់ មិនមាន​បំ​ណង​បែង​ចែក​ដោយ​គិត​ថា គេ​គួរ​​តែ​ឲ្យ​មក​យើង​ខ្លះ ព្រោះ​យើង​ជា​បុគ្គល​ជាប់​ពាក់​ព័ន្ធ​យ៉ាង​នេះ​មួយ យ៉ាង​នោះ​មួយ ដូច្នេះ​ឡើយ ។ មិនមាន​គុំ​ស្អប់​នឹង​អ្នក​ដទៃ ព្រោះ​ហេតុ​អ្នក​ដទៃ​នោះ​មិន​មាន​ឲ្យ​អ្វី​ដល់​ខ្លួន​ឡើយ ។ គប្បី​យក​ការ​ត្រេក​អរ​នឹង​ការមាន​បាន​របស់​អ្នក​​ដទៃ មក​ផ្សំ​ជា​មួយ​នឹង​ទឹក​ចិត្ត​ស្មោះ​ត្រង់ ហើយ​លេប​ចូល​ទៅ​ក្នុង​ចិត្ត​ឲ្យ​ពេញ​ ។ កាល​បើ​ដូច្នេះ ចំ​ហាយ​ថ្នាំ​មុទិ​តា​នឹង​ផ្សាយ​ចេញ​មក​តាម​រយៈ​ទឹក​មុខ អាកប្ប​កិ​រិយា​ និង ពាក្យ​សម្តី ។ មនុស្ស​ដែឡ​និយាយ​ដោយ​ចិត្ត​មុ​ទិតា​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ត្រ​ជាក់​ចិត្ត​ជ្រះ​ថ្លា គិត​ថា សម្បត្តិ​របស់​ខ្លួន​ទង​ប៉ុន្មាន មាន​តម្លៃ​មិន​ស្មើ​នឹង​ទឹក​ចិត្ត​បែប​នេះ​ឡើយ ។ មនុស្ស​ទាំង​ឡាយ​ដ៏​ចម្រើន មាន​ចិត្ត​បង្អោន​មក​ជា​មិត្ត​ជា​មួយ​នឹង​អ្នក​ដែល​មាន​ចិត្ត​មុ​ទិតា​នោះ​ឯង ។ បរិយា​កាស​ពេញ​ទៅ​ដោយ​ភាព​ស្និទ្ធ​ស្នាល ស្រ​ទន់​ដូច​មេឃ​ស្រ​ទំ ផ្សំ​ដោយ​ខ្យល់​ត្រ​ជាក់ ។ ដកស្រង់ចេញពីសៀវភៅៈ គតិ​ធម៌ រៀបរៀងដោយៈ លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.61
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿